"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

វិចារណកថាថ្ងៃសុក្រ៖ កំពូលមេដឹកនាំទាំង៣របស់ចិនសម័យទំនើប

១. សេចក្ដីផ្ដើម ក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូ នៃអាណាចក្រមហាឆេងដែលគ្រប់គ្រងប្រទេសចិនប្រមាណ ៣ សតវត្សរ៍កន្លងទៅនោះ សង្គ្រាមស៊ីវិល និងការឈ្លានពានពីពួកចក្រព័ទ្ធអាណានិគមបានហែកហួរប្រទេសចិនអស់រយៈពេលប្រមាណជិត ៤០ ឆ្នាំ ទាល់តែរហូតដល់ឆ្នាំ ១៩៤៩ ទើបបក្សកុម្មុយនីស្តក្ដោបក្ដាប់អំណាចចិនទាំងមូលដោយបានយកឈ្នះបក្សគូមីនតាង ហើយម៉ៅសេទុងប្រកាសខ្លួនជាមេដឹកនាំកំពូល បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន”។ ត្រឹមតែមួយជំនាន់ប៉ុណ្ណោះ ពោលគឺ ៧៥ ឆ្នាំគិតមកទល់បច្ចុប្បន្ន ចិនបានប្រែខ្លួនជាប្រទេសក្រីក្រតោកយ៉ាក មកជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លាផ្នែកនយោបាយ និងយោធាទាំងក្នុងតំបន់ និងសកលលោក។...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាស្រ្តី និងកុមារត្រូវក្លាយជាជនរងគ្រោះខ្លាំងជាងគេនៅក្នុងសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស់?

ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតដល់ពេលបច្ចុប្បន្នសង្រ្គាមរវាងប្រទេសអ៊ីស្រាអែល និងពួកហាម៉ាស់ប៉ាឡេស្ទីននៅមិនទាន់ផុតរលត់ឡើយ។ សង្រ្គាមបានកើតឡើងដោយសារការបើកការវាយប្រហារដោយក្រុមហាម៉ាស់ចេញពីតំបន់ហ្គាហ្សាដែលធ្វើឱ្យមានការចាប់ខ្លួនមនុស្សដែលរស់នៅក្នុងអ៊ីស្រាអែលជាចំណាប់ខ្មាំង និងមនុស្សមួយចំនួនបានស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលនេះផងដែរ។ ជាការឆ្លើយតប អ៊ីស្រាអែលក៏បានបើកការវាយបកយ៉ាងខ្លាំងក្លារហូតដល់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ប្រកាសសងសឹក និងកម្ទេចក្រុមឧទ្ទាមហាម៉ាស់ជាដាច់ខាត។ ការតាមសងសឹកគ្នាទៅវិញទៅមករវាងភាគីទាំងពីរបានធ្វើឱ្យមានការកើនឡើងចំនួនមនុស្សស្លាប់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាពិសេសប៉ះពាល់ខ្លាំងទៅលើស្រ្តី និងកុមារដែលអាចកំព្រា បាត់បង់ស្វាមី ពិការ និងស្លាប់នៅក្នុងសង្រ្គាមនេះផងដែរ។ តើស្រ្តី និងកុមារ មានផលវិបាកអ្វីខ្លះប្រសិនសង្គ្រាមនៅតែបន្តកើតឡើងតទៅទៀត? ​១. ស្ថានភាពស្រ្តី និងកុមារនៅក្នុងតំបន់ហ្គាហ្សា ​តាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលគិតត្រឹមខែមករា ឆ្នាំ២០២៤ បានបង្ហាញថាចាប់តាំងពីថ្ងៃទី៧ ខែតុលា...

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាលោក ប្រធានាធិបតី ចូ បៃដិនលាលែងពីបេក្ខភាពប្រធានាធិបតី

លោក ចូ បៃដិន គឺជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ មុនពេលក្លាយជាប្រធានាធិបតី លោកមានអាជីពនៅក្នុងវិស័យនយោបាយជាយូរណាស់មកហើយ។ លោកបានកើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅ Scranton រដ្ឋ Pennsylvania ហើយបានធំធាត់នៅរដ្ឋ Delaware និងបានចូលរួមក្នុងការបម្រើប្រទេសស្ទើរតែពេញមួយជីវិតរបស់គាត់ទៅហើយ។ លោក បៃដិន បានបម្រើការជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ...

កម្មវិធីថង់ប្រាជ្ញា៖​ ទំនាក់ទំនងរវាងវិបត្តិប្រេង និងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល

ការហាមឃាត់ការនាំចេញប្រេងឆ្នាំនៅ ១៩៧៣ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះអារ៉ាប់-អ៊ីស្រាអែល និងជាពិសេសសង្រ្គាម Yom Kippur។ ការហាមឃាត់ការនាំចេញនិងតម្លើងថ្លៃប្រេង​ដែលបាន​រៀបចំ​ដោយ​សហព័ន្ធ​អារ៉ាប់​រួមដែលជាប្រទេសសមាជិកមួយនៅក្នុង​អង្គកាប្រទេស​នាំ​ចេញ​ប្រេង (OPEC) និងជា​ប្រទេស​ផលិត​ប្រេងផងដែរ ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​និងស្ថានភាពនយោបាយរវាងប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ា។ “សង្គ្រាម៦ថ្ងៃ” និង “​សង្គ្រាម Yom Kippur” រវាងសហព័ន្ធអារ៉ាប់រួម និងអ៊ីស្រាអែល កាលពីដើមឆ្នាំ ១៩៦៧ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងអ្នកជិតខាងរបស់ខ្លួនដូចជា អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានកើនឡើងជាខ្លាំង ដែលបណ្ដាលឱ្យមានការវាយប្រហារពីខាងអ៊ីស្រាអែល កាលពីថ្ងៃទី​៥...

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់អំពីគោលនយោបាយអាមរិកជាអាទិភាពទីមួយ “American First” និង ការវិលត្រលប់មកវិញរបស់អាមេរិក “America is Back”

នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក នោះគឺប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។ គោលលទ្ធិ "American First" ឬ អាមរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។...

វិចារណកថាថ្ងៃសុក្រ៖ សហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមបន្តកើតឡើង

ផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ពិភពលោកមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើជម្លោះនេះ និងមានការតវ៉ាជាច្រើននៅក្នុងប្រទេសផ្សេងៗក្នុងការគាំទ្រប៉ាឡេស្ទីន ហើយរឿងទាំងនេះក៏បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់ជំនួយអាវុធដល់អ៊ីស្រាអែល។ ដូច្នេះ អត្ថបទនេះនឹងពន្យល់ពីហេតុផលនៅពីក្រោយការគាំទ្ររបស់លោក Joe Biden បើទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងប្រទេសក៏ដោយ។ អ្វីទៅជាជម្លោះអ៊ីស្រាអែល-ហាម៉ាស? ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសទៅលើអ៊ីស្រាអែលពីតំបន់ Gaza Strip ដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលានោះ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ផលិតភាពទំនិញកើន ស្ដង់ដារការរស់នៅខ្ពស់

ករណីសិក្សា៖ ខ្លាអាស៊ីទាំង ៤ ១. សេចក្ដីផ្ដើម ការចង់រំដោះប្រជាពលរដ្ឋពីភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជនក្នុងប្រទេសឱ្យមានប្រាក់ចំណូលច្រើន និងស្ដង់-ដារនៃជីវិតខ្ពស់ គឺជាគោលដៅរបស់គ្រប់ប្រទេសមូលធននិយម ពីព្រោះកាលណាកម្រិតជីវភាពល្អប្រសើរ គ្រប់គ្នារស់នៅដោយផាសុកភាព និងមានសុខដុមរមនា ហើយប្រទេសជាតិនឹងមានភាពក្សេមក្សាន្ត។ ជាដំណោះស្រាយ, វិធីសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាជនមានច្រើន ប៉ុន្តែមានទស្សនៈមួយនៅក្នុងរង្វង់សេដ្ឋវិទូដែលតែងតែយល់ស្របគ្នាដោយលើកឡើងថា៖ “ស្តង់ដារនៃការរស់នៅរបស់ប្រទេសមួយ អាស្រ័យទៅលើសមត្ថភាពរបស់ប្រទេសនោះក្នុងការផលិតទំនិញ និងសេវាកម្ម”។ គោលជំហរនៃការយល់ឃើញបែបនេះបានគូសបញ្ជាក់ឱ្យឃើញថាផលិតភាពនៃប្រទេសនីមួយៗជាធាតុចូល និងកាតាលីការសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយរដ្ឋាភិបាលគួរគិតគូរ និងរៀបចំផែនការយ៉ាងណាដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន និងពង្រឹងផលិតកម្មជាតិ ទាំងទំនិញ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្រោយការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi

លោក Ebrahim Raisi កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០ ដែលលោកធ្លាប់ជាប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ពីឆ្នាំ២០២១ រហូតដល់ត្រឹមថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២៤ ដោយលោកបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ Bell 212។​ ១.​ ការស្លាប់ បន្ទាប់ពីចូលរួមក្នុងពិធីសម្ពោធគម្រោងសាងសង់ទំនប់ Qiz Qalasi ឧទ្ធម្ភាគចក្រ Bell 212 ដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi​...

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសិង្ហបុរី លោក ឡរ៉េន វង្ស

ប្រទេសសិង្ហបុរីបានផ្លាស់ប្ដូរមេដឹកនាំថ្មីជាលើកដំបូង បន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោក លី សៀនឡុង អស់រយៈពេល ២០ ឆ្នាំ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ លោក ឡរ៉េន វង្ស (Lawrence Wong) បានចូលខ្លួនធ្វើសច្ចាប្រណិធានក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសសិង្ហបុរីជាផ្លូវការ។​ ក្នុងនោះ លោកបានបង្ហាញពីឆន្ទៈក្នុងការដឹកនាំប្រទេសជាតិរបស់លោក ក្រោមគោលនយោបាយ និងការដឹកនាំបែបជំនាន់ថ្មីដែលគេស្គាល់ថាជា «មេដឹកនាំជំនាន់ទី៤» ឬ “4G...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ រុស្ស៊ីមានកំណើនសេដ្ឋកិច្ចលើសពីអាមេរិក ជប៉ុន និងបារាំងក្នុងពាក់កណ្ដាលឆ្នាំ ២០២៤

ក្នុងឆ្នាំ ២០២៤ នេះយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីមានចំនួនកើនឡើងរហូតដល់៣,២ភាគរយនេះគឺការព្យាករណ៍ដោយផ្អែកលើកចំនួនផលិតផលក្នុងស្រុកសរុប របស់ប្រទេស (GDP) តែបើយោងតាមការបង្ហាញរបស់អ្នកជំនាញសេដ្ឋកិច្ចរុស្សីផ្ទាល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ៥.៤ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែងធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ យ៉ាងណាមិញ ចំនួននេះវាមានភាពល្អប្រសើរជាងប្រទេសដូចជាអាមេរិក ដើលមានកំណើនតែ២,៨ភាគរយ ជប៉ុន ០,៩ភាគរយ ឬបារាំង ០,៧ភាគរយ ដោយគិតតែពាក់កណ្ដាលឆ្នាំ២០២៤ បញ្ជាក់ដោយ IMF។ យើងដឹងកន្លងមកហើយថា ជម្លោះ​រុស្ស៊ី ​និង​អ៊ុយក្រែនបានអូសបន្លោយរហូតមកដល់ពីរឆ្នាំហើយ ដោយសារតែជម្លោះនេះរុស្ស៊ីបានទទួលរងនៅការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងច្រើនរូបភាពពីបណ្ដាលប្រទេសនានាដែលក្នុងនោះមានដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយទណ្ឌកម្មទាំងអស់នោះហាក់កាន់តែគ្មានន័យសម្រាប់រុស្ស៊ីបន្ដិចម្ដងៗ ហើយថែមទាំជំរុញឲ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែមានកំណើនថែមទៀត។...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ កីឡាអូឡាំពិកទីក្រុងប៉ារីស ក្នុងបរិបទបញ្ហាពិភពលោកថ្មី

កីឡាអូឡាំពិក គឺជាព្រឹត្តិការណ៍កីឡាល្បីមួយនៅក្នុងពិភពលោកដែលបង្ហាញពីសាមគ្គីភាព និងការចូលរួមរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកដែលប្រព្រឹត្តក្នុងរយៈពេល៤ឆ្នាំម្តង។ ព្រឹត្តិការណ៍មួយនេះជាព្រឹត្តិការណ៍ដ៏ចំណាស់មួយដែលមានតាំងពីសម័យក្រិកបុរាណមកម្ល៉េះ។ ព្រឹត្តិការណ៍អូឡាំពិកជំនាន់ថ្មីបានចាប់ផ្តើមពីឆ្នាំ១៨៩៦ ដែលប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិកដែលគេរាប់ថាជាព្រឹត្តិការណ៍អូឡាំពិកលើកទី១សំរាប់ទំព័រព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ចាប់ពីឆ្នាំ១៨៩៦ រហូតមកដល់ពេលបច្ចុប្បន្ននេះកីឡាអូឡាំពិកបានប្រព្រឹត្តចំនួន៣២លើករួចមកហើយ និងឈានដល់លោកទី៣៣នឹងប្រារព្ធនៅក្នុងទីក្រុងប៉ារីសសំរាប់ឆ្នាំ២០២៤នេះ។ នៅក្នុងការប្រារព្ធចំនួន៣២លើកនៃព្រឹត្តិការណ៍កីឡា៤ឆ្នាំម្តង បានហែលឆ្លងកាត់របត់នយោបាយពិភពលោក និងព្រឹត្តិការណ៍ជាច្រើនផងដែរដូចជាបរិបទសង្រ្គាមលោកលើកទាំងពីរ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះប្រារព្ធចំនួន៣លើកគឺ ឆ្នាំ១៩១៦១៩៤០ និងឆ្នាំ១៩៤៤។ ក្នុងបរិបទសង្រ្គាមត្រជាក់វិញ មានជាអាទិ៍ភេវរកម្មក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងម៉ូនិកឆ្នាំ១៩៧២ ការធ្វើពហិការពីសំណាក់ប្រទេសលោកខាងលិចនៅកីឡាអូឡាំពិកទីក្រុងម៉ូស្គូឆ្នាំ១៩៨០និងពីសំណាក់ប្រទេសលោកខាងកើតជាពិសេសសូវៀតនៅឆ្នាំ១៩៨៤ ក្នុងទីក្រុងឡូអែនជឺលេសជាដើម។ ក្នុងបរិបទ២០២៤នេះ បរិបទនយោបាយនិងជម្លោះថ្មីៗបានកើតឡើងដូចជាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះនៅមជ្ឈឹមបូព៌ារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនរួមទាំងអ៊ីរ៉ង់សុទ្ធតែជារឿងក្តៅគគុកនាពេលបច្ចុប្បន្ន។ ហើយវាក៏អាចជាការប៉ះពាល់និងកង្វល់ដល់សន្តិសុខនៃព្រឹត្តិការណ៍នេះផងដែរសំរាប់បារាំង។...

កម្មវិធីថង់ប្រាជ្ញា៖ 6G: ជំនាន់ថ្មីនៃការប្រកួតប្រជែងរបស់ចិន និងអាមេរិក

តើ 6G គឺជាអ្វី? បណ្តាញទូរគមនាគមន៍ឥតខ្សែជំនាន់ទីប្រាំមួយ ឬ 6G (Sixth-Generation Wireless) គឺជាអ្នកស្នងតំណែងបន្ទាប់ពីបណ្តាញទូរគមនាគមន៍ឥតខ្សែជំនាន់ទីប្រាំ(5G) ។​ បណ្តាញឥតខ្សែមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានសមត្ថភាពខ្ពស់និងលឿនជាងជំនាន់ទី៥ដល់ទៅ១០០ដង និង១០០០ជីហ្គាបៃក្នុងមួយវិនាទី(១០០០Gbps) ។ ទោះជាយ៉ាងណាក៏ដោយ 6G នៅមិនទាន់ជាបច្ចេកវិទ្យាដែលបានដាក់ដំណើរការជាអាជីវកម្មនៅឡើយទេ។ ប៉ុន្តែប្រទេសជាច្រើនកំពុងតែវិនិយោគទៅលើការអភិវឌ្ឍស្តង់ដារបណ្តាញឥតខ្សែជំនាន់ក្រោយនេះ។ គេបានប៉ាន់ប្រមាណថា 6G អាចនឹងត្រូវបានដាក់ប្រើប្រាស់ទូទាំងពិភពលោកនៅឆ្នាំ២០៣០។​ ក្នុងនោះផងដែរ 6G ត្រូវបានគេរំពឹងថានឹងជួយសម្រួលក្នុងទីផ្សារឌីជីថលដោយការជួយកែលម្អផ្នែករូបភាពនិងការកំណត់ទីតាំងដោយការប្រើប្រាស់ភ្ជាប់ជាមួយបញ្ញាសិប្បនិម្មិត...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ