"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សង្គមនិងវប្បធម៌

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាស្រ្តី និងកុមារត្រូវក្លាយជាជនរងគ្រោះខ្លាំងជាងគេនៅក្នុងសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស់?

ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតដល់ពេលបច្ចុប្បន្នសង្រ្គាមរវាងប្រទេសអ៊ីស្រាអែល និងពួកហាម៉ាស់ប៉ាឡេស្ទីននៅមិនទាន់ផុតរលត់ឡើយ។ សង្រ្គាមបានកើតឡើងដោយសារការបើកការវាយប្រហារដោយក្រុមហាម៉ាស់ចេញពីតំបន់ហ្គាហ្សាដែលធ្វើឱ្យមានការចាប់ខ្លួនមនុស្សដែលរស់នៅក្នុងអ៊ីស្រាអែលជាចំណាប់ខ្មាំង និងមនុស្សមួយចំនួនបានស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលនេះផងដែរ។ ជាការឆ្លើយតប អ៊ីស្រាអែលក៏បានបើកការវាយបកយ៉ាងខ្លាំងក្លារហូតដល់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ប្រកាសសងសឹក និងកម្ទេចក្រុមឧទ្ទាមហាម៉ាស់ជាដាច់ខាត។ ការតាមសងសឹកគ្នាទៅវិញទៅមករវាងភាគីទាំងពីរបានធ្វើឱ្យមានការកើនឡើងចំនួនមនុស្សស្លាប់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាពិសេសប៉ះពាល់ខ្លាំងទៅលើស្រ្តី និងកុមារដែលអាចកំព្រា បាត់បង់ស្វាមី ពិការ និងស្លាប់នៅក្នុងសង្រ្គាមនេះផងដែរ។ តើស្រ្តី និងកុមារ មានផលវិបាកអ្វីខ្លះប្រសិនសង្គ្រាមនៅតែបន្តកើតឡើងតទៅទៀត? ​១. ស្ថានភាពស្រ្តី និងកុមារនៅក្នុងតំបន់ហ្គាហ្សា ​តាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលគិតត្រឹមខែមករា ឆ្នាំ២០២៤ បានបង្ហាញថាចាប់តាំងពីថ្ងៃទី៧ ខែតុលា...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ កីឡាអូឡាំពិកទីក្រុងប៉ារីស ក្នុងបរិបទបញ្ហាពិភពលោកថ្មី

កីឡាអូឡាំពិក គឺជាព្រឹត្តិការណ៍កីឡាល្បីមួយនៅក្នុងពិភពលោកដែលបង្ហាញពីសាមគ្គីភាព និងការចូលរួមរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកដែលប្រព្រឹត្តក្នុងរយៈពេល៤ឆ្នាំម្តង។ ព្រឹត្តិការណ៍មួយនេះជាព្រឹត្តិការណ៍ដ៏ចំណាស់មួយដែលមានតាំងពីសម័យក្រិកបុរាណមកម្ល៉េះ។ ព្រឹត្តិការណ៍អូឡាំពិកជំនាន់ថ្មីបានចាប់ផ្តើមពីឆ្នាំ១៨៩៦ ដែលប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិកដែលគេរាប់ថាជាព្រឹត្តិការណ៍អូឡាំពិកលើកទី១សំរាប់ទំព័រព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ចាប់ពីឆ្នាំ១៨៩៦ រហូតមកដល់ពេលបច្ចុប្បន្ននេះកីឡាអូឡាំពិកបានប្រព្រឹត្តចំនួន៣២លើករួចមកហើយ និងឈានដល់លោកទី៣៣នឹងប្រារព្ធនៅក្នុងទីក្រុងប៉ារីសសំរាប់ឆ្នាំ២០២៤នេះ។ នៅក្នុងការប្រារព្ធចំនួន៣២លើកនៃព្រឹត្តិការណ៍កីឡា៤ឆ្នាំម្តង បានហែលឆ្លងកាត់របត់នយោបាយពិភពលោក និងព្រឹត្តិការណ៍ជាច្រើនផងដែរដូចជាបរិបទសង្រ្គាមលោកលើកទាំងពីរ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះប្រារព្ធចំនួន៣លើកគឺ ឆ្នាំ១៩១៦១៩៤០ និងឆ្នាំ១៩៤៤។ ក្នុងបរិបទសង្រ្គាមត្រជាក់វិញ មានជាអាទិ៍ភេវរកម្មក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងម៉ូនិកឆ្នាំ១៩៧២ ការធ្វើពហិការពីសំណាក់ប្រទេសលោកខាងលិចនៅកីឡាអូឡាំពិកទីក្រុងម៉ូស្គូឆ្នាំ១៩៨០និងពីសំណាក់ប្រទេសលោកខាងកើតជាពិសេសសូវៀតនៅឆ្នាំ១៩៨៤ ក្នុងទីក្រុងឡូអែនជឺលេសជាដើម។ ក្នុងបរិបទ២០២៤នេះ បរិបទនយោបាយនិងជម្លោះថ្មីៗបានកើតឡើងដូចជាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះនៅមជ្ឈឹមបូព៌ារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនរួមទាំងអ៊ីរ៉ង់សុទ្ធតែជារឿងក្តៅគគុកនាពេលបច្ចុប្បន្ន។ ហើយវាក៏អាចជាការប៉ះពាល់និងកង្វល់ដល់សន្តិសុខនៃព្រឹត្តិការណ៍នេះផងដែរសំរាប់បារាំង។...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អតិផរណានៃតម្លៃចំណីអាហារក្នុងតំបន់អាស៊ី

អតិផរណា​នៃតម្លៃចំណីអាហារសម្រាប់ប្រជាជនរស់នៅក្នុងទ្វីបអាស៊ីកាន់តែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កជាបញ្ហាសម្រាប់អ្នកបរិភោគតាំងពីសតវត្សទី១៩ មកម្ល៉េះ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ អង្គការចំណីអាហារ និងកសិកម្មបានចេញរបាយការណ៍ស្ដីអំពីតម្លៃផលិតផលអង្ករចរាចរណ៍នៅក្នុងតំបន់អាស៊ីនេះ ដោយបានរាយការណ៍នៅក្នុងរបាយការណ៍នោះថា តម្លៃផលិតផលអង្ករក្នុងទ្វីបអាស៊ីបានឈានដល់កម្រិតអតិផរណាជាថ្មីម្តងទៀត​ បន្ទាប់ពីតំបន់នេះធ្លាប់ធ្លាក់ក្នុងវិបត្តិនេះម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១១។ របាយការណ៍របស់អង្គការចំណីអាហារ និងកសិកម្មបានបង្ហាញថា តម្លៃផលិតផលអង្ករបានឡើងថ្លៃជាង ១៩.៧%បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២២។​​ អតិផរណា​នៃតម្លៃអង្ករនឹងបង្កជាបញ្ហាអតិផរណា​នៃតម្លៃចំណីអាហារ ព្រោះថាអង្ករជាចំណីអាហារដ៏សំខាន់បំផុតសម្រាប់ប្រជាជនអាស៊ី មិនតែប៉ុណ្ណោះក៏មានភស្តុតាងជាច្រើនដែលបង្ហាញថាផលិតផលចំណីផ្សេងៗក្រៅពីបាយក៏ស្ថិតក្នុងបញ្ហាអតិផរណាដូចគ្នា។ បាយ ឬអង្ករជាអាហារដ៏សំខាន់សម្រាប់ការបរិភោគរបស់ប្រជាជានអាស៊ី ជាឧទាហរណ៍ប្រទេសហ្វីលីពីនដែលត្រូវបានចាត់ថាជាប្រទេសដែលបាយជាអាហារដ៏សំខាន់បំផុតក្នុងការទទួលទានអាហាររបស់ប្រជាជនរស់នៅក្នុងប្រទេសនេះ។ ប្រជាជនហ្វីលីពីនជាទូទៅ ៣៤.៨%នៃការចំណាយរបស់ពួកគេបានចំណាយទៅលើការទិញចំណីអាហារ ដោយក្នុងនោះ ៨.៩%គឺចំណាយទៅលើការទិញអង្ករ។​ ដូច្នេះ​អតិផរណា​នៃតម្លៃអង្ករនេះបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រជាជនហ្វីលីពីនផងដែរ។...

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល

កាលពីមុន ការធ្វើសង្គ្រាមតែងតែធ្វើឡើងដោយការវាយប្រហារដោយប្រើប្រាស់កងកម្លាំងយោធា ឬអាវុធផ្សេងៗ។ ដោយឡែកនៅក្នុងបរិបទនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការធ្វើសង្រ្គាមក៏មានការវិវត្តទៅរកមធ្យោបាយបច្ចេកវិទ្យាឌីជីថល ដែលគេហៅថាសង្រ្គាមសាយប័រ (Cyberwarfare)  ឬសង្គ្រាមតាមអ៊ីនធឺណិត។ សង្គ្រាមសាយប័របានបង្កជាការភ័យខ្លាចខ្លាំងនៅឆ្នាំ ២០០៧ ដែលត្រូវបានគេដឹងថាជាការវាយប្រហារតាមសាយប័រនៅប្រទេសអេស្តូនី។ បច្ចុប្បន្នបើយើងក្រឡេកមកមើលសង្គ្រាមនៅប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន យើងឃើញថាសង្រ្គាមនេះក៏មានការប្រើប្រាស់យោធា រួមបញ្ចូលជាមួយបច្ចេកវិទ្យាឌីជីថល ឬសង្រ្គាមសាយប័រផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកឡើងអំពីសង្គ្រាមសាយប័រ ការវាយលុកតាមសាយប័ររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ការឆ្លើយតបរបស់អ៊ុយក្រែនទៅកាន់រុស្ស៊ី និងផលប៉ះពាល់របស់សង្គ្រាមសាយប័រទៅលើពិភពលោក។ អំពីសង្រ្គាមសាយប័រ យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ ទៅ ២០៣៥...

កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(Democratic People's Republic of Korea or DPRK) ឬ ហៅម្យ៉ាងទៀតថាកូរ៉េខាងជើង(North Korea) ជារដ្ឋផ្តាច់ការមួយដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ដែលបានបំបែកខ្លួនចេញពី កូរ៉េខាងត្បូង ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ ប្រទេសនេះ មានទីក្រុងឈ្មោះ ព្យុងយ៉ាង(Pyongyang)ហើយមានមេដឹកនាំដំបូងគេ គឺលោក គីម អ៊ីលសុង ហើយបច្ចុប្បន្នគឺជា លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីពីមូលហេតុនៃការបង្កើតកូរ៉េខាងជើង...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ បញ្ហាសុខភាពរដ្ឋមន្រ្តីការពារជាតិអាមេរិកប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូបៃដិន

ជារៀងរាល់៤ឆ្នាំម្តង សហរដ្ឋអាមេរិកតែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលជាប្រមុខរដ្ឋរបស់ខ្លួន។ ក្នុងឆ្នាំ២០២៤នេះ លោក ចូ បៃដិននឹងត្រូវប្រកួតប្រជែងសាជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសំរាប់អាណត្តិថ្មី។ ប៉ុន្តែកាលពីពែលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋការរបស់លោកគឺ លោក ឡយដ៍ អូស្ទីន ត្រូវបានមន្ទីរបពា្ចកោណប្រកាសថា លោកមានជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ការធ្លាក់ខ្លួនឈឺរបស់លោករដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើអោយមានការរិះគន់ជាខ្លាំងអំពីបក្សប្រឆាំង និងមជ្ឈដ្ឋានទូទៅផងដែរ ដោយសារតែលោកមិនបានប្រាប់ទៅប្រធានាធិបតីអោយដឹងទាន់ពេលវេលា។ តើជំងឺមហារីករបស់ប្រមុខការពារជាតិអាមេរិករូបនេះប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូ​ បៃដិននៅពេលបោះឆ្នោតខាងមុខឬទេ? ១. បញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន លោក ឡយដ៍ អូស្ទីនគឺជាបុគ្គលដែលគួរអោយចាប់អារម្មណ៍មួយរូប...

កម្មវិធីថង់ប្រាជ្ញា៖ វិសមភាពរវាងអ្នកមាន និងអ្នកក្រ

រាប់ចាប់តាំងពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២៣ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកចំនួន​៥ រូប រកចំណូលបានទ្វេដងនៃទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៥​​ ប៊ីលាននាក់នៅលើពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រ។ ការលំបាក និងភាពអត់ឃ្លានបានកើតឡើងលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមការប៉ាន់ស្មានរបស់សេដ្ឋវិទូ ប្រសិនបើគេចង់បញ្ចប់ទុរភាពនៃអ្នកក្រីក្រ គេត្រូវចំណាយពេលរហូតដល់ទៅ ២៣០ ឆ្នាំឯណោះ រីឯចំពោះអ្នកមានវិញ គេអាចនឹងក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ១០ ឆ្នាំខាងមុខទៀត។ តើគម្លាតរវាងអ្នកមាន និងអ្នកក្របង្កើតឱ្យមានវិសមភាពក្នុងសង្គមដូចម្តេចខ្លះ?...

កម្មវិធីថង់ប្រាជ្ញា៖ គំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative)

ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានដាក់ចេញនូវយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមថ្មីមួយ ដែលសមស្របទៅនឹងគោលនយោបាយការបរទេសថ្មីរបស់ចិនគឺគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលហៅជាភាសាអង់គ្លេសថា Global Security Initiative។ តើអ្វីទៅជាគំនិតផ្តួចផ្តើមសន្តិសុខសកល? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) គឺជាយុទ្ធសាស្ត្រថ្មីក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិនដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅ Boao Forum for Asia...

កម្មវិធីថង់ប្រាជ្ញា៖ ការផ្លាស់ប្តូរមេដឹកនាំនៅសិង្ហបុរី

គណបក្សសកម្មភាពប្រជាជន (People's Action Party) នឹងត្រូវផ្លាស់ប្តូរមេដឹកនាំថ្មីបន្ទាប់ពីមានការពន្យាពេលដោយសារវិបត្តិកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសកាលពីពេលថ្មីៗនេះថា​ លោកនឹងប្រគល់ដំណែងជាប្រធានគណបក្សសកម្មភាពប្រជាជនទៅកាន់ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉េន វង្ស (Lawrence Wong) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤​ ខាងមុខនេះដែលត្រូវនឹងខួបទី ៧០ របស់គណបក្ស។​ ការផ្លាស់ប្តូរនេះនឹងធ្វើឡើងមួយឆ្នាំមុនការបោះឆ្នោតសកលឈានចូលមកដល់។...

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមនៅប្រទេសអេត្យូពី

ប្រទេសអេត្យូពីគឺជាប្រទេសចម្រុះជាតិសាសន៍ដ៏ស្មុគស្មាញ និងមានជម្លោះស៊ីវិលចាប់តាំងពីការដួលរលំនៃរបបរាជានិយមដែលមានអាយុកាល៣០០០ឆ្នាំ នៅក្នុងឆ្នាំ១៩៧៥ និងត្រូវបានជំនួសដោយរបបយោធាសង្គមនិយមផ្តាច់ការ។ ប្រទេសអេត្យូពី ធ្លាប់ជាតំបន់ដែលមានសុខសន្តិភាពអស់ជាយូរឆ្នាំនៅទ្វីបអាហ្រ្វិក ប្រែក្លាយទៅជាប្រទេសដែលមានភាពចលាចលនិងបាត់បង់ទំនុកចិត្តពីអន្តរជាតិ។ ក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ទីហ្រ្គៃ និងតំបន់អាមហារ៉ា​ នៃប្រទេសអេត្យូពីដែលបានសម្លាប់ប្រជាជនអេត្យូពីអស់ជាច្រើនម៉ឺននាក់។ តើប្រទេសអេត្យូពីជានរណា? សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សហព័ន្ធ​អេត្យូពី (Federal Democratic Republic of Ethiopia) ជាប្រទេសឯករាជ្យចំណាស់ជាងគេ ដែលមានទីតាំងនៅភាគឦសាននៃ ទ្វីបអាហ្រ្វិក និងត្រូវបាន ​គេស្គាល់ជាទូទៅថា អាហ្រ្វិកខាងកើត (Horn of Africa)...

វិចារណកថាថ្ងៃសុក្រ៖ ការកើនកម្តៅទំនាក់ទំនងរវាងកាណាដានឹងឥណ្ឌាចំពោះឃាតកម្មលើមេដឹកនាំសាសនាស៊ីក្ខ

កាណាដានិងឥណ្ឌាសុទ្ធតែជាប្រទេសធំៗនៅក្នុងសាកលលោកនិងជាប្រទេសលទិ្ធប្រជាធិបតេយ្យសំខាន់ៗផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែប្រទេសទាំងពីរបានជួបនូវវិបត្តិការទូតមួយបានកើតឡើង ព្រោះតែការស្លាប់របស់មេដឹកនាំសាសនាស៊ីក្ខដ៏សំខាន់ម្នាក់នៅក្នុងប្រទេសកាណាដាគឺលោក Hardeep Singh Nijjar​។ ការស្លាប់របស់លោកត្រូវបានអាជ្ញាធរកាណាដាបានបើកការស៊ើបអង្កេតយ៉ាងតឹងរឹង ហើយបានបញ្ជាក់មានការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌាផងដែរ។ នេះហើយគឺជាការចាប់ផ្តើមឲ្យមានភាពតានតឹងក្នុងវិស័យការទូតរបស់ប្រទេសទាំងពីររហូតឈានដល់ការកោះហៅមន្រ្តីទូតទៅសួរនាំនិងបណ្តេញមន្ត្រីការទូតខ្លះចេញពីប្រទេសទាំងពីរធ្វើដាក់គ្នាទៅវិញទៅមកផងដែរ។តើមានមូលហេតុអ្វីទៅទើបធ្វើឲ្យកាណាដាមានការចោទប្រកាន់ឥណ្ឌាលើឃាតកម្មរហូតឈានទៅដល់ការប្រដេញមន្រ្តីទូតចេញពីប្រទេសរៀងៗខ្លួន? ១. មូលហេតុនៃការតានតឺងខាងការទូតរវាងប្រទេសទាំងពីរ ដូចដែលយើងបានដឹងហើយថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៤៧មកម៉្លេះ។ តែឥណ្ឌានិងកាណាដាតែងតែប្រឈមមុខនឹងវិបត្តិការទូតមួយចំនួនដែលទាក់ទងទៅនឹងជនជាតិដែលចង់ផ្តាច់ខ្លួនពីប្រទេសឥណ្ឌាទៅវិញ។ ចំពោះបញ្ហានេះជារឿយ ឥណ្ឌាតែងតែចោទប្រកាន់ទៅខាងកាណាដា​ថាជាជម្រកសុវត្ថិភាពមួយសំរាប់ក្រុមជនជាតិដែលពួកគេចាត់ទុកថាជាភេរវករចង់បំបែកទឹកដីពីខ្លួន ដូចជាពួកខាលីស្តង់(Khalistan)​ជាដើម។ ពួកខាលីស្តង់​គឺជាពួកកាន់សាសនាស៊ីក(Sikhs)​និងជាចលនាចង់បំបែកខ្លួនសំរាប់ជនជាតិដើមរបស់ពួកគេដែលកាន់សាសនានេះក្នុងប្រទេសឥណ្ឌា។ មូលហេតុនេះហើយបានជាប្រទេសដែលប្រជាជនច្រើនលើលោកនេះបានចាត់ទុកពួកខាលីស្តង់នេះជាពួកភេរវករដែលបំផ្លាញសន្តិសុខរបស់ពួកគេ។ គួរឲ្យដឹងបានដែរថានៅក្នុងប្រទេសកាណាដាមានចំនួនជនជាតិភាគតិចកាន់សាសនាស៊ីកទៅដល់ ៨សែននាក់ដែលស្មើនឹង២.១ភាគរយនៃប្រជាជនកាណាដាសរុបក្នុងឆ្នាំ២០២១។ តែចំពោះការចាត់ប្រកាន់អ្នកកាន់សាសនាស៊ីកឬខាលីស្តង់នេះជាពួកភេរវករ ត្រូវបានអាជ្ញាធរកាណាដាបានច្រានចោល ព្រោះតែកាណាដាបានចាត់ទុកគេជាប្រជាពលរដ្ឋធម្មតាក្នុងការគោរពប្រតិបត្តិសាសនានិងចង់ទាមទារសិទ្ធរស់នៅរបស់ពួកគេ ហើយពួកគេក៏ជាប្រទេសប្រជាធិបតេយ្យសេរី...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ វិបត្តិនៅមីយ៉ាន់ម៉ា១០០០ថ្ងៃក្រោយរដ្ឋប្រហារ

នៅចុងខែតុលាឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ានឹងឈានចូលថ្ងៃទី១០០០របស់ខ្លួនក្រោយការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍យោធាមីនអ៊ុងឡាំង (Min Aung Hlaing)ប៉ុន្តែស្ថានភាពសង្គមសេដ្ឋកិច្ចនិងនយោបាយវិញ ត្រូវបានគេសង្កេតឃើញថានៅតែស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅឡើយ ដោយរដ្ឋប្រហារនេះបាននាំឲ្យមានការខាតបង់ស្ទើរតែគ្រប់វិស័យទាំងក្នុងស្រុកនិងទាំងក្នុងកិច្ចការសហប្រតិបត្តិការអន្តរជាតិរបស់មីយ៉ាន់ម៉ា ជាឧទាហរណ៍របាយការណ៍ធនាគារអន្តរជាតិ World Bank​ ឆ្នាំ២០២២បានបង្ហាញថាលទ្ធផលក្រោយសម័យកូវីដ១៩ និង ផលវិបាកនៃរដ្ឋប្រហារបាន លុបបំបាត់ស្ទើរទាំងស្រុងនៃការកាត់បន្ថយអត្រាភាពក្រីក្រនៅមីយ៉ាន់ម៉ា ដោយក្នុងនោះមានប្រជាជនប្រមាណ៤០%រស់នៅក្រោមបន្ទាត់ក្រីក្រ។ ខណៈគ្រានេះវិញ ក្រោយពីកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំកំពូលអាស៊ានលើកទី៤៣យ៉ាងមមាញឹកដែលបានប្រព្រឹត្តឡើងនៅចាប់តាំងថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ  អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងនោះក៏មាននូវការព្រមព្រៀងគ្នារវាងរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ក្នុងការត្រួតពិនិត្យឡើងវិញនូវការអនុវត្តនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ