"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សង្គមនិងវប្បធម៌

ឥណ្ឌូចិន៖ ជ័យជំនះរបស់លិទ្ធិកុម្មុយនីស្តក្នុងឆ្នាំ១៩៧៥

ក្នុងបរិបទសង្គ្រាមត្រជាក់(១៩៤៧-១៩៩១) ពិភពលោកបានជួបប្រទះសង្គ្រាមមួយដែលជាសង្គ្រាមមនោគមវិជ្ជារវាងលោកសេរីនិងលោកកុម្មុយនីស្តដែលមានសហរដ្ឋអាមេរិចនិងសហភាពសូវៀតជាបងធំ។ សង្គ្រាមត្រជាក់គឺជាសង្គ្រាមដែលធ្វើឱ្យប្រទេសដែលទើបទទួលឯករាជ្យនិងដែលទន់ខ្សោយ ងាយរងផលប៉ះពាល់ពីការប្រទាញប្រទង់គ្នារវាងមហាអំណាចសហភាពសូវៀត និងសហរដ្ឋអាមេរិក តួយ៉ាងដូចជាការកកើតនូវសង្រ្គាមសុីវិលនៅក្នុងឧបទ្វីបកូរ៉េ និងសង្គ្រាមស៊ីវិលនៅកម្ពុជាជាដើម។ ប្រសិនបើយើងក្រឡេកមើលក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ឥទិ្ធពលសង្គ្រាមត្រជាក់បានធ្វើឱ្យមានការកើតឡើងនូវសង្គ្រាមឥណ្ឌូចិនទី២ ដែល តំបន់ឥណ្ឌូចិនរួមមា ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ជាតំបន់ប្រទេសមួយដែលទើបបានទទួលឯករាជ្យថ្មីថ្មោង ហើយក៏ក្លាយជាទីលាននៃការប្រទាញប្រទង់របស់មហាអំណាចទាំងពីរបូកនឹងប្រទេសចិនដែលចង់បញ្រ្ជាបមនោគមវិជ្ជារបស់ខ្លួនក្នុងតំបន់នេះ។ ឥទ្ធិពលនៃសង្គ្រាមត្រជាក់បានធ្វើឱ្យសង្រ្គាមស៊ីវិលកើតឡើងនៅគ្រប់ប្រទេសក្នុងតំបន់នេះហើយបានធ្វើឱ្យពួកខ្មែរក្រហម វៀតណាមខាងជើង និង ប៉ាថេតឡាវដែលសុទ្ធជាពួកប្រកាន់លិទ្ធិកុម្មុយនីស្តជាអ្នកទទួលជ័យជំនះនិងបានប្រែក្លាយប្រទេសទាំងបីនេះជាប្រទេសកុម្មុយនីស្តម្ដងមួយៗ។ តើជ័យជំនះរបស់ចលនាកុំម្មុយនីសកើតឡើងយ៉ាងដូចម្តេចនិងមានអ្វីកើតឡើងចាប់តាំងពីការប្រកាសឯករាជ្យរហូតដល់ជ័យជំនះពួកកុម្មុយនីស្តនៅឆ្នាំ១៩៧៥? ១. សង្គ្រាមត្រជាក់ធ្វើឱ្យមានសង្រ្គាមស៊ីវិលក្នុងតំបន់ឥណ្ឌូចិន ប្រសិនបើយើងក្រឡេកមើលការទាមទារឯករាជ្យរបស់ប្រទេស កម្ពុជា វៀតណាម...

វិស័យកីឡាបាល់ទាត់ឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី

កីឡាបាល់ទាត់គឺជាកីឡាមួយដែលពេញនិយមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងការប្រកួតបាល់ទាត់នីមួយៗក៏មានការផ្សាភ្ផាប់ជាមួយនឹងពាណិជ្ជកម្មនិងខ្លឹមសារន័យអប់រំជាច្រើនដូចជាបញ្ឍប់ការរើសអើងឬ ការគោរពសិទ្ធគ្នាទៅវិញទៅមកដោយសារតែកីឡានេះមានការគាំទ្រច្រើនដែលអាចធ្វើឱ្យមនុស្សជាច្រើនបានមើលឃើញអ្វីដែលការប្រកួតបានផ្សព្វផ្សាយ។ មួយរយៈពេលនេះ ក្នុងវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ពិភពលោកហាក់បានក្រោកប្រឆាំងក្នុងការឈ្លានពាននេះ ដែលក្នុងនោះផងដែរយើងឃើញថាក្នុងវិស័យបាល់ទាត់ក៏មានការផ្សព្វផ្សាយប្រឆាំងនឹងសង្គ្រាមមួនេះផងដែរ ដែលមានដូចជាការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស(Primer league)។ ក្នុងនោះ ក្រុមខ្លះបានពាក់អាវគាំទ្រអ៊ុយក្រែនជាកម្លាំងចិត្តនិងបានលុបចោលកិច្ចសន្យាចាក់ផ្សាយរបស់ការប្រកួតក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយ ហើយក៏នឹងបរិច្ចាគ ១ លានផោនដល់មូលនិធិសង្គ្រោះរបស់គណៈកម្មាធិការសង្គ្រោះគ្រោះមហន្តរាយ។ រីឯក្លឹបចំនួន២០របស់លីកបានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការផ្អាកកិច្ចព្រមព្រៀងជាមួយដៃគូផ្សាយជាមួយរុស្ស៊ីដោយមានប្រសិទ្ធិភាពភ្លាមៗ។ ចំណែកឯការប្រកួតរបស់ក្លឹបនៃប្រទេសរុស្សី និងជម្រើសជាតិរុស្សីក៏ត្រូវបានគេដកសិទ្ធិប្រកួតក្នុងក្របខ័ណ្ខអន្តរជាតិផងដែរ។ តើសង្គ្រាមរុស្សីនិងអ៊ុយក្រែនបានធ្វើឱ្យវិស័យបាល់ទាត់ប្រែប្រួលដូចម្តេចខ្លះ? ១.ការចាប់ផ្តើមនៃទណ្ឌកម្មលើក្លឹបបាល់ទាត់ដែលពាក់ព័ន្ធនឹងរុស្ស៊ី ចាប់ពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដែលរុស្សីបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែនមក វាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្រប់មជ្ឈដា្ឋនបានចាប់ផ្តើមថ្កោសទោសនូវការឈ្លានពានមួយនេះមិនថាមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច...

យូហ្គោស្លាវី ៖ ពីរាជាណាចក្រឆ្នាំ១៩១៨ទៅជាសង្គមនិយមនៅឆ្នាំ១៩៤៦

យូហ្គោស្លាវី ជារដ្ឋសហព័ន្ធមួយដែលស្ថិតក្នុងទី្វបអឺរ៉ុបនិងនៅក្នុងតំបន់បាល់កង់។ រដ្ឋសហព័ន្ធនេះមានផ្ទៃក្រឡា ២៥៥,៩៥០ គម២ ដែលគ្របដណ្តប់លើប្រទេសបច្ចុប្បន្នដូចជា បូស្នៀ និងហឺហ្សេហ្គោវីណា(Bosnia and Herzegovina), ក្រូអាស៊ី(Croatia), ម៉ាសេដូនៀ(Macedonia), ម៉ុងតេណេហ្គ្រោ(Montenegro), ស៊ែប៊ី(Serbia ), កូសូវ៉ូ(Kosovo) និង ស្លូវេនី(Slovenia)។ យូហ្គោស្លាវីបានកើតឡើងក្រោយសង្គ្រាមលោកលើកទី១ក្រោមឈ្មោះថាព្រះរាជាណាចក្រសែប៊ ក្រូអាស៊ីនិងស្លូវេណ ដែលបានបង្កើតជាប្រជាជាតិមួយនិងអធិបតេយ្យភាពនៃប្រជាជនស្លាវខាងត្បូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ១៩១៨...

ការដួលរលំនៃសហភាពសូវៀត

បើគិតឱ្យមែនទែនទៅ សហភាពសូវៀតគឺជាអតីតប្រទេសខ្នាតយក្សមួយ ដែលមានសក្ដានុពលធំទំាងទឹកដី នយោបាយ និងសេដ្ឋកិច្ច។ សហភាពសូវៀតក្រោយធ្វើបដិវត្ដន៍ផ្ដួលរលំរបបរាជានិយម បានចាប់ផ្ដើមពង្រីកទឹកដី និងពង្រាយគ្រាប់មនោគមន៍កុម្មុយនីស្ដសឹងតែពាសពេញពិភពលោក។ សហភាពសូវៀតបានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងគ្នាដើម្បីបានពានជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក។ ការប្រកួតប្រជែងនេះ មិនត្រឹតតែធ្វើឱ្យពិភពលោកបែងចែកជាពីប្លុកទេ ប៉ុន្តែក៏បានធ្វើឱ្យប្រទេសខ្លះបែងចែកជា ២ និងខ្លះទៀតធ្លាក់ចុះសង្គ្រាមស៊ីវិលដែរ។ ការដួរលំនៃសហភាពសូវៀតគឺហាក់ប្រៀបបានយក្សមួយបានដួល ហើយសហរដ្ឋអាមេរិកទទួលជ័យជំនះក្នុងការធ្វើឱ្យសហភាពសូវៀតបន្ទន់ជង្គង់បាន។ ការដួលរលំរបស់សហភាពសូវៀនេះត្រូវបានគេវិភាគថាដោយសារសហភាពសូវៀតចុះទន់ខ្សោយដោយសារងប់ងល់ប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកខ្លាំងពេករហូតខើចសេដ្ឋកិច្ច និងធនធាន។ ដូចនេះ តើមូលហេតុអ្វីខ្លះទើបសហភាពសូវៀតដួលរលំ? ការផ្លាស់ប្តូរគោលនយោបាយ និងឥទ្ធិពលនយោបាយការបរទេស លោក Mikhail...

បដិវត្តវប្បធម៌នៅក្នុងប្រទេសចិន

ប្រសិនបើយើងក្រឡេកទៅមើលអំពីប្រវត្តិសាស្ត្រប្រទេសចិន យើងពិតជាមិនអាចមើលរំលងពីបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថានិកសាធារណរដ្ឋប្រជាមានិតចិនគឺ លោកម៉ៅ សេទុងបានទេ។ លោកម៉ៅសេទុងបានព្យាយាមផ្លាស់ប្តូរសេដ្ឋកិច្ចប្រទេសចិនតាមរយៈផែនការ “មហាលោតផ្លោះ” ដែលបានបន្សល់ទុកនៅសោកនាដកម្មនៃគ្រោះទុរ្ភិក្សនិងការបាត់បង់ជីវិតប្រជាជនរាប់លាននាក់។ ក្រោយពេលដែលផែនការនេះទទួលបរាជ័យ នៅក្នុងប្រទេសចិនក៏មានលេចឡើងនូវបដិវត្តមួយដែលគ្រប់គ្នាបានស្គាល់ថាជា បដិវត្តវប្បធម៌។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកទៅមើលថាតើអ្វីទៅជាបដិវត្តវប្បធម៌? ហើយបដិវត្តនេះវាមានឥទ្ធិពលអ្វីខ្លះដល់ការផ្លាស់ប្តូរសង្គមចិន? បដិវត្តវប្បធម៌ គឺជាចលនាសង្គមនយោបាយចុងក្រោយរបស់លោកម៉ៅ សេទុងដែលបានកើតឡើងរយៈពេល១ទសវត្សដើម្បីលុបបំបាត់ឥទ្ធិពលមូលធននិយម និងប្រពៃណីចិននៃសាធារណរដ្ឋប្រជាមានិត និងដាក់បញ្ចូលទស្សនវិជ្ជានៃលទ្ធិម៉ៅនិយម(Maoism) ដើម្បីបំពេញចន្លោះប្រហោងមនោគមវិជ្ជាដែលកំពុងប្រើប្រាស់នៅក្នុងសម័យនោះ។ បដិវត្តនេះបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦៦ នៅពេលដែលប្រធានគណបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំងបានប្រកាសថា គណបក្សនេះត្រូវបានជ្រៀតចូលដោយ "អ្នកប្រឆាំងបដិវត្តន៍"...

លទ្ធិប្រជាធិបតេយ្យេរបស់សហរដ្ឋអាមេរិកកំពុងមានការគម្រាមកំហែង

សហរដ្ឋអាមេរិកបានកិត្តិនាមថាជាបិតាប្រជាធិបតេយ្យមិនមែនដោយសារតែខ្លួនជាប្រទេសដែលបង្កើតលទ្ធិប្រជាធិបតេយ្យដំបូងគេនោះទេ ប៉ុន្តែជាប្រទេសដែលអនុវត្ដនិងនាំមុខលទ្ធិប្រជាធិបតេយ្យរហូតពង្រីកសក្ដានុពលលទ្ធិនេះឱ្យឈ្នះសង្គ្រាមត្រជាក់លើសង្វៀនប្រកួតប្រជែងមនោគមវិជ្ជា។ បើគិតពីទំហំវិញ សហរដ្ឋអាមេរិកក៏មិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេនៅក្នុងពិភពលោកដែរ ពីព្រោះប្រទេសឥណ្ឌាប្រកាន់របបលទ្ធិប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋប្រមាណជាង ១,៣ ប៊ីលាននាក់។ យ៉ាងណាមិញ ប្រវត្ដិសាស្ត្រដ៏ត្រចះត្រចង់របស់សហរដ្ឋអាមេរិករាប់ចាប់តាំងពីស្ថិតក្រោមអាណានិគមនិងក្រោយមកបានងើបចេញអាណានិគមអង់គ្លេស ហើយបន្តរហូតក្លាយជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក សហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសគំរូ និងដៃគូសម្រាប់ប្រកួតប្រជែង។ ទោះបីជាយ៉ាងនេះក្ដី មនុស្សជាច្រើនយល់ឃើញថា សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌នៃលទ្ធិប្រជាធិបតេយ្យដូចដែលបានគេធ្លាប់ល្បីនិងលឺតៗគ្នានោះទេ ដែលជាក់ស្ដែងក៏មានវិបត្ដិរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃការឯកភាពជាតិ។ ការរើសអើងពូជសាសន៍នេះអាចចាត់ទុកជាដំបៅមួយដែលកើតឡើងជាយូរណាស់មកហើយគ្រាន់តែមិនមានអាការៈធ្ងន់ធ្ងរក្រោយពីសង្គ្រាមស៊ីវិលអាមេរិកបានបញ្ចប់ ប៉ុន្តែនៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចាប់ផ្ដើមធ្វើយុទ្ធនាការបោះឆ្នោត...

បុរសខ្លាំងទាំង ២ របស់ប្រទេសចិនអំឡុងឆ្នាំ ១៩២៧-១៩៤៩

ប្រទេសចិនមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន” ក្រោយពីត្រូវបានបង្រួបបង្រួមនិងគ្រប់គ្រងដោយបក្សកុំម្មុយនិស្តតែមួយដែលមានប្រធានាធិបតេយ្យស៊ី ជីងពីងជាប្រធានាធិបតីនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបាននូវរបបនយោបាយនិងការដឹកនាំដូចសព្វថ្ងៃនេះ ប្រទេសចិនធ្លាប់ឆ្លងកាត់នូវភាពល្វីងជូរចត់ ចលាចល និងការបែកបាក់ដែលជាពិសេសនោះគឺសង្គ្រាមផ្ទៃក្នុងដែលបង្កឱ្យមានការកកើតនៅដែនដីថ្មីមួយទៀតគឺកោះតៃវ៉ាន់។ សង្គ្រាមផ្ទៃក្នុងចិនដីគោកគឺជាសង្គ្រាមមួយដែលបានកើតចេញពីការប្រឆាំងគ្នារវាងគណបក្សជាតិនិយម “គួមីនតាំង” (KMT) ដែលគ្រប់គ្រងដោយលោកមេបញ្ជាការឈាង កៃជៀក​(Chiang Kai-Shek) និង គណបក្សកុំម្មុយនិស្តចិន​ (CCP)​ ដែលដឹកនាំដោយឧត្តមសេនីយ៍ម៉ៅ សេទុង។ បើងាកទៅមើលពីមូលហេតុនៃសង្គ្រាមនេះវិញ យើងឃើញថាភាពតានតឹងរបស់KMTនិងCCPបានកើនឡើងជាលំដាប់ក្រោយពីបក្សទាំងពីរជោគជ័យរៀងខ្លួន។ លោក ម៉ៅ សេទុង...

តើអ្វីទៅគឺជាការធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក?

តាមពិតទៅ ពាក្យថាបំណុលគឺមិនមែនជាអ្វីដែលអាក្រក់ឡើយ ដោយសារតែបំណុលអាចជួយជីវភាព ស្ដារនិងពង្រីកអាជីវកម្ម និងផ្ដល់ជាប្រយោជន៍ជាច្រើន។ ក៏ប៉ុន្តែ នៅពេលដែលបំណុលចេះតែកើនឡើង ខណៈដែលខ្លួនមិនអាចសងត្រលប់វិញនូវបំណុលទាំងនោះបាន ស្ថានភាពបែបនេះត្រូវបានចាត់ទុកថាកំពុងធ្លាក់ក្នុងហានិភ័យហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរដោយសារតែបំណុលច្រើនលើសលុប ឬបំណុលវណ្ឌក។ ក្នុងការអនុវត្ដបច្ចុប្បន្ន បំណុលអាចកើតឡើងដោយមាន ឬគ្មានការប្រាក់។ បំណុលក៏អាចកើតឡើងពីសេវាហិរញ្ញវត្ថុផ្លូវការ (ដូចជាសេវាហិរញ្ញវត្ថុផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្ដាល) និងសេវាហិរញ្ញវត្ថុក្រៅផ្លូវការ (ដូចជាអ្នកចងការប្រាក់ជាដើម)។ តើអ្វីជាកត្តាចម្បងៗដែលធ្វើឱ្យបំណុលក្លាយជាគ្រោះថ្នាក់? ជាការពិត បំណុលប្រៀបបានជាអាវុធមុខ ២។ ប្រសិនបើយើងអាចប្រើប្រាស់បំណុលបានល្អ គឺប្រៀបបានដូចជាទទួលបានកាតាលីករយ៉ាងស័ក្ដិសិទ្ធិក្នុងការបន្ថែមទុនដើម្បីស្ដារ ពង្រីក និងអភិវឌ្ឍអាជីវកម្ម និងផ្ដល់នូវអ្វីដែលធ្វើឱ្យជីវិតរបស់យើងកាន់តែប្រសើរឡើង។...

នយោបាយអាល្លឺម៉ង់បន្ទាប់ពីលោកស្រី Angela Merkel

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ អាល្លឺម៉ង់បានរៀបចំការរបោះឆ្នោតជាតិ (German Federal Election 2021) ជ្រើសរើសសមាជិកសភាដែលមាន៧០៩កៅអី (Bundestag) បានទាក់ទាញចំណាប់អារម្មណ៍អ្នកវិភាគនយោបាយអន្តរជាតិមកមើលពីស្ថានភាពនយោបាយប្រទេសអឺរ៉ុបមួយនេះ។ ការបោះឆ្នោតនេះមានសារៈសំខាន់ដោយសារតែអ្នកឈ្នះឆ្នោតលើកនេះនឹងមកជំនួសលោកស្រី អេនជេឡា មឺកែល (Angela Merkel)។ នយោបាយអាល្លឺម៉ង់ក្រោមអាណត្តិរបស់លោកស្រីអេនជេឡាមឺកែល Angela Merkel អាល្លឺម៉ង់ជារដ្ឋសហព័ន្ធដែលត្រូវបានបែងចែកជា២នៅអំឡុងសង្គ្រាមត្រជាក់បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២។ បន្ទាប់ពីជញ្ជាំងបែរឡាំងបានរលំ អាល្លឺម៉ង់បានបង្រួបបង្រួមឡើងវិញ។ នយោបាយប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរខ្លាំងនៅក្រោមការគ្រប់គ្រងរបស់លោកស្រី Angela Merkel...

ខ្សែភាពយន្ដ Squid Game និងសង្គមពិតនៃបញ្ហាបំណុលនៅកូរ៉េ

ជឿថា មានមនុស្សជាច្រើនបានទស្សនាខ្សែភាពយន្ត Squid Game រួចហើយ ព្រោះប៉ុន្មានថ្ងៃនេះឃើញការវិភាគទៅលើតួអង្គយ៉ាងច្រើន ប៉ុន្តែមានចំនុចមួយដែលខ្ញុំចង់ដឹងជាងគេ នោះគឺ "បំណុល"។ បន្ទាប់ពីមើល Squid Game រួច ខ្ញុំក៏បានទៅស្រាវជ្រាវអំពី “Household Debt in Korea"​ (បំណុលក្នុងគ្រួសារនៅប្រទេសកូរ៉េខាងត្បូង) ហើយថ្ងៃនេះក៏បានសរសេរអត្ថបទមួយយ៉ាងវែងមកចែករំលែក។ Household Debt ត្រូវបានកំណត់ថាជាបំណុលបញ្ចាំលើលំនៅដ្ឋាន ឬអចលនទ្រព្យ បំណុលកាតឥណទាន(Credit...

តើអ្នកគួរដឹងអ្វីខ្លះអំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា?

រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃការកំណត់និងបែងចែកអំណាចរបស់រាជរដ្ឋាភិបាល ដែលមានន័យថា រាល់ច្បាប់ បទបញ្ញត្ដិ និងសេចក្តីសម្រេចទាំងឡាយត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញគឺស្មើនឹងទិដ្ឋភាពទូទៅនៃការដឹកនាំប្រទេស និងរបៀបរស់ទូទៅនៅរបស់ប្រជាជន។ ប្រទេសកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញជាលើកដំបូងនៅឆ្នាំ១៩៤៧។ ក៏ប៉ុន្តែរដ្ឋធម្មនុញនេះត្រូវបានបញ្ចប់ដំបូងគឺដោយសារតែរដ្ឋប្រហាររបស់សេនាប្រមុខលន់ នល់ ដែលលោកបានបង្កើតរដ្ឋធម្មនុញថ្មីនិងរបបដឹកនាំថ្មី។ បន្ទាប់ពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ប្រទេសកម្ពុជាបានបង្កើតរដ្ឋធម្មនុញអស់ ៦ លើក រហូតមកដល់ថ្ងៃទី២១ កញ្ញា ឆ្នាំ១៩៩៣សភាធម្មនុញ្ញបានអនុម័តច្បាប់រដ្ឋធម្មនុញ្ញថ្មី(ច្បាប់ដែលយើងកំពុងប្រើប្រាស់បច្ចុប្បន្ន) ដែលត្រូវបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣...

តើបដិវត្ដន៍ផ្កាម្លិះ (Jasmine Revolution) គឺជាអ្វី?

ហេតុការណ៍ដ៏ចម្រូងចម្រាស់មួយដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១០នៅក្នុងប្រទេសទុយនីស៊ី (Tunisia) ត្រូវបានគេឱ្យឈ្មោះថា “បដិវត្តន៍ផ្កាម្លិះ” ឬ Jasmine Revolution។ វាជាបដិវត្តន៍ដ៏មានប្រជាប្រិយភាពមួយដែលកើតចេញពីកំលាំងនៃការបះបោររបស់ប្រជាជនទុយនីស៊ី(Tunisia) ដើម្បីប្រឆាំងនឹងអំពើពុករលួយ ភាពក្រីក្រ និងការគាបសង្កត់ផ្សេងៗពីសំណាក់អ្នកនយោបាយទៅលើប្រជាជននៅក្នុងប្រទេសនេះ។ ជាក់ស្ដែងការបះបោរពីសំណាក់ប្រជាជនទុយនីស៊ី(Tunisia) ទាំងនេះនាំមកនូវជ័យជម្នះយ៉ាងធំធេងដល់ពួកគេ ដោយនៅក្នុងឆ្នាំ២០១១ពួកគេបានទទួលភាពជោគជ័យក្នុងការទម្លាក់លោក Zine El Abidine Ben Ali ដែលជាប្រធានាធិបតីទុយនីស៊ី(Tunisia) ទី២បន្ទាប់ពីលោក Habib Bourguiba ចេញពីដំណែងបានសម្រេច។...
spot_img

អត្ថបទពេញនិយម