"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

ទោះជាប្រទេសមានបំណុលច្រើន ប៉ុន្តែសេដ្ឋកិច្ចជប៉ុននៅតែខ្លាំង

ប្រទេសជប៉ុនគឺជាប្រទេសដែលបានទទួលចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ក្នុងងារជាប្រទេសមានបំណុលជាតិច្រើនជាងគេបង្អស់ ប្រសិនបើធៀបទៅនិងទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ យោងទៅតាមការចេញផ្សាយរបស់គេហទំព័ររបស់ World Population Review នៅក្នុងឆ្នាំ២០២២នេះ បំណុលរបស់ប្រទេសជប៉ុនគឺមានទំហំដល់ទៅ ២៣៤% នៃទំហំផលិតផលក្នុងស្រុកសរុប ដែលតួរលេខនេះត្រូវបានតាមដោយប្រទេសវេណេស៊ុយអេឡាដែលជាប្រទេសមានបំណុលច្រើនជាងគេលំដាប់ទី២។ ប៉ុន្តែហេតុអ្វីទៅបានជាប្រទេសជប៉ុននៅតែត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចដ៏រឹងមាំដដែល? ហើយហេតុអ្វីទៅបានជាប្រទេសនេះមិនមានបញ្ហាសេដ្ឋកិច្ចដូចប្រទេសផ្សេងទៀតដែលមានបំណុលសេដ្ឋកិច្ចកប់ពពកយ៉ាងដូច្នេះដែរ? តើបំណុលដ៏លើសលប់របស់ប្រទេសជប៉ុនកើតឡើងដោយសារអ្វី? បំណុលរបស់ប្រទេសជប៉ុនបានចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងអំឡុងទសវត្សរ៍ ១៩៧០ មកម្ល៉េះ។ ចាប់តាំងពីឆ្នាំ ១៩៧១ មក កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនមានការថមថយជាខ្លាំងគឺពីកំណើន ៤% ទៅកាន់ ១% នៅក្នុងចន្លោះឆ្នាំ...

ប្រទេសចិនផ្ដើមសម្រាលបន្ទុកកម្ចីជាមួយប្រទេសក្រីក្រ

ពិភពលោកចាប់ផ្ដើមទទួលស្គាល់ប្រទេសចិនបន្តិចម្ដងៗថាជាមហាអំណាចឈានមុខគេនៅតំបន់អាស៊ី និងជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិក។ អ្នកវិភាគភូមិសាស្ត្រនយោបាយមួយចំនួន ដូចជាលោក Kishore Mahbubani ក៏មានទស្សនៈសុទិដ្ឋិនិយមថាចិននឹងរះឡើងជាមហាអំណាចដែលនាំមកនូវសន្តិភាពដល់សណ្ដាប់ធ្នាប់ពិភពលោក។ ក៏ប៉ុន្តែ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក John Mearsheimer អ្នកគាំទ្រទ្រឹស្ដីប្រាកដនិយម បានបដិសេធចំពោះទស្សនៈមួយនេះ ដោយបានសង្កត់ធ្ងន់ថាចិននឹងប្រែក្លាយអំណាចសេដ្ឋកិច្ចរបស់ខ្លួនទៅជាអំណាចយោធាក្នុងតំបន់ និងពិភពលោក។ ដូច្នេះ ទើបមហាអំណាចចិនខិតខំពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់ខ្លួនឱ្យជ្រៀតចូលក្នុងសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍ តាមរយៈជំនួយឥតសំណង និងកម្ចីហិរញ្ញវត្ថុដែលមានលក្ខខណ្ឌងាយស្រួល។ យុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) យោងតាមការចុះផ្សាយរបស់ SILK ROAD BRIEFING...

ហេតុអ្វីបានជាសេដ្ឋកិច្ចចិនកំពុងជួបការលំបាក?

រយៈពេលជាង២ទស្សវត្សនេះ សេដ្ឋកិច្ចប្រទេសចិនមានការរីកលូតលាស់គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងកំណើនប្រមាណ១០%ក្នុងមួយឆ្នាំដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលេខ២នៅលើពិភពលោក។ ក៏ប៉ុន្តែ គិតត្រឹមខែមិថុនានៃឆ្នាំ២០២២នេះ សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងស្ថិតនៅលើកំណើនយឺតបំផុត។ បើយោងតាម tradingeconomics អត្រានៃកំណើនផលិតផលក្នុងស្រុក(GDP)បានធ្លាក់ចុះរហូតដល់ទៅ២.៦% ហើយអត្រាកំណើនGDPប្រចាំឆ្នាំមានត្រឹមតែ0.៤%តែប៉ុណ្ណោះ ដែលទាំងនេះគឺបណ្តាលមកពីមូលហេតុជាច្រើនដូចជាការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនិងការបន្តអនុវត្តគោលនយោបាយកូវីដសូន្យដល់តឹងរឹងជាដើម។ ដូច្នេះ សប្តាហ៍នេះយើងនឹងមកធ្វើការសិក្សាទៅលើបញ្ហាដែលកំពុងតែធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែមានសភាពអាប់អួរឡើង។ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅចិន វិស័យអចលនទ្រព្យជាវិស័យមួយក្នុងចំណោមវិស័យដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចចិន។ យោងតាមរបាយការណ៍របស់ Economic Times វារួមចំណែក២៩%នៃផលិតផលក្នុងស្រុកសរុប (GDP) និង ស្ថិតនៅចន្លោះពី៣០%ទៅ៤០%នៃប្រាក់កម្ចីធនាគារសរុប។ តួយ៉ាង បើយើងក្រឡេកមកមើលអ្វីដែលកំពុងកើតឡើងនៅប្រទេសចិនពេលនេះវិញ យើងឃើញថាវិស័យអចលទ្រព្យនេះកំពុងជាប់គាំងនៅពេលដែលផ្ទះជាច្រើនមិនអាចបញ្ចប់ការសាងសង់បានដោយសារតែក្រុមហ៊ុនវិនិយោគធំៗកំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ឬបំណុលនិងការធ្វើពហិការមិនបង់ប្រាក់របស់អ្នកទិញផ្ទះ។ វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យ តាមទ្រឹស្ដីសេដ្ឋកិច្ច និងតាមដាននៃប្រវត្ដិសាស្ត្រ បានបង្ហើយថាការកើនឡើងខ្ពស់ពេកនៃចលនទ្រព្យអាចនឹងងាយបង្កជាហានិភ័យទៅដល់សេដ្ឋកិច្ចក៏ដូចជាប្រព័ន្ធធនាគារ។...

តើហេតុអ្វី Balance of Payment របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីសេដ្ឋកិច្ច?

យើងប្រាកដជាបានដឹងជារឿយៗមកហើយ អំពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលបានវ៉ាដាច់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ ២០១០ ហើយក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខពីរបន្ទាប់ពីប្រទេសអាមេរិក។ នៅជុំវិញបរិបទសេដ្ឋកិច្ចពិភពលោកថ្មីនេះ ការសិក្សារស្រាវជ្រាវទាក់ទងទៅនឹងដំណើរការនិងការវិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សេដ្ឋវិទូនិងអ្នកស្រាវជ្រាវផ្សេងៗ។ ក្នុងនោះដែរក៏មានការពិភាក្សាទៅលើជញ្ជីងទូទាត់របស់ប្រទេសចិនផងដែរដោយសារតែប្រទេសចិនមានអតិរេក(ផលលើស)គណនីចរន្ត គណនីមូលធន និង គណនីហិរញ្ញវត្ថុនៅក្នុងពេលតែមួយ ដែលនៅត្រង់នេះគឺខុសចាកអំពីទ្រឹស្តីសមតុល្យជញ្ជីងទូទាត់នៅក្នុងសេដ្ឋកិច្ចវិទ្យា។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមកស្វែងយល់អំពីថាតើអ្វីទៅគឺជា ជញ្ជីងទូទាត់? តើជញ្ជីងទូទាត់មានដំណើរការប្រព្រឹត្តិទៅយ៉ាងដូចម្តេចខ្លះ? តើមូលហេតុអ្វីបានជាជញ្ជីងទូទាត់របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីនៃសមតុល្យជញ្ជីងទូទាត់? និយមន័យ និង សមាសធាតុនៃជញ្ជីងទូទាត់ ជញ្ជីងទូទាត់ ឬជាភាសារអង់គ្លេសហៅថា «Balance of Payment» គឺជារបាយការណ៍ចំណូលចំណាយទាំងអស់របស់ប្រទេសមួយនៅក្នុងប្រតិបត្តិការអន្តរជាតិនៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។ នេះមានន័យថា...

តើប្រទេសកូរ៉េខាងជើងមានដំណើរការសេដ្ឋកិច្ចយ៉ាងដូចម្ដេច?

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ជាប្រទេសដែលកាន់របបកុម្មុយនីស្ដ និងជាប្រទេសកម្រមួយដែលនៅក្នុងសម័យនេះទៅហើយនៅបន្តសេដ្ឋកិច្ចមជ្ឈការ ដែលមានលក្ខណៈបិទជិតនិងមានការគ្រប់គ្រងតឹងតែងនិងដាច់ឆ្ងាយពីសកលភាវូបនីយកម្ម។ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនិងការដំណើរការនៃសេដ្ឋកិច្ចក្នុងការធ្វើជំនួញនិងការរកចំណូលផ្សេងៗរបស់ប្រទេសនេះ។ តើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងមានលក្ខណៈយ៉ាងដូចម្ដេច? មុននឹងធ្វើការឈានចូលទៅមើលដំណើរការនៃសេដ្ឋកិច្ចរបស់កូរ៉េខាងជើងនៅរយៈពេលបច្ចុប្បន្ននេះ ជាដំបូងយើងគួរក្រឡេកមើលបន្តិចទៅកាន់អតីតកាលនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រោយពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់ កូរ៉េខាងជើងបានដំណើរការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ពួកគេជាច្រើនដងដូចជា ការប្រើប្រាស់ផែនការបីឆ្នាំ ផែនការប្រាំឆ្នាំ ផែនការប្រាំពីរឆ្នាំដំបូង និងផែនការប្រាំឆ្នាំ។ ដោយក្រោយសង្រ្គាមកូរ៉េមកប្រទេសនេះបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដោយផ្តោតទៅឧស្សាហកម្មធនធ្ងន់ ដែលក្រោយមកក៏បានផ្លាស់ប្ដូរទៅផ្តោតលើកែលម្អធនធាននិងហេដ្ឋារចនាសម័ន្ធនិងក្រោយមកបានទៅផ្តោតលើកសិកម្មវិញ។ ការប្រកាន់យកគោលនយោបាយផ្តោតលើឧស្សាហកម្មធនធ្ងន់របស់កូរ៉េខាជើងទទួលបានជោគជ័យខ្ពស់ជាងកូរ៉េខាងត្បូង ប៉ុន្តែក្រោយមកកូរ៉េខាងជើងក៏បានងាកទៅរកគោលនយោបាយទំនើបកម្មខ្នាតធំដែលគោលនយោបាយនេះធ្វើឱ្យប្រទេសនេះជាប់បំណុលរហូតដល់មិនអាចងើបមុខរួច។ ដោយក្រោយមកចាប់ពីឆ្នាំ ១៩៩៤ ប្រទេសនេះលែងដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចអ្វីឡើយ។ ក្រោយពីការបញ្ចប់សង្រ្គាមមកកូរ៉េ ខាងជើងបានធ្វើពាណិជ្ជកម្មជាមួយនឹងសហភាពសូវៀតនិងប្រទេសចិនដោយមានការពឹងផ្អែកខ្លាំងទៅកាន់ប្រទេសទាំងពីរ ជាពិសេសសហភាពសូវៀត។ ក្រោយមកដោយសារតែសហភាពសូវៀតបានដួលរលំ...

តើសេដ្ឋកិច្ចរុស្ស៊ីអាចរស់ជាមួយទណ្ឌកម្មពីប្រទេសលោកខាងលិចបានយ៉ាងដូចម្ដេច?

បរិបទសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើតឱ្យមានការភ្ញាក់ផ្អើលជាច្រើនមកដល់ពិភពលោកដែលអាចរាប់ចាប់ពីការសម្រេចចិត្ដបើកការវាយប្រហាររបស់រុស្ស៊ី ការដាក់ទណ្ឌកម្មរុស្ស៊ីរហូតដល់ក្លាយជាប្រទេសទទួលរងទណ្ឌកម្មសេដ្ឋកិច្ចច្រើនជាងគេ និងការណ៍ដែលរុស្ស៊ីអាចដកដង្ហើមសេដ្ឋកិច្ចខណៈប្រទេសដែលព្យាយាមសង្កត់សេដ្ឋកិច្ចរុស្ស៊ីកំពុងទទួលរងផលប៉ះពាល់ទៅវិញ។ ប្រទេសដែលដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដូចជាប្រទេសក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានជួបប្រទះនូវការកើនឡើងអតិផរណាជាលំដាប់ និងការធំក្លិនចំហាយឱនភាពសេដ្ឋកិច្ច។ ដូចនេះហើយទើបគេសួរថា តើប្រទេសលោកខាងលិចយកថ្មទៅបោះសង្កត់ទៅលើរុស្ស៊ី​ ឬបោះទៅចំជើងខ្លួនឯង? ជាក់ស្ដែង អតិផរណារបស់តំបន់អឺរ៉ូត្រូវបាន Eurostat រំពឹងថានឹងកើនដល់ ៨.៩% ខណៈលុយអឺរ៉ូបានធ្លាក់ចុះស្មើដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។ មិនខុសពីសហភាពអឺរ៉ុប អតិផរណារបស់សហរដ្ឋអាមេរិកក៏បានឡើងដល់ ៩.១% ដែលធ្វើឱ្យសេដ្ឋវិទូរបារម្ភពីឱនភាពសេដ្ឋកិច្ច។ ។ ដូចនេះ ហេតុអ្វីបានជាស្ថានភាពសេដ្ឋកិច្ចរុស្ស៊ីនៅតែល្អ...

ផលប៉ះពាល់ពីការធ្លាក់ចុះនៃតម្លៃលុយអឺរ៉ូក្នុងតំបន់អឺរ៉ុប

ប្រាក់អឺរ៉ូគឺជារូបិយប័ណ្ណរបស់ប្រទេសសហភាពអឺរ៉ុបចំនួន១៩និងជារូបិយប័ណ្ណសំខាន់បំផុតទីពីរនៅក្នុងពិភពលោកបន្ទាប់ពីប្រាក់ដុល្លារសហអាមេរិក។ រយៈពេលជាង២ទស្សវត្សមកហើយដែលរូបិយប័ណ្ណនេះត្រូវបានបង្កើតឡើងហើយអ្វីដែលមិនធ្លាប់កើតឡើងនោះគឺ ប្រាក់អឺរ៉ូបានធ្លាក់ចុះស្មើនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិកជាលើកដំបូងខណៈដែលបណ្តាប្រទេសអឺរ៉ុបទាំងនោះកំពុងជួបផលវិបាកនៃវិបត្តិថាមពលដែលបណ្តាលមកពីសង្រ្គាមរុស្សី-អ៊ុយក្រែន។ ការធ្លាក់ចុះនៃតម្លៃលុយនេះកាន់តែបង្កឱ្យមានភាពយ៉ាប់យឺនដល់សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសពន្យឺតការដោះស្រាយនូវវិបត្តិថាមពលនិងអតិផរណាដែលកំពុងតែកើតមានស្រាប់និងការព្រួយបារម្ភថា ឱនភាពសេដ្ឋកិច្ចអាចនឹងកើតមានឡើង។ អឺរ៉ុបកំពុងជួបប្រទះនឹងកំណើនអតិផរណាដែលមិនធ្លាប់មានពីមុនមកជាង២០ឆ្នាំមកនេះ ការធ្លាក់ចុះនៃតម្លៃលុយអឺរ៉ូបានបន្ថែមសម្ពាធទៅដល់កំណើនអតិផរណាទៅលើតំបន់អឺរ៉ូដែលបង្កឡើងពីការកើនឡើងនូវតម្លៃថាមពលយ៉ាងឆាប់រហ័ស ព្រោះថាអ្នកដែលកាន់លុយអឺរ៉ូកាន់តែបាត់បង់អំណាចនៃការទិញ។ ជាទូទៅ លុយដុល្លារអាមេរិកត្រូវបានទូទាត់ប្រហែលជា៥០%នៃពាណិជ្ជកម្មអន្តរជាតិ និងត្រូវបានប្រតិបត្តិការជាង៩០%នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ហើយការណ៍ដែលលុយអឺរ៉ូបានធ្លាក់ចុះ វាកាន់តែប៉ះពាល់ទៅដល់តម្លៃទំនិញរនាំចូលទំនិញទៅកាន់ទីផ្សារអឺរ៉ុប។ ជាក់ស្តែងប្រហែលពាក់កណ្តាលនៃទំនិញនាំចូលនៅក្នុងតំបន់អឺរ៉ូត្រូវបានទូទាត់ជាប្រាក់ដុល្លារអាមេរិក នេះបើតាមការចេញផ្សាយរបស់ Eurostat។ ហេតុនេះហើយការធ្លាក់ចុះតម្លៃនៃប្រាក់អឺរ៉ូទាមទារឱ្យបណ្តាប្រទេសតំបន់អឺរ៉ូត្រូវការលុយអឺរ៉ូកាន់តែច្រើនដើម្បីប្តូរយកលុយដុល្លារអាមេរិកក្នុងការទិញទំនិញ ជាពិសេសគឺប្រេងឆៅនិងឧស្ម័ន។ ផ្ទុយមកវិញ ការថយចុះនៃលុយអឺរ៉ូអាចមានផលវិជ្ជមានក្នុងការនាំចេញ ព្រោះថាទំនិញនាំចេញនឹងកាន់តែមានតម្លៃថ្លៃជាងមុន ក៏ប៉ុន្តែវានឹងធ្វើឱ្យស្ថានភាពកាន់តែដុនដាបទៅលើការនាំចូល។ បើយើងក្រឡេកមកមើលពីប្រភេទទំនិញនៃការនាំចេញនាំចូលរបស់ប្រទេសតំបន់អឺរ៉ុប យើងឃើញថា ៦៥%នៃការនាំចេញសរុបគឺគ្រឿងម៉ាស៊ីន យានយន្ត...

កេរមរតកសេដ្ឋកិច្ចដែលលោក ស្ហីនហ្សូ អាបេ (Shinzo Abe) បានបន្សល់ឱ្យជប៉ុន

អស់រយៈពេលជាង ២ ទសវត្សន៍ចាប់តាំងពី "សេដ្ឋកិច្ចពពុះ" ផ្ទុះឡើងនៅចុងទសវត្សន៍ឆ្នាំ ១៩៨០ ប្រទេសជប៉ុនបានប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាសេដ្ឋកិច្ចដ៏មានឥទ្ធិពលចំនួនបី៖ បរិត្តផរណា បំណុល និងប្រជាសាស្រ្ត (ចំនួនប្រជាជនមានវ័យចំណាស់ជាច្រើន គួបផ្សំនឺងការថយចុះនៃកំណើនប្រជាជនទាំងស្រុង)។ ហេតុដូចនេះហើយ បន្ទាប់ពីលោកស្ហីនហ្សូ អាបេ បានឡើងកាន់តំណែងសារជាថ្មី ដែលបានក្លាយជាបេក្ខភាពមានឥទ្ធិពលជាងគេក្នុងការឈរឈ្មោះជានាយករដ្ឋមន្ត្រីជប៉ុន លោកក៏បានចាប់ផ្តើមអនុម័តគោលនយោបាយសេដ្ឋកិច្ច "Abenomics" ដែលជំរុញឱ្យមានការងើបឡើងវិញនៃសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងសតវត្សន៍ថ្មីនេះ ។ យុទ្ធសាស្ត្រសេដ្ឋកិច្ចនេះ មានគោលដៅសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនពីការជាប់គាំងរយៈពេល...

ឥទ្ធិពលនៃក្រុមប្រទេស​ BRICS

ចាប់តាំងពីប្រទេសទាំង៥បានចាប់ដៃគ្នាបង្កើត BRICS នេះមក យើងសង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺ ជាប្រទេសដែលមានសេដ្ឋកិច្ចធំៗដែលតែងតែចូលរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចសកល ហើយក៏បានដើរតួជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចពិភពលោកថែមទៀតផង។ ដូច្នេះ ក្នុងអត្ថបទនេះ យើងនឹងសិក្សាបន្ថែមអំពី BRICS ដែលជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនទំនាក់ទំនងខាងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងពិភពលោក។ តើអ្វីទៅជា BRICS? BRICS គឺជាពាក្យអក្សរកាត់ដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា...

ការធ្លាក់ចុះនិងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសក្រិក

ប្រទេសក្រិកគឺជាប្រទេសមួយនៅក្នុងសហភាពអឺរ៉ុប ដែលបានចូលជាសមាជិកតំបន់ប្រាក់អឺរ៉ូ (Eurozone) នៅក្នុងឆ្នាំ២០០១ គឺជាប្រទេសមួយដែលទទួលរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់ប្រាក់អឺរ៉ូនៅពេលដែលពិភពលោកត្រូវបានគ្របដណ្តប់ដោយវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។ ប្រទេសក្រិកមានទំហំបំណុលជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់​​​ ដែលមកដល់សព្វថ្ងៃនេះ ប្រទេសក្រិកក៏នៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបំណុលជាតិច្រើនជាងគេបំផុតផងដែរនៅក្នុងពិភពលោក។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមកមើលអំពីមូលហេតុដែលបណ្តាលឱ្យប្រទេសក្រិកធ្លាក់ចូលទៅក្នុងបំណុលបរទេសដ៏មហាសាលបែបនេះ។ រូបភាពសេដ្ឋកិច្ចនៃប្រទេសក្រិក និងមូលហេតុនៃការធ្លាក់ចូលទៅក្នុងបញ្ហាបំណុលដ៏ធ្ងន់ធ្ងរ នៅមុនពេលដែលពិភពលោកជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០០៨ ប្រទេសក្រិកបានជួបប្រទះនូវអស្ថិរភាពសេដ្ឋកិច្ចជាស្រេចរួចទៅហើយ ដោយសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវរងគ្រោះដោយសារតែការកើនឡើងនៃកម្រិតអតិផរណា​ ឱនភាពសារពើពន្ធនិងពាណិជ្ជកម្ម ព្រមទាំងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចផងដែរ។​ បើយោងទៅតាមទិន្នន័យដែលបានចេញផ្សាយដោយគេហទំព័ររបស់​ OECD នៅត្រឹមឆ្នាំ ២០២១ ទំហំបំណុលជាតិរបស់ប្រទេសក្រិកបានកើនឡើងទៅដល់ទៅ ២២២.៤% ប្រសិនបើធៀបទៅនឹងទំហំផលិតផលក្នុងស្រុកសរុប  ដែលបំណុលទាំងនោះគឺជាកម្ចីពីប្រទេសនៅក្នុងសហភាពអឺរ៉ុប​​...

តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច “Recession” ?

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភដោយសារតែយល់ឃើញថាកំពុងផ្ដល់សញ្ញាណទៅស្ថានភាព recession ឬ ឱនភាពសេដ្ឋកិច្ច។ យ៉ាងណាមិញ កាលពីដើមខែមិថុនា ធនាគារពិភពលោកបានឱ្យសញ្ញាណពីបញ្ហាពិភពលោក ដែលបានបញ្ជាក់ថាប្រទេសជាច្រើនឹងមិនអាចគេចផុតពី ឱនភាពសេដ្ឋកិច្ចឡើយ។ ដូច្នេះ តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច? តាមពិតទៅ ពាក្យថា recession ឬ ឱនភាពសេដ្ឋកិច្ច គឺគ្មាននិយមន័យឬការចាត់ចំណាត់ ផ្លូវការណាមួយឡើយ។ បើយោងតាមនិយមន័យកំណត់ដោយ National Bureau of Economic Research បានឱ្យនិយមន័យថា...

ចូ បៃឌិន ផ្ដើមតម្រង់មុខព្រួញ “សន្តិសុខនិងពាណិជ្ជកម្ម” មកលើអាស៊ី ជាពិសេសគឺចិន

ប្រធានាធិបតីសហរដ្ឋអាមេរិក រាប់ចាប់តាំងពីប្រធានាធិបតី George W. Bush រហូតមកដល់ ប្រធានាធិបតី ចូ បៃឌិន បានយកចិត្ដទុកដាក់ទៅលើការពង្រីកអំណាចរបស់ប្រទេសចិន។ យ៉ាងណាមិញ ទោះបីជា ប្រធានាធិបតី George W. Bush ជាអ្នកផ្ដើមមុនគេថាចិនគឺជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រក្ដី ប៉ុន្តែក្រោយពីការវាយប្រហារនៅអគារភ្លោះមក លោកបានងាកមកផ្ដោតលើសង្គ្រាមប្រឆាំងភេរវកម្មវិញ។ មកដល់សម័យលោកប្រធានាធិបតី បា រ៉ាក់អូបាម៉ា វិញ គឺមានយុទ្ធសាស្ត្រ...
spot_img

អត្ថបទពេញនិយម