"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

The SEED ជាអ្វី?

​T​h​e​ ​SEED​ ​មិនមែន​ធ្វើការ​លើ​សារ​ព័ត៌មាន​ ​និង​បម្រើ​មនោគម​ន៍​វិជ្ជា​ណាមួយ​ឡើយ​។​ ​T​h​e​ ​SEED​ ​គឺជា​ក្រុម​ដែល​ធ្វើ​កិច្ច​វិភាគ​លើ​ព្រឹត្តិការណ៍​ពិភពលោក​ ​និង​ជា​ថង់​ប្រាជ្ញា​សម្រាប់​សាធារណៈ​ជន​ដកស្រង់​ចំណេះ​ដឹង​និង​តាមដាន​ព្រឹត្តិ​កា​ណ៍​ពិភពលោក​។​ ​រាល់​ស្នាដៃ​វិភាគ​ ​និង​ការ​ចែករំលែក​ចំណេះ​ដឹង​ទាំងឡាយ​ ​គឺ​ក្រុម​ការងារ​ធ្វើឡើង​ដោយ​ជំនាញ​ ​ដោយ​ផ្អែកលើ​អំណះអំណាង​ច្បាស់លាស់​។

346

ចំនួនអត្ថបទ

26

ចំនួនសមាជិក

1595

ចំនួនថ្ងៃបង្កើត

1

ចំនួនអ្នកទស្សនា

គោលបំណងនិងចក្ខុវិស័យ

  • ​ជា​វេទិកា​រ​សម្រាប់​បង្ហាញ​និង​លើក​ក​ម្ពស់​សក្ដានុពល​របស់​យុវជន​កម្ពុជា​លើ​កិច្ច​វិភាគ​ព្រឹត្តិការណ៍​ពិភពលោក​និង​ចែករំលែក​ចំណេះ​ដឹង​ ​ដោយ​ជំនាញ​និង​មាន​ក្រម​សីលធម៌​ខ្ពស់​
  • ​ជា​ថង់​ប្រាជ្ញា​សម្រាប់​សាធារណៈ​ជន​ក្នុង​ការ​ទាញ​យកចំណេះ​ដឹង​ ​និង​តាមដាន​ព្រឹត្ដិការណ៍​ពិភពលោក​
  • ​បង្កើត​នូវ​ផ្នត់គំនិត​នៃ​ការ​តាមដាន​បរិ​បទ​ពិភពលោក​ ​និង​លើក​ក​ម្ពស់​វប្បធម៌​អាន​ក្នុង​សង្គម​កម្ពុជា

គុណតម្លៃស្នាដៃ

  • មានទឡ្ហីករណ៍រឹងមាំ និងអំណះអំណាងច្បាស់លាស់
  • អក្ខរាវិរុទ្ធគោរព​តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ​រាជ​ជួនណាត និងសទ្ទានុក្រមដែលបានកំណត់
  • គ្មានខ្លឹមសារឃោសនានយោបាយ និងវាយប្រហារបុគ្គលណាមួយ។

គោលដៅ

  • បង្ហាញពីសក្ដានុពល និង​ទេព​កោសល្យ​របស់​យុវជន​កម្ពុជា
  • បណ្ដុះយុវជនដែលជា​គ្រាប់​ពូជ​របស់​កម្ពុជា​បន្ថែមទៀត និង​លើក​កម្ពស់វិស័យ វិចារណកថា​លើ​ព្រឹត្ដិការណ៍​ពិភពលោក​និង​អត្ថបទ​ចែករំលែក ឱ្យមានគុណភាពល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​នៅ​ក្នុង​ប្រទេសកម្ពុជា។

សាវតាបន្ថែម

​T​h​e​ ​SEED​ ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ ​លោក​ ​ហ៊ុយ​ ​បញ្ញា​វ័ន្ដ ​និង​បង្កើត​ឡើង​ដោយក្រុម​យុវជន​ចំនួន​៥​ ​នាក់​ ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​។​ ​ហើយ​បច្ចុប្បន្ន​មាន​សមាជិក​កំពុង​បំពេញ​បេ​សកម្ម​ចំនួន​ ​១​២​នាក់​ ​ដែល​មាន​ជំនាញ​ចម្រុះ​។​ ​ក្នុង​នោះ​មាន​ការចូលរួម​ធ្វើការ​ដោយ​យុវជន​ស្ម័គ្រចិត្ដ​ចំនួន​ ​៧​ ​នាក់​។​ ​កន្លងមក​ ​ក្រុម​ការងារ​ទាំងមូល​បាន​ ​និង​កំពុង​បន្ត​អនុវត្ដ​សង្វាក់​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន​ ​រួម​ជាមួយ​គោលការណ៍​សាមគ្គី​គ្នា​និង​អភិ​វ​ឌ្ឈ​ទៅមុខ​ទាំងអស់គ្នា​។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ