Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
វិចារណកថាថ្ងៃសុក្រ៖ ឥទ្ធិពលនៃភាពជាដៃគូជិតស្និទ្ធរវាងចិន និងវៀតណាមលើសេដ្ឋកិច្ចវៀតណាម
October 25, 2024
វិចារណកថាថ្ងៃសុក្រ៖ ការកើនឡើងនៃចំនួនអ្នកទិញយន្ដហោះឯកជនច្រើន
September 14, 2024
សង្គមនិងវប្បធម៌
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រព័ន្ធកូតាការងារនៅប្រទេសបង់ក្លាដេស
នយោបាយការបរទេស
September 6, 2024
ប្រព័ន្ធកូតាការងារ (Quota System) នៃប្រទេសបង់ក្លាដេសជាការអនុវត្តមួយក្នុងជួររាជរដ្ឋាភិបាលក្នុងការជ្រើសរើស ឬការចាត់តាំងមន្ត្រីមកបម្រើការងាររបស់រដ្ឋ។ ប្រព័ន្ធកូតានេះត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៧២ បន្ទាប់ពីប្រទេសបង់ក្លាដេសទទួលបានជ័យជម្នះក្នុងសង្គ្រាមទាមទារឯករាជ្យពីប្រទេសប៉ាគីស្ថាន ដែលប្រព័ន្ធកូតាការងារ ជាការសន្យាមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀតដោយមេដឹកនាំលោក Sheikh Mujibur Rahman បានធានាជាមួយអ្នកដែលបានតស៊ូក្នុងសង្គ្រាមទាមទារឯករាជ្យថា នឹងផ្តល់ផលប្រយោជន៍ យុត្តិធម៌ជូនដល់បុគ្គលដែលបានចូលរួមជួយក្នុងសង្គ្រាមទាមទារឯករាជ្យ ដែលត្រូវបានស្គាល់ថា Independence War Veterans ឬ Freedom Fighters រួមទាំងកូនរបស់ពួកគេ ដើម្បីតបស្នងចំពោះការលះបង់តស៊ូប្រយុទ្ធដើម្បីឯករាជ្យនៃប្រទេសជាតិទាំងមូល។...
កម្មវិធីថង់ប្រាជ្ញា៖ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស
ថង់ប្រាជ្ញា
September 2, 2024
ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។ គណបក្សអភិរក្សនិយម គណបក្សអភិរក្សនិយមមានប្រវត្តិជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ និងជាគណបក្សមួយដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ប៉ុន្តែក៏ធ្លាប់បានទទួលរងនូវការបែកបាក់ និងការបរាជ័យជាច្រើនលើកច្រើនសារផងដែរ។ គណបក្សអភិរក្សនិយម...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាស្រ្តី និងកុមារត្រូវក្លាយជាជនរងគ្រោះខ្លាំងជាងគេនៅក្នុងសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស់?
នយោបាយការបរទេស
August 23, 2024
ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតដល់ពេលបច្ចុប្បន្នសង្រ្គាមរវាងប្រទេសអ៊ីស្រាអែល និងពួកហាម៉ាស់ប៉ាឡេស្ទីននៅមិនទាន់ផុតរលត់ឡើយ។ សង្រ្គាមបានកើតឡើងដោយសារការបើកការវាយប្រហារដោយក្រុមហាម៉ាស់ចេញពីតំបន់ហ្គាហ្សាដែលធ្វើឱ្យមានការចាប់ខ្លួនមនុស្សដែលរស់នៅក្នុងអ៊ីស្រាអែលជាចំណាប់ខ្មាំង និងមនុស្សមួយចំនួនបានស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលនេះផងដែរ។ ជាការឆ្លើយតប អ៊ីស្រាអែលក៏បានបើកការវាយបកយ៉ាងខ្លាំងក្លារហូតដល់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ប្រកាសសងសឹក និងកម្ទេចក្រុមឧទ្ទាមហាម៉ាស់ជាដាច់ខាត។ ការតាមសងសឹកគ្នាទៅវិញទៅមករវាងភាគីទាំងពីរបានធ្វើឱ្យមានការកើនឡើងចំនួនមនុស្សស្លាប់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាពិសេសប៉ះពាល់ខ្លាំងទៅលើស្រ្តី និងកុមារដែលអាចកំព្រា បាត់បង់ស្វាមី ពិការ និងស្លាប់នៅក្នុងសង្រ្គាមនេះផងដែរ។ តើស្រ្តី និងកុមារ មានផលវិបាកអ្វីខ្លះប្រសិនសង្គ្រាមនៅតែបន្តកើតឡើងតទៅទៀត? ១. ស្ថានភាពស្រ្តី និងកុមារនៅក្នុងតំបន់ហ្គាហ្សា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលគិតត្រឹមខែមករា ឆ្នាំ២០២៤ បានបង្ហាញថាចាប់តាំងពីថ្ងៃទី៧ ខែតុលា...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ កីឡាអូឡាំពិកទីក្រុងប៉ារីស ក្នុងបរិបទបញ្ហាពិភពលោកថ្មី
នយោបាយការបរទេស
May 17, 2024
កីឡាអូឡាំពិក គឺជាព្រឹត្តិការណ៍កីឡាល្បីមួយនៅក្នុងពិភពលោកដែលបង្ហាញពីសាមគ្គីភាព និងការចូលរួមរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកដែលប្រព្រឹត្តក្នុងរយៈពេល៤ឆ្នាំម្តង។ ព្រឹត្តិការណ៍មួយនេះជាព្រឹត្តិការណ៍ដ៏ចំណាស់មួយដែលមានតាំងពីសម័យក្រិកបុរាណមកម្ល៉េះ។ ព្រឹត្តិការណ៍អូឡាំពិកជំនាន់ថ្មីបានចាប់ផ្តើមពីឆ្នាំ១៨៩៦ ដែលប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិកដែលគេរាប់ថាជាព្រឹត្តិការណ៍អូឡាំពិកលើកទី១សំរាប់ទំព័រព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ចាប់ពីឆ្នាំ១៨៩៦ រហូតមកដល់ពេលបច្ចុប្បន្ននេះកីឡាអូឡាំពិកបានប្រព្រឹត្តចំនួន៣២លើករួចមកហើយ និងឈានដល់លោកទី៣៣នឹងប្រារព្ធនៅក្នុងទីក្រុងប៉ារីសសំរាប់ឆ្នាំ២០២៤នេះ។ នៅក្នុងការប្រារព្ធចំនួន៣២លើកនៃព្រឹត្តិការណ៍កីឡា៤ឆ្នាំម្តង បានហែលឆ្លងកាត់របត់នយោបាយពិភពលោក និងព្រឹត្តិការណ៍ជាច្រើនផងដែរដូចជាបរិបទសង្រ្គាមលោកលើកទាំងពីរ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះប្រារព្ធចំនួន៣លើកគឺ ឆ្នាំ១៩១៦១៩៤០ និងឆ្នាំ១៩៤៤។ ក្នុងបរិបទសង្រ្គាមត្រជាក់វិញ មានជាអាទិ៍ភេវរកម្មក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងម៉ូនិកឆ្នាំ១៩៧២ ការធ្វើពហិការពីសំណាក់ប្រទេសលោកខាងលិចនៅកីឡាអូឡាំពិកទីក្រុងម៉ូស្គូឆ្នាំ១៩៨០និងពីសំណាក់ប្រទេសលោកខាងកើតជាពិសេសសូវៀតនៅឆ្នាំ១៩៨៤ ក្នុងទីក្រុងឡូអែនជឺលេសជាដើម។ ក្នុងបរិបទ២០២៤នេះ បរិបទនយោបាយនិងជម្លោះថ្មីៗបានកើតឡើងដូចជាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះនៅមជ្ឈឹមបូព៌ារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនរួមទាំងអ៊ីរ៉ង់សុទ្ធតែជារឿងក្តៅគគុកនាពេលបច្ចុប្បន្ន។ ហើយវាក៏អាចជាការប៉ះពាល់និងកង្វល់ដល់សន្តិសុខនៃព្រឹត្តិការណ៍នេះផងដែរសំរាប់បារាំង។...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អតិផរណានៃតម្លៃចំណីអាហារក្នុងតំបន់អាស៊ី
វិចារណកថាថ្ងៃសុក្រ
March 15, 2024
អតិផរណានៃតម្លៃចំណីអាហារសម្រាប់ប្រជាជនរស់នៅក្នុងទ្វីបអាស៊ីកាន់តែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កជាបញ្ហាសម្រាប់អ្នកបរិភោគតាំងពីសតវត្សទី១៩ មកម្ល៉េះ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ អង្គការចំណីអាហារ និងកសិកម្មបានចេញរបាយការណ៍ស្ដីអំពីតម្លៃផលិតផលអង្ករចរាចរណ៍នៅក្នុងតំបន់អាស៊ីនេះ ដោយបានរាយការណ៍នៅក្នុងរបាយការណ៍នោះថា តម្លៃផលិតផលអង្ករក្នុងទ្វីបអាស៊ីបានឈានដល់កម្រិតអតិផរណាជាថ្មីម្តងទៀត បន្ទាប់ពីតំបន់នេះធ្លាប់ធ្លាក់ក្នុងវិបត្តិនេះម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១១។ របាយការណ៍របស់អង្គការចំណីអាហារ និងកសិកម្មបានបង្ហាញថា តម្លៃផលិតផលអង្ករបានឡើងថ្លៃជាង ១៩.៧%បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២២។ អតិផរណានៃតម្លៃអង្ករនឹងបង្កជាបញ្ហាអតិផរណានៃតម្លៃចំណីអាហារ ព្រោះថាអង្ករជាចំណីអាហារដ៏សំខាន់បំផុតសម្រាប់ប្រជាជនអាស៊ី មិនតែប៉ុណ្ណោះក៏មានភស្តុតាងជាច្រើនដែលបង្ហាញថាផលិតផលចំណីផ្សេងៗក្រៅពីបាយក៏ស្ថិតក្នុងបញ្ហាអតិផរណាដូចគ្នា។ បាយ ឬអង្ករជាអាហារដ៏សំខាន់សម្រាប់ការបរិភោគរបស់ប្រជាជានអាស៊ី ជាឧទាហរណ៍ប្រទេសហ្វីលីពីនដែលត្រូវបានចាត់ថាជាប្រទេសដែលបាយជាអាហារដ៏សំខាន់បំផុតក្នុងការទទួលទានអាហាររបស់ប្រជាជនរស់នៅក្នុងប្រទេសនេះ។ ប្រជាជនហ្វីលីពីនជាទូទៅ ៣៤.៨%នៃការចំណាយរបស់ពួកគេបានចំណាយទៅលើការទិញចំណីអាហារ ដោយក្នុងនោះ ៨.៩%គឺចំណាយទៅលើការទិញអង្ករ។ ដូច្នេះអតិផរណានៃតម្លៃអង្ករនេះបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រជាជនហ្វីលីពីនផងដែរ។...
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល
ថង់ប្រាជ្ញា
March 4, 2024
កាលពីមុន ការធ្វើសង្គ្រាមតែងតែធ្វើឡើងដោយការវាយប្រហារដោយប្រើប្រាស់កងកម្លាំងយោធា ឬអាវុធផ្សេងៗ។ ដោយឡែកនៅក្នុងបរិបទនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការធ្វើសង្រ្គាមក៏មានការវិវត្តទៅរកមធ្យោបាយបច្ចេកវិទ្យាឌីជីថល ដែលគេហៅថាសង្រ្គាមសាយប័រ (Cyberwarfare) ឬសង្គ្រាមតាមអ៊ីនធឺណិត។ សង្គ្រាមសាយប័របានបង្កជាការភ័យខ្លាចខ្លាំងនៅឆ្នាំ ២០០៧ ដែលត្រូវបានគេដឹងថាជាការវាយប្រហារតាមសាយប័រនៅប្រទេសអេស្តូនី។ បច្ចុប្បន្នបើយើងក្រឡេកមកមើលសង្គ្រាមនៅប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន យើងឃើញថាសង្រ្គាមនេះក៏មានការប្រើប្រាស់យោធា រួមបញ្ចូលជាមួយបច្ចេកវិទ្យាឌីជីថល ឬសង្រ្គាមសាយប័រផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកឡើងអំពីសង្គ្រាមសាយប័រ ការវាយលុកតាមសាយប័ររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ការឆ្លើយតបរបស់អ៊ុយក្រែនទៅកាន់រុស្ស៊ី និងផលប៉ះពាល់របស់សង្គ្រាមសាយប័រទៅលើពិភពលោក។ អំពីសង្រ្គាមសាយប័រ យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ ទៅ ២០៣៥...
កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង
ថង់ប្រាជ្ញា
February 26, 2024
សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(Democratic People's Republic of Korea or DPRK) ឬ ហៅម្យ៉ាងទៀតថាកូរ៉េខាងជើង(North Korea) ជារដ្ឋផ្តាច់ការមួយដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ដែលបានបំបែកខ្លួនចេញពី កូរ៉េខាងត្បូង ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ ប្រទេសនេះ មានទីក្រុងឈ្មោះ ព្យុងយ៉ាង(Pyongyang)ហើយមានមេដឹកនាំដំបូងគេ គឺលោក គីម អ៊ីលសុង ហើយបច្ចុប្បន្នគឺជា លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីពីមូលហេតុនៃការបង្កើតកូរ៉េខាងជើង...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ បញ្ហាសុខភាពរដ្ឋមន្រ្តីការពារជាតិអាមេរិកប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូបៃដិន
វិចារណកថាថ្ងៃសុក្រ
February 23, 2024
ជារៀងរាល់៤ឆ្នាំម្តង សហរដ្ឋអាមេរិកតែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលជាប្រមុខរដ្ឋរបស់ខ្លួន។ ក្នុងឆ្នាំ២០២៤នេះ លោក ចូ បៃដិននឹងត្រូវប្រកួតប្រជែងសាជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសំរាប់អាណត្តិថ្មី។ ប៉ុន្តែកាលពីពែលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋការរបស់លោកគឺ លោក ឡយដ៍ អូស្ទីន ត្រូវបានមន្ទីរបពា្ចកោណប្រកាសថា លោកមានជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ការធ្លាក់ខ្លួនឈឺរបស់លោករដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើអោយមានការរិះគន់ជាខ្លាំងអំពីបក្សប្រឆាំង និងមជ្ឈដ្ឋានទូទៅផងដែរ ដោយសារតែលោកមិនបានប្រាប់ទៅប្រធានាធិបតីអោយដឹងទាន់ពេលវេលា។ តើជំងឺមហារីករបស់ប្រមុខការពារជាតិអាមេរិករូបនេះប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូ បៃដិននៅពេលបោះឆ្នោតខាងមុខឬទេ? ១. បញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន លោក ឡយដ៍ អូស្ទីនគឺជាបុគ្គលដែលគួរអោយចាប់អារម្មណ៍មួយរូប...
កម្មវិធីថង់ប្រាជ្ញា៖ វិសមភាពរវាងអ្នកមាន និងអ្នកក្រ
ថង់ប្រាជ្ញា
February 19, 2024
រាប់ចាប់តាំងពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២៣ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកចំនួន៥ រូប រកចំណូលបានទ្វេដងនៃទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៥ ប៊ីលាននាក់នៅលើពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រ។ ការលំបាក និងភាពអត់ឃ្លានបានកើតឡើងលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមការប៉ាន់ស្មានរបស់សេដ្ឋវិទូ ប្រសិនបើគេចង់បញ្ចប់ទុរភាពនៃអ្នកក្រីក្រ គេត្រូវចំណាយពេលរហូតដល់ទៅ ២៣០ ឆ្នាំឯណោះ រីឯចំពោះអ្នកមានវិញ គេអាចនឹងក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ១០ ឆ្នាំខាងមុខទៀត។ តើគម្លាតរវាងអ្នកមាន និងអ្នកក្របង្កើតឱ្យមានវិសមភាពក្នុងសង្គមដូចម្តេចខ្លះ?...
កម្មវិធីថង់ប្រាជ្ញា៖ គំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative)
ថង់ប្រាជ្ញា
February 6, 2024
ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានដាក់ចេញនូវយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមថ្មីមួយ ដែលសមស្របទៅនឹងគោលនយោបាយការបរទេសថ្មីរបស់ចិនគឺគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលហៅជាភាសាអង់គ្លេសថា Global Security Initiative។ តើអ្វីទៅជាគំនិតផ្តួចផ្តើមសន្តិសុខសកល? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) គឺជាយុទ្ធសាស្ត្រថ្មីក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិនដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅ Boao Forum for Asia...
កម្មវិធីថង់ប្រាជ្ញា៖ ការផ្លាស់ប្តូរមេដឹកនាំនៅសិង្ហបុរី
ថង់ប្រាជ្ញា
January 22, 2024
គណបក្សសកម្មភាពប្រជាជន (People's Action Party) នឹងត្រូវផ្លាស់ប្តូរមេដឹកនាំថ្មីបន្ទាប់ពីមានការពន្យាពេលដោយសារវិបត្តិកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងប្រគល់ដំណែងជាប្រធានគណបក្សសកម្មភាពប្រជាជនទៅកាន់ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉េន វង្ស (Lawrence Wong) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវនឹងខួបទី ៧០ របស់គណបក្ស។ ការផ្លាស់ប្តូរនេះនឹងធ្វើឡើងមួយឆ្នាំមុនការបោះឆ្នោតសកលឈានចូលមកដល់។...
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមនៅប្រទេសអេត្យូពី
ថង់ប្រាជ្ញា
January 15, 2024
ប្រទេសអេត្យូពីគឺជាប្រទេសចម្រុះជាតិសាសន៍ដ៏ស្មុគស្មាញ និងមានជម្លោះស៊ីវិលចាប់តាំងពីការដួលរលំនៃរបបរាជានិយមដែលមានអាយុកាល៣០០០ឆ្នាំ នៅក្នុងឆ្នាំ១៩៧៥ និងត្រូវបានជំនួសដោយរបបយោធាសង្គមនិយមផ្តាច់ការ។ ប្រទេសអេត្យូពី ធ្លាប់ជាតំបន់ដែលមានសុខសន្តិភាពអស់ជាយូរឆ្នាំនៅទ្វីបអាហ្រ្វិក ប្រែក្លាយទៅជាប្រទេសដែលមានភាពចលាចលនិងបាត់បង់ទំនុកចិត្តពីអន្តរជាតិ។ ក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ទីហ្រ្គៃ និងតំបន់អាមហារ៉ា នៃប្រទេសអេត្យូពីដែលបានសម្លាប់ប្រជាជនអេត្យូពីអស់ជាច្រើនម៉ឺននាក់។ តើប្រទេសអេត្យូពីជានរណា? សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី (Federal Democratic Republic of Ethiopia) ជាប្រទេសឯករាជ្យចំណាស់ជាងគេ ដែលមានទីតាំងនៅភាគឦសាននៃ ទ្វីបអាហ្រ្វិក និងត្រូវបាន គេស្គាល់ជាទូទៅថា អាហ្រ្វិកខាងកើត (Horn of Africa)...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ