"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

កម្មវិធីថង់ប្រាជ្ញា៖​ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។ គណបក្សអភិរក្សនិយម គណបក្សអភិរក្សនិយមមានប្រវត្តិជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ និងជាគណបក្សមួយដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ប៉ុន្តែក៏ធ្លាប់បានទទួលរងនូវការបែកបាក់ និងការបរាជ័យជាច្រើនលើកច្រើនសារផងដែរ។ គណបក្សអភិរក្សនិយម...

វិចារណកថាថ្ងៃសុក្រ៖ កំពូលមេដឹកនាំទាំង៣របស់ចិនសម័យទំនើប

១. សេចក្ដីផ្ដើម ក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូ នៃអាណាចក្រមហាឆេងដែលគ្រប់គ្រងប្រទេសចិនប្រមាណ ៣ សតវត្សរ៍កន្លងទៅនោះ សង្គ្រាមស៊ីវិល និងការឈ្លានពានពីពួកចក្រព័ទ្ធអាណានិគមបានហែកហួរប្រទេសចិនអស់រយៈពេលប្រមាណជិត ៤០ ឆ្នាំ ទាល់តែរហូតដល់ឆ្នាំ ១៩៤៩ ទើបបក្សកុម្មុយនីស្តក្ដោបក្ដាប់អំណាចចិនទាំងមូលដោយបានយកឈ្នះបក្សគូមីនតាង ហើយម៉ៅសេទុងប្រកាសខ្លួនជាមេដឹកនាំកំពូល បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន”។ ត្រឹមតែមួយជំនាន់ប៉ុណ្ណោះ ពោលគឺ ៧៥ ឆ្នាំគិតមកទល់បច្ចុប្បន្ន ចិនបានប្រែខ្លួនជាប្រទេសក្រីក្រតោកយ៉ាក មកជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លាផ្នែកនយោបាយ និងយោធាទាំងក្នុងតំបន់ និងសកលលោក។...

កម្មវិធីថង់ប្រាជ្ញា៖​ ទំនាក់ទំនងរវាងវិបត្តិប្រេង និងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល

ការហាមឃាត់ការនាំចេញប្រេងឆ្នាំនៅ ១៩៧៣ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះអារ៉ាប់-អ៊ីស្រាអែល និងជាពិសេសសង្រ្គាម Yom Kippur។ ការហាមឃាត់ការនាំចេញនិងតម្លើងថ្លៃប្រេង​ដែលបាន​រៀបចំ​ដោយ​សហព័ន្ធ​អារ៉ាប់​រួមដែលជាប្រទេសសមាជិកមួយនៅក្នុង​អង្គកាប្រទេស​នាំ​ចេញ​ប្រេង (OPEC) និងជា​ប្រទេស​ផលិត​ប្រេងផងដែរ ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​និងស្ថានភាពនយោបាយរវាងប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ា។ “សង្គ្រាម៦ថ្ងៃ” និង “​សង្គ្រាម Yom Kippur” រវាងសហព័ន្ធអារ៉ាប់រួម និងអ៊ីស្រាអែល កាលពីដើមឆ្នាំ ១៩៦៧ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងអ្នកជិតខាងរបស់ខ្លួនដូចជា អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានកើនឡើងជាខ្លាំង ដែលបណ្ដាលឱ្យមានការវាយប្រហារពីខាងអ៊ីស្រាអែល កាលពីថ្ងៃទី​៥...

វិចារណកថាថ្ងៃសុក្រ៖ សហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមបន្តកើតឡើង

ផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ពិភពលោកមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើជម្លោះនេះ និងមានការតវ៉ាជាច្រើននៅក្នុងប្រទេសផ្សេងៗក្នុងការគាំទ្រប៉ាឡេស្ទីន ហើយរឿងទាំងនេះក៏បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់ជំនួយអាវុធដល់អ៊ីស្រាអែល។ ដូច្នេះ អត្ថបទនេះនឹងពន្យល់ពីហេតុផលនៅពីក្រោយការគាំទ្ររបស់លោក Joe Biden បើទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងប្រទេសក៏ដោយ។ អ្វីទៅជាជម្លោះអ៊ីស្រាអែល-ហាម៉ាស? ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសទៅលើអ៊ីស្រាអែលពីតំបន់ Gaza Strip ដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលានោះ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ផលិតភាពទំនិញកើន ស្ដង់ដារការរស់នៅខ្ពស់

ករណីសិក្សា៖ ខ្លាអាស៊ីទាំង ៤ ១. សេចក្ដីផ្ដើម ការចង់រំដោះប្រជាពលរដ្ឋពីភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជនក្នុងប្រទេសឱ្យមានប្រាក់ចំណូលច្រើន និងស្ដង់-ដារនៃជីវិតខ្ពស់ គឺជាគោលដៅរបស់គ្រប់ប្រទេសមូលធននិយម ពីព្រោះកាលណាកម្រិតជីវភាពល្អប្រសើរ គ្រប់គ្នារស់នៅដោយផាសុកភាព និងមានសុខដុមរមនា ហើយប្រទេសជាតិនឹងមានភាពក្សេមក្សាន្ត។ ជាដំណោះស្រាយ, វិធីសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាជនមានច្រើន ប៉ុន្តែមានទស្សនៈមួយនៅក្នុងរង្វង់សេដ្ឋវិទូដែលតែងតែយល់ស្របគ្នាដោយលើកឡើងថា៖ “ស្តង់ដារនៃការរស់នៅរបស់ប្រទេសមួយ អាស្រ័យទៅលើសមត្ថភាពរបស់ប្រទេសនោះក្នុងការផលិតទំនិញ និងសេវាកម្ម”។ គោលជំហរនៃការយល់ឃើញបែបនេះបានគូសបញ្ជាក់ឱ្យឃើញថាផលិតភាពនៃប្រទេសនីមួយៗជាធាតុចូល និងកាតាលីការសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយរដ្ឋាភិបាលគួរគិតគូរ និងរៀបចំផែនការយ៉ាងណាដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន និងពង្រឹងផលិតកម្មជាតិ ទាំងទំនិញ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្រោយការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi

លោក Ebrahim Raisi កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០ ដែលលោកធ្លាប់ជាប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ពីឆ្នាំ២០២១ រហូតដល់ត្រឹមថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២៤ ដោយលោកបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ Bell 212។​ ១.​ ការស្លាប់ បន្ទាប់ពីចូលរួមក្នុងពិធីសម្ពោធគម្រោងសាងសង់ទំនប់ Qiz Qalasi ឧទ្ធម្ភាគចក្រ Bell 212 ដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi​...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ រុស្ស៊ីមានកំណើនសេដ្ឋកិច្ចលើសពីអាមេរិក ជប៉ុន និងបារាំងក្នុងពាក់កណ្ដាលឆ្នាំ ២០២៤

ក្នុងឆ្នាំ ២០២៤ នេះយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីមានចំនួនកើនឡើងរហូតដល់៣,២ភាគរយនេះគឺការព្យាករណ៍ដោយផ្អែកលើកចំនួនផលិតផលក្នុងស្រុកសរុប របស់ប្រទេស (GDP) តែបើយោងតាមការបង្ហាញរបស់អ្នកជំនាញសេដ្ឋកិច្ចរុស្សីផ្ទាល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ៥.៤ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែងធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ យ៉ាងណាមិញ ចំនួននេះវាមានភាពល្អប្រសើរជាងប្រទេសដូចជាអាមេរិក ដើលមានកំណើនតែ២,៨ភាគរយ ជប៉ុន ០,៩ភាគរយ ឬបារាំង ០,៧ភាគរយ ដោយគិតតែពាក់កណ្ដាលឆ្នាំ២០២៤ បញ្ជាក់ដោយ IMF។ យើងដឹងកន្លងមកហើយថា ជម្លោះ​រុស្ស៊ី ​និង​អ៊ុយក្រែនបានអូសបន្លោយរហូតមកដល់ពីរឆ្នាំហើយ ដោយសារតែជម្លោះនេះរុស្ស៊ីបានទទួលរងនៅការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងច្រើនរូបភាពពីបណ្ដាលប្រទេសនានាដែលក្នុងនោះមានដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយទណ្ឌកម្មទាំងអស់នោះហាក់កាន់តែគ្មានន័យសម្រាប់រុស្ស៊ីបន្ដិចម្ដងៗ ហើយថែមទាំជំរុញឲ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែមានកំណើនថែមទៀត។...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ គោលនយោបាយថៃឆ្លើយតបនឹងបញ្ហាសេដ្ឋកិច្ច

នាមជាប្រទេសកំពុងអភិវឌ្ឍ ជាមួយចំណូលមធ្យមកម្រិតខ្ពស់ (Upper Middle-Income) ថៃជាប្រទេសដែលឈានមុខគេមួយនៅអាស៊ីអាគ្មេយ៍ ដែលមានផលិតផលក្នុងស្រុកសរុប ៤៩៥ ពាន់លានដុលា្លរ ភាគច្រើនទទួលបានមកពី វិស័យអាទិភាព សេវាកម្ម  ឧស្សាហកម្ម និង កសិកម្ម  ​។​ ប្រទេសនេះ ពោរពេញទៅដោយធនធានមនុស្សមានចំណេះដឹង និង មានកម្លាំងពលកម្មទាំងក្នុងស្រុក និង មកពីជាតិសាសន៍ដទៃ។ យ៉ាងណាមិញ ក្នុងរយៈពីរបីឆ្នាំមកនេះ ប្រទេសថៃស្គាល់នូវកំណែទម្រង់ថ្មីៗជាច្រើនពិសេសគឺទាក់ទងនឹងការអនុម័តច្បាប់ថ្មី...

កម្មវិធីថង់ប្រាជ្ញា៖ បណ្ដាសារធនធាននៅប្រទេសកុងហ្គោ (Resource curse in Congo)

សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិកកណ្ដាល  ដែលមានទំហំស្មើនឹងអឹរ៉ុបខាងលិច។ កុងហ្គោគឺជាប្រទេសតែមួយគត់ក្នុងទ្វីបអាហ្វ្រិក ដែលគ្រប់ដណ្ដប់ទៅដោយធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសារធាតុរ៉ែដូចជា cobalt និងទង់ដែង សក្តានុពលវារីអគ្គីសនី ដីបង្កបង្កើនផល ជីវចម្រុះដ៏ធំសម្បើម និងព្រៃទឹកភ្លៀងធំជាងគេទីពីររបស់ពិភពលោក ដែលនេះបើយោងទៅតាមទិន្នន័យរបស់ធនាគារពិភពលោក។ ប៉ុន្តែធនធានធម្មជាតិទាំងអស់នោះបានផ្ដល់ប្រយោជន៍តិចតួចប៉ុណ្ណោះដល់ប្រជាជន ហើយធនធានធម្មជាតិទាំងអស់ពុំត្រូវបានប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនិងត្រូវគោលដៅ ដើម្បីចូលរួមអភិវឌ្ឈសេដ្ឋកិច្ចរបស់ប្រទេសឱ្យមានភាពរីកចម្រើននោះឡើយ ផ្ទុយទៅវិញវាបានរួមចំណែករុញច្រានប្រទេសកុងហ្គោឱ្យធ្លាក់ទៅក្នុងអស្ថិរភាពដ៏រាំរ៉ៃ ដែលមានដូចជាវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។​តទ្ថភាពទាំងអស់នេះត្រូវបានគេឱ្យឈ្មោះថា  បណ្ដាសារធនធាន។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការសិក្សាអំពីបណ្ដាសារធនធាននៅក្នុងប្រទេសកុងហ្គោ ដោយធ្វើការមើលស៊ីជម្រៅទៅលើមូលហេតុដែលនាំឱ្យកើតមានបណ្ដាសារធនធាន និងទំនាក់ទំនងរវាងធនធានធម្មជាតិ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ២០២៤ – ការវិលត្រឡប់របស់លោក Donald Trump

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិចឆ្នាំ ២០២៤ នឹងក្លាយជាការបោះឆ្នោតប្រធានាធិបតីលើកទី ៦០ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ ២០២៤។ អ្នកបោះឆ្នោតនឹងជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីសម្រាប់រយៈពេលបួនឆ្នាំ។ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Joe Biden សមាជិកនៃគណបក្សប្រជាធិបតេយ្យ កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។ ស្របជាមួយគ្នានេះដែរ អតីតប្រធានាធិបតី​លោក Donald Trump ដែល​ជា​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​កំពុង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឡើង​វិញ​សម្រាប់​អាណត្តិ​ទី​ពីរ​ផងដែរ។ អ្នកឈ្នះនៃការបោះឆ្នោតនេះគ្រោងនឹងប្រកាសនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥...

កម្មវិធីថង់ប្រាជ្ញា៖ តើប្រទេសឡាវបានដាក់ចេញនូវអាទិភាពអ្វីខ្លះក្នុងនាមជាប្រធានអាស៊ាន?

បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានកាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសឡាវត្រូវឈានចូលមកបន្តតំណែងជាប្រធានអាស៊ានបន្តវេនក្នុងឆ្នាំ២០២៤ ដ្បិតនៅក្នុងស្ថានការណ៍តំបន់កំពុងតែក្តៅគគុកយ៉ាងណាក៏ដោយ។​ ភាពស្មុគស្មាញនៃចរន្តភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច បានជំរុញឲ្យឡាវដាក់ចេញនូវមូលបទ «ការពង្រឹងការតភ្ជាប់ និងភាពធន់» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ក៏ដូចជាផ្ដោតទៅលើកិច្ចការផ្ទៃក្នុងឲ្យបានច្រើនជាងមុន។ ដូច្នេះហើយ អត្ថបទនេះនឹងពិនិត្យទៅលើអាទិភាពក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ រួមផ្សំជាមួយគោលដៅអនាគតនានា ដែលទាក់ទងនឹងអាទិភាពទាំងនេះ។ ជាការពិតណាស់​ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការកាត់បន្ថយឥទ្ធិពលដុល្លារអាមេរិកក្នុងទីផ្សារអន្តរជាតិ

លុយដុល្លារអាមេរិក គឺជារូបិយវត្ថុរបស់សហរដ្ឋអាមេរិក ព្រមទាំងជារូបិយវត្ថុអន្តរជាតិដែលចរាចរណ៍ពាសពេញសកលលោកចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២ មកម្ល៉េះ។ រាប់បញ្ចូលតាំងពីវិស័យធនាគារ ក្រុមហ៊ុនវិនិយោគទុនបរទេស​ និង​ជំនួញរវាងប្រទេស​ និងប្រទេស សុទ្ធសឹងតែបានប្រើប្រាស់រូបិយវត្ថុដុល្លាររបស់សហរដ្ឋអាមេរិក។ ប៉ុន្តែការប្រើប្រាស់លុយដុល្លារអាមេរិកនេះមិនត្រឹមតែបានបង្ហាញអំពីឥទ្ធិពលរបស់ដុល្លារអាមេរិកទៅកាន់ពិភពលោកប៉ុណ្ណោះទេ តែក៏បានបង្ហាញពីមហាអំណាចសេដ្ឋកិច្ច​របស់សហរដ្ឋអាមេរិកផងដែរ។​ តែក៏មានសំណួរមួយដែលបានលើកឡើងថា តើរូបិយវត្ថុដុល្លាររបស់អាមេរិកអាចនឹងលែងក្លាយជារូបិយវត្ថុរបស់ពិភពលោកដែរឬទេ?​ ជាក់ស្ដែង មានប្រទេសមួយចំនួនហើយដែលបានចាប់ផ្តើមឈប់ពឹងផ្អែកទៅលើរូបិយវត្ថុដុល្លាររបស់អាមេរិកក្នុងការជួញដូរអន្តរជាតិ និងក្នុងវិស័យហិរញ្ញវត្ថុធនាគារ។​ មានយន្តការជាច្រើនបន្តបន្ទាប់គ្នាដែលប្រទេស​មួយចំនួន បានអនុវត្ត និងព្យាយាមពង្រីកឥទ្ធិពលតាមរយៈ កិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី​ ព្រមទាំងការបង្កើត និងប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិថ្មីៗ។ ១. កិច្ចព្រមព្រៀងទ្វេភាគី...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ