ក្រុមការងាររបស់យើង
លោក ហ៊ុយ បញ្ញាវ័ន្ដ
ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ
លោក ហ៊ុយ បញ្ញាវ័ន្ដ
ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ
សួស្ដី!!! ខ្ញុំបាទ ហ៊ុយ បញ្ញាវ័ន្ដ ជានិស្សិតកំពុងបន្តការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញជំនាញច្បាប់អន្តរជាតិសាធារណៈ។ ដោយសារតែមានចំណូលចិត្ដចង់ដឹងច្រើន ខ្ញុំបានធ្លាប់បម្រើការងារនៅស្ថាប័នមួយចំនួនដូចជា អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ធុរកិច្ច ស្ថាប័នសាធារណៈជាដើម។ ក្រៅពីនេះ ខ្ញុំចូលចិត្ដវិភាគ តស៊ូមតិ និងនិយាយជាសាធារណៈជាដើម។ ខ្ញុំចាប់ផ្ដើមតស៊ូមតិនិងនិយាយជាសាធារណៈតាំងពីចំនុចសូន្យរហូតទទួលបានជ័យជំនះលើការប្រកួតមួយចំនួន និងក្លាយជាគ្រូបង្វឹក។ ខ្ញុំតែងតែជឿថា មនុស្សរាល់គ្នាអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនបាន ប្រសិនបើយើងដាក់កាយដាក់ចិត្ដខិតខំកសាងខ្លួន និងបំពេញចំនុចខ្សោយដែលមាន។
- បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញច្បាប់អន្តរជាតិសាធារណៈ
- បញ្ចប់បរិញ្ញាប័ត្រសិល្បសាស្ត្រ ផ្នែកទំនាក់ទំនងអន្តរជាតិ
- ចូលរួមកម្មវិធីផ្លាស់ប្ដូរនិស្សិត និងយុវជនរវាងប្រទេសជប៉ុននិងប្រទេសអាស៊ីខាងកើត JENESYS ក្នុងប្រទេសជប៉ុន
- កម្មវិធីបណ្ដុះបណ្ដាល ការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចល្អរបស់អង្គការ តម្លាភាពកម្ពុជា ក្នុងប្រទេសម៉ាឡេស៊ី
- កម្មវិធីគំនិតផ្ដួចផ្ដើមគោលនយោបាយរបស់អ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ Young ASEAN Leaders Policy Initiative
- បុគ្គលិករដ្ឋបាលនៃ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
- អតីត ប្រធានគ្រប់គ្រងធុរកិច្ច
- អតីត អ្នកដឹកនាំនិងគ្រូបង្វឹកក្លឹបនិយាយសាធារណៈ និងការតស៊ូមតិនៅមជ្ឈមណ្ឌលអូស្រ្ដាលីសំរាប់បណ្ដុះបណ្ដាល ACE Public Speaking and Debate Club
- មន្ត្រីហាត់ការជំនាញនៅអង្គការតម្លាភាពកម្ពុជា
- ម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតតស៊ូមតិរបស់ក្រសួងកិច្ចការនារីឆ្នាំ២០១៩
- ទទួលបាន Academic Excellence Award of the Year Recognition of Outstanding Academic Achievement 209
- ទទួលបាន Academic Excellence Award of the Year Recognition of Outstanding Academic Achievement 2018
- ទទួលបាន Award Best Debating Skill of JCI in 2017
- ម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតតស៊ូមតិប្រចាំឆ្នាំរបស់ មជ្ឈមណ្ឌលអូស្រ្ដាលីសំរាប់បណ្ដុះបណ្ដាល ACE Public Speaking and Debate Grand Championship
លោក ហ៊ុយ បញ្ញាវ័ន្ដ
កញ្ញា ចាន់ជឹម វិជ្ជនី
ប្រធានក្រុមប្រឹក្សាភិបាលស្ដីទី និងអគ្គនាយកប្រតិបត្ដិស្ដីទី
កញ្ញា ចាន់ជឹម វិជ្ជនី
ប្រធានក្រុមប្រឹក្សាភិបាលស្ដីទី និងអគ្គនាយកប្រតិបត្ដិស្ដីទី
កញ្ញា ចាន់ជឹម វិជ្ចនី គឺជានិស្សិតដែលកំពុងបំពេញការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ខាងផ្នែក សេដ្ឋកិច្ចអន្តរជាតិ និង គោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Trier នៃប្រទេសអាល្លឺម៉ង់។ វិជ្ចនីគឺជាជំនួយការខាងផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពទៅលើបញ្ហាទាក់ទងទៅនឹងទំនាក់ទំនងរវាងអាសុី-អឺរ៉ុប,អាស៊ាន-សហភាពអឺរ៉ុប, កម្ពុជា-អឺរ៉ុប, និង សេដ្ឋកិច្ចនយោបាយនៃតំបន់មេគង្គ។ វិជ្ចនីក៏ធ្លាប់បានចូលរួមការប្រជុំ និង សិក្ខារសាលាផ្សេងៗទាំងក្នុងនិងក្រៅប្រទេសផងដែរ។
• បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិនិងវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (រាជធានីភ្នំពេញ)
• កំពុងបំពេញការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ខាងផ្នែក សេដ្ឋកិច្ចអន្តរជាតិ និង គោលនយោបាយសាធារណៈ នៅមហាវិទ្យាល័យ Trier (ប្រទេសអាល្លឺម៉ង់)
- ជាជំនួយការខាងផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពផ្នែកស្រាវជ្រាវ: ទំនាក់ទំនងរវាងអាសុី-អឺរ៉ុប,អាស៊ាន-សហភាពអឺរ៉ុប, កម្ពុជា-អឺរ៉ុប, និង សេដ្ឋកិច្ចនយោបាយនៃតំបន់មេគង្គ
- ជាសិស្សដែលទទួលបាននិទ្ទេស A នៅក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
- ត្រូវបានជ្រើសរើសជាអ្នកចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរការវប្បធម៌អាសុីអាគ្នេយ៏ (JENESYS) នៅប្រទេសជប៉ុន
- ជាសមាជិកជ្រើសរើសនៃ Adenauer Young Scholar for Excellence Program
- ធ្លាប់បានផ្លាស់ប្តូរការសិក្សាខាងផ្នែកវិទ្យាសាស្ត្រសង្គមនៅសកលវិទ្យាល័យ Mahidol នៅប្រទេសថៃ
កញ្ញា ចាន់ជឹម វិជ្ជនី
កញ្ញា លីម កន្និដ្ឋា
អគ្គលេខាធិការ
កញ្ញា លីម កន្និដ្ឋា
អគ្គលេខាធិការ
នាងខ្ញុំឈ្មោះ លីម កន្និដ្ឋាជានិស្សិតឆ្នាំទី៣ដែលកំពុងបន្តការសិក្សាបរិញ្ញាប័ត្រជំនាញធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន។ ដំបូងឡើយខ្ញុំជាមនុស្សដែលមិនសូវចេះនិយាយ និងគ្មានភាពជឿជាក់ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់ការងារ ការបណ្តុះបណ្តាល និងចូលរួមកម្មវិធីស្ម័គ្រចិត្តផ្សេងបានអភិវឌ្ឍខ្ញុំឲ្យក្លាយជាមនុស្សម្នាក់មានភាពរស់រាយ រាក់ទាក់ និងមានទំនួលខុសត្រូវ។ នាងខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបប្រាកដជាមានសមត្ថភាពរៀងៗខ្នួនក្នុងការអភិវឌ្ឍខ្លូនឯងដើម្បីឆ្ពោះទៅរកភាពជោគជ័យដែលខ្លួនប្រាថ្នា។
- បច្ចុប្បន្នភាពជានិស្សិតសិក្សាបរិញ្ញាប័ត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ នៃសកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន
- បញ្ចប់ការសិក្សាទុតិយភូមិនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង នៅឆ្មាំ២០១៨
- បញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលភាសាអង់គ្លេសទូទៅ នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល(ACE)
- បញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលភាសាចិន នៅមជ្ឈមណ្ឌលអេ អាយអាយ(AII)
- ជាសមាជិកក្រុមប្រឹក្សានិស្សិតនៃសកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន ឆ្នាំ២០១៩-២០២០
- អតីតអ្នកហាត់ការផ្នែក ទីផ្សាឌីជីថល Digital Marketing នៅក្រុមហ៊ុន WEduShare
- ធ្លាប់ចូលរួមការងារស្ម័គ្រចិត្តនៅកម្មវីធីសប្បុរសធម៍នៅ នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល (ACE) ៥ដងនិង Chaktomuk Short Film Festival ២០១៨ ពីឆ្មាំ២០១៧-២០១៩
- រៀបចំកម្មវិធីចូលឆ្នាំសកល២០១៩ នៅសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន
- ចូលរួមផលិតវីដេអូចែករំលែកបទពិសោធន៍នៃការសិក្សាទៅការសិស្សានុសិស្សនៅសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន
កញ្ញា លីម កន្និដ្ឋា
លោក ហ៊ី សុជាតិ
នាយកផ្នែកវិចិត្រករ
លោក ហ៊ី សុជាតិ
នាយកផ្នែកវិចិត្រករ
សួស្តី!! ខ្ញុំបាទឈ្មោះ ហ៊ី សុជាតិ បច្ចុប្បន្នជានិស្សិតកំពុងបន្តសិក្សាបរិញ្ញាប័ត្រក្នុងជំនាញ ធនាគារ និងហិរញ្ញវត្ថុ។ ខ្ញុំជាអតីតជ័យលាភីសិស្សពូកែថ្នាក់ជាតិទូទាំងប្រទេសទាំងពីរលើក ផ្នែកអក្សរសាស្ត្រខ្មែរ។ ដោយសារឧបនិស្ស័យ និងចំណង់ចំណូលចិត្តលើចំណេះដឹងខាងផ្នែក វប្បធម៌ ប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ ទើបខ្ញុំច្រើនតែចំណាយពេលវេលារបស់ខ្ញុំសិក្សាស្រាវជ្រាវ ស្វែងយល់នូវអ្វីដែលជាសម្បត្តិដូនតាជាតិរបស់យើង។ ក្រៅពីនេះ ខ្ញុំមានទេពកោសល្យលើផ្នែកគំនូរវិចិត្រកម្ម ដែលជាសម្ពាយវេចស្ពាយមក តាំងពីកំណើត និងធ្លាប់ទទួលការបណ្ដុះបណ្តាលពីសាលាភូមិន្ទវិចិត្រសិល្បៈតាំងពីកុមារភាព។ ខ្ញុំចំណាយពេលចូលរួមជាមួយនឹង THE SEED ព្រោះខ្ញំយល់ថា ចំណេះដឹងដែលយើងមានទាំងប៉ុន្មានមិនស្ថិតស្ថេរជាប្រត្យក្សនោះឡើយ តោងមានការចែករំលែកគ្នាទៅវិញទៅមក ទើបជាអ្វីដែលមនុស្សជាតិទាំងអស់គួរតែធ្វើដើម្បី សង្គមជាតិយើងពោរពេញទៅដោយធនធានមនុស្ស និងការអភិវឌ្ឍជាភិយ្យោភាព។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មនុស្សម្នាក់ៗមានចំណុចលេចធ្លោ និងទេពកោសល្យខុសៗគ្នា បើយើងស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ ធ្វើអ្វីដែលខ្លួនឯងពេញចិត្ត ដើរតាមក្តីស្រមៃ និងមហិច្ឆតា នោះអនាគតដ៏ប្រសើរនឹងស្ថិតក្នុងកណ្តាប់ដៃអ្នកទាំងអស់គ្នា។
- បច្ចុប្បន្នភាពជានិស្សិតសិក្សាបរិញ្ញាប័ត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ នៃសកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន
- ធ្លាប់ទទួលការបណ្តុះបណ្តាលពីសាលាភូមិន្ទ និងវិចិត្រសិល្បៈ ផ្នែកគំនូរវិចិត្រកម្
- ជាយុវជនស្ម័គ្រចិត្ត និងក្រុមការងារ ក្នុងកម្មវិធីជាច្រើនដូចជា ពិព័រសៀវភៅកម្ពុជា, JCI Cambodia, វេលាដ៏អស្ចារ្យ, ប៉ាកកានារី, បុណ្យភូមិ, មរតកអក្សរសាស្ត្រខ្មែរ, និងជាសិល្បករ ក្នុងទិវាវប្បធម៌ជាតិលើកទី ២១
- ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីនានា ដូចជា Genius Table Cambodia, Wedushare, និង កម្មវិធីចែករំលែកចំណេះដឹងនានាជាច្រើនទៀត
- អតីតជាអ្នករៀបចំគម្រោងកម្មវិធី សរសេរមាតិកា និងគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុនឯកជនមួយ
- ជាក្រុមការងារស្នូលនៃកម្មវិធី មហោស្រពអក្សរសិល្ប៍ខ្មែរ នារាជធានីភ្នំពេញ
- ជាអ្នករចនាក្រាហ្វិក និងគំនូរវិចិត្រកម្មនៃក្រុមហ៊ុនឯកជនមួយ
- ជាអតីតជ័យលាភីថ្នាក់ជាតិ សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី ១២
- ជាអតីតជ័យលាភីថ្នាក់ជាតិ សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី ៩
- ជាអ្នកម្ចាស់ស្នាដៃគំនូរ នៃទិវាជាតិអំណាន ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០១៩
- ធ្លាប់ជាម្ចាស់ជ័យលាភី កម្មវិធីជាច្រើនទៀត ដូចជា ការប្រកួតប្រជែងសំណេរជាសាធារណៈ ការប្រកួតប្រជែងនិយាយជាសាធារណៈជាដើម
លោក ហ៊ី សុជាតិ
កញ្ញា បូរ ដាលីន
នាយកផ្នែកវិចិត្រករ
កញ្ញា បូរ ដាលីន
នាយកផ្នែកវិចិត្រករ
នាងខ្ញុំ ដាលីន ជានិស្សិតឆ្នាំទី៣នៅសាកលវិទ្យាល័យន័រតុនផ្នែកស្ថាបត្យកម្មនិងនគររូបនីយវិទ្យា។ បច្ចុប្បន្នជាវិចិត្រករឯករាជ្យម្នាក់។ ដោយសារតែមានទេពកោសល្យបន្តិចបន្តួចបូករួមនិងការខិតខំប្រឹងប្រែងទេីបធ្វេីអោយខ្ញុំសម្រេចចិត្តចូលប្រកួតកម្មវិធីប្រកួតប្រជែងគំនូរនាៗដូចជា Dream girl ជាដេីម ។ ក្រៅពីនេះនាងខ្ញុំក៏ចូលចិត្តធ្វេីការងារសង្គមជាច្រេីន ដោយសារតែគិតថាវាអាចជាស្ពានជួយអោយនាងខ្ញុំទៅរកគោលដៅដែលគ្រោងទុកបានផងដែរ។
- បច្ចុប្បន្នភាពជានិស្សិតសិក្សាបរិញ្ញាប័ត្រផ្នែក ផ្នែកស្ថាបត្យកម្ម និង នគររូបនីយវិទ្យា នៃសាកលវិទ្យាល័យន័រតុន
- បញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលភាសាអង់គ្លេសទូទៅ នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល(ACE)
- បញ្ចប់ការសិក្សាទុតិយភូមិនៅ វិទ្យាល័យបាក់ទូកឆ្នាំ២០១៨
- ជាវិចិត្រករនិងអ្នករចនាឯករាជ្យ
- ធ្លាប់ជាទូតសុឆ្ទន្ទៈនៃមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល Australian Centre for Education ឆ្នាំ២០១៦-២០១៧
- ធ្លាប់ចូលរួមការងារស្ម័គ្រចិត្តនៅកម្មវីធីសប្បុរសធម៍នៅ នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល(ACE)ចំនួន ៤ដង
- ធ្លាប់ចូលរួមការងារស្ម័គ្រចិត្តនៅកម្មវិធីទទូលសញ្ញាបត្រនៃមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល Australian Centre for Education ឆ្នាំ២០១៧
- ធ្លាប់ចូលរួមការងារស្ម័គ្រចិត្តនៅកម្មវិធី Camtesol Conference ២០១៧
- ធ្លាប់ចូលរួមការងារស្ម័គ្រចិត្តនៅកម្មវិធីរបស់ International Development Program (IDP) ចំនួន៤ដង
កញ្ញា បូរ ដាលីន
លោក ឆាយ តេជគុណ
អ្នកសរសេរអត្ថបទវិភាគ
លោក ឆាយ តេជគុណ
អ្នកសរសេរអត្ថបទវិភាគ
ខ្ញុំបាទឈ្មោះ ឆាយ តេជគុណ ជានិស្សិតបានបញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្ត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបរិញ្ញាប័ត្រវិទ្យាសាស្ត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធអាយធី។ ក្រោយពីបានចូលរួមកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា ដែលមានអ្នកចូលរូមចម្រុះជាតិសាសន៍ និងកម្រិតវប្បធម៍មក វាបានធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ខ្លាំង ចង់យល់ដឹងពីស្ថានភាពពិភពលោក និងកិច្ចការទំនាក់ទំនងអន្តរជាតិ។ ខ្ញុំចាប់អារម្មណ៍ខ្លាំងលើការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងសុវត្ថិភាពបច្ចេកវិទ្យា ក៍ដូចជាបញ្ហាសន្តិសុខផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក។
- បញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្ត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ
- បញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្ត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធអាយធី
- បុគ្គលិកជំនួយការផ្នែកស្រាវជ្រាវ និងទំនាក់ទំនង ក្នុងអង្គការទិន្នន័យដើម្បីអង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា
- សមាជិកនៃក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ(UNYAP)
- អតីតបុគ្គលិកជំនួយការក្នុងផ្នែក ស្រាវជ្រាវគោលនយោបាយអន្តរជាតិ និងសេដ្ឋកិច្ចឌីជីថល ក្នុងមូលនិធិខុនរ៉ាដ អាឌិនណៅអ៊ែរ កម្ពុជា
- សមាជិកស្នូលនៃកម្មវិធី Model ASEAN Meeting at AUPP ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩
- ចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិត និងយុវជនរវាងប្រទេសជប៉ុន និងប្រទេសអាស៊ីអាគ្នេយ៍ JENESYS ក្នុងប្រទេសជប៉ុន ឆ្នាំ២០១៧
- ជាយុវសិស្សតំណាងប្រទេសកម្ពុជាចូលរួម ក្នុងកម្មវិធី ASEAN Foundation Model ASEAN Meeting ជំនាន់ទី៣ រៀបចំដោយអង្គការ ASEAN Foundation នៅឯរដ្ឋធានីម៉ានីឡ៉ា ប្រទេសភីលីពីន ក្នុងឆ្នាំ២០១៧
លោក ឆាយ តេជគុណ
លោក ធា សុណា
អ្នកសរសេរអត្ថបទចែករំលែក
លោក ធា សុណា
អ្នកសរសេរអត្ថបទចែករំលែក
- និស្សិតកំពុងសិក្សាឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកម្ពុជា
- បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិផ្នែកវិទ្យាសាស្ត្រសង្គមនៅឆ្នាំ២០១៧ ក្នុងខេត្តបន្ទាយមានជ័យ
- បញ្ចប់ថ្នាក់សិក្សាភាសាអង់គ្លេសទូទៅនៅមជ្ឈមណ្ឌលអូស្រ្ដាលីសំរាប់ការអប់រំ ACE
- កម្មវិធីតម្រង់ទិសអ្នកតាមដានថវិការបស់អង្គការតម្លាភាពកម្ពុជា ក្នុងខេត្តសៀមរាប
- កម្មវិធីបណ្ដុះបណ្ដាលវិទ្យាសាស្ត្រនយោបាយរបស់ Konrad-Adenauer-Stiftung Cambodia (KASPEA-2020) ក្នុងខេត្តកំពង់ស្ពឺ
- បុគ្គលិកបម្រើការងារជូនក្រុមហ៊ុនឯកជនក្នុងវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ
លោក ធា សុណា
កញ្ញា ស្រង់ ខាដាណេ
អ្នកសរសេរអត្ថបទចែករំលែក
កញ្ញា ស្រង់ ខាដាណេ
អ្នកសរសេរអត្ថបទចែករំលែក
- កំពុងសិក្សាឆ្នាំទី ៣ នៃបរិញ្ញាប័ត្រសិក្សាអន្តរជាតិ
- កំពុងសិក្សាឆ្នាំទី ៣ នៃបរិញ្ញាប័ត្រនីតិសាស្ត្រភាសាបារាំង
- អតីតយុវជនស្ម័គ្រចិត្តអប់រំសុខភាពផ្លូវភេទនៃអង្គការ RHAC ឆ្នាំ ២០១៥
- អ្នកស្ម័គ្រចិត្តនៅ Clean Energy Week របស់ Energylab Cambodia
- អ្នកសរសេរឯករាជ្យឱ្យគេហទំព័រចំនួន ២
- បេក្ខភាពវគ្គជម្រើសជាតិនៃការប្រកួតផ្នែកស្រាវជ្រាវអាស៊ាន ASEAN Data Science Explorer ២០២០
កញ្ញា ស្រង់ ខាដាណេ
លោក ឡេង ហ៊ត
អ្នកសរសេរអត្ថបទចែករំលែក និងវិចិត្រករ
លោក ឡេង ហ៊ត
អ្នកសរសេរអត្ថបទចែករំលែក និងវិចិត្រករ
សួរស្តី ខ្ញុំបាទ ឡេង ហ៊ត ជានិស្សតិឆ្នាំទីបី ក្នុងផ្នែកទំនាក់ទំនងអន្តរជាតិ និងជំនាញច្បាប់ជាភាសាអង់គ្លេស។ បច្ចុប្បន្ន ខ្ញុំនៅបន្តរការសិក្សារបស់ខ្ញុំនៅសាកលវិទ្យាល័យទាំងពីរ ដែលជាគោលបំណងក្នុងការយកចំណេះទាំងនោះដើម្បីប្រើប្រាស់ និងផ្លាស់ប្តូរសង្គមឲ្យមានការរីកចម្រើនជាងមុន។ ខ្ញុំជឿរថាការខិតខំគឺជាចំណុចចាប់ផ្ដើមមួយដ៏សំខាន់ក្នុងឆាក់ជីវិត ទោះបីយើងបានខិតខំក្នុងពេលមួយយឿតយាល់ក៏ដោយ ព្រោះនៅថ្ងៃខាងមុខទៀត លិទ្ធផលដែលយើងនឹងទទួលបានគឺជាអ្វីដែលសំខាន់បំផុត។
- បានបញ្ចប់ការសិក្សានៅវិទ្យាល័យ អន្តរទ្វីប អាមេរិកកាំង ក្នុងឆ្នាំ២០១៨
- បញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលភាសាអង់គ្លេសទូទៅ នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល(ACE)
- ជានិស្សិត ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន
- ជានិស្សិតជំនាញផ្នែកច្បាប់ភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
- ជាក្រុមប្រឹក្សានិសិត្សនៅសាកលវិទ្យាល័យ Paragon International University
- ជាអ្នកប្រកួតក្នុងតុលាការប្រឌិតលើច្បាប់មនុស្សធម៌អន្តរជាតិ និងបានយកឈ្នះលើជុំទីមួយក្នុងការប្រកួតនៅក្នុង
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
- ជាអតីតអ្នកហាត់ការនៅក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៏ អ៊ីនសួរិនស៍ (ខេមបូឌា) ម.ក ជាអ្នកច្បាប់ និងប្រត្តិបត្តិការ
- រៀបចំកម្មវិធីចូលឆ្នាំសកល២០១៩ នៅសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន
- ចូលរួមផលិតវីដេអូចែករំលែកបទពិសោធន៍នៃការសិក្សាទៅការសិស្សានុសិស្សនៅសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន
លោក ឡេង ហ៊ត
កញ្ញា គង់ រដ្ធាវី
វិចិត្រករ
កញ្ញា គង់ រដ្ធាវី
វិចិត្រករ
សួស្តី ខ្ញុំឈ្មោះគង់ រដ្ធាវី។ បច្ចុប្បន្ននេះ ខ្ញុំជាសិស្ស ថ្នាក់ទី១២ នាវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។ ដោយសារ សេចក្តីស្រលាញ់ទៅលើវិស័យគំនូរតាំងពីកុមារភាពមក គំនូរ ហាក់បីដូចជាអត្តសញ្ញាណមួយដ៏សំខាន់នៃជិវិតខ្ញុំ។ ខ្ញុំតែងប្រកាន់ភ្ជាប់នូវ ពាក្យស្លោកមួយថា ជិវិតមនុស្សយើងប្រៀបដូចជាផ្ទាំងគំនូរមួយផ្ទាំងអញ្ចឹង ទោះបីយើងប្រើប្រាស់នូវទឹកពណ៍ខុសយ៉ាងណាក៏ដោយ ក៏យើងនៅអាចលាយពណ៍ថ្មីសម្រាប់ថ្ងៃស្អែកបានដែរ៕
- សិស្សថ្នាក់ទី១២ នាវិទ្យាល័យ ព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី
- អតីតសមាជិក នៅកម្មវិធី TED ED PHNOM PENH
- អតីតបេក្ខជនចូលរួមប្រកួតក្នុងកម្មវិធី និយាយជាសារធារណ និងតស៊ូមតិ CAMDEBATE
កញ្ញា គង់ រដ្ធាវី
កញ្ញា ហេង លីពណ្ណរាយ
អ្នកសរសេរអត្ថបទចែករំលែក
កញ្ញា ហេង លីពណ្ណរាយ
អ្នកសរសេរអត្ថបទចែករំលែក
សួស្តី!! នាងខ្ញុំ ហេង លីពណ្ណរាយ ជាសិស្សថ្នាក់ទី១១ នៃសាលាវិទ្យាល័យវត្តកោះ។ បច្ចុប្បន្ន នាងខ្ញុំកំពុងបន្តការសិក្សា ភាសាអង់គ្លេសនៅ មជ្ឈមណ្ឌលអូស្ត្រាលី (ACE) និង ភាសាចិននៅ សាលារៀនវ៉េស្ទឡាញន៍អន្តរជាតិ។ ដោយសារមានចំណងចំណូលខាងគូររូប និងអានសៀវភៅ នាងខ្ញុំក៏សម្រេចចិត្តចូល THE SEED ដែលជាគម្រោងដែលបង្កើតឡើងដោយយុវជនដែលមានសក្តានុពល ដើម្បីផ្តល់ការវិភាគលើបញ្ហាសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបច្ចុប្បន្ននេះយើងផ្តោតលើការវិភាគអត្ថបទ ដែលភ្ជាប់ជាមួយនឹងគំនូសិល្បៈច្នៃប្រឌិត។ ខ្ញុំតែងតែជឿថា ផ្លូវទៅរកភាពជោគជ័យ អាចនឹងមានថ្ងៃខ្លះស្រួល ថ្ងៃខ្លះលំបាក ប៉ុន្តែមានតែផ្លូវឆ្ពោះទៅរកភាពជោគជ័យមួយគត់ គឺត្រូវចាប់ផ្តើមជាមុនសិន។
- បញ្ចប់ការសិក្សាភាសាអង់គ្លេសទូទៅ នៅសាលារៀនវ៉េស្ទឡាញន៍អន្តរជាតិ
- បានចូលរួមកម្មវិធីTechnovationដែលជាកម្មវិធីប្រកួតប្រជែងផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវនារីក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍ដល់កុមារី ឬយុវនារីចាប់ពីអាយុ១០ ដល់ ១៨ឆ្នាំ (2018)
- បានចូលរួមធ្វើជាអ្នកបង្ហាញកិត្តិយសសម្រាប់វេទិកាចំណេះដឹងចែករំលែកដល់សិស្ស នៅសាលារៀនវ៉េស្ទឡាញន៍អន្តរជាតិ ២០១៨
កញ្ញា ហេង លីពណ្ណរាយ
កញ្ញា សុខ ពុទ្ធារី
វិចិត្រករ
កញ្ញា សុខ ពុទ្ធារី
វិចិត្រករ
នាងខ្ញុំឈ្មោះ សុខ ពុទ្ធារី មានអាយុ១៤ឆ្នាំ ខ្ញុំរៀននៅសាលាអន្តរជាតិ beltei។ បច្ចុប្បន្នខ្ញុំគ្រាន់តែជាសិស្សម្នាក់។នៅក្នុងពេលទំនេរខ្ញុំចូលចិត្តគូរទាំង degital and traditional art។ នៅពេលអនាគតខ្ញុំចង់ក្លាយជាអ្នកគំនូរជីវចល
- ធ្លាប់សិក្សានៅសាលាបឋមសិក្សាក្រពើហា
- ធ្លាប់សិក្សានៅសាលាអន្តរជាតិ WESTLAND
- ឥឡូវកំពុងបន្តការសិក្សា នៅបរិវេណសាលាប៊ែលធីអន្តរជាតិ ១៤
- អតីតយុវជនស្ម័គ្រចិត្តអប់រំសុខភាពផ្លូវភេទនៃអង្គការ RHAC ឆ្នាំ ២០១៥
- អ្នកស្ម័គ្រចិត្តនៅ Clean Energy Week របស់ Energylab Cambodia
- អ្នកសរសេរឯករាជ្យឱ្យគេហទំព័រចំនួន ២
- បេក្ខភាពវគ្គជម្រើសជាតិនៃការប្រកួតផ្នែកស្រាវជ្រាវអាស៊ាន ASEAN Data Science Explorer ២០២០