ក្រោយសង្គ្រាមឥណ្ឌូចិនទី១ បានបិទបញ្ចប់ សង្គ្រាមរៀតណាមបានកើតឡើងឬក៏យើងអាចហៅឈ្មោះម្យ៉ាងទៀតតាមប្រវត្តិវិទូជាច្រើនបានហៅឈ្មោះថា«សង្គ្រាមឥណ្ឌូចិនទី២» ។ ឈ្មោះ«សង្គ្រាមឥណ្ឌូចិន»ដោយហេតុថា សង្គ្រាមនេះវាមិនមែនត្រឹមតែកើតឡើងក្នុងនៅក្នុងទឹកដីវៀតណាមតាមតែប៉ុណ្ណោះនោះទេ ប៉ុន្តែវារីកសាយភាយទៅកាន់ផ្នែកខ្លះនៃទឹកដីឥណ្ឌូចិនទាំងមូលផងដែរ នៅក្នុងនោះមានដូចជា កម្ពុជា និងឡាវ។ សង្គ្រាមវៀតណាមគឺជាជម្លោះប្រដាប់អាវុធគ្នារវាងកងទ័ពរៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក និង វៀតណាមខាងជើង (វៀតណាមកុម្មុយនិស្ត) គាំទ្រដោយប្លុកកុម្មុយនិស្ត។ ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជាការប៉ះទង្គិចប្រដាប់អាវុធយ៉ាងសំខាន់មួយនៅក្នុងសម័យកាលនៃសង្គ្រាមត្រជាក់។ នៅក្នុងអត្ថបទនេះ យើងនិងការធ្វើការបកស្រាយឬក៏ពន្យល់ទៅលើសំណួរដែលបានលើកឡើងថាតើមានមូលហេតុអ្វីខ្លះបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមវៀតណាមទាំងដែលសហរដ្ឋអាមេរិកជាប្រទេសដែលស្ថិតនៅឆ្ងាយពីតំបន់នេះ?
មានមូលហេតុចំនួន ៥ ដែលយើងអាចអាចយល់បានថាតើហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមឥណ្ឌូចិនទី២នេះ
ទី១ ឯករាជ្យភាពនៃប្រទេសវៀតណាម៖ យើងត្រូវចាំផងដែរ នៅមុនសង្គ្រាមលោកលើកទី២ ប្រទេសវៀតណាមគឺស្ថិតនៅក្រោមការគ្រប់គ្រងឬស្ថិក្រោមអាណានិគមនិយមបារាំង។ បន្ថែមពីនេះ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសវៀតណាមគឺត្រូវបានឈ្លានពានដោយប្រទេសជប៉ុន ហើយ ហ៊ូ ជីមិញ គឺជាមេដឹកនាំរបស់ពួកវៀតមិញ ដែលជាកងទ័ពតស៊ូដើម្បីឯករាជ្យភាពរបស់វៀតណាម។ លើសពីនេះ ក្រោយសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៩៤៥ ហ៊ូ ជីមិញបានវាយយកបានទាំងស្រុងទីក្រុងហា ណូយ ហើយទន្ទឹមគ្នានោះក៏បានប្រកាសឯករាជ្យភាពនៃប្រទេសរបស់ខ្លួនផងដែរ។ ជាពិសេសនោះ ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ បារាំងបានព្យាយាមវិលត្រឡប់មកកាន់កាប់ឬក៏គ្រប់គ្រងទឹកដីវៀតណាមម្តងទៀតនិយាយដោយឡែក ទឹកដីឥណ្ឌូចិនទាំងមូលនិយាយជារួម។ ប៉ុន្តែជាអកុសល បារាំងគឺមិនត្រូវបានប្រជាជនវៀតណាមស្វាគមន៍នោទេ។ ហេតុដូច្នេះហើយ វាក៏បង្ករឱ្យមានការផ្ទុះប្រដាប់អាវុធរវាងកងទ័ពបារាំងនិងវៀតណាមខាងជើងនៅឌៀន បៀនភូ នៅឆ្នាំ១៩៥៤ ហើយបារាំងក៏បានចាញ់សង្គ្រាមនេះយ៉ាងដំណំផងដែរ។ បន្ទាប់ពីនេះ សន្តិភាពគឺត្រូវបានគេពិភាក្សាគ្នានៅឯសឺណែវ(Geneva)នៅឆ្នាំ១៩៥៤ ហើយនៅក្នុងសន្ធិសញ្ញានេះ រដ្ឋទាំងអស់ដែលជាហត្ថលេខីបានយល់ស្របគ្នាថា បារាំងនិងចាកចេញពីប្រទេសវៀតណាមប៉ុន្តែវៀតណាមត្រូវបែងចែកជាពីរ រហូតទាល់តែការបោះឆ្នោតត្រូវបានគេរៀបចំឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតគឺមិនបានកើតឡើងនោះទេ ហើយប្រទេសវៀតណាមនៅតែបែងចែកជាពីរដដែលនៅពេលនោះដែលម្ខាងវៀតណាមខាងជើង ដឹកនាំដោយ ហ៊ូ ជីមិញ រីឯម្ខាងទៀត វៀតណាមខាងត្បូង ដឹកនាំ ង៉ូ ឌិញយៀម។
ទី២ សង្គ្រាមស៊ីវិល៖ ពួកវៀតមិញចង់បង្រួបបង្រួមប្រទេសវៀតណាមឱ្យទៅជាវៀតណាមតែមួយស្ថិតនៅក្រោមការកាន់កាប់មេដឹកនាំកុម្មុយនីស្ត ហ៊ូ ជីមិញ។ ប្រជាពលរដ្ឋវៀតណាមខាងត្បូងជាច្រើនបាក៏នគាំទ្រ ហ៊ូ ជីមិញ ដោយសារតែពួកគេមិនពេញចិត្តនិង ង៉ូ ឌិញយ៊ៀមដែលកាលនោះលោកគឺជាអ្នកដឹកនាំវៀតណាមខាងត្បូង។ ហេតុដូច្នេះហើយ សង្គ្រាមរវាងវៀតណាមខាងជើង និងវៀតណាមត្បូងក៏ផ្ទុះឡើង។ ចាប់ពីឆ្នាំ១៩៥៨មក វៀតណាមខាងត្បូងគឺត្រូវទទួលរងនូវការវាយប្រហារកាន់តែខ្លាំងឡើងពីសំណាក់ពួកកុម្មុនីស្តខាងជើង ដែលវាត្រូវបានគេហៅថា រណសិរ្យរំដោះជាតិ(National Liberation Front)។
ទី៣ ទ្រឹស្តីដូមីណូ( The Domino Theory)៖ វាគឺជាជំនឿថា ប្រសិនបើប្រទេសមួយធ្លាក់ចូលទៅក្នុងដៃកុម្មុយនីស្ត វាមានភាគរយច្រើនណាស់ថារដ្ឋជិតខាងដែលក្បែរៗគ្នានោះនិងក្លាយជារដ្ឋកុម្មុយនីស្តដែរ ស្រដៀងគ្នាទៅនិងដូមីណូដែលធ្លាក់មកពីលើអញ្ចឹង។ ដែលនេះ បានកើតឡើងនៅឯអឺរ៉ុបខាងកើត បន្ទាប់ពីឆ្នាំ១៩៤៥ ។ ចិនបានក្លាយជាប្រទេសកុម្មុយនីស្តនៅឆ្នាំ១៩៤៩ ហើយជាពិសេសនោះ ពួកកុម្មុនីស្តបានគ្រប់គ្រង់ប្រទេសវៀតណាមខាងជើង។ សហរដ្ឋអាមេរិកខ្លាចថា កុម្មុយសី្តនិងសាយភាយទៅកាន់វៀតណាមខាងត្បូងហើយបន្ទាប់មកអាស៊ីទាំងមូល។ ហេតុដូច្នេះហើយ វាបានសម្រេចចិត្តឱ្យជំនួយជាលុយ ការផ្គត់ផ្គង់ និងទីប្រឹក្សាកងទ័ពដើម្បីជួយរដ្ឋាភិបាលវៀតណាមខាងត្បូងប្រឆាំងជាមួយវៀតណាមខាងជើង។
ទី៤ ភាពកម្សោយនៃរដ្ឋាភិបាលវៀតណាមខាងត្បូង៖ លោក ង៉ូ ឌិញយៀម គឺជាមេដឹកនាំពុករលួយម្នាក់ ដែលបដិសេធមិនព្រមប្រគល់ដីឱ្យកសិករធ្វើនោះស្រែចម្ការនោះទេ។ លើសពីនេះនោះ គាត់មិនចូលចិត្តព្រះពុទ្ធសាសនានោះទេ ហើយគាត់បានធ្វើអំពើយ៉ាងអាក្រក់ឃោរឃៅដល់ប្រជាជនដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។ ជាលទ្ធផល ប្រជាពលរដ្ឋវៀតណាមខាងត្បូងដោយច្រើននាំគ្នាងើបឡើងបះបោរ ប្រឆាំងនិងរដ្ឋាភិបាលរបស់គាត់។ កសិករ នាំគ្នាចង់បានរដ្ឋាភិបាលកុម្មុនីស្តហើយគាំទ្រពួកវៀតមិញនិងរណសិរ្យរំដោះជាតិ។ នៅឆ្នាំ១៩៦៣ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានបញ្ជូនទីប្រឹក្សាកងទ័ពចំនួន ១៦០០០ នាក់ដើម្បីជួយកងទ័ពវៀតណាមខាងត្បូង ទោះបីយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់ ង៉ូ ឌិញយៀមគឺត្រូវបានផ្តួលរលំ ។ ហើយបន្ទាប់ពីនេះមក នៅវៀតណាមខាងត្យូងគឺគ្មានរដ្ឋាភិបាលអ្នកមូលធនខ្លាំងណាម្នាក់នៅគ្រប់គ្រងវៀតណាមខាងត្បូងនោះទេ។
ទី៥៖ ហេតុការណ៍នៅឈូងសមុទ្រតុងកឹង១៩៦៤៖វៀតណាមខាងជើងបានវាយប្រហារកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅឯឈូងសមុទ្រតុងកឹង(The Gulf of Tonkin)។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យសហរដ្ឋអាមេរិកមានលេសនៅក្នុងការពង្រីកសង្គ្រាមឱ្យកាន់ឆាបឆេះតែខ្លាំងឡើងៗ។ ដំណោះស្រាយឈូងសមុទ្រតុងកឹង(Gulf of Tonkin Resolution) សភារបស់សហរដ្ឋអាមេរិកបានអនុញ្ញាតិឱ្យប្រធានាធិបតី Lyndon Johnson ដើម្បីប្រកាសសង្គ្រាមជាមួយវៀតណាមខាងត្បូង។ កងទ័ពម៉ារីន សំខាន់ៗដំបូងគេរបស់សហរដ្ឋអាមេរិកបានមកដល់នៅឆ្នាំ១៩៦៥។ ១០ឆ្នាំ ក្រោយមក ការលូកដៃចូលរបស់សហរដ្ឋអាមេរិកគឺកាន់តែមានសភាពខ្លាំងក្លាឡើងៗ។ នៅឆ្នាំ១៩៦៨ កងទ័ពរបស់សហរដ្ឋអាមេរិកគឺមានរហូតដល់ទៅជាងពាក់កណ្តាលមួយលាននាក់នៅលើទឹកដីរបស់វៀតណាម ហើយសង្គ្រាមបានចំណាយអស់ ៧៧ ប៊ីលានដុល្លានៅក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ BBC។