"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីជា Modi 3.0?

នៅក្នុងការបោះឆ្នោតសកលខែកាលពីមិថុនា ឆ្នាំ២០២៤ របស់ប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រី Narendra Modi បានទទួលជ័យជម្នះជាលើកទី៣ ដែលជាសមិទ្ធិផលនយោបាយដ៏គួរឱ្យកត់សម្គាល់ក្នុងការក្ដោបក្ដាប់កាន់អំណាចនយោបាយរបស់គាត់នៅប្រទេសឥណ្ឌា។ យ៉ាងណាមិញ គណបក្សរបស់គាត់គឺគណបក្ស Bharatiya Janata Party (BJP) បានបង្ហាញការធ្លាក់ចុះនៃអាសនៈរបស់ខ្លួន បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដោយទទួលបានអាសនៈត្រឹមចំនួន២៤០ នៅក្នុងសភាជាន់ទាប ដែលធ្លាក់ចុះពី៣០៣។ ​ទោះជាយ៉ាងណាក៏ដោយ BJP របស់លោក Modi នៅតែអាចបង្កើតរដ្ឋាភិបាល...

កម្មវិធីថង់ប្រាជ្ញា៖ គោលជំហររបស់រុស្ស៊ីចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

នាពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថារុស្ស៊ីនៅតែបន្តរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមកលើប្រទេសរបស់ខ្លួន ឬប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសប្រទេសបេឡារុស្ស។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខផ្តោតលើការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យកាន់តែមានភាពក្ដៅគគុកឡើងទៅលើគោលនយោបាយនុយក្លេអ៊ែរ ស្របពេលដែលវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន នៅតែបន្តរុំារ៉ៃរហូតមកដល់បច្ចុប្បន្ន មិនទាន់អាចស្វែងរកបាននូវដំណោះស្រាយណាមួយក្នុងការដោះស្រាយជម្លោះដ៏ក្ដៅគគុកនៅឧបទ្វីបអឺរ៉ុបខាងកើតនេះដោយសន្តិវិធីនៅឡើយ។ ការអត្ថាធិប្បាយរបស់លោក ពូទីន បែបនេះធ្វើឡើងដើម្បីជាការឆ្លើយតបនិងប្រឆាំងនឹងការគាំទ្រពីក្រោយមកលើប្រទេសអ៊ុយក្រែន​ ដែលបានជំនួយយោធាពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។ ការគាំទ្រផ្នែកយោធាមកលើអ៊ុយក្រែនជាបន្តបន្ទាប់បែបនេះបានបង្កការគំរាមកំហែងមកលើរដ្ឋាភិបាលទីក្រុងមូស្គូជាខ្លាំង ដែលជំរុញឱ្យលោកពូទីនធ្វើការបញ្ជាក់យ៉ាងច្បាស់ថាការវាយប្រហារណាមួយពីរដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការចូលរួមនិងការគាំទ្រពីខាងប្រទេសមានអាវុធនុយក្លេអ៊ែរ គឺជាការវាយប្រហារដោយពួតដៃគ្នាមកលើសហព័ន្ធរុស្ស៊ីផ្ទាល់។ ប្រសាសន៍នេះ របស់លោកពូទីន...

កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីទៅជា អង្គការសហប្រតិបត្តិការសៀងហៃ ឬ Shanghai Cooperation Organization (SCO)? តើទំនាក់ទំនងរវាងចិន និងរុស្សីនឹងមានឥទ្ធិពលអ្វីខ្លះទៅលើគោលការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ?

អង្គការសហប្រតិបត្តិការសៀងហៃ ឬជាភាសាអង់គ្លេសហៅថា Shanghai Cooperation Organization (SCO) គឺជាអង្គការអន្តររដ្ឋាភិបាលជាអចិន្ត្រៃយ៍មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយមានសមាជិកប្រាំមួយប្រទេសជារដ្ឋស្ថាបនិក រួមមាន សាធារណរដ្ឋកាហ្សាក់ស្ថាន​ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋ Kyrgyzstan សាធារណរដ្ឋតាជីគីស្ថាន សាធារណរដ្ឋអ៊ូសបេគីស្ថាន និងសហព័ន្ធរុស្ស៊ី។ អង្គការសហប្រតិបត្តិការសៀងហៃ SCO បានបង្កើតឡើងក្នុងទម្រង់ជាសមាគមពហុភាគីដើម្បីធានាសន្តិសុខ និងរក្សាស្ថិរភាពនៅទូទាំងតំបន់អាស៊ីអឺរ៉ុប...

វិចារណកថាថ្ងៃសុក្រ៖ ការកើនឡើងនៃចំនួនអ្នកទិញយន្ដហោះឯកជនច្រើន

ពិភពលោកសព្វថ្ងៃនេះ ខុសពីពិភពលោកកាលពីមួយរយឆ្នាំមុន។ ដោយសារតែការរីកចម្រើនឥតងាកក្រោយនៃពិភពលោក ធ្វើឱ្យមនុស្សមាននូវមហិច្ឆតាកាន់តែធំឡើងៗ ព្រោះមនុស្សចង់បាន និង ប៉ុនប៉ងប្រើប្រាស់សម្ភារៈដែលឥតខ្ចោះ ពោរពេញដោយឧត្តមភាព និង ប្រណិតភាព ហើយនៅករណីខ្លះតម្លៃថៃ្លកប់ពពកអាចមិនមែនជាសម្រាប់ពួកគេនោះទេ។ យើងហ៊ានលើកឡើងដូចនេះ ពីព្រោះថាសព្វថ្ងៃនេះមនុស្សបានប្រើប្រាស់នូវគ្រឿងយន្ដទំនើបៗ បំពាក់ដោយឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ និងបំពេញការធ្វើដំណើរបានចម្ងាយកាន់តែឆ្ងាយឡើងៗ។ យោងទៅតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែ កក្កដា ក្នុងឆ្នាំ ២០២៤នេះ បានរាយការណ៍ថា...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រព័ន្ធកូតាការងារនៅប្រទេសបង់ក្លាដេស

ប្រព័ន្ធកូតាការងារ​ (Quota System) នៃប្រទេសបង់ក្លាដេសជាការអនុវត្តមួយក្នុងជួររាជរដ្ឋាភិបាល​ក្នុងការជ្រើសរើស ឬការចាត់តាំងមន្ត្រីមកបម្រើការងាររបស់រដ្ឋ។ ប្រព័ន្ធកូតានេះត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៧២ បន្ទាប់ពីប្រទេសបង់ក្លាដេសទទួលបានជ័យជម្នះក្នុងសង្គ្រាមទាមទារឯករាជ្យពីប្រទេសប៉ាគីស្ថាន ដែលប្រព័ន្ធកូតាការងារ ជាការសន្យាមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀតដោយមេដឹកនាំលោក​ Sheikh Mujibur Rahman បានធានាជាមួយអ្នកដែលបានតស៊ូក្នុងសង្គ្រាមទាមទារឯករាជ្យថា នឹងផ្តល់ផលប្រយោជន៍ យុត្តិធម៌ជូនដល់បុគ្គលដែលបានចូលរួមជួយក្នុងសង្គ្រាមទាមទារឯករាជ្យ ដែលត្រូវបានស្គាល់ថា Independence War Veterans ឬ​ Freedom Fighters រួមទាំងកូនរបស់ពួកគេ ដើម្បីតបស្នងចំពោះការលះបង់តស៊ូប្រយុទ្ធដើម្បីឯករាជ្យនៃប្រទេសជាតិទាំងមូល។​...

កម្មវិធីថង់ប្រាជ្ញា៖​ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។ គណបក្សអភិរក្សនិយម គណបក្សអភិរក្សនិយមមានប្រវត្តិជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ និងជាគណបក្សមួយដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ប៉ុន្តែក៏ធ្លាប់បានទទួលរងនូវការបែកបាក់ និងការបរាជ័យជាច្រើនលើកច្រើនសារផងដែរ។ គណបក្សអភិរក្សនិយម...

វិចារណកថាថ្ងៃសុក្រ៖ កំពូលមេដឹកនាំទាំង៣របស់ចិនសម័យទំនើប

១. សេចក្ដីផ្ដើម ក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូ នៃអាណាចក្រមហាឆេងដែលគ្រប់គ្រងប្រទេសចិនប្រមាណ ៣ សតវត្សរ៍កន្លងទៅនោះ សង្គ្រាមស៊ីវិល និងការឈ្លានពានពីពួកចក្រព័ទ្ធអាណានិគមបានហែកហួរប្រទេសចិនអស់រយៈពេលប្រមាណជិត ៤០ ឆ្នាំ ទាល់តែរហូតដល់ឆ្នាំ ១៩៤៩ ទើបបក្សកុម្មុយនីស្តក្ដោបក្ដាប់អំណាចចិនទាំងមូលដោយបានយកឈ្នះបក្សគូមីនតាង ហើយម៉ៅសេទុងប្រកាសខ្លួនជាមេដឹកនាំកំពូល បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន”។ ត្រឹមតែមួយជំនាន់ប៉ុណ្ណោះ ពោលគឺ ៧៥ ឆ្នាំគិតមកទល់បច្ចុប្បន្ន ចិនបានប្រែខ្លួនជាប្រទេសក្រីក្រតោកយ៉ាក មកជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លាផ្នែកនយោបាយ និងយោធាទាំងក្នុងតំបន់ និងសកលលោក។...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាស្រ្តី និងកុមារត្រូវក្លាយជាជនរងគ្រោះខ្លាំងជាងគេនៅក្នុងសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស់?

ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតដល់ពេលបច្ចុប្បន្នសង្រ្គាមរវាងប្រទេសអ៊ីស្រាអែល និងពួកហាម៉ាស់ប៉ាឡេស្ទីននៅមិនទាន់ផុតរលត់ឡើយ។ សង្រ្គាមបានកើតឡើងដោយសារការបើកការវាយប្រហារដោយក្រុមហាម៉ាស់ចេញពីតំបន់ហ្គាហ្សាដែលធ្វើឱ្យមានការចាប់ខ្លួនមនុស្សដែលរស់នៅក្នុងអ៊ីស្រាអែលជាចំណាប់ខ្មាំង និងមនុស្សមួយចំនួនបានស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលនេះផងដែរ។ ជាការឆ្លើយតប អ៊ីស្រាអែលក៏បានបើកការវាយបកយ៉ាងខ្លាំងក្លារហូតដល់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ប្រកាសសងសឹក និងកម្ទេចក្រុមឧទ្ទាមហាម៉ាស់ជាដាច់ខាត។ ការតាមសងសឹកគ្នាទៅវិញទៅមករវាងភាគីទាំងពីរបានធ្វើឱ្យមានការកើនឡើងចំនួនមនុស្សស្លាប់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាពិសេសប៉ះពាល់ខ្លាំងទៅលើស្រ្តី និងកុមារដែលអាចកំព្រា បាត់បង់ស្វាមី ពិការ និងស្លាប់នៅក្នុងសង្រ្គាមនេះផងដែរ។ តើស្រ្តី និងកុមារ មានផលវិបាកអ្វីខ្លះប្រសិនសង្គ្រាមនៅតែបន្តកើតឡើងតទៅទៀត? ​១. ស្ថានភាពស្រ្តី និងកុមារនៅក្នុងតំបន់ហ្គាហ្សា ​តាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលគិតត្រឹមខែមករា ឆ្នាំ២០២៤ បានបង្ហាញថាចាប់តាំងពីថ្ងៃទី៧ ខែតុលា...

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់អំពីគោលនយោបាយអាមរិកជាអាទិភាពទីមួយ “American First” និង ការវិលត្រលប់មកវិញរបស់អាមេរិក “America is Back”

នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក នោះគឺប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។ គោលលទ្ធិ "American First" ឬ អាមរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។...

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាលោក ប្រធានាធិបតី ចូ បៃដិនលាលែងពីបេក្ខភាពប្រធានាធិបតី

លោក ចូ បៃដិន គឺជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ មុនពេលក្លាយជាប្រធានាធិបតី លោកមានអាជីពនៅក្នុងវិស័យនយោបាយជាយូរណាស់មកហើយ។ លោកបានកើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅ Scranton រដ្ឋ Pennsylvania ហើយបានធំធាត់នៅរដ្ឋ Delaware និងបានចូលរួមក្នុងការបម្រើប្រទេសស្ទើរតែពេញមួយជីវិតរបស់គាត់ទៅហើយ។ លោក បៃដិន បានបម្រើការជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ...

កម្មវិធីថង់ប្រាជ្ញា៖​ ទំនាក់ទំនងរវាងវិបត្តិប្រេង និងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល

ការហាមឃាត់ការនាំចេញប្រេងឆ្នាំនៅ ១៩៧៣ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះអារ៉ាប់-អ៊ីស្រាអែល និងជាពិសេសសង្រ្គាម Yom Kippur។ ការហាមឃាត់ការនាំចេញនិងតម្លើងថ្លៃប្រេង​ដែលបាន​រៀបចំ​ដោយ​សហព័ន្ធ​អារ៉ាប់​រួមដែលជាប្រទេសសមាជិកមួយនៅក្នុង​អង្គកាប្រទេស​នាំ​ចេញ​ប្រេង (OPEC) និងជា​ប្រទេស​ផលិត​ប្រេងផងដែរ ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​និងស្ថានភាពនយោបាយរវាងប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ា។ “សង្គ្រាម៦ថ្ងៃ” និង “​សង្គ្រាម Yom Kippur” រវាងសហព័ន្ធអារ៉ាប់រួម និងអ៊ីស្រាអែល កាលពីដើមឆ្នាំ ១៩៦៧ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងអ្នកជិតខាងរបស់ខ្លួនដូចជា អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានកើនឡើងជាខ្លាំង ដែលបណ្ដាលឱ្យមានការវាយប្រហារពីខាងអ៊ីស្រាអែល កាលពីថ្ងៃទី​៥...

វិចារណកថាថ្ងៃសុក្រ៖ សហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមបន្តកើតឡើង

ផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ពិភពលោកមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើជម្លោះនេះ និងមានការតវ៉ាជាច្រើននៅក្នុងប្រទេសផ្សេងៗក្នុងការគាំទ្រប៉ាឡេស្ទីន ហើយរឿងទាំងនេះក៏បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់ជំនួយអាវុធដល់អ៊ីស្រាអែល។ ដូច្នេះ អត្ថបទនេះនឹងពន្យល់ពីហេតុផលនៅពីក្រោយការគាំទ្ររបស់លោក Joe Biden បើទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងប្រទេសក៏ដោយ។ អ្វីទៅជាជម្លោះអ៊ីស្រាអែល-ហាម៉ាស? ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសទៅលើអ៊ីស្រាអែលពីតំបន់ Gaza Strip ដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលានោះ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ