ក្នុងឆ្នាំ ២០២៤ នេះយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីមានចំនួនកើនឡើងរហូតដល់៣,២ភាគរយនេះគឺការព្យាករណ៍ដោយផ្អែកលើកចំនួនផលិតផលក្នុងស្រុកសរុប របស់ប្រទេស (GDP) តែបើយោងតាមការបង្ហាញរបស់អ្នកជំនាញសេដ្ឋកិច្ចរុស្សីផ្ទាល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ៥.៤ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែងធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ យ៉ាងណាមិញ ចំនួននេះវាមានភាពល្អប្រសើរជាងប្រទេសដូចជាអាមេរិក ដើលមានកំណើនតែ២,៨ភាគរយ ជប៉ុន ០,៩ភាគរយ ឬបារាំង ០,៧ភាគរយ ដោយគិតតែពាក់កណ្ដាលឆ្នាំ២០២៤ បញ្ជាក់ដោយ IMF។
យើងដឹងកន្លងមកហើយថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លោយរហូតមកដល់ពីរឆ្នាំហើយ ដោយសារតែជម្លោះនេះរុស្ស៊ីបានទទួលរងនៅការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងច្រើនរូបភាពពីបណ្ដាលប្រទេសនានាដែលក្នុងនោះមានដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយទណ្ឌកម្មទាំងអស់នោះហាក់កាន់តែគ្មានន័យសម្រាប់រុស្ស៊ីបន្ដិចម្ដងៗ ហើយថែមទាំជំរុញឲ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែមានកំណើនថែមទៀត។ បន្ថែមពីលើនេះទៀត រុស្ស៊ីខឹតខំប្រើប្រាស់ធនធានធម្មជាតិដែលខ្លួនមានដើម្បីលក់ឲ្យប្រទេសដែលទទួលទិញទំនិញពីរុស្សីក្នុងតម្លៃថោកដូចជាលក់ទៅកាន់ប្រទេសចិន និង ឥណ្ឌាជាដើម។ ក្រៅពីការលក់ប្រេង លក់ឧស្ម័នធម្មជាតិ លក់មាស និង គ្រឿងអលង្ការប្រណិតៗ រុស្ស៊ីបានខិតខំរឹតចំណងមិត្តភាពកាន់តែល្អជាមួយប្រទេសជាច្រើននៅលើពិភពលោកបន្ថែមមួយកម្រិតទៀត។ បន្ដមកទៀត យើងមកដឹងពីដើមទង នៃការលូតលាក់លាស់រីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីក្នុងពាក់កណ្ដាលឆ្នាំ២០២៤នេះ ក្នុងនោះនាងខ្ញុំនឹងរំលេចឲ្យបានឃើញអំពីរូបភាពទណ្ឌកម្មសេដ្ឋកិច្ចដែលEU និង អាមេរិកដាក់មកលើរុស្ស៊ី ហើយនឹងនិងអំពីការឆ្លើយតបរបស់រុស្ស៊ីទៅកាន់ទណ្ឌកម្មទាំងនោះ។
1. រូបភាពនៃទណ្ឌកម្មអន្តរជាតិមកលើរុស្ស៊ី
ប្រទេសដែលបានប្រកាសថាខ្លួនឯងថ្កោលទោសចំពោះរុស្ស៊ីក្នុងករណីរុស្ស៊ីបានឈ្លោនពានអ៊ុយក្រែន គឺប្រទេសក្នុងសហគមអឺរ៉ុប និង សហរដ្ឋអាមេរិក។ ប្រទេសទាំងនោះបានធ្វើពាហិការ មិនទិញឥវ៉ាន់គ្រប់ប្រភេទដែលនាំចូលពីរុស្សី ព្រោះពួកគេយល់ថា ការដែលទិញទំនិញពីរុស្ស៊ីគឺជាការគាំទ្រឲ្យរុស្ស៊ីកាន់តែបានដៃឈានពានអ៊ុយក្រែនបន្ដទៀត។ ម្យ៉ាងទៀត ការជ្រើសរើសដាក់ទណ្ឌកម្មសេដ្ឋកិច្ចកិច្ចជាសកម្មភាពទណ្ឌកម្មដែលពេញនិយមបំផុត ដែលប្រទេសនានាតែនិយមប្រើព្រោះប្រទេសទាំងនោះគិតថា បើស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ នោះប្រទេសនោះនឹងឈប់ធ្វើសង្រ្គាមដោយខ្លួនឯងមិនខាន។ យើងសូមបង្ហាញអំពើរូបភាពនៃទណ្ឌកម្មដែលប្រទេសទាំងនោះធ្វើ ដើម្បីឲ្យអ្នកអានបានស្វែងយល់នឹងថ្លឹងថ្លែងទាំងអស់គ្នា។ ការដាក់ទណ្ឌកម្មនេះគឺមានបួនរូបភាពដូចជា៖
- ការហាមឃាត់ការលក់ផលិតផលបច្ចេកវិទ្យាឲ្យរុស្ស៊ី ក្នុងគោលបំណងកុំឲ្យរុស្សីប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ផលិតអាវុធថ្មីៗ និង ទំនើបផ្សេងៗប្រឆាំងអ៊ុយក្រែន
- ហាមឃាត់ការនាំចូល ប្រេងឥន្ទនៈ ឧស្ម័នធម្មជាតិ ធ្យូងថ្ម មាសនិងពេជ្រ ព្រមទាំងគ្រឿងអលង្ការប្រណិតពីរុស្ស៊ីចូលទឹកដីសហរដ្ឋអាមេរិក កាណាដា ជប៉ុន និង អឺរ៉ុប
- ហាមឃាត់រាល់ការហោះហើរមិនឲ្យចូលទឹកដីរុស្ស៊ី និង ចេញពីរុស្ស៊ីទៅប្រទេសនានា
- បង្កកនិងរឹបអូសទ្រព្យ ទូក ឬនាវារបស់អភិជន (oligarch)ធំៗ ព្រោះពួកគេសង្ស័យថាមានភាពជិតស្នឹតជាមួយរដ្ឋាភិបាលគ្រឹមឡាំង
ក្រៅពីការដាក់ទណ្ឌកម្មដោយរដ្ឋក្នុងនោះក៏មានក្រុមហ៊ុនអន្ដរជាតិល្បីៗបានចូលរួមក្នុងការដាក់ទណ្ឌកម្មដែល ក្នុងនោះមានដូចជា៖ Nike, Allianz, Shell, Alzeer AG, McDonald’s និង Starbuck Corp ជាដើម ដែលពួកគេដកឬបិទក្រុមហ៊ុនចេញពីរុស្សី និង មិនលក់ឲ្យអ្នកដែលមកពីប្រទេសរុស្ស៊ីឡើយ។
2. ការឆ្លើយតបរបស់រុស្ស៊ីទៅកាន់ទណ្ឌកម្មអន្ដរជាតិ
យើងក៏មិនភ្លេចផងដែលថា តាំងពីចាប់ផ្ដើមសង្រ្គាម និងរហូតមកថ្ងៃនេះ មានប្រទេសដែលបានទិញប្រេងឥន្ទនៈ នឹងអាវុធពីរុស្ស៊ីក្នុងទទួលបានតម្លៃថោកនោះ គឺប្រទេសចិន និង ឥណ្ឌា។ ហើយទោះបីជាអាមេរិក និង ប្រទសបច្ចេវិទ្យាទំនើបៗផ្សេងៗ ហាមផលិតផលបច្ចេកវិទ្យាខ្លួនមិនឲ្យចូលទិញដីរុស្ស៊ីក៏ដោយតែរុស្ស៊ីមានចិនដែលជាខ្នងបង្អែកដ៏រឹងមាំ ព្រោះចិនបានលក់ផ្គត់ផ្គង់នូវផលិតផលិតបច្ចេកវិទ្យាគ្រប់សព្វបែបយ៉ាងទៅឲ្យរុស្សីមានជាអាទិ៍គឺ បន្ទះឈីប និង គ្រឿងម៉ាស៊ីនជាដើម។ ចំណែកឯ ប្រទេសសហរដ្ឋអាមេរិក កាណាដា ន័រវេស ហូឡង់ ស្វីស បានដាក់ទណ្ឌកម្មមកកាន់រុស្ស៊ី ដោយមិនទទួលទិញទេ ប្រេងឥន្ទនៈ ឧស្ម័នធម្មជាតិ ធ្យូងថ្ម មាសនិងពេជ្ររបស់រុស្ស៊ី។ ពួកគេងាកទៅទិញប្រទេសនៅមជ្ឈឹមបូព៌ាជាដើមទោះផលិតផលទាំងនោះមានតម្លៃថ្លៃជាក៏ដោយ។ យ៉ាងណាមិញទណ្ឌកម្មនេះហាក់មានប្រសិទ្ធភាពតែដំបូងប៉ុណ្ណោះព្រោះយោងតាមការបញ្ជាក់ដោយ IMF ទណ្ឌកម្មនេះមានប្រសិទ្ធិភាពតែក្នុងឆ្នាំ២០២២ ដោយរុស្ស៊ីមានកំណើនសេដ្ឋកិច្ចថយក្រោយ២.១% គិតជាទឹកប្រាក់ក្នុងឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបគឺ ២២៤០.៤២ ពាន់ពាន់លានដុល្លាររាយការណ៍ដោយធនាគារពិភពលោក។ ក្រោយមកនៅឆ្នាំ ២០២៣ និង ២០២៤ ទណ្ឌកម្មកាន់តែគ្មានប្រសិទ្ធិភាពខ្សោយដោយសារតែប្រទេសដែលប្រកាន់ក្ដែងៗថា មិនទិញទំនិញពីរុស្ស៊ីបានចាប់ផ្ដើមងាកមកទិញក្នុងចំនួនច្រើនដដែល។
3. កត្តានៃការកើនឡើងសេដ្ឋកិច្ច
កំណត់សម្គាល់៖ សេដ្ឋកិច្ចរុស្សីរឹងមាំនោះគឺមានហេតុផលដូចជា៖
- រុស្សីជាប្រភពនៃការនាំចេញ អាវុធ,ឧស្ម័នធម្មជាតិ, ធ្យូងថ្ម, ប្រេង, របស់ប្រើប្រាស់ និង ម៉ាស៊ីន ហើយពេលដែលទណ្ឌកម្មកើនឡើងអ្នកជំនួញរុស្សីបានត្រឡប់ចូលស្រុកវិញ
- ប្រទេសអឺរ៉ុបលក់ទំនិញមកកាន់រស្ស៊ី
- គ្រឹះនៃសេដ្ឋកិច្ចរុស្ស៊ីមានភាពរឹងមាំខ្លាំងជាងការរំពឹងទុករបស់សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក
- រុស្ស៊ីអាចនាំទំនិញដូចជាអាវុធទៅប្រទេសភាគខាងលិចបានដូចជាទៅហ្សកហ្ស៊ី បេឡារុសនិងកាហ្សាក់ស្តង់ អឺរ៉ង់ ជាដើម
- ចិនជាអ្នកជំនួសតំណែងEUលក់ឲ្យរុស្សីនូវទំនិញដូចជា៖ វត្ថុធាតុដើមបច្ចេកវិទ្យា (hi-tech products)និង ស៊ីមីកុងឌុចទ័រ ហើយឥណ្ឌាជាអ្នកទិញប្រេងធំបំផុតរបស់រុស្ស៊ី។
ដូចយើងថាដឹងហើយថា រុស្ស៊ីមានភាពល្បីល្បាញណាស់ក្នុងការនាំចេញនូវទំនិញមូលដ្ឋានផ្សេងៗ ហើយដោយសារតែទំនិញនេះហើយដែលធ្វើឲ្យពិភពលោកត្រូវការការចាំចេញទំនិញពីរុស្ស៊ី ព្រោះសព្វថ្ងៃ តម្លៃប្រេងសាំងតែជាតម្រូវការចាំបាច់សម្រាប់មូលដ្ឋានក្នុងការធ្វើដំណើរគឺកាន់តែមានតម្លៃថ្លៃខ្លាំងរហូតដល់ប្រជាជនសឹងតែមិនអាចមានលទ្ធភាពទិញបាន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឈ និង ប្រទេសឧស្សាហកម្មគឺជះនូវផលិតអវិជ្ជមានច្រើន។ ដោយសារតែប្រទេសទាំងនោះមើលឃើញពីភាពលំបាករបស់ខ្លួនបែបនោះហើយទើបប្រទេសដែលធ្លាប់ធ្វើពាហិការមិនទិញទំនិញរុស្សីបានងាយមកទិញវិញនោះ ខ្ញុំនឹងបើកបង្ហាញថាតើប្រទេសណាដែលទិញច្រើនហើយទំនិញប្រភេទអ្វីខ្លះ?
ដោយយោងតាមIMFកត្តានៃការលូតលាស់នៃផលិតផលិតក្នុងស្រុករបស់រុស្សគឺមានបី៖
- ការរីកចម្រើននៃការបញ្ជាទិញសព្វាវុធ៖ ដោយរុស្ស៊ីបានចុះកុងត្រាជាមួយប្រទេសជុំវិញ ពិភពលោកក្នុងនោះសរុបជាទឹកប្រាក់ ៥៥ ពាន់លានដុល្លារមានប្រទេសដូចជាប្រទេសឥណ្ឌា ក្រុមប្រទេសCISនៅភាគលិចឬអាហ្វ្រិក , អាមេរិក និង ចិន។ នេះជាទិន្នន័យ (២០២៣)ដែលបង្ហាញអំពីការជាវអាវុធក្នុងនោះប្រទេសដែលទិញអាវុធជាអាទិ៍គឺ៖ អឺរ៉ង់ (៩៤% នៃសព្វាវុធសរុប), កាហ្សាក់ស្ថាន (៨៥% នៃសព្វាវុធសរុប), វៀតណាម (៧៤% នៃសព្វាវុធសរុប), ចិន ( ៧២% នៃសព្វាវុធសរុប), អាហ្សីរី ( ៦៥.៥% នៃសព្វាវុធសរុប), ឥណ្ឌា ( ៥៤% នៃសព្វាវុធសរុប)។
- ការកើននៃការលក់ប្រេងឆៅ ធ្យូងថ្ម និង ឧស្ម័នធម្មជាតិ៖ ប្រទសដែលទិញធ្យូងថ្មច្រើនគឺចិន ឥណ្ឌា តួកគី តៃវ៉ាន់។ ប្រទេសដែលទិញប្រេងឆៅច្រើនជាងគេគឺ ចិន ឥណ្ឌា ហុងគ្រី ស៊ុលវ៉ាគា។ ប្រទេសដែលទិញឧស្ម័នធម្មជាតិច្រើនគឺប្រទេសនៅអឺរ៉ុប(ស្វីស តួកគី អាល្លឺម៉ង ហូឡង់) ប្រទេសចិន និងជប៉ុន។ រីឯប្រទេសដែលទិញប្រេងឆ្អិន(ផលិតផលសម្រេច) គឺតួកគី ចិន សង្ហិបូរី ប្រេស៊ីល។ ខាងក្រោមនេះជាទន្និន័យឆ្នាំ២០២៤នេះ នៃការលក់ដោយក្រសួងថាមពលរបស់រុស្ស៊ី៖
- ត្រឹមខែមិនា ឆ្នាំ២០២៤ ប្រាក់ចំណូលនៃការនាំចេញ រាល់ខែ កើនឡើង ១% (៩.៤ លានអឺរ៉ូ/ថ្ងៃ)
- ប្រាក់ចំណូលប្រចាំខែពី ការប្រេងឆៅនៅសមុទ្រ កើន១៣% (២៨លានអឺរ៉ូ/ថ្ងៃ) កើនឡើង៩%បើគិតពីទណ្ឌកម្មអន្ដរជាតិ
- ប្រាក់ចំណូលប្រចាំខែពីការលក់ឧស្ម័នធម្មជាតិរាវ កើន២%(០.៧៥លានអឺរ៉ូ/ថ្ងៃ)
- ប្រាក់ចំណូលពីការបង្ហូរលក់តាមបំពង់ប្រេងគឺកើន ៨% (៥.៥លានអឺរ៉ូ/ថ្ងៃ)
- ទីផ្សារការងារមានភាពរឹងមាំ៖ ដែលបង្ហាញថាប្រាក់ឈ្នួលក៏កើនឡើង(២០២៤)៖ ១,២៤៩,៩00 RUB ក្នុងមួយឆ្នាំ (= €១២,៧១0)។ សូមបញ្ជាក់ថា រដ្ឋាភិបាលក្រឹមឡាំង បានបង្កើនប្រាក់ សម្រាប់យោធិនផងដែរ។ នេះគូរបញ្ចាក់ដោយអនុប្រធាននៃ មូលនិធិរូបិយវត្ថុអន្តរជាតិ។
4. ការយល់ឃើញរបស់ពូទីនចំពោះទណ្ឌកម្មអន្ដរជាតិ
សរុបមកសម្រាប់មេដឹកនាំរុស្ស៊ីផ្ទាល់មិនបានខ្លាច ឬញញើត ផិតភ័យ ចំពោះទណ្ឌកម្មសេដ្ឋកិច្ចដែលប្រទេសមហាអំណាចសហរដ្ឋអាមេរិក និង អឹរ៉ុបដាក់មកលើរុស្ស៊ីទេ ព្រោះរុស្ស៊ីមានភាពរឹងមាំង និងមានគ្រឹះសេដ្ឋកិច្ឋខ្លាំង។ យ៉ាងណាមិញ លោកពូទីនបានលើកឡើង ក្នុង ខែ កុម្ភៈ ឆ្នាំ២០២៤ នេះដោយបង្ហាញពីការយល់ឃើញចំពោះទណ្ឌកម្មអន្ដរជាតិថា៖ “We have growth, and they have decline.” ឬ “ពួកយើងបានលូតលាស់ ហើយពួកគេបានធ្លាក់ចុះសេដ្ឋកិច្ចពួកគេទៅវិញ?”។ មួយវិញទៀតមុនបោះឆ្នោះក្នុង ២០២៤នេះក្នុងខែមីនា លោកបានសង្កត់ធ្ងន់ថា ៖សេដ្ឋកិច្ចបស់ប្រទេសរុស្ស៊ីកំពុងផ្លាស់ប្តូរយ៉ាងជោគជ័យពីទីផ្សារភាគខាងលិចនិងពង្រីកភាពជាដៃគូរដោយខ្លួនឯងទៅបណ្ដាប្រទេសត្រូវការរុស្សី ហើយបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗបន្ថែមជាមួយប្រទេសទាំងនោះ។ នេះបញ្ជាក់ថាទោះស្ថិតក្នុងសា្ថនភាពបែបណារុស្ស៊ីនឹងនៅតែខឹងខំបង្កើនសក្ដានុពលសេដ្ឋកិច្ច ហើយនឹងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងទណ្ឌកម្មអន្ដរជាតិទាំងនោះ។