"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ឥទ្ធិពលនៃភាពជាដៃគូជិតស្និទ្ធរវាងចិន និងវៀតណាមលើសេដ្ឋកិច្ចវៀតណាម

​អំឡុង​ពេល​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅ​ប្រទេស​វៀតណាម​របស់​លោក Xi Jinping និង ទស្សនកិច្ចរបស់លោក To Lam នៅប្រទេសចិន ភាគីចិន និង​វៀតណាមបានប្រកាសអំពីជំហរថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានព្រមព្រៀងគ្នាក្នុងការកសាងសហគមន៍ចិន-វៀតណាម ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក To Lam បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន...

វិចារណកថាថ្ងៃសុក្រ៖ ការកើនឡើងនៃចំនួនអ្នកទិញយន្ដហោះឯកជនច្រើន

ពិភពលោកសព្វថ្ងៃនេះ ខុសពីពិភពលោកកាលពីមួយរយឆ្នាំមុន។ ដោយសារតែការរីកចម្រើនឥតងាកក្រោយនៃពិភពលោក ធ្វើឱ្យមនុស្សមាននូវមហិច្ឆតាកាន់តែធំឡើងៗ ព្រោះមនុស្សចង់បាន និង ប៉ុនប៉ងប្រើប្រាស់សម្ភារៈដែលឥតខ្ចោះ ពោរពេញដោយឧត្តមភាព និង ប្រណិតភាព ហើយនៅករណីខ្លះតម្លៃថៃ្លកប់ពពកអាចមិនមែនជាសម្រាប់ពួកគេនោះទេ។ យើងហ៊ានលើកឡើងដូចនេះ ពីព្រោះថាសព្វថ្ងៃនេះមនុស្សបានប្រើប្រាស់នូវគ្រឿងយន្ដទំនើបៗ បំពាក់ដោយឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ និងបំពេញការធ្វើដំណើរបានចម្ងាយកាន់តែឆ្ងាយឡើងៗ។ យោងទៅតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែ កក្កដា ក្នុងឆ្នាំ ២០២៤នេះ បានរាយការណ៍ថា...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រព័ន្ធកូតាការងារនៅប្រទេសបង់ក្លាដេស

ប្រព័ន្ធកូតាការងារ​ (Quota System) នៃប្រទេសបង់ក្លាដេសជាការអនុវត្តមួយក្នុងជួររាជរដ្ឋាភិបាល​ក្នុងការជ្រើសរើស ឬការចាត់តាំងមន្ត្រីមកបម្រើការងាររបស់រដ្ឋ។ ប្រព័ន្ធកូតានេះត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៧២ បន្ទាប់ពីប្រទេសបង់ក្លាដេសទទួលបានជ័យជម្នះក្នុងសង្គ្រាមទាមទារឯករាជ្យពីប្រទេសប៉ាគីស្ថាន ដែលប្រព័ន្ធកូតាការងារ ជាការសន្យាមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀតដោយមេដឹកនាំលោក​ Sheikh Mujibur Rahman បានធានាជាមួយអ្នកដែលបានតស៊ូក្នុងសង្គ្រាមទាមទារឯករាជ្យថា នឹងផ្តល់ផលប្រយោជន៍ យុត្តិធម៌ជូនដល់បុគ្គលដែលបានចូលរួមជួយក្នុងសង្គ្រាមទាមទារឯករាជ្យ ដែលត្រូវបានស្គាល់ថា Independence War Veterans ឬ​ Freedom Fighters រួមទាំងកូនរបស់ពួកគេ ដើម្បីតបស្នងចំពោះការលះបង់តស៊ូប្រយុទ្ធដើម្បីឯករាជ្យនៃប្រទេសជាតិទាំងមូល។​...

វិចារណកថាថ្ងៃសុក្រ៖ កំពូលមេដឹកនាំទាំង៣របស់ចិនសម័យទំនើប

១. សេចក្ដីផ្ដើម ក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូ នៃអាណាចក្រមហាឆេងដែលគ្រប់គ្រងប្រទេសចិនប្រមាណ ៣ សតវត្សរ៍កន្លងទៅនោះ សង្គ្រាមស៊ីវិល និងការឈ្លានពានពីពួកចក្រព័ទ្ធអាណានិគមបានហែកហួរប្រទេសចិនអស់រយៈពេលប្រមាណជិត ៤០ ឆ្នាំ ទាល់តែរហូតដល់ឆ្នាំ ១៩៤៩ ទើបបក្សកុម្មុយនីស្តក្ដោបក្ដាប់អំណាចចិនទាំងមូលដោយបានយកឈ្នះបក្សគូមីនតាង ហើយម៉ៅសេទុងប្រកាសខ្លួនជាមេដឹកនាំកំពូល បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន”។ ត្រឹមតែមួយជំនាន់ប៉ុណ្ណោះ ពោលគឺ ៧៥ ឆ្នាំគិតមកទល់បច្ចុប្បន្ន ចិនបានប្រែខ្លួនជាប្រទេសក្រីក្រតោកយ៉ាក មកជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លាផ្នែកនយោបាយ និងយោធាទាំងក្នុងតំបន់ និងសកលលោក។...

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់ពីមូលហេតុដែលប្រទេសសិង្ហបុរីមានការអភិវឌ្ឍន៏ជាងប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៦៥ សិង្ហបុរីត្រូវបានបំបែកខ្លួនជាផ្លូវការពីម៉ាឡេស៊ី ទៅជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពមួយនៅអាស៊ីអាគ្នេយ៏។ ​ ថ្វីត្បិតថា សិង្ហបុរីចាប់ផ្តើមជាកោះតូចមួយដែលមានធនធានតិចជាងម៉ាឡេស៊ីជាខ្លាំងក៏ដោយ អ្វីដែលនឹកស្មានមិនដល់គឺសិង្ហបុរីបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លី ថែមទាំងវ៉ាដាច់ម៉ាឡេស៊ីស្ទើរតែគ្រប់វិស័យនាសព្វថ្ងៃនេះ។ អត្ថបទនេះនឹងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីហេតុផលមួយចំនួនដែលរួមចំណែកដល់ភាពជឿនលឿនយ៉ាងឆាប់រហ័សរបស់ប្រទេសសិង្ហបុរី និងចង្អុលបង្ហាញពីហេតុផលនៅពីក្រោយគម្លាតរវាងសិង្ហបុរី និងម៉ាឡេស៊ី។ ហេតុផលដំបូងដើម្បីពន្យល់ពីគម្លាតរវាងប្រទេសទាំងពីរនេះគឺរចនាសម្ព័ន្ធនយោបាយ និងស្ថិរភាពនយោបាយ។ បន្ទាប់ពីក្លាយជារដ្ឋអធិបតេយ្យ សឹង្ហបុរីបានស្ថិតក្នុងដៃមេដឹកនាំដ៏អស្ចារ្យមួយរូប គឺលោក លី ក្វាន់យូ។ លោក​បានផ្តោតសំខាន់ក្នុងការបង្កើតផែនការដែលមាននិរន្តភាពដោយ​យកចិត្តទុកដាក់ទៅលើតម្រូវការ​របស់​ប្រទេសជាតិ​ ជាជាងលើ​ផលចំណេញ​រយៈពេល​ខ្លី។...

កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីជា Modi 3.0?

នៅក្នុងការបោះឆ្នោតសកលខែកាលពីមិថុនា ឆ្នាំ២០២៤ របស់ប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រី Narendra Modi បានទទួលជ័យជម្នះជាលើកទី៣ ដែលជាសមិទ្ធិផលនយោបាយដ៏គួរឱ្យកត់សម្គាល់ក្នុងការក្ដោបក្ដាប់កាន់អំណាចនយោបាយរបស់គាត់នៅប្រទេសឥណ្ឌា។ យ៉ាងណាមិញ គណបក្សរបស់គាត់គឺគណបក្ស Bharatiya Janata Party (BJP) បានបង្ហាញការធ្លាក់ចុះនៃអាសនៈរបស់ខ្លួន បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដោយទទួលបានអាសនៈត្រឹមចំនួន២៤០ នៅក្នុងសភាជាន់ទាប ដែលធ្លាក់ចុះពី៣០៣។ ​ទោះជាយ៉ាងណាក៏ដោយ BJP របស់លោក Modi នៅតែអាចបង្កើតរដ្ឋាភិបាល...

កម្មវិធីថង់ប្រាជ្ញា៖ គោលជំហររបស់រុស្ស៊ីចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

នាពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថារុស្ស៊ីនៅតែបន្តរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមកលើប្រទេសរបស់ខ្លួន ឬប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសប្រទេសបេឡារុស្ស។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខផ្តោតលើការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យកាន់តែមានភាពក្ដៅគគុកឡើងទៅលើគោលនយោបាយនុយក្លេអ៊ែរ ស្របពេលដែលវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន នៅតែបន្តរុំារ៉ៃរហូតមកដល់បច្ចុប្បន្ន មិនទាន់អាចស្វែងរកបាននូវដំណោះស្រាយណាមួយក្នុងការដោះស្រាយជម្លោះដ៏ក្ដៅគគុកនៅឧបទ្វីបអឺរ៉ុបខាងកើតនេះដោយសន្តិវិធីនៅឡើយ។ ការអត្ថាធិប្បាយរបស់លោក ពូទីន បែបនេះធ្វើឡើងដើម្បីជាការឆ្លើយតបនិងប្រឆាំងនឹងការគាំទ្រពីក្រោយមកលើប្រទេសអ៊ុយក្រែន​ ដែលបានជំនួយយោធាពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។ ការគាំទ្រផ្នែកយោធាមកលើអ៊ុយក្រែនជាបន្តបន្ទាប់បែបនេះបានបង្កការគំរាមកំហែងមកលើរដ្ឋាភិបាលទីក្រុងមូស្គូជាខ្លាំង ដែលជំរុញឱ្យលោកពូទីនធ្វើការបញ្ជាក់យ៉ាងច្បាស់ថាការវាយប្រហារណាមួយពីរដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការចូលរួមនិងការគាំទ្រពីខាងប្រទេសមានអាវុធនុយក្លេអ៊ែរ គឺជាការវាយប្រហារដោយពួតដៃគ្នាមកលើសហព័ន្ធរុស្ស៊ីផ្ទាល់។ ប្រសាសន៍នេះ របស់លោកពូទីន...

កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីទៅជា អង្គការសហប្រតិបត្តិការសៀងហៃ ឬ Shanghai Cooperation Organization (SCO)? តើទំនាក់ទំនងរវាងចិន និងរុស្សីនឹងមានឥទ្ធិពលអ្វីខ្លះទៅលើគោលការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ?

អង្គការសហប្រតិបត្តិការសៀងហៃ ឬជាភាសាអង់គ្លេសហៅថា Shanghai Cooperation Organization (SCO) គឺជាអង្គការអន្តររដ្ឋាភិបាលជាអចិន្ត្រៃយ៍មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយមានសមាជិកប្រាំមួយប្រទេសជារដ្ឋស្ថាបនិក រួមមាន សាធារណរដ្ឋកាហ្សាក់ស្ថាន​ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋ Kyrgyzstan សាធារណរដ្ឋតាជីគីស្ថាន សាធារណរដ្ឋអ៊ូសបេគីស្ថាន និងសហព័ន្ធរុស្ស៊ី។ អង្គការសហប្រតិបត្តិការសៀងហៃ SCO បានបង្កើតឡើងក្នុងទម្រង់ជាសមាគមពហុភាគីដើម្បីធានាសន្តិសុខ និងរក្សាស្ថិរភាពនៅទូទាំងតំបន់អាស៊ីអឺរ៉ុប...

តើអ្វីទៅដែលហៅថា វេទិការមជ្ឈត្តកម្ម (Arbitral Tribunal) ?

យោងតាមមាត្រា ២ (ខ) នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី​៤ នីតិកាលទី ៣ និងត្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញតាមសេចក្តីសម្រេចចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦​ (“ច្បាប់ស្តីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម”)​ វេទិកាមជ្ឈត្តកម្ម​​​ គឺជាមជ្ឈត្តករម្នាក់ ឬ មួយក្រុម។​​ មជ្ឈត្តករនៃវេទិកាមជ្ឈត្តកម្មត្រូវតែងតាំងដោយភាគីវិវាទ ហើយត្រូវមានចំនួនសេស។ ក្នុងករណីភាគីវិវាទមិនបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀង​...

ការបញ្ចប់កិច្ចសន្យាការងារ និងអត្ថប្រយោជន៍ដែលទទួលបាន

ជាទូទៅកិច្ចសន្យាការងារ​មួយត្រូវបានបញ្ចប់នៅពេលដល់កាលកំណត់ណាមួយដោយបាន ព្រមព្រៀងរបស់គូភាគី ហើយក៏អាចបញ្ចប់មុនកាលកំណត់ដោយសារកំហុសធ្ងន់ធ្ងររបស់និយោជកឬនិយោជិក។ យ៉ាងណាមិញ ការបញ្ចប់កិច្ចសន្យាការងារត្រូវបញ្ចប់តាមនីតិវិធី និងវិធានដែលបាន កំណត់ដោយច្បាប់ការងារ។ ការមិនអនុវត្តតាមនីតិវិធីក្នុងការរំលាយកិច្ចសន្យា ត្រូវបានចាត់ទុកជាការបញ្ចប់ដោយខុសច្បាប់ ហើយអាចជាកម្មវត្ថុក្នុងការទាមទារសំណងនៃការខូចខាតផ្សេងៗពីសំណាក់គូភាគី។ មុនបញ្ចប់កិច្ចសន្យាការងារ គូភាគីត្រូវមានកាតព្វកិច្ចក្នុងការជូនដំណឹងដែលមានកំណត់ក្នុងច្បាប់ កាតព្វកិច្ចក្នុងការសងសំណង កាតព្វកិច្ចក្នុងការជួសជុសការខូចខាត ឬអាចសងជំងឺចិត្តផ្សេងៗ។ ក. នីតិវិធីនៃការជូនដំណឹងនៃកិច្ចសន្យាការងារមានថេរវេលាកំណត់           យោងតាមមាត្រា ៧៣ នៃច្បាប់ការងារ​១៩៩៧ បានកំណត់ថា កិច្ចសន្យាការងារមានថេរវេលាកំណត់ ត្រូវផុតរលត់តាមធម្មតានូវពេលដល់ពេលកំណត់។ និយោជកមានកាតព្វកិច្ចក្នុងការជូនដំណឹងដែលមាន កំណត់ដូចខាងក្រោម៖ ...

សមត្ថភាពរបស់អនីតិជននៅក្នុងកិច្ចការជំនួញ និងអាពាហ៍ពិពាហ៍

តើបុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ អាច (១) ប្រកបកិច្ចការជំនួញ (២) ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិត (៣) ឬរៀបអាពាហ៍ពិពាហ៍បានដែរឬទេ? នៅក្នុងបរិបទសង្គមរបស់យើងជាគោលការណ៍មានតែបុគ្គលដែលមានអាយុ១៨ឆ្នាំឡើងទៅទេទើបទទទួលបានសិទ្ធិពេញលេញនៅក្នុងការប្រកបកិច្ចការជំនួញដោយឯករាជ្យ ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិតរបស់ក្រុមហ៊ុន ឬសហគ្រាសផ្សេងបាន។ ចំណែកការរៀបអាពាហ៍ពិពាហ៍ក៏ដូចគ្នាដែរជាគោលការណ៍មានតែបុគ្គលដែលមានអាយុគ្រប់១៨ឆ្នាំតែប៉ុណ្ណោះទើបអាចរៀបអាពាហ៍ពិពាហ៍បាន។ តើតើច្បាប់បានកំណត់លក្ខខណ្ឌដូចម្ដេចខ្លះដើម្បីឱ្យអនីតិជនអាចប្រកបកិច្ចការទាំងនោះបាន? អនីតិជនដែលអាចប្រកបអាជីវកម្មផ្សេងៗបានលុះត្រាតែមានការយល់ព្រមពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនជាមុនសិន។ ការទទួលបានការអនុញ្ញាត គឺធ្វើឱ្យអនីតិជននោះអាចប្រកបអាជីវកម្មផ្សេងៗ ដោយទុកចិត្តចំពោះសកម្មភាពរបស់ខ្លួនផង ព្រមទាំងផ្ដល់សេចក្ដីទុកចិត្តចំពោះដៃគូអាជីវកម្មរបស់ខ្លួនផង។ ពីព្រោះថានៅក្នុងមាត្រា១៨ នៃក្រមរដ្ឋប្បវេណី បានកំណត់ថា សកម្មភាពដែលអនីតិជនបានធ្វើដោយមិនបានទទួលការយល់ព្រមពីអ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន អាចលុបចោលបាន។ ក៏ប៉ុន្តែមិនមែនគ្រប់សកម្មភាពរបស់អនីតិជនសុទ្ធតែអាចលុបចោលដោយឪពុកម្ដាយ ឬអ្នកអាណាព្យាបាល...

តើអ្វីទៅជាយុទ្ធនាការ តោះ! និយាយពីលុយ?

តោះ! និយាយពីលុយ គឺជាយុទ្ធនាការដែលរៀបចំដោយធនាគារជាតិនៃកម្ពុជានិងអង្គការ Good R​e​t​u​r​n​ តាំងពីឆ្នាំ២០១៦ ដែលបាននិងកំពុងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅ​ប្រទេ​ស​ក​ម្ពុជា។ យុ​ទ្ធនាការ តោះ! និយាយពីលុយ ក៏មានការចូលរួមគាំទ្រដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធជាតិនិង​អ​ន្ត​រ​ជា​តិមួយចំនួនទៀតផង។ យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរ​ឥរិយាបថ​របស់អតិ​ថិជន​ចំពោះ​ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្អែកលើប្រធានបទចំនួន ៤ រួមមាន ការជ្រើសរើស ការប្រើ​ប្រាស់ ការចចារ និងការប្រាស័យទាក់ទង។ ទិដ្ឋភាពរួមនៃយុទ្ធនាការ តោះ! និយាយពីលុយ បា​ន​និងកំពុងបន្តដើរតួយ៉ាងសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅសាធារណជនដើម្បីឱ្យពួ​កគាត់មានទម្លាប់សន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជា...

អត្ថបទអានច្រើនជាងគេ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ