"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ពូទីននៅតែជាជម្រើសទីមួយនៃការបោះឆ្នោតរបស់រុស្ស៊ី

កាលពីថ្ងៃទី១៥ រហូតដល់ថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៤ ប្រទេសរុស្ស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី៨របស់ខ្លួ​ននៅក្នុងប្រទេសនេះ។ ការបោះឆ្នោតក៏បានប្រព្រឹត្តិទៅដោយភាពជោគជ័យទោះបីជាមានការអុកឡុកពីក្រុមប្រឆាំងក៏ដោយ។បន្ទាប់ពីបញ្ចប់ការបោះឆ្នោត លទ្ធផលបណ្តោះអាសន្នពេលរាប់សន្លឹកឆ្នោតដំបូងបានបញ្ជាក់ថា គ្មាននរណាអាចឈ្នះលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីនបានឡើយ ព្រោះការរាប់សន្លឹកឆ្នោតដំបូងឃើញថា លោកត្រូវបានទទួលសម្លេងឆ្នោតជាង៨៧%បាត់ដាច់ពីគេបាត់ទៅហើយ។ ហើយតាមរយៈលទ្ធផលនេះផងដែរ គេនឹងរំពឹងថាលោកពូទីននឹងបន្តដំណែងដឹកនាំប្រទេសដ៏ធំជាងគេលើលោកមួយអាណត្តិទៀតផងដែរ។តើហេតុអ្វីបានជាលោកពូទីននៅតែជាជម្រើសទីមួយសំរាប់ប្រជាជនរុស្ស៊ី? ១. ស្ថានភាពនៃការបោះឆ្នោតនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី៨របស់ខ្លួនចាប់តាំងពីក្រោយបែកចេញពីសហភាពសូវៀតមក​។ ក្នុងនោះគេមើលឃើញថានៅអាណត្តិថ្មីនេះ បេក្ខជនដែលលេចធ្លោដែលជាងគេក្នុងការឈរឈ្មោះគឺលោក វ៉្លាឌីមៀរ ពូទីន ដែលរំពឹងថានៅតែឈ្នះបន្តទៀតសំរាប់អាណត្តិថ្មីនេះ។ការបោះឆ្នោតអាណត្តិទី៨នេះក៏មានប្រតិកម្មពីអន្តរជាតិចំពោះរុស្ស៊ីដែរ ព្រោះប្រទេសនេះបានរៀបចំការបោះឆ្នោតនៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងមានជម្លោះ។ ប៉ុន្តែរុស្ស៊ីមិនបានខ្វល់ចំពោះប្រតិកម្មនេះទេ ហើយក៏បានប្រាប់ទៅកាន់ប្រទេសដែលប្រតិកម្មវិញថាកុំមកចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ីទៀតផង។ក្នុងការបោះឆ្នោតលើកទី៨នៃការជ្រើសរើសប្រមុខរដ្ឋរបស់រុស្ស៊ីទទួលបានសន្លឹកឆ្នោតចំនួន...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើប្រទេសហ្វីលីពីនអាចនឹងប្រឈមនឹងការបំបែករដ្ឋបានទេ?

ពាក្យថាបំបែករដ្ឋនេះ ត្រូវបានប្រើប្រាស់ដោយចេញពីមាត់របស់លោកអតីតប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូទើតេ ជាសាធារណៈក្រោយលោកបានដឹងដំណឹងថា រដ្ឋាភិបាលហ្វីលីពីនចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ហ្វីលីភីន។ សំណួរជាច្រើនលេចឡើង ជាពិសេសមហាជនជាច្រើនងើងឆ្ងល់ជាខ្លាំងថា ហេតុអ្វីនៅសុខៗ លោកប្រធានាធិបតី  ហ្វឺឌីណាន់ ម៉ាសកូស ជូញ៉រ(តទៅហៅថា បុងៗ ម៉ាកូស) ចង់សើរើរដ្ឋធម្មនុញ្ញទៅវិញ? ឬមួយក៏រដ្ឋធម្មនុញ្ញនេះមានចំណុចណាដែលចែងមិនច្បាស់លាស់ឬទន់ខ្សោយ? ឬក៏ដោយសារតែការលោភលន់ចង់រក្សាអំណាចរបស់គាត់នៅក្នុងជួយរដ្ឋាភិបាលឲ្យបានកាន់តែយូរទៅវិញ? គ្មាននរណាដឹងនិងអាចវិភាគច្បាស់លាស់បានត្រឹមត្រូវមួយរយភាគរយនោះទេចំពោះរឿងនេះ តែយើងអាចវិភាគបានដោយមើលលើសកម្មភាពរបស់មេដឹកនាំរូបនេះ និងមើលអំពីភាពរឹងមាំរបស់រដ្ឋធម្មនុញ្ញរបស់ហ្វីលីភីន។​ យ៉ាងណាមិញ បញ្ហានៃ​ខ្វែងគំនិត ទំនាស់ពាក្យសម្ដីបានកើតឡើងជាបន្ដបន្ទាប់រវាងមេដឹកនាំបច្ចុប្បន្ន...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អតិផរណានៃតម្លៃចំណីអាហារក្នុងតំបន់អាស៊ី

អតិផរណា​នៃតម្លៃចំណីអាហារសម្រាប់ប្រជាជនរស់នៅក្នុងទ្វីបអាស៊ីកាន់តែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កជាបញ្ហាសម្រាប់អ្នកបរិភោគតាំងពីសតវត្សទី១៩ មកម្ល៉េះ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ អង្គការចំណីអាហារ និងកសិកម្មបានចេញរបាយការណ៍ស្ដីអំពីតម្លៃផលិតផលអង្ករចរាចរណ៍នៅក្នុងតំបន់អាស៊ីនេះ ដោយបានរាយការណ៍នៅក្នុងរបាយការណ៍នោះថា តម្លៃផលិតផលអង្ករក្នុងទ្វីបអាស៊ីបានឈានដល់កម្រិតអតិផរណាជាថ្មីម្តងទៀត​ បន្ទាប់ពីតំបន់នេះធ្លាប់ធ្លាក់ក្នុងវិបត្តិនេះម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១១។ របាយការណ៍របស់អង្គការចំណីអាហារ និងកសិកម្មបានបង្ហាញថា តម្លៃផលិតផលអង្ករបានឡើងថ្លៃជាង ១៩.៧%បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២២។​​ អតិផរណា​នៃតម្លៃអង្ករនឹងបង្កជាបញ្ហាអតិផរណា​នៃតម្លៃចំណីអាហារ ព្រោះថាអង្ករជាចំណីអាហារដ៏សំខាន់បំផុតសម្រាប់ប្រជាជនអាស៊ី មិនតែប៉ុណ្ណោះក៏មានភស្តុតាងជាច្រើនដែលបង្ហាញថាផលិតផលចំណីផ្សេងៗក្រៅពីបាយក៏ស្ថិតក្នុងបញ្ហាអតិផរណាដូចគ្នា។ បាយ ឬអង្ករជាអាហារដ៏សំខាន់សម្រាប់ការបរិភោគរបស់ប្រជាជានអាស៊ី ជាឧទាហរណ៍ប្រទេសហ្វីលីពីនដែលត្រូវបានចាត់ថាជាប្រទេសដែលបាយជាអាហារដ៏សំខាន់បំផុតក្នុងការទទួលទានអាហាររបស់ប្រជាជនរស់នៅក្នុងប្រទេសនេះ។ ប្រជាជនហ្វីលីពីនជាទូទៅ ៣៤.៨%នៃការចំណាយរបស់ពួកគេបានចំណាយទៅលើការទិញចំណីអាហារ ដោយក្នុងនោះ ៨.៩%គឺចំណាយទៅលើការទិញអង្ករ។​ ដូច្នេះ​អតិផរណា​នៃតម្លៃអង្ករនេះបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រជាជនហ្វីលីពីនផងដែរ។...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ បញ្ហាសុខភាពរដ្ឋមន្រ្តីការពារជាតិអាមេរិកប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូបៃដិន

ជារៀងរាល់៤ឆ្នាំម្តង សហរដ្ឋអាមេរិកតែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលជាប្រមុខរដ្ឋរបស់ខ្លួន។ ក្នុងឆ្នាំ២០២៤នេះ លោក ចូ បៃដិននឹងត្រូវប្រកួតប្រជែងសាជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសំរាប់អាណត្តិថ្មី។ ប៉ុន្តែកាលពីពែលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋការរបស់លោកគឺ លោក ឡយដ៍ អូស្ទីន ត្រូវបានមន្ទីរបពា្ចកោណប្រកាសថា លោកមានជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ការធ្លាក់ខ្លួនឈឺរបស់លោករដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើអោយមានការរិះគន់ជាខ្លាំងអំពីបក្សប្រឆាំង និងមជ្ឈដ្ឋានទូទៅផងដែរ ដោយសារតែលោកមិនបានប្រាប់ទៅប្រធានាធិបតីអោយដឹងទាន់ពេលវេលា។ តើជំងឺមហារីករបស់ប្រមុខការពារជាតិអាមេរិករូបនេះប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូ​ បៃដិននៅពេលបោះឆ្នោតខាងមុខឬទេ? ១. បញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន លោក ឡយដ៍ អូស្ទីនគឺជាបុគ្គលដែលគួរអោយចាប់អារម្មណ៍មួយរូប...

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពល Swiftonomic នៅក្នុងសេដ្ឋកិច្ចសិង្ហបុរី

តើអ្វីទៅជា Swiftonomic? Swiftonomics ឬ Taylornomics ត្រូវបានគេប្រៀបបានថាជា​ អំណាចទន់ ឬ Soft power តាមរយៈតន្ត្រី របស់តារាចម្រៀងលំដាប់ពិភពលោក​សញ្ជាតិអាមេរិកវ័យ ៣៤ ឆ្នាំ Taylor Swift ដែលមិនត្រឹមតែបំបែកកំណត់ត្រា ឧស្សាហកម្មតន្ត្រីជាមួយនឹងការប្រគំតន្ត្រីទេសចរ​ណ៍ជាសកលរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជះឥទ្ធិពល ជំរុញដល់ការកើនឡើងនៃសន្ទុះសេដ្ឋកិច្ចដល់ប្រទេសដែលជាម្ចាស់ផ្ទះសម្រាប់ការប្រគុំតន្ត្រីរបស់ Taylor Swift ហើយ The Eras...

កម្មវិធីថង់ប្រាជ្ញា៖ វិបត្តិចំណាប់ខ្មាំងអាមេរិក ១៩៧៩

រយៈពេល ៤៤៤ ថ្ងៃដែលបុគ្គលិកស្ថានទូតអាមេរិកត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមចលនាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងវិបត្តិចំណាប់ខ្មាំងអាមេរិក ឆ្នាំ ១៩៧៩ ដែលហេតុការណ៍នេះបានបង្កឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្លាយជាសត្រូវនឹងគ្នា និងបានផ្លាស់ប្តូរសម្ព័ន្ធភាពទំនាក់ទំនងរវាងប្រទេសទាំងពីរមកទល់ពេលនេះ ពោលគឺជិត ៤៥ ឆ្នាំទៅហើយ។ មូលហេតុនៅពីក្រោយវិបត្តិចំណាប់ខ្មាំងអាមេរិក ឆ្នាំ ១៩៧៩ នៅឆ្នាំ​ ១៩៥២ ដែលស្ថិតក្នុងអំឡុងពេលភាពតានតឹងនៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បានជះឥទ្ធិពលដល់អ៊ីរ៉ង់ក្រោមរដ្ឋបាលដឹកនាំរបស់នាយករដ្ឋមន្រ្តីដែលទើបជាប់ឆ្នោតថ្មីម្នាក់ ឈ្មោះថា ម៉ូហាម៉ាដ ម៉ូសាដេក (Mohammad Mossadegh)​ ដែលជា​អ្នក​នយោបាយ​ជាតិនិយមមួយរូប។​...

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល

កាលពីមុន ការធ្វើសង្គ្រាមតែងតែធ្វើឡើងដោយការវាយប្រហារដោយប្រើប្រាស់កងកម្លាំងយោធា ឬអាវុធផ្សេងៗ។ ដោយឡែកនៅក្នុងបរិបទនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការធ្វើសង្រ្គាមក៏មានការវិវត្តទៅរកមធ្យោបាយបច្ចេកវិទ្យាឌីជីថល ដែលគេហៅថាសង្រ្គាមសាយប័រ (Cyberwarfare)  ឬសង្គ្រាមតាមអ៊ីនធឺណិត។ សង្គ្រាមសាយប័របានបង្កជាការភ័យខ្លាចខ្លាំងនៅឆ្នាំ ២០០៧ ដែលត្រូវបានគេដឹងថាជាការវាយប្រហារតាមសាយប័រនៅប្រទេសអេស្តូនី។ បច្ចុប្បន្នបើយើងក្រឡេកមកមើលសង្គ្រាមនៅប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន យើងឃើញថាសង្រ្គាមនេះក៏មានការប្រើប្រាស់យោធា រួមបញ្ចូលជាមួយបច្ចេកវិទ្យាឌីជីថល ឬសង្រ្គាមសាយប័រផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកឡើងអំពីសង្គ្រាមសាយប័រ ការវាយលុកតាមសាយប័ររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ការឆ្លើយតបរបស់អ៊ុយក្រែនទៅកាន់រុស្ស៊ី និងផលប៉ះពាល់របស់សង្គ្រាមសាយប័រទៅលើពិភពលោក។ អំពីសង្រ្គាមសាយប័រ យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ ទៅ ២០៣៥...

កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(Democratic People's Republic of Korea or DPRK) ឬ ហៅម្យ៉ាងទៀតថាកូរ៉េខាងជើង(North Korea) ជារដ្ឋផ្តាច់ការមួយដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ដែលបានបំបែកខ្លួនចេញពី កូរ៉េខាងត្បូង ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ ប្រទេសនេះ មានទីក្រុងឈ្មោះ ព្យុងយ៉ាង(Pyongyang)ហើយមានមេដឹកនាំដំបូងគេ គឺលោក គីម អ៊ីលសុង ហើយបច្ចុប្បន្នគឺជា លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីពីមូលហេតុនៃការបង្កើតកូរ៉េខាងជើង...

តើអ្វីទៅដែលហៅថា វេទិការមជ្ឈត្តកម្ម (Arbitral Tribunal) ?

យោងតាមមាត្រា ២ (ខ) នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី​៤ នីតិកាលទី ៣ និងត្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញតាមសេចក្តីសម្រេចចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦​ (“ច្បាប់ស្តីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម”)​ វេទិកាមជ្ឈត្តកម្ម​​​ គឺជាមជ្ឈត្តករម្នាក់ ឬ មួយក្រុម។​​ មជ្ឈត្តករនៃវេទិកាមជ្ឈត្តកម្មត្រូវតែងតាំងដោយភាគីវិវាទ ហើយត្រូវមានចំនួនសេស។ ក្នុងករណីភាគីវិវាទមិនបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀង​...

ការបញ្ចប់កិច្ចសន្យាការងារ និងអត្ថប្រយោជន៍ដែលទទួលបាន

ជាទូទៅកិច្ចសន្យាការងារ​មួយត្រូវបានបញ្ចប់នៅពេលដល់កាលកំណត់ណាមួយដោយបាន ព្រមព្រៀងរបស់គូភាគី ហើយក៏អាចបញ្ចប់មុនកាលកំណត់ដោយសារកំហុសធ្ងន់ធ្ងររបស់និយោជកឬនិយោជិក។ យ៉ាងណាមិញ ការបញ្ចប់កិច្ចសន្យាការងារត្រូវបញ្ចប់តាមនីតិវិធី និងវិធានដែលបាន កំណត់ដោយច្បាប់ការងារ។ ការមិនអនុវត្តតាមនីតិវិធីក្នុងការរំលាយកិច្ចសន្យា ត្រូវបានចាត់ទុកជាការបញ្ចប់ដោយខុសច្បាប់ ហើយអាចជាកម្មវត្ថុក្នុងការទាមទារសំណងនៃការខូចខាតផ្សេងៗពីសំណាក់គូភាគី។ មុនបញ្ចប់កិច្ចសន្យាការងារ គូភាគីត្រូវមានកាតព្វកិច្ចក្នុងការជូនដំណឹងដែលមានកំណត់ក្នុងច្បាប់ កាតព្វកិច្ចក្នុងការសងសំណង កាតព្វកិច្ចក្នុងការជួសជុសការខូចខាត ឬអាចសងជំងឺចិត្តផ្សេងៗ។ ក. នីតិវិធីនៃការជូនដំណឹងនៃកិច្ចសន្យាការងារមានថេរវេលាកំណត់           យោងតាមមាត្រា ៧៣ នៃច្បាប់ការងារ​១៩៩៧ បានកំណត់ថា កិច្ចសន្យាការងារមានថេរវេលាកំណត់ ត្រូវផុតរលត់តាមធម្មតានូវពេលដល់ពេលកំណត់។ និយោជកមានកាតព្វកិច្ចក្នុងការជូនដំណឹងដែលមាន កំណត់ដូចខាងក្រោម៖ ...

សមត្ថភាពរបស់អនីតិជននៅក្នុងកិច្ចការជំនួញ និងអាពាហ៍ពិពាហ៍

តើបុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ អាច (១) ប្រកបកិច្ចការជំនួញ (២) ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិត (៣) ឬរៀបអាពាហ៍ពិពាហ៍បានដែរឬទេ? នៅក្នុងបរិបទសង្គមរបស់យើងជាគោលការណ៍មានតែបុគ្គលដែលមានអាយុ១៨ឆ្នាំឡើងទៅទេទើបទទទួលបានសិទ្ធិពេញលេញនៅក្នុងការប្រកបកិច្ចការជំនួញដោយឯករាជ្យ ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិតរបស់ក្រុមហ៊ុន ឬសហគ្រាសផ្សេងបាន។ ចំណែកការរៀបអាពាហ៍ពិពាហ៍ក៏ដូចគ្នាដែរជាគោលការណ៍មានតែបុគ្គលដែលមានអាយុគ្រប់១៨ឆ្នាំតែប៉ុណ្ណោះទើបអាចរៀបអាពាហ៍ពិពាហ៍បាន។ តើតើច្បាប់បានកំណត់លក្ខខណ្ឌដូចម្ដេចខ្លះដើម្បីឱ្យអនីតិជនអាចប្រកបកិច្ចការទាំងនោះបាន? អនីតិជនដែលអាចប្រកបអាជីវកម្មផ្សេងៗបានលុះត្រាតែមានការយល់ព្រមពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនជាមុនសិន។ ការទទួលបានការអនុញ្ញាត គឺធ្វើឱ្យអនីតិជននោះអាចប្រកបអាជីវកម្មផ្សេងៗ ដោយទុកចិត្តចំពោះសកម្មភាពរបស់ខ្លួនផង ព្រមទាំងផ្ដល់សេចក្ដីទុកចិត្តចំពោះដៃគូអាជីវកម្មរបស់ខ្លួនផង។ ពីព្រោះថានៅក្នុងមាត្រា១៨ នៃក្រមរដ្ឋប្បវេណី បានកំណត់ថា សកម្មភាពដែលអនីតិជនបានធ្វើដោយមិនបានទទួលការយល់ព្រមពីអ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន អាចលុបចោលបាន។ ក៏ប៉ុន្តែមិនមែនគ្រប់សកម្មភាពរបស់អនីតិជនសុទ្ធតែអាចលុបចោលដោយឪពុកម្ដាយ ឬអ្នកអាណាព្យាបាល...

តើអ្វីទៅជាយុទ្ធនាការ តោះ! និយាយពីលុយ?

តោះ! និយាយពីលុយ គឺជាយុទ្ធនាការដែលរៀបចំដោយធនាគារជាតិនៃកម្ពុជានិងអង្គការ Good R​e​t​u​r​n​ តាំងពីឆ្នាំ២០១៦ ដែលបាននិងកំពុងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅ​ប្រទេ​ស​ក​ម្ពុជា។ យុ​ទ្ធនាការ តោះ! និយាយពីលុយ ក៏មានការចូលរួមគាំទ្រដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធជាតិនិង​អ​ន្ត​រ​ជា​តិមួយចំនួនទៀតផង។ យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរ​ឥរិយាបថ​របស់អតិ​ថិជន​ចំពោះ​ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្អែកលើប្រធានបទចំនួន ៤ រួមមាន ការជ្រើសរើស ការប្រើ​ប្រាស់ ការចចារ និងការប្រាស័យទាក់ទង។ ទិដ្ឋភាពរួមនៃយុទ្ធនាការ តោះ! និយាយពីលុយ បា​ន​និងកំពុងបន្តដើរតួយ៉ាងសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅសាធារណជនដើម្បីឱ្យពួ​កគាត់មានទម្លាប់សន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជា...

អត្ថបទអានច្រើនជាងគេ