"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

កម្មវិធីថង់ប្រាជ្ញា៖​ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។ គណបក្សអភិរក្សនិយម គណបក្សអភិរក្សនិយមមានប្រវត្តិជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ និងជាគណបក្សមួយដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ប៉ុន្តែក៏ធ្លាប់បានទទួលរងនូវការបែកបាក់ និងការបរាជ័យជាច្រើនលើកច្រើនសារផងដែរ។ គណបក្សអភិរក្សនិយម...

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់អំពីគោលនយោបាយអាមរិកជាអាទិភាពទីមួយ “American First” និង ការវិលត្រលប់មកវិញរបស់អាមេរិក “America is Back”

នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក នោះគឺប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។ គោលលទ្ធិ "American First" ឬ អាមរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។...

កម្មវិធីថង់ប្រាជ្ញា៖​ ទំនាក់ទំនងរវាងវិបត្តិប្រេង និងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល

ការហាមឃាត់ការនាំចេញប្រេងឆ្នាំនៅ ១៩៧៣ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះអារ៉ាប់-អ៊ីស្រាអែល និងជាពិសេសសង្រ្គាម Yom Kippur។ ការហាមឃាត់ការនាំចេញនិងតម្លើងថ្លៃប្រេង​ដែលបាន​រៀបចំ​ដោយ​សហព័ន្ធ​អារ៉ាប់​រួមដែលជាប្រទេសសមាជិកមួយនៅក្នុង​អង្គកាប្រទេស​នាំ​ចេញ​ប្រេង (OPEC) និងជា​ប្រទេស​ផលិត​ប្រេងផងដែរ ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​និងស្ថានភាពនយោបាយរវាងប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ា។ “សង្គ្រាម៦ថ្ងៃ” និង “​សង្គ្រាម Yom Kippur” រវាងសហព័ន្ធអារ៉ាប់រួម និងអ៊ីស្រាអែល កាលពីដើមឆ្នាំ ១៩៦៧ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងអ្នកជិតខាងរបស់ខ្លួនដូចជា អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានកើនឡើងជាខ្លាំង ដែលបណ្ដាលឱ្យមានការវាយប្រហារពីខាងអ៊ីស្រាអែល កាលពីថ្ងៃទី​៥...

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសិង្ហបុរី លោក ឡរ៉េន វង្ស

ប្រទេសសិង្ហបុរីបានផ្លាស់ប្ដូរមេដឹកនាំថ្មីជាលើកដំបូង បន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោក លី សៀនឡុង អស់រយៈពេល ២០ ឆ្នាំ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ លោក ឡរ៉េន វង្ស (Lawrence Wong) បានចូលខ្លួនធ្វើសច្ចាប្រណិធានក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសសិង្ហបុរីជាផ្លូវការ។​ ក្នុងនោះ លោកបានបង្ហាញពីឆន្ទៈក្នុងការដឹកនាំប្រទេសជាតិរបស់លោក ក្រោមគោលនយោបាយ និងការដឹកនាំបែបជំនាន់ថ្មីដែលគេស្គាល់ថាជា «មេដឹកនាំជំនាន់ទី៤» ឬ “4G...

កម្មវិធីថង់ប្រាជ្ញា៖ 6G: ជំនាន់ថ្មីនៃការប្រកួតប្រជែងរបស់ចិន និងអាមេរិក

តើ 6G គឺជាអ្វី? បណ្តាញទូរគមនាគមន៍ឥតខ្សែជំនាន់ទីប្រាំមួយ ឬ 6G (Sixth-Generation Wireless) គឺជាអ្នកស្នងតំណែងបន្ទាប់ពីបណ្តាញទូរគមនាគមន៍ឥតខ្សែជំនាន់ទីប្រាំ(5G) ។​ បណ្តាញឥតខ្សែមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានសមត្ថភាពខ្ពស់និងលឿនជាងជំនាន់ទី៥ដល់ទៅ១០០ដង និង១០០០ជីហ្គាបៃក្នុងមួយវិនាទី(១០០០Gbps) ។ ទោះជាយ៉ាងណាក៏ដោយ 6G នៅមិនទាន់ជាបច្ចេកវិទ្យាដែលបានដាក់ដំណើរការជាអាជីវកម្មនៅឡើយទេ។ ប៉ុន្តែប្រទេសជាច្រើនកំពុងតែវិនិយោគទៅលើការអភិវឌ្ឍស្តង់ដារបណ្តាញឥតខ្សែជំនាន់ក្រោយនេះ។ គេបានប៉ាន់ប្រមាណថា 6G អាចនឹងត្រូវបានដាក់ប្រើប្រាស់ទូទាំងពិភពលោកនៅឆ្នាំ២០៣០។​ ក្នុងនោះផងដែរ 6G ត្រូវបានគេរំពឹងថានឹងជួយសម្រួលក្នុងទីផ្សារឌីជីថលដោយការជួយកែលម្អផ្នែករូបភាពនិងការកំណត់ទីតាំងដោយការប្រើប្រាស់ភ្ជាប់ជាមួយបញ្ញាសិប្បនិម្មិត...

កម្មវិធីថង់ប្រាជ្ញា៖ បណ្ដាសារធនធាននៅប្រទេសកុងហ្គោ (Resource curse in Congo)

សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិកកណ្ដាល  ដែលមានទំហំស្មើនឹងអឹរ៉ុបខាងលិច។ កុងហ្គោគឺជាប្រទេសតែមួយគត់ក្នុងទ្វីបអាហ្វ្រិក ដែលគ្រប់ដណ្ដប់ទៅដោយធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសារធាតុរ៉ែដូចជា cobalt និងទង់ដែង សក្តានុពលវារីអគ្គីសនី ដីបង្កបង្កើនផល ជីវចម្រុះដ៏ធំសម្បើម និងព្រៃទឹកភ្លៀងធំជាងគេទីពីររបស់ពិភពលោក ដែលនេះបើយោងទៅតាមទិន្នន័យរបស់ធនាគារពិភពលោក។ ប៉ុន្តែធនធានធម្មជាតិទាំងអស់នោះបានផ្ដល់ប្រយោជន៍តិចតួចប៉ុណ្ណោះដល់ប្រជាជន ហើយធនធានធម្មជាតិទាំងអស់ពុំត្រូវបានប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនិងត្រូវគោលដៅ ដើម្បីចូលរួមអភិវឌ្ឈសេដ្ឋកិច្ចរបស់ប្រទេសឱ្យមានភាពរីកចម្រើននោះឡើយ ផ្ទុយទៅវិញវាបានរួមចំណែករុញច្រានប្រទេសកុងហ្គោឱ្យធ្លាក់ទៅក្នុងអស្ថិរភាពដ៏រាំរ៉ៃ ដែលមានដូចជាវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។​តទ្ថភាពទាំងអស់នេះត្រូវបានគេឱ្យឈ្មោះថា  បណ្ដាសារធនធាន។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការសិក្សាអំពីបណ្ដាសារធនធាននៅក្នុងប្រទេសកុងហ្គោ ដោយធ្វើការមើលស៊ីជម្រៅទៅលើមូលហេតុដែលនាំឱ្យកើតមានបណ្ដាសារធនធាន និងទំនាក់ទំនងរវាងធនធានធម្មជាតិ...

កម្មវិធីថង់ប្រាជ្ញា៖ តើប្រទេសឡាវបានដាក់ចេញនូវអាទិភាពអ្វីខ្លះក្នុងនាមជាប្រធានអាស៊ាន?

បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានកាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសឡាវត្រូវឈានចូលមកបន្តតំណែងជាប្រធានអាស៊ានបន្តវេនក្នុងឆ្នាំ២០២៤ ដ្បិតនៅក្នុងស្ថានការណ៍តំបន់កំពុងតែក្តៅគគុកយ៉ាងណាក៏ដោយ។​ ភាពស្មុគស្មាញនៃចរន្តភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច បានជំរុញឲ្យឡាវដាក់ចេញនូវមូលបទ «ការពង្រឹងការតភ្ជាប់ និងភាពធន់» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ក៏ដូចជាផ្ដោតទៅលើកិច្ចការផ្ទៃក្នុងឲ្យបានច្រើនជាងមុន។ ដូច្នេះហើយ អត្ថបទនេះនឹងពិនិត្យទៅលើអាទិភាពក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ រួមផ្សំជាមួយគោលដៅអនាគតនានា ដែលទាក់ទងនឹងអាទិភាពទាំងនេះ។ ជាការពិតណាស់​ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី...

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពល Swiftonomic នៅក្នុងសេដ្ឋកិច្ចសិង្ហបុរី

តើអ្វីទៅជា Swiftonomic? Swiftonomics ឬ Taylornomics ត្រូវបានគេប្រៀបបានថាជា​ អំណាចទន់ ឬ Soft power តាមរយៈតន្ត្រី របស់តារាចម្រៀងលំដាប់ពិភពលោក​សញ្ជាតិអាមេរិកវ័យ ៣៤ ឆ្នាំ Taylor Swift ដែលមិនត្រឹមតែបំបែកកំណត់ត្រា ឧស្សាហកម្មតន្ត្រីជាមួយនឹងការប្រគំតន្ត្រីទេសចរ​ណ៍ជាសកលរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជះឥទ្ធិពល ជំរុញដល់ការកើនឡើងនៃសន្ទុះសេដ្ឋកិច្ចដល់ប្រទេសដែលជាម្ចាស់ផ្ទះសម្រាប់ការប្រគុំតន្ត្រីរបស់ Taylor Swift ហើយ The Eras...

កម្មវិធីថង់ប្រាជ្ញា៖ វិបត្តិចំណាប់ខ្មាំងអាមេរិក ១៩៧៩

រយៈពេល ៤៤៤ ថ្ងៃដែលបុគ្គលិកស្ថានទូតអាមេរិកត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមចលនាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងវិបត្តិចំណាប់ខ្មាំងអាមេរិក ឆ្នាំ ១៩៧៩ ដែលហេតុការណ៍នេះបានបង្កឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្លាយជាសត្រូវនឹងគ្នា និងបានផ្លាស់ប្តូរសម្ព័ន្ធភាពទំនាក់ទំនងរវាងប្រទេសទាំងពីរមកទល់ពេលនេះ ពោលគឺជិត ៤៥ ឆ្នាំទៅហើយ។ មូលហេតុនៅពីក្រោយវិបត្តិចំណាប់ខ្មាំងអាមេរិក ឆ្នាំ ១៩៧៩ នៅឆ្នាំ​ ១៩៥២ ដែលស្ថិតក្នុងអំឡុងពេលភាពតានតឹងនៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បានជះឥទ្ធិពលដល់អ៊ីរ៉ង់ក្រោមរដ្ឋបាលដឹកនាំរបស់នាយករដ្ឋមន្រ្តីដែលទើបជាប់ឆ្នោតថ្មីម្នាក់ ឈ្មោះថា ម៉ូហាម៉ាដ ម៉ូសាដេក (Mohammad Mossadegh)​ ដែលជា​អ្នក​នយោបាយ​ជាតិនិយមមួយរូប។​...

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល

កាលពីមុន ការធ្វើសង្គ្រាមតែងតែធ្វើឡើងដោយការវាយប្រហារដោយប្រើប្រាស់កងកម្លាំងយោធា ឬអាវុធផ្សេងៗ។ ដោយឡែកនៅក្នុងបរិបទនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការធ្វើសង្រ្គាមក៏មានការវិវត្តទៅរកមធ្យោបាយបច្ចេកវិទ្យាឌីជីថល ដែលគេហៅថាសង្រ្គាមសាយប័រ (Cyberwarfare)  ឬសង្គ្រាមតាមអ៊ីនធឺណិត។ សង្គ្រាមសាយប័របានបង្កជាការភ័យខ្លាចខ្លាំងនៅឆ្នាំ ២០០៧ ដែលត្រូវបានគេដឹងថាជាការវាយប្រហារតាមសាយប័រនៅប្រទេសអេស្តូនី។ បច្ចុប្បន្នបើយើងក្រឡេកមកមើលសង្គ្រាមនៅប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន យើងឃើញថាសង្រ្គាមនេះក៏មានការប្រើប្រាស់យោធា រួមបញ្ចូលជាមួយបច្ចេកវិទ្យាឌីជីថល ឬសង្រ្គាមសាយប័រផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកឡើងអំពីសង្គ្រាមសាយប័រ ការវាយលុកតាមសាយប័ររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ការឆ្លើយតបរបស់អ៊ុយក្រែនទៅកាន់រុស្ស៊ី និងផលប៉ះពាល់របស់សង្គ្រាមសាយប័រទៅលើពិភពលោក។ អំពីសង្រ្គាមសាយប័រ យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ ទៅ ២០៣៥...

កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(Democratic People's Republic of Korea or DPRK) ឬ ហៅម្យ៉ាងទៀតថាកូរ៉េខាងជើង(North Korea) ជារដ្ឋផ្តាច់ការមួយដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ដែលបានបំបែកខ្លួនចេញពី កូរ៉េខាងត្បូង ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ ប្រទេសនេះ មានទីក្រុងឈ្មោះ ព្យុងយ៉ាង(Pyongyang)ហើយមានមេដឹកនាំដំបូងគេ គឺលោក គីម អ៊ីលសុង ហើយបច្ចុប្បន្នគឺជា លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីពីមូលហេតុនៃការបង្កើតកូរ៉េខាងជើង...

កម្មវិធីថង់ប្រាជ្ញា៖ វិសមភាពរវាងអ្នកមាន និងអ្នកក្រ

រាប់ចាប់តាំងពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២៣ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកចំនួន​៥ រូប រកចំណូលបានទ្វេដងនៃទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៥​​ ប៊ីលាននាក់នៅលើពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រ។ ការលំបាក និងភាពអត់ឃ្លានបានកើតឡើងលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមការប៉ាន់ស្មានរបស់សេដ្ឋវិទូ ប្រសិនបើគេចង់បញ្ចប់ទុរភាពនៃអ្នកក្រីក្រ គេត្រូវចំណាយពេលរហូតដល់ទៅ ២៣០ ឆ្នាំឯណោះ រីឯចំពោះអ្នកមានវិញ គេអាចនឹងក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ១០ ឆ្នាំខាងមុខទៀត។ តើគម្លាតរវាងអ្នកមាន និងអ្នកក្របង្កើតឱ្យមានវិសមភាពក្នុងសង្គមដូចម្តេចខ្លះ?...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ