"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជានរណា?

តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃជាអ្វី? នៅក្នុងពិភពលោកបច្ចុប្បន្ន កិច្ចសហប្រតិបត្តិរវាងប្រទេសមួយនឹងប្រទេសមួយមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍគ្រប់វិស័យដែលរួមមាន សេដ្ឋកិច្ច នយោបាយ សន្តិសុខនិងវប្បធម៌ជាដើម។ ក្នុងនោះផងដែរ កិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏មានតួនាទីសំខាន់ផងដែរ ដោយក្រុមប្រទេសក្នុងតំបន់នីមួយៗបានបង្កើតអង្គការ និងសមាគមន៍ដូចជា សមាគមអាស៊ាន និងសហភាពអឺរ៉ុប ជាដើម។ ក្នុងនោះផងដែរ យើងកត់សម្គាល់ឃើញប្រទេសនៅក្នុងអាស៊ីកណ្តាលក៏មានអង្គការសំរាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេមួយដែរ មានឈ្មោះថាអង្គការកិច្ចប្រតិបត្តិការសៀងហៃ។ អង្គការកិច្ចប្រតិបត្តិការសៀងហៃនេះជាអង្គការក្នុងតំបន់អ៊ុយរ៉ាស៊ី (អាស៊ីកណ្តាល) មួយដែលមានតួនាទីក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច នយោបាយសន្តិសុខនិង វិស័យដទៃទៀតរវាងប្រទេសសមាជិកទាំងអស់។ មួយវិញទៀតអង្គការនេះមានសមាជិកបច្ចុប្បន្នចំនួន៨ប្រទេសនិងមានទីស្នាក់ការនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ តើអង្គការអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបង្កើតឡើងក្នុងគោលបំណងអ្វីនិងមានសមាជិកប្រទេសណាខ្លះ? ១. អំពីអង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃ អង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃបានប្រកាសនិងបង្កើតជាផ្លូវការនៅក្នុងថ្ងៃទី១៥ ខែមិថុនា...

ប្រវត្ដិនៃការបង្កើតសហភាពអឺរ៉ុប (European Union)

សហភាពអឺរ៉ុបឬជាភាសាអង់គ្លេសហៅថា European Union គឺជា អង្គការអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងនិង បានចូលជាធរមាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។ សហភាពអឺរ៉ុបត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មនយោបាយនិងសេដ្ឋកិច្ចរវាងប្រទេសនៅក្នុងអ៊ឺរ៉ុបហើយបានបង្កើត រូបិយប័ណ្ណរួមមួយប្រាក់អឺរ៉ូ បង្កើតគោលនយោបាយការបរទេស សន្តិសុខ ច្បាប់ និងសញ្ជាតិរួមជាដើម។ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកយល់ដឹងបន្ថែមអំពីប្រវត្តិនៃការកកើតឡើង និងការវិវត្តន៍នៃសហភាពអ៊ឺរ៉ុប។ ប្រវត្តិនៃការកកើតឡើងនៃសហភាពអ៊ឺរ៉ុប កាលពីដើមឡើយ ប្រទេសនៅអ៊ឺរ៉ុបបានធ្លាប់ស្ថិតក្នុងសង្រ្គាមបង្ហូរឈាម អស់ជាច្រើនសតវត្សមកហើយ ដែលក្នុងនោះ ប្រទេសបារាំង និងអាល្លឺម៉ង់មានជម្លោះសង្រ្គាមដល់ទៅបីដងក្នុងរវាងឆ្នាំ ១៨៧០ ដល់...

តើប្រទេសកូរ៉េខាងជើងមានដំណើរការសេដ្ឋកិច្ចយ៉ាងដូចម្ដេច?

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ជាប្រទេសដែលកាន់របបកុម្មុយនីស្ដ និងជាប្រទេសកម្រមួយដែលនៅក្នុងសម័យនេះទៅហើយនៅបន្តសេដ្ឋកិច្ចមជ្ឈការ ដែលមានលក្ខណៈបិទជិតនិងមានការគ្រប់គ្រងតឹងតែងនិងដាច់ឆ្ងាយពីសកលភាវូបនីយកម្ម។ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនិងការដំណើរការនៃសេដ្ឋកិច្ចក្នុងការធ្វើជំនួញនិងការរកចំណូលផ្សេងៗរបស់ប្រទេសនេះ។ តើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងមានលក្ខណៈយ៉ាងដូចម្ដេច? មុននឹងធ្វើការឈានចូលទៅមើលដំណើរការនៃសេដ្ឋកិច្ចរបស់កូរ៉េខាងជើងនៅរយៈពេលបច្ចុប្បន្ននេះ ជាដំបូងយើងគួរក្រឡេកមើលបន្តិចទៅកាន់អតីតកាលនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រោយពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់ កូរ៉េខាងជើងបានដំណើរការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ពួកគេជាច្រើនដងដូចជា ការប្រើប្រាស់ផែនការបីឆ្នាំ ផែនការប្រាំឆ្នាំ ផែនការប្រាំពីរឆ្នាំដំបូង និងផែនការប្រាំឆ្នាំ។ ដោយក្រោយសង្រ្គាមកូរ៉េមកប្រទេសនេះបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដោយផ្តោតទៅឧស្សាហកម្មធនធ្ងន់ ដែលក្រោយមកក៏បានផ្លាស់ប្ដូរទៅផ្តោតលើកែលម្អធនធាននិងហេដ្ឋារចនាសម័ន្ធនិងក្រោយមកបានទៅផ្តោតលើកសិកម្មវិញ។ ការប្រកាន់យកគោលនយោបាយផ្តោតលើឧស្សាហកម្មធនធ្ងន់របស់កូរ៉េខាជើងទទួលបានជោគជ័យខ្ពស់ជាងកូរ៉េខាងត្បូង ប៉ុន្តែក្រោយមកកូរ៉េខាងជើងក៏បានងាកទៅរកគោលនយោបាយទំនើបកម្មខ្នាតធំដែលគោលនយោបាយនេះធ្វើឱ្យប្រទេសនេះជាប់បំណុលរហូតដល់មិនអាចងើបមុខរួច។ ដោយក្រោយមកចាប់ពីឆ្នាំ ១៩៩៤ ប្រទេសនេះលែងដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចអ្វីឡើយ។ ក្រោយពីការបញ្ចប់សង្រ្គាមមកកូរ៉េ ខាងជើងបានធ្វើពាណិជ្ជកម្មជាមួយនឹងសហភាពសូវៀតនិងប្រទេសចិនដោយមានការពឹងផ្អែកខ្លាំងទៅកាន់ប្រទេសទាំងពីរ ជាពិសេសសហភាពសូវៀត។ ក្រោយមកដោយសារតែសហភាពសូវៀតបានដួលរលំ...

សករាជថ្មីនៃត្រកូលម៉ាកូសក្នុងប្រទេសហ្វីលីពីន

កាលពីពេលថ្មីៗនេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ប្រទេសហ្វីលីពីនទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនដែលមានគណបក្សជាច្រើនចូលរួម ហើយក្នុងនោះក៏មានបេក្ខជនឯករាជ្យឈរឈ្មោះផងដែរ។ ជាលទ្ធផលយើងបានឃើញថា គណបក្សសហព័ន្ធហ្វីលីពីនបានឈ្នះការបោះឆ្នោតនេះដែលមានបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាកូនអតីតប្រធានាធិបតីហ្វីលីពីនហឺ្វឌីណង់ ម៉ាកូស គឺលោក បង់បង់ ម៉ាកូស(BongBong Marcos)។ លោកបានស្បថចូលកាន់តំណែងក្នុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមជាប្រធានាធិបតីទី១៧នៃសាធារណរដ្ឋហ្វីលីពីន។ គួរបញ្ផាក់ផងដែរថា ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនមានអាណត្តិ៦ឆ្នាំ ហើយការកាន់តំណែងនេះគឺបានតែមួយអាណត្តិប៉ុណ្ណោះ នេះបើស្របតាមមាត្រាទី៧ផ្នែកទី៤នៃរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន។ ក្នុងនោះ ប្រធានាធិបតីហ្វីលីពីនមានតួនាទីជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល(នីតិប្រតិបត្តិ) ហើយជាពិសេសជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីនផងដែរ។...

ឥទ្ធិពលនៃក្រុមប្រទេស​ BRICS

ចាប់តាំងពីប្រទេសទាំង៥បានចាប់ដៃគ្នាបង្កើត BRICS នេះមក យើងសង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺ ជាប្រទេសដែលមានសេដ្ឋកិច្ចធំៗដែលតែងតែចូលរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចសកល ហើយក៏បានដើរតួជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចពិភពលោកថែមទៀតផង។ ដូច្នេះ ក្នុងអត្ថបទនេះ យើងនឹងសិក្សាបន្ថែមអំពី BRICS ដែលជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនទំនាក់ទំនងខាងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងពិភពលោក។ តើអ្វីទៅជា BRICS? BRICS គឺជាពាក្យអក្សរកាត់ដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា...

តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច “Recession” ?

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភដោយសារតែយល់ឃើញថាកំពុងផ្ដល់សញ្ញាណទៅស្ថានភាព recession ឬ ឱនភាពសេដ្ឋកិច្ច។ យ៉ាងណាមិញ កាលពីដើមខែមិថុនា ធនាគារពិភពលោកបានឱ្យសញ្ញាណពីបញ្ហាពិភពលោក ដែលបានបញ្ជាក់ថាប្រទេសជាច្រើនឹងមិនអាចគេចផុតពី ឱនភាពសេដ្ឋកិច្ចឡើយ។ ដូច្នេះ តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច? តាមពិតទៅ ពាក្យថា recession ឬ ឱនភាពសេដ្ឋកិច្ច គឺគ្មាននិយមន័យឬការចាត់ចំណាត់ ផ្លូវការណាមួយឡើយ។ បើយោងតាមនិយមន័យកំណត់ដោយ National Bureau of Economic Research បានឱ្យនិយមន័យថា...

របបប្រល័យពូជសាសន៏នៅប្រទេសរ៉ាវាន់ដា (Rwandan Genocide)

អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចាត់ទុកថាជាអំពើ ប្រព្រឹត្តដោយមានចេតនាបំផ្លាញទាំងស្រុង ឬប្រឆាំងទាំងស្រុងទៅនឹងក្រុមជាតិ ជាតិសាសន៍ ពូជសាសន៍ ឬសាសនាណាមួយ។ នៅពេលដែលគេនិយាយអំពីរបបប្រល័យពូជសាសន៍ គេស្រមៃដល់របបប្រល័យពូជសាន៍ដែលបានកើតឡើងលើប្រទេសកម្ពុជាពោលគឺរបបខ្មែរក្រហម ឬរបបប៉ុលពត។ យ៉ាងណាមិញ មានប្រទេសជាច្រើនទៀតដែលបានឆ្លងកាត់នូវរបបដ៏ជូរចត់បែបនេះ។ ក្នុងអត្ថបទនេះយើងនឹងទៅសិក្សាទៅលើប្រទេសនៅតំបន់អាហ្រ្វិកមួយដែលបានជួបប្រទះនូវរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយនោះគឺប្រទេស រ៉ាវាន់ដា (Rwanda)។ មុននឹងចាប់ផ្តើម យើងគួរក្រលេកមកមើលប្រវត្តិរបស់ប្រទេសនេះបន្តិចសិន។ នៅក្នុងប្រទេសរ៉ាវាន់ដា មានក្រុមជាតិសាសន៍ពីរដែលតែងតែមានការខ្វែងគំនិតគ្នា​ ពោលគឺរវាងជនជាតិភាគតិច Hutus និងជនជាតិភាគតិច Tutsis ដែលភាពច្របូកច្របល់ដោយសារការខ្វែងគំនិតរវាងពួកគេបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសម័យអាណានិគម។...

ទិសដៅ “ឥណ្ឌូប៉ាស៊ីហ្វិក” និង ទិសដៅ “ផ្លូវខ្សែក្រវាត់និងផ្លូវ”

រដ្ឋាភិបាលចិនបានចាប់ផ្តើមបង្កើននូវឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសផ្សេងៗ ដោយការផ្តល់ប្រាក់កម្ចីសាងសង់ហេដ្ឋារចនាសម្ព័ន្ធឬជំនួយ តាមរយៈយុទ្ធសាស្រ្តនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» (BRI)។ ដោយបានឃើញពីការរីកសុះសាយនៃយុទ្ធសាស្រ្តនេះ ដែលធ្វើឱ្យឥទ្ធិពលរបស់ចិនកាន់តែកើនឡើង សហរដ្ឋអាមេរិកក៏បានបង្កើតយុទ្ធសាស្ត្រមួយគឺ «Indo Pacific Strategy» ដែលត្រូវបានគេហៅថាជា«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» ហើយក៏ត្រូវយល់ថាដើម្បីជាការទប់ទល់ទៅនឹងយុទ្ធសាស្ត្រ «Belt and Road Initiative» របស់មហាអំណាចកុំម្មុយនីស្តចិនផងដែរ។ ក្នុងអត្ថបទនេះយើងនឹងមកស្គាល់អំពីយុទ្ធសាស្ត្រទាំងពីរដែលកំពុងតែមានការប្រកួតប្រជែងគ្នា ព្រមទាំងភាពខុសគ្នា និងទំនាក់ទំនងរវាងយុទ្ធសាស្ត្រនេះផងដែរ។ តើអ្វីទៅជាBRI? BRI គឺជាគម្រោងយុទ្ធសាស្ត្រដ៏ធំ មួយរបស់ប្រទេសចិន ដែលផ្ដោតយ៉ាងខ្លាំងទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ...

តើអ្វីគឺជាលទ្ធិសេរី “Liberalism” ?

មុននឹងគេរាល់គ្នានឹកឃើញដល់លទ្ធិប្រជាធិបតេយ្យឬជាប្រទេសសេរីនៅពេលគេឮពាក្យអឺរ៉ុប អឺរ៉ុបក៏ធ្លាប់ជាតំបន់មួយដែលពោរពេញដោយការរឹតត្បិតដឹកនាំដោយរបបផ្ដាច់ការនិងបែងចែកវណ្ណៈ។ ជាក់ស្ដែង នៅអំឡុងឆ្នាំ ១៦១៨ និងឆ្នាំ ១៦៤៨ នៅក្នុងទ្វីបអ៊ឺរ៉ុបមានការកើតឡើងនៃសង្គ្រាមមួយដែលបានត្រូវបានគេហៅថាជាសង្គ្រាម ៣០ ឆ្នាំដែលសង្រ្គាមនេះបានកើតឡើងដោយសារមូលហេតុជាច្រើនដូចជាជម្លោះទឹកដី សាសនានិងការប្រកួតប្រជែងសេដ្ឋកិច្ចផ្សេងៗ។ សង្គ្រាមនេះក៏ជារបត់ប្រវត្ដិសាស្ត្រនយោបាយនិងភូមិសាស្ត្រនយោបាយដោយផ្ដើមមានការដាក់ចេញនូវអធិបតេយ្យភាពនៃរដ្ឋ ហើយក្រោយមកក៏មានការដាក់ចេញនូវទ្រឹស្តីមួយចំនួនដូចជាទ្រឹស្តីសេរីនិយមដើម្បីឱ្យផ្ដើមមានការគោរពជីវិតមនុស្ស សេរីភាពរបស់បុគ្គលនីមួយៗ និងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ តើអ្វីទៅជាទ្រឹស្ដីសេរីនិយម? អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក អូបាម៉ា បានធ្លាប់និយាយថា “មិនមានអាមេរិចសេរីនិងអាមេរិចអភិរក្សទេ មានតែសហរដ្ឋអាមេរិច មិនមានអាមេរិកស្បែកខ្មៅ និងអាមេរិកស្បែកស និងអាមេរិកឡាទីន...

តើប្រទេសឡាវក្លាយជាប្រទេសកុម្មុយនីស្ដយ៉ាងដូចម្ដេច?

ប្រទេសឡាវជាប្រទេសមួយស្ថិតក្នុងតំបន់ឥណ្ឌូចិនដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងហើយក៏បានធ្លាប់ជួបប្រទះសង្គ្រាមស៊ីវិលដែលទទួលឥទ្ធិពលពីសង្គ្រាមត្រជាក់ច្រើនឆ្នាំផងដែរ។ ប្រទេសនេះបច្ចុប្បន្នជាប្រទេសមួយដែលប្រកាន់លិទ្ធិកុម្មុយនីស្ដក្រោមបក្សតែមួយរបស់ខ្លួនគឺជាគណបក្សប្រជាជនបដិវត្ដឡាវ។ ដំបូងឡើយ ប្រទេសឡាវជាប្រទេសមួយដែលប្រកាន់យករបបរាជានិយមតាំងដើមមករហូតដល់ឆ្នាំ១៩៧៥ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាសង្គ្រាមផ្ទៃក្នុង ការនៅក្រោមចំណុះសៀម និងក្រោមអាណានិគមបារាំងជាដើម។ មួយវិញទៀតឡាវធ្លាប់ជាប្រទេសមួយដែលមានទឹកដីធំក្នុងអាស៊ីអាគ្នេយ៍ផងដែរ មានឈ្មោះថា «ឡាងសាង»។ បន្ទាប់ពីទទួលឯករាជ្យពីបារាំង ប្រទេសនេះនៅតែប្រកាន់របបរាជានិយមហើយមានឈ្មោះថា «ព្រះរាជាណាចក្រឡាវ»។ ប៉ុន្តែដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ ប្រទេសឡាវបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដែលជាសង្គ្រាមរវាងទីក្រុងវៀងច័ន្ទនិងចលនាកុម្មុយនីស្ដក្នុងប្រទេសដែលមានវៀតណាមនិងសម្ព័ន្ធមិត្តកុម្មុយនីស្ដដទៃទៀតនៅពីក្រោយ។ ដោយសារតែចលនាកុម្មុយនីស្ដក្នុងប្រទេសឡាវកាន់តែមានសកម្មភាពក្នុងការប្រយុទ្ធកាន់តែខ្លាំងទើបធ្វើឱ្យរាជធានីវៀងច័ន្ទបានប្តូរពី «ព្រះរាជាណាចក្រឡាវ» ទៅជា «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងនិងបដិវត្ដផ្លាស់ប្តូររបស់ពួកកុម្មុយនីស្ដប៉ាថេតឡាវ។ តើមានព្រឹត្តិការណ៍អ្វីខ្លះនៃការតស៊ូរបស់ពួកប៉ាថេតឡាវដែលបានធ្វើបដិវត្ដប្តូររបបរាជានិយមទៅជារបបកុម្មុយនីស្ដដោយជោគជ័យ? ១....

បញ្ហាព្រំដែនសមុទ្ររវាងប្រទេសចិននិងជប៉ុន

ជម្លោះព្រំដែនគឺជាបញ្ហាដែលតែងតែកើតឡើងទៅលើបណ្តាលប្រទេសជាច្រើននៅក្នុងពិភពលោក ទាំងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍។ ឬសគល់ជាច្រើនដែលធ្វើឲ្យឱ្យជម្លោះព្រំដែនកើតមានឡើងដូចជា ការប្រែប្រួលសណ្ឋានដីដោយធម្មជាតិ ការយកប្រយោជន៍ផ្ទាល់ខ្លួនជាធំ វិវាទនយោបាយ និងការមិនស្របគំនិតគ្នាក្នុងការកំណត់ទីតាំងព្រំដែនជាដើម។ នៅក្នុងអត្ថបទនេះដែរ យើងនឹងលើកយកជម្លោះព្រំដែនរវាងប្រទេសមហាអំណាចនៅអាស៊ីចំនួន ២ មកសិក្សាពោលគឺ បញ្ហាទឹកដីរវាងចិននិងជប៉ុន។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកទៅមើលថាតើជម្លោះព្រំដែនរវាងចិននិងជប៉ុនមានលក្ខណ:បែបណាខ្លះ? ជម្លោះនៅលើដែនកោះ Senkaku តំបន់ជម្លោះដែលប្រទេសទាំងពីរកំពុងទាមទាររៀងខ្លួនគឺស្ថិតនៅសមុទ្រចិនខាងកើតនៅលើកោះSenkaku ដែលប្រទេសចិនគេហៅថា Diaoy។ គួរបញ្ជាក់ផងដែរថា កោះ Senkaku/Diaoy ស្ថិតនៅភាគឦសាននៃកោះតៃវ៉ាន់និង ជាតំបន់មួយដែលសម្បូរទៅដោយធនធានធម្មជាតិមិនចេះរីងស្ងួតដែលមាន សក្តានុពលប្រេង និងឧស្ម័នធម្មជាតិបម្រុង មានផ្លូវសាគរពាណិជ្ជកម្មដ៏មមាញឹកហើយត្រូវបានហ៊ុំព័ទ្ធដោយតំបន់នេសាទដ៏សម្បូរបែប។...

តើក្រុមតាលីបង់បាននិងកំពុងគ្រប់គ្រងអាហ្វហ្គានីស្ថានយ៉ាងដូចម្ដេច?

នៅអំឡុងពាក់កណ្ដាលឆ្នាំ ១៩៩០ ក្រុមតាលីបង់លេចមុខ ហើយបានសម្រេចដឹកនាំអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់គឺជាខ្នងដ៏ក្រាស់មួយសម្រាប់ពួកភេរវករ និងបានដឹកនាំប្រទេសអាហ្វហ្គានីស្ថានចាប់ពីឆ្នាំ ១៩៩៦ ហើយបានបណ្ដេញចេញពីអំណាចនៅឆ្នាំ ២០០១ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសធ្វើសង្គ្រាមប្រឆាំងភេរវកម្ម និងចុងក្រោយលើកកម្លាំងមកដឹកនាំប្រទេសអាហ្វហ្គានីស្ថានម្ដងទៀតនៅពេលសហរដ្ឋអាមេរិកដកទ័ពនៅឆ្នាំ២០២១។ អំពីក្រុមតាលីបង់ ក្រុមតាលីបង់ ឬក្រុមសិស្ស (បកប្រែជាភាសា Pashto) ដែលក៏កកើតក្រោយពីការធ្វើសង្រ្គាមនៅក្នុងរដ្ឋអាហ្វហ្គានីស្ថាននៅអំឡុងឆ្នាំ ១៩៧៨ ទៅ ១៩៩២។ ដើមចមនៃការបង្កើតក្រុមនេះគឺកើតឡើងដោយសារតែការឈ្លានពានរបស់កងទ័ពសូវៀតនៅអំឡុងឆ្នាំ ១៩៨០ មកក្នុងប្រទេសអាហ្វហ្គានីស្ថានហើយមានបំណងជះឥទ្ធិពលនយោបាយកុម្មុយនីយមកក្នុងប្រទេសអាហ្វហ្គានីស្ថាន។ មួយវិញទៀតក្រុមនេះក៏បានកកើតឡើងដោយសារតែការធ្លាក់ចុះនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់បានពង្រីកខ្លួនក្នុងការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានពីទីក្រុងកាប៊ុលនៅឆ្នាំ ១៩៩៦...
spot_img

អត្ថបទពេញនិយម