"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បច្ចេកវិទ្យា

តើអ្វីជាគ្រាប់រ៉ុកកែតល្បឿនលឿនជាងសម្លេង (Hypersonic Missiles)?

រាប់ចាប់ពីការសង្គ្រាមលោកទាំង ២ លើក និងសង្គ្រាមត្រជាក់មក ពិភពលោកបាននិងកំពុងបន្តស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗដើម្បីបំពេញនូវភាពងាយស្រួលរបស់មនុស្ស និងមហិឆ្ឆតារបស់ខ្លួនក្នុងការដើរបច្ចេកវិទ្យឱ្យបានលឿនជាងប្រទេសដទៃ។ ក្នុងន័យនេះ បច្ចេកវិទ្យាបានបង្កើតឡើងដើម្បីជួយជីវិតមនុស្សឱ្យកាន់តែប្រសើរឡើង និងដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃវិស័យយោធាផងដែរ។ ជាក់ស្ដែង នាប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងជាគូរប្រជែងរបស់សហរដ្ឋអាមេរិកបានសាកល្បងយុទ្ធោបករណ៍ដ៏ទំនើបមួយហៅថា Hypersonic Missile។ ការសាកល្បង មីស៊ីលដ៏ទំនើបមួយនេះចំពេលដែលប្រទេសចិនកំពុងតែមានភាពតានតឹងខ្លាំងជាមួយតៃវ៉ាន់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។ អ្វីជា Hypersonic Missile? ហើយវាខ្លាំងប៉ុណ្ណា? Hypersonic Missile គឺជាគ្រាប់រ៉ុកកែតល្បឿនលឿនដែលអាចធ្វើដំណើរក្នុងល្បឿងលឿនជាងសម្លេងរហូតដល់ទៅ៥ដងឬច្រើនជាងនេះ ហើយវាមានសមត្ថភាពក្នុងការផ្ទុកនូវក្បាលគ្រាប់នុយក្លេអ៊ែរដូចជាគ្រាប់ម៊ីស៊ីលធម្មតាដែរ...

តើអ្វីជាវិបត្ដិឈីប (Chip) អន្តរជាតិ?

នៅក្នុងឧបករណ៍អេឡិចត្រូនិកទាំងអស់ សុទ្ធសឹងតែមានបំពាក់នូវបន្ទះឈីប ហើយជាទូទៅការផលិតបន្ទះឈីបតែងតែមានដំណើរការស្មុគស្មាញនិងតម្រូវឱ្យមានការយកចិត្តទុកដាក់ ជាមួយនឹងស្តង់ដារខ្ពស់។ ការចំណាយនិងភាពលំបាកនៅក្នុងការផលិតនេះបានជំរុញឱ្យក្រុមហ៊ុនអេឡិចត្រូនិចត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងលើរោងចក្រផលិតក្នុងការផ្គត់ផ្គង់បន្ទះឈីបឱ្យខ្លួន។ជើងខ្លាំងនៅអាស៊ីចំនួនពីរគឺក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកតៃវ៉ាន់ TSMC និងក្រុមហ៊ុន Samsungគឺជាប្រភពនៃការផ្គត់ផ្គង់បន្ទះឈីបដ៏ធំ។ វិបត្តិបន្ទះឈីបបានធ្វើឱ្យឧស្សាហកម្មយ៉ាងហោចណាស់ចំនួន ១៦៩ បានរងផលប៉ះពាល់ដោយសារតែកង្វះការផ្គត់ផ្គង់បន្ទះឈីបជុំវិញពិភពលោក។ កង្វះខាតបន្ទះឈីបជាសកលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ក្រុមហ៊ុនអេឡិចត្រូនិចនៅជុំវិញពិភពលោក ដោយសារតែវាផ្តល់ផលវិបាកក្នុងការបំពេញនូវតម្រូវការទំនិញនិងគ្រឿងអេឡិចត្រូនិកដែលមានការកើនឡើងយ៉ាងគំហុគ។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការបង្ហាញនូវមូលហេតុដែលបណ្តាលឱ្យមានកង្វះខាតបន្ទះឈីប និង ការជះឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ចពិភពលោក។ អ្វីទៅជាបន្ទះឈីប? បន្ទះឈីបគឺជាបំណែកតូចមួយនៃសម្ភារៈ semiconducting ដែលជាទូទៅវាធ្វើឡើងពីស៊ីលីកូន(silicon)ហើយបង្កប់ជាមួយសៀគ្វីរួមបញ្ចូលគ្នា (Integrated circuit)។ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា បន្ទះឈីបគឺជាឧបករណ៍ដ៏សំខាន់ដែលជាឆ្អឹងខ្នងនៃឧស្សាហកម្មសំខាន់ៗជាច្រើនរាប់ចាប់ពី ការថែទាំសុខភាពរហូតដល់វិស័យកសិកម្មរាប់ពាន់លាន ព្រមទាំងក្នុងវិស័យស្មាតហ្វូន...

ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម

បដិវត្តន៍ឧស្សាហកម្មគឺជាការផ្លាស់ប្តូរដំណើរការនៃការផលិតនិងធ្វើការងារពីបែបបុរាណដែលប្រើកម្លាំងមនុស្សឬការធ្វើការងារដោយដៃ ហើយជំនួសមកវិញនូវការប្រើបា្រស់ម៉ាស៊ីននិងប្រព័ន្ធរោងចក្រ។ បដិវត្តន៍នេះបានកើតឡើងដំបូងនៅក្នុងពាក់កណ្តាលសតវត្សទី១៨នៅក្នុងប្រទេសអង់គ្លេសហើយបន្ទាប់មកបានរីករាលដាលទៅកាន់អ៊ឺរ៉ុបដីគោកនិងសហរដ្ឋអាមេរិកនៅសតវត្សទី១៩។ គួររំលឹកផងដែរថា មូលហេតុនៃការរីករាលដាលនេះគឺដោយសារតែការទទួលយករបបមូលធននិយមមកអនុវត្តន៍ក្នុងវិស័យសេដ្ឋកិច្ច ព្រោះថាមុននឹងមានការកកើតឡើងនូវបដិវត្តន៍ឧស្សាហកម្ម ការផលិតទំនិញនិងសេដ្ឋកិច្ចមានលក្ខណៈជាទ្រង់ទ្រាយតូច(ជាលក្ខណៈគ្រួសារ)នៅឡើយ ប៉ុន្តែដោយសារតែឧស្សាហូបនីយកម្មតម្រូវឱ្យមានការងារនិងការវិនិយោគសំខាន់ៗដោយមិនចាំបាច់គ្រប់គ្រងដោយរដ្ឋាភិបាលដូចពេលមុនទៀតទេនោះ សហគ្រិននិងអ្នកច្នៃប្រឌិតបានស្វែងរកវិធីដើម្បីបង្កើនផលិតកម្មរបស់ខ្លួនឱ្យបានកាន់តែច្រើន ដែលទីបំផុតនាំឱ្យមានការបង្កើតឡើងនូវប្រព័ន្ធរោងចក្រ។ មួយវិញទៀតការបង្ហាញខ្លួននៃបច្ចេកវិទ្យាដូចជារបកគំហើញនៃម៉ាស៊ីន ក៏ជាកត្តាពិសេសមួយនៃការកកើតបដិវត្តន៍ឧស្សាហកម្មនេះផងដែរ។ ដូច្នេះ តើបច្ចេកវិទ្យាបានផ្លាស់ប្តូរបដិវត្តន៍ឧស្សាហកម្មបានយ៉ាងដូចម្តេចខ្លះ? តើបដិវត្តន៍នេះបានកើតឡើងប៉ុន្មានដំណាក់កាលរួចមកហើយ? បើយើងក្រឡេកមកមើលពីការវិវត្តន៍របស់ពិភពលោក យើងឃើញថាបន្ទាប់ពីការរីករាលដាលនៃបដិវត្តន៍ឧស្សាហកម្មមក ពិភពលោកមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាជាងពេលណាៗទាំងអស់ ដោយសារតែបច្ចេកវិទ្យាបានជំរុញឱ្យមានភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជា នៅក្នុងការធ្វើទំនាក់ទំនង ការដឹកជញ្ជូន ការធ្វើការងារ និងការផ្តល់សេវាកម្មផ្សេងៗទៀតជាដើម។ មកទល់នឹងសព្វថ្ងៃនេះបដិវត្តន៍ឧស្សាហកម្មបានធ្វើការវិវត្តន៍ចំនួន៤ដំណាក់កាលរួចមកហើយគឺចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម ១.០...

មជ្ឈឹមបូព៌ាមានប្រេង ចិនមានរ៉ែកម្រ

រ៉ែកម្រឬ Rare Earthដែលគេស្គាល់តិចតួចត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់វិស័យឧស្សាហកម្មនិងនៅក្នុងឧបករណ៍បច្ចេកវិទ្យាខ្ពស់នាពេលអនាគត។ ប្រទេសខ្លះក៏ចាត់ទុកសារធាតុរ៉ែកម្រនេះថាជាធាតុចាំបាច់សម្រាប់ប្រើប្រាស់ជាយុទ្ធសាស្ត្រទាំងស្រុងក្នុងវិស័យបច្ចេកវិទ្យាការពារជាតិផងដែរ។ រ៉ែកម្រឬ Rare Earth សំដៅលើក្រុមសារធាតុចំនួន ១៧ នៅក្នុងតារាងខួបគីមី (Periodic Table) មានដូចជា Cerium (Ce), Dysprosium (Dy), Europium (Eu), Gadolinium​ (Gd), Holmium (Ho), Lanthanum...

ដំណើរទៅកាន់ឋានព្រះចន្ទក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ពិភពលោកបានបើកទំព័រស័ករាជថ្មីនៃប្រវត្តិសាស្រ្ត នោះគឺការចុះចតបានសម្រេចដល់ផ្ទៃឋានព្រះចន្ទដំបូង នៃអាប៉ូឡូទី១១ របស់សហរដ្ឋអាមេរិក ដោយនាំយកមនុស្សដែលគេស្គាល់ថា គឺជាអ្នកបានឈានជើងជាន់ដីនៃឋានព្រះចន្ទដំបូងគេបង្អស់ នោះគឺលោក Neil Armstrong។ គិតមកដល់ត្រឹមថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គឺមានរយៈពេល ៥២ឆ្នាំហើយនៃការសម្រេចបានក្នុងការធ្វើដំណើរទៅកាន់ឋានព្រះចន្ទ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រ និងជាភាពជោគជ័យមួយសម្រាប់មនុស្សជាតិនៃសកលទាំងមូល។ តើការសម្រេចបានដ៏ធំធេងមួយនេះមានដើមហេតុបែបណាខ្លះ? បានឆ្លងកាត់ដំណើរការយ៉ាងណាខ្លះ? និងមានការវិវឌ្ឍយ៉ាងណាខ្លះសម្រាប់ពេលបន្តបន្ទាប់ ព្រមទាំងពេលអនាគត? ដើមចមនៃសង្វៀនប្រយុទ្ធអវកាសអាមេរិកសហភាពសូវៀត បន្ទាប់ពីសង្គ្រាមលោកលើកទី២ បញ្ចប់ទៅ នាជិតពាក់កណ្ដាលសតវត្សទី២០...

តើកត្ដាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុន Amazon មានផ្លែផ្កាដូចសព្វថ្ងៃ?

នៅក្នុងសតវត្សទី២១នេះ ការទិញទំនិញអនឡាញបានទទួលប្រជាប្រិយភាពពីសកលលោកយ៉ាងខ្លាំង ដោយសារតែភាពងាយស្រួលនិងឆាប់រហ័សនៃប្រព័ន្ធអ៊ីនធឺណិត។ បើយោងតាមស្ថិតិរបស់ Statista​ សព្វថ្ងៃនេះ ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនដែលធំជាងគេបង្អស់លើពិភពលោកក្នុង​ការជួញដូរទំនិញអនឡាញ ។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនទៀតដែលកំពុងត្រួតត្រាទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកនិងជាក្រុមហ៊ុនលេខបួនដែលមានមូលធនទីផ្សារតម្លៃថ្លៃជាងគេក្នុងតម្លៃ ១,៧៦៨.៩៥ប៊ីលានដុល្លាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២១នេះ។ ម៉្យាងវិញទៀត ពិភពលោកកំពុងកត់សម្គាល់ទៅលើភាពកើនឡើងឥតឈប់ឈររបស់ក្រុមហ៊ុន Amazon នៅក្នុងមូលដ្ឋានអ៊ីនធឺណិតដោយកំណត់ពីការកើនឡើងដំបូងក្នុងប្រាក់ចំណូលចំនួន១៥លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤ រហូត ២២.៣៣ប៊ីលានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដែលជាអត្រានៃការកើនឡើងយ៉ាងឆាប់រហ័សបំផុត។ Amazon មុននឹងឈានមកដល់ភាពជោគជ័យ មុននឹងយើងឈានទៅមើលលើចំណុចជោគជ័យ យើងក៏ត្រូវងាកមកមើលនូវប្រវត្តិនិងមូលហេតុក្រោយការទាញយកនូវទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកនៃក្រុមហ៊ុន Amazon ផងដែរ។ ក្រុមហ៊ុន...

ក្រម Nuremberg Code និងសីលធម៌ក្នុងវិជ្ជាជីវៈស្រាវជ្រាវ

ការស្រាវជ្រាវមិនថាក្នុងផ្នែកវិទ្យាសាស្ត្រសង្គម ឬផ្នែកវិទ្យាសាស្ត្រពិត ត្រូវតែអនុលោមទៅតាមក្រមសីលធម៌ដែលមិនប៉ះពាល់ដល់សុវត្ថិភាពបុគ្គល​ សីលធម៌​ និងមនុស្សធម៌។ ក្រម​ Nuremberg​ ឬ (Nuremberg Code)​ ឬជាភាសាអាឡឺម៉ង់ (Nürnberger Kodex) គឺជាកម្រងក្រមសីលធម៌អនុវត្តទៅលើការស្រាវជ្រាវដែលយកមនុស្សជាកម្មវត្ថុពិសោធន៍ (Human subject research)។​​​ ក្រមនេះត្រូវបានចងក្រងឡើងមាន ១០ មាត្រា ហើយក្រមនេះក៏បានតាក់តែងឡើងដំបូងតាមសេចក្តីសម្រេចរបស់តុលាការលើការជំនុំជម្រះលើករណី ​ Doctor Trial...

ប្រវត្តិនៃការចាប់ផ្តើមរបស់ក្រុមហ៊ុនទូរស័ព្ទយក្ស Nokia

Nokia Corporation គឺជាក្រុមហ៊ុនទូរគមនាមន៍ (multinational telecommunications, information technology, and consumer electronics company) ដ៏ល្បីល្បាញមួយរបស់ប្រទេសហ្វាំងឡង់ និងត្រូវបានគេស្គាល់ថាជាប្រ៊ែនទូរស័ព្ទល្បីជាងគេជុំវិញពិភពលោកនៅអំឡុងឆ្នាំ២០០០។ ជោគជ័យរបស់ក្រុមហ៊ុន Nokia នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ គឺជាយុគសម័យដែលក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តឈានមុខគេនៅលើពិភពលោក។ ការិយាល័យកណ្តាលក្រុមហ៊ុន Nokia មានទីតាំងនៅទីក្រុង Espoo នៃប្រទេសហ្វាំងឡង់។...

ការវិវឌ្ឍពី 1G បន្តរហូតដល់ 5G

ការវិវឌ្ឍនៃបណ្តាញទូរសព្ទ រាប់ចាប់តាំងពីទូរសព្ទមានខ្សែរហូតដល់អត់ខ្សែ ប្រែមកជាទូរសព្ទចល័តដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗនៃរបកគំហើញនានា បានកែប្រែមុខមាត់ថ្មីសម្រាប់ពិភពលោកឱ្យស្ថិតក្នុងទំនើបកម្មនិងនវានុវត្តន៍។ ក្រឡេកមកមើលប្រវត្តិនៃការវិវឌ្ឍរបស់បច្ចេកវិទ្យាបណ្តាញរលកវិទ្យុចល័ត (Wireless Cellular Technology) គឺត្រូវបានចាប់ផ្តើមនៅឆ្នាំ១៩៧៩ ដែលផ្តើមពី 1G និងឆ្ពោះទៅវិវឌ្ឍខ្លួនមកជំនាន់ 5G ។ អត្ថន័យនៃពាក្យនេះគឺ អក្សរ “G” តំណាងឱ្យ “ជំនាន់ (Generation)” ចំណែកឯលេខវិញគឺតំណាងឱ្យលំដាប់នៃជំនាន់នីមួយៗ។ ការវិវឌ្ឍអស់ ៥ ជំនាន់នេះបានប្រែមុខមាត់សកលលោក...

អនាគតនៃឧស្សាហកម្មឥន្ធនៈ៖ ឱកាសក្នុងឧស្សាកម្មឥន្ធនៈច្នៃពីវត្ថុធាតុដើមកកើតឡើងវិញនៅអាមេរិក

យោងតាមគេហទំព័ររបស់វិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាសាឈូសែតសហរដ្ឋអាមេរិក MIT (Massachusetts Institute of Technology) នៅខែមករា ឆ្នាំ២០១៧ វិស្វករគីមីនៅវិទ្យាស្ថានបានកែច្នៃសំណល់ក្នុងផ្ទះឱ្យទៅជាឌីយេហ្សែល Renewable diesel ដែលអាចជំនួសឌីយេហ្សែលចម្រាញ់ពីប្រេងកាត។ តាមការចេញផ្សាយបន្ថែមរបស់ Forbes ការកែច្នៃនេះក៏បានក្លាយជាផលិតកម្មមួយដែលមានកំណើនសន្សឹមៗនៅអាមេរិកខាងជើង ក្នុងនោះមានសហរដ្ឋអាមេរិកដែលបានបណ្តាក់ទុនច្រើនលើវិស័យប្រេងកែច្នៃនេះ។ ផ្អែកតាម BP Statistical Review of World Energy 2020...
spot_img

អត្ថបទពេញនិយម