Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីជា Modi 3.0?
The Seed Cambodia
-
October 15, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស
The Seed Cambodia
-
September 2, 2024
សេដ្ឋកិច្ច
ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧
ថង់ប្រាជ្ញា
The Seed Admin
-
May 24, 2021
វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ឬ Asian financial crisis បានធ្វើឱ្យប្រទេសមួយចំនួននៅអាស៊ីមានសេដ្ឋកិច្ចធ្លាក់ចុះនៅចន្លោះឆ្នាំ១៩៩៦និង ១៩៩៧ ដោយក្នុងនោះអត្រាផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសប៉ះពាល់ធ្ងន់ធ្ងរជាងគេដូចជា ឥណ្ឌូនេស៊ីបានធ្លាក់មកត្រឹម ៤៣,២% ប្រទេសថៃ ២១,២%% ប្រទេសម៉ាឡេស៊ី ១៩% កូរ៉េខាងត្បូង ១៨,៥% និង ហ្វីលីពីន ១២,៥%។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ប្រទេសជួបវិបត្តិទាំងអស់នេះក៏ទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុនេះដែរ។...
តើអ្វីជាវិបត្ដិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ១៩៩៧?
ថង់ប្រាជ្ញា
The Seed Admin
-
April 26, 2021
វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ឬ Asian financial crisis ត្រូវបានកត់ត្រាជាពេលដែលតំបន់អាស៊ីបានជួបនូវបញ្ហាសេដ្ឋកិច្ចនិងបានក្លាយជាប្រធានបទសិក្សារបស់សេដ្ឋវិទូរហូតមក។ ធនាគារឯកជនជាច្រើនបានប្រកាសក្ស័យធនដោយសារតែកម្ចីអសកម្ម non-performance loan (ឥណទានមិនដំណើរការ) ហើយតម្លៃរូបិយប័ណ្ណបាតរបស់ថៃបានធ្លាក់ចុះជាអតិបរមានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៧ ខណៈដែលធនាគារកណ្ដាលថៃប្រកាសពីទុនបម្រុងជារូបិយប័ណ្ណបរទេសតម្កល់បានអស់ស្ទើរតែ១០០%។ ផលប៉ះពាល់ធ្ងន់ធ្ងរនៃវិបត្តិហិរញ្ញវត្ថុអាស៊ីបានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) បន្តធ្លាក់ចុះចន្លោះពី ៥,៨% ទៅ ១៣,៧% នៅឆ្នាំ១៩៩៨ នៅអាស៊ី។ យោងតាមរបាយការណ៍របស់កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNCTAD...
ព្រែកជីកស៊ុយអេ ការឆ្លងកាត់ព្យុះភ្លៀងភូមិសាស្ត្រនយោបាយ និងអនាគតមិនអាចស្មានបាន
ថង់ប្រាជ្ញា
The Seed Admin
-
April 19, 2021
ព្រែកជីកស៊ុយអេ(Suez Canal) គឺជាច្រកទ្វារសមុទ្រដ៏សំខាន់មួយដែលភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ីដែលបង្កើតបានជាស្នាមឆ្នូតមួយផ្ដាច់ផ្ទាំងទ្វីបអាហ្វ្រិកពីអាស៊ីត្រង់ចន្លោះដីទ្វីបរវាងសមុទ្រមេឌីទែរ៉ាណេ(Mediterranean Sea) និងសមុទ្រក្រហម(Red Sea)របស់ប្រទេសអេហ្ស៊ីប។ ផ្លូវនាវាចរដ៏មមាញឹក សម្រាប់ពិភពលោកមួយនេះ បានផ្ដល់ច្រកទ្វារឆ្លងកាត់សមុទ្រក្នុងចម្ងាយខ្លីបំផុតដែលចំណាយពេលតិច ព្រមទាំងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើជំនួញតាមផ្លូវសមុទ្រ និងដំណើរការសេដ្ឋកិច្ចសកលផងដែរ។ ព្រឹត្តិការណ៍ថ្ងៃទី២៣ មីនា ២០២១ កន្លងទៅថ្មីៗ បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក ព្រមទាំងធ្វើឱ្យមានការកកស្ទះលើផ្លូវនាវាចរនៃព្រែកជីកស៊ុយអេដែលបណ្តាលមកពីការជាប់គាំងរបស់នាវាដឹកទំនិញខ្នាតយក្ស Ever Given ។ ដំណើរកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹកមួយនេះ តែប៉ុន្មានថ្ងៃសោះ ធ្វើឱ្យនាវាជាច្រើនសម្រេចចិត្តត្រូវប្ដូរទិសដៅវាងទៅជុំវិញទីក្រុងខេបថោន(Cape...
ហេតុអ្វីបានជាប្រេងឆៅពិភពលោកដាំក្បាលចុះនៅឆ្នាំ២០២០
ថង់ប្រាជ្ញា
The Seed Admin
-
March 29, 2021
ការរាតត្បាតរបស់ជំងឺកូវិដ១៩ បានបង្កឱ្យមានអស្ថេរភាពទីផ្សារ បង្អាក់ដំណើរការនាំចេញផលិតផល កកស្ទះសង្វាក់ផលិតកម្ម និងការធ្លាក់ចុះតម្រូវការប្រើប្រាស់ ដែលជះផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចសាកលទាំងមូល។ ការរីករាលដាលនៃមេរោគកូវីដ១៩បានធ្វើឱ្យមានបម្រែបម្រួលតម្លៃប្រេង (oil price volatility) ដែលជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ច ច្រវាក់ផលិតកម្ម វិស័យដឹកជញ្ជូន ជាពិសេសជះឥទ្ធិពលសេដ្ឋកិច្ចប្រទេសអាស្រ័យលើប្រេង។ គួររំលឹកបន្តិចថា អំឡុងឆ្នាំ ២០១៥-២០១៧ តម្លៃប្រេងពិភពលោកគិតជាមធ្យមប្រហែលជា ៥១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃប្រេងឆៅនេះធ្លាក់ចុះជាលំដាប់កាលពីអំឡុងខែមីនានិងខែមេសានៅឆ្នាំ ២០២០។ មូលហេតុចម្បងនៃការធ្លាក់ចុះនៃប្រេងនេះគឺដោយសារតែចំនួនប្រេងឆៅមានចំនួនច្រើនលើសលប់ ខណៈដែលតម្រូវការធ្លាក់ចុះ។ តម្រូវការធ្លាក់ចុះគឺដោយសារតែវិបត្ដិកូវីដ១៩...
ទំនាក់ទំនងរវាងតម្លៃប្រេង និងមាស
ថង់ប្រាជ្ញា
The Seed Admin
-
March 15, 2021
ប្រេងគឺជាថាមពលមួយយ៉ាងសំខាន់ហើយវាក៏មានឥទ្ធិពលលើវិស័យពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ ការប្រែប្រួលនៃតម្លៃប្រេងឆៅអាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសដែលនាំចេញនិងនាំចូលប្រេង ដោយផ្អែកលើនិន្នាការបម្រែបម្រួលតម្លៃប្រេង ឬ Oil price volatility។ Oil price volatility ជាភាពប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារក្នុងរយៈពេលកំណត់មួយ។ យោងតាមរបាយការណ៍វិទ្យាស្ថានថាមពលពិភពលោក Price volatility សំដៅលើភាពប្រែប្រួលនៃតម្លៃរបស់ទំនិញ ហើយនៅពេលដែលតម្លៃមានការឡើងចុះច្រើននៅក្នុងរយៈពេលខ្លីមួយ គេចាត់ទុកស្ថានភាពនេះថាមានលក្ខណៈប្រែប្រួលខ្លាំង ឬ High volatility។ ប្រសិនបើតម្លៃមិនសូវប្រែប្រួលខ្លាំង...
គោលការណ៍សេដ្ឋកិច្ចក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា
ថង់ប្រាជ្ញា
-
February 1, 2021
ក្រោយពីការជាប់ឆ្នោតរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិកបានកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដែលមិនទាន់ដោះស្រាយបាន។ នៅក្នុងស្នាដៃនិពន្ធរបស់លោកអូបាម៉ា The Promised Land លោកបានធ្វើទស្សនទានទៅលើបញ្ហាសេដ្ឋកិច្ចអាមេរិករួមជាមួយនឹងគោលការណ៍នយោបាយសេដ្ឋដិច្ចរបស់លោកអំឡុងពេលនោះ។ នៅពេលលោកបារ៉ាក់ អូបាម៉ាឡើងកាន់ដំណែងជាប្រធានាធិបតីដំបូង សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចប្រទះបញ្ហាច្រើន ហើយលោកបានរៀបចំវិធានការក្នុងការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ។ ស្ថានភាពពេលនោះសហរដ្ឋអាមេរិកកំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ក្នុងនោះរួមមានវិបត្តិការងារធ្វើឱ្យពលរដ្ឋអាមេរិកបាត់បង់ការងារ បញ្ហាទីផ្សារអចលនទ្រព្យធ្លាក់ចុះជាអតិផរណា ក្រុមហ៊ុនយានយន្តធំៗរបស់អាមេរិកប្រទះវិបត្តិដែលឈានទៅរកការក្ស័យធន និងវិបត្តិប្រព័ន្ធហិរញ្ញវត្ថុជាប់គាំងថែមទៀផង ។ នៅឆ្នាំ ២០០៧ ខណៈពិភពលោកកំពុងប្រទះវិបត្តិហិរញ្ញវត្ថុសកល The 2007-2008 financial...
ទិដ្ឋភាពសេដ្ឋកិច្ចរបស់ TikTok និងបរិបទនយោបាយ
ថង់ប្រាជ្ញា
-
January 4, 2021
ផ្ដើមពីបណ្ដាញសង្គមសម្រាប់រាំកំសាន្ដនិងច្រៀងដោយមិនបញ្ចេញសម្លេង (Lip-sync) ក្នុងវីដេអូខ្លីៗពាសពេញសកលលោក TikTok ក៏បានក្លាយជាសកម្មភាពសេដ្ឋកិច្ចនិងទីលាននយោបាយ។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Tiktok គឺដោយសារតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ រួមផ្សំជាមួយបច្ចេកវិទ្យា Interest Graph បានមកពីបច្ចេកទេស A.I ដែលអាចកំណត់ពីមាតិកាដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍តាមរយៈពេលវេលានិងការចូលរួម (engagement) របស់អ្នកប្រើប្រាស់។ មួយវិញទៀត ការផ្លាស់ប្ដូរចំណាប់អារម្មណ៍ពីការទស្សនាវីដេអូដែលមានរយៈពេលវែងបានជួយឱ្យសក្ដានុពលរបស់ TikTok រីកយ៉ាងលឿនដែលមានអ្នកប្រើប្រាស់ជាច្រើនលាននាក់ពាសពេញសកលលោក រាប់ចាប់ពីយុវជនរហូតដល់អ្នកជំនួញក្នុងការពង្រីកទីផ្សារបស់ខ្លួននិងអ្នកនយោបាយជាច្រើនរូប។ TikTok គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance ត្រូវបានបង្កើតឡើងដោយលោក...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ