Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់ពីមូលហេតុដែលប្រទេសសិង្ហបុរីមានការអភិវឌ្ឍន៏ជាងប្រទេសម៉ាឡេស៊ី
The Seed Cambodia
-
October 21, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីជា Modi 3.0?
The Seed Cambodia
-
October 15, 2024
នយោបាយការបរទេស
ថង់ប្រាជ្ញា៖ យុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិក
ថង់ប្រាជ្ញា
The Seed Cambodia
-
May 22, 2023
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមប្រឹក្សាគណៈកម្មការ និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងស្តីពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប ។ យុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកនេះ ត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការបរទេសចំនួន ២៧ នៃរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងរួមចំណែកដល់ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ជំរុញគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។ កត្តាដែលជំរុញនូវការបង្កើតនៃយុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិក តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុប។ ដោយសារតែការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ប្រជាសាស្រ្ត និងនយោបាយដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ...
កម្មវិធីថង់ប្រាជ្ញា៖ តើសម្ព័ន្ធភាពត្រីភាគី AUKUS គឺជាអ្វី?
ថង់ប្រាជ្ញា
The Seed Cambodia
-
April 17, 2023
AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ហើយការបង្កើតសម្ព័ន្ធត្រីភាគី AUKUS នេះឡើង ក៏បានជំរុញឱ្យអូស្ត្រាលីបញ្ចប់កិច្ចព្រមព្រៀងទទួលទិញយកនាវាមុជទឹកពីបារាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ កិច្ចប្រជុំត្រីភាគី AUKUS ដែលមានការចូលរួមពីសំណាក់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe...
ថង់ប្រាជ្ញា៖ កំណែទម្រង់សេដ្ឋកិច្ចវៀតណាម “ដូយ ម៉ឺយ”
ថង់ប្រាជ្ញា
The Seed Cambodia
-
March 27, 2023
ប្រទេសវៀតណាម ជាប្រទេសមួយនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ ដែលនៅតែបន្តមានការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងសម័យកូវីដ-១៩ ខណៈដែលសេដ្ឋកិច្ចប្រទេសផ្សេងៗទៀតបានជួបប្រទះនូវការធ្លាក់ចុះយ៉ាងគំហុក ។ យ៉ាងណាមិញ ប្រទេសវៀតណាមក៏ធ្លាប់បានឆ្លងកាត់នូវបញ្ហាសេដ្ឋកិច្ចជាហូរហែររហូតដល់ឆ្នាំ ១៩៨៦ ហើយទើបតែចាប់ផ្តើមមានភាពរីកចម្រើននៅពេលដែលប្រទេសនេះចាប់ផ្តើមធ្វើនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានឈ្មោះថា ដូយ ម៉ឺយ (Doi Moi)តែប៉ុណ្ណោះ។ នៅក្នុងអត្ថបទនេះយើងនឹងងាកមកស្វែងយល់អំពីកំណែរទម្រង់សេដ្ឋកិច្ច ដូយ មើយ ដែលបានបានផ្លាស់ប្តូរប្រទេសវៀតណាមពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ-សង្គមនិយមដែលមានភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ។ នៅមុនឆ្នាំ ១៩៨៦ មុនពេលដែលមានកំណែទម្រង់សេដ្ឋកិច្ច “ ប្រទេសវៀតណាមបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការបង្រួបបង្រួមវៀតណាមខាងត្បូងនិងខាងជើងក្នុងឆ្នាំ ១៩៧៦។ នាពេលនោះ សេដ្ឋកិច្ចរបស់វៀតណាមត្រូវជួបប្រទះនឹងវិបត្តិនៃ...
តើអ្វីគឺជា លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម?
ថង់ប្រាជ្ញា
The Seed Cambodia
-
March 13, 2023
ទ្រឹស្តីលទ្ធិកុម្មុយនីស្តគឺជាលទ្ធិមួយដែលហាក់មានភាពល្បីល្បាញអំឡុងសង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់។ លទ្ធិនេះគឺមានភាពចម្រុះជាច្រើនដោយវាមានដើមកំណើតចេញពីលទ្ធិម៉ាក្សនិយម (Marxism) និងមានភាពស្រដៀងទៅនឹងលទ្ធិសង្គមនិយម (Socialism)។ តាមពិតទៅ លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម ត្បិតតែភាគច្រើនមានភាពស្រដៀងគ្នាច្រើន ប៉ុន្មានធាតុពិតជាស្ដែងគឺមិនដូចគ្នាទេ។ នៅក្នុងអត្ថបទនេះនឹងរៀបរាប់អំពី លទ្ធិកុម្មុយនីស្ត លទ្ធិម៉ាក្សនិយម លទ្ធិសង្គមនិយម។ អំពីលទ្ធិកុម្មុយនីស្ត លទ្ធិកុម្មុយនីស្តគឺជាគោលលទ្ធិមួយដែលបង្កើតឡើងដើម្បីផ្លាស់ប្តូរគោលនយោបាយនិងសេដ្ឋកិច្ច។ កុម្មុយនីស្តបានអភិវឌ្ឍដោយ លោក កាល់ ម៉ាក្ស (Karl Marx) និងមាន លោក...
ថង់ប្រាជ្ញា៖ ការដួលរលំនៃសហភាពសូវៀត
ថង់ប្រាជ្ញា
The Seed Cambodia
-
February 20, 2023
សហភាពសូវៀតដែលមានឈ្មោះពេញហៅថា សហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត គឺជាក្រុមប្រទេស ដែល មាន១៥ប្រទេសជាសមាជិក គឺ ប្រទេសអាមេនី អាហ្សែបៃហ្សង់ បេឡារុស អេស្តូនី ហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាតវី លីទុយអានី ម៉ុលដាវី រុស្ស៊ី តាជីគីស្ថាន តូមិននីស្ថាន អ៊ុយក្រែន និងអ៊ូសបេគីស្ថាន ហើយក្នុងនោះមានរុស្ស៊ីជាអ្នកដឹកនាំ។ សហភាពសូវៀតជារដ្ឋកុម្មុយនីស្តម៉ាក្សនិយមដំបូងបង្អស់របស់ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ធំបំផុតនៅលើពិភពលោក...
ថង់ប្រាជា្ញ៖ កំណែទម្រង់សេដ្ឋកិច្ចចិន “ឆ្មាស ឆ្មាខ្មៅ”
ថង់ប្រាជ្ញា
The Seed Cambodia
-
February 6, 2023
ប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងសតវត្សទី ២១ និងជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមុនពេលមានការរីកចម្រើនបែបនេះ ប្រទេសចិនបានហែលឆ្លងបញ្ហាសេដ្ឋកិច្ច ដែលកាលនោះចិនខ្លាំងយោធាប៉ុន្តែក្រសេដ្ឋកិច្ច ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផែនការ។ ក្រោយពីអំណាចរបស់លោក ម៉ៅ សេទុងបានបក់ផាត់ម្ដងបន្តិចៗ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រទេសកាន់របបកុម្មុនីស្ដ ប៉ុន្តែសេដ្ឋកិច្ចទីផ្សារសេរី។ មុខឆ្នាំ១៩៧៩ មុនឆ្នាំ១៩៧៩ ក្រោមការដឹកនាំដោយប្រធានបក្សកុម្មុយនីស្តចិនលោក ម៉ៅ សេទុង លោកបានអនុវត្តនូវប្រព័ន្ធសេដ្ឋកិច្ចផែនការ ដែលរដ្ឋាភិបាលគឺជាអ្នកចាត់ចែងនិងលូកដៃចូលសេដ្ឋកិច្ចទាំងស្រុង។ រដ្ឋមានសិទ្ធិក្នុងការកំណត់គោលដៅផលិតកម្ម គ្មានកម្មសិទ្ធិឯកជន តម្លៃដែលគ្រប់គ្រង និងការបែងចែកធនធាននៅទូទាំងសេដ្ឋកិច្ចចិន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០...
ថង់ប្រាជ្ញា ៖ ទ្រឹស្ដីភូមិសាស្ត្រនយោបាយដែលមានគោលដៅគ្រប់គ្រងពិភពលោក
ថង់ប្រាជ្ញា
The Seed Cambodia
-
January 30, 2023
ទ្រឹស្ដី Heartlandរបស់លោក Halford Mackinder និងទ្រឹស្ដី Rimland របស់លោក Nicholas J. Spykman គឺសុទ្ធតែជាគឺជាទ្រឹស្តីដែលទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយដែល ទ្រឹស្តីទាំងពីរនេះបានពន្យល់អំពីការវិវត្តនៃភូមិសាស្ត្រនយោបាយនៃពិភពលោក ប៉ុន្តែគំនិតរបស់ទ្រឹស្ដីទាំងពីរនេះគឺមិនដូចគ្នានោះទេ។ ដូចនេះនៅក្នុងអត្ថបទនេះយើងនឹងសិក្សាទៅលើទ្រឹស្ដីទាំងពីរនេះឱ្យបានស៊ីជម្រៅ។ ១. តើអ្វីទៅជាទ្រឹស្ដី Heartland ? នៅក្នុងឆ្នាំ១៩០៤ លោក Halford Mackinder បានសរសេរកម្រងសំណេរមួយដែលមានចំណងជើងថា «The Geographical Pivot...
ថង់ប្រាជ្ញា ៖ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក
ថង់ប្រាជ្ញា
The Seed Cambodia
-
January 9, 2023
កាលពីខែតុលាឆ្នាំ២០២២ កន្លងទៅនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិនបានអនុម័តនូវយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកដែលបង្កប់ទៅដោយគោលនយោបាយសំខាន់ៗដែលអាមេរិកគ្រោងនឹងយកមកអនុវត្តនៅពេលអនាគត។ យុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) គឺជាឯកសារដែលត្រូវបានរៀបចំជាទៀងទាត់ដោយស្ថាប័ននីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក ដែលបានលើកឡើងពីកង្វល់សន្តិសុខជាតិ និងរបៀបដែលរដ្ឋបាលរបស់ប្រធានាធិបតីកាន់អំណាចគ្រោងនឹងដោះស្រាយជាមួយកង្វល់ទាំងអស់នោះ។ ក្នុងអត្ថបទនេះ យើងនឹងសិក្សាថាតើ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិកបានឡើងពីចំណុចយុទ្ធសាស្រដែលគួរឱ្យកត់សម្គាល់អ្វីខ្លះ? យុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ របស់រដ្ឋបាល លោក ចូ បៃឌិន បានដាក់ចេញនូវប្រធានបទស្នូលចំនួនបី៖ (១)ការប្រកួតប្រជែងជាយុទ្ធសាស្រ្តជាមួយប្រទេសចិន និងរុស្ស៊ី (២)សារៈសំខាន់នៃគោលនយោបាយឧស្សាហកម្មក្នុងស្រុក និងការវិនិយោគ (៣)និងការផ្តោតលើការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈម។...
ថង់ប្រាជ្ញា ៖ ដំណើរដែលឈានទៅដល់បដិវត្ដន៍ផ្កាកុលាប
ថង់ប្រាជ្ញា
The Seed Cambodia
-
January 2, 2023
ចលនាបដិវត្តន៍ បានលេចឡើងនៅក្នុងសកលលោកយើងនេះអស់រយៈកាលជាយូរមកហើយ ជាពិសេស គឺនៅក្នុងកំឡុងសតវត្សទី២០។ ចលនាបដិវត្តន៍ទាំងនោះភាគច្រើនមានការផ្ដួចផ្ដើមពីអ្នកដែលមានអំណាចក្នុងសង្គម ដែលរួបរួមប្រជាពលរដ្ឋ ឱ្យទាំងអស់ងើបឡើងប្រឆាំងបះបោរជាមួយនឹងភាពអវិជ្ជមានដែលបានកើតឡើងនៅក្នុងសង្គមដែលគេកំពុងស្ថិតនៅ។ ស្របជាមួយគ្នានេះដែរ គេសង្កេតឃើញថា បដិវត្តន៍ជាច្រើនឡើងបានកើតឡើងបន្ទាប់ពីសហភាពសូវៀតបានដួលរលំ។ និយាយចូលមកដល់ចំណុចបញ្ហាមួយនេះ ប្រទេសហ្សកហ្ស៊ី ដែលជាអតីតប្រទេសស្ថិតនៅក្រោមសហភាពសូវៀត មានបដិវត្តដែលល្បីល្បាញមួយដែលគេស្គាល់ថាជា ចលនាបដិវត្តន៍ផ្កាកូលាប។ តើបដិវត្តន៍ផ្កាកូលាបនេះ មានដំណើរការ ឫរឿងរ៉ាវយ៉ាងដូចម្ដេចខ្លះ? ប្រកាសឯករាជ្យ តែទៅជួបការដើរថយក្រោយដោយសាររបបផ្ដាច់ការ ជាក់ស្តែង បន្ទាប់ពីប្រទេសហ្សកហ្ស៊ី បានប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់សហភាពសូវៀតនៅខែមេសាឆ្នាំ១៩៩១រួចមក ភ្លាមៗនោះបញ្ហាជាច្រើនបានកើតឡើងនៅក្នុងប្រទេសដែលទើបទទួលបានឯករាជ្យមួយនេះ។ រឿងរ៉ាវដែលបានកើតឡើងនោះគឺប្រធានាធិបតីទីមួយ លោក ហ្ស៉ីវែត កាំសាឃូឌៀ(Zviad Gamsakhurdia) បានសម្រេចចិត្តគ្រប់គ្រងរដ្ឋ ដោយដើរតាមរបបផ្តាច់ការ ដែលរបៀបគ្រប់គ្រងមួយនេះមិនអាចនាំសង្គមទៅរកស្ថិរភាព ចីរភាព និងការអភិវឌ្ឍបាន។ អស់រយៈពេលប៉ុន្មានខែ បន្ទាប់ពីទទួលបានឋានៈជាប្រធានាធិបតី លោក ហ្ស៉ីវែត កាំសាឃូឌៀ ត្រូវបានគេទម្លាក់ចេញពីតំណែងភ្លាមៗតាមរយៈការធ្វើរដ្ឋប្រហារ...
ថង់ប្រាជ្ញា ៖ អ្វីទៅជាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ(UNSC)?
ថង់ប្រាជ្ញា
The Seed Cambodia
-
December 26, 2022
អង្គការសហប្រជាជាតិជាអង្គការមួយដ៏ធំនៅក្នុងពិភពលោកហើយបច្ចុប្បន្ននេះមានសមាជិកចំនួន១៩៣ប្រទេស។ ដូចដែលយើងបានដឹងហើយថា អង្គការសហប្រជាជាតិមានសា្ថប័នសំខាន់ៗចំនួន៦ដែលមានដូចជា មហាសន្និបាត, ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម ក្រុមប្រឹក្សាភិបាល តុលាការអន្តរជាតិនិងលេខាធិការដ្ឋាន។ នៅក្នុងនោះផងដែរយើងសង្កេតឃើញថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមានតួនាទីសំខាន់ជាងគេបន្ទាប់ពីមហាសន្និបាតដែលមានការចូលរួមពីសមាជិកទាំងអស់ ប៉ុន្តែសមាជិកក្រុមប្រឹក្សាសន្តិសុខមានសមាជិកតែ១៥ប្រទេសប៉ុណ្ណោះ។ ក្នុងនោះផងដែរ ក្រុមប្រឹក្សានេះក៏មានសមាជិកចំនួន៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍តាំងពីការបង្កើតមកម្ល៉េះ និង១០ប្រទេសទៀតជាសមាជិកមិនអចិន្ត្រៃយ៍ដែលកើតឡើងចេញពីការបោះឆ្នោតសំរាប់អាណត្តិ២ឆ្នាំដោយមហាសន្និបាត។ បើយើងនិយាយយ៉ាងខ្លី ក្រុមប្រឹក្សានេះមាននាទីជាអ្នកគ្រប់គ្រងនិងសម្រេចដើម្បីរក្សាសន្តិសុខនិងរក្សាសន្តិភាពក្នុងតំបន់និងពិភពលោកទាំងមូលផងដែរ។ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថា តើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទាំងអចិន្រ្តៃយ៍និងមិនអចិន្ត្រៃយ៍មានតួនាទីនិងសិទ្ធិដូចម្តេចខ្លះសំរាប់ការដោះស្រាយសំរាប់ពិភពលោក? ១. ការកកើតនិងតួនាទីនៃក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីមហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខនេះគឺមានតួនាទីសំខាន់ជាងគេទី២ដែលក្នុងការទទូលខុសត្រូវចម្បងគឺការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខជាអ្នកសម្រេចចិត្តក្នុងការជួយដោះស្រាយបញ្ហានៅលើពិភពលោកដោយសន្តិវិធីនិងហៅភាគីជម្លោះមកដោះស្រាយលើតុចរចា។ ហើយក្នុងករណីខ្លះក្រុមប្រឹក្សានេះក៏ជាអ្នកសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្មលើប្រទេស ឬភាគីណាដែលមិនគោរពទៅលើច្បាប់អន្តរជាតិផងដែរ។...
ថង់ប្រាជ្ញា៖ បញ្ហានៅតំបន់កាស្មៀរ (Kashmir)
ថង់ប្រាជ្ញា
The Seed Cambodia
-
December 5, 2022
កាស្មៀរគឺជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ។ តំបន់នេះមានព្រំប្រទល់ភាគខាងលិចជាប់ប៉ាគីស្ថាន ហើយចិននៅភាគខាងកើត និងភាគខាងត្បូងជាប់នឹងប្រទេសឥណ្ឌា។ តំបន់នេះមានភាពល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងធនធានធម្មជាតិដ៏សម្បូរបែប។ បច្ចុប្បន្ននេះ ផ្នែកខាងជើង និងខាងលិចនៃតំបន់កាស្មៀរត្រូវបានកាន់កាប់ដោយប៉ាគីស្ថាន ខណៈដែលផ្នែកខាងត្បូងនិងខាងកើតត្រូវបានគ្រប់គ្រងដោយសាធារណៈរដ្ឋឥណ្ឌា។ អស់រយៈពេលជាងប្រាំមួយទសវត្សរ៍មកហើយដែលតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ។ អំឡុងពេលអាណានិគម ចក្រភពអង់គ្លេសបានបង្កើតឡើងនូវរដ្ឋសំខាន់ជាច្រើនដែលរីករាលដាលពាសពេញឧបទ្វីបឥណ្ឌា។ បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ ចក្រភពអង់គ្លេសសម្រេចចិត្តបញ្ចប់ការគ្រប់គ្រងជោគវាសនានៃរដ្ឋសំខាន់ៗទាំងនោះរួមទាំងឥណ្ឌាផងដែរ។ នៅក្នុងឆ្នាំ ១៩៤៧ ដដែលនោះ ប៉ាគីស្ថានបានស្នើសុំឱ្យចក្រភពអង់គ្លេសផ្តល់សេចក្តីសម្រេចចិត្តទៅដល់រដ្ឋតូចៗទាំងនោះ ថាតើគួរតែចូលរួមជាមួយប៉ាគីស្ថាន ឬ ឥណ្ឌា។ ទីបំផុតនៅខែមិថុនា ឆ្នាំ១៩៤៧ អង់គ្លេសបានទទួលយកផែនការប៉ាគីស្ថាន។...
ថង់ប្រាជ្ញា ៖ តើអ្វីគឺជាអាស៊ានបូកបី “ASEAN Plus Three”?
ថង់ប្រាជ្ញា
The Seed Cambodia
-
November 28, 2022
អាស៊ានបូកបី ដែលហៅជាភាសាអង់គ្លេសថា “ASEAN Plus Three” និងមានអក្សរកាត់ថា “APT” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧។ អាស៊ានបូកបី ត្រូវបានចាត់ទុកជាវេទិកាមួយដែលមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជាតិអាស៊ីបូព៌ាទាំងបីគឺ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ នៅក្នុងអត្ថបទនេះ យើងនឹងនិយាយបន្ថែមអំពីការពិភាក្សារបស់មេដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីសមាជិកទាំងដប់នៃអាស៊ាន និងរដ្ឋអាស៊ីបូព៌ាទាំងបីទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហានានាដែលកំពុងកើនឡើងក្នុងតំបន់ ។ ១. អ្វីទៅជា អាស៊ានបូកបី (APT)? អាស៊ានបូកបី...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ