"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

តើអ្វីគឺជាកិច្ចព្រមព្រៀង RCEP ?

កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាគំនិតផ្ដួចផ្ដើមរបស់អាស៊ានដែលបានប្រកាសចាប់ផ្ដើមក្នុងការចរចាគ្នានៅឆ្នាំ ២០១២ អំឡុងពេលកម្ពុជាគឺជាប្រធានប្ដូរវេនអាស៊ានហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមាន បន្ទាប់ពីបានឆ្លងកាត់ការចរចារអស់រយៈពេលជាង១០ឆ្នាំ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ និងជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ ដែលត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។ ១. តើអ្វីទៅជា កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)? ពាក្យពេញនៃRCEP ជាភាសាអង់គ្លេសគឺ “ Regional Comprehensive Economic Partnership” ដែលត្រូវបានគេស្គាល់ជាភាសាខ្មែរថា “...

ជម្លោះដែនទឹករវាងប្រទេសកេនយ៉ានិងសូម៉ាលី

ជារឿយៗជម្លោះព្រំដែននៅតែជាបញ្ហាប្រឈមនៅតាមបណ្តាប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ប្រសិនបើយោងទៅតាមកម្មវិធីព្រំដែន​ African Union Border Program (AUBP) គឺបានបង្ហាញថាមានតែប្រហែលមួយភាគបីតែប៉ុណ្ណោះនៃព្រំដែនក្នុងចំណោមប្រទេសចំនួន៥៤នៃទ្វីបអាហ្វ្រិកដែលត្រូវបានបោះបង្គោលជាផ្លូវការនៅក្នុងឆ្នាំ២០១១ ហើយប្រទេសជាច្រើននៅតែមានព្រំដែនហួសសម័យ​និងមិនជាក់លាក់ដែលពឹងផ្អែកលើទន្លេ ខ្សែដើមឈើ ឬផ្លូវជាការកំណត់ខ្សែខ័ណ្ឌដែលមានភាពមិនជាក់លាក់ហើយអាចរំកិលឬផ្លាស់ប្តូរតាមពេលវេលា។ ដោយសារតែបញ្ហាព្រំដែនគឺជាដើមចមនៃការបង្កឱ្យមានជម្លោះនៅក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេសនៅក្នុងទំនាក់ទំនងអន្តរជាតិ នេះហើយ ទើបនៅក្នុងអត្ថបទនេះយើងនឹងលើកយកបញ្ហាមួយមកបកស្រាយដែលនោះគឺជម្លោះដែនទឹករវាងប្រទេសកេនយ៉ានិងសូម៉ាលីដែលជាជម្លោះទ្វេភាគីដ៏ក្តៅគគុកមួយហើយបានឈានទៅដល់ការប្តឹងផ្តល់គ្នា តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice)ផងដែរ។ ជម្លោះដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះនៅលើគឺដោយសារតែការព្យាយាមថែរក្សានូវផលប្រយោជន៍សេដ្ឋកិច្ចដែលបានមកពី​​ធនធានធម្មជាតិជាច្រើនដូចជា​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ដ៏សម្បូរបែបដែលមាននៅក្នុងមហាសមុទ្រ​ឥណ្ឌា​ដែលប្រទេសទាំងពីរមានព្រំប្រទល់ទៅនឹង។​ ជម្លោះរវាងប្រទេសកេនយ៉ា និងប្រទេសសូម៉ាលី បានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ២០០០នៅពេលដែលប្រទេសកេនយ៉ាព្យាយាមទាមទារកម្មសិទ្ធិព្រំដែនសមុទ្រដែលលាតសន្ធឹងចូលនៅក្នុងដែនទឹករបស់ប្រទេសសូម៉ាលី ដែលវិវាទនេះមានភាពស្រដៀងគ្នាទៅនឹងជម្លោះព្រំដែនភាគខាងត្បូង រវាងប្រទេសកេនយ៉ានឹង...

សន្និសីទប្រទេសដែលទើបទទួលបានឯករាជ្យនៃតំបន់អាស៊ីនិងអាហ្វ្រិក អំឡុងសង្គ្រាមត្រជាក់

ក្រោយពីសង្រ្គាមលោកលើកទី២បានបញ្ចប់នៅឆ្នាំ១៩៤៥ បណ្តាប្រទេសដែលស្ថិតនៅក្រោមអាណានិគមបរទេសបានចាប់ផ្តើមទាមទារឯករាជ្យភាពរបស់ខ្លួនជាពិសេសគឺប្រទេសនៅក្នុងទ្វីបអាស៊ីនិងទ្វីបអាហ្រ្វិក។ មួយវិញទៀតបណ្តាប្រទេសម្ចាស់អាណានិគមមួយចំនួននៅអឺរ៉ុប ដូចជាប្រទេសបារាំងជាដើមបានទទួលរងនូវការខូចខាតខ្លាំងក្នុងសម័យសង្គ្រាមដោយសារតែការវាយប្រហារខ្លាំងដោយពួកណាស៊ីរបស់ហ៊ីត្លែរ។ ទោះបីជា ជ័យជំនះបានទៅលើខាងសម្ព័ន្ធមិត្តដែលមានអង់គ្លេសនិងបារាំងដែលអាចឱ្យប្រទេសទាំងនេះវិល ត្រលប់ទៅកាន់ដែនដីអាណានិគមខ្លួនវិញក៏ដោយ ក៏ឥទិ្ធពលរបស់ពួកគេនៅក្នុងការគ្រប់គ្រងបានធ្លាក់ចុះ ។ បណ្តាប្រទេសដែលនៅក្រោមអាណានិគមជាច្រើនដែលនៅអាស៊ីនិងអាហ្រ្វិកទាមទារឯករាជ្យបានជោគជ័យជាពិសេសនៅចុងទសវត្សទី៤០ និងទសវត្សទី៥០។ នៅពេលដែលបញ្ចប់សង្រ្គាមលោកលើកទី២ និងការចាកចេញពីសករាជអាណានិគមនិយម ពិភពលោកបានជួបប្រទះនូវសង្គ្រាមមួយថ្មីក៏បានកើតឡើង នោះគឺជាសង្រ្គាមត្រជាក់ដែលជាសង្រ្គាមមនោគមវិជ្ជារវាងប្រទេសអាមេរិចនិងសហភាពសូវៀត។ សង្គ្រាមនេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រទេសតតិយលោកដែលទើបតែទទួលបានឯករាជ្យពីប្រទេសអាណានិគម ដែលប្រទេសតូចៗក្លាយជាកូនអុកនិងការប្រទាញប្រទង់គ្នារវាងមនោគមន៍វិជ្ជាកុម្មុយនីស្ដ និងមនោគមន៍វិជ្ជាសេរី។ ហេតុដូចនេះហើយ ទើបបណ្តាប្រទេសដែលទទួលអាណានិគមថ្មីៗទាំងនោះបានរៀបចំសន្និសីទមួយ ដែលមានឈ្មោះថាសន្និសីទអាស៊ី អាហ្វ្រិក ដែលយើងអាចហៅម្យ៉ាងទៀតថាសន្និសីទទីក្រុងបានឌុង ដែលប្រារព្ធក្នុងទីក្រុងបានឌុង...

ដើមចមសង្គ្រាមរវាងអីរ៉ាក់និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០០៣ (សង្គ្រាមឈូងសមុទ្រពែក្សទី ២)

សង្គ្រាមអ៊ីរ៉ាក់ ឬអាចហៅម្យ៉ាងទៀតបានថាសង្គ្រាមឈូងសមុទ្រពែក្សទី ២ (Second Persian Gulf War) បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០០៣ នៅពេលដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចល័តទ័ពរបស់ខ្លួនចូលក្នុងទឹកដីអ៊ីរ៉ាក់ បន្ទាប់ពីឧក្រិដ្ឋកម្ម ៩/១១ ដែលមានការវាយប្រហារពីសំណាក់ក្រុម Al Qaeda មកលើទីក្រុងញ៉ូវយ៉ក និងវ៉ាស៊ីនតោន។ សង្គ្រាមអ៊ីរ៉ាក់បានប្រពឹ្រត្តិទៅអស់រយៈពេល ៨ ឆ្នាំ ៨ ខែ និង...

ផែនការរបស់សហរដ្ឋអាមេរិកដើម្បីជួយប្រទេសអឺរ៉ុបក្រោយសង្គ្រាមលោក

បើទោះបីជាសង្គ្រាមលោកលើកទី២បានបញ្ចប់ ក៏គេសង្កេតឃើញប្រទេសជាច្រើននៅលើពិភពលោកជាពិសេសពួកបណ្តាប្រទេសនៅអ៊ឺរ៉ុបនៅតែប្រឈមមុខនឹងសង្គ្រាមស៊ីវិល ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមហាអំណាចជាមួយនឹងបរិបទថ្មីនៃសង្គ្រាមត្រជាក់ដែលជាការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិចនិងសហភាពសូវៀតដែលបណ្តាលឱ្យកើតមានឡើងនៅអតិផរិណា គ្រោះទុរ្ភិក្សនិងបញ្ហាអសន្តិសុខគ្រប់ទីកន្លែង។ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃសង្គ្រាមលោកលើកទី២ទៀតសោត ទីក្រុងជាច្រើននៅក្នុងប្រទេសឧស្សាហកម្មរួមមានចក្រភពអង់គ្លេស បារាំង អាឡឺម៉ង់ អ៊ីតាលីនិងប៊ែលហ្សិកត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលជាកង្វះខាតដ៏ធ្ងន់ធ្ងរក្នុងការស្រោចស្រង់ប្រទេសឡើងវិញបាន។ នៅចំពោះមុខសភាពដ៏វឹកវរទាំងនយោបាយនិងសេដ្ឋកិច្ចបែបនេះហើយ ទើបសហរដ្ឋអាមេរិចយល់ថាខ្លួនត្រូវតែចូលអន្តរាគមន៍ក្នុងការផ្តល់ជាជំនួយសេដ្ឋកិច្ចដើម្បីស្រោចស្រង់ប្រទេសនៅអ៊ឺរ៉ុបឡើងវិញ។ ក្រោយមកនៅឆ្នាំ១៩៤៧ ក្រោមគំនិតផ្តួចផ្តើមរបស់លោក George Marshal និងការចុះហត្ថលេខាឱ្យអនុវត្តដោយលោកប្រធានាធិបតី Harry Truman នៅឆ្នាំ១៩៤៨ បានបង្កើតឱ្យមាននូវផែនការមួយដែលមានឈ្មោះថា “ផែនការ Marshal”។ តើផែនការMarshalជាអ្វី? ផែនការMarshalឬកម្មវិធីស្តារអ៊ឺរ៉ុបឡើងវិញ(European Recovery Program)...

តើ NATO និង Warsaw Pact ជានរណា?

តាំងពីសង្រ្គាមលោកលើកទីពីរ នយោបាយនៅទ្វីបអឺរ៉ុបត្រូវបានបែងចែកជាពីរ មួយផ្នែកឆ្ពោះទៅរកលទ្ធិសេរីនៃសហរដ្ឋអាមេរិក និងមួយផ្នែកទៀតស្ថិតនៅក្រោមការដឹកនាំកុម្មុយនីស្តរបស់សហភាពសូវៀត។ ការបែងចែកនេះហាក់ធ្វើឱ្យមានភាពប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតក្នុងការពង្រឹងអំណាចរបស់ខ្លួន។ ហេតុដូចនេះទើបធ្វើឱ្យមានការបង្កើតនូវអង្គការសន្ធិសញ្ញាចំនួនពីរ គឺអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដោយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាវ៉ាសូវីដោយសហភាពសូវៀត។ អ្វីទៅជាNATO និង Warsaw Pact? អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ត្រូវបានគេហៅថា "សម្ព័ន្ធអាត្លង់ទិកខាងជើង" ដែលជាទូទៅវាត្រូវបានគេហៅកាត់ជាភាសាបារាំងថា "អូតង់ (OTAN)” ឬ តាមភាសាអង់គ្លេសថា "ណាតូ (NATO)"។ ណាតូ ឬ អូតង់ គឺជាបក្សសម្ព័ន្ធយោធាមួយ...

យូហ្គោស្លាវី ៖ ពីរាជាណាចក្រឆ្នាំ១៩១៨ទៅជាសង្គមនិយមនៅឆ្នាំ១៩៤៦

យូហ្គោស្លាវី ជារដ្ឋសហព័ន្ធមួយដែលស្ថិតក្នុងទី្វបអឺរ៉ុបនិងនៅក្នុងតំបន់បាល់កង់។ រដ្ឋសហព័ន្ធនេះមានផ្ទៃក្រឡា ២៥៥,៩៥០ គម២ ដែលគ្របដណ្តប់លើប្រទេសបច្ចុប្បន្នដូចជា បូស្នៀ និងហឺហ្សេហ្គោវីណា(Bosnia and Herzegovina), ក្រូអាស៊ី(Croatia), ម៉ាសេដូនៀ(Macedonia), ម៉ុងតេណេហ្គ្រោ(Montenegro), ស៊ែប៊ី(Serbia ), កូសូវ៉ូ(Kosovo) និង ស្លូវេនី(Slovenia)។ យូហ្គោស្លាវីបានកើតឡើងក្រោយសង្គ្រាមលោកលើកទី១ក្រោមឈ្មោះថាព្រះរាជាណាចក្រសែប៊ ក្រូអាស៊ីនិងស្លូវេណ ដែលបានបង្កើតជាប្រជាជាតិមួយនិងអធិបតេយ្យភាពនៃប្រជាជនស្លាវខាងត្បូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ១៩១៨...

ការដួលរលំនៃសហភាពសូវៀត

បើគិតឱ្យមែនទែនទៅ សហភាពសូវៀតគឺជាអតីតប្រទេសខ្នាតយក្សមួយ ដែលមានសក្ដានុពលធំទំាងទឹកដី នយោបាយ និងសេដ្ឋកិច្ច។ សហភាពសូវៀតក្រោយធ្វើបដិវត្ដន៍ផ្ដួលរលំរបបរាជានិយម បានចាប់ផ្ដើមពង្រីកទឹកដី និងពង្រាយគ្រាប់មនោគមន៍កុម្មុយនីស្ដសឹងតែពាសពេញពិភពលោក។ សហភាពសូវៀតបានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងគ្នាដើម្បីបានពានជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក។ ការប្រកួតប្រជែងនេះ មិនត្រឹតតែធ្វើឱ្យពិភពលោកបែងចែកជាពីប្លុកទេ ប៉ុន្តែក៏បានធ្វើឱ្យប្រទេសខ្លះបែងចែកជា ២ និងខ្លះទៀតធ្លាក់ចុះសង្គ្រាមស៊ីវិលដែរ។ ការដួរលំនៃសហភាពសូវៀតគឺហាក់ប្រៀបបានយក្សមួយបានដួល ហើយសហរដ្ឋអាមេរិកទទួលជ័យជំនះក្នុងការធ្វើឱ្យសហភាពសូវៀតបន្ទន់ជង្គង់បាន។ ការដួលរលំរបស់សហភាពសូវៀនេះត្រូវបានគេវិភាគថាដោយសារសហភាពសូវៀតចុះទន់ខ្សោយដោយសារងប់ងល់ប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកខ្លាំងពេករហូតខើចសេដ្ឋកិច្ច និងធនធាន។ ដូចនេះ តើមូលហេតុអ្វីខ្លះទើបសហភាពសូវៀតដួលរលំ? ការផ្លាស់ប្តូរគោលនយោបាយ និងឥទ្ធិពលនយោបាយការបរទេស លោក Mikhail...

បដិវត្តវប្បធម៌នៅក្នុងប្រទេសចិន

ប្រសិនបើយើងក្រឡេកទៅមើលអំពីប្រវត្តិសាស្ត្រប្រទេសចិន យើងពិតជាមិនអាចមើលរំលងពីបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថានិកសាធារណរដ្ឋប្រជាមានិតចិនគឺ លោកម៉ៅ សេទុងបានទេ។ លោកម៉ៅសេទុងបានព្យាយាមផ្លាស់ប្តូរសេដ្ឋកិច្ចប្រទេសចិនតាមរយៈផែនការ “មហាលោតផ្លោះ” ដែលបានបន្សល់ទុកនៅសោកនាដកម្មនៃគ្រោះទុរ្ភិក្សនិងការបាត់បង់ជីវិតប្រជាជនរាប់លាននាក់។ ក្រោយពេលដែលផែនការនេះទទួលបរាជ័យ នៅក្នុងប្រទេសចិនក៏មានលេចឡើងនូវបដិវត្តមួយដែលគ្រប់គ្នាបានស្គាល់ថាជា បដិវត្តវប្បធម៌។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកទៅមើលថាតើអ្វីទៅជាបដិវត្តវប្បធម៌? ហើយបដិវត្តនេះវាមានឥទ្ធិពលអ្វីខ្លះដល់ការផ្លាស់ប្តូរសង្គមចិន? បដិវត្តវប្បធម៌ គឺជាចលនាសង្គមនយោបាយចុងក្រោយរបស់លោកម៉ៅ សេទុងដែលបានកើតឡើងរយៈពេល១ទសវត្សដើម្បីលុបបំបាត់ឥទ្ធិពលមូលធននិយម និងប្រពៃណីចិននៃសាធារណរដ្ឋប្រជាមានិត និងដាក់បញ្ចូលទស្សនវិជ្ជានៃលទ្ធិម៉ៅនិយម(Maoism) ដើម្បីបំពេញចន្លោះប្រហោងមនោគមវិជ្ជាដែលកំពុងប្រើប្រាស់នៅក្នុងសម័យនោះ។ បដិវត្តនេះបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦៦ នៅពេលដែលប្រធានគណបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំងបានប្រកាសថា គណបក្សនេះត្រូវបានជ្រៀតចូលដោយ "អ្នកប្រឆាំងបដិវត្តន៍"...

មូលហេតុអ្វីបានជាមានការបង្កើតគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ SDG?

អង្គការសហប្រជាជាតិគឺជាស្ថាប័នមួយដ៏ធំបំផុតក្នុងពិភពលោកដែលតែងតែជួយរិះរកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាជាច្រើនដែលពិភពលោកបានជួបប្រទះ ព្រមទាំងជួយជ្រោមជ្រែងការអភិវឌ្ឍតាមបណ្ដាប្រទេសនានាផងដែរ។ ក្នុងនោះដែរ អង្គការសហប្រជាជាតិបានដាក់ចេញនូវរបៀបវារៈមួយដែលមានឈ្មោះថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកទៅមើលថាតើអ្វីទៅជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព? មូលហេតុអ្វីបានជាមានការបង្កើតឡើងនូវគោលដៅទាំងនេះ? និងតើការសម្រេចនូវគោលដៅទាំងនេះមានបញ្ហាអ្វីខ្លះ? តើអ្វីទៅជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)? នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ២០១៥ អង្គការសហប្រជាជាតិនិងប្រទេសដែលជាសមាជិកបានអនុម័តនូវគោលដៅមួយដែលមានឈ្មោះថា “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)” ឆ្នាំ ២០១៥-២០៣០ ។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)...

ដំណើរនៃការបង្កើតសហភាពសូវៀត

សហភាពសូវៀត ដែលមានឈ្មោះពេញថាសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត ត្រូវបានបង្កើតឡើងនៅ ក្នុងឆ្នាំ ១៩២២ ដោយមានប្រទេសដំបូងចំនួន ០៤ បានចូលរួមចុះហត្ថលេខា ដែលក្នុងនោះរួមមាន ប្រទេសរុស្ស៊ី (Russia) អ៊ុយក្រែន (Ukraine) បេឡារុស្ស (Belarus) និង ហ្សកហ្ស៊ី (Georgia)។ មេដឹកនាំដំបូងរបស់សហភាពសូវៀតគឺលោក វ៉ាឌីមៀ លេនីន (Vladimir Lenin) ដែលបន្ទាប់មកបានជំនួសតំណែងដោយ...

ហ្វីលីពីន: ២១ឆ្នាំក្រោមអំណាចប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស

ប្រទេសហី្វលីពីនដែលមានឈ្មោះពេញថា ”សាធារណរដ្ឋហ្វីលីពីន” ជាប្រទេសអាស៊ីអាគ្នេយ៍ដីកោះដែលមានប្រជុំកោះច្រើន ហើយក៏ជាប្រទេសមួយដែលគ្មានព្រំដែនគោកផងដែរ។ ជាមួយគ្នានេះបើនិយាយអំពីប្រវត្តិសាស្ត្រអាណានិគមវិញ ប្រទេសហី្វលីពីនក៏ជាប្រទេសមួយដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញនិងសហរដ្ឋអាមេរិចផងដែរ។ ហី្វលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិចនៅឆ្នាំ១៩៤៦ ហើយមានប្រធានាធិបតីសរុបចំនួន១៦រូប។ អ្វីដែលគួឱ្យចាប់អាម្មរណ៍ជាងគេក្នុងចំណោមប្រធានាធិបតីទាំង ១៦ នោះគឺការដឹកនាំរបស់ប្រធានាធិបតីទី១០ លោក ហ្វីឌីណង់ ម៉ាកូស។ លោក ហ្វីឌីណង់ ម៉ាកូស មានឈ្មោះពេញថា Ferdinand Emmanuel Edralin Marcos Sr. បានកើតនៅថ្ងៃទី ១១...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ