Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស
The Seed Cambodia
-
September 2, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់អំពីគោលនយោបាយអាមរិកជាអាទិភាពទីមួយ “American First” និង ការវិលត្រលប់មកវិញរបស់អាមេរិក “America is Back”
The Seed Cambodia
-
August 17, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ វិបត្តិអចលនទ្រព្យនៅប្រទេសចិន
ថង់ប្រាជ្ញា
The Seed Cambodia
-
December 4, 2023
ជាលើកដំបូងបង្អស់របស់ចិននៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន ដែលបានជួបប្រទះដោយផ្ទាល់នូវអ្វីដែលហៅថា វិបត្តិអចលនទ្រព្យ។ ផ្ទះ ផ្សារទំនើប រួមទាំងការដ្ឋានសំណង់ជាច្រើនត្រូវបានគេទុកចោលហើយខ្លះត្រូវបានគេហៅថាជា ទីក្រុងខ្មោចដោយសារតែតម្លៃផ្ទះកំពុងធ្លាក់ចុះ បូកផ្សំជាមួយនឹងបញ្ហាដែរក្រុមហ៊ុនអភិវឌ្ឍន៍មិនមានថវិការគ្រាប់គ្រាន់ក្នុងការបន្តការសាងសង់។ ការព្រួយបារម្ភខ្លាំងជាងគេពេលនេះសម្រាប់ប្រជាជន និងរដ្ឋាភិបាលចិន គឺផលប៉ះពាល់នៃវិបត្តិនេះ ទៅដល់សេដ្ឋកិច្ចរបស់ចិនដែលកំពុងតែធ្លាក់ចុះរួចទៅហើយ។ ហេតុដូច្នេះហើយថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមអំពីមូលហេតុ ផលប៉ះពាល់ និងការឆ្លើយតបពីសំណាក់រដ្ឋាភិបាលចិនទៅលើវិត្តិមួយនេះ។ តើអ្វីទៅជាមូលហេតុនៃវិបត្តិអចលនទ្រព្យនៅប្រទេសចិន? ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកទីផ្សារលំនៅដ្ឋានរបស់ចិនបានកើនឡើងជាខ្លាំង ដោយសារតែប្រជាជនជាច្រើនបានផ្លាស់ប្តូរទីលំនៅពីជនបទមករស់នៅនិងធ្វើការនៅទីក្រុង។ ការកើនឡើងនេះក៏ដោយសារតែរដ្ឋាភិបាលចិនបានសម្រេចធ្វើកំណែទម្រង់លំនៅដ្ឋានដែលបានផ្លាស់ប្តូរពីប្រព័ន្ធលំនៅឋានបែបសង្គមនិយមទៅជាប្រព័ន្ធលំនៅឋានផ្អែកលើទីផ្សារសេរី ។ បើយោងតាមការចុះផ្សាយរបស់ធនាគារពិភពលោកបានឱ្យដឹងថាការកើនឡើងនៃចំនួនប្រជាជននៅទីក្រុងរបស់ចិនចន្លោះឆ្នាំ ១៩៩០ ដល់...
កម្មវិធីថង់ប្រាជ្ញា៖ ថៃបានដើរការទូតម្ហូបអាហារបានល្អយ៉ាងដូចម្ដេច?
ថង់ប្រាជ្ញា
The Seed Cambodia
-
November 6, 2023
នៅពេលដែលចាប់ផ្ដើមនិយាយអំពីប្រទេសថៃ អ្វីដែលគេនឹកឃើញមុនគេនោះគឺភាពសម្បរបែបនៃម្ហូបអាហារ ហើយមុខម្ហូបមួយចំនួនដែលគេនឹងនឹកឃើញមុនគេនោះ តុមយុំា ស៊ុមតាំ មូកថៈ បាយដំណើបស្វាយ ជាដើម ហើយមុខម្ហូបទាំងប៉ុន្មានមុខនេះមានវត្តមានស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដែលសូម្បីតែការធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ថៃដូចជា Thai Airway ជាដើម ក៏ភ្ញៀវអាចទទួលទានបង្អែមបាយដំណើបស្វាយ និងមុខម្ហូបថៃមួយចំនួនបានដែរ។ ជាការពិតណាស់ ម្ហូបគឺត្រឹមតែផ្នែកមួយនៃអត្តសញ្ញាណជាតិតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រទេសថៃវិស័យម្ហូបអាហារគឺជាអំណាចទន់ដ៏មានប្រសិទ្ធភាព ដែលត្រូវបានរាជរដ្ឋាភិបាលថៃប្រើប្រាស់ជាយុទ្ធសាស្រ្តមួយរបស់នយោបាយការបរទេស ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយតាមរយៈអំណាចទន់មួយនេះ ប្រទេសថៃអាចកើបបានផលប្រយោជន៍សេដ្ឋកិច្ចបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីការទូតម្ហូបអាហាររបស់ប្រទេសថៃ ភាពជោគជ័យនៅក្នុងការអនុវត្តការទូតម្ហូបអាហារ...
កម្មវិធីថង់ប្រាជ្ញា៖ ការងើបឡើងវិញនៃវិបត្តិជាប់គាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
The Seed Cambodia
-
October 30, 2023
សហរដ្ឋអាមេរិកវិះនឹងត្រូវធ្លាក់ចូលក្នុងវិបត្តិជាប់គាំងរដ្ឋាភិបាលម្តងទៀតជាលើកទី២២ ព្រោះថាច្បាប់ថវិកាដែលធានាដំណើរការរដ្ឋបាលរបស់រដ្ឋាភិបាលសហព័ន្ធត្រូវផុតឱសានវាទនៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២អាធ្រាត្រ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានបញ្ចៀសនូវវិបត្តិជាប់គាំងនេះវិញ ដោយលោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីសម្រេចបណ្ដោះអាសន្ននៅនាទីចុងក្រោយដែលមានសុពលភាពត្រឹមរយៈពេល ៤៥ ថ្ងៃ។ តើអ្វីទៅជាវិបត្តិជាប់គាំងរដ្ឋាភិបាល? វិបត្តិជាប់គាំងរដ្ឋាភិបាលឬ Government Shutdown កើតឡើងនៅពេលដែលអ្នកតាក់តែងគោលនយោបាយបរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់រដ្ឋសហព័ន្ធនៅពេលបញ្ចប់ឆ្នាំសារពើពន្ធ ឬជាកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី។ សភាត្រូវតែអនុម័ត ហើយប្រធានាធិបតីត្រូវចុះហត្ថលេខាលើច្បាប់ថវិកា ដើម្បីចំណាយទៅលើវិស័យរដ្ឋបាលផ្សេងៗ។ ច្បាប់នេះចែកចេញជា ១២...
កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់ប្រទេសអ៉ីស្រាអែលទៅលើសហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
The Seed Cambodia
-
October 23, 2023
អ៊ីស្រាអែលគឺជារដ្ឋសេរីតែមួយគត់នៅមជ្ឈិមបូព៌ាដែលមានទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងឆ្នាំ១៩៦០មក។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ត្រូវបានពិភពលោកចាត់ទុកថាគឺជាទំនាក់ទំនងទ្វេរភាគីដ៏ស្អិតរមួត។ ដោយឡែក ក្នុងរយៈពេល៧៣ឆ្នាំនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកយោធា ជំនួយផ្នែកមនុស្សធម៌ និងការផ្ដល់ការគាំទ្រដែលគ្មានដែនកំណត់ទៅកាន់អ៊ីស្រាអែលមិនថាស្ថិតនៅក្នុងស្ថានការណ៍ពិភពលោកបែបណាក៏ដោយ។ ដោយឡែក មូលហេតុចម្បងមួយនៅពីក្រោយ គោលនយោបាយការបរទេសដែលមានទំនោរខ្លាំងទៅរកអ៊ីស្រាអែលដែលមានការគាំទ្រនិងការផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នោះគឺដោយសារឥទ្ធិពលរបស់ក្រុមសាសនាដែលមានទំនោរទៅរកប្រទេសអ៊ីស្រាអែល។ ក្រុមសាសនាដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកទាំងអស់នោះមានការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ីស្រាអែល ព្រមទាំងស្ម័គ្រចិត្តនៅក្នុងការធ្វើគ្រប់បែបយ៉ាងដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់អ៊ីស្រាអែល។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅអំពី ឥទ្ធិពលរបស់ក្រុមសាសនាសំខាន់ៗចំនួនពីរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅពីក្រោយគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល នោះគឺក្រុម អ៊ីវ៉ានជេលីខលគ្រីស្ទាន (Evangelical Christian) ក្រុមសាសនាជ្វីហ្វ-អាមេរិក (American Jews)...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីការស្លាប់លោក Hardeep Singh Nijjar ប៉ះពាល់ឥណ្ឌា និង កាណាដា?
ថង់ប្រាជ្ញា
The Seed Cambodia
-
October 16, 2023
កាលពីប៉ុន្មានសប្តាហ៍មុន លោក ចាស្ទីន ទ្រូដូរ (Justin Trudeau) នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា បានចោទប្រកាន់ដោយបើកចំហទៅលើរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជុំវិញការស្លាប់របស់លោក ហាឌីប ស៊ីកនីចារ (Hardeep Singh Nijjar) ដែលជាថ្នាក់ដឹកនាំសាសនាស៊ីកម្នាក់ (Sikh Separatist)។ ការចោទប្រកាន់នេះបានប៉ះពាល់ជាខ្លាំងទៅលើកិត្តិនាមរបស់រដ្ឋាភិបាល ឥណ្ឌា និង កាណាដាផ្ទាល់ ហើយវាក៏បានជះឥទ្ធិពលទៅលើទំនាក់ទំនងប្រទេសទាំងពីរផងដែរ។ តើលោក ហាឌីប ស៊ីក...
កម្មវិធីថង់ប្រាជ្ញា៖ កិច្ចប្រជុំកំពូលនិងសារៈសំខាន់របស់ BRICS ចំពោះប្រទេសជាសមាជិក
ថង់ប្រាជ្ញា
The Seed Cambodia
-
October 9, 2023
BRICS គឺជាឈ្មោះជាអក្សរកាត់ឡាតាំងដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូងហើយថ្មីៗនេះប្លុកនេះបានបង្កើនសមាជិកពីចំនួន៥ទៅ១១ប្រទេសនៅក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង។ នៅក្នុងអត្ថបទនេះនឹងនិយាយនិងសិក្សាអំពី កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង សារៈសំខាន់នៃ BRICS ចំពោះសមាជិកនិងអនាគតរបស់ BRICS។ កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង កិច្ចប្រជុំកំពូល BRICS លើកទី១៥ត្រូវបានធ្វើឡើងនៅទីក្រុងចូហាន់ណេសបឺគ( Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៣-២៤...
កម្មវិធីថង់ប្រាជ្ញា៖ ការចូលជាសមាជិកក្នុង G20 របស់សហភាពអាហ្វ្រ៊ិក (The African Union Road to G20)
ថង់ប្រាជ្ញា
The Seed Cambodia
-
October 2, 2023
ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិក(AU) ទៅក្នុងក្រុមប្រទេសទាំងម្ភៃ (G20) គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទទួលស្គាល់ទ្វីបអាហ្វ្រ៊ិកជាកម្លាំងសកល (Global Power) ថ្មីមួយនៃពិភពលោក។ មុនពេលចូលជាសមាជិករបស់ G20 សហភាពអាហ្រ្វ៊ិកបានប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងទ្វីបរបស់ខ្លួន រួមមានអស្ថិរភាពនយោបាយ វិសមភាពសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិកត្រូវបានព្យាយាមតាំងពីពេលធ្វើជាដៃគូសហការជាមួយនឹង G20 (African Union and G20 Partnership) នៅក្នុងឆ្នាំ ២០១៧ នៅពេលដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៃវេទិកានោះ។...
កម្មវិធីថង់ប្រាជ្ញា៖ សង្គមគ្មានប្រាក់ក្រដាស
ថង់ប្រាជ្ញា
The Seed Cambodia
-
September 25, 2023
យើងអាចគិតថា ការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ជាបាតុភូតទំនើបមួយ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ និងការទូទាត់ពីចម្ងាយ ជំនួសឱ្យក្រដាសប្រាក់ដែលជារបៀបទូទាត់ប្រពៃណីអស់ជាច្រើនទសវត្សរ៍មកហើយ ក៏ប៉ុន្តែ គំនិតនៃការដោះដូរដោយមិនចាំបាច់ប្រើប្រាស់តែក្រដាសប្រាក់គឺមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីប្រវត្តិនៃការទូទាត់ប្រាក់ និងសង្គមដែលគ្មានការប្រើប្រាស់ក្រដាសប្រាក់។ ប្រវត្តិនៃការទូទាត់ប្រាក់ មុនមានការបង្កើតសាច់ប្រាក់ ប្រព័ន្ធដោះដូរទំនិញដំបូងត្រូវបានបង្កើតដោយពួកមេសូប៉ូតាមី (Mesopotamians) នៅយុគសម័យបុរេប្រវត្តិ តាំងពី ៨០០០ ឆ្នាំមុនមកម្ល៉េះ។ ក្រោយមក នៅ ៣៥០០ ឆ្នាំមុន គេបានកែច្នៃលោហធាតុដូចជាសំរិទ្ធ ប្រាក់ និងមាស ដើម្បីប្រើជាទម្រង់នៃប្រាក់។...
កម្មវិធីថង់ប្រាជ្ញា៖ សម្ព័ន្ធមិត្តក្លាយជាសត្រូវ សង្គ្រាមចិន-វៀតណាម
ថង់ប្រាជ្ញា
The Seed Cambodia
-
September 4, 2023
ការព្រួយបារម្ភពីការងើបឡើងវិញរបស់ហាណូយ នាឆ្នាំ ១៩៧៤ ប៉េកាំងបានសម្រេចប្រើប្រាស់ទ័ពទាហានដកវៀតណាមចេញពីកោះប៉ារ៉ាសែល (Paracel Islands) ហើយទង្វើនេះក៏បានកើតជាការប៉ះទង្គិចដែនសមុទ្ររវាងចិននិងវៀតណាម។ ដើម្បីជាការឆ្លើយតប វៀតណាមក៏បានកំណត់បណ្តេញចេញនូវជនជាតិភាគតិចចិននៅតំបន់ភូមិភាគឦសាននៃប្រទេសខ្លួន។ ដោយមើលឃើញពីបញ្ហានេះ ចិនកាន់តែព្រួយបារម្ភថាវៀតណាមនឹងងាកទៅជិតសូវៀតដែលជាការគំរាមកំហែងដល់សន្តិសុខខ្លួន នៅខែកញ្ញា ឆ្នាំ ១៩៧៥ ថ្នាក់ដឹកនាំចិនបានធ្វើជំនួបជាមួយលោក ឡេ យន់ (Le Duan) ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ដស្តវៀតណាម ដោយធ្វើកិច្ចព្រមព្រៀងដើម្បីបន្តផ្តល់នូវជំនួយផ្នែកសេដ្ឋកិច្ចដល់វៀតណាមដែលគិតជាសាច់ប្រាក់ប្រមាណ ២០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ...
កម្មវិធីថង់ប្រាជ្ញា៖ តើសិង្ហបុរីបែកចេញពីប្រទេសម៉ាឡេស៊ីយ៉ាងដូចម្ដេច?
ថង់ប្រាជ្ញា
The Seed Cambodia
-
August 27, 2023
ប្រទេសសឹង្ហបុរីគឺជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំងដោយសារតែប្រទេសនេះបានឆ្លងកាត់នូវរបត់ជាច្រើននៅក្នុងការឆ្ពោះទៅរកឯករាជ្យជាតិ ជាពិសេសនៅពេលដែលមានការរួមបញ្ចូលនិងការបំបែកចេញនូវឯករាជ្យភាពពីប្រទេសម៉ាឡេស៊ី។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងប្រវត្តិនៃការរួមបញ្ចូលរវាងប្រទេសសឹង្ហបុរីនិងប្រទេសម៉ាឡេស៊ី ការបំបែកចេញរបស់ប្រទេសសឹង្ហបុរីពីប្រទេសម៉ាឡេស៊ី និងការកកើតនៃប្រទេសសឹង្ហបុរី។ ការរួមបញ្ចូលគ្នារវាងប្រទេសម៉ាឡេស៊ីនិងប្រទេសសឹង្ហបុរី ការឆ្ពោះទៅរកឯករាជ្យរបស់ប្រទេសសឹង្ហបុរីបានចាប់ផ្តើមក្រោយពីការបញ្ចប់ការដាក់អាណានិគមពីចក្រភពអង់គ្លេសមកលើប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៥៩។ នៅពេលនោះប្រទេសសឹង្ហបុរីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីដំបូងបង្អស់គឺ លោក លី ក្វាន់យ៉ូ។ ក្នុងអំឡុងពេលនោះប្រទេសសឹង្ហបុរីបានជួបប្រទះនូវបញ្ហាជាច្រើនដែលធ្វើឱ្យមានការរាំងស្ទះក្នុងការអភិវឌ្ឍន៍ប្រទេស ដូចជាបញ្ហាទឹកដីភូមិសាស្រ្តតូច ការមានប្រជាជនចិនច្រើន (Chinese Predomination) និងបញ្ហាវាយប្រហារផ្សេងៗដោយសារតែទីតាំងភូមិសាស្រ្ត។ ដោយហេតុនៃការជួបប្រទះនេះបាននាំមកនូវផលវិបាកដល់ប្រទេសឹង្ហបុរី ទើបលោកនាយករដ្ឋមន្រ្តីមានការស្រមៃក្នុងការបង្រួបបង្រួមអង្គភាពនយោបាយធំ (envision a larger political entity) ដែលអាចធានានូវសុវត្ថិភាពក៏ដូចជាឱកាសសេដ្ឋកិច្ចផ្សេងៗមកក្នុងការអភិវឌ្ឍន៍ប្រទេសសឹង្ហបុរី។ ក្រោយមកលោក...
កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយដែលជួយឥណ្ឌាចាក់ឬសជាមួយអាស៊ីអាគ្នេយ៍
ថង់ប្រាជ្ញា
The Seed Cambodia
-
August 14, 2023
ប្រទេសឥណ្ឌាជាប្រទេសដែលមានអរិយធម៌ដ៏រុងរឿងមួយដែលបានជះឥទ្ធិពលវប្បធម៌ និងសាសនារបស់ខ្លូននៅក្នុងទ្វីបអាស៊ី ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍មានតាំងពីសម័យបុរាណមកម៉្លេះ តែទំនាក់ទំនងមានការឡើងចុះទៅតាមសម័យកាល។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍ចាប់ផ្ដើមបង្កើតឡើងនៅពេលប្រទេសនីមួយៗទទួលបានឯករាជ្យពីប្រទេសដាក់អាណានិគម ហើយទំនាក់ទំនងកាន់តែល្អ គឺនៅពេលដែលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ ដោយឥណ្ឌាបានបង្កើតគោលនយោបាយមួយហៅថា គោលនយោបាយមើលសំដៅទៅទិសខាងកើត ឬជាភាសាអង់គ្លេស Look East Policy (LEP) នៅក្នុងឆ្នាំ១៩៩២។ គោលនយោបាយនេះ នៅតែត្រូវបានបន្តអនុវត្តរហូតមកដល់ពេលនេះ ដោយប្តូរឈ្មោះទៅជា គោលនយោបាយប្រតិបត្តិការឆ្ពោះទៅទិសខាងកើត ឬ Act...
ថង់ប្រាជ្ញា៖ ប៉ីឌូ (Beidou) របស់ចិនជាគូប្រជែងនៃប្រព័ន្ធកំណត់ទីតាំង (GPS) របស់សហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
The Seed Cambodia
-
August 7, 2023
សព្វថ្ងៃនេះការប្រកួតប្រជែងនៅលើអាកាសបានបង្កើតឱ្យមានប្រព័ន្ធផ្កាយរណបរុករកសកល ឬហៅថា Global Navigation Satellite Systems(GNSS)ដែលនៅក្នុងនោះដែរប្រទេសមហាអំណាចចំនួន៤កំពុងបង្កើតនូវប្រព័ន្ធផ្កាយរណបរបស់ខ្លួនក្នុងនោះមាន GPS របស់សហរដ្ឋអាមេរិក GLONASS របស់ប្រទេសរុស្ស៊ី Galileo នៃសហភាពអ៊ឺរ៉ុប និងចុងក្រោយ គឺ ប្រព័ន្ធផ្កាយរណបរុករកប៉ីឌូ (Beidou) របស់សាធារណរដ្ឋចិន។ នៅក្នុងអត្ថបទនេះដែរយើងនឹងមកស្វែងយល់អំពីប្រព័ន្ធផ្កាយរណបនេះបន្ថែមទៀត ថាតើផ្កាយរណបនេះគឺជាអ្វី ហើយថាតើវាមានតួនាទីបែបណាខ្លះ? តើប្រព័ន្ធផ្កាយរណប Beidou គឺជាអ្វី? ប្រព័ន្ធផ្កាយរណបរុករកប៉ីឌូ (Beidou) Beidou...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ