"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

តេឡេទស្សន៍អវកាស James Webb

បច្ចេកវិទ្យាអវកាសចាប់ផ្តើមមានវត្តមាននៅក្នុងប្រវត្តិនៃការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិចាប់តាំងពីសតវត្សទី១៨រហូតមកទល់បច្ចុប្បន្នដែលក្នុងនោះ មនុស្សបានសិក្សាស្រាវជ្រាវ និងរកឃើញភពផ្សេងៗ តារា អង្គក្នុងលំហ ក៏ដូចជាបាតុភូតដែលគេមិនអាចពន្យល់បានជាច្រើន ហើយអ្នកវិទ្យាសាស្ត្រក៏បានព្យាយាមពង្រីកវិសាលភាពនៃចំណេះដឹងរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងចម្ងល់នៃចក្រវាលទាំងអម្បាលមាណដែលគេមិនទាន់អាចឆ្លើយបានក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងការស្រាវជ្រាវអវកាសនេះទៀតសោត គេបានបង្ហោះនូវតេឡេទស្សន៍អវកាសដើម្បីចាប់យករូបភាព ក៏ដូចជាទិន្នន័យផ្សេងៗក្រោមទម្រង់ជាសម្លេង រលកកម្តៅ និងរូបភាពជាដើម ហើយរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ សមិទ្ធិផលអវកាសបានមកដោយសារទឹកដៃនៃតេឡេទស្សន៍អវកាស Hubble (Hubble Space Telescope)។ ប៉ុន្តែ កាលពីថ្ងៃទី៣១ ខែធ្នូ ២០២១កន្លងផុតទៅថ្មីៗនេះ មានអ្នកថ្មីមកជំនួសកន្លែងរបស់Hubble ហើយថែមទាំងមានសមត្ថភាពខ្លាំងជាងHubble...

យូហ្គោស្លាវី ៖ ពីរាជាណាចក្រឆ្នាំ១៩១៨ទៅជាសង្គមនិយមនៅឆ្នាំ១៩៤៦

យូហ្គោស្លាវី ជារដ្ឋសហព័ន្ធមួយដែលស្ថិតក្នុងទី្វបអឺរ៉ុបនិងនៅក្នុងតំបន់បាល់កង់។ រដ្ឋសហព័ន្ធនេះមានផ្ទៃក្រឡា ២៥៥,៩៥០ គម២ ដែលគ្របដណ្តប់លើប្រទេសបច្ចុប្បន្នដូចជា បូស្នៀ និងហឺហ្សេហ្គោវីណា(Bosnia and Herzegovina), ក្រូអាស៊ី(Croatia), ម៉ាសេដូនៀ(Macedonia), ម៉ុងតេណេហ្គ្រោ(Montenegro), ស៊ែប៊ី(Serbia ), កូសូវ៉ូ(Kosovo) និង ស្លូវេនី(Slovenia)។ យូហ្គោស្លាវីបានកើតឡើងក្រោយសង្គ្រាមលោកលើកទី១ក្រោមឈ្មោះថាព្រះរាជាណាចក្រសែប៊ ក្រូអាស៊ីនិងស្លូវេណ ដែលបានបង្កើតជាប្រជាជាតិមួយនិងអធិបតេយ្យភាពនៃប្រជាជនស្លាវខាងត្បូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ១៩១៨...

ការដួលរលំនៃសហភាពសូវៀត

បើគិតឱ្យមែនទែនទៅ សហភាពសូវៀតគឺជាអតីតប្រទេសខ្នាតយក្សមួយ ដែលមានសក្ដានុពលធំទំាងទឹកដី នយោបាយ និងសេដ្ឋកិច្ច។ សហភាពសូវៀតក្រោយធ្វើបដិវត្ដន៍ផ្ដួលរលំរបបរាជានិយម បានចាប់ផ្ដើមពង្រីកទឹកដី និងពង្រាយគ្រាប់មនោគមន៍កុម្មុយនីស្ដសឹងតែពាសពេញពិភពលោក។ សហភាពសូវៀតបានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងគ្នាដើម្បីបានពានជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក។ ការប្រកួតប្រជែងនេះ មិនត្រឹតតែធ្វើឱ្យពិភពលោកបែងចែកជាពីប្លុកទេ ប៉ុន្តែក៏បានធ្វើឱ្យប្រទេសខ្លះបែងចែកជា ២ និងខ្លះទៀតធ្លាក់ចុះសង្គ្រាមស៊ីវិលដែរ។ ការដួរលំនៃសហភាពសូវៀតគឺហាក់ប្រៀបបានយក្សមួយបានដួល ហើយសហរដ្ឋអាមេរិកទទួលជ័យជំនះក្នុងការធ្វើឱ្យសហភាពសូវៀតបន្ទន់ជង្គង់បាន។ ការដួលរលំរបស់សហភាពសូវៀនេះត្រូវបានគេវិភាគថាដោយសារសហភាពសូវៀតចុះទន់ខ្សោយដោយសារងប់ងល់ប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកខ្លាំងពេករហូតខើចសេដ្ឋកិច្ច និងធនធាន។ ដូចនេះ តើមូលហេតុអ្វីខ្លះទើបសហភាពសូវៀតដួលរលំ? ការផ្លាស់ប្តូរគោលនយោបាយ និងឥទ្ធិពលនយោបាយការបរទេស លោក Mikhail...

បដិវត្តវប្បធម៌នៅក្នុងប្រទេសចិន

ប្រសិនបើយើងក្រឡេកទៅមើលអំពីប្រវត្តិសាស្ត្រប្រទេសចិន យើងពិតជាមិនអាចមើលរំលងពីបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថានិកសាធារណរដ្ឋប្រជាមានិតចិនគឺ លោកម៉ៅ សេទុងបានទេ។ លោកម៉ៅសេទុងបានព្យាយាមផ្លាស់ប្តូរសេដ្ឋកិច្ចប្រទេសចិនតាមរយៈផែនការ “មហាលោតផ្លោះ” ដែលបានបន្សល់ទុកនៅសោកនាដកម្មនៃគ្រោះទុរ្ភិក្សនិងការបាត់បង់ជីវិតប្រជាជនរាប់លាននាក់។ ក្រោយពេលដែលផែនការនេះទទួលបរាជ័យ នៅក្នុងប្រទេសចិនក៏មានលេចឡើងនូវបដិវត្តមួយដែលគ្រប់គ្នាបានស្គាល់ថាជា បដិវត្តវប្បធម៌។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកទៅមើលថាតើអ្វីទៅជាបដិវត្តវប្បធម៌? ហើយបដិវត្តនេះវាមានឥទ្ធិពលអ្វីខ្លះដល់ការផ្លាស់ប្តូរសង្គមចិន? បដិវត្តវប្បធម៌ គឺជាចលនាសង្គមនយោបាយចុងក្រោយរបស់លោកម៉ៅ សេទុងដែលបានកើតឡើងរយៈពេល១ទសវត្សដើម្បីលុបបំបាត់ឥទ្ធិពលមូលធននិយម និងប្រពៃណីចិននៃសាធារណរដ្ឋប្រជាមានិត និងដាក់បញ្ចូលទស្សនវិជ្ជានៃលទ្ធិម៉ៅនិយម(Maoism) ដើម្បីបំពេញចន្លោះប្រហោងមនោគមវិជ្ជាដែលកំពុងប្រើប្រាស់នៅក្នុងសម័យនោះ។ បដិវត្តនេះបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦៦ នៅពេលដែលប្រធានគណបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំងបានប្រកាសថា គណបក្សនេះត្រូវបានជ្រៀតចូលដោយ "អ្នកប្រឆាំងបដិវត្តន៍"...

មូលហេតុអ្វីបានជាមានការបង្កើតគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ SDG?

អង្គការសហប្រជាជាតិគឺជាស្ថាប័នមួយដ៏ធំបំផុតក្នុងពិភពលោកដែលតែងតែជួយរិះរកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាជាច្រើនដែលពិភពលោកបានជួបប្រទះ ព្រមទាំងជួយជ្រោមជ្រែងការអភិវឌ្ឍតាមបណ្ដាប្រទេសនានាផងដែរ។ ក្នុងនោះដែរ អង្គការសហប្រជាជាតិបានដាក់ចេញនូវរបៀបវារៈមួយដែលមានឈ្មោះថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកទៅមើលថាតើអ្វីទៅជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព? មូលហេតុអ្វីបានជាមានការបង្កើតឡើងនូវគោលដៅទាំងនេះ? និងតើការសម្រេចនូវគោលដៅទាំងនេះមានបញ្ហាអ្វីខ្លះ? តើអ្វីទៅជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)? នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ២០១៥ អង្គការសហប្រជាជាតិនិងប្រទេសដែលជាសមាជិកបានអនុម័តនូវគោលដៅមួយដែលមានឈ្មោះថា “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)” ឆ្នាំ ២០១៥-២០៣០ ។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)...

ដំណើរនៃការបង្កើតសហភាពសូវៀត

សហភាពសូវៀត ដែលមានឈ្មោះពេញថាសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត ត្រូវបានបង្កើតឡើងនៅ ក្នុងឆ្នាំ ១៩២២ ដោយមានប្រទេសដំបូងចំនួន ០៤ បានចូលរួមចុះហត្ថលេខា ដែលក្នុងនោះរួមមាន ប្រទេសរុស្ស៊ី (Russia) អ៊ុយក្រែន (Ukraine) បេឡារុស្ស (Belarus) និង ហ្សកហ្ស៊ី (Georgia)។ មេដឹកនាំដំបូងរបស់សហភាពសូវៀតគឺលោក វ៉ាឌីមៀ លេនីន (Vladimir Lenin) ដែលបន្ទាប់មកបានជំនួសតំណែងដោយ...

ហ្វីលីពីន: ២១ឆ្នាំក្រោមអំណាចប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស

ប្រទេសហី្វលីពីនដែលមានឈ្មោះពេញថា ”សាធារណរដ្ឋហ្វីលីពីន” ជាប្រទេសអាស៊ីអាគ្នេយ៍ដីកោះដែលមានប្រជុំកោះច្រើន ហើយក៏ជាប្រទេសមួយដែលគ្មានព្រំដែនគោកផងដែរ។ ជាមួយគ្នានេះបើនិយាយអំពីប្រវត្តិសាស្ត្រអាណានិគមវិញ ប្រទេសហី្វលីពីនក៏ជាប្រទេសមួយដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញនិងសហរដ្ឋអាមេរិចផងដែរ។ ហី្វលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិចនៅឆ្នាំ១៩៤៦ ហើយមានប្រធានាធិបតីសរុបចំនួន១៦រូប។ អ្វីដែលគួឱ្យចាប់អាម្មរណ៍ជាងគេក្នុងចំណោមប្រធានាធិបតីទាំង ១៦ នោះគឺការដឹកនាំរបស់ប្រធានាធិបតីទី១០ លោក ហ្វីឌីណង់ ម៉ាកូស។ លោក ហ្វីឌីណង់ ម៉ាកូស មានឈ្មោះពេញថា Ferdinand Emmanuel Edralin Marcos Sr. បានកើតនៅថ្ងៃទី ១១...

Xenobot: មនុស្សយន្តមានជីវិតដំបូងបង្អស់

យុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្នមានការបោះជំហានទៅមុខលឿនជាងអ្វីដែលយើងអាចគិតដល់ រាប់ចាប់តាំងពីគ្មានអ្វីទាន់មានអ្វីសោះ រហូតដល់មនុស្សអាចទាញយកទ្រឹស្តីដែលបានជាប់ដាននៅក្នុងសៀវភៅរបស់អ្នកស្រាវជ្រាវផ្សេងៗយកមកសំយោគជាមួយភាពវៃឆ្លាតរហូតបង្កើតបាននូវបច្ចេកវិទ្យាប្លែកៗមិនធ្លាប់មានជាបន្តបន្ទាប់។ មនុស្សយន្តដែលយើងធ្លាប់តែឃើញក្នុងភាពយន្តប្រឌិតបែបវិទ្យាសាស្ត្របានលេចវត្តមានមកក្នុងពិភពលោកយើងរួចមកហើយនៅក្នុងយុគសម័យ AI (បញ្ញាសិប្បនិម្មិត) ហើយមនុស្សយន្តទាំងនោះត្រូវបានគេរចនាឡើងក្រោមទម្រង់ផ្សេងៗគ្នា ខ្លះមានទំហំប៉ុនមនុស្ស ខ្លះតូច ខ្លះធំអាស្រ័យទៅតាមគោលបំណង មុខងារនិងប្រភេទរបស់ពួកវា តែគ្រប់ទម្រង់នៃមនុស្សយន្តដែលយើងធ្លាប់ឃើញ និងឮសុទ្ធសឹងតែត្រូវបានបង្កើតឡើងដោយគ្រឿងយន្តនិងគ្រប់គ្រងដោយកម្មវិធីកុំព្យូទ័រ ក៏ដូចជាបញ្ញាសិប្បនិម្មិត។ Xenobot ជាអ្វី? Xenobot ជាឈ្មោះដែលទើបនឹងលេចឡើងនៅក្នុងពិភពនៃមនុស្សយន្តដែលបានបង្កភាពកក្រើកដល់អ្នកវិទ្យាសាស្ត្រខាងមនុស្សយន្ត និងAI។ វាខុសប្លែកពីមនុស្សយន្តធម្មតាទាំងស្រុងដោយហេតុថាមនុស្សយន្តធម្មតាមានទំហំធំៗ ទោះជាមិនធំខ្លាំងក៏មិនតូចខ្លាំងដល់ Xenobot ដែល មានទំហំរហូតដល់តូចជាង១មីលីម៉ែត្រឯណោះ។ តើ Xenobot កើតឡើងយ៉ាងដូចម្តេច? វាត្រូវបានបង្កើតឡើងមកដោយគ្មានគោលបំណងណាមួយយ៉ាងពិតប្រាកដទេ...

បុរសខ្លាំងទាំង ២ របស់ប្រទេសចិនអំឡុងឆ្នាំ ១៩២៧-១៩៤៩

ប្រទេសចិនមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន” ក្រោយពីត្រូវបានបង្រួបបង្រួមនិងគ្រប់គ្រងដោយបក្សកុំម្មុយនិស្តតែមួយដែលមានប្រធានាធិបតេយ្យស៊ី ជីងពីងជាប្រធានាធិបតីនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបាននូវរបបនយោបាយនិងការដឹកនាំដូចសព្វថ្ងៃនេះ ប្រទេសចិនធ្លាប់ឆ្លងកាត់នូវភាពល្វីងជូរចត់ ចលាចល និងការបែកបាក់ដែលជាពិសេសនោះគឺសង្គ្រាមផ្ទៃក្នុងដែលបង្កឱ្យមានការកកើតនៅដែនដីថ្មីមួយទៀតគឺកោះតៃវ៉ាន់។ សង្គ្រាមផ្ទៃក្នុងចិនដីគោកគឺជាសង្គ្រាមមួយដែលបានកើតចេញពីការប្រឆាំងគ្នារវាងគណបក្សជាតិនិយម “គួមីនតាំង” (KMT) ដែលគ្រប់គ្រងដោយលោកមេបញ្ជាការឈាង កៃជៀក​(Chiang Kai-Shek) និង គណបក្សកុំម្មុយនិស្តចិន​ (CCP)​ ដែលដឹកនាំដោយឧត្តមសេនីយ៍ម៉ៅ សេទុង។ បើងាកទៅមើលពីមូលហេតុនៃសង្គ្រាមនេះវិញ យើងឃើញថាភាពតានតឹងរបស់KMTនិងCCPបានកើនឡើងជាលំដាប់ក្រោយពីបក្សទាំងពីរជោគជ័យរៀងខ្លួន។ លោក ម៉ៅ សេទុង...

ជម្លោះសមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង គឺជាដែនទឹកទីតាំងភូមិសាស្ត្រស្នូលដ៏មានសារៈសំខាន់ មួយក្នុងពិភពលោកក្នុងពេលបច្ចុប្បន្នដោយសារតែតំបន់នេះកំពុងតែមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការធ្វើនាវាចរដឹកទំនិញនៅលើផ្ទៃទឹក។ ផ្ទៃសមុទ្រនេះបានក្តោបក្ដាប់ដល់ទៅដល់ ៣០% នៃការដឹកជញ្ជូនទូទាំងពិភពលោក ឆ្ពោះទៅកាន់ទីផ្សារសេដ្ឋកិច្ចសំខាន់ៗនៅជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះសមុទ្រចិនខាងត្បូងនេះជាទីតាំងដែលសម្បូរទៅដោយធនធានធម្មជាតិមានតម្លៃដ៏សម្បើម ព្រមទាំងអាចផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនមហិមាទៅដល់ប្រទេសណាដែលអាចគ្រប់គ្រងតំបន់នេះបាន។ សម្បត្តិធម្មជាតិសំខាន់ៗទាំងនោះរួមមានដូចជា ប្រេងប្រហែល១១ពាន់លានបារ៉ែល ឧស្ម័នធម្មជាតិប្រមាណ១៩០ពាន់លានហ្វីតគូប ធនធាននេសាទចំនួន១០%នៃផលិតសរុបលើពិភពលោក រួមជាមួយជីវចម្រុះជាច្រើនប្រភេទទៀតផង។ ដោយសារតែផលប្រយោជន៍ដ៏ធំបែបនេះហើយ ទើបបណ្ដាលឱ្យប្រទេសដែលនៅជុំវិញសមុទ្រចិនខាងត្បូងរួមមាន ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ បានព្យាយាមបង្កើតឱ្យមានទីតាំងឈរជើងនៅតាមដែនទឹករបស់ពួកគេរៀងខ្លួន ដើម្បីក្រសោបយកផលប្រយោជន៍នៃតំបន់ដ៏អំណោយផលមួយនេះ។ ទន្ទឹមនឹងបង្កើតទីតាំងឈរជើង...

ហេតុអ្វីបានជាតំបន់ជាច្រើននៅអាស៊ីកំពុងរងការគម្រាមកំហែងដោយទឹកលេច?

នៅក្នុងចំណោមភាវៈមានជីវិតទាំងអស់ដែលវិវត្តនៅលើផែនដីនេះ មានតែមនុស្សយើងនេះហើយដែលមានឥទ្ធិពលញ៉ាំងឱ្យមានការផ្លាស់ប្តូរផ្សេងៗចំពោះធម្មជាតិជាមួយនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដែលបានធ្វើឱ្យការផ្លាស់ប្តូរមានសភាពឆាប់រហ័សនិងអាចកត់សម្គាល់ដឹងបាន។ សកម្មភាពមួយចំនួននៃដំណើរការនៃការអភិវឌ្ឍន៍នេះក៏បានបង្កនូវស្លាកស្នាមរបួសដល់ផែនពសុធាដ៏ស្រស់ត្រកាលយើងតាមរយៈការកាប់បំផ្លាញព្រៃឈើ ឬសកម្មភាពឧស្សាហកម្មធំៗដែលដើរដោយចំហេះផូស៊ីលឥន្ធនៈជាដើម។ សកម្មភាពទាំងនេះបានបង្កឱ្យកើតមាននូវបញ្ហាចម្បងមួយគឺ ការកើនកម្តៅផែនដី ហើយវាក៏បានជះផលអាក្រក់មកដល់មនុស្សជាតិវិញផងដែរ ។ ការកើនកម្តៅផែនដី គឺជាបញ្ហាសកលព្រោះថាវាអាចប៉ះពាល់ដល់ជីវិតមនុស្សគ្រប់រូបដែលអាស្រ័យផែនដីទាំងមូល រួមទាំងភាវៈរស់ទាំងពួងដែលស្ថិតនៅលើផែនដី នៅក្រោមអំណាចធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ផលប៉ះពាល់នៃការកើនកម្តៅផែនដីទាំងឡាយសុទ្ធតែមានសភាពធ្ងន់ធ្ងរ ហើយមួយក្នុងចំណោមនោះ ដែលបានចោទជាកង្វល់សម្រាប់សកលលោកគឺ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ ។ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រសំដៅទៅដល់ការកើនឡើងនៃរយៈកម្ពស់ទឹកធៀបទៅនឹងផ្ទៃទឹកសមុទ្រចាស់ ដែលការកើនឡើងនៃកម្រិតទឹកអាចបង្កឱ្យមានការលិចលង់ ទឹកជំនន់ ឬខ្យល់ព្យុះដែលកើតឡើងជាញឹកញាប់។ វាបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់តំបន់ ជុំវិញឆ្នេរ...

ឥទ្ធិពលនៃរូបិយប័ណ្ណដុល្លាអាមេរិកទៅកាន់ពិភពលោក

រូបិយវត្ថុដុល្លារអាមេរិក គឺជារូបិយវត្ថុមួយនៅក្នុងចំណោមរូបិយប័ណ្ណអន្តរជាតិធំៗដ៏ទៃទៀត ដែលត្រូវបានគេប្រើសម្រាប់ ដោះដូរពាណិជ្ជកម្ម ចាយវាយយ៉ាងទូលំទូលាយដែលធ្វើឱ្យប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលទៅលើគ្រប់វិស័យស្ទើរតែទូទាំងពិភពលោក។ សព្វថ្ងៃរូបិយវត្ថុមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានឡើយ នៅក្នុងការដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ ដុល្លារអាមេរិកគឺជារូបិយវត្ថុមួយ ដែលមានសារសំខាន់ និងត្រូវបានគេជឿជាក់ក្នុងការប្រើប្រាស់ខ្លាំងបំផុតនៅលើពិភពលោក។ តើរូបិយវត្ថុនេះមានប្រវត្តិនិងលក្ខណៈពិសេសបែបណាខ្លះ ទើបបានជាធ្វើឱ្យវាមានឥទ្ធិពល គ្របដណ្ដប់នៅទូទាំងពិភពលោក និងក្លាយជារូបិយប័ណ្ណអន្តរជាតិបាន? ប្រវត្តិនៃរូបិយវត្ថុដុល្លារអាមេរិក នៅអំឡុងពេលដែលប្រទេសអាមេរិកកំពុងស្ថិតនៅក្រោមអាណានិគមបរទេស ប្រទេសនេះពុំមានឯកតារូបិយវត្ថុផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ និងដោះដូរពាណិជ្ជកម្មផ្សេងៗនោះទេ។ ប្រជាជនក្នុងស្រុកបានចាយលុយប្រទេសដែលជាម្ចាស់អាណានិគមដូចជា អង់គ្លេស បារាំង និងអេស្ប៉ាញ ខណៈ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ