"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

វិចារណកថាថ្ងៃសុក្រ ៖ ផលប្រយោជន៍និងផលវិបាកនៃសង្គ្រាមបន្ទះឈីបចំពោះអាស៊ាននិងឥណ្ឌា

ដូចដែលយើងដឹងរួចហើយថា សព្វថ្ងៃនេះ អំណាចយោធា សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃបន្ទះឈីបហើយស្ទើរតែគ្រប់អ្វីៗទាំងអស់រាប់ចាប់ពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជាម៉ាស៊ីនកម្ដៅនិងដុត ស្មាតហ្វូន ឡាន រហូតដល់ទីផ្សារភាគហ៊ុនសុទ្ធតែដំណើរការដោយបច្ចេកវិទ្យាដែលមានឧបករណ៍អេឡិចត្រូនិកជាអ្នកគ្រប់គ្រង។ សារៈសំខាន់នៃបន្ទះឈីបត្រូវបានជំរុញឱ្យមានការចាប់អារម្មណ៍ក្នុងអំឡុងពេលកង្វះខាតជាបន្តបន្ទាប់នៃសមាសធាតុទាំងនេះ ដែលត្រូវបានបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ចំពេលមានការកើនឡើងនៃតម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិក និងការរំខានដល់សង្វាក់ផ្គត់ផ្គង់។ ហេតុនេះហើយ ការប្រកួតប្រជែងគ្នារវាងមហាអំណាចប្រទេសចិននិងសហរដ្ឋអាមេរិចកាន់តែមានសភាពខ្លាំងឡើងទៅលើបច្ចេកវិទ្យាមីក្រូឈីបដែលបណ្តាលឱ្យពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាមត្រជាក់ថ្មីមួយទៀតនោះគឺសង្គ្រាមបន្ទះឈីប ព្រោះប្រសិនបើប្រទេសណាដែលអាចគ្រប់គ្រងបច្ចេកវិទ្យាបន្ទះឈីប ប្រទេសនោះអាចនឹងគ្រប់គ្រងពិភពលោកនាពេលអនាគត។ ក៏ប៉ុន្តែបើយើងក្រឡេកមកមើលពីបណ្តាប្រទេសដែលកំពុងងើបឡើង(emerging countries)ដូចជាអាស៊ាននិងឥណ្ឌា យើងឃើញថាបើទោះបីជាប្រទេសទាំងនេះមិនទាន់អាចឈរជើងនាំមុខជាតួឯកទៅលើការប្រកួតប្រជែងនេះក៏វាអាចត្រូវបានមើលឃើញថានឹងក្លាយជាតួរងទី៣បន្ទាប់ដែលអាចនឹងទទួលបានផលប្រយោជន៍ពីការប្រកួតប្រជែងនេះ។ ហេតុនេះហើយ នៅសប្តាហ៍នេះយើងនឹងធ្វើការវិភាគទៅលើផលវិបាកនិងផលប្រយោជន៍ដែលបណ្តាប្រទេសអាស៊ាននិងប្រទេសឥណ្ឌាអាចទទួលបានពីសង្រ្គាមនៃបន្ទះឈីបនេះ។ យ៉ាងណាមិញមុននឹងសិក្សាទៅលើផលប៉ះពាល់ទាំងនោះ យើងគួរតែមកស្វែងយល់ពីសង្គ្រាមបន្ទះឈីបនេះបន្តិចសិន។ កាលពីឆ្នាំ២០១៦ លោកស៊ី ជីងពីង...

វិចារណកថាថ្ងៃសុក្រ ៖ សហភាពអ៊ឺរ៉ុបនិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ

ស្ថិតក្រោមការផ្លាស់ប្តូរនៃបរិបទភូមិសាស្ត្រនយោបាយពិភពលោក ខណៈដែលតំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាទីចាប់អារម្មណ៍របស់ប្រទេសមហាអំណាច​ គេសង្កេតឃើញថាទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ ជាពិសេសនោះគឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និង នយោបាយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការប្តូរទិសដៅយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់សហភាពអ៊ឺរ៉ុបមកតំបន់អាស៊ានដែលធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងតំបន់ទាំងពីរ។ ជាក់ស្តែង បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-អាស៊ាន លើកទី២៣ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ សហភាពអឺរ៉ុប និងអាស៊ានបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ពួកគេ ដោយប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ។ ហេតុនេះហើយសប្តាហ៍នេះយើងនឹងមកសិក្សាស្វែងយល់ពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងអាស៊ានថាតើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យតំបន់អាស៊ានកាន់តែមានសារៈសំខាន់ចំពោះសហភាពអ៊ឺរ៉ុបនិងតើទំនាក់ទំនងរវាងតំបន់ទាំងពីរបានកើនឡើងដល់កម្រិតណា? ការកើនឡើងនូវទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ាន ដើម្បីសិក្សាពីការកើនឡើងនូវទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ាន យើងគួរតែមកស្វែងយល់ពីមូលហេតុចម្បងចំនួន៣ដែលធ្វើឱ្យសហភាពអ៊ឺរ៉ុបផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនមករកតំបន់អាស៊ីអាគ្នេយ៍។ មូលហេតុទីមួយគឺភាពមិនច្បាស់លាស់ទាក់ទងនឹងតួនាទីនាពេលអនាគតរបស់សហរដ្ឋអាមេរិកមកលើសហភាពអ៊ឺរ៉ុប។ នៅខណៈដែលភាពជាអ្នកដឹកនាំពិភពលោករបស់អាមេរិកកំពុងមានការធ្លាក់ចុះនិងការទម្លាក់ដៃចុះនៃការប្តេជ្ញាចិត្តពង្រឹងស្ថេរភាពទំនាក់ទំនងចំពោះសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន វាជាភាពចាំបាច់សម្រាប់សហភាពអឺរ៉ុបនិងរដ្ឋជាសមាជិករបស់ខ្លួនក្នុងការស្វែងរកនិងពិចារណាលើភាពជាដៃគូថ្មីជាមួយតំបន់ផ្សេងៗ។...

វិចារណកថាថ្ងៃសុក្រ ៖ គុណតម្លៃយុទ្ធសាស្រ្តនៃសមុទ្រចិនខាងត្បូងចំពោះអាមេរិក និង ចិន

ជម្លោះសមុទ្រចិនខាងត្បូងបានក្លាយទៅជាបញ្ហាដ៏ស្មុគស្មាញសម្រាប់សហគមន៍អន្តរជាតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាក៏បានដាក់គំនាបយ៉ាងខ្លាំងមកកាន់នយោបាយសន្តិសុខអាស៊ាន​ ដោយហេតុនេះទើបមានការចោទជាសំណួរសម្រាប់អ្នកតាមដានព្រឹត្តិការណ៏អន្តរជាតិមួយថា​​ “តើតំបន់នេះបានផ្តល់នូវគុណតម្លៃយុទ្ធសាស្រ្តអ្វីខ្លះទើបអាមេរិកនិងចិនប្រកួតប្រជែងចង់កាន់កាប់ច្រកសមុទ្រនេះ?”។ ជាដំបូងយើងគួរស្វែងយល់ថា​ ការទាមទារកម្មសិទ្ធិនៃច្រកជំនួញ ដ៏សំខាន់នេះបានកើតមានឡើងតាំងពីទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះ ហើយរដ្ឋពាក់ព័ន្ធនីមួយៗ​ (Claimant state)សុទ្ធសឹងតែមានទីតាំងភូមិសាស្រ្តជាប់សមុទ្រនេះ និងមានគោលជំហរខុសៗគ្នា។​ នៅពីក្រោយមហិច្ឆតា​នៃការព្យាយាមដណ្តើមកាន់កាប់ផ្លូវសមុទ្រនេះមានមូលហេតុសំខាន់ៗបួនគឺ ៖ ទី១ ផ្លូវសមុទ្រនេះគីជា​ច្រកពាណិជ្ជកម្មដ៏សំខាន់បំផុតមួយសម្រាប់ទ្វិបអាស៊ី ដោយតំបន់នេះត្រូវបានគេប៉ាន់ស្មាថា ១/៣​ នៃចរន្តពាណិជ្ជកម្មពិភពលោកដែលមានតម្លៃប្រមាណ​ ៥.៣ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ហើយប្រមាណ ៤០% នៃការជួញដូរប្រេងឆៅពិភពលោកបានឆ្លងកាត់តាមផ្លូវនេះជារៀងរាល់ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវរបស់ AALEP។​...

វិចារណកថាថ្ងៃសុក្រ៖ ការត្រលប់មកវិញជាមួយគ្នា និងការត្រឡប់មកកាន់តែប្រសើរជាមួយកិច្ចប្រជុំG20

ថ្ងៃទី ១៥ និង១៦ ខែវិច្ឆិកា កិច្ចប្រជុំកំពូល (G20) បានរៀបចំកិច្ចប្រជុំជាលើកទី​១៧ នៅកោះបាលីក្រោមប្រធានបទ ​​​“ត្រលប់មកវិញជាមួយគ្នា​ ត្រឡប់មកកាន់តែប្រសើរ”(Recover Together, Recover stronger)។​ កិច្ចសន្ទនាពហុភាគីនេះត្រូវបានចូលរួមដោយមេដឹកនាំជុំវិញពិភពដែលជាសមាជិក និង​ប្រទេសដែលអញ្ជើញចូលរួមដើម្បីដោះស្រាយនូវសន្តិសុខអនាគតសេដ្ឋកិច្ច ​និងវិបុលសុខនៃពិភព​លោក បន្ទាប់ពីការប៉ះពាល់ដល់សេដ្ឋកិច្ច​ពិភពលោកដោយជំងឺរាតត្បាតកូវីដ-១៩ ផលប៉ះពាល់សន្តិសុខស្បៀងអាហារ និងថាមពលដោយការឈ្លានពានរបស់ប្រទេសរុស្សី។  កិច្ចប្រជុំកំពូល G20​គឺជាវេទិកាថ្នាក់អន្តរជាតិដែលមានសមាជិកជាប្រទេសចំនួន១៩ ដែលជាប្រទេសសេដ្ឋកិច្ចកម្រិតខ្ពស់ ក្នុងឆ្នាំ​១៩៩៩​ និងជាមួយសហគមន៍​អឺរ៉ុប។  ...

វិចារណកថាថ្ងៃសុក្រ៖ ជោគជ័យនិងបរាជ័យដំណាលគ្នារបស់កិច្ចប្រជុំ COP27

គ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ផលប៉ះពាល់បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុកាន់តែធំធេងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។​ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ប្រទេសឥណ្ឌាបានខាតបង់ប្រាក់ប្រមាណ ១៣,៨ ប៊ីលានដុល្លារអាមេរិកដោយសាររលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ។ នៅឆ្នាំ២០១៩ ទឹកជំនន់ និងការបាក់ដីនៅប្រទេសចិនបានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចិនជាង ៦ លាននាក់ ក្នុងនោះ​ស្លាប់ ៩១ នាក់ និងខាតបង់អស់ប្រហែលជា ៣...

វិចារណកថាថ្ងៃសុក្រ៖ ដំណើរឆ្ពោះទៅរកសមាជិកទី ១១ របស់អាស៊ាន

ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ត្រូវបានបញ្ចប់ជាមួយនឹងផ្លែផ្កានិងសេចក្ដីសម្រេចជាច្រើនដ៏គួរឱ្យចំណាប់អារម្មណ៏។ លទ្ធផលមួយក្នុងចំណោមនោះគឺការអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកទី១១នៃអាស៊ាន “ជាគោលការណ៏” ហើយផ្តល់ឋានៈជាអ្នកអង្កេតការណ៏ដែលអនុញ្ញាតឱ្យទីម័រឡស្តេចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗរបស់អាស៊ានចាប់ពីពេលនេះតទៅ។ ពាក្យថា “ជាគោលការណ៏” មិនមែនមានន័យថាអនុញ្ញាតឱ្យទីម័រឡេស្តេចូលជាសមាជិកពេញលេញផ្លូវការនោះទេតែវាជាភ្លើងខៀវដែលបញ្ជាក់ប្រាប់ថាអាស៊ានប្រាកដនឹងទទួលយកទីម័រឡេស្តេនាពេលអនាគត។ ទោះបីជាមិនមែនជាសមាជិកផ្លូវការក៏ពិតមែន ប៉ុន្តែវាបានបញ្ជាក់ភាពជោគជ័យអំពីការខិតខំប្រឹងប្រែងរបស់ទីម័រក្នុងរយៈពេលជាង១០ឆ្នាំ និងប្រូបាបដែលអាស៊ានមានសមាជិកទី១១មានខ្ពស់ជាងមុន។​ ការព្យាយាមអស់រយៈពេលមួយទស្សវត្សជាងរបស់ទីម័រឡេស្តេ កាលពីឆ្នាំ២០១១ ទីម័រឡេស្តេបានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អាស៊ានហើយស្ម័គ្រចិត្តគ្រប់បែបយ៉ាងក្នុងការកសាងប្រទេសរបស់ខ្លួនយ៉ាងណាឱ្យបានគ្រប់គ្រាន់ទៅតាមលក្ខណៈវិនិច្ឆ័យដែលអាស៊ានបានដាក់ជូន។ គួររំលេចបន្តិចថា ធម្មនុញ្ញអាស៊ានកំណត់លក្ខណៈវិនិច្ឆ័យចំនួនបួនសម្រាប់សមាជិកភាពដែលមានដូចជា ១. ទីតាំងភូមិសាស្ត្រ ២. ការទទួលស្គាល់ដោយរដ្ឋសមាជិកផ្សេងទៀត ៣. កិច្ចព្រមព្រៀងគោរពតាម​ធម្មនុញ្ញ​អាស៊ាន សមត្ថភាព និង ៤....

ហេតុអ្វីលោក ស៊ី ជីនពីង ជាបុរសដ៏មានឥទ្ធិពលនៅលើពិភពលោក?

ឈានចូលវ័យ ៦៩ ឆ្នាំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានក្លាយជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងបរិបទនយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។ ជាមេដឹកនាំបង្គោលរបស់បក្សកុម្មុយនីស្ដីចិន ប្រធានាធិបតីរូបនេះ បានធ្វើបរិវត្តកម្មប្រទេសខ្លួន ប្រែក្លាយពីប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច និងឥទ្ធិពលភូមិសាស្ត្រនយោបាយស្ដួចស្ដើង ទៅជាប្រទេសមហាអំណាចដែលរះត្រដែតឡើង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនត្រូវបានបញ្ចប់ទៅ លោក...

ហេតុអ្វីបានសហភាពអឺរ៉ុបអាចជាតំបន់មានកំណើនសេដ្ឋកិច្ចយឺតជាងគេ?

បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្ករដោយជំងឺកូវីដ១៩មក ប្រទេសនៅក្នុងសហភាពអឺរ៉ុបក៏បានមកពើបប្រទះជាមួយនឹងវិបត្តិថ្មីមួយគឺការកើនឡើងនៃអត្រាអតិផរណាដែលបង្ករឡើងដោយសារតែសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី។ អត្រាអតិផរណានៅក្នុងតំបន់លុយអឺរ៉ូបានបន្តកើនឡើងរហូតមកដល់ ៩.៩% ប្រសិនបើគិតមកទល់ខែកញ្ញា ឆ្នាំ២០២២ ដែលអត្រានេះបានកើនឡើងជិត ១%​ បើធៀបជាមួយទិន្នន័យកាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីបញ្ហាដែល​បណ្តាលឱ្យតម្លៃអតិផរណារបស់ប្រទេសជាច្រើននៅក្នុងតំបន់ប្រាក់អឺរ៉ូកើនឡើង ការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបជាពិសេសគឺលើតំបន់រូបិយប័ណ្ណអឺរ៉ូ​ ជាមួយនឹងការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប។ ការកើនឡើងនៃអត្រាអតិផរណា ថ្វីត្បិតតែមានការប្រើប្រាស់នូវរូបិយបណ្ណរួមគ្នាគឺប្រាក់អឺរ៉ូ ប្រទេសដែលជាសមាជិកនៅក្នុងតំបន់នេះគឺមានតម្លៃអតិផរណាខុសៗគ្នា។ ហេតុផលដែលបណ្តាលឱ្យមានអត្រាអតិផរណាខុសៗពីគ្នានេះគឺបណ្តាលមកពីតម្លៃនៃទំនិញ និង លំនាំនៃការចំណាយរបស់ប្រជាជន និង លំនាំសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះខុសៗគ្នា ដូច្នេះហើយទើបផលប៉ះទង្គិចដែលបង្កដោយសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក៏ខុសគ្នាទៅតាមនោះដែរ។​ ការកើនឡើងនូវតម្លៃប្រេង និង ថាមពលគឺជាកត្តាមួយដែលជំរុញឱ្យមានការឡើងថ្លៃនូវតម្លៃទំនិញ ដែលជាលទ្ធផលបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។...

កូរ៉េខាងជើងបាញ់មីស៊ីលសាកល្បងរំលងដំបូលផ្ទះជប៉ុន

ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងចំនួនប្រមាណជា ២៤២ ដង រួចមកហើយ ក្នុងនោះ ឆ្នាំ២០២២ មានចំនួននៃការបាញ់សាកល្បងច្រើនជាងគេ គឺរហូតដល់ទៅ ៤១ ដង គិតត្រឹមថ្ងៃទី៧ ខែតុលា។ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតចុងក្រោយបង្អស់ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះរំលងដែនអាកាសរបស់ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋជប៉ុនទាំងអស់ស្វែងរកកន្លែងជ្រកកោន...

ទំនាក់ទំនងឥណ្ឌាជាមួយមហាអំណាច

ការប្រែប្រួលនៃបរិបទពិភពលោករួមមាន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចនិងបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីរបត់នយោបាយការបរទេសរបស់លោកNarendra Modiទៅលើប្រទេសមហាអំណាចរួមមានរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ បើទោះបីជាប្រទេសឥណ្ឌាបានដាក់យុទ្ធសាស្ត្រឯករាជ្យ ប្រកាន់គោលជំហរមិនចូលបក្សសម្ព័ន្ធ ក៏ប៉ុន្តែឥណ្ឌានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកModiបានជ្រើសយកយុទ្ធសាស្ត្រពហុបក្សសម្ព័ន្ធមកអនុវត្តមានន័យថាឥណ្ឌាអាចនឹងចងមិត្តជាមួយគ្រប់បណ្តាប្រទេសឱ្យតែកាលៈទេសៈបម្រើផលប្រយោជន៍ដល់ឥណ្ឌា។ ហេតុនេះហើយ សប្តាហ៍នេះយើងនឹងមកសិក្សាពីទំនាក់ទំនង របស់ឥណ្ឌាឆ្លើយតបទៅនឹងប្រទេសរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរទំនាក់ទំនងរវាងឥណ្ឌានិងរុស្ស៊ី ជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ីនិងឥណ្ឌានៅក្នុងកិច្ចសហប្រតិបត្តិការសៀងហៃ(SCO)កាលពីខែកញ្ញានេះ បានបង្ហាញពីភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈពេលដែលលោកNarendra Modiបានសម្តែងភាពមិនពេញចិត្តរបស់ខ្លួនជាសាធារណៈចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលោក Modi បានលើកឡើងថា “ពេលនេះមិនមែនជាពេលធ្វើសង្រ្គាមទេ...

អង្គការដែលបរាជ័យក្នុងការទប់ស្កាត់មនោគមវិជ្ជានៅអាស៊ី (អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (Southeast Asia Treaty Organization))

ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ពិភពលោកក៏បានចាប់ផ្តើមនៅសករាជថ្មីនៃការទទួលឯករាជ្យរបស់ប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសធំៗ។ ហើយបន្ទាប់មក សង្គ្រាមមួយទៀតបានកើតឡើងនោះគឺសង្គ្រាមមនោគមវិជ្ជាដែលយើងបានស្គាល់ថាជាសង្រ្គាមត្រជាក់ ចាប់ផ្ដើមនៅឆ្នាំ១៩៤៧។ សង្គ្រាមនេះគឺបានកើតឡើងដោយសារការប្រកួតប្រជែងនៃមនោគមវិជ្ជារបស់ប្រទេសមហាអំណាចធំៗ និងជាប្រទេសឈ្នះសង្គ្រាមលោកលើកទី២ចំនួនពីរ ដែលរះឡើងជំនួសប្រទេសអាណានិគមចាស់ដែលមានបារាំងនិងអង់គ្លេសគឺ សហរដ្ឋអាមេរិក និងសហភាពសូវៀត។ ការប្រកួតប្រជែងនេះមិនសំដៅទៅលើការដាក់អាណានិគមគ្រប់គ្រងប្រទេសណាទៀតទេ ប៉ុន្តែគឺជាការប្រកួតប្រជែងលើមនោគមវិជ្ជារវាងលទ្ធិសេរីនិយមនិងលទ្ធិកុម្មុយនីស្ដជុំវិញពិភពលោកវិញម្តង។ សង្គ្រាមត្រជាក់បានធ្វើឱ្យពិភពលោកបែងចែកជាពីរ និងជាសង្គ្រាមដែលធ្វើឲប្រទេសមួយចំនួនធំដែលទើបទទួលបានឯករាជ្យធ្លាក់ចូលសង្រ្គាមស៊ីវិលដោយសារការប្រជែងនៃមនោគមន៍សេរីនិងកុម្មុយនីស្ត។ អង្គការសម័្ពន្ធយោធាជាច្រើនក៏ត្រូវបានបង្កើតច្រើនផងដែរនាសម័យនោះ ដូចជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) របស់សហរដ្ឋអាមេរិចនិងអឺរ៉ុបខាងលិចដើម្បីការពារសម្ព័ន្ធមិត្ត និងរាំងខ្ទប់ការរីករាលដាលលទ្ធិកុម្មុយនីស្ដចូលតំបន់នេះ និងកិច្ចព្រមព្រៀងវ៉ាសូវី (Warsaw pact) ដែលមានសហភាពសូវៀតជាបងធំ និងបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបខាងកើតដែលអនុវត្តលទ្ធិកុម្មុយនីស្ដ។ ក្នុងនោះដែរ យើងក៏បានឃើញថាក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានអង្គការសម្ព័ន្ធភាពយោធាមួយ...

“CSTO” អង្គការដែលមានមុខងារស្រដៀង NATO ប៉ុន្តែដឹកនាំដោយរុស្ស៊ី

តើអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(Collective Security Treaty Organization) គឺជាអ្វី? អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពដែលហៅកាត់ជាភាសាអង់គ្លេសថាCSTO មានកំណើតចេញពីការបញ្ចប់នៃសន្ធិសញ្ញាសន្តិសុខសមូហភាព(Collective Security Treaty) ដែលត្រូវបានចុះហត្ថលេខានៅ Tashkent (Uzbekistan) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ១៩៩២។ ទើបនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០០២ នៅទីក្រុងមូស្គូ ក្រុមប្រឹក្សាសន្តិសុខសមូហភាពបានធ្វើការសម្រេចចិត្តផ្តល់ឋានៈជាអង្គការអន្តរជាតិក្នុងតំបន់ចំពោះសន្ធិសញ្ញាសន្តិសុខសមូហភាពហើយសព្វថ្ងៃមានសមាជិកចំនួន៦ដូចជារុស្ស៊ី អាមេនី បេឡារុស្ស...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ