"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

រុស្ស៊ីលើកទ័ពអ៊ុយក្រែន បានធ្វើឱ្យប្រទេស ២ នៅអឺរ៉ុបភ័យភិតខ្លាចជាគោលដៅបន្ទាប់

ការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ីក្នុងការពង្រាយកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់ប្រទេសរូស្ស៊ី។ មេដឹកនាំបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានចោទប្រកាន់ថាប្រទេសរូស្ស៊ីបាននាំមកនូវអស្ថិរភាពដល់ទ្វីបអ៊ឺរ៉ុបសារជាថ្មី។ ប៉ុន្តែភាពភ័យខ្លាចរបស់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុបមិនដូចគ្នានោះទេ។ ជាក់ស្តែងមានប្រទេសចំនួនពីរដែលភ័យខ្លាចថាខ្លួននឹងក្លាយជាគោលដៅបន្ទាប់របស់លោកពូទីន ដែលនោះគឺប្រទេសម៉ុលដូវ៉ា​(Moldova)និងប្រទេសហ្សកហ្ស៊ី (Georgia)។ តើហេតុអ្វីបានជាជម្លោះរវាងប្រទេសរូស្ស៊ីនិងប្រទេសអ៊ុយក្រែនគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ? ៣ ប្រទេសមែន ប៉ុន្តែមានចំណុចនយោបាយដូចគ្នាច្រើន នៅពេលដែលលោកពូទីនបានបញ្ជាកងទ័ពឲ្យចូលទៅក្នុងទឹកដីប្រទេសអ៊ុយក្រែន មេដឹកនាំទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្រ្តីនានានៃប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើរូស្ស៊ីនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ពួកគេ ។ ប្រតិកម្មរបស់ថា្នក់ដឹកនាំនៃប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីគឺមិនមានអ្វីគួរភ្ញាក់ផ្អើលនោះទេ ដោយសារតែប្រទេសទាំង៣មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ស្តែងចេញពីភាពដូចគ្នានៃរបបនយោបាយ ក៏ដូចជាផ្នត់គំនិតនយោបាយរបស់ប្រជាជននៅក្នុងប្រទេសទាំងនេះ។ រដ្ឋាភិបាលនៃប្រទេសទាំងបីគឺមានទំនោរទៅកាន់ប្រទេសលោកខាងលិចដូចគ្នា។ ជាក់ស្តែងនៅពេលដែលលោកសេឡេនស្គី ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន...

ទំនាក់ទំនងការបរទេសរបស់ឥណ្ឌានៅក្នុងវិបត្តអ៊ុយក្រែន

តើប្រទេសឥណ្ឌាអាចស្វែងរកតុល្យភាពរវាងប្រទេសរុស្សី និងប្រទេសលោកខាងលិចបានទេ ខណៈភ្លើងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនកំពុងផ្ទុះយ៉ាងសន្ធោរសន្ធៅ ? ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន​កាន់​តែ​ខ្លាំង​ឡើងៗ ឥណ្ឌា​កំពុងព្យាយាមរក្សាតុល្យភាពរបស់ខ្លួនរវាងទីក្រុងម៉ូស្គូ និងប្រទេសលោកខាងលិច។  កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពេលដែលរុស្សីលុកលុយអ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទូរស័ព្ទទៅលោក Putin ដើម្បីអំពាវនាវឱ្យបញ្ចប់ការលុកលុយនេះជាបន្ទាន់។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការចាកចេញប្រកបដោយសុវត្ថិភាព និងការវិលត្រឡប់របស់និស្សិតឥណ្ឌា ប្រមាណជាង  ២០,០០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ឬថ្កោលទោសលើការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែននោះឡើយ។...

ឌីជីថលយ័ន (Digital Yuan) នឹងក្លាយជាជំហានថ្មីមួយក្នុងប្រព័ន្ធធនាគាររបស់ប្រទេសចិន

បដិវត្តន៍ឧស្សាហកម្មក្នុងពិភពលោកបាននឹងកំពុងតែកើតឡើងជាបន្តបន្ទាប់ ពីមួយសម័យកាលទៅមួយសម័យកាល ហើយបដិវត្តន៍ ៤.០ ក្នុងសតវត្សទី២១នេះ បាននាំឱ្យអរិយ្យធម៌មនុស្សជាតិប្រែប្រួលជាខ្លាំង ដោយវាបានក្លាយជាយុគសម័យមួយ ដែលបច្ចេកវិទ្យារីកចម្រើនលឿនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស។ ការរីកចម្រើនដ៏ឆាប់រហ័ស បានញ៉ាំងឱ្យបច្ចេកវិទ្យាឌីជីថលដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពប្រចាំថ្ងៃ។ របៀបរស់នៅរបស់ប្រជាជនទូទាំងសកលលោក មានការពឹងផ្អែកជាខ្លាំងលើបណ្ដាញបច្ចេកវិទ្យាឥតខ្សែ ឬឌីជីថល។ ជាពិសេសមនុស្សបានងាកមករកស៊ីក្នុងរបៀបថ្មី តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-commerce) ដែលនាំឱ្យតម្រូវការនៃការទូទាត់អេឡិចត្រូនិចកាន់តែពេញនិយម (e-payment) ដោយគេអាចស្កេន QR Code ដើម្បីទូទាត់ប្រាក់ ឬផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយ។...

តើចិននឹងឈរជំហរបែបណាលើករណីវិវាទ រុស្ស៊ី-អ៊ុយក្រែន?

វិបត្តិអ៊ុយក្រែននិងរុស្ស៊ីជាបញ្ហាដែលមានឬសគល់ស្មុកស្មាញតាំងពីប្រវត្តិសាស្ត្រ ហើយមិនមែនជាបញ្ហាដែលពាក់ព័ន្ធត្រឹមតែគូភាគីទាំងពីរនោះទេ ប៉ុន្តែវាត្រូវបានលូកដៃចូលពីមហាអំណាចអាមេរិក មហាអំណាចចិន សហភាពអ៊ឺរ៉ុប និងអង់គ្លេសផងដែរ ដែលជាហេតុធ្វើឱ្យសង្គ្រាមលោកងាយនឹងផ្ទុះឡើងប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើង។ ព្រឹត្តិការណ៍ចុងក្រោយនៃជម្លោះនេះគឺរុស្ស៊ីបាននឹងកំពុងចេញប្រតិបត្តិការកងកម្លាំងយោធារបស់ខ្លួន ចូលឈ្លានពានអ៊ុយក្រែនជាផ្លូវការ ដោយបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងសំខាន់ៗមួយចំនួន។ រីឯលោកខាងលិចវិញ ជាពិសេសសហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានកោះប្រជុំសមាជិកក្រុមប្រទេសទាំង៧ G7 និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែធ្ងន់មួយកម្រិតទៀតទៅលើរុស្ស៊ី។ ប្រតិកម្មពីសំណាក់គ្រប់បណ្ដាប្រទេសលើពិភពលោកទាំងអស់ក៏មិនខុសគ្នាប៉ុន្មានទេ គឺបានថ្កោលទោសចំពោះទង្វើរបស់រុស្ស៊ី ហើយសូម្បីតែលោកអង់តូនីញ៉ូ ហ្គូទែរស៍ ប្រមុខអង្គការពិភពលោកក៏បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ប្រតិកម្មសឹកលើអ៊ុយក្រែនជាបន្ទាន់ផងដែរ។ ដោយឡែក...

ការវាយប្រហាររបស់ក្រុម Houthi ទៅលើទីតាំងស្តុកប្រេងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម

នៅថ្ងៃទី២១ខែមករាកន្លងមកនេះក្រសួងការបរទេសកម្ពុជាបានថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុម Houthi ទៅលើទីតាំងស្តុកប្រេងមួយនៅក្នុងទីក្រុងអាប៊ូដាប៊ី រាជធានីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ ការវាយប្រហារនេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សចំនួន ៣ នាក់ក៏ដូចជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិសព្ទរបស់ប្រទេសអារ៉ាប់រួមដែលសេដ្ឋកិច្ចពឹងពាក់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍និងអាកាសចរណ៍។ ជាការឆ្លើយតបទៅនឹងការវាយប្រហារមួយនេះ កងទ័ពអាកាសប្រទេសអារាប៊ីសាអ៊ូឌីតដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអារ៉ាប់រួមបានវាយប្រហារបកទៅលើជំរុំទ័ពរបស់ក្រុមHouthi។ ប៉ុន្តែនេះមិនមែនជាលើកទីមួយនោះទេដែលភាគីបានវាយប្រហារគ្នា ដែលជាក់ស្តែងជម្លោះរវាងភាគីទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ តើមានព្រឹតិ្តការណ៉អ្វីខ្លះដែលនាំឲ្យភាគីទាំងពីរមានជម្លោះរវាងគ្នា?តើបរិបទរបស់ប្រទេសយេម៉េនគឺមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះនៅក្នុងឆាកនយោបាយរបស់មជ្ឈិមបូព៌ាក៏ដូចជាពិភពលោកទាំងមូល? ក្រុមHouthiគឺជាចលនានៃសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតដែលបានបង្កើតឡើងនៅក្នុងភាគខាងជើងនៃប្រទេសយេម៉េននៅក្នុងចុងទសវត្សន៍ឆ្នាំ១៩៩០។ ឈ្មោះ Houthi គឺជាឈ្មោះរបស់កុលសម្ព័ន្ធមួយក្រុមដែលសមាជិកក៏ដូចជាអ្នកដឹកនាំនៃក្រុមនេះគឺមានជាប់សាច់ឈាមនៃកុលសម្ព័ន្ធHouthiនេះ។ ក្រុមមួយនេះត្រូវបានបង្កើតឡើងដោយលោក Hussein Badreddin al-Houthi ដែលគោលបំណងសំខាន់គឺប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ជាក់ស្តែងបាវចនារបស់ក្រុមHouthiគឺអាចបកស្រាយបានថា “ព្រះជាម្ចាស់គឺអស្ចារ្យបំផុត សូមឲ្យសេចក្តីស្លាប់មានចំពោះសហរដ្ឋអាមេរិក សូមឲ្យសេចក្តីស្លាប់មានចំពោះអ៊ីស្រាអែល សូមឲ្យជនជាតិជ្វីបត្រូវបណ្តាសារ...

ហេតុអ្វីបានជាកូរ៉េខាងជើងកាន់កម្មវិធីនុយក្លេរអ៊ែរមិនប្រលែង?

កូរ៉េខាងជើង គឺជារដ្ឋកុម្មុយនីស្តដែលត្រូវបានគេដឹងថា ជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងប្រាំបួនលើពិភពលោកដែលអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឥតស្រាកស្រាន្ត (សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន ចក្រភពអង់គ្លេស ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និងកូរ៉េខាងជើង)។ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន កូរ៉េខាងជើងក៏ទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់មហាអំណាចធំៗរបស់ពិភពលោកដូចជា សហរដ្ឋអាមេរិក និងលោកខាងលិចផងដែរ។ ទោះបីជាទទួលរងនូវគំនាបសេដ្ឋកិច្ចពីមហាអំណាចធ្ងន់ធ្ងរ និងពុំសូវមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗបានរហ័សដូចបងប្អូនកូរ៉េរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មេដឹកនាំកូរ៉េខាងជើងទាំងបីជំនាន់ នៅតែបន្តមហិច្ឆតាក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឥតឈប់ឈរ។ មិនតែប៉ុណ្ណោះថ្មីៗនេះ កូរ៉េខាងជើងថែមទាំងបានប្រកាសអំពីការចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង នុយក្លេអ៊ែ និងមីសីលផ្លោងអន្តរទ្វីប...

លទ្ធិប្រជាធិបតេយ្យេរបស់សហរដ្ឋអាមេរិកកំពុងមានការគម្រាមកំហែង

សហរដ្ឋអាមេរិកបានកិត្តិនាមថាជាបិតាប្រជាធិបតេយ្យមិនមែនដោយសារតែខ្លួនជាប្រទេសដែលបង្កើតលទ្ធិប្រជាធិបតេយ្យដំបូងគេនោះទេ ប៉ុន្តែជាប្រទេសដែលអនុវត្ដនិងនាំមុខលទ្ធិប្រជាធិបតេយ្យរហូតពង្រីកសក្ដានុពលលទ្ធិនេះឱ្យឈ្នះសង្គ្រាមត្រជាក់លើសង្វៀនប្រកួតប្រជែងមនោគមវិជ្ជា។ បើគិតពីទំហំវិញ សហរដ្ឋអាមេរិកក៏មិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេនៅក្នុងពិភពលោកដែរ ពីព្រោះប្រទេសឥណ្ឌាប្រកាន់របបលទ្ធិប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋប្រមាណជាង ១,៣ ប៊ីលាននាក់។ យ៉ាងណាមិញ ប្រវត្ដិសាស្ត្រដ៏ត្រចះត្រចង់របស់សហរដ្ឋអាមេរិករាប់ចាប់តាំងពីស្ថិតក្រោមអាណានិគមនិងក្រោយមកបានងើបចេញអាណានិគមអង់គ្លេស ហើយបន្តរហូតក្លាយជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក សហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសគំរូ និងដៃគូសម្រាប់ប្រកួតប្រជែង។ ទោះបីជាយ៉ាងនេះក្ដី មនុស្សជាច្រើនយល់ឃើញថា សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌នៃលទ្ធិប្រជាធិបតេយ្យដូចដែលបានគេធ្លាប់ល្បីនិងលឺតៗគ្នានោះទេ ដែលជាក់ស្ដែងក៏មានវិបត្ដិរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃការឯកភាពជាតិ។ ការរើសអើងពូជសាសន៍នេះអាចចាត់ទុកជាដំបៅមួយដែលកើតឡើងជាយូរណាស់មកហើយគ្រាន់តែមិនមានអាការៈធ្ងន់ធ្ងរក្រោយពីសង្គ្រាមស៊ីវិលអាមេរិកបានបញ្ចប់ ប៉ុន្តែនៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចាប់ផ្ដើមធ្វើយុទ្ធនាការបោះឆ្នោត...

ប្រសិនអាមេរិកមិនលូកដៃចូលបញ្ហាពិភពលោក តើពិភពលោកនឹងមានស៊ីណារីយ៉ូអ្វីខ្លះ?

ព្រឹត្តិការណ៍ធំៗត្រូវបានកត់ត្រាទាំងនៅក្នុងទំព័រសៀវភៅប្រវត្តិសាស្ត្រ និងត្រូវបានមនុស្សជាតិចងចាំទុក ដែលជាទូទៅ វាត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ តែងតែលើកយកមកពិភាក្សាឥតឈប់ឈរ រួមមានព្រឹត្តិការណ៍សង្រ្គាមលោកលើកទី២ សង្គ្រាមត្រជាក់ជាងបួនទសវត្សរ៍ មហាភេរវកម្ម ១១ កញ្ញា សង្គ្រាមនៅឧបទ្វីបកូរ៉េ របកគំហើញថ្មីជាច្រើននៅក្នុងលំហរអាកាស និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតដែលជារបត់នយោបាយពិភពលោក។ លើសពីនេះទៀត សូម្បីតែបាតុភូតនៃជម្លោះថ្នាក់តំបន់ និងថ្នាក់អន្តរជាតិសព្វថ្ងៃ ក៏កំពុងទទួលបានការចាប់អារម្មណ៍ ក៏ដូចជាការលើកយកមកជជែកពីសំណាក់មហាជនទូទៅផងដែរ។ ការជជែកអំពីបញ្ហាទាំងនោះទៀតសោត គេមិនភ្លេចឡើយក្នុងការលើកឡើងនូវឈ្មោះរបស់ប្រទេសដែលគេហៅថាជាបិតាប្រជាធិបតេយ្យ និងជាមេសន្តិសុខពិភពលោក នោះគឺសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនេះហើយដែលតែងតែឈានលូកដៃចូលស្ទើរគ្រប់បញ្ហានយោបាយនិងសេដ្ឋកិច្ច ដូច្នេះ...

មូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសតួកគីដាំក្បាលចុះ

បើយោងទៅតាមរបាយការរបស់ធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចរបស់តួកគីធ្លាប់តែមានសន្ទុះយ៉ាងខ្លាំង ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះប្រទេសនេះបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងច្រើនដែលក្នុងនោះរួមមានទាំង វិបត្តិអតិផរណាការកើនឡើង អត្រាគ្មានការងារធ្វើ និង ភាពងាយរងគ្រោះក្នុងវិស័យសាជីវកម្ម និងហិរញ្ញវត្ថុជាដើម។ យោងទៅតាមរបាយការណ៍ដដែលពីធនាគារពិភពលោកនេះ អត្រាគ្មានការងារធ្វើបានកើនឡើងពី ជាង១០%នៅក្នុងឆ្នាំ២០១០ទៅជិត ១៤%នៅក្នុងឆ្នាំ២០២០ រីឯកម្រិតអតិផរណាវិញបានកើនឡើងដល់ទៅ ២១ % បើគិតមកត្រឹមខែធ្នូនៃឆ្នាំ២០២១នេះ ដែលនៅក្នុងខែធ្នូឆ្នាំ២០២០តម្លៃអតិផរណាគឺមានត្រឹមតែជាង ១៤ %តែប៉ុណ្ណោះ នេះបើយោងទៅតាមទន្និន័យរបស់ធនាគារកណ្ដាលតួកគី។ តម្លៃរូបិយប័ណ្ណតួកគី លីរ៉ា...

ហេតុអ្វីបានជាអាមេរិកត្រូវលូកដៃចូលភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន?

នៅក្នុងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍មួយដែលពណ៌នាពីការនិយាយតាមរយៈខ្សែទូរសព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន និងប្រធានាធិបតីប្រទេសរុស្ស៊ីលោកវ្លាឌីមៀ ពូទីន។ នៅក្នុងការនិយាយចរចារ លោកចូ បៃដិន បានលើកឡើងពីបញ្ហាមួយដែលទាក់ទងនឹងការបង្កើនកងកម្លាំងទ័ពរបស់ប្រទេសរុស្ស៊ីនៅឯព្រំប្រទល់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្តែលោកពូទីនបានបង្ហាញជំហររបស់ខ្លួនយ៉ាងរឹងមាំចំពោះសកម្មភាពរបស់ខ្លួនដោយលោកបានអះអាងថា រដ្ឋាភិបាលរបស់អ៊ុនក្រែនបានគាបសង្កត់ទៅលើជនជាតិរុស្ស៊ីដែលកំពុងរស់នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ តើហេតុអ្វីបានជាប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធនឹងវិវាទជាមួយនឹងប្រទេសអ៊ុយក្រែន ហើយហេតុអ្វីបានជាសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ទៅលើបញ្ហារវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន? ដើមចមនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានកកើតឡើងចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយសារ ព្រឹត្តិការណ៍ Euromaidan ហើយព្រឹត្តិការណ៍នេះក៏ជារបត់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ Euromaidan គឺជាការធ្វើបាតុកម្មរបស់ប្រជាជនអ៊ុយក្រែនក្នុងការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលទំនោរទៅរដ្ឋាភិបាលរុស្ស៊ីក្នុងការពន្យារពេលក្នុងការចុះកិច្ចព្រមព្រៀងជាមួយនឹងសហភាពអឺរ៉ុបដែលជាកិច្ចព្រមព្រៀងសំខាន់សម្រាប់ប្រទេសអ៊ុយក្រែនក្នុងការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ ការធ្វើបាតុកម្មនេះបានបញ្ចប់ដោយក្រុមបាតុករទទួលបានជ័យជំនះ...

វិបត្តិជនភៀសខ្លួននៅតាមព្រំដែនប៉ូឡូញ​ (Poland) និងបេឡារុស (Belarus)

វិបត្តិជនភៀសខ្លួនគឺជាបញ្ហាចម្បងមួយដែលប្រទេសនៅក្នុងតំបន់អឺរ៉ុបនិងនៅតាមតំបន់មជ្ឍិមបូព៌ាកំពុងតែជួបប្រទះ។ សង្គា្រមសុីវិលដ៏រ៉ាំរ៉ៃនៅតាមបណ្តាប្រទេសនៅមជ្ឍិមបូព៌ាបានធ្វើឱ្យមានកំណើនជនភៀសខ្លួនទៅតាមបណ្តាប្រទេសនានាជាពិសេសប្រទេសដែលនៅជាប់ព្រំប្រទល់និងប្រទេសនៅក្នុងតំបន់អឺរ៉ុប។​ វិបត្តិជនភៀសខ្លួនគឺជាទំនួលខុសត្រូវរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកព្រោះរដ្ឋាភិបាលនីមួយៗមានកាតព្វកិច្ចដើម្បីផ្តល់នូវសុវត្ថិភាពក្នុងការរស់នៅដល់ប្រជាជនរបស់ខ្លួន ប៉ុន្តែប្រសិនបើរដ្ឋាភិបាលទាំងមិនអាចសម្រចបានការផ្តល់ឱ្យនេះទេ​ នោះវានិងក្លាយទៅជាទំនួលខុសត្រូវ ឬ ជាបន្ទុករបស់រដ្ឋាភិបាលនៃប្រទេសទីបីឬប្រទេសគោលដៅរបស់ជនភៀសខ្លួនទាំងនោះ។​ ជាក់ស្តែងប្រទេសប៉ូឡូញ និង ប្រទេសបេឡារុសបានកំពុងតែមានបញ្ហាយ៉ាងតឹងសសៃកដាក់គ្នាជុំវិញបញ្ហាជនភៀសខ្លួននេះផងដែរ​។ តើមានរឿងអ្វីដែលកំពុងតែកើតឡើងរវាងប្រទេសប៉ូឡូញ និង បេឡារុស? វិបត្តិជនភៀសខ្លួនគឺជាបញ្ហាមួយដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសប៉ូឡូញដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុប​មានភាពរង្គោះរង្គើរជាមួយនិងប្រទេសបេឡារុសដែលមានព្រំប្រទល់ជាប់គ្នា។ បញ្ហាដ៏រកាំរកូសនេះបានកើតឡើងកាលពីដើមឆ្នាំ២០២១កន្លងមកនេះនៅពេលដែលប្រធានាធិបតីនៃប្រទេសបេឡារុសលោក អាឡិចសេនដឺ លូកាស៊ីនកូ ( Alexander Lukashenko) បានប្រកាសថាខ្លួននឹងលែងធ្វើការឃាត់ឃាំងជនភៀសខ្លួនដែលមកពីមជ្ឃិមបូព៌ាកុំឱ្យធ្វើដំណើរចូលទៅក្នុងសភាពអឺរ៉ុបទៀតហើយ​ ដែលនេះបានបង្ករឱ្យមានជនភៀសខ្លួនប្រមាណជា ៣​​ទៅ​ ៤​ពាន់នាក់​ កំពុងតែធ្វើការព្យាយាមឆ្លងទៅក្នុងសហភាពអុឺរ៉ុបតាមព្រំប្រទល់នៃប្រទេសប៉ូឡូញ។​ ជាការឆ្លើយតប​...

ហេតុអ្វីចិននិងតៃវ៉ាន់ឈ្លោះគ្នាមិនចេះឈប់?

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៤៩មក វត្តមាននៃចិនដីគោក និងចិនដីកោះបានបង្ហាញខ្លួនឡើងបន្ទាប់ពីកង​ទ័ព​អ្នក​ជាតិ​និយម​ចិន​ដែលកាលនោះ ​ដឹកនាំ​ដោយលោក ឈៀង កៃសេក​ Chiang Kai-Shek បាន​ច្បាំង​ចាញ់​កង​ទ័ព​កុម្មុយនិស្ត​របស់លោក ម៉ៅ សេទុង Mao Tsé-Toung បន្ទាប់មក លោក ឈៀង កៃសេក បាន​ភៀសខ្លួនមក​ប្រកាស​បង្កើត​សាធារណរដ្ឋ​ចិននៅឆ្នាំ១៩៤៩ នៅ​លើ​កោះ​តៃវ៉ាន់។ ដោយឡែក សម្រាប់លោក ម៉ៅ សេទុង វិញ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ