"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

តើពិភពលោកត្រូវការ B3W របស់ក្រុមប្រទេសទាំង៧ G7 ឬក៏ត្រូវការ BRI របស់ប្រទេសចិន?

ដើមកំណើតនៃក្រុមប្រទេសទាំង៧ (Group 7) វេទិការជជែកពិភាក្សារវាងក្រុមប្រទេសទាំង៧ Group 7 មិនមែនជាស្ថាប័នអន្តររដ្ឋាភិបាលផ្លូវការនោះទេ ប៉ុន្តែវាជាការបង្កើតឡើងនៅឆ្នាំ១៩៧៥ ដោយមានសហស្ថាបនិកដំបូង៦ប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បារាំង និង ជប៉ុន មួយឆ្នាំក្រោយមកទៀត ប្រទសកាណាដា ក៏បានចូលរួមជាមួយបន្ថែម បង្កើតបានជាក្រុមប្រទេសទាំង៧ ឬហៅកាត់ថា G7។ ផ្អែកទៅលើគេហទំព័រក្រុមប្រឹក្សាទំនាក់ទំនងបរទេស ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចខ្លាំងក្លា ប្រកាន់លទ្ធិប្រជាធិបតេយ្យ...

ប្រទេសហុងគ្រី៖ មិត្តដែកថែបរបស់ចិនក្នុងសហភាពអឺរ៉ុប?

នាដើមខែមិថុនា​នេះ នៅឯរដ្ឋធានីបូដាផាស់(Budapest)​​​ ប្រទេសហុងគ្រីមានមនុស្សជាច្រើនរយនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវ។ ការធ្វើបាតុកម្មនេះគឺទាមទារឱ្យលោក Viktor Orbánដែលជានាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីបញ្ឈប់នូវគម្រោងសាងសង់សាកលវិទ្យាល័យមួយគឺសាកលវិទ្យាល័យហ្វូដាន (Fudan)។ សាកលវិទ្យាល័យហ្វូដានជាសាកលវិទ្យាល័យមួយដែលមានឈ្មោះល្បីល្បាញនៅឯប្រទេសចិន។ រដ្ឋាភិបាលលោក Viktor Orbán បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងភាគីសាកលវិទ្យល័យហ្វូដាន ដោយពួកគេអះអាងថាការអនុញ្ញាតឱ្យសាកលវិទ្យាល័យមួយនេះមានវត្តមាននៅលើប្រទេសហុងគ្រីនឹងជួយអភិវឌ្ឍដល់វិស័យអបរំថ្នាក់ឧត្តមសិក្សារបស់ប្រទេសហុងគ្រី ហើយនឹងទាំងទាក់ទាញសិស្សអន្តរជាតិឱ្យមកសិក្សាក្នុងប្រទេសហុងគ្រីឱ្យកាន់តែច្រើនជាងមុន។ ប្រសិនបើគម្រោងនេះនៅតែបន្ត សាកលវិទ្យាល័យមួយនេះនឹងស្ថាបនារួចរាល់ក្នុងឆ្នាំ២០២៤ ហើយនឹងក្លាយជាសាកលវិទ្យាល័យដែលមានសាខាមុនដំបូងគេបង្អស់ក្នុងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែមតិរបស់គណបក្សប្រឆាំងបានបកស្រាយថាកិច្ចព្រមព្រៀងនេះបានផ្តល់ផលអវិជ្ជមានទៅដល់ប្រជាជនហុងគ្រីដែលជាអ្នកបង់ពន្ធជូនរដ្ឋដែលទឹកប្រាក់របស់ពួកគេបានចំណាយលើការស្ថាបនាសាកលវិទ្យាល័យមួយនេះទៅវិញទេ។ បើយោងតាមឯកសាររបស់សារព័ត៌មានស៊ើបការណ៍ឈ្មោះថា Direkt36 បានឱ្យដឹងថាការចំណាយលើការសាងសង់សាកលវិទ្យាល័យមួយនេះគឺចំណាយទឹកប្រាក់ស្មើនឹងទឹកប្រាក់ ១.៨ ប៊ីលានដុល្លាសហរដ្ឋអាមេរិក ដែលចំនួនទឹកប្រាក់នេះគឺលើសពីកញ្ចប់ថវិកាដែលរដ្ឋាភិបាលហុងគ្រីចំណាយលើវិស័យអប់រំជាតិ។ លើសពីនេះទៅទៀត...

វិវាទចាស់វស្សារវាងអ៊ីស្រាអែល–ប៉ាលេស្ទីន

ជម្លោះអន្តរជាតិដែលអូសបន្លាយពេលវេលាច្រើនឆ្នាំ ច្រើនជំនាន់ ច្រើនទសវត្សរ៍ ហើយដែលពិបាករកដំណោះស្រាយបាននឹងកំពុងមានវត្តមានឡើងច្រើនគួរកត់សម្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។ បញ្ហានេះអាចនឹងរីករាលដាលក្នុងចំណោមប្រទេសដែលជាប់ពាក់ព័ន្ធបន្តិចម្ដងៗ ហើយបង្ករឱ្យកើតមានអស្ថេរភាព និងអសន្តិសុខពិភពលោកទាំងមូល។ ជាក់ស្ដែង ​ជម្លោះរយៈពេលវែងមួយចំនួនដែលមិនទាន់អាចដោះស្រាយបានដូចជា សង្រ្គាមស៊ីវិលនៅ​អាហ្វហ្កានិស្ថាន ស៊ីរី ស៊ូដង់ខាងត្បូង លីប៊ី វិវាទព្រំដែនរវាងអាមេនីនិងអាស៊ែបៃហ្សង់ អ៊ុយក្រែន តួកគី អ៊ីស្រាអែលនិងប៉ាលេស្ទីន សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត កងជីវពលអ៊ីស្លាមនៅប៉ាគីស្ថាន​ ជម្លោះនៅអេត្យូពី​ ហិង្សាឧក្រិដ្ឋកម្មនៅប្រទេសម៉ិកស៊ិក ទំនាស់អធិបតេយ្យភាពរវាងតៃវ៉ាន់និងចិន ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់...

បេឡារុសក្រោមរដ្ឋាភិបាលលោក Lukashenko និងរបបផ្តាច់ការចុងក្រោយរបស់អឺរ៉ុប

នៅថ្ងៃទី២៣ ខែឧសភា ជើងយន្តហោះមួយគ្រឿងដែលដឹកអ្នកដំណើរប្រមាណ១២០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Ryan Air បានជួបនូវព្រឹត្តិការណ៏មួយ ដែលយន្តហោះមួយគ្រឿងនេះជិតឆ្លងផុតពីដែនអាកាសរបស់ប្រទេសបេឡារុស (Belarus) ហើយសំដៅទៅទីក្រុងវីលនៀស​(Vilnius) ប្រទេសលីទុយអានី(Lituania) ប៉ុន្តែស្រាប់តែយន្តហោះចម្បាំងMiG-29 បានរារាំងយន្តហោះមួយនេះមិនឱ្យចាកចេញពីដែនអាកាសរបស់ប្រទេសបេឡារុសទេ។ យន្តហោះមួយនេះត្រូវបានយន្តហោះចម្បាំងបញ្ជាឱ្យបកក្រោយហើយឆ្ពោះទៅរកប្រលានយន្តហោះរបស់រដ្ឋធានីមីនស្កឹ(Minsk) ប្រទេសបេឡារុសវិញ។ នៅពេលដែលយន្តហោះនេះបានចុះចតមកដល់ដីភ្លាម កងកម្លាំងនគរបាលបេឡារុស​​បានចូលចាប់អ្នកដំណើរម្នាក់ដែលបានធ្វើដំណើរនៅក្នុងយន្តហោះនោះ។ បុរសនោះមានឈ្មោះថា Roman Protasevich ហើយគាត់ត្រូវបានគេស្គាល់ថាជាអ្នកកាសែតនិងសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Alexander Lukashenko។ ក្រោយពីមានព្រឹត្តិការណ៍នេះកើតឡើង ប្រទេសជាច្រើនបានបញ្ចេញប្រតិកម្មទៅកាន់រដ្ឋាភិបាលប្រទេសបេឡារុស...

តើអាមេរិកបានឈានជើងដើរចេញពីវិបត្តិកូវីដ១៩ហើយឬនៅ?

មេរោគកូរ៉ូណា (Coronavirus) ដែលក្រោយមកត្រូវបានអង្គការ​សុខភាព​ពិភព​លោកប្ដូឈ្មោះទៅជា កូវីដ១៩ (COVID-19) គឺជាប្រភេទជំងឺឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សដទៃទៀត ហើយដែលត្រូវបានអ្នកវិទ្យាសាស្ត្របង្ហាញសមតិកម្មថាដើមកំណើតនៃមេរោគនេះអាចឆ្លងចេញពីសត្វប្រចៀវមកកាន់មនុស្សយើង។ បច្ចុប្បន្នភាពនៃការឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៦៧,៤៩២,៧៦៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣,៤៨២,៩០៧នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ជំងឺកាចសាហាវមួយនេះគឺជាវិញ្ញាសាដ៏ពិបាក និងជាបន្ទុកយ៉ាងធ្ងន់ទៅលើបណ្ដាប្រទេសទាំងអស់ក្នុងការខ្នះខ្នែងស្វែងរកដំណោះស្រាយដែលប្រកបដោយគុណភាព និងប្រសិទ្ធភាពបំផុតដើម្បីអាចឆ្លងកាត់ការប្រឡងដ៏គ្រោះថ្នាក់មួយនេះ។ ការធ្វើដំណើរលើនាវាជាមួយគ្នាទាំង១៩៣ប្រទេស ដោយដឹងតែគោលដៅគឺការកំចាត់ជំងឺកូវីដ១៩ ប៉ុន្តែកង្វះយុទ្ធសាស្ត្រនិងវិធីសាស្រ្តក្នុងការធ្វើដំណើរទៅមុខ បានធ្វើឱ្យប្រទេសចំនួនដោយសារការគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបានប្រើប្រាស់វិធីសាស្ត្រយករួចខ្លួនតាមរយៈការប្រើមធ្យោបាយនានាដើម្បីឆ្ពោះតម្រង់ទៅរកគោលដៅជាមុន។​ ជាក់ស្ដែង កាលពីផ្ទុះដំបូងយើងអាចសង្កេតឃើញថាប្រទេសមួយចំនួនបានដណ្ដើមបញ្ជាទិញម៉ាសនិងគ្រឿងឧបករណ៍ពេទ្យយ៉ាងសន្ធឹកសន្ធាប់កាលពីដើមឆ្នាំ២០២០ រហូតដល់ការដណ្ដើមគ្នាទិញថ្នាំវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ប្រទេសមួយចំនួន។ សម្រាប់សហរដ្ឋអាមេរិកវិញ...

នយោបាយការបរទេសចិន “ការទូតចចកចម្បាំង” (Wolf Warriror Diplomacy)

រាប់សិបឆ្នាំមកហើយ ទោះបីជាមានការរិះគន់ឬវាយប្រហារដូចព្យុះភ្លៀងយ៉ាងណាពីសំណាក់ប្រទេសដទៃ ប្រទេសចិនតែងឆ្លើយតបក្នុងន័យបញ្ឆិតបញ្ឆៀងលាយឡំជាមួយពាក្យការទូតជាជាងប្រើភ្លើងទ​ល់​​នឹងភ្លើងដោយរិះគន់ឆ្លើយតបចំៗ និងប្រើប្រាស់នយោបាយការបរទេសសងសឹកទៅវិញ។ ក៏ប៉ុន្តែក្រោយមក ប្រទេសចិនក៏បានកាត់បន្ថយគោលនយោបាយទន់ភ្លន់និងភាសាការទូតរបស់ខ្លួន ហើយបែរមករិះគន់ចំៗប្រទេសណាដែលរិះគន់ខ្លួន ដែលក្នុងនោះអាមេរិកនិងអូស្ត្រាលីប្រឈមមុខនឹងចិនច្រើនជាងគេ។ គោលនយោបាយការបរទេសបែបក្រេវក្រោធដែលចំណាត់ការមិនចុះញមនឹងការប្រើប្រាស់សម្ដីបែបគ្រោតគ្រាតនេះត្រូវបានគេដាក់ឈ្មោះថា “ការទូតចចកចម្បាំង” (Wolf Warrior Diplomacy)។ ដូចនេះ តើអ្វីជាការទូតចចកចម្បាំង? តើអ្នកណាចាប់ផ្ដើមការទូតចចកចម្បាំង (Wolf Warrior Diplomacy)មុនគេ? ត្បិតតែគ្មានភស្តុតាងផ្លូវការជាក់ស្ដែងណាមួយ ប៉ុន្តែការទូតចចកចម្បាំងនេះអាចចាប់ផ្ដើមពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ចិនឈ្មោះ Zhao Lijian ដែលលោកចេះតែតបតវាយប្រហារបាញ់បោះពាក្យសម្ដីទៅវិញទៅមកជាមួយប្រទេសដែលបានរិះគន់ចិនតាមបណ្ដាញសង្គម Twitter។ យោងតាមការចេញផ្សាយរបស់...

អំពើប្រល័យពូជសាសន៍អាមេនី៖ កាតាលីសនៃភាពរកាំរកូសសហរដ្ឋអាមេរិក និងតួគី

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១​នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការសម្រេចចិត្តមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកកន្លងមកមិនធ្លាប់បានធ្វើពីមុនមក នោះគឺការទទួលស្គាល់ការសម្លាប់រង្គាលរបស់កងទ័ពចក្រភពអូតូម៉ង់​(សព្វថ្ងៃជាប្រទេសតួគី)មកលើជនជាតិអាមេនី(Armenian)ថាជាអំពើប្រល័យពូជសាសន៍។ នៅក្នុងសេចក្តីថ្លែងការណ៏របស់លោកបានបកស្រាយថា “ប្រជាជនសហរដ្ឋអាមេរិកឧទ្ទិសទៅដល់ជនជាតិអាមេនីទាំងឡាយដែលបានបាត់បង់ជីវិតនៅក្នុងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើង១០៦ឆ្នាំមុន” លោកក៏បានបន្តទៀតថា “ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩១៥ អ្នកចេះដឹងនិងអ្នកដឹកនាំក្នុងសហគមន៏ជនជាតិអាមេនីត្រូវបានចាប់ខ្លួននៅក្នុងរាជធានី​Constantinople ដោយកងកម្លាំងអូតូម៉ង់ ហើយជនជាតិអាមេនីប្រមាណ១លានកន្លះត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន សម្លាប់រង្គាល និងបង្ខំរហូតធ្វើឲ្យពួកគេស្លាប់នៅក្នុងគោលនយោបាយសម្លាប់ជាទ្រង់ទ្រាយធំមួយ។” ប្រវតិ្តនៃការសម្លាប់រង្គាលនៃជនជាតិអាមេនី ការប្រសិទ្ធនាមនៃការសម្លាប់រង្គាលនេះជាអំពើប្រល័យពូជសាសន៍នេះបានក្លាយទៅជាឬសគល់នៃវិវាទប្រទេសតួគីនិងប្រទេសអាមេនីរហូតមកដល់សព្វថ្ងៃនេះ ហើយក៏ជាប្រធានបទដ៏ក្តៅគគុកមួយផងដែរនៅក្នុងឆាកនយោបាយអន្តរជាតិ។ ការសម្លាប់រង្គាលនេះបានកើតឡើងនៅក្នុងសង្គ្រាមលោកលើកទីមួយ ដែលនៅពេលនោះរដ្ឋបច្ចុប្បន្នដូចជាប្រទេសតួគី និងប្រទេសអាមេនីស្ថិតនៅក្នុងព្រំប្រទល់តែមួយនៃចក្រភពអូតូម៉ង់...

នយោបាយវ៉ាក់សាំងរបស់រុស្ស៊ីទៅលើសហភាពអឺរ៉ុប

នៅដើមខែមេសា ឆ្នាំ២០២១នេះ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់លោក Jens Spahn បានចេញសេចក្តីថ្លែងការណ៍ថាប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការពិភាក្សាជាមួយនឹងភាគីប្រទេសរុស្ស៊ីក្នុងការទិញដូសវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី។ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា លោកកំពុងតែរងចាំការចេញសេចក្តីប្រកាសទទួលស្គាល់ពីខាងភាគីសហភាពអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលជាសមាជិកនៃសហភាពអឺរ៉ុបមានទស្សនៈផ្សេងៗគ្នាទៅលើវ៉ាក់សាំងSputnik Vលើការទិញឬមិនទិញវ៉ាក់សាំងរុស្ស៊ី។ ជាក់ស្ដែង ប្រទេសហុងគ្រីនិងប្រទេសស្លូវ៉ាគី(Slovakia Republic) បានទិញវ៉ាក់សាំងនេះរួចហើយ ចំណែកឯប្រទេសអូទ្រីសនិងប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការចរចារជាមួយភាគីរុស្ស៉ីដើម្បីបញ្ជាទិញវ៉ាក់សាំង។ ហើយក្នុងនោះក៏មានប្រទេសដែលដាច់ខាតមិនទិញវាក់សាំងរបស់រុស្ស៊ីទេ ដែលភាគច្រើនជាប្រទេសនៅអឺរ៉ុបប៉ែកខាងកើត។ ដូចនេះ តើការសម្រេចចិត្តទាំងនេះមានឥទ្ធិពលយ៉ាងណាដល់ទំនាក់ទំនងរុស្ស៊ី​និងបណ្តាប្រទេសសហភាពអឺរ៉ុប? រុស្ស៊ីក្នុងនយោយបាយការទូតវ៉ាក់សាំង រុស្ស៊ីក៏ជាភ្នាក់ងារសំខាន់មួយផងដែរនៅក្នុងឆាកនយោបាយការទូតមួយដែលគេឱ្យឈ្មោះថា ជានយោបាយការទូតវ៉ាក់សាំង(Vaccine...

សមិទ្ធផលចាស់ និងទិសដៅថ្មីនៃមេដឹកនាំវៀតណាម

ទិដ្ឋភាពរួម សាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ដែលអំណាចគ្រប់គ្រងរដ្ឋទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម (Communist Party of Vietnam)។ ប៉ុន្តែ ប្រទេសនេះបែរជាប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី (Free Market Economy) ក្នុងការអភិវឌ្ឍប្រទេសលើវិស័យសេដ្ឋកិច្ច–សង្គមទៅវិញ។ កន្លងមក បក្សកុម្មុយនីស្ដវៀតណាមដឹកនាំប្រទេសតាមលទ្ធិម៉ាក្សលេនីននិយម និងមនោគមវិជ្ជារបស់លោកហូជីមិញ (Ho Chi Minh) ដែលជាស្ថាបនិកបក្សមួយនេះ។ ត្បិត ពលរដ្ឋវៀតណាមគ្មានសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងមេដឹកនាំដោយផ្ទាល់ក៏ដោយ យើងសង្កេតឃើញថាជារៀងរាល់ប្រាំឆ្នាំម្ដងនឹងមានការរៀបចំសមាជថ្នាក់ជាតិឡើងដើម្បីរុះរើផ្លាស់ប្ដូរដំណែងមេដឹកនាំកំពូលៗទាំងបួនរូបជារៀងរាល់អាណត្ដិ។ យើងគួរដឹងដែរថា...

ការធ្វើពហិការរបស់ប្រជាជនចិន និងបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិន

បញ្ហាសិទ្ធិមនុស្សនៅខេត្តសុីនជាំង (Xinjiang) នៃប្រទេសចិននៅតែជាបញ្ហាចម្បងដែលតែងតែទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសនានានៅជុំវិញពិភពលោកជាពិសេសពីបស្ចិមប្រទេស។ បញ្ហាការធ្វើទុក្ខបុកម្នេញទៅលើជនជាតិមូ៉ស្លីម Uyghurs បានធ្វើឱ្យចិនទទួលរងនូវសម្ពាធនយោបាយការបរទេស​ និងសម្ពាធសេដ្ឋកិច្ច​ពីប្រទេសមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និង​ចក្រភពអង់គ្លេស ដែលបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមន្រ្តីរបស់ចិនជាច្រើនរូប រួមមានទាំងមន្រ្តីចាស់ៗ​ និង​មន្រី្តចិនដែលឡើងកាន់អំណាចថ្មីៗដោយសារតែបញ្ហាសិទិ្ធមនុស្សកាលពីថ្ងៃទី២២ ខែមិនា កន្លងទៅនេះ។​ ដោយឡែក បញ្ហាដែលកំពុងតែកើតឡើងនៅប្រទេសចិនថ្មីៗនេះក៏ជាបញ្ហាដែលពាក់ព័ន្ធជាមួយនឹងបញ្ហានៅសុីនជាំង (Xin Jiang)  ពោលគឺប្រជាជនចិនបានធ្វើពហិការចំពោះផលិតផលបរទេសមួយចំនួនដែលបញ្ហានេះនឹងអាចបណ្តាលឱ្យមាន បម្រែបម្រួលចរន្តសេដ្ឋកិច្ចអន្តរជាតិនិងចរន្តសេដ្ឋកិច្ចនៅក្នុងស្រុករបស់ប្រទេសចិន។​ ប្រជាជនចិនបានធ្វើពហិការទៅលើផលិតផលរបស់ក្រុមហ៊ុនមួយចំនួនដែលបានមកវិនិយោគនៅក្នុងប្រទេសចិន ដែលរួមមានផលិតផលនៃក្រុមហ៊ុន Nike...

ប្រទេសលីប៊ី៖ ១០ឆ្នាំក្រោយបដិវត្ដន៍លោកហ្គាដាហ្វី

ថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២១ ជាថ្ងៃមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសលីប៊ី ដោយសារថ្ងៃនោះជាថ្ងៃគម្រប់១០ឆ្នាំនៃការផ្តួលរលំរបបគ្រប់គ្រងរបស់លោកហ្គាដាហ្វី(Gaddafi)ដែលជាមេដឹកនាំផ្តាច់ការដែលគ្រប់គ្រងប្រទេសលីប៊ីអស់រយៈពេលជាង៤០ឆ្នាំ។ ដោយក្រឡេកមកមើល ប្រទេសលីប៊ីក្រោយការធ្វើបដិវត្តន៍ក្នុងឆ្នាំ២០១១ ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះនៅមិនទាន់មានសន្តិភាពនិងស្ថិរភាពនៅឡើយនោះទេ ដែលផ្ទុយទៅវិញប្រទេសលីប៊ីបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមស៊ីវិលជាលើកទីពីរ។ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលទីពីរបានកើតឡើង ប្រទេសលីប៊ីត្រូវបានបែងចែកតំបន់ត្រួតត្រាជាពីរធំៗ។ ភាគីនៃជម្លោះម្ខាងគឺជាក្រុមរដ្ឋាភិបាលចម្រុះដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ហើយមានទីស្នាក់ការនៅឯរដ្ឋធានី Tripoli ។ រដ្ឋាភិបាលចម្រុះ (GNA)នេះសហការជាមួយក្រុមកងឈ្លបជាច្រើនទៀតដើម្បីការពារទីក្រុងTripoli ហើយជាក្រុមដែលប្រឆាំងនឹងរបបលោកហ្គាដាហ្វី។ ក្រុមជម្លោះម្ខាងទៀត គឺដឹកនាំដោយក្រុមរដ្ឋសភាដែលជាប់អាណត្តិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ តែមិនបានទទួលស្គាល់ពីតុលាការកំពូលថាជារដ្ឋសភាស្របច្បាប់តាមរដ្ឋធម្មនុញ្ញនោះទេ។ ដោយបង្ហាញជំហមិនគាំទ្រទៅដល់ការសម្រេចរបស់តុលាការកំពូល និងរដ្ឋាភិបាលចម្រុះ...

ទំនាក់ទំនង អាមេរិក­អ៉ីរ៉ង់

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិកបានចាប់ផ្ដើមមានទំនាក់ទំនងការទូតដំបូងជាមួយព្រះរាជាណាចក្រពែរ្ស Kingdom of Persia (បច្ចុប្បន្ន អ៊ីរ៉ង់) តាំងពីឆ្នាំ១៨៥០ គឺ៦១ឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើតរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ១៧៨៩។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពផ្អែមល្ហែមផង និងល្វីងជូរប្រៃផង អាស្រ័យទៅតាមបរិបទ និងដំណើរវិវត្ដន៍នៃស្ថិរភាពនយោបាយពិភពលោក។ រហូតដល់ឆ្នាំ ១៨៨៣ ទើបអាមេរិកផ្ដើមពង្រឹងទំនាក់ទំនងការទូតបន្ថែមតាមរយៈការតែងតាំងលោក Samuel Greene Wheeler Benjamin ជាស្ថានឯកអគ្គរដ្ឋទូតដំបូងប្រចាំ ពែរ្ស (Persia)។ ពែរ្ស (Persia)...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ