"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

តើ Omicron អាចជះឥទ្ធិពលមកដល់សេដ្ឋកិច្ចពិភពលោកយ៉ាងណាខ្លះ?

មុននឹងមានវត្ដមានរបស់ Omicron ដែលបានរកឃើញនៅថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះនៅអាហ្រ្វិកខាងត្បូង មេរោគបម្លែងថ្មី Delta ត្រូវបានចាត់ទុកថាជាប្រភេទមេរោគកូវីដ១៩កំពូល ដែលអាចមានសមត្ថភាពឆ្លងលឿន ងាយឱ្យអាចជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងបាត់បង់ជីវិត។ វត្តមានរបស់មេរោគ Omicron បានធ្វើឱ្យពិភពលោកភ័យព្រួយដោយសារតែមានការសង្ស័យថាមេរោគបម្លែងខ្លួនថ្មីមួយនេះអាចនឹងក្លាយជាដណ្ដើមដំណែងជាមេរោគបម្លែងថ្មីដែលខ្លាំងជាងគេពីមេរោគ Delta និងអាចមានវត្ដមាននៅពាសពេញពិភពលោកនាពេលបន្តិចទៀតនេះ ខណៈប្រទេសលើសពី ៥០ បានប្រកាសពីវត្ដមានរបស់វា។ ដូចនេះ តើសេដ្ឋកិច្ចពិភពអាចនឹងរងផលឥទ្ធិពលយ៉ាងណាពី Omicron? មេរៀនចាស់បង្កើតឱ្យមានការរឹតបន្តឹង បើយើងប្រៀបធៀបពីការផ្ទុះមេរោគបម្លែងខ្លួនថ្មី Delta និង Omicron យើងនឹងឃើញថា...

ហេតុអ្វីបានជាកំណើនសេដ្ឋកិច្ចប្រទេសចិនដាំក្បាលចុះក្រោមនៅពេលនេះ?

ត្បិតតែឆ្នាំ២០២០ គឺជាឆ្នាំដែលប្រទេសចិនទទួលការវាយលុកពីកូវីដ១៩ដោយមិនបានត្រៀមទុកជាមុន។ យោងតាមក្រាបរបស់ National Bureau of Statistics of China កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានដាំក្បាលចុះយ៉ាងជ្រៅកាលពីត្រីមាសទី ១ ដែលធ្លាក់ដល់ -៦,៨% ហើយប្រទេសចិនបានដើរចេញពីឆ្នាំ២០២០ ដោយកំណើនសេដ្ឋកិច្ច ៦,៨% និងចាប់ផ្ដើមសេដ្ឋកិច្ចត្រីមាសទី ១ នៅឆ្នាំ២០២១ ដោយកំណើនសេដ្ឋកិច្ច ១៨,៣%។ យ៉ាងណាមិញ ភាពជោគជ័យនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះមិនបានយូរឡើយ ដែលកំណើនសេដ្ឋកិច្ចបានចាប់ផ្ដើមធ្លាក់ចុះចាប់ពីត្រីមាសទី ២...

តើហេតុអ្វីបានជាតម្លៃថាមពលនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅពេលនេះ?

ការឡើងចុះនៃតម្លៃថាមពលដូចជាប្រេងឥន្ធនៈ ឬហ្គាសជាដើម បានប៉ះពាល់មួយផ្នែកធំនៃជីវភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងសកលលោក។ ការឡើងថ្លៃនៃតម្លៃថាមពលនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃទំនិញប្រើប្រាស់និងសេវាមួយចំនួនឡើងថ្លៃជាមួយគ្នាដែរ ដែលអាចធ្វើឱ្យមានអតិផរណាផងដែរ។ បើយើងប្រៀបធៀបស្ថានភាពតម្លៃថាមពលកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ នេះគឺខុសស្រឡះត្បិតតែពិភពលោកទទួលការវាយលុកនៃវិបត្ដិកូវីដ១៩ដូចគ្នា។ កាលពីឆ្នាំ ២០២០ តម្លៃប្រេងឆៅបានដាំក្បាលចុះយ៉ាងគំហុក រហូតដល់ខ្វះកន្លែងស្តុកប្រេង ដែលបណ្ដាលឱ្យតម្លៃធ្លាក់ចុះក្រោម ០ ដុល្លារអាមេរិក ខណៈឆ្នាំ២០២១ ប្រទេសសេដ្ឋកិច្ចធំៗបែរជាខ្វះថាមពលដើម្បីប្រើប្រាស់ហើយតម្លៃថាមពលបែរជាស្ទុះឡើងថ្លៃទៅវិញ។ ដូចនេះ តើហេតុអ្វីបានជាតម្លៃថាមពលនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅពេលនេះ? ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ យើងគួរក្រឡេកទៅមើលស្ថានភាពថាមពលរបស់ប្រទេសធំៗនៅក្នុងពិភពលោក។ ១. ការកើនឡើងតម្លៃ និងកង្វះថាមពលនៅអឺរ៉ុបនិងចក្រភពអង់គ្លេស ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ អឺរ៉ុបនិងចក្រភពអង់គ្លេសកំពុងតែវឹកវរជាមួយនឹងវិបត្ដិថាមពល ដែលបណ្ដាលមកពីកង្វះថាមពល...

វិបត្ដិថាមពលឡើងថ្លៃនៅអឺរ៉ុប និងការផ្លាស់ប្ដូរប្រភេទថាមពល

«វិបត្តិថាមពល» អាចនឹងក្លាយជាឃ្លាពេញនិយមប្រើទូទាំងពិភពលោកបន្ទាប់ពីពាក្យ «វិបត្តិកូវីដ១៩» ក្រោយពីជំងឺរាតត្បាតមួយនេះត្រូវអន់ថយ។ មូលហេតុចម្បងនោះគឺថា ការអភិវឌ្ឍគ្រប់វិស័យទាំងអស់សព្វថ្ងៃ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន សេវាធារណៈ សំណង់ រោងចក្រ ទូរគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី និងវិស័យផ្សេងៗទៀត សុទ្ធសឹងតែត្រូវការការផ្គត់ផ្គង់ពីវិស័យថាមពលដើម្បីដំណើរការ ដែលជាពិសេសបន្ទាប់ពីការផ្អាកសកម្មភាពនិងធ្វើសកម្មភាពយឺតដោយសារកូវីដ១៩។ ថាមពលនេះគឺសំដៅទៅដល់ការប្រើប្រាស់ប្រេងនិងឧស្ម័នដែលចម្រាញ់យកចេញពីធម្មជាតិតាមរយៈក្រុមហ៊ុនប្រេងនិងឧស្ម័នដើម្បីដាក់លក់នៅលើទីផ្សារ។ ជាក់ស្ដែង វិសាលភាពនៃការទាញយកធនធានប្រេងពីធម្មជាតិដើម្បីចម្រាញ់យកទៅប្រើប្រាស់នៅលើពិភពលោកមានទំហំធំធេងណាស់ ដែលក្នុងមួយថ្ងៃៗប្រមាណ ៩០លានបារ៉ែល ដោយគិតចាប់ពីឆ្នាំ២០១២...

ហេតុអ្វីសហរដ្ឋអាមេរិក និង វៀតណាមមានទំនាក់ទំនងកាន់តែស្អិតរមួត?

តាំងពីប្រទេសទាំងពីរបានចាប់ផ្ដើមផ្សះផ្សារទំនាក់ទំនងការទូតឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ១៩៩០មក គ្រប់ប្រធានាធិបតីអាមេរិកទាំងអស់សុទ្ធតែបានធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសវៀតណាម រាប់ចាប់តាំងពី លោក Bill Clinton លោក George W. Bush លោក Barack Obama និង លោក Donald Trump។ សម្រាប់លោក Joe Biden វិញ នៅមិនទាន់ដឹងច្បាស់ថាលោកនឹងមានគម្រោងទស្សនកិច្ចដូចគ្នាទៅនឹងអតីតប្រធានាធិបតីអាមេរិកមុនៗដែរឬក៏យ៉ាងណានោះទេ ប៉ុន្តែទោះជាយ៉ាងណា កាលពីខែសីហាកន្លងទៅនេះ...

គោលនយោបាយមុននិងក្រោយ លោកនាយករដ្ឋមន្ត្រីជប៉ុន យូស្ហីស៊ីដេ ស៊ូហ្កាឡើងកាន់ដំណែង

ប្រទេសជប៉ុនអាចចាត់ទុកថាជាប្រទេសដែលមានរបត់នយោបាយប្លែកគួរឱ្យកត់សម្គាល់ដោយសារតែផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីយ៉ាងញឹកញាប់។ បើគិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ ២០២១នេះ ប្រទេសជប៉ុនបានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីអស់១១លើក ខណៈដែលសហរដ្ឋអាមេរិកផ្លាស់ប្ដូរប្រធានាធិបតីត្រឹមតែ ៥ លើកប៉ុណ្ណោះក្នុងអំឡុងពេល ២ ទសវត្សរ៍ដដែលនេះ។ ហេតុដូចនេះ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលកាន់អំណាចមិនទាន់បាន ១ ឆ្នាំស្រួលបួលផង ស្រាប់តែលោកនាយករដ្ឋមន្ត្រីយូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ប្រកាសថាលោកនឹងមិនឈរឈ្មោះជាបេក្ខជនបោះឆ្នោតប្រធានគណបក្សដែលនឹងត្រូវធ្វើឡើងនៅទី២៩ ខែកញ្ញានេះ។ ការប្រកាសបែបនេះគឺស្មើនឹងបោះបង់ឱកាសជានាយករដ្ឋមន្ត្រីអាណិត្ដថ្មី ពីព្រោះតែគណបក្ស Democratic...

ហេតុអ្វីបានជាប្រទេសថៃសម្រុកធ្វើបាតុកម្មខណៈកូវីដ១៩កំពុងយាយីខ្លាំង?

ត្បិតតែកូវីដ១៩កំពុងតែលុកលុយព្រះរាជាណាចក្រថៃ ក៏ប៉ុន្តែវិបត្ដិនយោបាយក៏នៅតែបន្តដ៏ក្ដៅគគុកដែរ។វិបត្ដិនយោបាយរបស់ថៃដែលកំពុងប្រទះនិងបាតុកម្មបន្តបន្ទាប់ពីសំណាក់ប្រជាជនថៃគឺដោយសារការមិនពេញចិត្តនឹងរាជរដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា​​ Prayut Chan-o-cha ។ ទោះជាប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងយ៉ាងណា ក៏នៅក្រុមបាតុករថៃនៅតែប្រថុយប្រថានដើម្បីជួបជុំគ្នាធ្វើបាតុកម្មដើម្បីឱ្យលោកនាយករដ្ឋមន្រ្តៃថៃចុះចេញពីតំណែង ដោយសារតែបញ្ហានយោបាយយូរឆ្នាំ និងកំហឹងលើរដ្ឋាភិបាលដែលអសម្ថភាពក្នុងការដោះស្រាយបញ្ហាការរាតត្បាតជំងឺកូវិដ១៩។ បើគិតមកត្រឹមខែសីហា មានការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលីសថៃជាច្រើនសារ ហើយក្រុមប៉ូលីសបានប្រើប្រាស់កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់ការបង្កសកម្មភាពអសន្តិសុខ។ បាតុកម្មនៅប្រទេសថៃមិនមែនទើបនឹងមាននោះទេ ការតវ៉ាបានចាប់ផ្តើមពីដើមឆ្នាំ២០២០ ដោយសារការមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រាយុទ្ធ ដែលកាន់កាប់អំណាចតាមរយៈការធ្វើរដ្ឋប្រហារពីឆ្នាំ ២០១៤។ ការមិនពេញចិត្តរបស់ប្រជាជន បានធ្វើ​ឱ្យមានការតវ៉ាទាមទារឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង​​ និងរៀបចំរដ្ឋាភិបាលប្រជាធិបតេយ្យសារជាថ្មី។ បាតុកម្មរបស់យុវជនថៃ៖...

ទំនាក់ទំនងសហរដ្ឋអាមេរិក–គុយបា និង បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​គុយបា

បន្ទាប់ពីសហភាព​សូវៀត​បាន​ដួលរលំ​ជា​ស្ថាពរ​នៅឆ្នាំ១៩៩១ បណ្ដា​ប្រទេស​កុម្មុយនីស្ដ​និយម​ និងសង្គម​និយម​ដែល​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ​ (Planned Economy) បានជួបនឹងការបរាជ័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសគុយបាត្រូវបានធ្លាក់ចុះ ៣៥% ក្នុងរយៈពេលត្រឹមតែបីឆ្នាំ  ផលិតផលកសិកម្មធ្លាក់ចុះ ៤៧% និងវិស័យសំណង់ធ្លាក់ចុះ ៧៤% នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ JACOBIN។ ទោះជាយ៉ាងណា ក្រោមរដ្ឋការ បារ៉ា​ក់​ អូ​បា​ម៉ា Barack Obama...

តើអាមេរិកបានឈានជើងដើរចេញពីវិបត្តិកូវីដ១៩ហើយឬនៅ?

មេរោគកូរ៉ូណា (Coronavirus) ដែលក្រោយមកត្រូវបានអង្គការ​សុខភាព​ពិភព​លោកប្ដូឈ្មោះទៅជា កូវីដ១៩ (COVID-19) គឺជាប្រភេទជំងឺឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សដទៃទៀត ហើយដែលត្រូវបានអ្នកវិទ្យាសាស្ត្របង្ហាញសមតិកម្មថាដើមកំណើតនៃមេរោគនេះអាចឆ្លងចេញពីសត្វប្រចៀវមកកាន់មនុស្សយើង។ បច្ចុប្បន្នភាពនៃការឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៦៧,៤៩២,៧៦៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣,៤៨២,៩០៧នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ជំងឺកាចសាហាវមួយនេះគឺជាវិញ្ញាសាដ៏ពិបាក និងជាបន្ទុកយ៉ាងធ្ងន់ទៅលើបណ្ដាប្រទេសទាំងអស់ក្នុងការខ្នះខ្នែងស្វែងរកដំណោះស្រាយដែលប្រកបដោយគុណភាព និងប្រសិទ្ធភាពបំផុតដើម្បីអាចឆ្លងកាត់ការប្រឡងដ៏គ្រោះថ្នាក់មួយនេះ។ ការធ្វើដំណើរលើនាវាជាមួយគ្នាទាំង១៩៣ប្រទេស ដោយដឹងតែគោលដៅគឺការកំចាត់ជំងឺកូវីដ១៩ ប៉ុន្តែកង្វះយុទ្ធសាស្ត្រនិងវិធីសាស្រ្តក្នុងការធ្វើដំណើរទៅមុខ បានធ្វើឱ្យប្រទេសចំនួនដោយសារការគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបានប្រើប្រាស់វិធីសាស្ត្រយករួចខ្លួនតាមរយៈការប្រើមធ្យោបាយនានាដើម្បីឆ្ពោះតម្រង់ទៅរកគោលដៅជាមុន។​ ជាក់ស្ដែង កាលពីផ្ទុះដំបូងយើងអាចសង្កេតឃើញថាប្រទេសមួយចំនួនបានដណ្ដើមបញ្ជាទិញម៉ាសនិងគ្រឿងឧបករណ៍ពេទ្យយ៉ាងសន្ធឹកសន្ធាប់កាលពីដើមឆ្នាំ២០២០ រហូតដល់ការដណ្ដើមគ្នាទិញថ្នាំវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ប្រទេសមួយចំនួន។ សម្រាប់សហរដ្ឋអាមេរិកវិញ...

ឧបសគ្គនៃការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់នៅក្នុងពិភពលោក

ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស និងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់។ ពីមួយទសវត្សទៅមួយទសវត្ស ស្តង់ដានៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បដិវត្តន៍នៃការប្រើប្រាស់រូបិយវត្ថុគឺផ្ដើមចេញពី ការដោះដូររវាងទំនិញជាមួយទំនិញ (Barter System) ទៅជាការប្រើប្រាស់សំបកខ្យងសមុទ្រ (Cowry Shell) និងវិវត្ដដល់ការប្រើប្រាស់ប្រាក់កាក់ (Minted Coin) រហូតមកដល់ការប្រើប្រាក់ក្រដាស (Cash) ដូចដែលយើងបានប្រើប្រាស់ប្រចាំថ្ងៃនេះ។ យ៉ាងណាមិញ សព្វថ្ងៃនេះក៏បានលេចចេញនូវរូបរាងរូបិយវត្ថុបែបថ្មីដែលគេឱ្យឈ្មោះថា Crypto-currency ដែលមានលក្ខណៈជាប្រាក់ឌីជីថល (digital money)។ ក្រៅពីការផ្ដល់ភាពងាយស្រួលបន្ថែមមកកាន់អ្នកប្រើប្រាស់ជាទូទៅ...

តើហេតុអ្វីបានជារលកកូវីដ១៩លើកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិ?

គិតចាប់តាំងពីកូវីដ១៩បានលុកលុយសួតពិភពលោកនៅឆ្នាំ២០២០ ឥណ្ឌាបានក្លាយជាប្រទេសដែលផុងខ្លួនធ្លាក់នៅក្នុងវិបត្ដិកូវីដ១៩ខ្លាំងជាគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ យោងតាមរបាយការណ៍របស់ John Hopkins Coronavirus Resource Centre ឥណ្ឌាបានស្គាល់នូវការស្រាកស្រាន្ដករណីឆ្លងចាប់ពីខែកញ្ញាឆ្នាំ២០២០រហូតមកដល់អំឡុងខែមីនា។ ការធ្លាក់ចុះនៃករណីឆ្លងនេះក៏ត្រូវបានរដ្ឋមន្រ្តីសហភាពសុខាភិបាល (Union Health Minister) ថា ឥណ្ឌាបានឆ្លងផុតកូវីដ១៩ដោយជោគជ័យកាលពីខែមីនាកន្លងទៅនេះ។ លោករដ្ឋមន្ត្រីថ្លែងមិនទាន់បានប៉ុន្មានសប្ដាហ៍ផង ករណីកូវីដ១៩នៅឥណ្ឌាបានកើនឡើងដូចទឹកបាក់ទំនប់ ដែលចំនួនឆ្លងរលកលើកទីពីរនេះកើនលើសរលកលើកទី១យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតខ្វះកន្លែងនិងឧបករណ៍ព្យាបាល ហើយឥណ្ឌាបានវារដាច់ប្រទេសប្រេស៊ីលលើករណីឆ្លងកូវីដ១៩សរុបច្រើនជាងគេ និងក្លាយជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិកទៀត ពោលគឺករណីឆ្លងថ្មីច្រើនជាងគេទូទាំងពិភពលោក។ តើអ្វីទើបធ្វើឱ្យរលកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិបែបនេះ? មូលហេតុចម្បងទីមួយនោះគឺរដ្ឋាភិបាលឥណ្ឌាបានប្រកាន់វិធានការធូររលុងលើការគ្រប់គ្រងករណីឆ្លងថ្មី ដោយសារគេយល់ឃើញថាឥណ្ឌាបានឆ្លងផុតកូវីដ១៩ហើយ។...

សមិទ្ធផលចាស់ និងទិសដៅថ្មីនៃមេដឹកនាំវៀតណាម

ទិដ្ឋភាពរួម សាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ដែលអំណាចគ្រប់គ្រងរដ្ឋទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម (Communist Party of Vietnam)។ ប៉ុន្តែ ប្រទេសនេះបែរជាប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី (Free Market Economy) ក្នុងការអភិវឌ្ឍប្រទេសលើវិស័យសេដ្ឋកិច្ច–សង្គមទៅវិញ។ កន្លងមក បក្សកុម្មុយនីស្ដវៀតណាមដឹកនាំប្រទេសតាមលទ្ធិម៉ាក្សលេនីននិយម និងមនោគមវិជ្ជារបស់លោកហូជីមិញ (Ho Chi Minh) ដែលជាស្ថាបនិកបក្សមួយនេះ។ ត្បិត ពលរដ្ឋវៀតណាមគ្មានសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងមេដឹកនាំដោយផ្ទាល់ក៏ដោយ យើងសង្កេតឃើញថាជារៀងរាល់ប្រាំឆ្នាំម្ដងនឹងមានការរៀបចំសមាជថ្នាក់ជាតិឡើងដើម្បីរុះរើផ្លាស់ប្ដូរដំណែងមេដឹកនាំកំពូលៗទាំងបួនរូបជារៀងរាល់អាណត្ដិ។ យើងគួរដឹងដែរថា...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ