Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានការឈានដល់ការឃាត់ខ្លួនលោករ៉ូឌ្រីហ្គោ ឌុយទែតេទៅកាន់តុលាការព្រហ្មទណ្ឌពិភពលោក(ICC)?
The Seed Cambodia
-
March 28, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ប្រៀបធៀបប្រព័ន្ធនយោបាយរវាងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស
The Seed Cambodia
-
March 19, 2025
វិចារណកថាថ្ងៃសុក្រ
ភាពរកាំរកូសរវាងប្រជាជនហុងកុង និង រដ្ឋាភិបាលចិននៅឆ្នាំ២០៤៧ទៅលើបញ្ហាសិទ្ធិមនុស្ស និងសេរីភាព
នយោបាយការបរទេស
-
August 14, 2020
ចំពោះការវិភាគទៅលើករណីហុងកុង យើងឃើញមានមតិផ្សេងៗគ្នាចំនួន២ដែលទស្សន៍ទាយអំពីជោគវាសនារបស់ហុងកុងបន្ទាប់ពីកិច្ចព្រមព្រៀងរវាងចិននិងអង់គ្លេសក្នុងការដាក់ហុងកុងជាតំបន់រដ្ឋបាលពិសេសត្រូវបានបញ្ចប់នៅឆ្នាំ២០៤៧។ ចំពោះមតិខ្លះទៀតដូចជាមតិរបស់លោក Benny Tai លោកបានយល់ថា ចិនអាចនឹងឱ្យហុងកុងមានឱកាសក្នុងការបន្តនូវរបៀបរបបនយោបាយដូចមុនដដែលទោះបីជាហុងកុងត្រូវបានប្រគល់ទៅឱ្យចិនវិញយ៉ាងពេញលេញ។ ប៉ុន្តែចំពោះអ្នកវិភាគដូចជាលោក Kenneth Chan និងលោក Robert Morris ពួកគេមានគំនិតយល់ស្របគ្នាថា កិច្ចព្រមព្រៀងអំពីហុងកុងនេះគឺជាកិច្ចព្រមព្រៀងដែលមានអាយុកាលតែ៥០ឆ្នាំតែប៉ុណ្ណោះ ហេតុដូចនេះហើយបន្ទាប់ពីកិច្ចសន្យានេះត្រូវបានបញ្ចប់ នោះច្បាស់ណាស់ថាចិននឹងប្រាកដជាគ្មានហេតុផលអ្វីត្រូវទុកឱ្យហុងកុងបន្តស្ថិតនៅជាតំបន់រដ្ឋបាលពិសេសនៅក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ទៀតទេ ហើយហុងកុងនឹងមកស្ថិតក្រោមការដឹកនាំតាមបែបនយោបាយកុម្មុយនីសផ្តាច់ការបែបទីផ្សារសេរី។ ប្រសិនបើយើងលើកយកមតិដែលថាចិននឹងគ្រប់គ្រងហុងកុងតាមបែបផែនរបស់ចិនដីគោកមកពិភាក្សាយើងនឹងអាចធ្វើការសន្និដ្ឋានថាបើសិនជាចិនគ្រប់គ្រងហុងកុងឲ្យកាន់តាមរបបកុម្មុយនីស្តទាំងស្រុង ហើយមានការរឹតត្បឹតសេរីភាពនយោបាយ នោះប្រជាជនហុងកុងអាចនឹងមិនព្រមទទួលយករបបកុម្មុយនីស្តចិននេះទេ ហើយវាក៏អាចធ្វើឲ្យមានការប្រឆាំងតបទៅរដ្ឋាភិបាលចិនវិញផងដែរបើទោះកិច្ចព្រមព្រៀងទៅលើបញ្ហាហុងកុងត្រូវបានបញ្ចប់។ការសន្និដ្ធានបែបនេះគឺផ្អែកទៅតាមការវិភាគទៅលើហេតុផលមួយចំនួនដែលអាចឲ្យយើងហ៊ានសន្និដ្ឋានថាប្រជាជនហុងកុងមានទំនោរទៅរកការទាមទារឲ្យមានការផ្តល់សេរីភាពនិងការគោរពសិទ្ធិមនុស្ស...
សង្គ្រាមត្រជាក់ថ្មី អាមេរិក-ចិន
នយោបាយការបរទេស
-
July 31, 2020
មានរឿងមួយដែលគួរតែរំលឹកទាក់ទងនឹងទំនាក់ទំនងការទូតរវាងមហាអំណាចជើងចាស់អាមេរិក និង មហាអំណាចជើងថ្មីចិនគឺកាលពីឆ្នាំ ១៩៥៤ ស្រាប់តែលោក ចន ហ្វូស្ទ័រ ឌូលស៍ (John Foster Dulles) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមិនព្រមចាប់ដៃជាមួយ និងលោក ជូ អេន ឡាយ (Zhou Enlai) នាយករដ្ឋមន្ត្រីនៃប្រទេសចិននៅសម័យនោះ។ នេះជាឧប្បត្តិហេតុការទូតមួយស្តែងឱ្យឃើញថា អាមេរិកនាពេលនោះមើលងាយខ្លាំងណាស់ចំពោះប្រទេសនៅអាស៊ីជាពិសេសប្រទេសចិនព្រោះកាលនោះចិនជាប្រទេសទន់ខ្សោយនិងក្រីក្រ។ ៦០ឆ្នាំក្រោយមក អ្វីៗគ្រប់យ៉ាងបានប្រែប្រួលស្ទើរតែទាំងស្រុង ជាពិសេសប្រទេសចិននៅក្នុងក្រសែភ្នែកអាមេរិកក៏ព្រោះតែសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ចិនក្នុងរយៈពេលចុងក្រោយនេះ។...
បញ្ហាជាប់សាច់របស់ចិន ក្នុងសម័យកូវីដ ១៩
នយោបាយការបរទេស
-
July 10, 2020
ប្រទេសចិនបានប្រែក្លាយពីនាគក្រដាសដែលប្រទេសមហាអំណាចមានបំណងចង់ហែកជាចម្រៀកៗក្នុងប្រវត្តិសាស្ត្រ ទៅជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ច នយោបាយ និងយោធានាពេលបច្ចុប្បន្ន រហូតដល់មានមហិច្ឆតាចង់ពង្រីកតួនាទីរបស់ខ្លួនទៅជាអ្នកដឹកនាំពិភពលោក។ ក្នុងសម័យកូវីដ១៩ នេះ ចិនបានបង្វែរចំណាប់អារម្មណ៍ពិភពលោកទៅលើកំដៅទីតាំងភូមិសាស្ត្ររបស់ខ្លួន ដូចជា ច្បាប់ស្តីពីសន្តិសុខជាតិហុងកុង ជំងឺចាស់នៃសាច់ជាប់ខ្លួនចិន(តៃវ៉ាន់) និងការប្រឈមមុខដាក់គ្នាតាមព្រំដែនឥណ្ឌា-ចិន។ ក្រោយការស្រាកស្រានបាតុកម្មដោយសារវត្តមានមេរោគ១៩ កាលពីឆ្នាំ២០១៩ បង្កឡើងដោយរដ្ឋាភិបាលប្រទេសចិនចង់ធ្វើច្បាប់បត្យាប័ន ចិនបានអបអរសាទរខួបទី២៣ឆ្នាំនៃការប្រគល់ហុងកុងមកឲ្យចិនវិញដោយ”ច្បាប់ស្តីពីសន្តិសុខជាតិហុងកុង”។ ច្បាប់ស្តីពីសន្តិសុខជាតិហុងកុងបានចែងពីបទល្មើសដែលស្ថិតក្នុងច្បាប់នេះដូចជា ការផ្តាច់ទឹកដី សកម្មភាពវិទ្ធង្សនា សកម្មភាពភេរវកម្ម និងការឃុបឃិតជាមួយបរទេសដែលគម្រាមកំហែងសន្តិសុខជាតិហុងកុង។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលប៉េកាំងអាចនឹងលូកដៃក្នុងការងារផ្ទៃក្នុងរបស់ហុងកុង តាមរយៈអំណាចក្នុងការត្រួតពិនិត្យលើការ អនុវត្តច្បាប់របស់អាជ្ញាធរ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ