"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ

វិចារណកថាថ្ងៃសុក្រ៖ ផ្លូវមួយខ្សែក្រវាត់មួយនៅក្នុងតំបន់អាស៊ាន

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ស៊ី ជីងពីង។ ទស្សនវិស័យរបស់លោកប្រធានាធិបតី ស៊ី ជីងពីង​ គឺ ការបង្កើនការវិនិយោគជាពិសេសកំពង់ផែ ការអភិវឌ្ឍតាមមហាសមុទ្រឥណ្ឌា អាស៊ាន អាហ្វ្រិកខាងកើត និងផ្នែកខ្លះនៃអឺរ៉ុបដូចជាការកសាងហេដ្ឋារចនាសសម្ព័ន្ធដែលតភ្ជាប់ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗផងដែរ។ រដ្ឋបាល លោក ដូណាល់ ត្រាំ ធ្លាប់បានចោទយុទ្ធសាស្ត្ររបស់ចិនមួយនេះថាជាអន្ទាក់ បំណុលការទូតដោយការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសក្រីក្រដើម្បីខ្លួនអាចមានលទ្ធភាពចាប់យកតំបន់យុទ្ធសាស្ត្រនិងពង្រីកយោធារបស់ខ្លួននិងការបោះជំហានសេដ្ឋកិច្ច។ សហភាពអ៊ឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងគម្រោង BRI ផងដែរដែលបានលើកឡើងថាគម្រោងនេះអាចប៉ះបាល់ទៅដល់បរិស្ថាន​ សិទ្ធិមនុស្ស និងវិបត្តិបំណុល។ ទិដ្ឋភាពទូទៅរបស់ BRI...

វិចារណកថាថ្ងៃសុក្រ ៖ បញ្ហាមីយ៉ាន់ម៉ាស្ថិតក្នុងដៃរបស់ប្រធានអាស៊ានថ្មីឆ្នាំ២០២៣

បន្ទាប់ពីបញ្ចប់២០២២និងបានឈានចូលឆ្នាំ២០២៣គឺជាពេលដែលបានដល់វេនប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា។ មិនខុសពី២ឆ្នាំមុនដែលយើងឃើញថាបញ្ហាមីយ៉ាន់ម៉ានៅតែជាបញ្ហាមួយដែលអាស៊ានមិនអាចមើលរំលងបាន។ សំរាប់រយៈពេល២ឆ្នាំនេះប្រធានអាស៊ានទាំងកម្ពុជានិងព្រុយណេសុទ្ធតែបានខិតខំដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យមានភាពល្អប្រសើរឡើងវិញ ប៉ុន្តែនៅតែមិនអាចឈានដល់ជោគជ័យបាន។​ ប្រទេសអាស៊ានមួយចំនួននៅតែមិនពេញចិត្តចំពោះទង្វើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលរំលោភទៅដល់សិទ្ធិមនុស្សជាខ្លាំងដូចជាការឃុំអ្នកទោសនយោបាយ រួមទាំងការប្រហារជីវិតដល់អ្នកនយោបាយនិងសិស្សនិស្សិតផងដែរ។ ក្នុងករណីនេះ កម្ពុជាជាប្រធានអាស៊ាននិងបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយនិងមានការស្នើសុំមីយ៉ាន់ម៉ាកុំឱ្យមានការប្រហារជីវិតជនស្លូតត្រង់និងអ្នកប្រឆាំងខ្លួនក៏ដោយ។ បញ្ហាមីយ៉ាន់ម៉ាបានធ្វើឱ្យកៅអីខ្លួននៅទំនេរដែលអាស៊ានបានយល់ព្រមឱ្យតែត្រឹមអ្នកតំណាងមិនមែនជាអ្នកនយោបាយចូលប្រជុំប៉ុណ្ណោះ តែមីយ៉ាន់ម៉ានៅតែធ្វើពហិការមិនចូលប្រជុំតាំងពីឆ្នាំ២០២១រហូតដល់ឆ្នាំ២០២២។ ដោយឡែកនៅឆ្នាំ២០២៣នេះ បញ្ហាមីយ៉ាន់ម៉ាត្រូវធ្លាក់ទៅក្នុងដៃប្រធានអាស៊ានទី៣ ដែលជាប្រទេសឥណ្ឌូនេស៊ី។ ដូចដែលយើងបានដឹងហើយថាឥណ្ឌូនេស៊ីជាប្រទេសមួយដែលមិនគាំទ្រនឹងរបបយោធាមីយ៉ាន់ម៉ានិងមានការថ្កោលទោសខ្លាំងបំផុតលើបញ្ហានេះព្រោះតែមីយ៉ាន់ម៉ាមិនបានគោរពនូវគោលការណ៍ទាំង៥ដែលចេញដោយអាស៊ាន និងបណ្ដោយឱ្យស្ថានភាពកាន់តែធ្លាក់ធ្ងន់ធ្ងរជាមួយថ្ងៃទៅមួយថ្ងៃ។ តើប្រធានអាស៊ានថ្មីមានជំហរបែបណានិងត្រូវមានវិធានការដោះស្រាយដូចម្តេចចំពោះបញ្ហាមីយ៉ាន់ម៉ា? ក្នុងឆ្នាំ២០២៣នេះគឺជាឆ្នាំដែលប្រទេសឥណ្ឌូនេស៊ីត្រូវតតំណែងជាប្រធានអាស៊ានបន្ទាប់ពីប្រទេសកម្ពុជាហើយក៏ជាឆ្នាំទី៣នៃបញ្ហាមីយ៉ាន់ម៉ាកើតឡើងផងដែរ។ បន្ទាប់ពីមានការឆ្លងកាត់ការខិតខំដោះស្រាយដោយប្រធានអាស៊ានចំនួនពីររួចមកគឺដល់ពេលឥណ្ឌូនេស៊ីជាអ្នកចូលខ្លួនមកកាន់លើបញ្ហានេះម្តង។ តាមគោលការណ៏ទាំង៥ចំណុចក្នុងបញ្ហាមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ីត្រូវតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរបន្ទាប់ពីកម្ពុជា។ បើយើងមើលលើគោលជំហររបស់ឥណ្ឌូនេស៊ីតាំងពីបញ្ហានេះកើតឡើងគឺប្រទេសនេះបានខិតខំជួយប្រទេសនេះនិងបានប្រឆាំងនៅការធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមានអំពើហិង្សានេះតាំងពីដំបូង។ ក្នុងនាមជាសមាជិកអាស៊ាននិងបានរៀបចំការប្រជុំពិសេសនៅអគ្គលេខាដ្ឋានអាស៊ានដែលក្នុងប្រទេសខ្លួននៅខែមេសាឆ្នាំ២០២១ ហើយជាលទ្ធផលបានចេញគោលការណ៍ទាំង៥សំរា​ប់បញ្ហាមីយ៉ាន់ម៉ាដែលបានប្រកាសនៅមុខរបស់លោក មីង អោងឡាំង។​...

វិចារណកថាថ្ងៃសុក្រ ៖ ផលប្រយោជន៍និងផលវិបាកនៃសង្គ្រាមបន្ទះឈីបចំពោះអាស៊ាននិងឥណ្ឌា

ដូចដែលយើងដឹងរួចហើយថា សព្វថ្ងៃនេះ អំណាចយោធា សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃបន្ទះឈីបហើយស្ទើរតែគ្រប់អ្វីៗទាំងអស់រាប់ចាប់ពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជាម៉ាស៊ីនកម្ដៅនិងដុត ស្មាតហ្វូន ឡាន រហូតដល់ទីផ្សារភាគហ៊ុនសុទ្ធតែដំណើរការដោយបច្ចេកវិទ្យាដែលមានឧបករណ៍អេឡិចត្រូនិកជាអ្នកគ្រប់គ្រង។ សារៈសំខាន់នៃបន្ទះឈីបត្រូវបានជំរុញឱ្យមានការចាប់អារម្មណ៍ក្នុងអំឡុងពេលកង្វះខាតជាបន្តបន្ទាប់នៃសមាសធាតុទាំងនេះ ដែលត្រូវបានបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ចំពេលមានការកើនឡើងនៃតម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិក និងការរំខានដល់សង្វាក់ផ្គត់ផ្គង់។ ហេតុនេះហើយ ការប្រកួតប្រជែងគ្នារវាងមហាអំណាចប្រទេសចិននិងសហរដ្ឋអាមេរិចកាន់តែមានសភាពខ្លាំងឡើងទៅលើបច្ចេកវិទ្យាមីក្រូឈីបដែលបណ្តាលឱ្យពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាមត្រជាក់ថ្មីមួយទៀតនោះគឺសង្គ្រាមបន្ទះឈីប ព្រោះប្រសិនបើប្រទេសណាដែលអាចគ្រប់គ្រងបច្ចេកវិទ្យាបន្ទះឈីប ប្រទេសនោះអាចនឹងគ្រប់គ្រងពិភពលោកនាពេលអនាគត។ ក៏ប៉ុន្តែបើយើងក្រឡេកមកមើលពីបណ្តាប្រទេសដែលកំពុងងើបឡើង(emerging countries)ដូចជាអាស៊ាននិងឥណ្ឌា យើងឃើញថាបើទោះបីជាប្រទេសទាំងនេះមិនទាន់អាចឈរជើងនាំមុខជាតួឯកទៅលើការប្រកួតប្រជែងនេះក៏វាអាចត្រូវបានមើលឃើញថានឹងក្លាយជាតួរងទី៣បន្ទាប់ដែលអាចនឹងទទួលបានផលប្រយោជន៍ពីការប្រកួតប្រជែងនេះ។ ហេតុនេះហើយ នៅសប្តាហ៍នេះយើងនឹងធ្វើការវិភាគទៅលើផលវិបាកនិងផលប្រយោជន៍ដែលបណ្តាប្រទេសអាស៊ាននិងប្រទេសឥណ្ឌាអាចទទួលបានពីសង្រ្គាមនៃបន្ទះឈីបនេះ។ យ៉ាងណាមិញមុននឹងសិក្សាទៅលើផលប៉ះពាល់ទាំងនោះ យើងគួរតែមកស្វែងយល់ពីសង្គ្រាមបន្ទះឈីបនេះបន្តិចសិន។ កាលពីឆ្នាំ២០១៦ លោកស៊ី ជីងពីង...

វិចារណកថាថ្ងៃសុក្រ ៖ សហភាពអ៊ឺរ៉ុបនិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ

ស្ថិតក្រោមការផ្លាស់ប្តូរនៃបរិបទភូមិសាស្ត្រនយោបាយពិភពលោក ខណៈដែលតំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាទីចាប់អារម្មណ៍របស់ប្រទេសមហាអំណាច​ គេសង្កេតឃើញថាទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ ជាពិសេសនោះគឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និង នយោបាយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការប្តូរទិសដៅយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់សហភាពអ៊ឺរ៉ុបមកតំបន់អាស៊ានដែលធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងតំបន់ទាំងពីរ។ ជាក់ស្តែង បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-អាស៊ាន លើកទី២៣ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ សហភាពអឺរ៉ុប និងអាស៊ានបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ពួកគេ ដោយប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ។ ហេតុនេះហើយសប្តាហ៍នេះយើងនឹងមកសិក្សាស្វែងយល់ពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងអាស៊ានថាតើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យតំបន់អាស៊ានកាន់តែមានសារៈសំខាន់ចំពោះសហភាពអ៊ឺរ៉ុបនិងតើទំនាក់ទំនងរវាងតំបន់ទាំងពីរបានកើនឡើងដល់កម្រិតណា? ការកើនឡើងនូវទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ាន ដើម្បីសិក្សាពីការកើនឡើងនូវទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ាន យើងគួរតែមកស្វែងយល់ពីមូលហេតុចម្បងចំនួន៣ដែលធ្វើឱ្យសហភាពអ៊ឺរ៉ុបផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនមករកតំបន់អាស៊ីអាគ្នេយ៍។ មូលហេតុទីមួយគឺភាពមិនច្បាស់លាស់ទាក់ទងនឹងតួនាទីនាពេលអនាគតរបស់សហរដ្ឋអាមេរិកមកលើសហភាពអ៊ឺរ៉ុប។ នៅខណៈដែលភាពជាអ្នកដឹកនាំពិភពលោករបស់អាមេរិកកំពុងមានការធ្លាក់ចុះនិងការទម្លាក់ដៃចុះនៃការប្តេជ្ញាចិត្តពង្រឹងស្ថេរភាពទំនាក់ទំនងចំពោះសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន វាជាភាពចាំបាច់សម្រាប់សហភាពអឺរ៉ុបនិងរដ្ឋជាសមាជិករបស់ខ្លួនក្នុងការស្វែងរកនិងពិចារណាលើភាពជាដៃគូថ្មីជាមួយតំបន់ផ្សេងៗ។...

វិចារណកថាថ្ងៃសុក្រ ៖ គុណតម្លៃយុទ្ធសាស្រ្តនៃសមុទ្រចិនខាងត្បូងចំពោះអាមេរិក និង ចិន

ជម្លោះសមុទ្រចិនខាងត្បូងបានក្លាយទៅជាបញ្ហាដ៏ស្មុគស្មាញសម្រាប់សហគមន៍អន្តរជាតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាក៏បានដាក់គំនាបយ៉ាងខ្លាំងមកកាន់នយោបាយសន្តិសុខអាស៊ាន​ ដោយហេតុនេះទើបមានការចោទជាសំណួរសម្រាប់អ្នកតាមដានព្រឹត្តិការណ៏អន្តរជាតិមួយថា​​ “តើតំបន់នេះបានផ្តល់នូវគុណតម្លៃយុទ្ធសាស្រ្តអ្វីខ្លះទើបអាមេរិកនិងចិនប្រកួតប្រជែងចង់កាន់កាប់ច្រកសមុទ្រនេះ?”។ ជាដំបូងយើងគួរស្វែងយល់ថា​ ការទាមទារកម្មសិទ្ធិនៃច្រកជំនួញ ដ៏សំខាន់នេះបានកើតមានឡើងតាំងពីទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះ ហើយរដ្ឋពាក់ព័ន្ធនីមួយៗ​ (Claimant state)សុទ្ធសឹងតែមានទីតាំងភូមិសាស្រ្តជាប់សមុទ្រនេះ និងមានគោលជំហរខុសៗគ្នា។​ នៅពីក្រោយមហិច្ឆតា​នៃការព្យាយាមដណ្តើមកាន់កាប់ផ្លូវសមុទ្រនេះមានមូលហេតុសំខាន់ៗបួនគឺ ៖ ទី១ ផ្លូវសមុទ្រនេះគីជា​ច្រកពាណិជ្ជកម្មដ៏សំខាន់បំផុតមួយសម្រាប់ទ្វិបអាស៊ី ដោយតំបន់នេះត្រូវបានគេប៉ាន់ស្មាថា ១/៣​ នៃចរន្តពាណិជ្ជកម្មពិភពលោកដែលមានតម្លៃប្រមាណ​ ៥.៣ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ហើយប្រមាណ ៤០% នៃការជួញដូរប្រេងឆៅពិភពលោកបានឆ្លងកាត់តាមផ្លូវនេះជារៀងរាល់ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវរបស់ AALEP។​...

វិចារណកថាថ្ងៃសុក្រ៖ ការត្រលប់មកវិញជាមួយគ្នា និងការត្រឡប់មកកាន់តែប្រសើរជាមួយកិច្ចប្រជុំG20

ថ្ងៃទី ១៥ និង១៦ ខែវិច្ឆិកា កិច្ចប្រជុំកំពូល (G20) បានរៀបចំកិច្ចប្រជុំជាលើកទី​១៧ នៅកោះបាលីក្រោមប្រធានបទ ​​​“ត្រលប់មកវិញជាមួយគ្នា​ ត្រឡប់មកកាន់តែប្រសើរ”(Recover Together, Recover stronger)។​ កិច្ចសន្ទនាពហុភាគីនេះត្រូវបានចូលរួមដោយមេដឹកនាំជុំវិញពិភពដែលជាសមាជិក និង​ប្រទេសដែលអញ្ជើញចូលរួមដើម្បីដោះស្រាយនូវសន្តិសុខអនាគតសេដ្ឋកិច្ច ​និងវិបុលសុខនៃពិភព​លោក បន្ទាប់ពីការប៉ះពាល់ដល់សេដ្ឋកិច្ច​ពិភពលោកដោយជំងឺរាតត្បាតកូវីដ-១៩ ផលប៉ះពាល់សន្តិសុខស្បៀងអាហារ និងថាមពលដោយការឈ្លានពានរបស់ប្រទេសរុស្សី។  កិច្ចប្រជុំកំពូល G20​គឺជាវេទិកាថ្នាក់អន្តរជាតិដែលមានសមាជិកជាប្រទេសចំនួន១៩ ដែលជាប្រទេសសេដ្ឋកិច្ចកម្រិតខ្ពស់ ក្នុងឆ្នាំ​១៩៩៩​ និងជាមួយសហគមន៍​អឺរ៉ុប។  ...

វិចារណកថាថ្ងៃសុក្រ៖ ជោគជ័យនិងបរាជ័យដំណាលគ្នារបស់កិច្ចប្រជុំ COP27

គ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ផលប៉ះពាល់បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុកាន់តែធំធេងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។​ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ប្រទេសឥណ្ឌាបានខាតបង់ប្រាក់ប្រមាណ ១៣,៨ ប៊ីលានដុល្លារអាមេរិកដោយសាររលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ។ នៅឆ្នាំ២០១៩ ទឹកជំនន់ និងការបាក់ដីនៅប្រទេសចិនបានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចិនជាង ៦ លាននាក់ ក្នុងនោះ​ស្លាប់ ៩១ នាក់ និងខាតបង់អស់ប្រហែលជា ៣...

វិចារណកថាថ្ងៃសុក្រ៖ ដំណើរឆ្ពោះទៅរកសមាជិកទី ១១ របស់អាស៊ាន

ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ត្រូវបានបញ្ចប់ជាមួយនឹងផ្លែផ្កានិងសេចក្ដីសម្រេចជាច្រើនដ៏គួរឱ្យចំណាប់អារម្មណ៏។ លទ្ធផលមួយក្នុងចំណោមនោះគឺការអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកទី១១នៃអាស៊ាន “ជាគោលការណ៏” ហើយផ្តល់ឋានៈជាអ្នកអង្កេតការណ៏ដែលអនុញ្ញាតឱ្យទីម័រឡស្តេចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗរបស់អាស៊ានចាប់ពីពេលនេះតទៅ។ ពាក្យថា “ជាគោលការណ៏” មិនមែនមានន័យថាអនុញ្ញាតឱ្យទីម័រឡេស្តេចូលជាសមាជិកពេញលេញផ្លូវការនោះទេតែវាជាភ្លើងខៀវដែលបញ្ជាក់ប្រាប់ថាអាស៊ានប្រាកដនឹងទទួលយកទីម័រឡេស្តេនាពេលអនាគត។ ទោះបីជាមិនមែនជាសមាជិកផ្លូវការក៏ពិតមែន ប៉ុន្តែវាបានបញ្ជាក់ភាពជោគជ័យអំពីការខិតខំប្រឹងប្រែងរបស់ទីម័រក្នុងរយៈពេលជាង១០ឆ្នាំ និងប្រូបាបដែលអាស៊ានមានសមាជិកទី១១មានខ្ពស់ជាងមុន។​ ការព្យាយាមអស់រយៈពេលមួយទស្សវត្សជាងរបស់ទីម័រឡេស្តេ កាលពីឆ្នាំ២០១១ ទីម័រឡេស្តេបានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អាស៊ានហើយស្ម័គ្រចិត្តគ្រប់បែបយ៉ាងក្នុងការកសាងប្រទេសរបស់ខ្លួនយ៉ាងណាឱ្យបានគ្រប់គ្រាន់ទៅតាមលក្ខណៈវិនិច្ឆ័យដែលអាស៊ានបានដាក់ជូន។ គួររំលេចបន្តិចថា ធម្មនុញ្ញអាស៊ានកំណត់លក្ខណៈវិនិច្ឆ័យចំនួនបួនសម្រាប់សមាជិកភាពដែលមានដូចជា ១. ទីតាំងភូមិសាស្ត្រ ២. ការទទួលស្គាល់ដោយរដ្ឋសមាជិកផ្សេងទៀត ៣. កិច្ចព្រមព្រៀងគោរពតាម​ធម្មនុញ្ញ​អាស៊ាន សមត្ថភាព និង ៤....

វិចារណកថាថ្ងៃសុក្រ៖ គោលនយោបាយ mini-budget ទាញសេដ្ឋកិច្ចអង់គ្លេសឱ្យធ្លាក់ក្នុងវិបត្ដិ

នៅក្នុងអំឡុងពេលថ្មីៗនេះ ចក្រភពអង់គ្លេសកំពុងតែពើបប្រទះជាមួយនឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយដែលបានបណ្តាលឱ្យតម្លៃរូបិយប័ណ្ណ «ផោន» របស់អង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសដាក់ចេញនូវគោលនយោបាយ «ថវិការខ្នាតតូច» (mini-budget)។ គោលនយោបាយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ដោយសារតែវាមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ទៅនឹងតម្លៃប្រាក់ផោននោះទេ ប៉ុន្តែវាបានធ្វើឱ្យតម្លៃអតិផរណានៅក្នុងចក្រភពអង់គ្លេសកើនឡើងកាន់តែខ្ពស់ផងដែរ។ នៅក្នុងអត្ថបទនេះដែរយើងនឹងក្រលេកមកមើលអំពីអ្វីទៅជាគោលនយោបាយ«ថវិការខ្នាតតូច»ដែលបានដាក់ចេញ និង ផលប៉ះពាល់នៃគោលនយោបាយនេះ។ តើអ្វីទៅគោលនយោបាយ «ថវិការខ្នាតតូច» របស់រដ្ឋាភិបាលអង់គ្លេស? គោលនយោបាយ«ថវិការខ្នាតតូច»នេះគឺជាគោលនយោបាយសារពើពន្ធដែលបានបង្កើតឡើងដោយរដ្ឋាភិបាលថ្មីថ្មោងរបស់អតីតនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសគឺលោកស្រី Liz Truzz ដែលមានលោក Kwasi Kwarteng ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ជាអ្នកដែលបានចូលរួមក្នុងការបង្កើតគោលនយោបាយនេះ។ គោលនយោបាយនេះដែរត្រូវបានប្រកាសនៅថ្ងៃទី២៣...

ហេតុអ្វីលោក ស៊ី ជីនពីង ជាបុរសដ៏មានឥទ្ធិពលនៅលើពិភពលោក?

ឈានចូលវ័យ ៦៩ ឆ្នាំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានក្លាយជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងបរិបទនយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។ ជាមេដឹកនាំបង្គោលរបស់បក្សកុម្មុយនីស្ដីចិន ប្រធានាធិបតីរូបនេះ បានធ្វើបរិវត្តកម្មប្រទេសខ្លួន ប្រែក្លាយពីប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច និងឥទ្ធិពលភូមិសាស្ត្រនយោបាយស្ដួចស្ដើង ទៅជាប្រទេសមហាអំណាចដែលរះត្រដែតឡើង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនត្រូវបានបញ្ចប់ទៅ លោក...

សេដ្ឋកិច្ចនៃសហរដ្ឋអាមេរិកពីហានិភ័យមកកាន់សភាពល្អ

កត្តារំខានសំខាន់ៗដូចជាការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ១៩ និងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើសកលលោកធ្លាក់ទៅក្នុងភាពមិនប្រាកដប្រជា រាប់បញ្ចូលទាំងប្រទេសដែលជាមហាអំណាចសេដ្ឋកិច្ចដូចជាចិន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបដែលបានជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ច ឬកំពុងតែឆ្ពោះទៅរកបញ្ហាសេដ្ឋកិច្ច។ យ៉ាងណាមិញ ទោះបីជាស្ថិតនៅក្នុងបរិបទដ៏យ៉ាប់យឺនដូចនេះក្តី ក៏សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតែរក្សាបាននូវភាពរឹងមាំ ទោះបីជាការអភិវឌ្ឍមិនសម្រេចបានដូចការរំពឹងទុកមួយរយភាគរយ ក៏នៅតែមានសូចនាករសំខាន់ៗមួយចំនួនបានចង្អុលបង្ហាញពីភាពល្អប្រសើររបស់សេដ្ឋកិច្ចប្រទេសនេះ។ ភាពចម្រូងចម្រាសជុំវិញបញ្ហាវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក សេដ្ឋវិទូកម្រនឹងដឹងថាវិបត្តិសេដ្ឋកិច្ចបានចាប់ផ្ដើមពីពេលណាមកណាស់ ព្រោះពេលខ្លះទាល់តែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចទើបដឹងថាវាបានកើតឡើងហើយ ឬពេលខ្លះទៀតទាល់តែវិបត្តិ សេដ្ឋកិច្ចនោះបានបញ្ចប់ទៅវិញទើបដឹងថាខ្លួនបានឆ្លងកាត់វារួចហើយ។ នៅពេលដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះផ្ទួនៗជាប់គ្នានៅក្នុងពីរត្រីមាសដំបូង និងជួបប្រទះនឹងអត្រាអតិផរណាខ្ពស់ហួសហេតុ វាបានបង្កឱ្យមានការព្រួយបារម្ភជាច្រើនថាសហរដ្ឋអាមេរិកកំពុងតែធ្លាក់ចូលទៅក្នុងការជាប់គាំងនៃសេដ្ឋកិច្ច (Economic Recession)។ ប៉ុន្តែការកំណត់និយមន័យឱ្យការជាប់គាំងសេដ្ឋកិច្ច នេះគឺមិនមាននិយមន័យគោលមួយទេ។ ជាក់ស្តែង ការិយាល័យស្រាវជាវសេដ្ឋកិច្ចជាតិ (National...

ហេតុអ្វីបានសហភាពអឺរ៉ុបអាចជាតំបន់មានកំណើនសេដ្ឋកិច្ចយឺតជាងគេ?

បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្ករដោយជំងឺកូវីដ១៩មក ប្រទេសនៅក្នុងសហភាពអឺរ៉ុបក៏បានមកពើបប្រទះជាមួយនឹងវិបត្តិថ្មីមួយគឺការកើនឡើងនៃអត្រាអតិផរណាដែលបង្ករឡើងដោយសារតែសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី។ អត្រាអតិផរណានៅក្នុងតំបន់លុយអឺរ៉ូបានបន្តកើនឡើងរហូតមកដល់ ៩.៩% ប្រសិនបើគិតមកទល់ខែកញ្ញា ឆ្នាំ២០២២ ដែលអត្រានេះបានកើនឡើងជិត ១%​ បើធៀបជាមួយទិន្នន័យកាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីបញ្ហាដែល​បណ្តាលឱ្យតម្លៃអតិផរណារបស់ប្រទេសជាច្រើននៅក្នុងតំបន់ប្រាក់អឺរ៉ូកើនឡើង ការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបជាពិសេសគឺលើតំបន់រូបិយប័ណ្ណអឺរ៉ូ​ ជាមួយនឹងការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប។ ការកើនឡើងនៃអត្រាអតិផរណា ថ្វីត្បិតតែមានការប្រើប្រាស់នូវរូបិយបណ្ណរួមគ្នាគឺប្រាក់អឺរ៉ូ ប្រទេសដែលជាសមាជិកនៅក្នុងតំបន់នេះគឺមានតម្លៃអតិផរណាខុសៗគ្នា។ ហេតុផលដែលបណ្តាលឱ្យមានអត្រាអតិផរណាខុសៗពីគ្នានេះគឺបណ្តាលមកពីតម្លៃនៃទំនិញ និង លំនាំនៃការចំណាយរបស់ប្រជាជន និង លំនាំសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះខុសៗគ្នា ដូច្នេះហើយទើបផលប៉ះទង្គិចដែលបង្កដោយសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក៏ខុសគ្នាទៅតាមនោះដែរ។​ ការកើនឡើងនូវតម្លៃប្រេង និង ថាមពលគឺជាកត្តាមួយដែលជំរុញឱ្យមានការឡើងថ្លៃនូវតម្លៃទំនិញ ដែលជាលទ្ធផលបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ