"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាបន្ទាន់

តើក្រុមយោធាមីយ៉ាន់ម៉ាកំពុងជីកផ្នូរកប់ខ្លួនឯងមែនទេ?

គិតចាប់តាំងពីក្រុមយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនៅដើមខែកុម្ភៈមក ស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ាកាន់តែដុនដាបទៅៗ ដោយសារតែការប្រើប្រាស់វិធានការកណ្ដាប់ដៃដែកពីសំណាក់ក្រុមយោធា និងការបង្ហូរឈាមស៊ូស្លាប់ដើម្បីប្រជាធិបតេយ្យរបស់ក្រុមបាតុករ។ ស្ថានភាពចាប់ផ្ដើមពីការធ្វើបាតុកម្មអហិង្សា រហូតដល់ការធ្វើពហិការដើម្បីឱ្យប្រទេសជាប់គាំងសេដ្ឋកិច្ច និងរដ្ឋបាល ក្រោមគោលបំណងរឹតក្រុមយោធាឱ្យចុះចេញពីដំណែង។ សម្រែកដ៏មុះមុតនៃក្រុមបាតុករក៏មានគោលបំណងអន្ទងចិត្ដឱ្យក្រុមប៉ូលីសនិងក្រុមយោធាចូលរួមនៃការទាមទារប្រជាធិបតេយ្យ និងបែរចុងកាណុងទៅមេដឹកនាំយោធាវិញ។ ស្ថានភាពនៅក្នុងស្រុក ដោយមិនអង្អង់យូរ ក្រុមយោធាមីយ៉ាន់ម៉ាក៏ប្រើយន្ដការក្ដៅទល់ក្ដៅ កំហឹងទល់កំហល់ ដែលមើលទៅដូចជាសមរភូមិរវាងក្រុមបាតុករនិងក្រុមយោធា។ ក្រៅពីវិធានការនានាសម្រាប់ទប់ស្កាត់បាតុកម្មដែលប្រទេសដទៃធ្លាប់បានធ្វើដូចជាប្រើប្រាស់គ្រាប់បែកផ្សែង ឬការបាញ់ទឹកជាដើម ក្រុមយោធាក៏ប្រើកាំភ្លើងពិតមកបាញ់សម្លាប់បាតុករទៅវិញ។ ចាប់តាំងវិធានការធម៌ក្ដៅបានអនុវត្ដ សោដនកម្មដោយការស្លាប់យ៉ាងអាណោចអាធ័មរបស់បាតុករក៏កើតមានសឹងតែរៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍របស់ Assistance Association for Political Prisoners...
spot_img

អត្ថបទពេញនិយម