"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

កម្មវិធីថង់ប្រាជ្ញា៖ តើមូលហេតុអ្វីទៅបានជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ប្រកាសស្នើការកាន់កាប់តំបន់ហ្កាហ្សា (Gaza)?

កាលពីថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៥ថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានធ្វើការប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការកាន់កាប់តំបន់ហ្កាហ្សា ក្រោយពេលដែលបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់នោះអស់ទៅ ហើយអាមេរិកនឹងធ្វើប្រតិបត្តិការក្រោមផែនការវិសាមញ្ញមួយ ដោយលោកដូណាល់ត្រាំអះអាងថា លោកនឹងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ រីវើរ៉ានៃមជ្ឈិមបូពា៍ (the Rivera of the Middle East)។ 1. ប្រវត្តិនៃបញ្ហានៅតំបន់ហ្កាហ្សា ដើមឡើយ តំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបអស់រយៈពេល១៩ឆ្នាំ បន្ទាប់មក នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះវិញក្រោយសង្គ្រាមប្រាំមួយថ្ងៃ (Six...

កម្មវិធីថង់ប្រាជ្ញា៖ អន្ទាក់នៃប្រាក់ចំណូលមធ្យមនៃប្រទេសថៃ

ព្រះរាជាណាចក្រថៃជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងបណ្តាប្រទេសនានាផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។ តាមការគ្រោងទុករបស់ធនាគារពិភពលោក ប្រទេសថៃនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ (High-Income Country) ក្នុងឆ្នាំ​២០៣៧ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនគួរឱ្យកត់សម្គាល់ ដោយបានពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដោយផ្អែកលើវិស័យផ្សេងៗគ្នា រួមមានកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងសេវាកម្ម ដែលទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនបរទេស។ យោងទៅតាមធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមចែកចេញជាពីរគឺមធ្យមកម្រិតទាបដែលប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ស្ថិតនៅចន្លោះពី ១ ១៣៦ ដល់ ៤ ៤៦៥ ដុល្លារអាមេរិក...

កម្មវិធីថង់ប្រាជ្ញា៖ បុរសបដិវត្ដន៍នៅប្រទេសចិន

១. សេចក្ដីផ្ដើម បដិវត្តន៍វប្បធម៌ ដែលមានឈ្មោះផ្លូវការថា "បដិវត្តន៍វប្បធម៌វណ្ណៈអធនមហាអស្ចារ្យ" គឺជាចលនាសង្គមនយោបាយដែលផ្ដួចផ្ដើមនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដោយមេដឹកនាំបក្សកុម្មុយនីស្តចិន លោក ម៉ៅ សេទុង ក្នុងអំឡុងឆ្នាំ១៩៦៦ រហូតដល់ឆ្នាំ១៩៧៦។ បដិវត្តន៍វប្បធម៌នេះបង្កើតឡើងក្នុងគោលដៅលុបបំបាត់វប្បធម៌ចាស់គំរិល ព្រមទាំងគំនិតសក្តិភូមិ និងបរទេសនិយម ដែលលោកអះអាងថាកំពុងតែចាក់ឫសយ៉ាងជ្រៅនៅតាមសាលារៀននៅក្នុងសង្គម ក៏ដូចជានៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនីស្តនៅពេលនោះ។ ២. គោលបំណងនៃបដិវត្តន៍វប្បធម៌ ២.១. បរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ ការលេចឡើងនៃបដិវត្តន៍វប្បធម៌នេះ មានគោលបំណងស្រោចស្រង់ប្រទេសចិនឡើងវិញក្រោយពីបរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ (Great  Leap Forward) របស់លោកម៉ៅសេទុងនៅក្នុងឆ្នាំ ១៩៥៨...

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមចិន-ជប៉ុនលើកទីពីរ

កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីមួយ (First Sino-Japanese War) ប៉ុន្តែភាពស្រេកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរ ដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ចតាចក្រពត្តិនិយម ចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ រហូតធ្វើឱ្យមានសង្រ្គាមជាលើកទីពីរទៀត។ សង្រ្គាមចិន-ជប៉ុនលើកទីពីរនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា សង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥។ តើសង្រ្គាមនេះកើតឡើងយ៉ាងដូចម្តេច? ឥទ្ធិពលនៃជប៉ុន និងការចុះខ្សោយរបស់ចិន កន្លងមក ជប៉ុនបានអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់ដូចលោកខាងលិចដែរ រួម​មានការបង្កើតសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស កងកម្លាំងយោធាបំពាក់ដោយអាវុធទំនើបៗ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ...

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់ពីមូលហេតុដែលប្រទេសសិង្ហបុរីមានការអភិវឌ្ឍន៏ជាងប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៦៥ សិង្ហបុរីត្រូវបានបំបែកខ្លួនជាផ្លូវការពីម៉ាឡេស៊ី ទៅជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពមួយនៅអាស៊ីអាគ្នេយ៏។ ​ ថ្វីត្បិតថា សិង្ហបុរីចាប់ផ្តើមជាកោះតូចមួយដែលមានធនធានតិចជាងម៉ាឡេស៊ីជាខ្លាំងក៏ដោយ អ្វីដែលនឹកស្មានមិនដល់គឺសិង្ហបុរីបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លី ថែមទាំងវ៉ាដាច់ម៉ាឡេស៊ីស្ទើរតែគ្រប់វិស័យនាសព្វថ្ងៃនេះ។ អត្ថបទនេះនឹងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីហេតុផលមួយចំនួនដែលរួមចំណែកដល់ភាពជឿនលឿនយ៉ាងឆាប់រហ័សរបស់ប្រទេសសិង្ហបុរី និងចង្អុលបង្ហាញពីហេតុផលនៅពីក្រោយគម្លាតរវាងសិង្ហបុរី និងម៉ាឡេស៊ី។ ហេតុផលដំបូងដើម្បីពន្យល់ពីគម្លាតរវាងប្រទេសទាំងពីរនេះគឺរចនាសម្ព័ន្ធនយោបាយ និងស្ថិរភាពនយោបាយ។ បន្ទាប់ពីក្លាយជារដ្ឋអធិបតេយ្យ សឹង្ហបុរីបានស្ថិតក្នុងដៃមេដឹកនាំដ៏អស្ចារ្យមួយរូប គឺលោក លី ក្វាន់យូ។ លោក​បានផ្តោតសំខាន់ក្នុងការបង្កើតផែនការដែលមាននិរន្តភាពដោយ​យកចិត្តទុកដាក់ទៅលើតម្រូវការ​របស់​ប្រទេសជាតិ​ ជាជាងលើ​ផលចំណេញ​រយៈពេល​ខ្លី។...

កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីជា Modi 3.0?

នៅក្នុងការបោះឆ្នោតសកលខែកាលពីមិថុនា ឆ្នាំ២០២៤ របស់ប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រី Narendra Modi បានទទួលជ័យជម្នះជាលើកទី៣ ដែលជាសមិទ្ធិផលនយោបាយដ៏គួរឱ្យកត់សម្គាល់ក្នុងការក្ដោបក្ដាប់កាន់អំណាចនយោបាយរបស់គាត់នៅប្រទេសឥណ្ឌា។ យ៉ាងណាមិញ គណបក្សរបស់គាត់គឺគណបក្ស Bharatiya Janata Party (BJP) បានបង្ហាញការធ្លាក់ចុះនៃអាសនៈរបស់ខ្លួន បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដោយទទួលបានអាសនៈត្រឹមចំនួន២៤០ នៅក្នុងសភាជាន់ទាប ដែលធ្លាក់ចុះពី៣០៣។ ​ទោះជាយ៉ាងណាក៏ដោយ BJP របស់លោក Modi នៅតែអាចបង្កើតរដ្ឋាភិបាល...

កម្មវិធីថង់ប្រាជ្ញា៖ គោលជំហររបស់រុស្ស៊ីចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

នាពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថារុស្ស៊ីនៅតែបន្តរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមកលើប្រទេសរបស់ខ្លួន ឬប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសប្រទេសបេឡារុស្ស។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខផ្តោតលើការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យកាន់តែមានភាពក្ដៅគគុកឡើងទៅលើគោលនយោបាយនុយក្លេអ៊ែរ ស្របពេលដែលវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន នៅតែបន្តរុំារ៉ៃរហូតមកដល់បច្ចុប្បន្ន មិនទាន់អាចស្វែងរកបាននូវដំណោះស្រាយណាមួយក្នុងការដោះស្រាយជម្លោះដ៏ក្ដៅគគុកនៅឧបទ្វីបអឺរ៉ុបខាងកើតនេះដោយសន្តិវិធីនៅឡើយ។ ការអត្ថាធិប្បាយរបស់លោក ពូទីន បែបនេះធ្វើឡើងដើម្បីជាការឆ្លើយតបនិងប្រឆាំងនឹងការគាំទ្រពីក្រោយមកលើប្រទេសអ៊ុយក្រែន​ ដែលបានជំនួយយោធាពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។ ការគាំទ្រផ្នែកយោធាមកលើអ៊ុយក្រែនជាបន្តបន្ទាប់បែបនេះបានបង្កការគំរាមកំហែងមកលើរដ្ឋាភិបាលទីក្រុងមូស្គូជាខ្លាំង ដែលជំរុញឱ្យលោកពូទីនធ្វើការបញ្ជាក់យ៉ាងច្បាស់ថាការវាយប្រហារណាមួយពីរដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការចូលរួមនិងការគាំទ្រពីខាងប្រទេសមានអាវុធនុយក្លេអ៊ែរ គឺជាការវាយប្រហារដោយពួតដៃគ្នាមកលើសហព័ន្ធរុស្ស៊ីផ្ទាល់។ ប្រសាសន៍នេះ របស់លោកពូទីន...

កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីទៅជា អង្គការសហប្រតិបត្តិការសៀងហៃ ឬ Shanghai Cooperation Organization (SCO)? តើទំនាក់ទំនងរវាងចិន និងរុស្សីនឹងមានឥទ្ធិពលអ្វីខ្លះទៅលើគោលការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ?

អង្គការសហប្រតិបត្តិការសៀងហៃ ឬជាភាសាអង់គ្លេសហៅថា Shanghai Cooperation Organization (SCO) គឺជាអង្គការអន្តររដ្ឋាភិបាលជាអចិន្ត្រៃយ៍មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយមានសមាជិកប្រាំមួយប្រទេសជារដ្ឋស្ថាបនិក រួមមាន សាធារណរដ្ឋកាហ្សាក់ស្ថាន​ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋ Kyrgyzstan សាធារណរដ្ឋតាជីគីស្ថាន សាធារណរដ្ឋអ៊ូសបេគីស្ថាន និងសហព័ន្ធរុស្ស៊ី។ អង្គការសហប្រតិបត្តិការសៀងហៃ SCO បានបង្កើតឡើងក្នុងទម្រង់ជាសមាគមពហុភាគីដើម្បីធានាសន្តិសុខ និងរក្សាស្ថិរភាពនៅទូទាំងតំបន់អាស៊ីអឺរ៉ុប...

កម្មវិធីថង់ប្រាជ្ញា៖​ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។ គណបក្សអភិរក្សនិយម គណបក្សអភិរក្សនិយមមានប្រវត្តិជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ និងជាគណបក្សមួយដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ប៉ុន្តែក៏ធ្លាប់បានទទួលរងនូវការបែកបាក់ និងការបរាជ័យជាច្រើនលើកច្រើនសារផងដែរ។ គណបក្សអភិរក្សនិយម...

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់អំពីគោលនយោបាយអាមរិកជាអាទិភាពទីមួយ “American First” និង ការវិលត្រលប់មកវិញរបស់អាមេរិក “America is Back”

នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក នោះគឺប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។ គោលលទ្ធិ "American First" ឬ អាមរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។...

កម្មវិធីថង់ប្រាជ្ញា៖​ ទំនាក់ទំនងរវាងវិបត្តិប្រេង និងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល

ការហាមឃាត់ការនាំចេញប្រេងឆ្នាំនៅ ១៩៧៣ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះអារ៉ាប់-អ៊ីស្រាអែល និងជាពិសេសសង្រ្គាម Yom Kippur។ ការហាមឃាត់ការនាំចេញនិងតម្លើងថ្លៃប្រេង​ដែលបាន​រៀបចំ​ដោយ​សហព័ន្ធ​អារ៉ាប់​រួមដែលជាប្រទេសសមាជិកមួយនៅក្នុង​អង្គកាប្រទេស​នាំ​ចេញ​ប្រេង (OPEC) និងជា​ប្រទេស​ផលិត​ប្រេងផងដែរ ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​និងស្ថានភាពនយោបាយរវាងប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ា។ “សង្គ្រាម៦ថ្ងៃ” និង “​សង្គ្រាម Yom Kippur” រវាងសហព័ន្ធអារ៉ាប់រួម និងអ៊ីស្រាអែល កាលពីដើមឆ្នាំ ១៩៦៧ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងអ្នកជិតខាងរបស់ខ្លួនដូចជា អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានកើនឡើងជាខ្លាំង ដែលបណ្ដាលឱ្យមានការវាយប្រហារពីខាងអ៊ីស្រាអែល កាលពីថ្ងៃទី​៥...

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសិង្ហបុរី លោក ឡរ៉េន វង្ស

ប្រទេសសិង្ហបុរីបានផ្លាស់ប្ដូរមេដឹកនាំថ្មីជាលើកដំបូង បន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោក លី សៀនឡុង អស់រយៈពេល ២០ ឆ្នាំ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ លោក ឡរ៉េន វង្ស (Lawrence Wong) បានចូលខ្លួនធ្វើសច្ចាប្រណិធានក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសសិង្ហបុរីជាផ្លូវការ។​ ក្នុងនោះ លោកបានបង្ហាញពីឆន្ទៈក្នុងការដឹកនាំប្រទេសជាតិរបស់លោក ក្រោមគោលនយោបាយ និងការដឹកនាំបែបជំនាន់ថ្មីដែលគេស្គាល់ថាជា «មេដឹកនាំជំនាន់ទី៤» ឬ “4G...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ