Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស
The Seed Cambodia
-
September 2, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល
The Seed Cambodia
-
March 4, 2024
សង្គមនិងវប្បធម៌
កម្មវិធីថង់ប្រាជ្ញា៖ វិសមភាពរវាងអ្នកមាន និងអ្នកក្រ
ថង់ប្រាជ្ញា
The Seed Cambodia
-
February 19, 2024
រាប់ចាប់តាំងពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២៣ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកចំនួន៥ រូប រកចំណូលបានទ្វេដងនៃទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៥ ប៊ីលាននាក់នៅលើពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រ។ ការលំបាក និងភាពអត់ឃ្លានបានកើតឡើងលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមការប៉ាន់ស្មានរបស់សេដ្ឋវិទូ ប្រសិនបើគេចង់បញ្ចប់ទុរភាពនៃអ្នកក្រីក្រ គេត្រូវចំណាយពេលរហូតដល់ទៅ ២៣០ ឆ្នាំឯណោះ រីឯចំពោះអ្នកមានវិញ គេអាចនឹងក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ១០ ឆ្នាំខាងមុខទៀត។ តើគម្លាតរវាងអ្នកមាន និងអ្នកក្របង្កើតឱ្យមានវិសមភាពក្នុងសង្គមដូចម្តេចខ្លះ?...
កម្មវិធីថង់ប្រាជ្ញា៖ គំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative)
ថង់ប្រាជ្ញា
The Seed Cambodia
-
February 6, 2024
ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានដាក់ចេញនូវយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមថ្មីមួយ ដែលសមស្របទៅនឹងគោលនយោបាយការបរទេសថ្មីរបស់ចិនគឺគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលហៅជាភាសាអង់គ្លេសថា Global Security Initiative។ តើអ្វីទៅជាគំនិតផ្តួចផ្តើមសន្តិសុខសកល? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) គឺជាយុទ្ធសាស្ត្រថ្មីក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិនដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅ Boao Forum for Asia...
កម្មវិធីថង់ប្រាជ្ញា៖ ការផ្លាស់ប្តូរមេដឹកនាំនៅសិង្ហបុរី
ថង់ប្រាជ្ញា
The Seed Cambodia
-
January 22, 2024
គណបក្សសកម្មភាពប្រជាជន (People's Action Party) នឹងត្រូវផ្លាស់ប្តូរមេដឹកនាំថ្មីបន្ទាប់ពីមានការពន្យាពេលដោយសារវិបត្តិកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងប្រគល់ដំណែងជាប្រធានគណបក្សសកម្មភាពប្រជាជនទៅកាន់ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉េន វង្ស (Lawrence Wong) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវនឹងខួបទី ៧០ របស់គណបក្ស។ ការផ្លាស់ប្តូរនេះនឹងធ្វើឡើងមួយឆ្នាំមុនការបោះឆ្នោតសកលឈានចូលមកដល់។...
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមនៅប្រទេសអេត្យូពី
ថង់ប្រាជ្ញា
The Seed Cambodia
-
January 15, 2024
ប្រទេសអេត្យូពីគឺជាប្រទេសចម្រុះជាតិសាសន៍ដ៏ស្មុគស្មាញ និងមានជម្លោះស៊ីវិលចាប់តាំងពីការដួលរលំនៃរបបរាជានិយមដែលមានអាយុកាល៣០០០ឆ្នាំ នៅក្នុងឆ្នាំ១៩៧៥ និងត្រូវបានជំនួសដោយរបបយោធាសង្គមនិយមផ្តាច់ការ។ ប្រទេសអេត្យូពី ធ្លាប់ជាតំបន់ដែលមានសុខសន្តិភាពអស់ជាយូរឆ្នាំនៅទ្វីបអាហ្រ្វិក ប្រែក្លាយទៅជាប្រទេសដែលមានភាពចលាចលនិងបាត់បង់ទំនុកចិត្តពីអន្តរជាតិ។ ក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ទីហ្រ្គៃ និងតំបន់អាមហារ៉ា នៃប្រទេសអេត្យូពីដែលបានសម្លាប់ប្រជាជនអេត្យូពីអស់ជាច្រើនម៉ឺននាក់។ តើប្រទេសអេត្យូពីជានរណា? សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី (Federal Democratic Republic of Ethiopia) ជាប្រទេសឯករាជ្យចំណាស់ជាងគេ ដែលមានទីតាំងនៅភាគឦសាននៃ ទ្វីបអាហ្រ្វិក និងត្រូវបាន គេស្គាល់ជាទូទៅថា អាហ្រ្វិកខាងកើត (Horn of Africa)...
កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិនៅពីក្រោយកីឡាអូឡាំពិក
ថង់ប្រាជ្ញា
The Seed Cambodia
-
May 31, 2023
កីឡាអូឡាំពិក (Olympic Games) កីឡាអត្តពលកម្មដែលឈានមុខគេរបស់ពិភពលោក ដែលមានដើមកំណើតនៅសម័យក្រិកបុរាណតាំងពី ៧៧៦ឆ្នាំមុនគ្រិស្តសករាជ និងត្រូវបានប្រារព្ធឡើងវិញនៅចុងសតវត្សទី១៩។ ទង់ជាតិកីឡាអូឡាំពិកមាន ផ្ទៃខាងក្រោយពណ៌ស និងរូបចិញ្ចៀនចំនួន៥វង់តជាប់គ្នា មានពណ៌ ខៀវ លឿង ខ្មៅ បៃតង និងក្រហម ដែលតំណាងឱ្យ “ទ្វីបទាំងប្រាំនៃពិភពលោក” គឺទ្វីប អាហ្វ្រិក អាមេរិក អាស៊ី អ៊ឺរ៉ុប និងអូសេអានី...
កម្មវិធីថង់ប្រាជ្ញា៖ ការវិវត្តន៍នៃទាសភាព
ថង់ប្រាជ្ញា
The Seed Cambodia
-
May 15, 2023
ការវិវត្តន៍នៃទាសភាពគឺមានតាំងពីចន្លោះឆ្នាំ៦០០០និងឆ្នាំ២០០០ មុនគ.ស. មកម្ល៉េះ ប៉ុន្តែទាសភាពដែលយើងរកឃើញនិងដឹងច្បាស់គឺមានចាប់ត្រឹមឆ្នាំ ១៥២៦ (Gildher Lehrman Institute of American History) ដែលបានចាប់ផ្តើមកើតឡើងនៅទ្វីបអាហ្រ្វិកនៅពេលដែលមានការដឹកទាសករពីទ្វីបអាហ្រ្វិកមកសហរដ្ឋអាមេរិក។ បើទោះបីជាទាសភាពបានកើតឡើងតាំងពីមុនពេលដែលយើងអាចកំណត់មកម្ល៉េះ ទាសភាពចំណាស់ជាងគេត្រូវបានរកឃើញនៅក្នុងក្រម Hammurabi ក្នុងឆ្នាំ ១៧៥៤ មុនគ.ស.។ បន្ទាប់ពីពេលនោះមកទាសភាពបានរីករាលដាល នៅជុំវិញពិភពលោក ហើយបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលជាច្រើនទាំងគ្រប់ពណ៌សម្បុរ គ្រប់ភេទ និងអាយុ។ល។ ការជួញដូរទាសករក៏បានបន្តអូសបន្លាយជាយូររហូតដល់ឆ្នាំ...
កម្មវិធីថង់ប្រាជ្ញា៖ ជំនាន់ទំនើបកម្មរបស់ចិនក្រោមលោក តេង ស៊ាវពីង
ថង់ប្រាជ្ញា
The Seed Cambodia
-
May 8, 2023
លោក ម៉ៅ សេទុង ដែលដឹកនាំប្រទេសចិនដោយយកលំនាំដឹកនាំតាមបែបកុម្មុយនីស្ដ និងការអនុវត្តនយោបាយឯកានិយម ទទួលបានការគាំទ្រតិចតួចបំផុតពីសំណាក់ប្រជាជនចិន ដោយសារតែក្នុងអំឡុងពេលដឹកនាំរបស់លោក សេដ្ឋកិច្ចរបស់ប្រទេសចិនមិនសូវមានភាពរីកចម្រើនឡើយ។ បន្ទាប់ពីមរណភាពរបស់លោក ម៉ៅ សេទុង លោក តេង ស៊ាវពីង បានឡើងកាន់ដំណែងបន្តជាមួយនឹងមហិច្ឆតានៅក្នុងការផ្លាស់ប្ដូររចនាបទគ្រប់គ្រងប្រទេសទៅជាការដឹកនាំតាមបែបសង្គមនិយម ប៉ុន្តែផ្ដល់សេរីភាពលើផ្នែកសេដ្ឋកិច្ច។ ដោយចង់ផ្លាស់ប្ដូរប្រទេសចិនពីការគ្រប់គ្រងក្រោមរបបកុម្មុយនិស្ត ប៉ុន្តែប្រកាន់យករបបទីផ្សារសេរី ព្រមទាំងស្ដារប្រទេសចិនឡើងវិញបន្ទាប់ពីរទទួលរងនូវព្យុះភ្លៀងនៃបដិវត្តវប្បធម៌ លោក តេង ស៊ាវពីង បានសម្រេចធ្វើទំនើបភាវូបនីយកម្មទៅលើវិស័យចំនួន ៤...
កម្មវិធីថង់ប្រាជ្ញា៖ តើពួកតាលីបង់គឺជានរណា?
ថង់ប្រាជ្ញា
The Seed Cambodia
-
May 3, 2023
តាលីបង់ (Taliban) ជាភាសាផាសតូ (Pashto) ប្រែថា “សិស្ស” គឺជាក្រុមបក្សពួកនិយមខាងនយោបាយ និងសាសនាជ្រុលនិយមអ៊ីស្លាមដែលបានលេចឡើងនៅប្រទេសអាហ្វហ្កានីស្ថាន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដកកងទ័ពសូវៀត និងការដួលរលំនៃរបបកុម្មុយនីស្តអាហ្វហ្កានីស្ថាន និងការបែកបាក់ជាបន្តបន្ទាប់នៃសណ្តាប់ធ្នាប់ស៊ីវិល។ ក្រុមនេះបានចាប់ផ្តើមឡើងដោយកម្លាំងតូចមួយនៃក្រុមសិស្សានុសិស្ស និងអ្នកប្រាជ្ញខាងសាសនានៅប្រទេសអាហ្វហ្កានីស្ថានក្នុងគោលបំណងធ្វើការប្រឈមមុខនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ។ នៅឆ្នាំ១៩៩៤ ក្រុមអតីតយុទ្ធជនដែលមានទំនាក់ទំនងជាមួយ ម៉ាដ្រាសា នៅក្នុងភូមិមួយនៃខេត្តកាន់ដាហា (Kandahar) បានបង្ក្រាបមេទ័ពក្នុងស្រុកបានដោយជោគជ័យ។ បន្ទាប់មក ពួកតាលីបង់បានទទួលការគាំទ្រដ៏ពេញនិយម នឹងបានរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅចុងឆ្នាំ១៩៩៦...
កម្មវិធីថង់ប្រាជ្ញា៖ គំនិតជាតិនិយមនៅប្រទេសឥណ្ឌូនេស៊ីក្រោយការបញ្ចប់សង្គ្រាមលោកលើកទី២
ថង់ប្រាជ្ញា
The Seed Cambodia
-
April 3, 2023
គំនិតជាតិនិយមសំដៅទៅលើគោលគំនិតនៃនយោបាយបែបទំនើប ដែលបានចាប់កំណើតឡើងអំឡុងពេលសម័យអាណានិគម។ នៅពេលដែលនិយាយដល់គំនិតជាតិនិយមគេក៏នឹកឃើញដល់ប្រទេសដែលមានទីតាំងស្ថិតនៅប៉ែកអាស៊ីអាគ្នេយ៍។ ក្នុងនោះប្រទេសឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានឥទ្ធិពលគំនិតជាតិនិយមខ្លាំងក្លា ជាពិសេសក្នុងរជ្ជកាលក្រោមការត្រួតត្រារបស់អាណានិគមហូឡង់ ។ ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ បានប្រកាសខ្លួនចេញពី អាណានិគមនៅក្នុងឆ្នាំ ១៩៤៥ ក្រោមការផ្ដួចផ្ដើមរបស់មេដឹកនាំជាតិនិយមឈ្មោះថាលោក ស៊ូ កាណូ។ ក្នុងនាមជាប្រទេសដែលទើបរួចផុតពីអាណានិគម ហើយក៏ចេញផុតពីភ្លក់ភ្លើងនៃសង្គ្រាមថ្មីៗ តើប្រទេសឥណ្ឌូនេស៊ីបំផុសបំផុលគំនិតជាតិនិយមរបស់ពួកគេយ៉ាងដូចម្ដេចខ្លះ? ក្នុងនាមជាប្រទេសដែលទើបនឹងរីកដុះដាល ប្រាកដណាស់វាពិតជាមានភាពលំបាកយ៉ាងខ្លាំងក្នុងការដឹកនាំប្រទេសឲ្យទៅរកភាពសម្បូរសប្បាយ។ ឥណ្ឌូនេស៊ីជាក់ស្ដែងបានជួបប្រទះនិងបញ្ហាភូមិសាស្ត្រនយោបាយ វិសមភាពសេដ្ឋកិច្ច ការចម្រុះជាតិសាសន៍...
ថង់ប្រាជ្ញា៖ ប្រវត្ដិនៃទិវានារីអន្តរជាតិ
ថង់ប្រាជ្ញា
The Seed Cambodia
-
March 21, 2023
ទិវានារីអន្តរជាតិ ឬហៅជាភាសាអង់គ្លេសថា International Women’s Day (IWD) ជាទិវាដែលប្រារព្ធឡើងនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាពេលវេលាមួយដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសិទ្ធិនារីកន្លងមក ដែលត្រូវបានខិតខំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងដើម្បីអបអរសាទរចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ស្ត្រី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រទាំងនៅក្នុងប្រទេស និងក្នុងសហគមន៍របស់ពួកគេ។ ឆ្នាំនេះជាគម្រប់ខួបលើកទី១១២ហើយ រាប់ចាប់តាំងពីឆ្នាំ១៩១១ នៃការចាប់ផ្តើមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះឡើង។ ទោះបីជាពិភពលោកមានការជឿនលឿនដែលមិនធ្លាប់មានពីមុនមកកម្រិតណាក៏ដោយ ក៏គ្មានប្រទេសណាមួយសម្រេចបានសមភាពយេនឌ័រពេញលេញនៅឡើយទេ។ គម្លាតនៃសមភាពយេនឌ័រនៅតែជាការព្រួយបារម្ភ និងត្រូវបន្តស្វែងរកដំណោះស្រាយ។ ប្រវត្តិនៃសិទ្ធិនារី នៅដើមសតវត្សទី២០ ក្នុងទ្វីបអ៊ឺរ៉ុប ការគាបសង្កត់ទៅលើស្ត្រីបានកើតមានច្រើនជាខ្លាំង...
កម្មវិធីថង់ប្រាជ្ញា៖ កំហុសមួយដែលនាំឱ្យមានការដួលរលំជញ្ជាំងក្រុងប៊ែរឡាំងកាលពីឆ្នាំ១៩៨៩
ថង់ប្រាជ្ញា
The Seed Cambodia
-
March 6, 2023
នារាត្រីថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦១ វិស្វករជាច្រើនអ្នកដែលអមដោយប៉ូលីស និងទាហានបានចាប់ផ្តើមគាស់កកាយផ្លូវ ដោយដំឡើងនូវរនាំងមួយនៅទូទាំងទីក្រុងប៊ែរឡាំង និងតំបន់ផ្សេងៗទៀតជុំវិញនោះ។ រនាំងនោះត្រូវបានគេស្គាល់ថាជា ជញ្ជាំងក្រុងប៊ែរឡាំង។ ជញ្ជាំងនេះមិនត្រឹមតែខណ្ឌចែកប្រទេសអាល្លឺម៉ង់ជាពីរនោះទេ តែវាត្រូវបានគេចាត់ទុកថាជាវាំងននដែក ខណ្ឌចែកទ្វីបអ៊ឺរ៉ុបជាពីរកំឡុងពេលសង្គ្រាមត្រជាក់។ ជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានសាងសង់ឡើងដោយជញ្ជាំងបេតុងដែលមានកម្ពស់ជាង ៤ ម៉ែត្រ និងប្រវែងប្រហែល ១៥៥ គីឡូម៉ែត្រ ហើយត្រូវបានរុំព័ទ្ធដោយលួសបន្លា ឆ្កែល្បាត គ្រាប់មីន និងយាមល្បាតដោយអ្នកយាម និងឆ្មាំកាំភ្លើងជាច្រើនអ្នកដែលរងចាំបាញ់អ្នកណាម្នាក់ដែលមានបំណងឆ្លងកាត់ជញ្ជាំងនេះដោយខុសច្បាប់។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបិទបញ្ចប់នៅឆ្នាំ១៩៤៥...
ស្វែងយល់ពីដើមកំណើតនៃភាសា
ថង់ប្រាជ្ញា
The Seed Cambodia
-
October 24, 2022
ភាសាត្រូវបានមនុស្សប្រើប្រាស់ជាទូទៅនៅក្នុងការប្រាស្រ័យទាក់ទងគ្នាពាសពេញសកលលោក។ នៅលើពិភពលោកមានភាសាសរុបច្រើនជាង ៧.១០០ ភាសាដែលត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃ។ តើភាសាទាំងអស់កើតចេញមកពីប្រភពតែមួយដែរឬទេ? នៅដើមដំបូងនៃកំណើតមនុស្ស មនុស្សពុំទាន់ចេះប្រើប្រាស់ភាសានៅឡើយទេ ដោយគេមានសញ្ញានៃការទំនាក់ទំនងដូចៗគ្នានៅមុនពេលដែលមានការវាតទីទៅតាមតំបន់ផ្សេងៗ។ គេប៉ាន់ប្រមាណថាការប្រើប្រាស់ភាសាដំបូងមានតាំងពី ១៥០០០០ ឆ្នាំទៅហើយ រីឯការសរសេរវិញមានត្រឹមតែ ៦០០០ ឆ្នាំមុនប៉ុណ្ណោះ។ ដូច្នេះហើយគ្មានភស្តុតាងណាមួយជាលាយលក្ខណ៍អក្សរមកបញ្ជាក់ថា ភាសាណាមួយជាភាសាដែលគេប្រើដំបូងបង្អស់នោះបានទេ។ ទោះបីជា អវត្ដមាននៃភស្តុតាងបែបនេះក៏ដោយ ជាច្រើនសតវត្សមកហើយដែលទ្រឹស្ដីជាច្រើនត្រូវបានលើកឡើង ដើម្បីឱ្យបានដឹងប្រភពនៃការកកើត និងការវិវត្តនៃភាសាដែលមានលក្ខណៈរួមគ្នាដែលកើតចេញពី ប្រូតូភាសា (Proto-Language)។ ទ្រឹស្តីនៃការសម្របខ្លួន មនុស្សមានលក្ខណៈពិសេសខុសប្លែកពីសភាវៈផ្សេងៗទៀត ជាពិសេសមនុស្សមានរូបរាងកាយ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ