Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស
The Seed Cambodia
-
September 2, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល
The Seed Cambodia
-
March 4, 2024
សង្គមនិងវប្បធម៌
សង្រ្គាមស៊ីវិលនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង
ថង់ប្រាជ្ញា
The Seed Cambodia
-
October 3, 2022
បណ្តាលប្រទេសនៅទ្វីបអាហ្រ្វ៊ិកជារឿយៗតែងតែជួបប្រទះទៅនឹងបញ្ហាជម្លោះផ្ទៃក្នុង ឬសសង្រ្គាមស៊ីវិលដែលកើតឡើងសោយសារតែជម្លោះជាតិសាសន៏ ជម្លោះសាសនា និងបញ្ហាអស្ថិរភាពនយោបាយជាដើម។ ក្នុងចំណោមបណ្តាលប្រទេសទាំងអស់ សាធារណរដ្ឋស៊ូដង់ខាងត្បូងក៏បានឆ្លងកាត់នូវសង្រ្គាមស៊ីវិលមួយផងដែរ ដែលបានបង្កផលប៉ះពាល់ទៅដល់ស្ថិរភាពសង្គម បង្អាក់សកម្មភាពសេដ្ឋកិច្ច និងសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់។ បន្ទាប់ពីធ្វើការផ្តាច់ខ្លួនដោយស្របច្បាប់ពីស៊ូដង់ សាធារណរដ្ឋស៊ូដង់ខាងត្បូងបានក្លាយជាប្រទេសទី៥៤ របស់ទ្វីបអាហ្រ្វ៊ិកនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១។ ប៉ុន្តែការក្លាយជាប្រទេសថ្មីមួយនេះ មិនបានកំណត់ជោគវាសនាសាធារណរដ្ឋស៊ូដង់ខាងត្បូងថានឹងស្ថិតក្នុងសន្តិភាពនិងសន្តិសុខនោះទេ។ នៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានការតស៊ូនយោបាយរវាងលោកប្រធានាធិបតី សាល់វ៉ា កៀរ ម៉េយ៉ាឌិត (Salva Kiir Mayardit)...
តើអ្វីគឺជាលទ្ធិសេរី “Liberalism” ?
ថង់ប្រាជ្ញា
The Seed Cambodia
-
June 13, 2022
មុននឹងគេរាល់គ្នានឹកឃើញដល់លទ្ធិប្រជាធិបតេយ្យឬជាប្រទេសសេរីនៅពេលគេឮពាក្យអឺរ៉ុប អឺរ៉ុបក៏ធ្លាប់ជាតំបន់មួយដែលពោរពេញដោយការរឹតត្បិតដឹកនាំដោយរបបផ្ដាច់ការនិងបែងចែកវណ្ណៈ។ ជាក់ស្ដែង នៅអំឡុងឆ្នាំ ១៦១៨ និងឆ្នាំ ១៦៤៨ នៅក្នុងទ្វីបអ៊ឺរ៉ុបមានការកើតឡើងនៃសង្គ្រាមមួយដែលបានត្រូវបានគេហៅថាជាសង្គ្រាម ៣០ ឆ្នាំដែលសង្រ្គាមនេះបានកើតឡើងដោយសារមូលហេតុជាច្រើនដូចជាជម្លោះទឹកដី សាសនានិងការប្រកួតប្រជែងសេដ្ឋកិច្ចផ្សេងៗ។ សង្គ្រាមនេះក៏ជារបត់ប្រវត្ដិសាស្ត្រនយោបាយនិងភូមិសាស្ត្រនយោបាយដោយផ្ដើមមានការដាក់ចេញនូវអធិបតេយ្យភាពនៃរដ្ឋ ហើយក្រោយមកក៏មានការដាក់ចេញនូវទ្រឹស្តីមួយចំនួនដូចជាទ្រឹស្តីសេរីនិយមដើម្បីឱ្យផ្ដើមមានការគោរពជីវិតមនុស្ស សេរីភាពរបស់បុគ្គលនីមួយៗ និងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ តើអ្វីទៅជាទ្រឹស្ដីសេរីនិយម? អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក អូបាម៉ា បានធ្លាប់និយាយថា “មិនមានអាមេរិចសេរីនិងអាមេរិចអភិរក្សទេ មានតែសហរដ្ឋអាមេរិច មិនមានអាមេរិកស្បែកខ្មៅ និងអាមេរិកស្បែកស និងអាមេរិកឡាទីន...
តើប្រទេសឡាវក្លាយជាប្រទេសកុម្មុយនីស្ដយ៉ាងដូចម្ដេច?
ថង់ប្រាជ្ញា
The Seed Cambodia
-
June 6, 2022
ប្រទេសឡាវជាប្រទេសមួយស្ថិតក្នុងតំបន់ឥណ្ឌូចិនដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងហើយក៏បានធ្លាប់ជួបប្រទះសង្គ្រាមស៊ីវិលដែលទទួលឥទ្ធិពលពីសង្គ្រាមត្រជាក់ច្រើនឆ្នាំផងដែរ។ ប្រទេសនេះបច្ចុប្បន្នជាប្រទេសមួយដែលប្រកាន់លិទ្ធិកុម្មុយនីស្ដក្រោមបក្សតែមួយរបស់ខ្លួនគឺជាគណបក្សប្រជាជនបដិវត្ដឡាវ។ ដំបូងឡើយ ប្រទេសឡាវជាប្រទេសមួយដែលប្រកាន់យករបបរាជានិយមតាំងដើមមករហូតដល់ឆ្នាំ១៩៧៥ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាសង្គ្រាមផ្ទៃក្នុង ការនៅក្រោមចំណុះសៀម និងក្រោមអាណានិគមបារាំងជាដើម។ មួយវិញទៀតឡាវធ្លាប់ជាប្រទេសមួយដែលមានទឹកដីធំក្នុងអាស៊ីអាគ្នេយ៍ផងដែរ មានឈ្មោះថា «ឡាងសាង»។ បន្ទាប់ពីទទួលឯករាជ្យពីបារាំង ប្រទេសនេះនៅតែប្រកាន់របបរាជានិយមហើយមានឈ្មោះថា «ព្រះរាជាណាចក្រឡាវ»។ ប៉ុន្តែដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ ប្រទេសឡាវបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដែលជាសង្គ្រាមរវាងទីក្រុងវៀងច័ន្ទនិងចលនាកុម្មុយនីស្ដក្នុងប្រទេសដែលមានវៀតណាមនិងសម្ព័ន្ធមិត្តកុម្មុយនីស្ដដទៃទៀតនៅពីក្រោយ។ ដោយសារតែចលនាកុម្មុយនីស្ដក្នុងប្រទេសឡាវកាន់តែមានសកម្មភាពក្នុងការប្រយុទ្ធកាន់តែខ្លាំងទើបធ្វើឱ្យរាជធានីវៀងច័ន្ទបានប្តូរពី «ព្រះរាជាណាចក្រឡាវ» ទៅជា «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងនិងបដិវត្ដផ្លាស់ប្តូររបស់ពួកកុម្មុយនីស្ដប៉ាថេតឡាវ។ តើមានព្រឹត្តិការណ៍អ្វីខ្លះនៃការតស៊ូរបស់ពួកប៉ាថេតឡាវដែលបានធ្វើបដិវត្ដប្តូររបបរាជានិយមទៅជារបបកុម្មុយនីស្ដដោយជោគជ័យ? ១....
ឥណ្ឌូចិន៖ ជ័យជំនះរបស់លិទ្ធិកុម្មុយនីស្តក្នុងឆ្នាំ១៩៧៥
នយោបាយការបរទេស
The Seed Cambodia
-
May 16, 2022
ក្នុងបរិបទសង្គ្រាមត្រជាក់(១៩៤៧-១៩៩១) ពិភពលោកបានជួបប្រទះសង្គ្រាមមួយដែលជាសង្គ្រាមមនោគមវិជ្ជារវាងលោកសេរីនិងលោកកុម្មុយនីស្តដែលមានសហរដ្ឋអាមេរិចនិងសហភាពសូវៀតជាបងធំ។ សង្គ្រាមត្រជាក់គឺជាសង្គ្រាមដែលធ្វើឱ្យប្រទេសដែលទើបទទួលឯករាជ្យនិងដែលទន់ខ្សោយ ងាយរងផលប៉ះពាល់ពីការប្រទាញប្រទង់គ្នារវាងមហាអំណាចសហភាពសូវៀត និងសហរដ្ឋអាមេរិក តួយ៉ាងដូចជាការកកើតនូវសង្រ្គាមសុីវិលនៅក្នុងឧបទ្វីបកូរ៉េ និងសង្គ្រាមស៊ីវិលនៅកម្ពុជាជាដើម។ ប្រសិនបើយើងក្រឡេកមើលក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ឥទិ្ធពលសង្គ្រាមត្រជាក់បានធ្វើឱ្យមានការកើតឡើងនូវសង្គ្រាមឥណ្ឌូចិនទី២ ដែល តំបន់ឥណ្ឌូចិនរួមមា ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ជាតំបន់ប្រទេសមួយដែលទើបបានទទួលឯករាជ្យថ្មីថ្មោង ហើយក៏ក្លាយជាទីលាននៃការប្រទាញប្រទង់របស់មហាអំណាចទាំងពីរបូកនឹងប្រទេសចិនដែលចង់បញ្រ្ជាបមនោគមវិជ្ជារបស់ខ្លួនក្នុងតំបន់នេះ។ ឥទ្ធិពលនៃសង្គ្រាមត្រជាក់បានធ្វើឱ្យសង្រ្គាមស៊ីវិលកើតឡើងនៅគ្រប់ប្រទេសក្នុងតំបន់នេះហើយបានធ្វើឱ្យពួកខ្មែរក្រហម វៀតណាមខាងជើង និង ប៉ាថេតឡាវដែលសុទ្ធជាពួកប្រកាន់លិទ្ធិកុម្មុយនីស្តជាអ្នកទទួលជ័យជំនះនិងបានប្រែក្លាយប្រទេសទាំងបីនេះជាប្រទេសកុម្មុយនីស្តម្ដងមួយៗ។ តើជ័យជំនះរបស់ចលនាកុំម្មុយនីសកើតឡើងយ៉ាងដូចម្តេចនិងមានអ្វីកើតឡើងចាប់តាំងពីការប្រកាសឯករាជ្យរហូតដល់ជ័យជំនះពួកកុម្មុយនីស្តនៅឆ្នាំ១៩៧៥? ១. សង្គ្រាមត្រជាក់ធ្វើឱ្យមានសង្រ្គាមស៊ីវិលក្នុងតំបន់ឥណ្ឌូចិន ប្រសិនបើយើងក្រឡេកមើលការទាមទារឯករាជ្យរបស់ប្រទេស កម្ពុជា វៀតណាម...
វិស័យកីឡាបាល់ទាត់ឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី
នយោបាយការបរទេស
The Seed Cambodia
-
May 2, 2022
កីឡាបាល់ទាត់គឺជាកីឡាមួយដែលពេញនិយមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងការប្រកួតបាល់ទាត់នីមួយៗក៏មានការផ្សាភ្ផាប់ជាមួយនឹងពាណិជ្ជកម្មនិងខ្លឹមសារន័យអប់រំជាច្រើនដូចជាបញ្ឍប់ការរើសអើងឬ ការគោរពសិទ្ធគ្នាទៅវិញទៅមកដោយសារតែកីឡានេះមានការគាំទ្រច្រើនដែលអាចធ្វើឱ្យមនុស្សជាច្រើនបានមើលឃើញអ្វីដែលការប្រកួតបានផ្សព្វផ្សាយ។ មួយរយៈពេលនេះ ក្នុងវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ពិភពលោកហាក់បានក្រោកប្រឆាំងក្នុងការឈ្លានពាននេះ ដែលក្នុងនោះផងដែរយើងឃើញថាក្នុងវិស័យបាល់ទាត់ក៏មានការផ្សព្វផ្សាយប្រឆាំងនឹងសង្គ្រាមមួនេះផងដែរ ដែលមានដូចជាការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស(Primer league)។ ក្នុងនោះ ក្រុមខ្លះបានពាក់អាវគាំទ្រអ៊ុយក្រែនជាកម្លាំងចិត្តនិងបានលុបចោលកិច្ចសន្យាចាក់ផ្សាយរបស់ការប្រកួតក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយ ហើយក៏នឹងបរិច្ចាគ ១ លានផោនដល់មូលនិធិសង្គ្រោះរបស់គណៈកម្មាធិការសង្គ្រោះគ្រោះមហន្តរាយ។ រីឯក្លឹបចំនួន២០របស់លីកបានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការផ្អាកកិច្ចព្រមព្រៀងជាមួយដៃគូផ្សាយជាមួយរុស្ស៊ីដោយមានប្រសិទ្ធិភាពភ្លាមៗ។ ចំណែកឯការប្រកួតរបស់ក្លឹបនៃប្រទេសរុស្សី និងជម្រើសជាតិរុស្សីក៏ត្រូវបានគេដកសិទ្ធិប្រកួតក្នុងក្របខ័ណ្ខអន្តរជាតិផងដែរ។ តើសង្គ្រាមរុស្សីនិងអ៊ុយក្រែនបានធ្វើឱ្យវិស័យបាល់ទាត់ប្រែប្រួលដូចម្តេចខ្លះ? ១.ការចាប់ផ្តើមនៃទណ្ឌកម្មលើក្លឹបបាល់ទាត់ដែលពាក់ព័ន្ធនឹងរុស្ស៊ី ចាប់ពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដែលរុស្សីបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែនមក វាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្រប់មជ្ឈដា្ឋនបានចាប់ផ្តើមថ្កោសទោសនូវការឈ្លានពានមួយនេះមិនថាមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច...
យូហ្គោស្លាវី ៖ ពីរាជាណាចក្រឆ្នាំ១៩១៨ទៅជាសង្គមនិយមនៅឆ្នាំ១៩៤៦
ថង់ប្រាជ្ញា
The Seed Cambodia
-
February 7, 2022
យូហ្គោស្លាវី ជារដ្ឋសហព័ន្ធមួយដែលស្ថិតក្នុងទី្វបអឺរ៉ុបនិងនៅក្នុងតំបន់បាល់កង់។ រដ្ឋសហព័ន្ធនេះមានផ្ទៃក្រឡា ២៥៥,៩៥០ គម២ ដែលគ្របដណ្តប់លើប្រទេសបច្ចុប្បន្នដូចជា បូស្នៀ និងហឺហ្សេហ្គោវីណា(Bosnia and Herzegovina), ក្រូអាស៊ី(Croatia), ម៉ាសេដូនៀ(Macedonia), ម៉ុងតេណេហ្គ្រោ(Montenegro), ស៊ែប៊ី(Serbia ), កូសូវ៉ូ(Kosovo) និង ស្លូវេនី(Slovenia)។ យូហ្គោស្លាវីបានកើតឡើងក្រោយសង្គ្រាមលោកលើកទី១ក្រោមឈ្មោះថាព្រះរាជាណាចក្រសែប៊ ក្រូអាស៊ីនិងស្លូវេណ ដែលបានបង្កើតជាប្រជាជាតិមួយនិងអធិបតេយ្យភាពនៃប្រជាជនស្លាវខាងត្បូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ១៩១៨...
ការដួលរលំនៃសហភាពសូវៀត
ថង់ប្រាជ្ញា
The Seed Cambodia
-
January 31, 2022
បើគិតឱ្យមែនទែនទៅ សហភាពសូវៀតគឺជាអតីតប្រទេសខ្នាតយក្សមួយ ដែលមានសក្ដានុពលធំទំាងទឹកដី នយោបាយ និងសេដ្ឋកិច្ច។ សហភាពសូវៀតក្រោយធ្វើបដិវត្ដន៍ផ្ដួលរលំរបបរាជានិយម បានចាប់ផ្ដើមពង្រីកទឹកដី និងពង្រាយគ្រាប់មនោគមន៍កុម្មុយនីស្ដសឹងតែពាសពេញពិភពលោក។ សហភាពសូវៀតបានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងគ្នាដើម្បីបានពានជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក។ ការប្រកួតប្រជែងនេះ មិនត្រឹតតែធ្វើឱ្យពិភពលោកបែងចែកជាពីប្លុកទេ ប៉ុន្តែក៏បានធ្វើឱ្យប្រទេសខ្លះបែងចែកជា ២ និងខ្លះទៀតធ្លាក់ចុះសង្គ្រាមស៊ីវិលដែរ។ ការដួរលំនៃសហភាពសូវៀតគឺហាក់ប្រៀបបានយក្សមួយបានដួល ហើយសហរដ្ឋអាមេរិកទទួលជ័យជំនះក្នុងការធ្វើឱ្យសហភាពសូវៀតបន្ទន់ជង្គង់បាន។ ការដួលរលំរបស់សហភាពសូវៀនេះត្រូវបានគេវិភាគថាដោយសារសហភាពសូវៀតចុះទន់ខ្សោយដោយសារងប់ងល់ប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកខ្លាំងពេករហូតខើចសេដ្ឋកិច្ច និងធនធាន។ ដូចនេះ តើមូលហេតុអ្វីខ្លះទើបសហភាពសូវៀតដួលរលំ? ការផ្លាស់ប្តូរគោលនយោបាយ និងឥទ្ធិពលនយោបាយការបរទេស លោក Mikhail...
បដិវត្តវប្បធម៌នៅក្នុងប្រទេសចិន
ថង់ប្រាជ្ញា
The Seed Cambodia
-
January 24, 2022
ប្រសិនបើយើងក្រឡេកទៅមើលអំពីប្រវត្តិសាស្ត្រប្រទេសចិន យើងពិតជាមិនអាចមើលរំលងពីបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថានិកសាធារណរដ្ឋប្រជាមានិតចិនគឺ លោកម៉ៅ សេទុងបានទេ។ លោកម៉ៅសេទុងបានព្យាយាមផ្លាស់ប្តូរសេដ្ឋកិច្ចប្រទេសចិនតាមរយៈផែនការ “មហាលោតផ្លោះ” ដែលបានបន្សល់ទុកនៅសោកនាដកម្មនៃគ្រោះទុរ្ភិក្សនិងការបាត់បង់ជីវិតប្រជាជនរាប់លាននាក់។ ក្រោយពេលដែលផែនការនេះទទួលបរាជ័យ នៅក្នុងប្រទេសចិនក៏មានលេចឡើងនូវបដិវត្តមួយដែលគ្រប់គ្នាបានស្គាល់ថាជា បដិវត្តវប្បធម៌។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកទៅមើលថាតើអ្វីទៅជាបដិវត្តវប្បធម៌? ហើយបដិវត្តនេះវាមានឥទ្ធិពលអ្វីខ្លះដល់ការផ្លាស់ប្តូរសង្គមចិន? បដិវត្តវប្បធម៌ គឺជាចលនាសង្គមនយោបាយចុងក្រោយរបស់លោកម៉ៅ សេទុងដែលបានកើតឡើងរយៈពេល១ទសវត្សដើម្បីលុបបំបាត់ឥទ្ធិពលមូលធននិយម និងប្រពៃណីចិននៃសាធារណរដ្ឋប្រជាមានិត និងដាក់បញ្ចូលទស្សនវិជ្ជានៃលទ្ធិម៉ៅនិយម(Maoism) ដើម្បីបំពេញចន្លោះប្រហោងមនោគមវិជ្ជាដែលកំពុងប្រើប្រាស់នៅក្នុងសម័យនោះ។ បដិវត្តនេះបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦៦ នៅពេលដែលប្រធានគណបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំងបានប្រកាសថា គណបក្សនេះត្រូវបានជ្រៀតចូលដោយ "អ្នកប្រឆាំងបដិវត្តន៍"...
បុរសខ្លាំងទាំង ២ របស់ប្រទេសចិនអំឡុងឆ្នាំ ១៩២៧-១៩៤៩
នយោបាយការបរទេស
The Seed Cambodia
-
December 13, 2021
ប្រទេសចិនមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន” ក្រោយពីត្រូវបានបង្រួបបង្រួមនិងគ្រប់គ្រងដោយបក្សកុំម្មុយនិស្តតែមួយដែលមានប្រធានាធិបតេយ្យស៊ី ជីងពីងជាប្រធានាធិបតីនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបាននូវរបបនយោបាយនិងការដឹកនាំដូចសព្វថ្ងៃនេះ ប្រទេសចិនធ្លាប់ឆ្លងកាត់នូវភាពល្វីងជូរចត់ ចលាចល និងការបែកបាក់ដែលជាពិសេសនោះគឺសង្គ្រាមផ្ទៃក្នុងដែលបង្កឱ្យមានការកកើតនៅដែនដីថ្មីមួយទៀតគឺកោះតៃវ៉ាន់។ សង្គ្រាមផ្ទៃក្នុងចិនដីគោកគឺជាសង្គ្រាមមួយដែលបានកើតចេញពីការប្រឆាំងគ្នារវាងគណបក្សជាតិនិយម “គួមីនតាំង” (KMT) ដែលគ្រប់គ្រងដោយលោកមេបញ្ជាការឈាង កៃជៀក(Chiang Kai-Shek) និង គណបក្សកុំម្មុយនិស្តចិន (CCP) ដែលដឹកនាំដោយឧត្តមសេនីយ៍ម៉ៅ សេទុង។ បើងាកទៅមើលពីមូលហេតុនៃសង្គ្រាមនេះវិញ យើងឃើញថាភាពតានតឹងរបស់KMTនិងCCPបានកើនឡើងជាលំដាប់ក្រោយពីបក្សទាំងពីរជោគជ័យរៀងខ្លួន។ លោក ម៉ៅ សេទុង...
តើបដិវត្ដន៍ផ្កាម្លិះ (Jasmine Revolution) គឺជាអ្វី?
នយោបាយការបរទេស
The Seed Cambodia
-
September 20, 2021
ហេតុការណ៍ដ៏ចម្រូងចម្រាស់មួយដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១០នៅក្នុងប្រទេសទុយនីស៊ី (Tunisia) ត្រូវបានគេឱ្យឈ្មោះថា “បដិវត្តន៍ផ្កាម្លិះ” ឬ Jasmine Revolution។ វាជាបដិវត្តន៍ដ៏មានប្រជាប្រិយភាពមួយដែលកើតចេញពីកំលាំងនៃការបះបោររបស់ប្រជាជនទុយនីស៊ី(Tunisia) ដើម្បីប្រឆាំងនឹងអំពើពុករលួយ ភាពក្រីក្រ និងការគាបសង្កត់ផ្សេងៗពីសំណាក់អ្នកនយោបាយទៅលើប្រជាជននៅក្នុងប្រទេសនេះ។ ជាក់ស្ដែងការបះបោរពីសំណាក់ប្រជាជនទុយនីស៊ី(Tunisia) ទាំងនេះនាំមកនូវជ័យជម្នះយ៉ាងធំធេងដល់ពួកគេ ដោយនៅក្នុងឆ្នាំ២០១១ពួកគេបានទទួលភាពជោគជ័យក្នុងការទម្លាក់លោក Zine El Abidine Ben Ali ដែលជាប្រធានាធិបតីទុយនីស៊ី(Tunisia) ទី២បន្ទាប់ពីលោក Habib Bourguiba ចេញពីដំណែងបានសម្រេច។...
ការសម្លាប់រង្គាលទីលាន ធានអានមិន ឆ្នាំ 1989(Tiananmen Square Massacre)
ថង់ប្រាជ្ញា
The Seed Admin
-
September 6, 2021
នៅខែឧសភា ឆ្នាំ ១៩៨៩ ជនជាតិចិនជិតមួយលាននាក់ដែលភាគច្រើនជានិស្សិតវ័យក្មេងបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងប៉េកាំង មកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យ។ ចំនួននិស្សិតដែលមកធ្វើការតវ៉ាមានកាន់តែច្រើនឡើងៗ ហើយថែមទាំងបានអំពាវនាវឱ្យមេដឹកនាំបក្សកុម្មុយនិស្តចិនលាឈប់ពីដំណែងផងដែរ ដោយសារតែ ស្ថានភាពនយោបាយនៅក្នុងប្រទេសចិននាពេលនោះគឺមានការរឹតត្បិតនិងគាបសង្កត់ខ្លាំងយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋពីសំណាក់រដ្ឋាភិបាលចិនដែលស្ថិតក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង។ អស់រយៈពេលជិតបីសប្តាហ៍ ក្រុមអ្នកតវ៉ាបានបានដើរស្រែកហើយរក្សាការប្រុងប្រយ័ត្នពីការប៉ុនប៉ងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិនជារៀងរាល់ថ្ងៃ។ លើសពីនេះទៀត សារព័ត៌មានបស្ចិមប្រទេសក៏បានផ្សព្វផ្សាយនូវវីឌីអូជាច្រើនសម្រាប់ទស្សនិកជនដែលនិយមតាមដានតាមទូរទស្សន៍និងកាសែតនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប អំពីកងទ័ពចិនដែលបានសម្រុកចូលទីលានធានអានមិននៅកណ្តាលទីក្រុងប៉េកាំង ហើយបានសម្លាប់និងចាប់ខ្លួនបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ថែមទៀតផង។ ទន្ទឹមគ្នានេះផងដែរ ការវាយលុករបស់រដ្ឋាភិបាលចិនយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ាបានធ្វើឱ្យប្រទេសលោកខាងលិចមានការភ្ញាក់ផ្អើល និងបាននាំមកនូវការរិះគន់និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកផងដែរ។ តើអ្វីទៅដែលមូលហេតុនាំឱ្យប្រជាជនទាំងនោះធ្វើបាតុកម្ម? មានមូលហេតុជាច្រើនដែលជាកាតាលីកររុញច្រានឱ្យប្រជាជនក៏ដូចជាយុវជនរបស់ចិននាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩នាំគ្នាចេញទៅធ្វើបាតុកម្មដើម្បីប្រឆាំងជាមួយនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ត ប៉ុន្តែអ្វីដែលជាចលករសំខាន់ជាងគេនោះគឺការស្រេកឃ្លាននៃលទ្ធិប្រជាប្រធិតេយ្យ សេរីភាពនៃការបញ្ចេញមតិ...
សង្រ្គាម០៦ថ្ងៃរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់អារ៉ាប់
ថង់ប្រាជ្ញា
The Seed Admin
-
August 16, 2021
វិវាទរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់អារ៉ាប់ក្នុងប្រវត្តិសាស្ត្រមុនផ្ទុះឡើងនូវសង្គ្រាម៦ថ្ងៃ នៅក្នុងពាក់កណ្ដាលឆ្នាំ១៩៦៧ សង្រ្គាមដែលមានរយៈពេល០៦ថ្ងៃគិតចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី១១ខែមិថុនា បានកើតមានឡើងរវាងអ៊ីស្រាអែលជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អារ៉ាប់មានដូចជា ស៊ីរី អេហ្ស៊ីប និងហ្ស៊កដានី (Jordan)។ ជាក់ស្ដែង មុនឈានដល់វិវាទក្នុងឆ្នាំ១៩៦៧នេះ ភាពតានតឹងរវាងភាគីទាំងពីរ បានករកើតឡើងចាប់តាំងពីអ៊ីស្រាអែលត្រូវបានប្រកាសជារដ្ឋឯករាជ្យក្នុងឆ្នាំ១៩៤៨ ខែឧសភាមកម្ល៉េះ ដែលបង្ករទៅជាភាពតានតឹងផ្នែកនយោបាយ និងការប៉ះទង្គិចដោយវិស័យកងទ័ព។ ក្នុងឆ្នាំ១៩៤៨ដដែលនេះ ជម្លោះផ្លូវការលើកទីមួយរវាងអ៊ីស្រាអែល និងរដ្ឋទាំងបីមកពីតំបន់អារ៉ាប់ក៏បានផ្ទុះឡើង ដោយក្រុមប្រទេសអារ៉ាប់បានបើកការវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែល រួមទាំងកម្ទេចចោលនូវទីក្រុងនានារបស់សាសន៍ជ្វីហ្វទៀតផង។ លើកទីពីរ គឺនៅក្នុងឆ្នាំ១៩៥៦ ដែលត្រូវបានគេស្គាល់ថាជា វិបត្តិព្រែកជីកស៊ុយអេ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ