"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

កម្មវិធីថង់ប្រាជ្ញា៖ ការរីកសាយភាពនៃឥទ្ធិពលរូបិយប័ណ្ណយ៉ន់ចិន​ (Yuan)

កាលពីសមាជជាតិលើកទី២០ បក្សកុម្មុយនីស្តចិនបានថ្លែងថា ប្រទេសចិននឹងជំរុញការធ្វើអន្តរភាវូបនីយកម្មនៃប្រាក់យ៉ន់ចិនទៅកាន់សេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ ប្រាក់​យ៉ន់ចិន​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ និងក្លាយជារូបិយប័ណ្ណទូទាត់ធំជាងគេទីប្រាំរបស់ពិភពលោក និងធំជាងគេទីបីក្នុងការទូទាត់ពាណិជ្ជកម្ម និងជារូបិយប័ណ្ណបម្រុងធំជាងគេទីប្រាំផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រាក់យ៉ន់ចិនមានចំនួនប្រមាណ ៧ ភាគរយនៃការជួញដូររូបិយប័ណ្ណបរទេសទាំងអស់នៅទូទាំងពិភពលោក ដែលជាការពង្រីកចំណែកទីផ្សាររូបិយប័ណ្ណដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ដូច្នេះ ដើម្បីធានាបាននូវឥទ្ធិពលនៃរូបិយប័ណ្ណយ៉ន់របស់ចិននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាននឹងកំពុងធ្វើការលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋផ្សេងទៀត ជាពិសេសតាមរយៈការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ។​ នៅពេលដែលប្រទេសចិនអភិវឌ្ឍនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ​ (Belt and Road Initiative...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីបានជាបដិវត្តន៍ឧស្សាហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង?

នៅដើមសតវត្សទី១៨ ប្រទេសលោកខាងលិចជាច្រើន បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចឧស្សហកម្ម។ ក្នុងនោះផងដែរ ចក្រភពអង់គ្លេស និង បារាំងហាក់ដូចជាមានប្រៀបជាជាងប្រទេសនានា នៅសម័យនោះដោយហេតុថា ប្រទេសទាំងពីរនេះទទួលបាននូវសន្ទុះសេដ្ឋកិច្ចដ៍ល្អប្រសើរទាំងក្នុងស្រុក និងក្រៅស្រុក គួបផ្សំនឹង​ ការធ្វើទំនើបកម្មផ្សេងៗពាសពេញផ្ទៃប្រទេសផងដែរ។ តែយ៉ាងណាមិញ បដិវត្តន៍ឧស្សហកម្ម ត្រូវបានចាប់កំណើតក្នុង ចក្រភពអង់គ្លេស អំឡុងពាក់កណ្តាលសតវត្សទី១៨ គឺនៅឆ្នាំ១៧៦០។ តើអ្វីទៅជា  បដិវត្តន៍ឧស្សហកម្ម? តើមានកត្តាអ្វីខ្លះដែលជុំរុញឲ្យបដិវត្តន៍ឧស្សហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង? បដិវត្តន៍ឧស្សហកម្ម (Industrial Revolution) គឺជារជ្ជកាលមួយដែល...

ថង់ប្រាជ្ញា៖  ហេតុអ្វីបានការវិនិយោគរបស់ចិននៅសហភាពអឺរ៉ុបមានការធ្លាក់ចុះ?

ប្រទេសចិនត្រូវបានគេទទួលស្គាល់ជាប្រទេសដៃគូវិនិយោគដ៏សំខាន់មួយនៃសហភាពអឺរ៉ុប ដោយសារតែប្រទេសនេះមានចំណែកវិនិយោគទុនយ៉ាងធំក្នុងសហភាពអឺរ៉ុប។  យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេក៏បានសង្កេតឃើញថាការវិនិយោគរបស់ចិននៅក្នុងសហភាពអឺរ៉ុបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។​ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងងាកមកស្វែងយល់អំពីសេចក្តីព្រមព្រៀងស្តីពីផ្នែកវិនិយោគទុនរវាងប្រទេសចិននិងសហភាពអឺរ៉ុប ព្រមទាំងកត្តាដែលបណ្តាលឱ្យការវិនិយោគនេះមានការធ្លាក់ចុះ។ សេចក្ដីព្រមព្រៀងស្ដីពីផ្នែកវិនិយោគទុនរវាងប្រទេសចិន និងសហភាពអឺរ៉ុប ការចរចាលើកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងចិនស្តីពីការវិនិយោគ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០១៤ តាមរយៈកិច្ចប្រជុំសរុបប្រមាណជាង ៣៥ លើកនៅក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ សេចក្ដីព្រមព្រៀងស្ដីពីការវិនិយោគរវាងភាគីសហភាពអឺរ៉ុប និងចិន (EU-China Comprehensive Agreement...

ថង់ប្រាជ្ញា៖ ប្រាក់យ៉ន់ចិន (Yuan) រូបិយប័ណ្ណបម្រុងជំនួសប្រាក់ដុល្លារអាមេរិក

រូបិយប័ណ្ណបម្រុង (Reserved Currency) គឺជាចំនួននៃទឹកប្រាក់ ដែលត្រូវបានកាន់កាប់ឬរក្សាដោយធនាគារកណ្តាលនិងស្ថាប័នហិរញ្ញវត្ថុធំៗដើម្បីប្រើប្រាស់សម្រាប់ប្រតិបត្តិការអន្តរជាតិនានា។ ចំពោះបញ្ហានេះដែរ ប្រាក់ដុល្លារអាមេរិក តែងតែត្រូវបានគេស្គាល់ថាជារូបិយប័ណ្ណអន្តរជាតិដែលត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនលើសកលលោកនេះសម្រាប់ជារូបិយប័ណ្ណបម្រុង ប៉ុន្តែថ្មីៗនេះផងដែរគឺមានការលេចចេញនូវនិន្នាការនៃបណ្តាប្រទេសមួយចំនួនដែលកំពុងព្យាយាមប្រើប្រាស់ប្រាក់យ៉ន់ចិន (RMB) មកជំនួសឱ្យប្រាក់ដុល្លារអាមេរិក សម្រាប់ជាទុនបម្រុងជាដើម។​ នៅក្នុងអត្ថបទនេះ យើងនឹងមកស្វែងយល់នូវមូលហេតុ ឬកាតាលីករដែលនាំឱ្យប្រទេសទាំងនោះចាប់ផ្ដើមប្រើប្រាស់នូវប្រាក់យ៉ន់ចិនជារូបិយប័ណ្ណបម្រុង រួមជាមួយនឹងការរីករាលដាលនៃការប្រើប្រាស់ប្រាក់នេះនៅក្នុងសកលលោក។ កត្តាដែលនាំឱ្យមានកំណើននៃការប្រើប្រាក់ប្រាក់យ៉ន់ចិន​ (Yuan) ​ប្រទេស​ចិន​គឺជាប្រទេសដែលមានសេដ្ឋកិច្ចដែលមានការអភិវឌ្ឍជាលំដាប់ ដោយផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះឈរនៅចំនួនប្រមាណជា ១៧,៧ ពាន់លានដុល្លារអាមេរិក  ដែលបានធ្វើឱ្យប្រទេសចិនស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសចិនក៏ជាប្រទេសពាណិជ្ជកម្មធំជាងគេទី ៣...

ថង់ប្រាជា្ញ៖ វិបត្តិឱនភាពសេដ្ឋកិច្ច ២០០៧-២០០៩ (The Great Recession) របស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចទីមួយ និងជាយោធាធំបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏ធ្លាប់ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ច ដែលគេស្គាល់ថាជាវិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ (The Great Recession)។ វិបត្តិសេដ្ឋកិច្ចនេះចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០០៧ រហូតដល់ខែមិថុនា ឆ្នាំ២០០៩ ដោយវិបត្តិនាឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ចាប់ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាប់បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានចាប់ផ្តើមនៅពេលដែលទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដូចជាផ្ទះជាដើម ចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងជាមួយគ្នានេះដែរ សូម្បីតែតម្លៃនៃមូលបត្រកម្ចី (Mortgage-Backed Securities - MBS) និងនិស្សន្ទវត្ថុ...

ថង់ប្រាជ្ញា ៖ ពពុះសេដ្ឋកិច្ច “ផ្កាមួយទងមានតម្លៃជាងផ្ទះ”

មុននឹងឈានទៅរកការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេដ្ឋកិច្ចពពុះដំបូង Tulip Mania​ យើងត្រូវយល់ច្បាស់ជាមុនសិនថា តើអ្វីទៅជា Economic Bubble ឬ សេដ្ឋកិច្ចពពុះ? ​​​Economic Bubble ឬ សេដ្ឋកិច្ចពពុះ កើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្មកើនឡើងខ្ពស់លើសពីតម្លៃមូលដ្ឋានឬតម្លៃទីផ្សារ។ ក្នុងន័យមួយទៀត សេដ្ឋកិច្ចពពុះគឺជាព្រឹត្តិការណ៍មួយដែលតម្លៃនៃទ្រព្យសកម្មបានហក់ឡើងខ្ពស់រហូតដល់ដាច់ជាមួយសេដ្ឋកិច្ចជាក់ស្ដែង ឬលើសពីលំហូរសាច់ប្រាក់។ សេដ្ឋកិច្ចពពុះក៏អាចកើតឡើងនៅពេលដែលបំណុលបានស្ទុះឡើងខ្ពស់​ រហូតដល់មិនអាចមានលទ្ធភាពសងត្រលប់ទៅវិញ ដោយសារអ្នកវិនិយោគបានប្រមូលទ្រព្យនិងបានធ្វើកម្ចីដើម្បីយកទៅវិនិយោគអ្វីមួយដែលហាក់មើលទៅកំពុងពេញនិយមខ្លាំង និងអាចទាញយកប្រាក់ចំណេញបានច្រើន។  ចំណុចដែលជាជ្រោះនៃសេដ្ឋកិច្ចពពុះគឺនៅពេលអ្នកវិនិយោគនាំគ្នាជះលុយច្រើនលើសលុបរហូតលើសតម្រូវការ​ ដែលជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយពិបាកក្នុងការសងត្រលប់ទៅវិញ ឬប្រកាសក្ស័យធន។...

ថង់ប្រាជ្ញា៖ ការជាប់គាំងនៃចំណូលកម្រិតមធ្យមរបស់ប្រទេសថៃ (The Middle Income Trap of Thailand)

ក្រោយពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ព្រះរាជាណាចក្រថៃគឺជាប្រទេសមួយដែលមានសភាពក្រីក្រខ្លាំងនៅក្នុងតំបន់។  ប៉ុន្តែក្រោយមកសេដ្ឋកិច្ចរបស់ប្រទេសថៃបានកែប្រែមុខមាត់ដ៏គួរឱ្យចាប់អារម្មណ៍ ដោយសេដ្ឋកិច្ចប្រទេសនេះចាប់ផ្តើមវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស។ តួយ៉ាង ប្រទេសថៃបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់។ យ៉ាងណាមិញ សព្វថ្ងៃនេះកំណើនសេដ្ឋកិច្ចដ៏លឿននេះក៏ហាក់បានជាប់គាំង ដែលស្ថានភាពនេះត្រូវបានសេដ្ឋវិទូបានចាត់ទុកស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃថាជា “ការជាប់គាំងនៃចំណូលកម្រិតមធ្យមរបស់ប្រទេសថៃ” (The Middle income trap of Thailand)។ នៅក្នុងអត្ថបទនេះយើងនឹងនិយាយអំពីហេតុផលដែលបានធ្វើឱ្យប្រទេសថៃផ្លាស់ប្តូរពីប្រទេសចំណូលមធ្យមកម្រិតទាបទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់និងភាពជាប់គាំងនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ប្រទេសថៃបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់ ដែលការផ្លាស់ប្តូរនេះត្រូវបានស្ទង់ដោយធនាគារពិភពលោកនៅឆ្នាំ ២០១១។ ការផ្លាស់ប្តូរប្រាក់ចំណូលរបស់ប្រទេសថៃបានកើតឡើងដោយសារតែ កំណើនដ៏រហ័សនៃទំនើបកម្មសេដ្ឋកិច្ចរបស់គេ ដែលកំណើននេះបានធ្វើឱ្យប្រទេសថៃផ្លាស់ប្តូរទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ព្រមទាំងការអភិវឌ្ឍន៍សង្គមដ៏រឹងមាំ។ លទ្ធផលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្វើឱ្យចំនួននៃភាពក្រីក្រនៅក្នុងប្រទេសធ្លាក់ចុះ ខណៈដែលសេវាអប់រំនិងសុខភាពបានពង្រីកកាន់ធំនិងកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់។...

តើប្រទេសកូរ៉េខាងជើងមានដំណើរការសេដ្ឋកិច្ចយ៉ាងដូចម្ដេច?

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ជាប្រទេសដែលកាន់របបកុម្មុយនីស្ដ និងជាប្រទេសកម្រមួយដែលនៅក្នុងសម័យនេះទៅហើយនៅបន្តសេដ្ឋកិច្ចមជ្ឈការ ដែលមានលក្ខណៈបិទជិតនិងមានការគ្រប់គ្រងតឹងតែងនិងដាច់ឆ្ងាយពីសកលភាវូបនីយកម្ម។ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនិងការដំណើរការនៃសេដ្ឋកិច្ចក្នុងការធ្វើជំនួញនិងការរកចំណូលផ្សេងៗរបស់ប្រទេសនេះ។ តើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងមានលក្ខណៈយ៉ាងដូចម្ដេច? មុននឹងធ្វើការឈានចូលទៅមើលដំណើរការនៃសេដ្ឋកិច្ចរបស់កូរ៉េខាងជើងនៅរយៈពេលបច្ចុប្បន្ននេះ ជាដំបូងយើងគួរក្រឡេកមើលបន្តិចទៅកាន់អតីតកាលនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រោយពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់ កូរ៉េខាងជើងបានដំណើរការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ពួកគេជាច្រើនដងដូចជា ការប្រើប្រាស់ផែនការបីឆ្នាំ ផែនការប្រាំឆ្នាំ ផែនការប្រាំពីរឆ្នាំដំបូង និងផែនការប្រាំឆ្នាំ។ ដោយក្រោយសង្រ្គាមកូរ៉េមកប្រទេសនេះបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដោយផ្តោតទៅឧស្សាហកម្មធនធ្ងន់ ដែលក្រោយមកក៏បានផ្លាស់ប្ដូរទៅផ្តោតលើកែលម្អធនធាននិងហេដ្ឋារចនាសម័ន្ធនិងក្រោយមកបានទៅផ្តោតលើកសិកម្មវិញ។ ការប្រកាន់យកគោលនយោបាយផ្តោតលើឧស្សាហកម្មធនធ្ងន់របស់កូរ៉េខាជើងទទួលបានជោគជ័យខ្ពស់ជាងកូរ៉េខាងត្បូង ប៉ុន្តែក្រោយមកកូរ៉េខាងជើងក៏បានងាកទៅរកគោលនយោបាយទំនើបកម្មខ្នាតធំដែលគោលនយោបាយនេះធ្វើឱ្យប្រទេសនេះជាប់បំណុលរហូតដល់មិនអាចងើបមុខរួច។ ដោយក្រោយមកចាប់ពីឆ្នាំ ១៩៩៤ ប្រទេសនេះលែងដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចអ្វីឡើយ។ ក្រោយពីការបញ្ចប់សង្រ្គាមមកកូរ៉េ ខាងជើងបានធ្វើពាណិជ្ជកម្មជាមួយនឹងសហភាពសូវៀតនិងប្រទេសចិនដោយមានការពឹងផ្អែកខ្លាំងទៅកាន់ប្រទេសទាំងពីរ ជាពិសេសសហភាពសូវៀត។ ក្រោយមកដោយសារតែសហភាពសូវៀតបានដួលរលំ...

ឥទ្ធិពលនៃក្រុមប្រទេស​ BRICS

ចាប់តាំងពីប្រទេសទាំង៥បានចាប់ដៃគ្នាបង្កើត BRICS នេះមក យើងសង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺ ជាប្រទេសដែលមានសេដ្ឋកិច្ចធំៗដែលតែងតែចូលរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចសកល ហើយក៏បានដើរតួជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចពិភពលោកថែមទៀតផង។ ដូច្នេះ ក្នុងអត្ថបទនេះ យើងនឹងសិក្សាបន្ថែមអំពី BRICS ដែលជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនទំនាក់ទំនងខាងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងពិភពលោក។ តើអ្វីទៅជា BRICS? BRICS គឺជាពាក្យអក្សរកាត់ដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា...

តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច “Recession” ?

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភដោយសារតែយល់ឃើញថាកំពុងផ្ដល់សញ្ញាណទៅស្ថានភាព recession ឬ ឱនភាពសេដ្ឋកិច្ច។ យ៉ាងណាមិញ កាលពីដើមខែមិថុនា ធនាគារពិភពលោកបានឱ្យសញ្ញាណពីបញ្ហាពិភពលោក ដែលបានបញ្ជាក់ថាប្រទេសជាច្រើនឹងមិនអាចគេចផុតពី ឱនភាពសេដ្ឋកិច្ចឡើយ។ ដូច្នេះ តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច? តាមពិតទៅ ពាក្យថា recession ឬ ឱនភាពសេដ្ឋកិច្ច គឺគ្មាននិយមន័យឬការចាត់ចំណាត់ ផ្លូវការណាមួយឡើយ។ បើយោងតាមនិយមន័យកំណត់ដោយ National Bureau of Economic Research បានឱ្យនិយមន័យថា...

តើអ្វីគឺជាកិច្ចព្រមព្រៀង RCEP ?

កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាគំនិតផ្ដួចផ្ដើមរបស់អាស៊ានដែលបានប្រកាសចាប់ផ្ដើមក្នុងការចរចាគ្នានៅឆ្នាំ ២០១២ អំឡុងពេលកម្ពុជាគឺជាប្រធានប្ដូរវេនអាស៊ានហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមាន បន្ទាប់ពីបានឆ្លងកាត់ការចរចារអស់រយៈពេលជាង១០ឆ្នាំ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ និងជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ ដែលត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។ ១. តើអ្វីទៅជា កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)? ពាក្យពេញនៃRCEP ជាភាសាអង់គ្លេសគឺ “ Regional Comprehensive Economic Partnership” ដែលត្រូវបានគេស្គាល់ជាភាសាខ្មែរថា “...

ឥទ្ធិពលនៃរូបិយប័ណ្ណដុល្លាអាមេរិកទៅកាន់ពិភពលោក

រូបិយវត្ថុដុល្លារអាមេរិក គឺជារូបិយវត្ថុមួយនៅក្នុងចំណោមរូបិយប័ណ្ណអន្តរជាតិធំៗដ៏ទៃទៀត ដែលត្រូវបានគេប្រើសម្រាប់ ដោះដូរពាណិជ្ជកម្ម ចាយវាយយ៉ាងទូលំទូលាយដែលធ្វើឱ្យប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលទៅលើគ្រប់វិស័យស្ទើរតែទូទាំងពិភពលោក។ សព្វថ្ងៃរូបិយវត្ថុមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានឡើយ នៅក្នុងការដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ ដុល្លារអាមេរិកគឺជារូបិយវត្ថុមួយ ដែលមានសារសំខាន់ និងត្រូវបានគេជឿជាក់ក្នុងការប្រើប្រាស់ខ្លាំងបំផុតនៅលើពិភពលោក។ តើរូបិយវត្ថុនេះមានប្រវត្តិនិងលក្ខណៈពិសេសបែបណាខ្លះ ទើបបានជាធ្វើឱ្យវាមានឥទ្ធិពល គ្របដណ្ដប់នៅទូទាំងពិភពលោក និងក្លាយជារូបិយប័ណ្ណអន្តរជាតិបាន? ប្រវត្តិនៃរូបិយវត្ថុដុល្លារអាមេរិក នៅអំឡុងពេលដែលប្រទេសអាមេរិកកំពុងស្ថិតនៅក្រោមអាណានិគមបរទេស ប្រទេសនេះពុំមានឯកតារូបិយវត្ថុផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ និងដោះដូរពាណិជ្ជកម្មផ្សេងៗនោះទេ។ ប្រជាជនក្នុងស្រុកបានចាយលុយប្រទេសដែលជាម្ចាស់អាណានិគមដូចជា អង់គ្លេស បារាំង និងអេស្ប៉ាញ ខណៈ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ