"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

សករាជថ្មីនៃត្រកូលម៉ាកូសក្នុងប្រទេសហ្វីលីពីន

កាលពីពេលថ្មីៗនេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ប្រទេសហ្វីលីពីនទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនដែលមានគណបក្សជាច្រើនចូលរួម ហើយក្នុងនោះក៏មានបេក្ខជនឯករាជ្យឈរឈ្មោះផងដែរ។ ជាលទ្ធផលយើងបានឃើញថា គណបក្សសហព័ន្ធហ្វីលីពីនបានឈ្នះការបោះឆ្នោតនេះដែលមានបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាកូនអតីតប្រធានាធិបតីហ្វីលីពីនហឺ្វឌីណង់ ម៉ាកូស គឺលោក បង់បង់ ម៉ាកូស(BongBong Marcos)។ លោកបានស្បថចូលកាន់តំណែងក្នុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមជាប្រធានាធិបតីទី១៧នៃសាធារណរដ្ឋហ្វីលីពីន។ គួរបញ្ផាក់ផងដែរថា ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនមានអាណត្តិ៦ឆ្នាំ ហើយការកាន់តំណែងនេះគឺបានតែមួយអាណត្តិប៉ុណ្ណោះ នេះបើស្របតាមមាត្រាទី៧ផ្នែកទី៤នៃរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន។ ក្នុងនោះ ប្រធានាធិបតីហ្វីលីពីនមានតួនាទីជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល(នីតិប្រតិបត្តិ) ហើយជាពិសេសជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីនផងដែរ។...

ឥទ្ធិពលនៃក្រុមប្រទេស​ BRICS

ចាប់តាំងពីប្រទេសទាំង៥បានចាប់ដៃគ្នាបង្កើត BRICS នេះមក យើងសង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺ ជាប្រទេសដែលមានសេដ្ឋកិច្ចធំៗដែលតែងតែចូលរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចសកល ហើយក៏បានដើរតួជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចពិភពលោកថែមទៀតផង។ ដូច្នេះ ក្នុងអត្ថបទនេះ យើងនឹងសិក្សាបន្ថែមអំពី BRICS ដែលជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនទំនាក់ទំនងខាងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងពិភពលោក។ តើអ្វីទៅជា BRICS? BRICS គឺជាពាក្យអក្សរកាត់ដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា...

របបប្រល័យពូជសាសន៏នៅប្រទេសរ៉ាវាន់ដា (Rwandan Genocide)

អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចាត់ទុកថាជាអំពើ ប្រព្រឹត្តដោយមានចេតនាបំផ្លាញទាំងស្រុង ឬប្រឆាំងទាំងស្រុងទៅនឹងក្រុមជាតិ ជាតិសាសន៍ ពូជសាសន៍ ឬសាសនាណាមួយ។ នៅពេលដែលគេនិយាយអំពីរបបប្រល័យពូជសាសន៍ គេស្រមៃដល់របបប្រល័យពូជសាន៍ដែលបានកើតឡើងលើប្រទេសកម្ពុជាពោលគឺរបបខ្មែរក្រហម ឬរបបប៉ុលពត។ យ៉ាងណាមិញ មានប្រទេសជាច្រើនទៀតដែលបានឆ្លងកាត់នូវរបបដ៏ជូរចត់បែបនេះ។ ក្នុងអត្ថបទនេះយើងនឹងទៅសិក្សាទៅលើប្រទេសនៅតំបន់អាហ្រ្វិកមួយដែលបានជួបប្រទះនូវរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយនោះគឺប្រទេស រ៉ាវាន់ដា (Rwanda)។ មុននឹងចាប់ផ្តើម យើងគួរក្រលេកមកមើលប្រវត្តិរបស់ប្រទេសនេះបន្តិចសិន។ នៅក្នុងប្រទេសរ៉ាវាន់ដា មានក្រុមជាតិសាសន៍ពីរដែលតែងតែមានការខ្វែងគំនិតគ្នា​ ពោលគឺរវាងជនជាតិភាគតិច Hutus និងជនជាតិភាគតិច Tutsis ដែលភាពច្របូកច្របល់ដោយសារការខ្វែងគំនិតរវាងពួកគេបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសម័យអាណានិគម។...

ទិសដៅ “ឥណ្ឌូប៉ាស៊ីហ្វិក” និង ទិសដៅ “ផ្លូវខ្សែក្រវាត់និងផ្លូវ”

រដ្ឋាភិបាលចិនបានចាប់ផ្តើមបង្កើននូវឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសផ្សេងៗ ដោយការផ្តល់ប្រាក់កម្ចីសាងសង់ហេដ្ឋារចនាសម្ព័ន្ធឬជំនួយ តាមរយៈយុទ្ធសាស្រ្តនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» (BRI)។ ដោយបានឃើញពីការរីកសុះសាយនៃយុទ្ធសាស្រ្តនេះ ដែលធ្វើឱ្យឥទ្ធិពលរបស់ចិនកាន់តែកើនឡើង សហរដ្ឋអាមេរិកក៏បានបង្កើតយុទ្ធសាស្ត្រមួយគឺ «Indo Pacific Strategy» ដែលត្រូវបានគេហៅថាជា«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» ហើយក៏ត្រូវយល់ថាដើម្បីជាការទប់ទល់ទៅនឹងយុទ្ធសាស្ត្រ «Belt and Road Initiative» របស់មហាអំណាចកុំម្មុយនីស្តចិនផងដែរ។ ក្នុងអត្ថបទនេះយើងនឹងមកស្គាល់អំពីយុទ្ធសាស្ត្រទាំងពីរដែលកំពុងតែមានការប្រកួតប្រជែងគ្នា ព្រមទាំងភាពខុសគ្នា និងទំនាក់ទំនងរវាងយុទ្ធសាស្ត្រនេះផងដែរ។ តើអ្វីទៅជាBRI? BRI គឺជាគម្រោងយុទ្ធសាស្ត្រដ៏ធំ មួយរបស់ប្រទេសចិន ដែលផ្ដោតយ៉ាងខ្លាំងទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ...

តើអ្វីគឺជាលទ្ធិសេរី “Liberalism” ?

មុននឹងគេរាល់គ្នានឹកឃើញដល់លទ្ធិប្រជាធិបតេយ្យឬជាប្រទេសសេរីនៅពេលគេឮពាក្យអឺរ៉ុប អឺរ៉ុបក៏ធ្លាប់ជាតំបន់មួយដែលពោរពេញដោយការរឹតត្បិតដឹកនាំដោយរបបផ្ដាច់ការនិងបែងចែកវណ្ណៈ។ ជាក់ស្ដែង នៅអំឡុងឆ្នាំ ១៦១៨ និងឆ្នាំ ១៦៤៨ នៅក្នុងទ្វីបអ៊ឺរ៉ុបមានការកើតឡើងនៃសង្គ្រាមមួយដែលបានត្រូវបានគេហៅថាជាសង្គ្រាម ៣០ ឆ្នាំដែលសង្រ្គាមនេះបានកើតឡើងដោយសារមូលហេតុជាច្រើនដូចជាជម្លោះទឹកដី សាសនានិងការប្រកួតប្រជែងសេដ្ឋកិច្ចផ្សេងៗ។ សង្គ្រាមនេះក៏ជារបត់ប្រវត្ដិសាស្ត្រនយោបាយនិងភូមិសាស្ត្រនយោបាយដោយផ្ដើមមានការដាក់ចេញនូវអធិបតេយ្យភាពនៃរដ្ឋ ហើយក្រោយមកក៏មានការដាក់ចេញនូវទ្រឹស្តីមួយចំនួនដូចជាទ្រឹស្តីសេរីនិយមដើម្បីឱ្យផ្ដើមមានការគោរពជីវិតមនុស្ស សេរីភាពរបស់បុគ្គលនីមួយៗ និងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ តើអ្វីទៅជាទ្រឹស្ដីសេរីនិយម? អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក អូបាម៉ា បានធ្លាប់និយាយថា “មិនមានអាមេរិចសេរីនិងអាមេរិចអភិរក្សទេ មានតែសហរដ្ឋអាមេរិច មិនមានអាមេរិកស្បែកខ្មៅ និងអាមេរិកស្បែកស និងអាមេរិកឡាទីន...

តើប្រទេសឡាវក្លាយជាប្រទេសកុម្មុយនីស្ដយ៉ាងដូចម្ដេច?

ប្រទេសឡាវជាប្រទេសមួយស្ថិតក្នុងតំបន់ឥណ្ឌូចិនដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងហើយក៏បានធ្លាប់ជួបប្រទះសង្គ្រាមស៊ីវិលដែលទទួលឥទ្ធិពលពីសង្គ្រាមត្រជាក់ច្រើនឆ្នាំផងដែរ។ ប្រទេសនេះបច្ចុប្បន្នជាប្រទេសមួយដែលប្រកាន់លិទ្ធិកុម្មុយនីស្ដក្រោមបក្សតែមួយរបស់ខ្លួនគឺជាគណបក្សប្រជាជនបដិវត្ដឡាវ។ ដំបូងឡើយ ប្រទេសឡាវជាប្រទេសមួយដែលប្រកាន់យករបបរាជានិយមតាំងដើមមករហូតដល់ឆ្នាំ១៩៧៥ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាសង្គ្រាមផ្ទៃក្នុង ការនៅក្រោមចំណុះសៀម និងក្រោមអាណានិគមបារាំងជាដើម។ មួយវិញទៀតឡាវធ្លាប់ជាប្រទេសមួយដែលមានទឹកដីធំក្នុងអាស៊ីអាគ្នេយ៍ផងដែរ មានឈ្មោះថា «ឡាងសាង»។ បន្ទាប់ពីទទួលឯករាជ្យពីបារាំង ប្រទេសនេះនៅតែប្រកាន់របបរាជានិយមហើយមានឈ្មោះថា «ព្រះរាជាណាចក្រឡាវ»។ ប៉ុន្តែដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ ប្រទេសឡាវបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដែលជាសង្គ្រាមរវាងទីក្រុងវៀងច័ន្ទនិងចលនាកុម្មុយនីស្ដក្នុងប្រទេសដែលមានវៀតណាមនិងសម្ព័ន្ធមិត្តកុម្មុយនីស្ដដទៃទៀតនៅពីក្រោយ។ ដោយសារតែចលនាកុម្មុយនីស្ដក្នុងប្រទេសឡាវកាន់តែមានសកម្មភាពក្នុងការប្រយុទ្ធកាន់តែខ្លាំងទើបធ្វើឱ្យរាជធានីវៀងច័ន្ទបានប្តូរពី «ព្រះរាជាណាចក្រឡាវ» ទៅជា «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងនិងបដិវត្ដផ្លាស់ប្តូររបស់ពួកកុម្មុយនីស្ដប៉ាថេតឡាវ។ តើមានព្រឹត្តិការណ៍អ្វីខ្លះនៃការតស៊ូរបស់ពួកប៉ាថេតឡាវដែលបានធ្វើបដិវត្ដប្តូររបបរាជានិយមទៅជារបបកុម្មុយនីស្ដដោយជោគជ័យ? ១....

បញ្ហាព្រំដែនសមុទ្ររវាងប្រទេសចិននិងជប៉ុន

ជម្លោះព្រំដែនគឺជាបញ្ហាដែលតែងតែកើតឡើងទៅលើបណ្តាលប្រទេសជាច្រើននៅក្នុងពិភពលោក ទាំងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍។ ឬសគល់ជាច្រើនដែលធ្វើឲ្យឱ្យជម្លោះព្រំដែនកើតមានឡើងដូចជា ការប្រែប្រួលសណ្ឋានដីដោយធម្មជាតិ ការយកប្រយោជន៍ផ្ទាល់ខ្លួនជាធំ វិវាទនយោបាយ និងការមិនស្របគំនិតគ្នាក្នុងការកំណត់ទីតាំងព្រំដែនជាដើម។ នៅក្នុងអត្ថបទនេះដែរ យើងនឹងលើកយកជម្លោះព្រំដែនរវាងប្រទេសមហាអំណាចនៅអាស៊ីចំនួន ២ មកសិក្សាពោលគឺ បញ្ហាទឹកដីរវាងចិននិងជប៉ុន។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកទៅមើលថាតើជម្លោះព្រំដែនរវាងចិននិងជប៉ុនមានលក្ខណ:បែបណាខ្លះ? ជម្លោះនៅលើដែនកោះ Senkaku តំបន់ជម្លោះដែលប្រទេសទាំងពីរកំពុងទាមទាររៀងខ្លួនគឺស្ថិតនៅសមុទ្រចិនខាងកើតនៅលើកោះSenkaku ដែលប្រទេសចិនគេហៅថា Diaoy។ គួរបញ្ជាក់ផងដែរថា កោះ Senkaku/Diaoy ស្ថិតនៅភាគឦសាននៃកោះតៃវ៉ាន់និង ជាតំបន់មួយដែលសម្បូរទៅដោយធនធានធម្មជាតិមិនចេះរីងស្ងួតដែលមាន សក្តានុពលប្រេង និងឧស្ម័នធម្មជាតិបម្រុង មានផ្លូវសាគរពាណិជ្ជកម្មដ៏មមាញឹកហើយត្រូវបានហ៊ុំព័ទ្ធដោយតំបន់នេសាទដ៏សម្បូរបែប។...

តើក្រុមតាលីបង់បាននិងកំពុងគ្រប់គ្រងអាហ្វហ្គានីស្ថានយ៉ាងដូចម្ដេច?

នៅអំឡុងពាក់កណ្ដាលឆ្នាំ ១៩៩០ ក្រុមតាលីបង់លេចមុខ ហើយបានសម្រេចដឹកនាំអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់គឺជាខ្នងដ៏ក្រាស់មួយសម្រាប់ពួកភេរវករ និងបានដឹកនាំប្រទេសអាហ្វហ្គានីស្ថានចាប់ពីឆ្នាំ ១៩៩៦ ហើយបានបណ្ដេញចេញពីអំណាចនៅឆ្នាំ ២០០១ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសធ្វើសង្គ្រាមប្រឆាំងភេរវកម្ម និងចុងក្រោយលើកកម្លាំងមកដឹកនាំប្រទេសអាហ្វហ្គានីស្ថានម្ដងទៀតនៅពេលសហរដ្ឋអាមេរិកដកទ័ពនៅឆ្នាំ២០២១។ អំពីក្រុមតាលីបង់ ក្រុមតាលីបង់ ឬក្រុមសិស្ស (បកប្រែជាភាសា Pashto) ដែលក៏កកើតក្រោយពីការធ្វើសង្រ្គាមនៅក្នុងរដ្ឋអាហ្វហ្គានីស្ថាននៅអំឡុងឆ្នាំ ១៩៧៨ ទៅ ១៩៩២។ ដើមចមនៃការបង្កើតក្រុមនេះគឺកើតឡើងដោយសារតែការឈ្លានពានរបស់កងទ័ពសូវៀតនៅអំឡុងឆ្នាំ ១៩៨០ មកក្នុងប្រទេសអាហ្វហ្គានីស្ថានហើយមានបំណងជះឥទ្ធិពលនយោបាយកុម្មុយនីយមកក្នុងប្រទេសអាហ្វហ្គានីស្ថាន។ មួយវិញទៀតក្រុមនេះក៏បានកកើតឡើងដោយសារតែការធ្លាក់ចុះនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់បានពង្រីកខ្លួនក្នុងការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានពីទីក្រុងកាប៊ុលនៅឆ្នាំ ១៩៩៦...

ឥណ្ឌូចិន៖ ជ័យជំនះរបស់លិទ្ធិកុម្មុយនីស្តក្នុងឆ្នាំ១៩៧៥

ក្នុងបរិបទសង្គ្រាមត្រជាក់(១៩៤៧-១៩៩១) ពិភពលោកបានជួបប្រទះសង្គ្រាមមួយដែលជាសង្គ្រាមមនោគមវិជ្ជារវាងលោកសេរីនិងលោកកុម្មុយនីស្តដែលមានសហរដ្ឋអាមេរិចនិងសហភាពសូវៀតជាបងធំ។ សង្គ្រាមត្រជាក់គឺជាសង្គ្រាមដែលធ្វើឱ្យប្រទេសដែលទើបទទួលឯករាជ្យនិងដែលទន់ខ្សោយ ងាយរងផលប៉ះពាល់ពីការប្រទាញប្រទង់គ្នារវាងមហាអំណាចសហភាពសូវៀត និងសហរដ្ឋអាមេរិក តួយ៉ាងដូចជាការកកើតនូវសង្រ្គាមសុីវិលនៅក្នុងឧបទ្វីបកូរ៉េ និងសង្គ្រាមស៊ីវិលនៅកម្ពុជាជាដើម។ ប្រសិនបើយើងក្រឡេកមើលក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ឥទិ្ធពលសង្គ្រាមត្រជាក់បានធ្វើឱ្យមានការកើតឡើងនូវសង្គ្រាមឥណ្ឌូចិនទី២ ដែល តំបន់ឥណ្ឌូចិនរួមមា ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ជាតំបន់ប្រទេសមួយដែលទើបបានទទួលឯករាជ្យថ្មីថ្មោង ហើយក៏ក្លាយជាទីលាននៃការប្រទាញប្រទង់របស់មហាអំណាចទាំងពីរបូកនឹងប្រទេសចិនដែលចង់បញ្រ្ជាបមនោគមវិជ្ជារបស់ខ្លួនក្នុងតំបន់នេះ។ ឥទ្ធិពលនៃសង្គ្រាមត្រជាក់បានធ្វើឱ្យសង្រ្គាមស៊ីវិលកើតឡើងនៅគ្រប់ប្រទេសក្នុងតំបន់នេះហើយបានធ្វើឱ្យពួកខ្មែរក្រហម វៀតណាមខាងជើង និង ប៉ាថេតឡាវដែលសុទ្ធជាពួកប្រកាន់លិទ្ធិកុម្មុយនីស្តជាអ្នកទទួលជ័យជំនះនិងបានប្រែក្លាយប្រទេសទាំងបីនេះជាប្រទេសកុម្មុយនីស្តម្ដងមួយៗ។ តើជ័យជំនះរបស់ចលនាកុំម្មុយនីសកើតឡើងយ៉ាងដូចម្តេចនិងមានអ្វីកើតឡើងចាប់តាំងពីការប្រកាសឯករាជ្យរហូតដល់ជ័យជំនះពួកកុម្មុយនីស្តនៅឆ្នាំ១៩៧៥? ១. សង្គ្រាមត្រជាក់ធ្វើឱ្យមានសង្រ្គាមស៊ីវិលក្នុងតំបន់ឥណ្ឌូចិន ប្រសិនបើយើងក្រឡេកមើលការទាមទារឯករាជ្យរបស់ប្រទេស កម្ពុជា វៀតណាម...

ការដួលរលំនៃសមាគមនៃប្រជាជាតិ (League of Nations)

នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី១ មានសមាគមអន្តរជាតិមួយបានលេចជារូបរាងឡើងដែលមានឈ្មោះថា សមាគមនៃប្រជាជាតិ ឬដែលយើងស្គាល់ជាភាសារអង់គ្លេសថា «The League of Nations”។ សមាគមនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ខែមករា ឆ្នាំ១៩២០ តាមគំនិតផ្តួចផ្តើមរបស់មហាអំណាចសម្ព័ន្ធមិត្តដែលមានប្រទេសដូចជា បារាំង ចក្រភពអង់គ្លេស រុស្ស៊ីដែលបានទទួលជ័យជម្នះនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ១ ហើយសមាគមនេះដែរក៏ត្រូវបានរំសាយជាផ្លូវការនៅថ្ងៃទី១៩ខែមេសា ឆ្នាំ ១៩៤៦ទៅវិញផងដែរ។ ការបង្កើតសមាគម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិ ដែលជាទូទៅសមាគមបែបនេះគឺត្រូវបានបង្កើតឡើងដើម្បីរក្សាសុខសន្តិភាពរបស់ពិភពលោកនិងដើម្បីទប់ស្កាត់សង្រ្គាម ប៉ុន្តែសង្គ្រាមលោកលើកទី២គឺជាភុស្ដុតាងដែលបង្ហាញថាសមាគមនៃប្រជាជាតិនេះទទួលបានបរាជ័យក្នុងការស្វែងរកសន្តិភាពជូនពិភពលោក ។ ទោះបីជាសមាគមនៃប្រជាជាតិមើលទៅហាក់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយដើម្បីបញ្ជៀសសង្គ្រាមដែលបំផ្លាញជីវិតមនុស្សសត្វនិងការរៀនរស់នៅជាមួយគ្នាដោយសុខដុមរមនា ប៉ុន្តែធាតុពិតគឺមានចំណុចខ្សោយច្រើនរហូតបណ្ដាលឱ្យមានសង្គ្រាមលោកលើកទី...

វិស័យកីឡាបាល់ទាត់ឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី

កីឡាបាល់ទាត់គឺជាកីឡាមួយដែលពេញនិយមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងការប្រកួតបាល់ទាត់នីមួយៗក៏មានការផ្សាភ្ផាប់ជាមួយនឹងពាណិជ្ជកម្មនិងខ្លឹមសារន័យអប់រំជាច្រើនដូចជាបញ្ឍប់ការរើសអើងឬ ការគោរពសិទ្ធគ្នាទៅវិញទៅមកដោយសារតែកីឡានេះមានការគាំទ្រច្រើនដែលអាចធ្វើឱ្យមនុស្សជាច្រើនបានមើលឃើញអ្វីដែលការប្រកួតបានផ្សព្វផ្សាយ។ មួយរយៈពេលនេះ ក្នុងវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ពិភពលោកហាក់បានក្រោកប្រឆាំងក្នុងការឈ្លានពាននេះ ដែលក្នុងនោះផងដែរយើងឃើញថាក្នុងវិស័យបាល់ទាត់ក៏មានការផ្សព្វផ្សាយប្រឆាំងនឹងសង្គ្រាមមួនេះផងដែរ ដែលមានដូចជាការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស(Primer league)។ ក្នុងនោះ ក្រុមខ្លះបានពាក់អាវគាំទ្រអ៊ុយក្រែនជាកម្លាំងចិត្តនិងបានលុបចោលកិច្ចសន្យាចាក់ផ្សាយរបស់ការប្រកួតក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយ ហើយក៏នឹងបរិច្ចាគ ១ លានផោនដល់មូលនិធិសង្គ្រោះរបស់គណៈកម្មាធិការសង្គ្រោះគ្រោះមហន្តរាយ។ រីឯក្លឹបចំនួន២០របស់លីកបានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការផ្អាកកិច្ចព្រមព្រៀងជាមួយដៃគូផ្សាយជាមួយរុស្ស៊ីដោយមានប្រសិទ្ធិភាពភ្លាមៗ។ ចំណែកឯការប្រកួតរបស់ក្លឹបនៃប្រទេសរុស្សី និងជម្រើសជាតិរុស្សីក៏ត្រូវបានគេដកសិទ្ធិប្រកួតក្នុងក្របខ័ណ្ខអន្តរជាតិផងដែរ។ តើសង្គ្រាមរុស្សីនិងអ៊ុយក្រែនបានធ្វើឱ្យវិស័យបាល់ទាត់ប្រែប្រួលដូចម្តេចខ្លះ? ១.ការចាប់ផ្តើមនៃទណ្ឌកម្មលើក្លឹបបាល់ទាត់ដែលពាក់ព័ន្ធនឹងរុស្ស៊ី ចាប់ពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដែលរុស្សីបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែនមក វាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្រប់មជ្ឈដា្ឋនបានចាប់ផ្តើមថ្កោសទោសនូវការឈ្លានពានមួយនេះមិនថាមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច...

ការបែបបាក់គ្នារវាងសហភាពសូវៀត និងប្រទេសចិន​

នៅដើមទស្សវត្សឆ្នាំ១៩៦០ សង្រ្គាមត្រជាក់ដែលបានកើតឡើងពីការប្រកួតប្រជែងរវាងប្រទេសឈរលើលទ្ធិពីរផ្ទុយគ្នាគឺប្រជាធិបតេយ្យនិងកុំម្មុយនិស្តបានផ្លាស់ប្តូរពីសង្រ្គាមត្រជាក់ដែលមានប៉ូល២(bi-polar cold war)ទៅជាសង្រ្គាមត្រជាក់ដែលមានប៉ូល៣(tri-polar cold war)។ ការផ្លាស់ប្តូរនេះជាលទ្ធផលដែលបង្កឡើងពីការបែកបាក់ទំនាក់ទំនងរវាងមហាអំណាចកុំម្មុយនិស្ត២គឺប្រទេសចិននិងសហភាពសូវៀតដែលធ្លាប់មានសម្ព័ន្ធភាពនឹងគ្នា តាមរយៈការខ្វែងគំនិតលើគោលនយោបាយខុសគ្នានិងបញ្ហារង្គោះរង្គើមួយចំនួនទៀតដែលស្ទើរតែឈានទៅដល់ការកើតសង្រ្គាមរវាងប្រទេសចិននិងសហភាពសូវៀត។ ទំនាក់ទំនងចិន-សូវៀតមុនពេលបែកបាក់ ទំនាក់ទំនងរវាងកុំម្មុយនិស្តចិន-សូវៀតបានកើតឡើងតាំងពីឆ្នាំ១៩១៩ដែលបានឈានទៅរកការបង្កើតឡើងនូវសមាគមនៃគណបក្សកុម្មុយនិស្តអន្តរជាតិដែលមានឈ្មោះថា”កូមីនទែន” (Comintern)ឬអន្តរជាតិទី៣(Third International) ហើយទីភ្នាក់ងារសមាគមនេះមានមូលដ្ឋាននៅទីក្រុងមូស្គូដែលមានគោលបំណងដើម្បីផ្សព្វផ្សាយ គាំទ្រ និងផ្តល់ការណែនាំដល់បដិវត្តសង្គមនិយមជុំវិញពិភពលោក។ ជាក់ស្តែង ការបង្កើតឡើងនូវគណបក្សកុំម្មុយនិស្តចិន(CCP)សព្វថ្ងៃគឺទទួលបានការជួយជ្រោមជ្រែងពី សមាគមកូមីនទែនក្នុងការត្រួសត្រាយផ្លូវក៏ដូចជាផ្តល់ជាជំនួយផ្នែកដំបូន្មាន ការបញ្ជ្រាបមនោគមវិជ្ជានិងយុទ្ធសាស្ត្រក្នុងការធ្វើបដិវត្តន៍។ បន្ថែមពីនោះ នៅឆ្នាំ១៩៤៩ប្រទេសចិននិងសហភាពសូវៀតបានចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីមួយហៅថា សន្ធិសញ្ញាមិត្តភាព សម្ព័ន្ធភាព និងជំនួយទៅវិញទៅមកក្រោមជំនួបលើកដំបូងរវាងមេដឹកនាំប្រទេសទាំងពីរគឺលោកម៉ៅ សេទុងនិងលោកចូសែប ស្តារលីន។...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ