"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

ហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលក្នុងសង្គ្រាមវៀតណាម?

ក្រោយសង្គ្រាមឥណ្ឌូចិនទី១ បានបិទបញ្ចប់ សង្គ្រាមរៀតណាមបានកើតឡើងឬក៏យើងអាចហៅឈ្មោះម្យ៉ាងទៀតតាមប្រវត្តិវិទូជាច្រើនបានហៅឈ្មោះថា​​​​​​​«សង្គ្រាមឥណ្ឌូចិនទី២» ។ ឈ្មោះ«សង្គ្រាមឥណ្ឌូចិន»ដោយហេតុថា សង្គ្រាមនេះវាមិនមែនត្រឹមតែកើតឡើងក្នុងនៅក្នុងទឹកដីវៀតណាមតាមតែប៉ុណ្ណោះនោះទេ ប៉ុន្តែវារីកសាយភាយទៅកាន់ផ្នែកខ្លះនៃទឹកដីឥណ្ឌូចិនទាំងមូលផងដែរ នៅក្នុងនោះមានដូចជា កម្ពុជា និងឡាវ។ ​ សង្គ្រាមវៀតណាមគឺជាជម្លោះប្រដាប់អាវុធគ្នារវាងកងទ័ពរៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក និង វៀតណាម​ខាងជើង (​វៀតណាម​កុម្មុយនិស្ត) គាំទ្រ​ដោយ​ប្លុក​កុម្មុយនិស្ត។ ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជាការប៉ះទង្គិចប្រដាប់អាវុធយ៉ាងសំខាន់មួយនៅក្នុងសម័យកាលនៃសង្គ្រាមត្រជាក់។ នៅក្នុងអត្ថបទនេះ យើងនិងការធ្វើការបកស្រាយឬក៏ពន្យល់ទៅលើសំណួរដែលបានលើកឡើងថាតើមានមូលហេតុអ្វីខ្លះបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមវៀតណាមទាំងដែលសហរដ្ឋអាមេរិកជាប្រទេសដែលស្ថិតនៅឆ្ងាយពីតំបន់នេះ? មានមូលហេតុចំនួន ៥ ដែលយើងអាចអាចយល់បានថាតើហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមឥណ្ឌូចិនទី២នេះ ទី១ ឯករាជ្យភាពនៃប្រទេសវៀតណាម៖...

ការបរាជ័យរបស់ស្រីលង្កាក្នុងការពង្រីកកំពង់ផែទឹកជ្រៅ Hambantotaធំជាងនៅអាស៊ីអាគ្នេយ៍

ជាមួយផែនការកសាងកំពង់ផែដែលផ្តួចផ្តើមដោយមហិច្ឆតារបស់ប្រធានាធិបតីលោក Rajapaksa ដើម្បីប្រកួតប្រជែង ហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីក្នុងបំណងកែប្រែមុខមាត់ថ្មីនូវទីក្រុងនេសាទតូចមួយឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងមហាសមុទ្រឥណ្ឌានិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ ដើម្បីស្វែងរកក្តីសុបិន្តនោះ ស្រីលង្កាត្រូវពឹងផ្អែកលើហិរញ្ញប្បទានរបស់ចិនម្ដងទៀត។ ដំបូងឡើយគំនិតនៃការកសាងកំពង់ផែទឹកជ្រៅ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ដែលមានដើមកំណើតនៅទសវត្សឆ្នាំ ១៩៧០ ត្រូវបង្កើតឡើងដោយសមាជិកសភាមូលដ្ឋាន D.A Rajapaksa មកម្លេះ ។ ឆ្លងកាត់ការជួយជ្រោមជ្រែងពីជំនួយរបស់ចិន ដំណាក់កាលដំបូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ ២០០៨ និងឆ្នាំ ២០១០ និងការបើកដំណើរជាស្ថាពរនៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១០ ដែលជាថ្ងៃខួបកំណើតរបស់ប្រធានាធិបតីស្រីលង្កាលោកRajapaksaផងនោះ។...

តើអ្វីទៅគឺជាCANZUK?

បន្ទាប់ពីការផ្លាស់ប្តូរ Brexit បានបិទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អង់គ្លេសបានស្វះស្វែងរកសម្ព័ន្ធ ឬដៃគូសហប្រតិបត្តិការថ្មី ពីព្រោះថាការបង្កើតសម្ព័ន្ធភាពថ្មីនេះអាចមានសារៈសំខាន់ណាស់សម្រាប់គោលដៅអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស។ ហេតុដូច្នេះ ក្រោយពីបានចាកចេញពីដៃគូចាស់របស់ខ្លួនគឺសហភាពអឺរ៉ុបហើយ អង់គ្លេសបានចូលរួមជាសម្ព័ន្ធមិត្តជាមួយប្រទេសបីផ្សេងទៀតដែលយើងហៅថា “CANZUK”។ ទន្ទឹមគ្នានេះ CANZUK ​ក៏បាននាំឱ្យមាននូវការចាប់អារម្មណ៍និងចម្ងល់យ៉ាងខ្លាំងផងដែរពីសំណាក់អ្នកសិក្សាទាំងឡាយ ជាពិសេសសិស្សដែលរៀនមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ ឬវិទ្យាសាស្ត្រនយោបាយទៅលើ CANZUK នេះ។ នៅក្នុងអត្ថបទមួយនេះ យើង​នឹងឆ្លើយទៅលើសំណួរមួយចំនួនដែលមានដូចជា តើអ្វីទៅគឺជាCANZUK?ហើយតើ CANZUK មានបេសកកម្មអ្វីខ្លះ? តើអ្វីទៅគឺជាCANZUK? CANZUK (Canada,...

ការចាប់ដៃគ្នារវាងប្រទេសស្រីលង្កា និង ប្រទេសមហាអំណាចចិន

ស្រីលង្កាដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍នៃចុងនៃឧបទ្វីបឥណ្ឌា ដែលទទួលបានឯករាជ្យពេញលេញនៅឆ្នាំ ១៩៤៨ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសជិត ១៥០ ឆ្នាំចាប់តាំងពីឆ្នាំ១៨១៥ ដល់ឆ្នាំ ១៩៤៨ និងត្រូវបានទទួលស្គាល់ដោយសាធារណរដ្ឋប្រជាមានិតចិននៅខែមករាឆ្នាំ ១៩៥០។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតពេញលេញនិងផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៅខែកុម្ភៈឆ្នាំ ១៩៥៧ ។ ជាមួយទំនាក់ទំនងជាប្រវត្តិសាស្រ្ដនៅឆ្នាំ ១៩៥២ ខែមេសា ប្រទេសទាំងពីរបានបង្កើតកិច្ចព្រមព្រៀងទី ១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យារវាងចិននិងស្រីលង្កា និងកិច្ចព្រមព្រៀងដែនសមុទ្រនៅឆ្នាំ ១៩៦៣។ គណៈប្រតិភូសហជីពចិនបានធ្វើទស្សនកិច្ចប្រទេសស្រីលង្កាជាលើកដំបូងនៅខែកុម្ភៈឆ្នាំ ១៩៥៧ ។...

គោលនយោបាយកាត់បន្ថយចំនួនប្រជាជនរបស់ចិន

បក្សកុម្មុនីស្ដិចិន បានអនុម័តសម្រេចគោលនយោបាយថ្មីមួយ ដែលអនុញ្ញាតឱ្យគូស្រកររៀបការរួច អាចមានកូនចំនួនបីនាក់(Three-Child Policy) ។ សេចក្ដីប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ ក្រោយលទ្ធផលជំរឿនដប់ឆ្នាំម្ដង ធ្វើក្នុងឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតថយចុះទាបបំផុតមិនធ្លាប់មាន នាជាងបីទសវត្សចុងក្រោយ ក្នុងប្រទេសដែលបច្ចុប្បន្នមានកំណើនសេដ្ឋកិច្ចនាំមុខគេលំដាប់ទី២ និងមានប្រជាជនច្រើនជាងគេបំផុតនៃពិភពលោកមួយនេះ។ ទោះបីជា ផែនការថ្មីនេះហាក់បានបង្ហាញពីការផ្លាស់ប្ដូរមួយយ៉ាងណាក្ដី ប៉ុន្ដែចិនមិនព្រមលុបចោលទាំងស្រុងនយោបាយត្រួតពិនិត្យកំណើតទេ។ ដូច្នេះហើយថាតើការកំណត់ និងការផ្លាស់ប្ដូរផែនការគ្រួសាររបស់រដ្ឋអំណាចចិន ទៅលើគ្រួសារនីមួយៗ បានហុចផលយ៉ាងណាខ្លះកន្លងមក? ហើយតើហេតុអ្វីតម្រូវឱ្យរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់ចេញផែនការថ្មីនេះ? ផ្ដើមចេញពីគោលនយោបាយកូនមួយ(One-Child Policy) ជាងបីទសវត្ស ចិនបានឆ្លងកាត់គោលនយោបាយត្រួតពិនិត្យកំណើតដ៏តឹងរឹង...

តើសង្គមនិយម និង កុម្មុយនីស្ដនិយម មានអ្វីខុសគ្នាខ្លះ?

សង្គមនិយម​និងកុម្មុយនីស្ដនិយម គឺជាទស្សនៈវិជ្ជាឬក៏ទ្រឹស្តីសេដ្ឋកិច្ចនិងនយោបាយមួយយ៉ាងសំខាន់ដែលទ្រឹស្តីទាំងពីរនេះផ្តោតជាសំខាន់ទៅលើសមូហភាពនិយម​ជាជាងឯកជនភាពនិយម ជាពិសេសពាក់ព័ន្ធជាមួយមធ្យោបាយនៃផលិតកម្ម វិភាគទាននិងការដោះដូរទំនិញផ្សេងៗជាដើមនៅក្នុងសង្គម។ ​ លើសពីនេះ សង្គមនិយមនិងកុម្មុយនីស្ដនិយមទាំងពីរនេះគឺមានសារជាតិប្រឆាំងជាមួយទ្រឹស្តីនៃប្រព័ន្ធមូលធននិយម ដែលទ្រឹស្តីទាំងពីរនេះចាត់ទុកទ្រឹស្តីមូលធននិយមថា ជាទ្រឹស្តីដែលកេងប្រវ័ញ្ច ជិះជាន់​ទៅលើវណ្ណៈកម្មករ ជាពិសេសធ្វើឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើង។ ទោះបីជា សង្គមនិយមនិងកុម្មុយនីស្ដនិយម មានភាពស្រដៀងគ្នាខ្លះនៅក្នុងផ្នែកមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅក្នុងនោះទ្រឹស្តីទាំងពីរនេះក៏មានភាពផ្សេងគ្នាទៅលើចំណុចមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងអត្ថបទមួយនេះយើងនឹងធ្វើការបកស្រាយទៅលើសំណួរដែលថាតើសង្គមនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាយ៉ាងណាដែរ? តើអ្វីទៅគឺជាសង្គមនិយម? សង្គមនិយមសុទ្ធសាធ(Pure Socialism)គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលផលិតកម្មសេដ្ឋកិច្ចសំខាន់ៗមានដូចជា កម្លាំងពលិកម្ម សហគ្រិនភាព ទំនិញមូលធន(Capital goods)ហើយនិងធនធានធម្មជាតិ ត្រូវបានផ្តល់ឱ្យស្មើរៗគ្នាទៅដល់បុគ្គលម្នាក់ៗនៅក្នុងសង្គមតាមរយៈរដ្ឋាភិបាលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ។  នៅពាក់កណ្តាលទី១នៃសតវត្សរ៍ទី ១៩...

តើផ្តាច់ការនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាដោយរបៀបណា?

នៅឆ្នាំ១៨៤៨ លោក កាល់ ម៉ាក្ស (Kal Marx)និង លោក ហ្វ្រីឌ្រិច អេងហ្គេល (Friedrich Engels )ដែលជាសេដ្ឋវិទូនិងទស្សនវិទូជនជាតិអាល្លឺម៉ង់ បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “The Communist Manifesto”។ នៅក្នុងសៀវភៅនេះបានអំពាវនាវឱ្យវណ្ណៈកម្មករងើបឡើងបះបោរដើម្បីប្រឆាំងនឹងពួកមូលធននិយម ដែលមានបាវចនាថា «ពិភពលោកនៃវណ្ណៈកម្មករទាំងឡាយ សូមរួបរួមគ្នា» ។ នៅឆ្នាំ១៩១៧ លោក វ្លាឌីមែរ​...

តើសង្គ្រាមឥណ្ឌូចិនទី១ គឺជាការបិទបញ្ចប់នៃសករាជអាណានិគមនិយមបារាំងនៅឥណ្ឌូចិន?

ក្រោយឆ្នាំ១៩៤៥​ រលកនៃការបិទបញ្ចប់នៃអាណានិគមកិច្ចបានបោកបក់យ៉ាងចាស់ដៃមកកាន់ប្រទេសនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asia) ពួក​រដ្ឋតូចៗដែលធ្លាប់តែស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសមហាអំណាចទាំងឡាយ ជាពិសេសពួកមហាអំណាចដែលស្ថិតនៅក្នុងទ្វីបអ៊ឺរ៉ុបទាំងមូលបានប្រកាសនូវឯករាជ្យភាពនិងស្វ័យភាពរបស់ខ្លួន។​ នៅក្នុងអំឡុងឆ្នាំ១៩៤៥​​ ដល់ឆ្នាំ​១៩៦៦​ ​គឺជាអន្តរកាលមួយដែលត្រូវបានគេកត់សម្គាល់ថាជារបត់ដ៏សំខាន់នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ដោយសារតែសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ហើយបារាំងបានត្រឡប់មកកាន់ឥណ្ឌូចិនវិញ។ ជាមួយគ្នានេះក៏មានការលូកដៃចូលក្នុងតំបន់នេះរបស់ក្រុមប្រទេសមហាអំណាច ក្នុងនោះមានសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលបានយកទឹកដីឥណ្ឌូចិននេះធ្វើជាទីលានប្រកួតប្រជែងមនោគមន៍វិជ្ជារបស់ពួកខ្លួន ដែលបានបង្កឱ្យមានសង្គ្រាមឥណ្ឌូចិនរហូតដល់ទៅបីលើក។ ក្នុងអន្តរកាលនៃសង្គ្រាមលោកលើកទី២ មហាអំណាចជប៉ុនបានចូលខ្លួនមកដល់ក្នុងតំបន់ឥណ្ឌូចិនហើយក៏បានបំផ្លាញរបៀបរបបនៃការគ្រប់គ្រងបែបអាណានិគមនិយមរបស់បារាំង។ ផ្ទុយពីឥណ្ឌា​ដែលត្រូវបានអង់គ្លេសប្រគល់ឯករាជ្យឱ្យវិញតាមរយៈការចរចាដោយសន្តិវិធីក្រោយការបញ្ចប់នៃសង្គ្រាមលោកលើកទី២​ ប្រទេសដែលស្ថិតនៅក្នុងតំបន់ឥណ្ឌូចិនដែលមានដូចជា​ កម្ពុជា ឡាវ និងវៀតណាម គឺមិនត្រូវបានរំសាយនូវអាណានិគមកិច្ចដោយស្រួលៗពីប្រទេសបារាំងនោះទេ ប៉ុន្តែត្រូវលះបង់នូវសាច់ស្រស់និងឈាមស្រស់ដើម្បីប្តូរនូវឯករាជ្យភាពមកវិញ។​ ចាប់ពីឆ្នាំ១៩៤៥មក​ ប្រទេសបារាំងនៅតែទទូចចង់ស្តារសណ្តាប់ធ្នាប់និងដាក់ការគ្រប់គ្រងទៅលើបណ្តាប្រទេសតូចៗដែលស្ថិតក្នុងតំបន់ឥណ្ឌូចិនដដែល។...

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស៨៨៨៨ (មីយ៉ាន់ម៉ា)

ទិដ្ឋភាពទូទៅមុនចលនាបះបោរនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨ មីយ៉ាន់ម៉ាជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគម​ចក្រភពអង់គ្លេសជាងមួយសតវត្សរ៍ ពោលគឺចាប់ពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៩៤៨។ តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨​​ ប្រទេសយោធានិយមមួយនេះមិនទាន់មានមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យរឹងមាំនៅឡើយទេ។ ភាពវឹកវរចលាចលអស់ជាច្រើនទសវត្សរ៍ធ្វើឱ្យមីយ៉ាន់ម៉ាទទួលបានបទពិសោធន៍ដ៏ល្វីងជូរចត់ ក្រោមការគ្រប់គ្រងរបស់របបយោធាផ្ដាច់ការឯកបក្ស រួមមានការគំរាមកំហែង ការចាប់ខ្លួន អំពើហិង្សាព្រៃផ្សៃអមនុស្សធម៌ ការបំបិទសិទ្ធិសេរីភាពការបញ្ចេញមតិ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ល។ រដ្ឋប្រហារយោធាជោគជ័យនៅឆ្នាំ១៩៦២ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ នេ វីន (Ne Win) បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោក យូ នូ (Nu...

ចោរកម្មសមុទ្រ និងច្បាប់អន្តរជាតិ

មហាសមុទ្រជាប្រភពនៃពហុធនធានសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់មនុស្សជិត៨ពាន់លាននាក់ទូទាំងពិភពលោក តាមរយៈធនធានចម្រុះផ្សេងៗ ដូចជា ប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ  រ៉ែ ជីវៈចម្រុះ ត្រីគ្រប់ប្រភេទ និងជាផ្លូវធ្វើដំណើរ ដឹកជញ្ជូនទំនិញ បណ្តាញខ្សែកាបអ៊ីនធឺណេតបាតសមុទ្រ ថ្នាំឱសថព្យាបាលជំងឺ ថាមពលអគ្គិសនី បម្រែបម្រួលអាកាសធាតុ  ទេសចរណ៍ និងការងារ។ល។ ហើយការធ្វើពាណិជ្ជកម្មអន្តរជាតិក៏ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើសមុទ្រ​ផងដែរ។ យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organisation for Economic Co-operation and Development)...

កាល ម៉ាក្ស-ភាពអវិជ្ជមាននៃមូលធននិយម

លោក កាល ម៉ាក្ស (Karl Marx) ឆ្នាំ១៨១៨-១៨៨៣ ត្រូវបានគេស្គាល់ថាជាអ្នកប្រាជ្ញដ៏មានឥទ្ធិពលម្នាក់ក្នុងអំឡុងសតវត្សរ៍ទី១៩ ដោយមានងារជា ទស្សនវិទូ សង្គមវិទូ សេដ្ឋវិទូ ប្រវត្តិវិទូ អ្នកទ្រឹស្ដីនយោបាយ ជាអ្នកកាសែត និងជាអ្នកបដិវត្តន៍សង្គមផងដែរ ប៉ុន្តែលោកមិនមែនជាសាសនិកនៃសាសនាណាមួយនោះទេ។ លោកមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ ហើយកើតនៅក្នុងត្រកូលជនជាតិជ្វីហ្វដែលមានជីវភាពស្ដុកស្ដម្ភ និងមានឪពុកជាមេធាវីទៀតផង។ ទស្សនរបស់លោកបានចាប់ផ្ដើមមានភាពល្បីល្បាញខ្លាំងនៅដើមសតវត្សរ៍ទី២០ ដោយមានមេដឹកនាំប្រទេសមួយចំនួន ដូចជា លោក វ្លាឌីមៀរ...

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក

តើប៉ូលនៃមហាអំណាចពិភពលោកជាអ្វី? ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក (Polarity of Power) ជាទ្រឹស្ដីពេញនិយមក្នុងកម្មវិធីសិក្សាទំនាក់ទំនងអន្តរជាតិ។ ជាទូទៅ ទ្រឹស្ដីនេះត្រូវបានប្រើប្រាស់ដើម្បីជាសូចនាករសម្គាល់រដ្ឋឬប្រទេសណាមួយដែលមានអំណាចនិងឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ យោធា និងនវានុវត្តន៍នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ជាដើម។ ប្រព័ន្ធប៉ូលនៃមហាអំណាចត្រូវបានបែងចែកជាបីប្រភេទដូចជា៖ ប្រព័ន្ធឯកប៉ូល (Unipolar system) ប្រព័ន្ធទ្វេប៉ូល (Bipolar system) និងប្រព័ន្ធពហុប៉ូល (Multipolar system)។ ប៉ុន្តែលោក Randall L....
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ