"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

តើអ្វីជា Model United Nation (MUN)?

អង្គការសហប្រជាជាតិគឺជាស្ថាប័ន ដ៏ធំបំផុតរបស់ពិភពលោកដែលតែងតែជួយជ្រោមជ្រែងដោះស្រាយបញ្ហាពិភពលោកនានាតាមបែបការទូត ហើយរាល់ការព្រាងដំណោះស្រាយត្រូវបានសម្រេចឡើងតាមរយៈកិច្ចប្រជុំជាមួយប្រទេសជាសមាជិក និងតាមរយៈការបោះឆ្នោតព្រមព្រៀងដែលទាមទារឱ្យមានការជជែកវែកញែកនិងការចរចារដើម្បីសម្រេចបាន។ ដោយសារតែការមើលឃើញពីសារៈសំខាន់នៃការដំណើរការកិច្ចប្រជុំនេះទើបស្ថាប័នអប់រំជុំវិញពិភពលោករួមមានថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យបាននាំគ្នាធ្វើគំរូតាមកិច្ចប្រជុំនេះដែលគេហៅថា Model United Nation ដើម្បីឱ្យសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍និងចង់ក្លាយជាមន្រ្តីការទូតមានឱកាសសិក្សាស្វែងយល់ពីរបៀបវារៈ តួនាទីជាគណៈប្រតិភូតំណាងប្រទេសចាត់តាំង និងការដោះស្រាយបញ្ហាបែបការទូតរបស់អង្គការសហប្រជាជាតិ។ តើអ្វីជា Model United Nation? Model United Nation ឬហៅកាត់ថាMUN គឺជាសកម្មភាពសិស្សក្នុងការធ្វើដម្រាប់តាមដំណើរការកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិដែលពួកគេដើរតួនាទីជាគណៈប្រតិភូមកពីប្រទេសផ្សេងៗគ្នា ហើយព្យាយាមដោះស្រាយបញ្ហាពិតជាក់ស្តែងណាមួយដែលពិភពលោកកំពុងជួបប្រទះ ដោយប្រើប្រាស់នូវគោលនយោបាយ និងទស្សនៈនៃប្រទេសដែលគេចាត់តាំង។ ចំពោះដើមកំណើតរបស់MUNវិញ គ្មាននរណាម្នាក់ដឹងប្រាកដថាសន្និសីទនេះត្រូវបានចាប់ផ្តើមនៅពេលណាច្បាស់លាស់ទេ...

តើអ្វីជាគ្រាប់រ៉ុកកែតល្បឿនលឿនជាងសម្លេង (Hypersonic Missiles)?

រាប់ចាប់ពីការសង្គ្រាមលោកទាំង ២ លើក និងសង្គ្រាមត្រជាក់មក ពិភពលោកបាននិងកំពុងបន្តស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗដើម្បីបំពេញនូវភាពងាយស្រួលរបស់មនុស្ស និងមហិឆ្ឆតារបស់ខ្លួនក្នុងការដើរបច្ចេកវិទ្យឱ្យបានលឿនជាងប្រទេសដទៃ។ ក្នុងន័យនេះ បច្ចេកវិទ្យាបានបង្កើតឡើងដើម្បីជួយជីវិតមនុស្សឱ្យកាន់តែប្រសើរឡើង និងដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃវិស័យយោធាផងដែរ។ ជាក់ស្ដែង នាប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងជាគូរប្រជែងរបស់សហរដ្ឋអាមេរិកបានសាកល្បងយុទ្ធោបករណ៍ដ៏ទំនើបមួយហៅថា Hypersonic Missile។ ការសាកល្បង មីស៊ីលដ៏ទំនើបមួយនេះចំពេលដែលប្រទេសចិនកំពុងតែមានភាពតានតឹងខ្លាំងជាមួយតៃវ៉ាន់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។ អ្វីជា Hypersonic Missile? ហើយវាខ្លាំងប៉ុណ្ណា? Hypersonic Missile គឺជាគ្រាប់រ៉ុកកែតល្បឿនលឿនដែលអាចធ្វើដំណើរក្នុងល្បឿងលឿនជាងសម្លេងរហូតដល់ទៅ៥ដងឬច្រើនជាងនេះ ហើយវាមានសមត្ថភាពក្នុងការផ្ទុកនូវក្បាលគ្រាប់នុយក្លេអ៊ែរដូចជាគ្រាប់ម៊ីស៊ីលធម្មតាដែរ...

តើអ្វីទៅគោលនយោបាយការបរទេស?

ក្រោយពីការចុះសន្ធិសញ្ញា វេហ្វាលៀ(Westphalia) និងការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី១និងទី២ ទំនាក់ទំនងរវាងរដ្ឋមួយនិងរដ្ឋមួយផ្សេងៗនៅក្នុងប្រព័ន្ធទំនាក់ទនងអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់។ លើសពីនេះ ការបង្កើតនៅអង្គការសហប្រជាជាតិនិងការបញ្ចប់ទៅនៃសករាជអាណានិគមនិយមរឹតតែជាចលករដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងទៅវិញទៅមករបស់ពួកគេគឺកាន់តែមានភាពប្រសើរឡើង។ ទាំងនេះហើយដែលនាំឱ្យមានការបង្កើតនូវគោលនយោបាយការបរទេស និងនិយមការបរទេស។ បន្ថែមពីនេះ ទំនើបកម្មពិភពលោកនៃសកលភាវូបនីយកម្ម និងការកើនឡើងនូវការពឹងផ្អែកគ្នាទៅវិញទៅមកនៃពិភពលោក កាន់តែធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋកាន់តែសកម្មឡើង។ ហេតុដូច្នេះហើយ អ្នកប្រាជ្ញផ្សេងៗគ្នាបានឯកច្ឆន្ទគ្នាទៅលើភាពចាំបាច់នៃគោលនយោបាយការបរទេសសម្រាប់រដ្ឋនីមួយៗ ដោយហេតុថាគ្មានរដ្ឋណាមួយអាចដំណើរការបានដោយការនៅផ្តាច់ខ្លួនពេញលេញតែម្នាក់ឯងបាននោះទេ។ អ្នកប្រាជ្ញផ្សេងៗគ្នាដូចជាលោក ហ្វ៊ីលិក ហ្គ្រូស បានលើកឡើងថា «សូម្បីតែការសម្រេចចិត្តផ្តាច់ទំនាក់ទំនងជាមួយរដ្ឋណាមួយក៏ជាគោលនយោបាយការបរទេសដែរ។ រដ្ឋដែលមិនមានគោលនយោបាយការបរទេសគឺត្រូវបានគេប្រៀបបីដូចជានាវាគ្មានទិសដៅអុីចឹង»។ ដូច្នេះហើយ គោលនយោបាយការបរទេសនាំទៅរកការសម្រេចបានូវប្រយោជន៍ជាតិ...

តើអ្វីជាវិបត្ដិឈីប (Chip) អន្តរជាតិ?

នៅក្នុងឧបករណ៍អេឡិចត្រូនិកទាំងអស់ សុទ្ធសឹងតែមានបំពាក់នូវបន្ទះឈីប ហើយជាទូទៅការផលិតបន្ទះឈីបតែងតែមានដំណើរការស្មុគស្មាញនិងតម្រូវឱ្យមានការយកចិត្តទុកដាក់ ជាមួយនឹងស្តង់ដារខ្ពស់។ ការចំណាយនិងភាពលំបាកនៅក្នុងការផលិតនេះបានជំរុញឱ្យក្រុមហ៊ុនអេឡិចត្រូនិចត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងលើរោងចក្រផលិតក្នុងការផ្គត់ផ្គង់បន្ទះឈីបឱ្យខ្លួន។ជើងខ្លាំងនៅអាស៊ីចំនួនពីរគឺក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកតៃវ៉ាន់ TSMC និងក្រុមហ៊ុន Samsungគឺជាប្រភពនៃការផ្គត់ផ្គង់បន្ទះឈីបដ៏ធំ។ វិបត្តិបន្ទះឈីបបានធ្វើឱ្យឧស្សាហកម្មយ៉ាងហោចណាស់ចំនួន ១៦៩ បានរងផលប៉ះពាល់ដោយសារតែកង្វះការផ្គត់ផ្គង់បន្ទះឈីបជុំវិញពិភពលោក។ កង្វះខាតបន្ទះឈីបជាសកលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ក្រុមហ៊ុនអេឡិចត្រូនិចនៅជុំវិញពិភពលោក ដោយសារតែវាផ្តល់ផលវិបាកក្នុងការបំពេញនូវតម្រូវការទំនិញនិងគ្រឿងអេឡិចត្រូនិកដែលមានការកើនឡើងយ៉ាងគំហុគ។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការបង្ហាញនូវមូលហេតុដែលបណ្តាលឱ្យមានកង្វះខាតបន្ទះឈីប និង ការជះឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ចពិភពលោក។ អ្វីទៅជាបន្ទះឈីប? បន្ទះឈីបគឺជាបំណែកតូចមួយនៃសម្ភារៈ semiconducting ដែលជាទូទៅវាធ្វើឡើងពីស៊ីលីកូន(silicon)ហើយបង្កប់ជាមួយសៀគ្វីរួមបញ្ចូលគ្នា (Integrated circuit)។ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា បន្ទះឈីបគឺជាឧបករណ៍ដ៏សំខាន់ដែលជាឆ្អឹងខ្នងនៃឧស្សាហកម្មសំខាន់ៗជាច្រើនរាប់ចាប់ពី ការថែទាំសុខភាពរហូតដល់វិស័យកសិកម្មរាប់ពាន់លាន ព្រមទាំងក្នុងវិស័យស្មាតហ្វូន...

ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម

បដិវត្តន៍ឧស្សាហកម្មគឺជាការផ្លាស់ប្តូរដំណើរការនៃការផលិតនិងធ្វើការងារពីបែបបុរាណដែលប្រើកម្លាំងមនុស្សឬការធ្វើការងារដោយដៃ ហើយជំនួសមកវិញនូវការប្រើបា្រស់ម៉ាស៊ីននិងប្រព័ន្ធរោងចក្រ។ បដិវត្តន៍នេះបានកើតឡើងដំបូងនៅក្នុងពាក់កណ្តាលសតវត្សទី១៨នៅក្នុងប្រទេសអង់គ្លេសហើយបន្ទាប់មកបានរីករាលដាលទៅកាន់អ៊ឺរ៉ុបដីគោកនិងសហរដ្ឋអាមេរិកនៅសតវត្សទី១៩។ គួររំលឹកផងដែរថា មូលហេតុនៃការរីករាលដាលនេះគឺដោយសារតែការទទួលយករបបមូលធននិយមមកអនុវត្តន៍ក្នុងវិស័យសេដ្ឋកិច្ច ព្រោះថាមុននឹងមានការកកើតឡើងនូវបដិវត្តន៍ឧស្សាហកម្ម ការផលិតទំនិញនិងសេដ្ឋកិច្ចមានលក្ខណៈជាទ្រង់ទ្រាយតូច(ជាលក្ខណៈគ្រួសារ)នៅឡើយ ប៉ុន្តែដោយសារតែឧស្សាហូបនីយកម្មតម្រូវឱ្យមានការងារនិងការវិនិយោគសំខាន់ៗដោយមិនចាំបាច់គ្រប់គ្រងដោយរដ្ឋាភិបាលដូចពេលមុនទៀតទេនោះ សហគ្រិននិងអ្នកច្នៃប្រឌិតបានស្វែងរកវិធីដើម្បីបង្កើនផលិតកម្មរបស់ខ្លួនឱ្យបានកាន់តែច្រើន ដែលទីបំផុតនាំឱ្យមានការបង្កើតឡើងនូវប្រព័ន្ធរោងចក្រ។ មួយវិញទៀតការបង្ហាញខ្លួននៃបច្ចេកវិទ្យាដូចជារបកគំហើញនៃម៉ាស៊ីន ក៏ជាកត្តាពិសេសមួយនៃការកកើតបដិវត្តន៍ឧស្សាហកម្មនេះផងដែរ។ ដូច្នេះ តើបច្ចេកវិទ្យាបានផ្លាស់ប្តូរបដិវត្តន៍ឧស្សាហកម្មបានយ៉ាងដូចម្តេចខ្លះ? តើបដិវត្តន៍នេះបានកើតឡើងប៉ុន្មានដំណាក់កាលរួចមកហើយ? បើយើងក្រឡេកមកមើលពីការវិវត្តន៍របស់ពិភពលោក យើងឃើញថាបន្ទាប់ពីការរីករាលដាលនៃបដិវត្តន៍ឧស្សាហកម្មមក ពិភពលោកមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាជាងពេលណាៗទាំងអស់ ដោយសារតែបច្ចេកវិទ្យាបានជំរុញឱ្យមានភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជា នៅក្នុងការធ្វើទំនាក់ទំនង ការដឹកជញ្ជូន ការធ្វើការងារ និងការផ្តល់សេវាកម្មផ្សេងៗទៀតជាដើម។ មកទល់នឹងសព្វថ្ងៃនេះបដិវត្តន៍ឧស្សាហកម្មបានធ្វើការវិវត្តន៍ចំនួន៤ដំណាក់កាលរួចមកហើយគឺចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម ១.០...

Artificial Intelligence (AI) បញ្ញាសិប្បនិម្មិត

របកគំហើញវិទ្យាសាស្ត្រថ្មីៗជាច្រើននៅលើពិភពលោកដែលកើតចេញពីចំណេះដឹងនិងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានកែប្រែសកលលោកទាំងមូលពីសភាពបុរាណតរហូតមកដល់យុគបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលវត្តមាននៃកំព្យូទ័រត្រូវបានគេសង្កេតឃើញនៅគ្រប់ទីកន្លែងពីការប្រើប្រាស់ក្នុងផ្ទះរហូតដល់ឧស្សាហកម្មវិទ្យាសាស្ត្រធំៗជាដើម។ ជាដៃគូនឹងកុំព្យូទ័រ អ្នកជំនាញបានរំកិលភាពច្នៃប្រឌិតរបស់ខ្លួនទៅមុខមួយកម្រិតទៀតដែលអាចបង្កើតបាននូវប្រព័ន្ធម្យ៉ាងហៅថា បញ្ញាសិប្បនិម្មិត (Artificial Intelligence)។ តើបញ្ញាសប្បនិម្មិតជាអ្វី (Artificial Intelligence)? និយាយឱ្យខ្លី បញ្ញាសិប្បនិម្មិត (AI)គឺជាបញ្ញាទាំងឡាយណាដែលមនុស្សជាអ្នកបង្កើត។ យោងតាមនិយមន័យរបស់អ្នកស្រាវជ្រាវAI បញ្ញាសិប្បនិម្មិតសំដៅដល់គ្រឿងម៉ាស៊ីនទាំងឡាយណាដែលមានសមត្ថភាពអាចធ្វើការងាររបស់មនុស្សជំនួសមនុស្សបាន។ វាត្រូវបានគេរកឃើញនិងចាប់ផ្តើមយកមកប្រើប្រាស់ដំបូងនៅកំឡុងទសវត្សឆ្នាំ១៩៥០ ហើយការស្រាវជ្រាវក៏ចេះតែបន្តទៅមុខដោយយកសមត្ថភាពខួរក្បាលមនុស្សធ្វើជាមូលដ្ឋានគ្រឹះដូចជាការបញ្ចូលកម្មវិធីថ្មីៗ ការបង្រៀនឱ្យ AI​ ចេះដោះស្រាយបញ្ហាផ្សេងៗតាមរយៈកូដ Algorithm រហូតមកដល់ឆ្នាំ១៩៩៧ដែលជើងឯកលេងអុកពិភពលោកGarry Kasparovត្រូវចាញ់ក្រោមដៃ Deep Blue​ ជាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន IBM។ ប្រភេទនៃបញ្ញាសិប្បនិម្មិត...

ឈ្វេងយល់អំពីគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន (ASEAN Consensus)

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយ មានប្រទេសចំនួន ៥ គឺប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី  សិង្ហបុរី និងថៃ។ ការបង្កើតអាស៊ានពេលនោះគឺស្របពេលពិភពលោកកំពុងកើតមានសង្គ្រាមត្រជាក់ ដែលមានការបែងចែករវាងប្លុកលោកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក និងប្លុកលោកកុម្មុយនីស្ត ដឹកនាំដោយអតីតសហភាពសូវៀត។ កម្ពុជាជាសមាជិកចុងក្រោយគេដែលបានចូលជាសមាជិកអាស៊ានដែរកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៩៩ ដែលត្រូវជាសមាជិកទី១០ នៃសមាគមមួយនេះ ហើយ កម្ពុជាក៏ធ្លាប់ធ្វើជាប្រធានអាស៊ាន...

ផលចំណេញនៃការទូតថ្នមស្ថានការណ៍របស់វៀតណាម ចំពោះអាមេរិកនិងចិន

ក្រោយរដ្ឋបាលលោកប្រធានាធិបតី Joe Biden ឡើងកាន់តំណែងនៅសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានសម្រេចពង្រឹងយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី និងដើម្បីទប់ស្កាត់ការងើបឡើងរបស់ចិនផងដែរ។ ប៉ុន្ដែ ចិនដែលមានមហិច្ឆតាចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចកំពូលពិភពលោកនោះ ក៏មិនបានឱបដៃឈរមើលអាមេរិក ដោយមិនធ្វើអីសោះនោះទេ។ ជាក់ស្ដែង រយៈពេលចុងក្រោយមកនេះ គេសង្កេតឃើញថា ប្រទេសមហាអំណាចទាំងពីរ បានធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសក្នុងតំបន់ដ៏សំខាន់របស់ពិភពលោកមួយនេះ។ ក្នុងនោះដែរវៀតណាម ដែលប្រៀបបាននឹងផ្ទះកូនក្រមុំ ត្រួវបានកំលោះអាមេរិកនិងចិន ដាក់វេនគ្នា ចូលជួបបង្ហាញជំហរកិច្ចសហប្រតិបត្តការរៀងៗខ្លួន។ ដោយក្នុងដំណើរទស្សកិច្ចរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala...

តើបដិវត្ដន៍ផ្កាម្លិះ (Jasmine Revolution) គឺជាអ្វី?

ហេតុការណ៍ដ៏ចម្រូងចម្រាស់មួយដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១០នៅក្នុងប្រទេសទុយនីស៊ី (Tunisia) ត្រូវបានគេឱ្យឈ្មោះថា “បដិវត្តន៍ផ្កាម្លិះ” ឬ Jasmine Revolution។ វាជាបដិវត្តន៍ដ៏មានប្រជាប្រិយភាពមួយដែលកើតចេញពីកំលាំងនៃការបះបោររបស់ប្រជាជនទុយនីស៊ី(Tunisia) ដើម្បីប្រឆាំងនឹងអំពើពុករលួយ ភាពក្រីក្រ និងការគាបសង្កត់ផ្សេងៗពីសំណាក់អ្នកនយោបាយទៅលើប្រជាជននៅក្នុងប្រទេសនេះ។ ជាក់ស្ដែងការបះបោរពីសំណាក់ប្រជាជនទុយនីស៊ី(Tunisia) ទាំងនេះនាំមកនូវជ័យជម្នះយ៉ាងធំធេងដល់ពួកគេ ដោយនៅក្នុងឆ្នាំ២០១១ពួកគេបានទទួលភាពជោគជ័យក្នុងការទម្លាក់លោក Zine El Abidine Ben Ali ដែលជាប្រធានាធិបតីទុយនីស៊ី(Tunisia) ទី២បន្ទាប់ពីលោក Habib Bourguiba ចេញពីដំណែងបានសម្រេច។...

ហេតុអ្វីបានជាតៃវ៉ាន់សំខាន់សម្រាប់អាមេរិក?

តៃវ៉ាន់គឺជាទីតាំងភូមិសាស្រ្តនយោបាយមួយដែលត្រូវបានពួកប្រទេសមហាអំណាចកំណត់ថាជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រថ្មីរបស់ពិភពលោកដោយគ្មានការសង្ស័យ។ កូនកោះមួយនេះគឺជាផ្នែកមួយដែល​ស្ថិត​នៅ​កៀក​នឹង​ចិន​បំផុត ដែលបានខណ្ឌចែកដោយ​ច្រកសមុទ្រដែលមានចម្ងាយ​ត្រឹមតែ​ប្រមាណ​១០០គីឡូម៉ែត្រ​​ប៉ុណ្ណោះ​ពីចិនដីគោក​ហើយថែមទាំងមានទំនាក់ទំនងប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាមួយប្រទេសចិនអស់ជាច្រើនសតវត្សមកហើយ។ លើសពីនេះ​ទៅទៀត តៃវ៉ាន់​ក៏​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​សហរដ្ឋ​អាមេរិកដែលជាដៃគូប្រកួតប្រជែងរបស់ចិនផងដែរ។  ក្រោយ​ការឡើងកាន់អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិននៅ​ឆ្នាំ១៩៤៩ បន្ទាប់ពីទទួលបានជ័យជំនះលើសាធារណរដ្ឋចិន ប្រជាជនដែលមានភាពស្មោះស្ម័គ្រនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សគូមីនតាំងបានភាសខ្លួនទៅកោះតៃវ៉ាន់។ ដោយសារតែចិន​កុម្មុយនិស្ត​នៅតែបន្តដាក់សម្ពាធទៅលើកោះមួយនេះ សហរដ្ឋអាមេរិកក៏បានចុះសន្ធិសញ្ញាការពារជាតិសុីណូ-អាមេរិក (Sino-American Mutual Defense Treaty) ជាមួយនឹងសាធារណរដ្ឋចិន (តៃវ៉ាន់)​ ដែលមានសុពលភាពនៅចន្លោះឆ្នាំ ១៩៥៥-១៩៨០។ នៅឆ្នាំ​១៩៧៩ សហរដ្ឋ​អាមេរិកបានទទួលស្គាល់ពេលលេញផ្នែកការទូតនិងគោលការណ៍ចិនតែមួយរបស់សាធារណរដ្ឋប្រជាមានិតចិន(PRC) ហើយនៅឆ្នាំ ១៩៨០ សហរដ្ឋអាមេរិកបានបញ្ចប់សន្ធិសញ្ញាការពារជាតិទៅវិញទៅមកជាមួយតៃវ៉ាន់។ ក៏ប៉ុន្តែបើទោះបីជាអាមេរិកងាករកចិនដីគោក​ក៏ដោយ...

ការសម្លាប់រង្គាលទីលាន ធានអានមិន ឆ្នាំ 1989(Tiananmen Square Massacre)

នៅខែឧសភា ឆ្នាំ ១៩៨៩​ ជនជាតិចិនជិតមួយលាននាក់ដែលភាគច្រើនជានិស្សិតវ័យក្មេងបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងប៉េកាំង មកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យ។ ចំនួននិស្សិតដែលមកធ្វើការតវ៉ាមានកាន់តែច្រើនឡើងៗ ហើយថែមទាំងបានអំពាវនាវឱ្យមេដឹកនាំបក្សកុម្មុយនិស្តចិនលាឈប់ពីដំណែងផងដែរ ដោយសារតែ ស្ថានភាពនយោបាយនៅក្នុងប្រទេសចិននាពេលនោះគឺមានការរឹតត្បិតនិងគាបសង្កត់ខ្លាំងយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋពីសំណាក់រដ្ឋាភិបាលចិនដែលស្ថិតក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង។ អស់រយៈពេលជិតបីសប្តាហ៍ ក្រុមអ្នកតវ៉ាបានបានដើរស្រែកហើយរក្សាការប្រុងប្រយ័ត្នពីការប៉ុនប៉ងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិនជារៀងរាល់ថ្ងៃ។ លើសពីនេះទៀត សារព័ត៌មានបស្ចិមប្រទេសក៏បានផ្សព្វផ្សាយនូវវីឌីអូជាច្រើនសម្រាប់ទស្សនិកជនដែលនិយមតាមដានតាមទូរទស្សន៍និងកាសែតនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប អំពីកងទ័ពចិនដែលបានសម្រុកចូលទីលានធានអានមិននៅកណ្តាលទីក្រុងប៉េកាំង ហើយបានសម្លាប់និងចាប់ខ្លួនបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ថែមទៀតផង។ ទន្ទឹមគ្នានេះផងដែរ ការវាយលុករបស់រដ្ឋាភិបាលចិនយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ាបានធ្វើឱ្យប្រទេសលោកខាងលិចមានការភ្ញាក់ផ្អើល និងបាននាំមកនូវការរិះគន់និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកផងដែរ។ តើអ្វីទៅដែលមូល​ហេតុ​នាំឱ្យ​ប្រជាជនទាំងនោះ​ធ្វើ​បាតុកម្ម? មានមូលហេតុជាច្រើនដែលជាកាតាលីកររុញច្រានឱ្យប្រជាជនក៏ដូចជាយុវជនរបស់ចិននាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩នាំគ្នាចេញទៅធ្វើបាតុកម្មដើម្បីប្រឆាំងជាមួយនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ត ប៉ុន្តែអ្វីដែលជាចលករសំខាន់ជាងគេនោះគឺការស្រេកឃ្លាននៃលទ្ធិប្រជាប្រធិតេយ្យ សេរីភាពនៃការបញ្ចេញមតិ...

សង្រ្គាម០៦ថ្ងៃរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់អារ៉ាប់

វិវាទរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់អារ៉ាប់ក្នុងប្រវត្តិសាស្ត្រមុនផ្ទុះឡើងនូវសង្គ្រាម៦ថ្ងៃ នៅក្នុងពាក់កណ្ដាលឆ្នាំ១៩៦៧ សង្រ្គាមដែលមានរយៈពេល០៦ថ្ងៃគិតចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី១១ខែមិថុនា បានកើតមានឡើងរវាងអ៊ីស្រាអែលជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អារ៉ាប់មានដូចជា ស៊ីរី អេហ្ស៊ីប និងហ្ស៊កដានី (Jordan)​។ ជាក់ស្ដែង មុនឈានដល់វិវាទក្នុងឆ្នាំ១៩៦៧នេះ ភាពតានតឹងរវាងភាគីទាំងពីរ បានករកើតឡើងចាប់តាំងពីអ៊ីស្រាអែលត្រូវបានប្រកាសជារដ្ឋឯករាជ្យក្នុងឆ្នាំ១៩៤៨ ខែឧសភាមកម្ល៉េះ ដែលបង្ករទៅជាភាពតានតឹងផ្នែកនយោបាយ និងការប៉ះទង្គិចដោយវិស័យកងទ័ព។ ក្នុងឆ្នាំ១៩៤៨ដដែលនេះ ជម្លោះផ្លូវការលើកទីមួយរវាងអ៊ីស្រាអែល និងរដ្ឋទាំងបីមកពីតំបន់អារ៉ាប់ក៏បានផ្ទុះឡើង ដោយក្រុមប្រទេសអារ៉ាប់បានបើកការវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែល រួមទាំងកម្ទេចចោលនូវទីក្រុងនានារបស់សាសន៍ជ្វីហ្វទៀតផង។ លើកទីពីរ គឺនៅក្នុងឆ្នាំ១៩៥៦ ដែលត្រូវបានគេស្គាល់ថាជា វិបត្តិព្រែកជីកស៊ុយអេ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ