Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ការដាក់ពន្ធគយទៅលើសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែងរបស់លោកត្រាំ
The Seed Cambodia
-
March 31, 2025
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីទ្វីបអាហ្រ្វិកក្លាយជាសង្វៀនសមរភូមិយ៉ាងក្តៅគគុកសម្រាប់មហាអំណាចពិភពលោក?
The Seed Admin
-
March 24, 2025
ថង់ប្រាជ្ញា
គោលគំនិតផ្ដាច់ខ្លួនរដ្ឋ និងសាសនា(Secularism)៖ សមិទ្ធផលប្រវត្តិសាស្ត្រ ចាក់ឫសក្នុងសង្គមបារាំងលើសមួយសតវត្សរ៍
ថង់ប្រាជ្ញា
The Seed Admin
-
May 17, 2021
Secularism ត្រូវបានគេឱ្យនិយមន័យថាជាគោលការណ៍នៃការចែកផ្ដាច់រវាងសាសនា(វិហារគ្រីស្ទChurch) និងរដ្ឋ(State)។ គោលការណ៍ជាសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះបានចាប់បដិសន្ធិ និងចាប់ផ្ដើមប្រើប្រាស់នាចុងបញ្ចប់នៃសតវត្សរ៍ទី១៩ ដើម្បីកំណត់អំពីសេរីភាពការសម្រេចកិច្ចការស្ថាប័នសាធារណៈ ដោយគ្មានការជ្រៀតជ្រែកពីឥទ្ធិពលរបស់វិហារសាសនាកាតូលីក(Catholic Church) ហើយទស្សនៈនេះ នៅបន្ដឫសគល់រីកដុះដាល ជាផ្នែកសំខាន់មួយក្នុងសង្គមនិងគោលនយោបាយបារាំងរហូតមកដល់បច្ចុប្បន្ននេះ។ យើងត្រឡប់ទៅមើលប្រវត្តិនៃដំណើរការគោលការណ៍ ឬគោលគំនិតមួយនេះ និងលក្ខណៈពិសេសប្លែកមួយសម្រាប់ពិភពលោក និងផ្នែកខ្លះនៃភាពចម្រូងចម្រាស ដែលបានកើតមានឡើងមកទល់នឹងសព្វថ្ងៃ។ តើ Secularism របស់បារាំងមានដើមកំណើតមកពីណា? នៅទ្វីបអឺរ៉ុបនាមជ្ឈិមសម័យ(Middle Age) ដែលជំនួសឱ្យចក្រភពរ៉ូមដែលបានដួលរលំបែកខ្ញែកទៅ នគរទាំងអស់នៅអឺរ៉ុបខាងលិច គឺនៅតែបន្តស្ថិតក្រោមអំណាចនៃវិហារសាសនាកាតូលិក ដែលជាតួអង្គដ៏មានឥទ្ធិពលបំផុតមួយ ដឹកនាំដោយសម្ដេចប៉ាប(Pope) ជាអ្នកមានអំណាចកំពូលខាងសាសនានៅទីក្រុងរ៉ូម។...
តើផ្តាច់ការនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាដោយរបៀបណា?
ថង់ប្រាជ្ញា
The Seed Admin
-
May 10, 2021
នៅឆ្នាំ១៨៤៨ លោក កាល់ ម៉ាក្ស (Kal Marx)និង លោក ហ្វ្រីឌ្រិច អេងហ្គេល (Friedrich Engels )ដែលជាសេដ្ឋវិទូនិងទស្សនវិទូជនជាតិអាល្លឺម៉ង់ បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “The Communist Manifesto”។ នៅក្នុងសៀវភៅនេះបានអំពាវនាវឱ្យវណ្ណៈកម្មករងើបឡើងបះបោរដើម្បីប្រឆាំងនឹងពួកមូលធននិយម ដែលមានបាវចនាថា «ពិភពលោកនៃវណ្ណៈកម្មករទាំងឡាយ សូមរួបរួមគ្នា» ។ នៅឆ្នាំ១៩១៧ លោក វ្លាឌីមែរ...
តើកត្ដាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុន Amazon មានផ្លែផ្កាដូចសព្វថ្ងៃ?
ថង់ប្រាជ្ញា
The Seed Admin
-
May 3, 2021
នៅក្នុងសតវត្សទី២១នេះ ការទិញទំនិញអនឡាញបានទទួលប្រជាប្រិយភាពពីសកលលោកយ៉ាងខ្លាំង ដោយសារតែភាពងាយស្រួលនិងឆាប់រហ័សនៃប្រព័ន្ធអ៊ីនធឺណិត។ បើយោងតាមស្ថិតិរបស់ Statista សព្វថ្ងៃនេះ ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនដែលធំជាងគេបង្អស់លើពិភពលោកក្នុងការជួញដូរទំនិញអនឡាញ ។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនទៀតដែលកំពុងត្រួតត្រាទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកនិងជាក្រុមហ៊ុនលេខបួនដែលមានមូលធនទីផ្សារតម្លៃថ្លៃជាងគេក្នុងតម្លៃ ១,៧៦៨.៩៥ប៊ីលានដុល្លាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២១នេះ។ ម៉្យាងវិញទៀត ពិភពលោកកំពុងកត់សម្គាល់ទៅលើភាពកើនឡើងឥតឈប់ឈររបស់ក្រុមហ៊ុន Amazon នៅក្នុងមូលដ្ឋានអ៊ីនធឺណិតដោយកំណត់ពីការកើនឡើងដំបូងក្នុងប្រាក់ចំណូលចំនួន១៥លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤ រហូត ២២.៣៣ប៊ីលានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដែលជាអត្រានៃការកើនឡើងយ៉ាងឆាប់រហ័សបំផុត។ Amazon មុននឹងឈានមកដល់ភាពជោគជ័យ មុននឹងយើងឈានទៅមើលលើចំណុចជោគជ័យ យើងក៏ត្រូវងាកមកមើលនូវប្រវត្តិនិងមូលហេតុក្រោយការទាញយកនូវទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកនៃក្រុមហ៊ុន Amazon ផងដែរ។ ក្រុមហ៊ុន...
តើអ្វីជាវិបត្ដិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ១៩៩៧?
ថង់ប្រាជ្ញា
The Seed Admin
-
April 26, 2021
វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ឬ Asian financial crisis ត្រូវបានកត់ត្រាជាពេលដែលតំបន់អាស៊ីបានជួបនូវបញ្ហាសេដ្ឋកិច្ចនិងបានក្លាយជាប្រធានបទសិក្សារបស់សេដ្ឋវិទូរហូតមក។ ធនាគារឯកជនជាច្រើនបានប្រកាសក្ស័យធនដោយសារតែកម្ចីអសកម្ម non-performance loan (ឥណទានមិនដំណើរការ) ហើយតម្លៃរូបិយប័ណ្ណបាតរបស់ថៃបានធ្លាក់ចុះជាអតិបរមានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៧ ខណៈដែលធនាគារកណ្ដាលថៃប្រកាសពីទុនបម្រុងជារូបិយប័ណ្ណបរទេសតម្កល់បានអស់ស្ទើរតែ១០០%។ ផលប៉ះពាល់ធ្ងន់ធ្ងរនៃវិបត្តិហិរញ្ញវត្ថុអាស៊ីបានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) បន្តធ្លាក់ចុះចន្លោះពី ៥,៨% ទៅ ១៣,៧% នៅឆ្នាំ១៩៩៨ នៅអាស៊ី។ យោងតាមរបាយការណ៍របស់កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNCTAD...
ព្រែកជីកស៊ុយអេ ការឆ្លងកាត់ព្យុះភ្លៀងភូមិសាស្ត្រនយោបាយ និងអនាគតមិនអាចស្មានបាន
ថង់ប្រាជ្ញា
The Seed Admin
-
April 19, 2021
ព្រែកជីកស៊ុយអេ(Suez Canal) គឺជាច្រកទ្វារសមុទ្រដ៏សំខាន់មួយដែលភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ីដែលបង្កើតបានជាស្នាមឆ្នូតមួយផ្ដាច់ផ្ទាំងទ្វីបអាហ្វ្រិកពីអាស៊ីត្រង់ចន្លោះដីទ្វីបរវាងសមុទ្រមេឌីទែរ៉ាណេ(Mediterranean Sea) និងសមុទ្រក្រហម(Red Sea)របស់ប្រទេសអេហ្ស៊ីប។ ផ្លូវនាវាចរដ៏មមាញឹក សម្រាប់ពិភពលោកមួយនេះ បានផ្ដល់ច្រកទ្វារឆ្លងកាត់សមុទ្រក្នុងចម្ងាយខ្លីបំផុតដែលចំណាយពេលតិច ព្រមទាំងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើជំនួញតាមផ្លូវសមុទ្រ និងដំណើរការសេដ្ឋកិច្ចសកលផងដែរ។ ព្រឹត្តិការណ៍ថ្ងៃទី២៣ មីនា ២០២១ កន្លងទៅថ្មីៗ បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក ព្រមទាំងធ្វើឱ្យមានការកកស្ទះលើផ្លូវនាវាចរនៃព្រែកជីកស៊ុយអេដែលបណ្តាលមកពីការជាប់គាំងរបស់នាវាដឹកទំនិញខ្នាតយក្ស Ever Given ។ ដំណើរកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹកមួយនេះ តែប៉ុន្មានថ្ងៃសោះ ធ្វើឱ្យនាវាជាច្រើនសម្រេចចិត្តត្រូវប្ដូរទិសដៅវាងទៅជុំវិញទីក្រុងខេបថោន(Cape...
តើសង្គ្រាមឥណ្ឌូចិនទី១ គឺជាការបិទបញ្ចប់នៃសករាជអាណានិគមនិយមបារាំងនៅឥណ្ឌូចិន?
ថង់ប្រាជ្ញា
The Seed Admin
-
April 12, 2021
ក្រោយឆ្នាំ១៩៤៥ រលកនៃការបិទបញ្ចប់នៃអាណានិគមកិច្ចបានបោកបក់យ៉ាងចាស់ដៃមកកាន់ប្រទេសនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asia) ពួករដ្ឋតូចៗដែលធ្លាប់តែស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសមហាអំណាចទាំងឡាយ ជាពិសេសពួកមហាអំណាចដែលស្ថិតនៅក្នុងទ្វីបអ៊ឺរ៉ុបទាំងមូលបានប្រកាសនូវឯករាជ្យភាពនិងស្វ័យភាពរបស់ខ្លួន។ នៅក្នុងអំឡុងឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦៦ គឺជាអន្តរកាលមួយដែលត្រូវបានគេកត់សម្គាល់ថាជារបត់ដ៏សំខាន់នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ដោយសារតែសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ហើយបារាំងបានត្រឡប់មកកាន់ឥណ្ឌូចិនវិញ។ ជាមួយគ្នានេះក៏មានការលូកដៃចូលក្នុងតំបន់នេះរបស់ក្រុមប្រទេសមហាអំណាច ក្នុងនោះមានសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលបានយកទឹកដីឥណ្ឌូចិននេះធ្វើជាទីលានប្រកួតប្រជែងមនោគមន៍វិជ្ជារបស់ពួកខ្លួន ដែលបានបង្កឱ្យមានសង្គ្រាមឥណ្ឌូចិនរហូតដល់ទៅបីលើក។ ក្នុងអន្តរកាលនៃសង្គ្រាមលោកលើកទី២ មហាអំណាចជប៉ុនបានចូលខ្លួនមកដល់ក្នុងតំបន់ឥណ្ឌូចិនហើយក៏បានបំផ្លាញរបៀបរបបនៃការគ្រប់គ្រងបែបអាណានិគមនិយមរបស់បារាំង។ ផ្ទុយពីឥណ្ឌាដែលត្រូវបានអង់គ្លេសប្រគល់ឯករាជ្យឱ្យវិញតាមរយៈការចរចាដោយសន្តិវិធីក្រោយការបញ្ចប់នៃសង្គ្រាមលោកលើកទី២ ប្រទេសដែលស្ថិតនៅក្នុងតំបន់ឥណ្ឌូចិនដែលមានដូចជា កម្ពុជា ឡាវ និងវៀតណាម គឺមិនត្រូវបានរំសាយនូវអាណានិគមកិច្ចដោយស្រួលៗពីប្រទេសបារាំងនោះទេ ប៉ុន្តែត្រូវលះបង់នូវសាច់ស្រស់និងឈាមស្រស់ដើម្បីប្តូរនូវឯករាជ្យភាពមកវិញ។ ចាប់ពីឆ្នាំ១៩៤៥មក ប្រទេសបារាំងនៅតែទទូចចង់ស្តារសណ្តាប់ធ្នាប់និងដាក់ការគ្រប់គ្រងទៅលើបណ្តាប្រទេសតូចៗដែលស្ថិតក្នុងតំបន់ឥណ្ឌូចិនដដែល។...
មូលហេតុនៃការធ្លាក់ចុះនៃចក្រភពរ៉ូម
ថង់ប្រាជ្ញា
The Seed Admin
-
April 5, 2021
ក្រោយពីទទួលបានជ័យជំនះក្នុងសង្គ្រាម the Second Punic War ជាមួយប្រទេសអេស្ប៉ាញ សាធារណរដ្ឋរ៉ូមបានរំលាយចោលនូវរបបសាធារណរដ្ឋរបស់ខ្លួនដែលមានអាយុកាល៤៥០ឆ្នាំនេះ រួចបង្កើតឡើងនូវចក្រភពរ៉ូម។ បន្ទាប់ពីបង្កើតឡើងនូវចក្រភពថ្មីនេះ ចក្រភពរ៉ូមមិនទាន់ភាពរីកចម្រើនភ្លាមៗនោះទេ ប៉ុន្តែចក្រភពរ៉ូមបានវិវដ្ដខ្លួនម្ដងបន្ដិចៗ រហូតដល់សតវត្សទី៨មុនគ.ស. ដែលចក្រភពរ៉ូមបានលេចកិត្យានុភាពរបស់ខ្លួន។ នៅក្រោមរជ្ឋកាលរបស់ Trajan ដែលជាអធិរាជនៃចក្រភពរ៉ូម(៩៨នៃគ.ស. ដល់ ១១៧នៃគ.ស.) កិត្យានុភាពរបស់ចក្រភពនេះបានឈានទៅដល់កម្រិតកំពូលដែលមានឈ្មោះល្បីរន្ទឺក្នុងប្រវត្ដិសាស្ត្រ ដោយសារតែការប្រើប្រាស់នយោបាយពង្រីកទឹកដីក្នុងតំបន់ជាច្រើនដូចជាតំបន់ដែលបច្ចុប្បន្នយើងស្គាល់ថាជាទ្វីបអ៊ឺរ៉ុប ចក្រភពអង់គ្លេស ទ្វីបអាស៊ីខាងលិច អាហ្វ្រិកខាងជើង និងកោះមេឌីទែរ៉ាណេជាដើម។...
ហេតុអ្វីបានជាប្រេងឆៅពិភពលោកដាំក្បាលចុះនៅឆ្នាំ២០២០
ថង់ប្រាជ្ញា
The Seed Admin
-
March 29, 2021
ការរាតត្បាតរបស់ជំងឺកូវិដ១៩ បានបង្កឱ្យមានអស្ថេរភាពទីផ្សារ បង្អាក់ដំណើរការនាំចេញផលិតផល កកស្ទះសង្វាក់ផលិតកម្ម និងការធ្លាក់ចុះតម្រូវការប្រើប្រាស់ ដែលជះផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចសាកលទាំងមូល។ ការរីករាលដាលនៃមេរោគកូវីដ១៩បានធ្វើឱ្យមានបម្រែបម្រួលតម្លៃប្រេង (oil price volatility) ដែលជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ច ច្រវាក់ផលិតកម្ម វិស័យដឹកជញ្ជូន ជាពិសេសជះឥទ្ធិពលសេដ្ឋកិច្ចប្រទេសអាស្រ័យលើប្រេង។ គួររំលឹកបន្តិចថា អំឡុងឆ្នាំ ២០១៥-២០១៧ តម្លៃប្រេងពិភពលោកគិតជាមធ្យមប្រហែលជា ៥១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃប្រេងឆៅនេះធ្លាក់ចុះជាលំដាប់កាលពីអំឡុងខែមីនានិងខែមេសានៅឆ្នាំ ២០២០។ មូលហេតុចម្បងនៃការធ្លាក់ចុះនៃប្រេងនេះគឺដោយសារតែចំនួនប្រេងឆៅមានចំនួនច្រើនលើសលប់ ខណៈដែលតម្រូវការធ្លាក់ចុះ។ តម្រូវការធ្លាក់ចុះគឺដោយសារតែវិបត្ដិកូវីដ១៩...
វិធានការច្បាប់នៃការគ្រប់គ្រងកាំភ្លើងក្នុងសហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
The Seed Admin
-
March 22, 2021
យោងទៅតាមតាមការចេញផ្សាយរបស់ Gale បានបង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រទេសទីមួយដែលបានអនុវត្តនូវច្បាប់គ្រប់គ្រងកាំភ្លើងនិងបានវិវត្តឱ្យមានវិធានការនៃការគ្រប់គ្រងកាំភ្លើងដល់សព្វថ្ងៃ។ វិធានការនេះគឺសំដៅទៅលើការគ្រប់គ្រងរាល់ការផលិត ជួញដូរ ការកាន់កាប់ ការកែប្រែ ឬការប្រើប្រាស់កាំភ្លើងពីសំណាក់ប្រជាពលរដ្ឋផ្សេងៗ ក្នុងគោលបំណងដើម្បីកាត់បន្ថយអំពើហិង្សា និងអំពើមនុស្សឃាតនៅក្នុងប្រទេសអាមេរិក។ អាមេរិកគឺជាប្រទេសដែលបានផ្តល់ភាពងាយស្រួលបំផុតក្នុងការកាន់កាប់កាំភ្លើងដល់ប្រជាជនរបស់ខ្លួន ដែលជាហេតុដែលនាំឱ្យប្រហែល៤០%នៃចំនួនប្រជាជនសរុប កាន់កាប់កាំភ្លើងនៅក្នុងគេហដ្ឋានរបស់ខ្លួន នេះបើយោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Harvard។ ម៉្យាងវិញទៀត តាមរយៈទិន្នន័យរបស់ UC Davis Health ប្រទេសនេះក៏ជាប្រទេសដែលមានអត្រាមនុស្សឃាតដោយកាំភ្លើងច្រើនជាងគេផងដែរបើប្រៀបធៀបជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀត ដោយមានមនុស្សស្លាប់ជាមធ្យមចំនួន១០៩នាក់ក្នុងមួយថ្ងៃ ។ ដោយហេតុនេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចាប់យកវិធានក្នុងការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង។...
ទំនាក់ទំនងរវាងតម្លៃប្រេង និងមាស
ថង់ប្រាជ្ញា
The Seed Admin
-
March 15, 2021
ប្រេងគឺជាថាមពលមួយយ៉ាងសំខាន់ហើយវាក៏មានឥទ្ធិពលលើវិស័យពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ ការប្រែប្រួលនៃតម្លៃប្រេងឆៅអាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសដែលនាំចេញនិងនាំចូលប្រេង ដោយផ្អែកលើនិន្នាការបម្រែបម្រួលតម្លៃប្រេង ឬ Oil price volatility។ Oil price volatility ជាភាពប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារក្នុងរយៈពេលកំណត់មួយ។ យោងតាមរបាយការណ៍វិទ្យាស្ថានថាមពលពិភពលោក Price volatility សំដៅលើភាពប្រែប្រួលនៃតម្លៃរបស់ទំនិញ ហើយនៅពេលដែលតម្លៃមានការឡើងចុះច្រើននៅក្នុងរយៈពេលខ្លីមួយ គេចាត់ទុកស្ថានភាពនេះថាមានលក្ខណៈប្រែប្រួលខ្លាំង ឬ High volatility។ ប្រសិនបើតម្លៃមិនសូវប្រែប្រួលខ្លាំង...
បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស៨៨៨៨ (មីយ៉ាន់ម៉ា)
ថង់ប្រាជ្ញា
-
March 1, 2021
ទិដ្ឋភាពទូទៅមុនចលនាបះបោរនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨ មីយ៉ាន់ម៉ាជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមចក្រភពអង់គ្លេសជាងមួយសតវត្សរ៍ ពោលគឺចាប់ពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៩៤៨។ តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨ ប្រទេសយោធានិយមមួយនេះមិនទាន់មានមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យរឹងមាំនៅឡើយទេ។ ភាពវឹកវរចលាចលអស់ជាច្រើនទសវត្សរ៍ធ្វើឱ្យមីយ៉ាន់ម៉ាទទួលបានបទពិសោធន៍ដ៏ល្វីងជូរចត់ ក្រោមការគ្រប់គ្រងរបស់របបយោធាផ្ដាច់ការឯកបក្ស រួមមានការគំរាមកំហែង ការចាប់ខ្លួន អំពើហិង្សាព្រៃផ្សៃអមនុស្សធម៌ ការបំបិទសិទ្ធិសេរីភាពការបញ្ចេញមតិ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ល។ រដ្ឋប្រហារយោធាជោគជ័យនៅឆ្នាំ១៩៦២ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ នេ វីន (Ne Win) បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោក យូ នូ (Nu...
ក្រម Nuremberg Code និងសីលធម៌ក្នុងវិជ្ជាជីវៈស្រាវជ្រាវ
ថង់ប្រាជ្ញា
-
February 22, 2021
ការស្រាវជ្រាវមិនថាក្នុងផ្នែកវិទ្យាសាស្ត្រសង្គម ឬផ្នែកវិទ្យាសាស្ត្រពិត ត្រូវតែអនុលោមទៅតាមក្រមសីលធម៌ដែលមិនប៉ះពាល់ដល់សុវត្ថិភាពបុគ្គល សីលធម៌ និងមនុស្សធម៌។ ក្រម Nuremberg ឬ (Nuremberg Code) ឬជាភាសាអាឡឺម៉ង់ (Nürnberger Kodex) គឺជាកម្រងក្រមសីលធម៌អនុវត្តទៅលើការស្រាវជ្រាវដែលយកមនុស្សជាកម្មវត្ថុពិសោធន៍ (Human subject research)។ ក្រមនេះត្រូវបានចងក្រងឡើងមាន ១០ មាត្រា ហើយក្រមនេះក៏បានតាក់តែងឡើងដំបូងតាមសេចក្តីសម្រេចរបស់តុលាការលើការជំនុំជម្រះលើករណី Doctor Trial...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ