"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

កម្មវិធីថង់ប្រាជ្ញា៖ សម្ព័ន្ធមិត្តក្លាយជាសត្រូវ សង្គ្រាមចិន-វៀតណាម

ការព្រួយបារម្ភពីការងើបឡើងវិញរបស់ហាណូយ នាឆ្នាំ ១៩៧៤ ប៉េកាំងបានសម្រេចប្រើប្រាស់ទ័ពទាហានដកវៀតណាមចេញពីកោះប៉ារ៉ាសែល (Paracel Islands) ហើយទង្វើនេះក៏បានកើតជាការប៉ះទង្គិចដែនសមុទ្ររវាងចិននិងវៀតណាម។ ដើម្បីជាការឆ្លើយតប វៀតណាមក៏បានកំណត់បណ្តេញចេញនូវជនជាតិភាគតិចចិននៅតំបន់ភូមិភាគឦសាននៃប្រទេសខ្លួន។ ដោយមើលឃើញពីបញ្ហានេះ ចិនកាន់តែព្រួយបារម្ភថាវៀតណាមនឹងងាកទៅជិតសូវៀតដែលជាការគំរាមកំហែងដល់សន្តិសុខខ្លួន នៅខែកញ្ញា ឆ្នាំ ១៩៧៥ ថ្នាក់ដឹកនាំចិនបានធ្វើជំនួបជាមួយលោក ឡេ យន់ (Le Duan) ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ដស្តវៀតណាម ដោយធ្វើកិច្ចព្រមព្រៀងដើម្បីបន្តផ្តល់នូវជំនួយផ្នែកសេដ្ឋកិច្ចដល់វៀតណាមដែលគិតជាសាច់ប្រាក់ប្រមាណ ២០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ...

កម្មវិធីថង់ប្រាជ្ញា៖ តើសិង្ហបុរីបែកចេញពីប្រទេសម៉ាឡេស៊ីយ៉ាងដូចម្ដេច?

ប្រទេសសឹង្ហបុរីគឺជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំងដោយសារតែប្រទេសនេះបានឆ្លងកាត់នូវរបត់ជាច្រើននៅក្នុងការឆ្ពោះទៅរកឯករាជ្យជាតិ ជាពិសេសនៅពេលដែលមានការរួមបញ្ចូលនិងការបំបែកចេញនូវឯករាជ្យភាពពីប្រទេសម៉ាឡេស៊ី។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងប្រវត្តិនៃការរួមបញ្ចូលរវាងប្រទេសសឹង្ហបុរីនិងប្រទេសម៉ាឡេស៊ី ការបំបែកចេញរបស់ប្រទេសសឹង្ហបុរីពីប្រទេសម៉ាឡេស៊ី និងការកកើតនៃប្រទេសសឹង្ហបុរី។ ការរួមបញ្ចូលគ្នារវាងប្រទេសម៉ាឡេស៊ីនិងប្រទេសសឹង្ហបុរី ការឆ្ពោះទៅរកឯករាជ្យរបស់ប្រទេសសឹង្ហបុរីបានចាប់ផ្តើមក្រោយពីការបញ្ចប់ការដាក់អាណានិគមពីចក្រភពអង់គ្លេសមកលើប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៥៩។ នៅពេលនោះប្រទេសសឹង្ហបុរីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីដំបូងបង្អស់គឺ លោក លី ក្វាន់យ៉ូ។ ក្នុងអំឡុងពេលនោះប្រទេសសឹង្ហបុរីបានជួបប្រទះនូវបញ្ហាជាច្រើនដែលធ្វើឱ្យមានការរាំងស្ទះក្នុងការអភិវឌ្ឍន៍ប្រទេស ដូចជាបញ្ហាទឹកដីភូមិសាស្រ្តតូច ការមានប្រជាជនចិនច្រើន (Chinese Predomination) និងបញ្ហាវាយប្រហារផ្សេងៗដោយសារតែទីតាំងភូមិសាស្រ្ត។ ដោយហេតុនៃការជួបប្រទះនេះបាននាំមកនូវផលវិបាកដល់ប្រទេសឹង្ហបុរី ទើបលោកនាយករដ្ឋមន្រ្តីមានការស្រមៃក្នុងការបង្រួបបង្រួមអង្គភាពនយោបាយធំ (envision a larger political entity) ដែលអាចធានានូវសុវត្ថិភាពក៏ដូចជាឱកាសសេដ្ឋកិច្ចផ្សេងៗមកក្នុងការអភិវឌ្ឍន៍ប្រទេសសឹង្ហបុរី។ ក្រោយមកលោក...

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយដែលជួយឥណ្ឌាចាក់ឬសជាមួយអាស៊ីអាគ្នេយ៍

ប្រទេសឥណ្ឌាជាប្រទេសដែលមានអរិយធម៌ដ៏រុងរឿងមួយដែលបានជះឥទ្ធិពលវប្បធម៌ និងសាសនារបស់ខ្លូននៅក្នុងទ្វីបអាស៊ី ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍មានតាំងពីសម័យបុរាណមកម៉្លេះ តែ​ទំនាក់ទំនងមានការឡើងចុះទៅតាមសម័យកាល។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍ចាប់ផ្ដើមបង្កើតឡើងនៅពេលប្រទេសនីមួយៗទទួលបានឯករាជ្យពីប្រទេសដាក់អាណានិគម ហើយទំនាក់ទំនងកាន់តែល្អ គឺនៅពេលដែលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់​ ដោយឥណ្ឌាបានបង្កើតគោលនយោបាយមួយហៅថា គោលនយោបាយមើលសំដៅទៅទិសខាងកើត ឬជាភាសាអង់គ្លេស Look East Policy (LEP) នៅក្នុងឆ្នាំ១៩៩២។ ​​គោលនយោបាយនេះ នៅតែត្រូវបានបន្តអនុវត្តរហូតមកដល់ពេលនេះ ដោយប្តូរឈ្មោះទៅជា គោលនយោបាយប្រតិបត្តិការឆ្ពោះទៅទិសខាងកើត ឬ Act...

ថង់ប្រាជ្ញា៖ ប៉ីឌូ (Beidou) របស់ចិនជាគូប្រជែងនៃប្រព័ន្ធកំណត់ទីតាំង (GPS) របស់សហរដ្ឋអាមេរិក

សព្វថ្ងៃនេះការប្រកួតប្រជែងនៅលើអាកាសបានបង្កើតឱ្យមានប្រព័ន្ធផ្កាយរណបរុករកសកល ឬហៅថា Global Navigation Satellite Systems(GNSS)ដែលនៅក្នុងនោះដែរប្រទេសមហាអំណាចចំនួន៤កំពុងបង្កើតនូវប្រព័ន្ធផ្កាយរណបរបស់ខ្លួនក្នុងនោះមាន GPS របស់សហរដ្ឋអាមេរិក GLONASS របស់ប្រទេសរុស្ស៊ី Galileo នៃសហភាពអ៊ឺរ៉ុប និងចុងក្រោយ គឺ ប្រព័ន្ធផ្កាយរណបរុករកប៉ីឌូ​ ​(Beidou) របស់សាធារណរដ្ឋចិន។​ នៅក្នុងអត្ថបទនេះដែរ​យើងនឹងមកស្វែងយល់អំពីប្រព័ន្ធផ្កាយរណបនេះបន្ថែមទៀត​​ ថាតើផ្កាយរណបនេះគឺជាអ្វី ហើយថាតើវាមានតួនាទីបែបណាខ្លះ? តើប្រព័ន្ធផ្កាយរណប Beidou គឺជាអ្វី? ប្រព័ន្ធផ្កាយរណបរុករកប៉ីឌូ (Beidou) Beidou...

កម្មវិធីថង់ប្រាជ្ញា៖ ការរីកសាយភាពនៃឥទ្ធិពលរូបិយប័ណ្ណយ៉ន់ចិន​ (Yuan)

កាលពីសមាជជាតិលើកទី២០ បក្សកុម្មុយនីស្តចិនបានថ្លែងថា ប្រទេសចិននឹងជំរុញការធ្វើអន្តរភាវូបនីយកម្មនៃប្រាក់យ៉ន់ចិនទៅកាន់សេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ ប្រាក់​យ៉ន់ចិន​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ និងក្លាយជារូបិយប័ណ្ណទូទាត់ធំជាងគេទីប្រាំរបស់ពិភពលោក និងធំជាងគេទីបីក្នុងការទូទាត់ពាណិជ្ជកម្ម និងជារូបិយប័ណ្ណបម្រុងធំជាងគេទីប្រាំផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រាក់យ៉ន់ចិនមានចំនួនប្រមាណ ៧ ភាគរយនៃការជួញដូររូបិយប័ណ្ណបរទេសទាំងអស់នៅទូទាំងពិភពលោក ដែលជាការពង្រីកចំណែកទីផ្សាររូបិយប័ណ្ណដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ដូច្នេះ ដើម្បីធានាបាននូវឥទ្ធិពលនៃរូបិយប័ណ្ណយ៉ន់របស់ចិននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាននឹងកំពុងធ្វើការលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋផ្សេងទៀត ជាពិសេសតាមរយៈការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ។​ នៅពេលដែលប្រទេសចិនអភិវឌ្ឍនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ​ (Belt and Road Initiative...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីបានជាបដិវត្តន៍ឧស្សាហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង?

នៅដើមសតវត្សទី១៨ ប្រទេសលោកខាងលិចជាច្រើន បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចឧស្សហកម្ម។ ក្នុងនោះផងដែរ ចក្រភពអង់គ្លេស និង បារាំងហាក់ដូចជាមានប្រៀបជាជាងប្រទេសនានា នៅសម័យនោះដោយហេតុថា ប្រទេសទាំងពីរនេះទទួលបាននូវសន្ទុះសេដ្ឋកិច្ចដ៍ល្អប្រសើរទាំងក្នុងស្រុក និងក្រៅស្រុក គួបផ្សំនឹង​ ការធ្វើទំនើបកម្មផ្សេងៗពាសពេញផ្ទៃប្រទេសផងដែរ។ តែយ៉ាងណាមិញ បដិវត្តន៍ឧស្សហកម្ម ត្រូវបានចាប់កំណើតក្នុង ចក្រភពអង់គ្លេស អំឡុងពាក់កណ្តាលសតវត្សទី១៨ គឺនៅឆ្នាំ១៧៦០។ តើអ្វីទៅជា  បដិវត្តន៍ឧស្សហកម្ម? តើមានកត្តាអ្វីខ្លះដែលជុំរុញឲ្យបដិវត្តន៍ឧស្សហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង? បដិវត្តន៍ឧស្សហកម្ម (Industrial Revolution) គឺជារជ្ជកាលមួយដែល...

កម្មវិធីថង់ប្រាជ្ញា៖ ជម្លោះនៅតំបន់ប្រជុំកោះគូរីល

ប្រជុំកោះគូរីល (Kuril Islands) គឺជាជម្លោះទឹកដីដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ រវាង​រុស្ស៊ី ​និង​ជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទី២មកម៉្លេះ។ ប្រជុំកោះគូរីល ឬត្រូវបានគេស្គាល់នៅក្នុងប្រទេសជប៉ុនថាជាដែនដីភាគខាងជើងគឺជាតំបន់ខណ្ឌចែកសមុទ្រអូកហូតស្ក៍ (Okhotsk) ពីមហាសមុទ្រប៉ាស៊ីហ្វ៊ិកដែលបង្កើតឡើងដោយខ្សែសង្វាក់តូចៗនៃកោះចំនួន ៥៦ ដែលលាតសន្ធឹងរវាងកោះហុកកៃដូជប៉ុន និងឧបទ្វីបកាំឆាតកា (Kamchatka) របស់រុស្ស៊ី។ តំបន់ប្រជុំកោះ​នេះមានជម្លោះទឹកដីដែលមិនទាន់ដោះស្រាយរួច​​ និង​កំពុង​បង្ក​ភាព​តានតឹង​រវាង​រុស្ស៊ី​ និង​ជប៉ុន​ចាប់​តាំង​ពី​ការ​បញ្ចប់​សង្រ្គាម​លោក​លើក​ទី​ពីរ រហូតមកដល់ពេលបច្ចុប្បន្នដែលធ្វើឱ្យទំនាក់ទំនងប្រទេសទាំពីរនេះល្អក់កករនឹងគ្នា។ ដូច្នេះអត្ថបទនេះនឹងនិយាយអំពីប្រវត្តិនៃការគ្រប់គ្រងប្រជុំកោះនេះ និងសារៈសំខាន់របស់ប្រជុំកោះនេះចំពោះប្រទេសជប៉ុន និងរុស្ស៊ី។ ប្រវត្តិនៃការគ្រប់គ្រងប្រជុំកោះនេះ ជនជាតិដែលរស់នៅលើកោះគូរីលដំបូងគេគឺជាជនជាតិដើមភាគតិចអៃនូ (Ainu) ដែលបានរស់នៅតំបន់នេះរាប់ពាន់ឆ្នាំមកហើយ។...

កម្មវិធីថង់ប្រាជ្ញា៖ ការលិចទូកនេសាទរបស់ជនចំណាកស្រុកនៅក្នុងដែនសមុទ្ររបស់ប្រទេសក្រិក

កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ទូកនេសាទមួយដែលផ្ទុកមនុស្សចំនួន​ ៧៥០ នាក់ បានលិចនៅក្នុងដែនសមុទ្រនៃប្រទេសក្រិក ខណៈពេលដែលវាកំពុងធ្វើដំណើរចេញពីប្រទេសលីប៊ី ទៅកាន់ប្រទេសអ៊ីតាលីតាមរយៈសមុទ្រមេឌីទែរ៉ាណេ។ អ្នកដំណើរដែលជាជនចំណាកស្រុក និងជនភៀសខ្លួន ភាគច្រើនជាជនជាតិ ស៊ីរី ប៉ាគីស្ថាន អេហ្ស៊ីប អាហ្វហ្កានីស្ថាន និងប៉ាឡេស្ទីនដែលមានបំណងស្វែងរកសិទ្ធិជ្រកកោននៅអ៊ឺរ៉ុប។ ក្នុងចំណោមនោះ មនុស្សត្រឹមតែ​ ១០៤ នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ចំណែកសាកសពដែលរកឃើញចំនួនប្រហែល...

ថង់ប្រាជ្ញា៖  ហេតុអ្វីបានការវិនិយោគរបស់ចិននៅសហភាពអឺរ៉ុបមានការធ្លាក់ចុះ?

ប្រទេសចិនត្រូវបានគេទទួលស្គាល់ជាប្រទេសដៃគូវិនិយោគដ៏សំខាន់មួយនៃសហភាពអឺរ៉ុប ដោយសារតែប្រទេសនេះមានចំណែកវិនិយោគទុនយ៉ាងធំក្នុងសហភាពអឺរ៉ុប។  យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេក៏បានសង្កេតឃើញថាការវិនិយោគរបស់ចិននៅក្នុងសហភាពអឺរ៉ុបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។​ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងងាកមកស្វែងយល់អំពីសេចក្តីព្រមព្រៀងស្តីពីផ្នែកវិនិយោគទុនរវាងប្រទេសចិននិងសហភាពអឺរ៉ុប ព្រមទាំងកត្តាដែលបណ្តាលឱ្យការវិនិយោគនេះមានការធ្លាក់ចុះ។ សេចក្ដីព្រមព្រៀងស្ដីពីផ្នែកវិនិយោគទុនរវាងប្រទេសចិន និងសហភាពអឺរ៉ុប ការចរចាលើកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងចិនស្តីពីការវិនិយោគ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០១៤ តាមរយៈកិច្ចប្រជុំសរុបប្រមាណជាង ៣៥ លើកនៅក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ សេចក្ដីព្រមព្រៀងស្ដីពីការវិនិយោគរវាងភាគីសហភាពអឺរ៉ុប និងចិន (EU-China Comprehensive Agreement...

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលនៃកំណើនចំនួនប្រជាជនវ័យចាស់ក្នុងពិភពលោក

ពិភពលោកកំពុងតែទទួលរងនូវការផ្លាស់ប្តូរប្រជាសាស្រ្ត (demographic shift) ហើយមិនមានប្រទេសណាមួយដែលមានគោលការណ៍ច្បាស់លាស់ក្នុងការរ៉ាប់រងដោះស្រាយនៃបញ្ហាដែលនឹងរះមកដោយសារកំណើននៃចំនួនប្រជាជនវ័យចាស់នេះឡើយ (No country is immune to this)។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ប្រជាជនទូទាំងប្រទេសកំពុងផ្លាស់ប្តូរទៅរកការរស់នៅយូរជាងមុន ដោយអាយុកាលនៃការរស់នៅនឹងកើនឡើងទៅដល់ ៦០ឆ្នាំជាមធ្យម នៅក្នុងឆ្នាំ ២០៣០ ខាងមុខ។ មួយវិញទៀត ការថយចុះនៃអត្រាកំណើតក៏មានផលប៉ះពាល់ទៅលើការផ្លាស់ប្តូរចំនួនប្រជាជន (the replacement rate) ផងដែរ។...

កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិនៅពីក្រោយកីឡាអូឡាំពិក

កីឡាអូឡាំពិក (Olympic Games) កីឡាអត្តពលកម្មដែលឈានមុខគេរបស់ពិភពលោក ដែលមានដើមកំណើតនៅសម័យក្រិកបុរាណតាំងពី ៧៧៦ឆ្នាំមុនគ្រិស្តសករាជ និងត្រូវបានប្រារព្ធឡើងវិញនៅចុងសតវត្សទី១៩។ ទង់ជាតិកីឡាអូឡាំពិកមាន ផ្ទៃខាងក្រោយពណ៌ស និងរូបចិញ្ចៀនចំនួន៥វង់តជាប់គ្នា មានពណ៌ ខៀវ លឿង ខ្មៅ បៃតង និងក្រហម ដែលតំណាងឱ្យ “ទ្វីបទាំងប្រាំនៃពិភពលោក” គឺទ្វីប អាហ្វ្រិក អាមេរិក អាស៊ី អ៊ឺរ៉ុប និងអូសេអានី...

ថង់ប្រាជ្ញា៖ យុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមប្រឹក្សាគណៈកម្មការ និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងស្តីពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប ។ យុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកនេះ ត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការបរទេសចំនួន ២៧ នៃរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងរួមចំណែកដល់ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ជំរុញគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ​ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។​​ កត្តាដែលជំរុញនូវការបង្កើតនៃយុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិក តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុប។ ដោយសារតែការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ប្រជាសាស្រ្ត និងនយោបាយដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ