"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

ថង់ប្រាជ្ញា ៖ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក

កាលពីខែតុលាឆ្នាំ២០២២ កន្លងទៅនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិនបានអនុម័តនូវយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកដែលបង្កប់ទៅដោយគោលនយោបាយសំខាន់ៗដែលអាមេរិកគ្រោងនឹងយកមកអនុវត្តនៅពេលអនាគត។ យុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) គឺជាឯកសារដែលត្រូវបានរៀបចំជាទៀងទាត់ដោយស្ថាប័ននីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក ដែលបានលើកឡើងពីកង្វល់សន្តិសុខជាតិ និងរបៀបដែលរដ្ឋបាលរបស់ប្រធានាធិបតីកាន់អំណាចគ្រោងនឹងដោះស្រាយជាមួយកង្វល់ទាំងអស់នោះ។ ក្នុងអត្ថបទនេះ យើងនឹងសិក្សាថាតើ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិកបានឡើងពីចំណុចយុទ្ធសាស្រដែលគួរឱ្យកត់សម្គាល់អ្វីខ្លះ? យុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ របស់រដ្ឋបាល លោក ចូ បៃឌិន បានដាក់ចេញនូវប្រធានបទស្នូលចំនួនបី៖ (១)ការប្រកួតប្រជែងជាយុទ្ធសាស្រ្តជាមួយប្រទេសចិន និងរុស្ស៊ី (២)សារៈសំខាន់នៃគោលនយោបាយឧស្សាហកម្មក្នុងស្រុក និងការវិនិយោគ​ (៣)និងការផ្តោតលើការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈម។...

ថង់ប្រាជ្ញា ៖ ដំណើរដែលឈានទៅដល់បដិវត្ដន៍ផ្កាកុលាប

ចលនាបដិវត្តន៍ បានលេចឡើងនៅក្នុងសកលលោកយើងនេះអស់រយៈកាលជាយូរមកហើយ   ជាពិសេស គឺនៅក្នុងកំឡុងសតវត្សទី២០។      ចលនាបដិវត្តន៍ទាំងនោះភាគច្រើនមានការផ្ដួចផ្ដើមពីអ្នកដែលមានអំណាចក្នុងសង្គម    ដែលរួបរួមប្រជាពលរដ្ឋ ឱ្យទាំងអស់ងើបឡើងប្រឆាំងបះបោរជាមួយនឹងភាពអវិជ្ជមានដែលបានកើតឡើងនៅក្នុងសង្គមដែលគេកំពុងស្ថិតនៅ។​      ស្របជាមួយគ្នានេះដែរ គេសង្កេតឃើញថា បដិវត្តន៍ជាច្រើនឡើងបានកើតឡើងបន្ទាប់ពីសហភាពសូវៀតបានដួលរលំ។  និយាយចូលមកដល់ចំណុចបញ្ហាមួយនេះ ប្រទេសហ្សកហ្ស៊ី ដែលជាអតីតប្រទេសស្ថិតនៅក្រោមសហភាពសូវៀត មានបដិវត្តដែលល្បីល្បាញមួយដែលគេស្គាល់ថាជា ចលនាបដិវត្តន៍ផ្កាកូលាប។ តើបដិវត្តន៍ផ្កាកូលាបនេះ មានដំណើរការ ឫរឿងរ៉ាវយ៉ាងដូចម្ដេចខ្លះ? ប្រកាសឯករាជ្យ តែទៅជួបការដើរថយក្រោយដោយសាររបបផ្ដាច់ការ ជាក់ស្តែង បន្ទាប់ពីប្រទេសហ្សកហ្ស៊ី បានប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់សហភាពសូវៀតនៅខែមេសាឆ្នាំ១៩៩១រួចមក ភ្លាមៗនោះបញ្ហាជាច្រើនបានកើតឡើងនៅក្នុងប្រទេសដែលទើបទទួលបានឯករាជ្យមួយនេះ។ រឿងរ៉ាវដែលបានកើតឡើងនោះគឺប្រធានាធិបតីទីមួយ លោក ហ្ស៉ីវែត កាំសាឃូឌៀ​(Zviad Gamsakhurdia) បានសម្រេចចិត្តគ្រប់គ្រងរដ្ឋ ដោយដើរតាមរបបផ្តាច់ការ ដែលរបៀបគ្រប់គ្រងមួយនេះមិនអាចនាំសង្គមទៅរកស្ថិរភាព ចីរភាព និងការអភិវឌ្ឍបាន។ អស់រយៈពេលប៉ុន្មានខែ បន្ទាប់ពីទទួលបានឋានៈជាប្រធានាធិបតី លោក ហ្ស៉ីវែត កាំសាឃូឌៀ ត្រូវបានគេទម្លាក់ចេញពីតំណែងភ្លាមៗតាមរយៈការធ្វើរដ្ឋប្រហារ...

ថង់ប្រាជ្ញា ៖ អ្វីទៅជាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ(UNSC)?

អង្គការសហប្រជាជាតិជាអង្គការមួយដ៏ធំនៅក្នុងពិភពលោកហើយបច្ចុប្បន្ននេះមានសមាជិកចំនួន១៩៣​ប្រទេស។ ដូចដែលយើងបានដឹងហើយថា អង្គការសហប្រជាជាតិមានសា្ថប័នសំខាន់ៗចំនួន៦ដែលមានដូចជា មហាសន្និបាត, ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម ក្រុមប្រឹក្សាភិបាល តុលាការអន្តរជាតិនិងលេខាធិការដ្ឋាន។ នៅក្នុងនោះផងដែរយើងសង្កេតឃើញថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមានតួនាទីសំខាន់ជាងគេបន្ទាប់ពីមហាសន្និបាតដែលមានការចូលរួមពីសមាជិកទាំងអស់ ប៉ុន្តែសមាជិកក្រុមប្រឹក្សាសន្តិសុខមានសមាជិកតែ១៥ប្រទេសប៉ុណ្ណោះ។ ក្នុងនោះផងដែរ ក្រុមប្រឹក្សានេះក៏មានសមាជិកចំនួន៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍តាំងពីការបង្កើតមកម្ល៉េះ និង១០ប្រទេសទៀតជាសមាជិកមិនអចិន្ត្រៃយ៍ដែលកើតឡើងចេញពីការបោះឆ្នោតសំរាប់អាណត្តិ២ឆ្នាំដោយមហាសន្និបាត។ បើយើងនិយាយយ៉ាងខ្លី ក្រុមប្រឹក្សានេះមាននាទីជាអ្នកគ្រប់គ្រងនិងសម្រេចដើម្បីរក្សាសន្តិសុខនិងរក្សាសន្តិភាពក្នុងតំបន់និងពិភពលោកទាំងមូលផងដែរ។ ហេតុដូច្នេះហើយ​ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថា តើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទាំងអចិន្រ្តៃយ៍និងមិនអចិន្ត្រៃយ៍មានតួនាទីនិងសិទ្ធិដូចម្តេចខ្លះសំរាប់ការដោះស្រាយសំរាប់ពិភពលោក? ១. ការកកើត​និងតួនាទីនៃក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីមហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខនេះគឺមានតួនាទីសំខាន់ជាងគេទី២ដែលក្នុងការទទូលខុសត្រូវចម្បងគឺការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខជាអ្នកសម្រេចចិត្តក្នុងការជួយដោះស្រាយបញ្ហានៅលើពិភពលោកដោយសន្តិវិធីនិងហៅភាគីជម្លោះមកដោះស្រាយលើតុចរចា។ ហើយក្នុងករណីខ្លះក្រុមប្រឹក្សានេះក៏ជាអ្នកសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្មលើប្រទេស ឬភាគីណាដែលមិនគោរពទៅលើច្បាប់អន្តរជាតិផងដែរ។...

ថង់ប្រាជ្ញា ៖ តើអ្វីគឺជាអង្គការណាសា (NASA)?

National Aeronautics and Space Administration ឬ ហៅថា អង្គការណាសា(NASA)គឺជាទីភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាទាក់ទងនឹងអវកាស និងលំហ។ NASA ជាតំណាងមកពីពាក្យពេញគឺ National Aeronautics and Space Administration ហើយបានបើកដំណើរការនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ១៩៥៨។ អ្នកគ្រប់គ្រង NASA...

ថង់ប្រាជ្ញា៖​​​ បញ្ហានៅតំបន់កាស្មៀរ (Kashmir)

កាស្មៀរគឺជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ។ តំបន់នេះមានព្រំប្រទល់ភាគ​ខាង​លិចជាប់ប៉ាគីស្ថាន​​ ហើយ​ចិន​នៅភាគ​ខាង​កើត និងភាគខាងត្បូងជាប់នឹងប្រទេសឥណ្ឌា។​ តំបន់នេះមានភាពល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងធនធានធម្មជាតិដ៏សម្បូរបែប។ បច្ចុប្បន្ននេះ ផ្នែកខាងជើង និងខាងលិចនៃតំបន់កាស្មៀរត្រូវបានកាន់កាប់ដោយប៉ាគីស្ថាន ខណៈដែលផ្នែកខាងត្បូងនិងខាងកើតត្រូវបានគ្រប់គ្រងដោយសាធារណៈរដ្ឋឥណ្ឌា។ អស់រយៈពេលជាងប្រាំមួយទសវត្សរ៍មកហើយដែលតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ។ អំឡុងពេលអាណានិគម ​ចក្រភព​អង់គ្លេស​បាន​បង្កើត​ឡើងនូវ​រដ្ឋ​សំខាន់ជាច្រើន​ដែល​រីក​រាលដាល​ពាសពេញ​ឧបទ្វីប​ឥណ្ឌា។​ បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ ចក្រភពអង់គ្លេសសម្រេចចិត្តបញ្ចប់ការគ្រប់គ្រងជោគវាសនានៃរដ្ឋសំខាន់ៗទាំងនោះរួមទាំងឥណ្ឌាផងដែរ។ នៅក្នុងឆ្នាំ ១៩៤៧ ដដែលនោះ ប៉ាគីស្ថានបានស្នើសុំឱ្យចក្រភពអង់គ្លេសផ្តល់សេចក្តីសម្រេចចិត្តទៅដល់រដ្ឋតូចៗទាំងនោះ ថាតើគួរតែចូលរួមជាមួយប៉ាគីស្ថាន ឬ ឥណ្ឌា។ ទីបំផុតនៅខែមិថុនា ឆ្នាំ១៩៤៧ អង់គ្លេសបានទទួលយកផែនការប៉ាគីស្ថាន។...

ថង់ប្រាជ្ញា ៖ តើអ្វីគឺជាអាស៊ានបូកបី “ASEAN Plus Three”?

អាស៊ានបូកបី ដែលហៅជាភាសាអង់គ្លេសថា “ASEAN Plus Three”  និងមានអក្សរកាត់ថា “APT” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧។ អាស៊ានបូកបី ត្រូវបានចាត់ទុកជាវេទិកាមួយដែលមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជាតិអាស៊ីបូព៌ាទាំងបីគឺ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។  នៅក្នុងអត្ថបទនេះ យើងនឹងនិយាយបន្ថែមអំពីការពិភាក្សារបស់មេដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីសមាជិកទាំងដប់នៃអាស៊ាន និងរដ្ឋអាស៊ីបូព៌ាទាំងបីទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ និងបញ្ហានានាដែលកំពុងកើនឡើងក្នុងតំបន់ ។ ១. ​អ្វីទៅជា អាស៊ានបូកបី (​APT)?​ អាស៊ានបូកបី...

ថង់ប្រាជ្ញា៖ ការជាប់គាំងនៃចំណូលកម្រិតមធ្យមរបស់ប្រទេសថៃ (The Middle Income Trap of Thailand)

ក្រោយពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ព្រះរាជាណាចក្រថៃគឺជាប្រទេសមួយដែលមានសភាពក្រីក្រខ្លាំងនៅក្នុងតំបន់។  ប៉ុន្តែក្រោយមកសេដ្ឋកិច្ចរបស់ប្រទេសថៃបានកែប្រែមុខមាត់ដ៏គួរឱ្យចាប់អារម្មណ៍ ដោយសេដ្ឋកិច្ចប្រទេសនេះចាប់ផ្តើមវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស។ តួយ៉ាង ប្រទេសថៃបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់។ យ៉ាងណាមិញ សព្វថ្ងៃនេះកំណើនសេដ្ឋកិច្ចដ៏លឿននេះក៏ហាក់បានជាប់គាំង ដែលស្ថានភាពនេះត្រូវបានសេដ្ឋវិទូបានចាត់ទុកស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃថាជា “ការជាប់គាំងនៃចំណូលកម្រិតមធ្យមរបស់ប្រទេសថៃ” (The Middle income trap of Thailand)។ នៅក្នុងអត្ថបទនេះយើងនឹងនិយាយអំពីហេតុផលដែលបានធ្វើឱ្យប្រទេសថៃផ្លាស់ប្តូរពីប្រទេសចំណូលមធ្យមកម្រិតទាបទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់និងភាពជាប់គាំងនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ប្រទេសថៃបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់ ដែលការផ្លាស់ប្តូរនេះត្រូវបានស្ទង់ដោយធនាគារពិភពលោកនៅឆ្នាំ ២០១១។ ការផ្លាស់ប្តូរប្រាក់ចំណូលរបស់ប្រទេសថៃបានកើតឡើងដោយសារតែ កំណើនដ៏រហ័សនៃទំនើបកម្មសេដ្ឋកិច្ចរបស់គេ ដែលកំណើននេះបានធ្វើឱ្យប្រទេសថៃផ្លាស់ប្តូរទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ព្រមទាំងការអភិវឌ្ឍន៍សង្គមដ៏រឹងមាំ។ លទ្ធផលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្វើឱ្យចំនួននៃភាពក្រីក្រនៅក្នុងប្រទេសធ្លាក់ចុះ ខណៈដែលសេវាអប់រំនិងសុខភាពបានពង្រីកកាន់ធំនិងកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់។...

ស្វែងយល់ពីដើមកំណើតនៃភាសា

ភាសាត្រូវបានមនុស្សប្រើប្រាស់ជាទូទៅនៅក្នុងការប្រាស្រ័យទាក់ទងគ្នាពាសពេញសកលលោក។ នៅលើពិភពលោកមានភាសាសរុបច្រើនជាង ៧.១០០ ភាសាដែលត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃ។ តើភាសាទាំងអស់កើតចេញមកពីប្រភពតែមួយដែរឬទេ? នៅដើមដំបូងនៃកំណើតមនុស្ស មនុស្សពុំទាន់ចេះប្រើប្រាស់ភាសានៅឡើយទេ ដោយគេមានសញ្ញានៃការទំនាក់ទំនងដូចៗគ្នានៅមុនពេលដែលមានការវាតទីទៅតាមតំបន់ផ្សេងៗ។ គេប៉ាន់ប្រមាណថាការប្រើប្រាស់ភាសាដំបូងមានតាំងពី ១៥០០០០ ឆ្នាំទៅហើយ រីឯការសរសេរវិញមានត្រឹមតែ ៦០០០ ឆ្នាំមុនប៉ុណ្ណោះ។​ ដូច្នេះហើយ​គ្មានភស្តុតាងណាមួយជាលាយលក្ខណ៍អក្សរមកបញ្ជាក់ថា ភាសាណាមួយជាភាសាដែលគេប្រើដំបូងបង្អស់នោះបានទេ។ ទោះបីជា អវត្ដមាននៃភស្តុតាងបែបនេះក៏ដោយ ជាច្រើនសតវត្សមកហើយដែលទ្រឹស្ដីជាច្រើនត្រូវបានលើកឡើង ដើម្បីឱ្យបានដឹងប្រភពនៃការកកើត និងការវិវត្តនៃភាសាដែលមានលក្ខណៈរួមគ្នាដែលកើតចេញពី ប្រូតូភាសា (Proto-Language)។ ទ្រឹស្តីនៃការសម្របខ្លួន មនុស្សមានលក្ខណៈពិសេសខុសប្លែកពីសភាវៈផ្សេងៗទៀត ជាពិសេសមនុស្សមានរូបរាងកាយ...

ស្វែងយល់ពីលុយអឺរ៉ូ (Euro)

នាពេលបច្ចុប្បន្ននេះ សហភាពអឺរ៉ុបគឺជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ  ហើយក៏ជាផ្ទះសម្រាប់រូបិយប័ណ្ណចំណាត់ថ្នាក់ទីពីរដែលត្រូវបានជួញដូរច្រើនបំផុតនៅក្នុងពិភពលោក។ រូបិយបណ្ណនោះគឺត្រូវបានគេស្គាល់ថាជាប្រាក់អឺរ៉ូ(Euro) ដែលសហភាពអឺរ៉ុបបានណែនាំជាផ្លូវការថ្ងៃទី១ ខែមករា ឆ្នាំ ១៩៩៩។ នៅក្នុងអត្ថបទនេះដែរ យើងនឹងក្រលេកមកនិយាយបន្ថែមអំពីប្រាក់អឺរ៉ូ និងប្រវត្តិនៃការបង្កើតឡើងនៃប្រាក់អឺរ៉ូ។ ១. តើអ្វីជាប្រាក់អឺរ៉ូ(Euro)? ហេតុអ្វីទើបមានការបង្កើតឡើងនូវប្រាក់អឺរ៉ូ(EURO)? ប្រាក់អឺរ៉ូត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ប៉ុន្តែរហូតដល់ឆ្នាំ ថ្ងៃទី១ មករា ឆ្នាំ២០០២ ទើបក្រដាសប្រាក់អឺរ៉ូត្រូវបានដាក់ចេញចរាចរណ៍ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេស ចំនួន ១៩ ក្នុងចំណោមប្រទេសទាំង២៧ដែលជាសមាជិកនៃសហភាពអឺរ៉ុប។  ប្រាក់អឺរ៉ូ ជារូបិយបណ្ណចំណាត់ថ្នាក់ទីពីរបន្ទាប់ពីប្រាក់ដុល្លារអាមេរិក...

សង្រ្គាមស៊ីវិលនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

បណ្តាលប្រទេសនៅទ្វីបអាហ្រ្វ៊ិកជារឿយៗតែងតែជួបប្រទះទៅនឹងបញ្ហាជម្លោះផ្ទៃក្នុង ឬសសង្រ្គាមស៊ីវិលដែលកើតឡើងសោយសារតែជម្លោះជាតិសាសន៏ ជម្លោះសាសនា និងបញ្ហាអស្ថិរភាពនយោបាយជាដើម។ ក្នុងចំណោមបណ្តាលប្រទេសទាំងអស់ សាធារណរដ្ឋស៊ូដង់ខាងត្បូងក៏បានឆ្លងកាត់នូវសង្រ្គាមស៊ីវិលមួយផងដែរ ដែលបានបង្កផលប៉ះពាល់ទៅដល់ស្ថិរភាពសង្គម បង្អាក់សកម្មភាពសេដ្ឋកិច្ច និងសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់។ បន្ទាប់ពីធ្វើការផ្តាច់ខ្លួនដោយស្របច្បាប់ពីស៊ូដង់ សាធារណរដ្ឋស៊ូដង់ខាងត្បូងបានក្លាយជាប្រទេសទី៥៤ របស់ទ្វីបអាហ្រ្វ៊ិកនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១។ ប៉ុន្តែការក្លាយជាប្រទេសថ្មីមួយនេះ មិនបានកំណត់ជោគវាសនាសាធារណរដ្ឋស៊ូដង់ខាងត្បូងថានឹងស្ថិតក្នុងសន្តិភាពនិងសន្តិសុខនោះទេ។ នៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានការតស៊ូនយោបាយរវាងលោកប្រធានាធិបតី សាល់វ៉ា កៀរ ម៉េយ៉ាឌិត (Salva Kiir Mayardit)...

អតីតកាលដ៏ជូរចត់របស់ប្រទេសចិនដោយសារតែសង្គ្រាមអាភៀន

រាជវង្សឈីង (The Qing Dynasty) គឺជារាជវង្សចុងក្រោយនៃប្រទេសចិនដែលមានរជ្ជកាលចាប់ពីឆ្នាំ ១៦៤៤ ទៅដល់ឆ្នាំ ១៩១២។ រជ្ជកាលនេះដែរគឺជារជ្ជកាលដ៏រុងរឿងមួយនៃប្រទេសចិនដោយសារតែប្រទេសចិននៅក្នុងរាជវង្សនោះមានអំណាចខ្លាំងដោយបានវាតទី យកទឹកដីជាច្រើនដូចជាទឹកដីដែលយើងស្គាល់សព្វថ្ងៃថាជាកោះតៃវ៉ាន់ និង ចក្រភពទីបេ។ល។ ម្យ៉ាងទៀតប្រទេសចិននៅអំឡុងរាជវង្សឈីងបានបង្កើតនូវគ្រឿងប្រើប្រាស់ជាច្រើនដែលល្បីល្បាញ និងត្រូវបានគេយកទៅប្រើប្រាស់ពេញពិភពលោក ដែលរបស់ទាំងនោះមានដូចជាកាំភ្លើងនិងអាវុធផ្សេងៗជាដើម។ មួយវិញទៀតប្រទេសចិននៅក្នុងរាជវង្សឈីងក៏បានតាំងខ្លួនថាជា “នគរកណ្តាល” (The Middle Kingdom) ដែលមានវប្បធម៌រុងរឿងនិងមានប្រទេសជិតខាង ដូចជា ប្រទេសកូរ៉េនិងជប៉ុនបានខ្ចីនិងចម្លងវប្បធម៌ខ្លួនផងដែរ។ លើសពីនេះទៀតមហាឈីងក៏មានការកើនឡើងនៃសេដ្ឋកិច្ចជាខ្លាំងដោយសារតែការធ្វើជាពាណិជ្ជកម្មជាមួយប្រទេសដទៃ។...

ជម្លោះរវាង ប្រទេសតួកគី និង ក្រុមឃឺដ

ការក្រោកប្រឆាំងដើម្បីទាមទារឯករាជ្យរបស់ក្រុមជាតិសាសន៍មួយដើម្បីទទួលបានឯករាជ្យ តែងតែកើតមានឡើងនៅក្នុងពិភពលោក។ ការប្រឆាំងនេះដែរក៏អាចបង្កទៅជាជម្លោះរវាងក្រុមជាតិសាសន៍នោះនឹងរដ្ឋាភិបាលនៅក្នុងប្រទេសដែលគេរស់នៅ ដែលពិបាកនឹងឈានទៅរកការដោះស្រាយដោយសន្តិវិធី ហើយក៏អាចបង្កើតទៅជាសង្រ្គាមស៊ីវិលផងដែរ។ ដូចគ្នានេះដែរ នៅក្នុងតំបន់មជ្ឃិមបូពា៍មានក្រុមជាតិសាសន៍មួយដែលមានឈ្មោះថា «ឃឺដ»(Kurds) ដែលជាជាតិសាន៍មួយដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងតំបន់ ក៏ដូចជាធ្លាប់មានជម្លោះជាមួយបណ្តាប្រទេសនៅតំបន់នោះពិសេសគឺជាមួយនឹងប្រទេសតួកគីដោយសារពួកគេមានគោលបំណងក្នុងការបំបែកខ្លួនធ្វើជារដ្ឋឯករាជ្យមួយ។ ថ្ងៃនេះយើងនឹងមកធ្វើការសិក្សារឱ្យបាន កាន់តែស៊ីជម្រៅអំពីការរើបំរះរបស់ជនជាតិ ឃឺដ និងការតស៊ូដើម្បីបំបែកខ្លួនរបស់ពួកគេចេញពីប្រទេសតួកគី។ ដើម្បីយល់ច្បាល់អំពីបញ្ហាមួយនេះយើងត្រូវក្រលេកទៅមើលប្រវត្តិសាស្ត្ររបស់ប្រទេសតួកគីបន្តិចសិន។ បន្ទាប់សង្រ្គាមលោកលើកទី១ត្រូវបានបញ្ចប់ទៅ ក្នុងសន្ធិសញ្ញា Sevres (the Treaty of Sevres) ប្រទេសមហាអំណាចអង់គ្លេសនិងបារាំងដែលបានឈ្នះនៅក្នុងសង្គ្រាមនេះ បានលើកឡើងអំពីការបង្កើតព្រំដែនថ្មីរវាងបណ្តាលរដ្ឋនៅមជ្ឈិមបូព៌ា ហើយសន្យាថានឹងផ្តល់អធិបតេយ្យភាពនិងបង្កើតរដ្ឋដល់ជនជាតិ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ