Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានការឈានដល់ការឃាត់ខ្លួនលោករ៉ូឌ្រីហ្គោ ឌុយទែតេទៅកាន់តុលាការព្រហ្មទណ្ឌពិភពលោក(ICC)?
The Seed Cambodia
-
March 28, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ប្រៀបធៀបប្រព័ន្ធនយោបាយរវាងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស
The Seed Cambodia
-
March 19, 2025
នយោបាយការបរទេស
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមឬយ៉ាងណា? ចំពោះការវាយបកយ៉ាងដំណំលើក្រុមហាម៉ាស
នយោបាយការបរទេស
The Seed Cambodia
-
November 3, 2023
ទីណាមានសង្រ្គាម ទីនោះមានការបង្ហូរឈាម ទីណាមានសង្រ្គាម ទីនោះមានភាពសោកសៅនិងសេចក្ដីវិនាសអន្ដរាយ។ បើយើងមិនបញ្ឈប់សង្រ្គាមទេ សង្រ្គាមនឹងបញ្ចប់យើង។ ប្រជាជននៅលើពិភពលោករមែងចង់បាន សេចក្ដីសុខ សន្ដិភាព និងរួមរស់នៅជាមួយគ្នាដោយសេចក្ដីស្រឡាញ់ គ្មានការរើសអើង ស្អប់ខ្ពើម។ ចុះតើហេតុអ្វីបានជាសង្រ្គាមតែងតែកើតមាននៅលើសកលលោកយើង? តើវាជាជម្រើស ឬបំណងក្នុងការបង្តើតសង្រ្គាម? ថ្មីៗនេះនៅតំបន់មជ្ឍឹមបូព៌ាមានសង្រ្គាមកើតឡើងរវាងក្រុមភេរវកម្មហាម៉ាស(ចលនាអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស) និងអ៊ីស្រាអែល ដែលរឿងនេះបណ្ដាលឲ្យមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ព្រមទាំងធ្វើការវិនិច្ឆ័យចំពោះសកម្មភាពភាគីទាំងពីរ គឺរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស។ យ៉ាងណាក៏ដោយគេមិនទាន់ឃើញដំណោះស្រាយបញ្ចប់សង្រ្គាមនេះទេរហូតទល់ពេលនេះ ភាគីទាំងពីរនៅតែបន្ដបាញ់មីស៊ីលទៅវិញទៅមក និងចាប់ពលរដ្ឋស្លូតត្រង់ជាចំណាប់ខ្មាំងដែលភាគច្រើនជាស្ដ្រី និងកុមារ។...
វិចារណកថាថ្ងៃសុក្រ៖ ការកើនកម្តៅទំនាក់ទំនងរវាងកាណាដានឹងឥណ្ឌាចំពោះឃាតកម្មលើមេដឹកនាំសាសនាស៊ីក្ខ
នយោបាយការបរទេស
The Seed Cambodia
-
October 20, 2023
កាណាដានិងឥណ្ឌាសុទ្ធតែជាប្រទេសធំៗនៅក្នុងសាកលលោកនិងជាប្រទេសលទិ្ធប្រជាធិបតេយ្យសំខាន់ៗផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែប្រទេសទាំងពីរបានជួបនូវវិបត្តិការទូតមួយបានកើតឡើង ព្រោះតែការស្លាប់របស់មេដឹកនាំសាសនាស៊ីក្ខដ៏សំខាន់ម្នាក់នៅក្នុងប្រទេសកាណាដាគឺលោក Hardeep Singh Nijjar។ ការស្លាប់របស់លោកត្រូវបានអាជ្ញាធរកាណាដាបានបើកការស៊ើបអង្កេតយ៉ាងតឹងរឹង ហើយបានបញ្ជាក់មានការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌាផងដែរ។ នេះហើយគឺជាការចាប់ផ្តើមឲ្យមានភាពតានតឹងក្នុងវិស័យការទូតរបស់ប្រទេសទាំងពីររហូតឈានដល់ការកោះហៅមន្រ្តីទូតទៅសួរនាំនិងបណ្តេញមន្ត្រីការទូតខ្លះចេញពីប្រទេសទាំងពីរធ្វើដាក់គ្នាទៅវិញទៅមកផងដែរ។តើមានមូលហេតុអ្វីទៅទើបធ្វើឲ្យកាណាដាមានការចោទប្រកាន់ឥណ្ឌាលើឃាតកម្មរហូតឈានទៅដល់ការប្រដេញមន្រ្តីទូតចេញពីប្រទេសរៀងៗខ្លួន? ១. មូលហេតុនៃការតានតឺងខាងការទូតរវាងប្រទេសទាំងពីរ ដូចដែលយើងបានដឹងហើយថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៤៧មកម៉្លេះ។ តែឥណ្ឌានិងកាណាដាតែងតែប្រឈមមុខនឹងវិបត្តិការទូតមួយចំនួនដែលទាក់ទងទៅនឹងជនជាតិដែលចង់ផ្តាច់ខ្លួនពីប្រទេសឥណ្ឌាទៅវិញ។ ចំពោះបញ្ហានេះជារឿយ ឥណ្ឌាតែងតែចោទប្រកាន់ទៅខាងកាណាដាថាជាជម្រកសុវត្ថិភាពមួយសំរាប់ក្រុមជនជាតិដែលពួកគេចាត់ទុកថាជាភេរវករចង់បំបែកទឹកដីពីខ្លួន ដូចជាពួកខាលីស្តង់(Khalistan)ជាដើម។ ពួកខាលីស្តង់គឺជាពួកកាន់សាសនាស៊ីក(Sikhs)និងជាចលនាចង់បំបែកខ្លួនសំរាប់ជនជាតិដើមរបស់ពួកគេដែលកាន់សាសនានេះក្នុងប្រទេសឥណ្ឌា។ មូលហេតុនេះហើយបានជាប្រទេសដែលប្រជាជនច្រើនលើលោកនេះបានចាត់ទុកពួកខាលីស្តង់នេះជាពួកភេរវករដែលបំផ្លាញសន្តិសុខរបស់ពួកគេ។ គួរឲ្យដឹងបានដែរថានៅក្នុងប្រទេសកាណាដាមានចំនួនជនជាតិភាគតិចកាន់សាសនាស៊ីកទៅដល់ ៨សែននាក់ដែលស្មើនឹង២.១ភាគរយនៃប្រជាជនកាណាដាសរុបក្នុងឆ្នាំ២០២១។ តែចំពោះការចាត់ប្រកាន់អ្នកកាន់សាសនាស៊ីកឬខាលីស្តង់នេះជាពួកភេរវករ ត្រូវបានអាជ្ញាធរកាណាដាបានច្រានចោល ព្រោះតែកាណាដាបានចាត់ទុកគេជាប្រជាពលរដ្ឋធម្មតាក្នុងការគោរពប្រតិបត្តិសាសនានិងចង់ទាមទារសិទ្ធរស់នៅរបស់ពួកគេ ហើយពួកគេក៏ជាប្រទេសប្រជាធិបតេយ្យសេរី...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកថ្វីៗនេះ?
នយោបាយការបរទេស
The Seed Cambodia
-
October 13, 2023
ប៉ុន្មានខែថ្មីៗនេះយើងសង្កេតឃើញមានព្រឹត្តការណ៏ជាច្រើនកើតមាននៅទ្វីបអាហ្រ្វិកដែលមានទាំងព្រឹត្តការណ៏ល្អនិងមិនសូវល្អទៅតាមផ្នែកនីមួយៗនៅក្នុងទ្វីបអាហ្រ្វិក។ព្រឹត្តិការណ៍ល្អសម្រាប់ទ្វីបអាហ្រ្វិកមានដូចជាជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ BRICS ដែលបានទាក់ទាញការចាប់អារម្មណ៏ទូទាំងពិភពលោក ជាមួយគ្នានេះផងដែរ នាពេលថ្មីៗនេះ យើងឃើញថាទ្វីបអាហ្រ្វិកបានក្លាយជាដៃគូរបស់ G20ជាដើម។ អំឡុងពេលរឿងល្អកើតឡើង យើងក៏សង្កេតឃើញថាផ្នែកមួយផ្សេងទៀតនៃអាហ្រ្វិកត្រូវបានមានការធ្វើរដ្ឋប្រហារនៅក្នុងតំបន់ជាពិសេសនៅក្នុងតំបន់មួយដែលគេហៅថា "សាហែល(Sahel)" ដែលប្រទេសជាច្រើននៅក្នុងតំបន់នោះត្រូវបានកាន់កាប់ដោយយោធាដូចជា ប៊ូគីណាហ្វាសូ (Burkina faso), នីហ្សេ(Niger), ស៊ូដង់ខាងត្បូង(South Soudan),ម៉ាលី(Mali) ជាដើម។ នៅក្នុងអត្ថបទនេះនឹងសិក្សាអំពីតំបន់សាហែលនិងហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកជាពិសេសតំបន់សាហែល? ទិដ្ឋភាពទូទៅនៃតំបន់សាហែល(Sahel) សាហែលគឺជាតំបន់មួយដែលស្ថិតនៅចន្លោះតំបន់សាហារានិងនៅចំកណ្តាលទ្វីបអាហ្វ្រិកដែលលាតសន្ធឹងពីសេណេហ្គាល់ខាងកើតឆ្ពោះទៅប្រទេសស៊ូដង់។ តំបន់នេះត្រូវបានគ្របដណ្តប់ដោយប្រទេសចំនួន១០ដូចជាសេណេហ្គាល់(Senegal) ហ្គាំប៊ី(Gambi) ម៉ូរីតានី(Mauritania) ហ្គីណេ ម៉ាលី...
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាប្រទេសជប៉ុនព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅ ទោះបីជាមានបរិត្តផរណា?
នយោបាយការបរទេស
The Seed Cambodia
-
September 29, 2023
ប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ជាប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសង្គមអភិវឌ្ឍន៍ និងជឿនលឿន ដែលជារឿយៗគេហៅថាជាគំរូអាស៊ីបូព៌ា (East Asian Model) និងជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ យ៉ាងណាមិញ ប្រទេសជប៉ុនបែរជាប្រទេសដែលមានអត្រាការប្រាក់អវិជ្ជមាន និងជួបប្រទះបរិត្តផរណា ប៉ុន្តែប្រទេសជប៉ុននៅតែជឿជាក់ថានឹងមានកំណើនសេដ្ឋកិច្ចនាឆ្នាំ ២០២៣ និង ២០២៤។ អត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណានៃប្រទេសជប៉ុន ធនាគារកណ្តាលជប៉ុន (Bank of Japan - BOJ) បានណែនាំគោលនយោបាយអត្រាការប្រាក់អវិជ្ជមានដែលជាផ្នែកមួយនៃកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុបរិមាណ និងគុណភាព...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ លំហូរអន្តោប្រវេសន៍ដូចទឹកបាក់ទំនប់នៅអឺរ៉ុប
នយោបាយការបរទេស
The Seed Cambodia
-
September 22, 2023
ចាកឆ្ងាយប្រទេសកំណើត សុំសិទ្ធិជ្រកកោនប្រទេសដទៃពេលខ្លះរងអំពើហិង្សា ការបណ្ដេញចេញ ការមើលងាយ ស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ វាមិនមែនជាក្ដីប្រាថ្នារបស់ជនណាម្នាក់ទេ។ មនុស្សគ្រប់រូបតែងចង់រស់នៅប្រទេសកំណើតខ្លួនឯង ដែលជាកន្លែងពោរពេញដោយក្ដីស្រឡាញ់ អនុស្សាវរីយ៍ មានសាច់ញាតិពុកម៉ែបងប្អូនរាប់អានគ្នាប្រកបដោយភាតរភាព។ ចុះហេតុអី្វ ប្រជាជនអាហ្រ្វិកអន្ដោប្រវេសន៍ទៅអឺរ៉ុបដូចជាទឹកបាក់ទំនប់ដូច្នេះ? ពេលទៅដល់អឺរ៉ុបពួកគេទទួលបានការស្វាគមន៍ដូចម្ដេទៅវិញ? ហើយសម្រាប់អឺរ៉ុបផ្ទាស់វាជាសេណារីយ៉ូល្អឬយ៉ាងណា? យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ ចំនួនជនអន្ដោប្រវេស្ដនៅអឺរ៉ុបកើនឡើងជារៀងរាល់ឆ្នាំនិងបានបង្ករបញ្ហារាំរ៉ៃរហូតពេលខ្លះអឺរ៉ុបឈានទៅដល់ការបែកបាក់សាមគ្គីគ្នាផងក៏មាន។ ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ទូកអន្តោប្រវេសន៍ខុសច្បាប់១៩៩ទូកមកពីអាហ្វ្រិកឆ្លងកាត់មកកោះLampedusa ប្រទេសអ៊ីតាលីមានមនុស្សរហូត៨៥០០នាក់ដែលកោះនេះអាចផ្ទុកមនុស្សអតិបរមាត្រឹម មនុស្ស៤០០នាក់ប៉ុណ្ណោះ។ ដោយសារតែជនភៀសខ្លួនពីអឺរ៉ុបច្រើនមហិមា បញ្ហានេះក្លាយជាសម្ពាធការទូតនិងជាប្រធានបទ ដ៏ក្តៅគគុកនៅអឺរ៉ុប។ តើមូលហេតុអ្វីធ្វើឲ្យប្រជាជនអាហ្វ្រិកធ្វើអន្ដោប្រវេសន៍? សំនួរនេះស្រួលស្ដាប់តែហាក់ពិបាកឆ្លើយបន្ដិច...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ឧបទ្ទវហេតុដ៏ចៃដន្យរបស់លោក Yevgeny Prigozhin
នយោបាយការបរទេស
The Seed Cambodia
-
September 8, 2023
កាលពីពេលថ្មីៗនេះមានហេតុការណ៍មួយបានកើតឡើងគួរឱ្យភ្ញាក់ផ្អើលលើមេទាហានស៊ីឈ្មួលដ៏ល្បីរបស់រុស្សីមួយលោកគឺលោក អ៊ីវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin)។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ ដោយសារឧបទ្ទវហេតុធ្លាក់យន្តហោះនៅពេលដែលលោកបានកំពុងស្ថិតនៅក្នុងនោះដែលបានចាកចេញពីទីក្រុងម៉ូស្គូឆ្ពោះទៅទីក្រុងសាន់ភីទ័រស្ព័រ។ ក្នុងឧបទ្ទវហេតុនោះក៏មានមនុស្សចំនួន១០នាក់ទៀតផងដែលបានស្លាប់ដែលមាន៣នាក់ជាអ្នកបើកបរនិងបុគ្គលិកលើយន្តហោះ។ ក្នុងនាមជាមេទាហាននិងអ្នកដឹកនាំទាហានស៊ីឈ្នួលដ៏ល្បីរបស់រុស្សីមា្នក់ លោកព្រីហ្គោហ្ស៊ីន ជាមនុស្សម្នាក់ដែលមានសត្រូវជាច្រើនហើយ អ្វីដែលសំខាន់នោះគឺលោកជាអ្នកធ្លាប់ធ្វើការផ្គួលរំលំរដ្ឋបាលទីក្រុងម៉ូស្គូនៅមុន ២ ខែដែលលោកបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនេះទៀតផង ពោលគឺនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។ នេះគឺជាការធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោកនិងសឹងមិនគួរឱ្យជឿចំពោះការស្លាប់របស់មេទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលមួយនេះ។ តើការស្លាប់របស់លោកព្រីហ្គោហ្ស៊ីន ជាឧបទ្ទវហេតុឬក៏ជាការរៀបចំរបស់នរណាម្នាក់? ១.លោកព្រីហ្គោហ្ស៊ីន និងគម្រោងធ្វើរដ្ឋប្រហារពូទីន លោកព្រីហ្គោហ្ស៊ីន គឺជាបុគ្គលម្នាក់ដែលបានស្គាល់ថាជាមេទាហានមួយដែលល្បីល្បាញនៅក្នុងសង្គ្រាមរុស្សីនិងអ៊ុយក្រែន។ លោកគឺជាមេទាហានស៊ីឈ្នួលរបស់ប្រទេសរុស្សីមានឈ្មោះថា វ៉ាកណឺ(Wagner Group)...
វិចារណកថាថ្ងៃសុក្រ៖ ចិនបានបង្កើនអំណាចក្នុងការស៊ើបអង្កេតបទល្មើសចារកម្ម
នយោបាយការបរទេស
The Seed Cambodia
-
August 10, 2023
ថ្មីៗនេះ ប្រទេសចិនបានធ្វើវិសោធនកម្មទៅលើច្បាប់ប្រឆាំងចារកម្មដែលស្ដីអំពីការលួចយកព័ត៌មាន ឯកសារផ្ទៃក្នុងប្រទេសទាក់ទងនឹងសន្តិសុខជាតិទៅកាន់បរទេស។ វិសោធនកម្មច្បាប់ប្រឆាំងចារកម្មនេះបានកែប្រែច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ហើយចំណុចដែលទទួលបានការចាប់អារម្មណ៍ និងមតិពីសំណាក់អន្តរជាតិគឺត្រង់ចំណុច ពង្រីកទំហំអំពើដែលចាត់ទុកជាចារកម្មខុសច្បាប់ និងអំណាចក្នុងការស៊ើបអង្កេត ដែលជាហេតុធ្វើឱ្យប្រទេសមួយចំនួនបញ្ចេញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តន៍ច្បាប់នេះនៅក្នុងប្រទេសចិន ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពជនបរទេសដែលកំពុងស្ថិតនៅប្រទេសចិន ជាពិសេសមួយទៀតនោះគឺក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគនៅប្រទេសចិន។ ច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិនបានបង្កើតតាំងពីឆ្នាំ២០១៤ និងធ្វើវិសោធកម្មចូលជាធរមានកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយផ្តោតចម្បងទៅលើការពង្រីកវិសាលភាពនៃអំពើចារកម្មខុសច្បាប់ និងពង្រីកសិទ្ធអំណាចក្នុងការស៊ើបអង្កេត។ ១. ព្រឹត្តិការណ៍មុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅអំឡុងពេលដើមឆ្នាំ២០២៣នេះប្រទេសចិនបានបិទទ្វារក្រុមហ៊ុនប្រឹក្សាចំនួន៣ ក្រោមហេតុផលថាក្រោមហ៊ុនទាំងនោះបានផ្ញើរព័ត៌មានសំងាត់ទាក់ទងនឹងប្រទេសចិនទៅកាន់បរទេស។ ក្នុងនោះមានក្រុមហ៊ុន “Mintz Group”...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអាស៊ានអាចជាសង្វៀនប្រកួតប្រជែងរបស់ឥណ្ឌូប៉ាស៊ីហ្វិកដែរឬទេ?
នយោបាយការបរទេស
The Seed Cambodia
-
August 4, 2023
ឥណ្ឌូប៉ាស៊ីហ្វិក កំពុងក្លាយជាតំបន់ភូមិសាស្ត្រនយោបាយដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោក ជាពិសេសរវាងសហរដ្ឋអាមេរិក និងចិន។ សង្រ្គាម អាចផ្ទុះឡើងនៅក្នុងតំបន់នេះគ្រប់ពេល ប្រសិនបើប្រទេសនានាមិនមានភាពប្រុងប្រយ័ត្ននិងមិនមានគោលនយោបាយការបរទេសរឹងមាំ តួយ៉ាងច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង (SCS) និងសមុទ្រចិនខាងកើត។ យើងក៏អាចកត់សម្គាល់បានផងដែរថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាជម្លោះពាណិជ្ជកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសចិន និងសមាជិក Quad បានកើនឡើងយ៉ាងខ្លាំងផងដែរនៅក្នុងតំបននេះ ។ ដោយមើលឃើញពីអត្ថប្រយោជន៏យ៉ាងសំខាន់នៅក្នុងតំបន់ភូមិសាស្ត្រនយោបាយមួយនេះ ប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដូចជា អាមេរិក ជប៉ុន...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការរះឡើងនៃប្រទេស Swing State
នយោបាយការបរទេស
The Seed Cambodia
-
July 14, 2023
ពិភពលោកឥឡូវនេះមិនដូចពិភពលោកប៉ុន្មានទសវត្សរ៍មុននោះទេ។ ដោយកាលពីមុន សណ្តាប់ធ្នាប់ពិភពលោកត្រូវបានរងឥទ្ធិពល ឬផ្លាស់ប្តូរដោយមហាអំណាច ២ ឬ ៣ ប៉ុណ្ណោះ ប៉ុន្តែឥឡូវ សណ្តាប់ធ្នាប់ពិភពលោកបានទទួលរងឥទ្ធិពលឬផ្លាស់ប្តូរដោយមិនត្រឹមតែមហាអំណាចធំៗនោះទេ វាបូករួមទាំងតួអង្គជាច្រើន ដូចជារដ្ឋដែលមានអំណាចមធ្យម និងតួអង្គផ្សេងទៀតជាពិសេសប្រភេទនៃរដ្ឋដែលទើបតែលេចឡើងថ្មី ដែលត្រូវបានហៅថា ប្រទេសមានគោលជំហរឯករាជ្យ (Swing State)។ ប្រទេសដែលមានគោលជំហរឯករាជ្យ មានសក្តានុពលក្នុងការបានផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាងពេលមុនៗ។ ជាពិសេសយើងឃើញកាន់តែច្បាស់នៅពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនកើតឡើង ពោលគឺយើងឃើញពីសារៈសំខាន់នៃប្រទេសមានគោលជំហរឯករាជ្យកាន់តែច្បាស់។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីអ្វីទៅជាប្រទេសមានគោលជំហរឯករាជ្យ?ប្រទេសណាខ្លះដែលចាត់ទុកជាប្រទេសមានគោលជំហរឯករាជ្យ...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ទំនាក់ទំនងការទូតតៃវ៉ាន់របូតទៅកាន់ប្រទេសចិន
នយោបាយការបរទេស
The Seed Cambodia
-
June 23, 2023
តៃវ៉ាន់ជាដែនដីកោះមួយដែលស្ថិតនៅជិតប្រទេសចិនដែលចិនបានចាត់ទុកជាខេត្តទី២៣របស់ពួកគេ។ តៃវ៉ាន់តែងតែប្រកាសខ្លួនឯងថាជាប្រទេសដែលមានអធិបតេយ្យភាពនិងមិនស្ថិតនៅក្រោមប្រទេសចិននោះឡើយ។ ទោះបីជាតៃវ៉ាន់មិនត្រូវបានគេទទួលស្គាល់ជារដ្ឋនិងសមាជិកអង្គការសហប្រជាជាតិក៏ដោយ ក៏ប្រទេសមួយនេះមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសដទៃផងដែរ។ តែចំណងការទូតនៃតៃវ៉ាន់ត្រូវបានប្រទេសដែលបានធ្លាប់មានទំនាក់ទំនងជាមួយមួយបានផ្តាច់ទំនាក់ទំនងជាមួយខ្លួនម្តងមួយៗដោយទៅកាន់ប្រទេសចិនដោយមូលហេតុធំចម្បងមួយគឺសេដ្ឋកិច្ច។ ចិនបានបើកដៃស្វាគមន៍ជានិច្ចចំពោះប្រទេសណាដែលបានផ្តាច់ទូតជាមួយតៃវ៉ាន់និងគោរពគោលការណ៍ចិនតែមួយដែលខ្លួនបានដាក់ចេញ។ តើមានមូលហេតុអ្វីនិងផលប្រយោជន៍អ្វីខ្លះដែលធ្វើឱ្យប្រទេសមួយចំនួនបានផ្តាច់ការទូតនិងតៃវ៉ាន់ហើយចាប់យកប្រទេសចិន? ១. ប្រទេសដែលបានបោះបង់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់និងចាប់ដៃជាមួយចិន តៃវ៉ាន់មានទំនាក់ទំនងការទូតភាគច្រើនជាមួយប្រទេសតំបន់ការីប៊ីននិងតំបន់អូសេអានី។បច្ចុប្បន្ន តៃវ៉ាន់ដែលប្រកាសខ្លួនឈ្មោះពេញថា”សាធារណរដ្ឋចិន” នៅសល់ទំនាក់ទំនងការទូតជាមួយ១៣រដ្ឋអធិបតេយ្យ និង១២ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បន្ទាប់ពីប្រទេសហុងឌូរ៉ាស់បានផ្តាច់ចំណងការទូតនាពេលថ្មីៗនេះ។ បើគិតតាំងពីឆ្នាំ២០១៧ មានចំនួនប្រទេសចំនួន៨បានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ហើយបានទៅបង្កើតទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសប៉ាណាម៉ាគឺជាប្រទេសដែលបានផ្តាច់ទំនាក់ទំនងនឹងតៃវ៉ាន់នៅឆ្នាំ២០១៧ សាធារណរដ្ឋដូមីនីកា បូគីណាហ្វាសូ អែលសាវ៉ាឌ័រនៅឆ្នាំ២០១៨ កោះសូឡូម៉ុននិងគីរីប៉ាទី ឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២១ តៃវ៉ាន់ក៏បានបាត់បង់ទំនាក់ទំនងជាមួយប្រទេសនៅតំបន់ការីប៊ីនមួយទៀតគឺប្រទេសនីការ៉ាហ្គា។ ម្យ៉ាងទៀត ក្នុងឆ្នាំ២០២៣មានប្រទេសមួយទៀតក៏បានប្រកាសផ្តាច់ទំនាក់ទំនងក្នុងគឺប្រទេសហុងឌូរ៉ាស។...
តើប្រទេសបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចថ្កោលទោសរុស្ស៊ីរបស់ អ.ស.ប. អាចបន្តជំហរទៅមុខទៀតបានដែរឬទេ?
នយោបាយការបរទេស
The Seed Cambodia
-
June 9, 2023
សង្រ្គាមឈ្លានពានទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ី បានអូសបន្លាយអស់រយៈពេលជាង ១ ឆ្នាំ ៣ ខែមកហើយ។ បើយើងតាមដានសង្កេតមើល មធ្យោបាយដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយលុកចូលទឹកដីអ៊ុយក្រែនភាគច្រើនថ្មីៗនេះ គឺការបាញ់គ្រាប់មីស៊ីលកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវធ្វើដំណើរ អគារស៊ីវិល មន្ទីពេទ្រ ផ្សារទំនើប រោងចក្រផលិតថាមពល និងបន្ទាយទាហានជាដើម។ លើសពីនេះក៏មានការបញ្ជូនកងកម្លាំងទាហានទៅគ្រប់គ្រង់តំបន់ដែលវាយដណ្ដើមយកបានដោយផ្ទាល់ការជួលក្រុមសកម្មប្រយុទ្ធ ឬហៅថាក្រុមស៊ីឈ្នួលធ្វើទាហាន និងការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកទម្លាក់គ្រាប់បែកទៅលើគោលដៅសំខាន់ៗដែលពួកគេបានកំណត់។ ការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ភាគីរុស្ស៊ីបែបនេះ បានធ្វើឱ្យយើងនឹកឃើញដល់ពាក្យការទូតដែលរុស្ស៊ីធ្លាប់បានប្រើ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនតាមច្បាប់អន្តរជាតិកាលពីទើបចាប់ផ្ដើមឈ្លានពានដំបូងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួនថាជា...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើជប៉ុនអាចក្លាយជាប្រទេសមហាអំណាចយោធាវិញដែរឬទេ?
នយោបាយការបរទេស
The Seed Cambodia
-
May 19, 2023
ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនជាប្រទេសសន្តិភាពនិយម (Pacifist) ដោយចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនថាមិនមានសមត្ថភាពយោធាដែលអាចបំពានលើគេ ហើយថវិកាដែលចំណាយលើវិស័យការពារជាតិរបស់ខ្លួនត្រូវការតិចជាង ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក ហ្វ៊ូមីអូ គីស៊ីដា(Fumio Kishida) បានអនុវត្តការកែសម្រួលសំខាន់ៗចំពោះ គោលនយោបាយសន្តិសុខជាតិ។ ទីក្រុងតូក្យូបានចេញផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី រួមជាមួយនឹងឯកសារយុទ្ធសាស្ត្រការពារជាតិចំនួនពីរផ្សេងទៀត។ នៅក្នុងឯកសារទាំងអស់នោះ រដ្ឋាភិបាលជប៉ុនបានបង្ហាញគម្រោងរបស់ខ្លួនជាច្រើន អ្វីដែលសំខាន់គឺការបង្កើនថវិកាការពារជាតិរបស់ជប៉ុនរហូតទៅដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីការពង្រឹងសមត្ថភាពយោធារបស់ប្រទេសជប៉ុន និងហេតុអ្វីបានជាជប៉ុនធ្វើដូច្នេះ? ការបង្កើនថវិកាការពារជាតិរបស់ជប៉ុន គិតត្រឹមឆ្នាំ២០២៧...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ