"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

ហេតុអ្វីការលាលែងរបស់ Boris Johnson ប៉ះពាល់ដល់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?

នៅថ្ងៃទី៧ ខៃកក្កដា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសជាផ្លូវការថាលោកនឹងលាលែងពីដំណែងជាថ្នាក់ដឹកនាំរបស់គណបក្សអភិរក្សនិងដំណែងជានាយករដ្ឋមន្ត្រីផងដែរ ក្រោយពីមន្ត្រីដែលលោកបានតែងតាំង គឺលោក Christopher Pincher បានពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទ។ ក្រោយពីដំណឹងនៃការលាលែងរបស់លោកបានចេញជាផ្លូវការ គឺមានប្រតិកម្មអន្តរជាតិមួយដែលគួរឲ្យកត់សម្គាល់ដែលនោះគឺប្រតិកម្មពីប្រធានាធិបតី Volodymyr Zelenskky ដែលជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងប្រសាសន៍ផ្លូវការរបស់លោក លោកបានថ្លែងថា "ពួកយើងបានទទួលឮដំណឹងនេះដោយក្តីសោកសៅ។ មិនត្រឹមតែខ្ញុំទេ តែសង្គមអ៊ុយក្រែនទាំងមូលពិតជាមានក្តីអាណិតអាសូរទៅដល់លោក(Boris Johnson)។ មន្ត្រីរបស់ខ្ញុំក៏ដូចជាប្រជាជនអ៊ុយក្រែនសូមថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់លោក។" តាមរយៈប្រសាសន៍ខាងលើរបស់លោកZelenskyy...

តើការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិយ៉ាងដូចម្តេច?

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជំហររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែ មិនមានភាពច្បាស់លាស់។ ក្នុងអំឡុងពេលរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា លោកបានព្យាយាម ប្រើប្រាស់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឆ្ពោះទៅតំបន់អាស៊ី ខណៈដែលក្នុងរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី បានផ្លាស់ប្តូរផ្ទុយគ្នាដោយលោកបានដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៧។ នៅឆ្នាំ២០២០លោកចូ បៃឌិនមានការប៉ុនប៉ងបង្កើតយុទ្ធសាស្ត្រជាថ្មី ក្នុងការកសាងនូវជំហររបស់ សហរដ្ឋអាមេរិកនៅក្នុងទឹកដីឥណ្ឌូប៉ាស៊ីហ្វិកដោយសង្កត់ធ្ងន់លើសម្ព័ន្ធមិត្ត ដៃគូពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងវិធីសាស្រ្តសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់។អត្ថបទនេះយើងនឹងវិភាគឱ្យកាន់តែស៊ីជម្រៅទៅលើគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក សេរីភាវូបនីយកម្មសេដ្ឋកិច្ច...

អាស៊ាននៅកណ្ដាលតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកចំនួនប្រាំប្រទេសរួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងហ្វ៊ីលីពីន កាលពីថ្ងៃទី០៨ សីហា ១៩៦៧។ ចាប់តាំងពីឆ្នាំ១៩៩៩ អង្គការថ្នាក់តំបន់មួយនេះមានសមាជិកទាំងអស់ចំនួន១០ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ស្ថិតនៅចន្លោះរវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ អាស៊ានជារួម មានកំណើនសេដ្ឋកិច្ចលឿនរហ័សជាងគេ ដោយអាចរក្សាអត្រាកំណើនសេដ្ឋកិច្ចប្រមាណជា ៤.៦% ហើយបើគិតត្រឹមឆ្នាំ២០១៩ អាស៊ានមានទំហំសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ ADO។ ក្រៅពីទំហំសេដ្ឋកិច្ច...

ហេតុអ្វីបានជាប្រទេសតួកគីជំទាស់នឹងប្រទេសហ្វាំងឡង់និងស៊ុយអែតឱ្យចូលជាសមាជិកណាតូ?

នៅក្នុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ប្រទេស២ដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី គឺប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់បានដាក់បេក្ខភាពដើម្បីក្លាយជាសមាជិកអង្គការណាតូ ជាផ្លូវការ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំង២គឺបណ្តាលមកពីជម្លោះដែលកើតមានឡើង រវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនអស់រយៈពេលជាង៤ ខែទៅហើយ។ ប៉ុន្តែបេក្ខភាពរបស់ប្រទេសទាំង ២ គឺ មិនមានភាពរលូននោះទេ ដោយសារតែមានការជំទាស់ពីសមាជិកមួយរូបនៅក្នុងអង្គការណាតូ គឺប្រទេសតួកគី។ ហេតុអ្វីបានជាប្រទេសតួកគីជំទាស់នឹងបេក្ខភាពរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត? ការជួយជ្រោមជ្រែងសត្រូវរបស់ប្រទេសតួកគី មូលហេតុចម្បងមួយដែលប្រទេសតួកគីជំទាស់នឹងបេក្ខភាពរបស់ប្រទេសស៊ុយអែតនិងហ្វាំងឡង់ នោះគឺដោយសារតែរដ្ឋាភិបាលអក់ការា (Ankara)បានចោទថារដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ុបខាងជើងទាំង២ គឺបានជួយជ្រោមជ្រែងទៅដល់ក្រុមយោធាPKK ដែលរដ្ឋាភិបាលប្រទេសតួកគីចាត់ទុកថាជាក្រុមភេវរកម្ម។ ក្រុមPKK មានឈ្មោះពេញថាគណបក្សពលករឃីឌីស្ថាន (Kurdistan Workers'...

តើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមានដំណើរការប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

ទណ្ឌកម្មសេដ្ឋកិច្ច គឺជាឧបករណ៍នយោបាយការបរទេសមួយដែលយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឮនិងដឹងអំពីវាជាប្រចាំ។ ប្រទេសជាច្រើន ជាពិសេសប្រទេសដែលមានធនធានសេដ្ឋកិច្ចឈានមុខតែងតែប្រើប្រាស់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសណាមួយដើម្បីសម្រេចបាននូវគោលនយោបាយការបរទេសរបស់ខ្លួនក្នុងការទាមទារឱ្យប្រទេសដែលទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចបំពេញតាមលក្ខខណ្ឌជាក់លាក់ណាមួយ។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកមើលឱ្យបានស៊ីជម្រៅថាតើអ្វីទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច? តើគំនិតទណ្ឌកម្មសេដ្ឋកិច្ចចាប់ផ្តើមលេចឡើងជារូបរាងតាំងពីពេលណាមក? ហើយតើវាមានដំណើរប្រព្រឹត្តិទៅយ៉ាងដូចម្តេច? បន្ទាប់អំពីការឆ្លើយទៅនឹងសំណួរដែលបានលើកឡើងខាងលើរួច អត្ថបទនេះនឹងបន្តធ្វើការសិក្សារទៅលើករណីនៃប្រទេសរុស្ស៊ីថាតើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសផ្សេងៗក្រោយការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចរបស់រុស្ស៊ីផងដែរ។ កំណរកំណើតនៃគំនិតទណ្ឌកម្មសេដ្ឋកិច្ច ការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចគឺត្រូវបានការសិក្សារជាច្រើនទទួលស្គាល់ថាជាឧបករណ៍នយោបាយមួយដែលមិនមានការបង្កជាសង្គ្រាមវាយប្រហារដោយអាវុធ ឬការបង្ហូរឈាមគ្នាឡើយ ដូច្នេះវាត្រូវបានគេយល់ថាជាឧបករណ៍សង្គ្រាមសន្តិវិធីមួយ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺទណ្ឌកម្មសេដ្ឋកិច្ចគឺជាគោលគំនិតមួយដែលបានចាប់បដិសន្ធិឡើងតាំងតែពីឆ្នាំ ៤៣២ មុនគ.ស មកម្ល៉េះដែលសកម្មភាពនៃការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចគឺត្រូវបានគេកត់សម្គាល់ថាបានកើតឡើងដំបូងបំផុតនៅក្នុងចក្រភពអាថែន (Athenian Empire) នៅពេលដែលចក្រភពនេះបានហាមមិនឱ្យអ្នកជំនួញពីក្រុង មេហ្គារ៉ា (Megara) ដែលជាសត្រូវរបស់ខ្លួនធ្វើពាណិជ្ជកម្មនៅក្នុងចក្រភពរបស់ខ្លួននោះទេ។ យ៉ាងណាមិញ បើទោះបីជាការកកើតឡើងនៃទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានគេប្រទះថាបានកើតឡើងតាំងពីច្រើនឆ្នាំមុនគ.សមក...

ចូ បៃឌិន ផ្ដើមតម្រង់មុខព្រួញ “សន្តិសុខនិងពាណិជ្ជកម្ម” មកលើអាស៊ី ជាពិសេសគឺចិន

ប្រធានាធិបតីសហរដ្ឋអាមេរិក រាប់ចាប់តាំងពីប្រធានាធិបតី George W. Bush រហូតមកដល់ ប្រធានាធិបតី ចូ បៃឌិន បានយកចិត្ដទុកដាក់ទៅលើការពង្រីកអំណាចរបស់ប្រទេសចិន។ យ៉ាងណាមិញ ទោះបីជា ប្រធានាធិបតី George W. Bush ជាអ្នកផ្ដើមមុនគេថាចិនគឺជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រក្ដី ប៉ុន្តែក្រោយពីការវាយប្រហារនៅអគារភ្លោះមក លោកបានងាកមកផ្ដោតលើសង្គ្រាមប្រឆាំងភេរវកម្មវិញ។ មកដល់សម័យលោកប្រធានាធិបតី បា រ៉ាក់អូបាម៉ា វិញ គឺមានយុទ្ធសាស្ត្រ...

តើហេតុអ្វីបានជាជប៉ុនត្រូវភ្ញាក់ខ្លួនដោយសារវិបត្ដិ “រុស្ស៊ី-អ៊ុយក្រែន” ?

ជប៉ុនគឺជាប្រទេសពិសេសមួយ ដែលឡើងចុះៗ ជាប្រទេសទន់ខ្សោយ បន្ទាប់មកក្លាយជាប្រទេសខ្លាំង ក្រោយមកធ្លាក់ខ្លួន ហើយចុងក្រោយនេះគឺមហាអំណាចសេដ្ឋកិច្ចប៉ុន្តែខ្សោយយោធា។ ក្រោយពីបានអនុវត្តគោលនយោបាយបើកចំហរទៅកាន់ពិភពលោកនៅដើមសតវត្សទី២០ ចក្រភពជប៉ុនដែលជាមហាអំណាចអាស៊ី ចាប់ផ្ដើមរីកចម្រើនលើវិស័យឧស្សាហកម្ម និងយោធាយ៉ាងខ្លាំង ។ ពេលនោះឯងដែលជប៉ុនផ្ដើមមានមហិច្ឆតាវាទទីនិយម និងបានឈ្លានពានប្រទេសជិតខាងខ្លួនជាបន្តបន្ទាប់ ហើយនៅក្នុងសម័យសង្គ្រាមលោកលើកទី២ ជប៉ុនបានចងសម្ព័ន្ធត្រីភាគីជាមួយ អាល្លឺម៉ង់ និងអ៊ីតាលី ដើម្បីសម្រេចមហិច្ឆតាអាណានិគមនិយម។ តែនៅទីបំផុតក៏ត្រូវបរាជ័យទៅវិញនៅឆ្នាំ ១៩៤៥ ក្រោមស្នាដៃអាមេរិក ដោយចាប់ពីពេលនោះ កម្លាំងយោធាជប៉ុនបានចុះខ្សោយរហូតមកដល់បច្ចុប្បន្ន។ យោធាជប៉ុនចុះខ្សោយព្រោះរដ្ឋធម្មនុញ្ញ មាត្រាទី៩ ជប៉ុនគឺជាមហាសេដ្ឋកិច្ចលំដាប់ទី២នៅអាស៊ី...

តួនាទីបារាំងក្នុងនាមជាស្ថាបនិកសហភាពអឺរ៉ុប

កាលណានិយាយពីការរួមចំណែករបស់ប្រទេសបារាំងក្នុងសហភាពអឺរ៉ុប យើងត្រូវរំឮកពីដើមកំណើតនៃសហភាអឺរ៉ុបជាមុនសិន នោះគឺរដ្ឋបុរសដ៏អស្ចារ្យជនជាតិបារាំងពីររូបគឺលោក Jean Monnet (១៨៨៨ - ១៩៧៩) និងលោក Robert Schuman (១៩៨៦ - ១៩៦៣)។ ឥស្សរជនទាំងពីររូបនេះត្រូវបានចាត់ទុកថាជាស្ថាបត្យករនៃគម្រោងសមាហរណកម្មអឺរ៉ុប ជាអ្នកដែលផ្ដួចផ្ដើមនូវផ្នត់គំនិតសាមគ្គីភាពរវាងរដ្ឋនិងរដ្ឋ ជាជាងការកាប់សម្លាប់គ្នា បង្កឱ្យកើតជាសង្គ្រាម នេះបើផ្អែកទៅលើសេចក្តីប្រកាសរបស់លោក Robert Schuman នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥០...

តើអង្គការសហប្រជាជាតិមិនអាចតាមទាន់របត់ភូមិសាស្ត្រនយោបាយមែនទេ?

នៅពេលដែលភ្លើងសង្គ្រាមលោកលើកទី ២ បានរលត់ ប្រទេសដែលឈ្នះសង្គ្រាមទាំង ៥ បានមូលមតិគ្នាដើម្បីបង្កើតរបបថ្មីមួយសម្រាប់ដឹកនាំពិភពលោក និងជាពិសេសគឺបញ្ចៀសសង្គ្រាមលោកទី ៣។ តាមពិតទៅ ត្រឡប់មើលទៅប្រវត្តិសាស្រ្ត ក្នុងពេលដែលសង្រ្គាមលោកលើកទី២កំពុងបន្ត អាល្លឺម៉ង់និងជប៉ុននៅពុំទាន់ចុះចាញ់ មេដឹកនាំនៃប្រទេសធំទាំងបីគឺ លោក Franklin D. Roosevelt នៃសហរដ្ឋអាមេរិក លោក Winston Churchill នៃចក្រភពអង់គ្លេស និង លោក...

ហេតុអ្វីឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមិនចេះជួបវិបត្ដិ?

សុខសន្តិភាពគឺជាអ្វីដែលមនុស្សជាច្រើនស្រលាញ់និងចង់បាន ប៉ុន្តែក៏មានអ្នកខ្លះប្រាថ្នាចង់ចង់ឃើញសង្គ្រាម ដោយសារតែពួកគេសម្លឹងឃើញសង្គ្រាមថាជាឱកាសដែលអាចទាញយកប្រយោជន៍បានទាំងការទូតនិងសេដ្ឋកិច្ច។ ក្នុងន័យនេះ ឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមួយដែលមិនអាចឈប់សម្រាក ទោះបីជាពិភពលោកមានសន្តិភាព ឬពិភពលោកមានសង្គ្រាម ឬពិភពលោកជាមួយវិបត្ដិសេដ្ឋកិច្ច ឬវិបត្ដិសង្គមណាមួយឡើយ។ ប្រទេសទន់ខ្សោយហើយទទួលការគម្រាមកំហែងត្រូវការទិញសព្វាវុធទំនើបៗដើម្បីការពារបូរណភាពទឹកដីទោះបីជាមិនទាន់មានសង្គ្រាម ខណៈប្រទេសដែលខ្លាំងមហាអំណាចប្រើប្រាស់ឧស្សាហកម្មផលិតអាវុធអភិវឌ្ឍវិស័យយោធាដើម្បីពង្រឹងអំណាច ព្រមទាំងប្រើប្រាស់ឧស្សាហកម្មនេះដើម្បីជាផ្លូវរកចំណូលសេដ្ឋកិច្ច។ ប្រទេសធំៗដែលនាំចេញអាវុធលើពិភពលោក យោងតាម Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា ៧៦% នៃសព្វាវុធ ដែលនាំចេញទៅជុំវិញពិភពលោកចាប់ពីឆ្នាំ ២០១៥ –...

ប្រទេសស្រីលង្ការ៖ វិបត្ដិសេដ្ឋកិច្ច-សង្គម កំពុងរុញច្រាន​​ឱ្យប្រទេសស្ថិតក្នុងគ្រាអាសន្ន

ពលរដ្ឋប្រទេសស្រីលង្កានៅក្នុងទីក្រុងកូឡុំបូនាំគ្នាបាតុកម្ម ស្រែកទាមទារឱ្យលោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចុះចេញពីដំណែង ​ដោយមូលហេតុប្រទេសកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កង្វះស្បៀងអាហារ ក្រដាសសៀវភៅ អគ្គិសនី ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់មូលដ្ឋានផ្សេងទៀត ជាពិសេសអត្រាអតិផរណាកើនឡើងខ្ពស់ហួសហេតុ បណ្ដាលឱ្យពលរដ្ឋទាំងក្មេងទាំងចាស់មិនអាចទ្រាំរស់នៅក្នុងស្ថានភាពបែបនេះបន្តទៀតបាន។ សេដ្ឋកិច្ចដាំក្បាលចុះ បំណុលជុំទិស ពលរដ្ឋក៏ស្រេកឃ្លាន រាលរង្គើដល់ប្រព័ន្ធនយោបាយគ្រប់គ្រងប្រទេស ដែលអាចវិវត្តឈានដល់វិបត្តិនយោបាយធ្ងន់ធ្ងរមួយកម្រិតទៀត។ តើដើមចមនៃបញ្ហាវិបត្តិទាំងអស់នេះបណ្ដាលមកពីកត្តាអ្វីខ្លះ? អត្ថបទខាងក្រោមនេះនឹងលើកយកចំណុចខ្លះៗមកធ្វើអត្ថាធិប្យាយ។ បរាជ័យនៃប្រព័ន្ធដឹកនាំប្រទេសស្រីលង្កា ជាទូទៅ ប្រព័ន្ធដឹកនាំនយោបាយដើរតួយ៉ាងសំខាន់ ប្រៀបដូចជាក្បាលម៉ាស៊ីននាំមុខសេដ្ឋកិច្ចប្រទេសមួយឱ្យឆ្ពោះទៅរកវឌ្ឍនភាពបាន...

តើរុស្ស៊ីយកប្រេងឆៅនិងឧស្ម័នប្រើក្នុងនយោបាយការបរទេសយ៉ាងដូចម្ដេច?

ខណៈនេះ រុស្ស៊ីដែលកំពុងខិតខំយ៉ាងសស្រាក់សស្រាំវាយយកឱ្យបាននូវប្រទេសអ៊ុយក្រែនឱ្យកាន់តែឆាប់ រុស្ស៊ីក៏កំពុងប្រឈមមុខនឹងសង្គ្រាមសេដ្ឋកិច្ចដែលក្រុមលោកប្រទេសខាងលិចនាំគ្នាព្រួតដៃដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ បាតសន្លឹកបៀររបស់រុស្ស៊ីនៅលើសេដ្ឋកិច្ចពិភពលោកគឺប្រភពថាមពល ដែលបានជួយឱ្យរុស្ស៊ីហាក់មានទឹកមាត់ប្រៃនៅលើឆាកអន្តរជាតិ។ យោងតាម IEA រុស្ស៊ីគឺជាអ្នកផលិតប្រេងឆៅលំដាប់លេខ ៣ ធំជាងគេនៅលើពិភពលោក និងជាប្រទេសដែលនាំចេញប្រេងឆៅមកលើទីផ្សារពិភពលោកលំដាប់លេខ ២ បន្ទាប់ពីអារ៉ាប់ឌីសាអូឌីត។ តួអង្គដែលពិភពលោកមិនអាចខ្វះបាន រុស្ស៊ីក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រភពថាមពលដូចជាប្រេងឆៅ និងឧស្ម័នធម្មជាតិនៅលើទឹកដីសហភាពអឺរ៉ុបផងដែរ។ យោងតាម​របាយការណ៍របស់ WEFORUM ២/៥ នៃឧស្ម័នធម្មជាតិដែលសហភាពអឺរ៉ុបបានប្រើប្រាស់គឺបានមកពីរុស្ស៊ី និងបាននាំចូលប្រេងឆៅចូលសហភាពអឺរ៉ុបលើសពី ១/៣។ រុស្ស៊ីក៏ជាតួអង្គដ៏សំខាន់និងចាំបាច់យ៉ាងខ្លាំងមកលើសហភាពអឺរ៉ុប ដោយសារតែវិបត្ដិកង្វះថាមពលដែលបណ្ដាលអាចអតិផរណាកើនឡើងខ្លាំងនៅសហភាពអឺរ៉ុប។ ប្រសិនបើយើងវិភាគឱ្យកាន់តែស៊ីជម្រៅបន្តិចទៀត​ ប្រសិនបើឆ្នាំ២០២២នេះគឺមានស្ថានភាពប្រេងឆៅដូចឆ្នាំ២០២០វិញ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ