Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ឥទ្ធិពលនៃភាពជាដៃគូជិតស្និទ្ធរវាងចិន និងវៀតណាមលើសេដ្ឋកិច្ចវៀតណាម
The Seed Cambodia
-
October 25, 2024
វិចារណកថាថ្ងៃសុក្រ
វិចារណកថាថ្ងៃសុក្រ៖ ការកើនឡើងនៃចំនួនអ្នកទិញយន្ដហោះឯកជនច្រើន
The Seed Cambodia
-
September 14, 2024
សង្គមនិងវប្បធម៌
ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង
សង្គមនិងវប្បធម៌
The Seed Cambodia
-
February 26, 2021
ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។ ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។ តើអ្វីជា ឆេបល់ (Chaebol)? ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់...
ស្រដៀងគ្នា តែមិនដូចគ្នា
នយោបាយការបរទេស
-
February 12, 2021
លទ្ធផលបោះឆ្នោតនៅឆ្នាំ២០២០ ដូចជាទឹកដែលបានជះឱ្យក្រុមយោធាមីយ៉ាន់ម៉ាស្វាងថាអំណាចរបស់ខ្លួនបានបាត់បង់បន្តិចម្ដងៗ ដែលនេះផ្ទុយពីគោលបំណងដំបូងរបស់ខ្លួននៅពេលបើកឱកាសផ្ដល់អំណាចខ្លះឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី មកដឹកនាំប្រទេសកាលពីឆ្នាំ២០១៥។ រដ្ឋប្រហារយោធានៅថ្ងៃទី១ កុម្ភៈកន្លងទៅនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនិងព្រួយបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាដែលទើបមានពន្លកបន្តិច ទោះបីជាព្រឹត្តិការណ៍រដ្ឋប្រហារយោធាមិនមែនកើតឡើងលើកទីមួយនៅក្នុងប្រទេសនេះ និងនៅក្នុងតំបន់អាស៊ានក៏ដោយ។ ដោយឡែក នៅក្នុងបរិបទអាស៊ាននាកន្លះទសវត្សរ៍កន្លងទៅនេះ ត្បិតតែរាជរដ្ឋាភិបាលប្រទេសថៃសព្វថៃ្ងបានកើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ក៏ដោយក្ដី មូលហេតុចម្បងនៃការបង្កើតរាជរដ្ឋាភិបាលនេះក៏ជាប់ទាក់ទិននឹងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ផងដែរ។ ចំណែកឯព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នដែលពិភពលោកកំពុងតាមដាន ក៏ប្រហែលជានឹងបានមេរៀនមកពីប្រទេសថៃដែលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ប្រើប្រាស់យុទ្ធសាស្ត្រជោគជ័យដោយអង្គុយតំណែងនាយករដ្ឋមន្ត្រីដោយស្របច្បាប់ និងកាន់អំណាចអស់រយៈពេលជាង៧ឆ្នាំ។ អំឡុងឆ្នាំ២០១៣ទៅឆ្នាំ២០១៤ គឺជាឆ្នាំដែលប្រទេសថៃជួបគ្រោះធំរហូតដល់មានចំហាយសង្រ្គាមស៊ីវិលផងដែរ។ កាលនោះ...
វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសវ៉េណេស៊ុយអេឡា
វិចារណកថាថ្ងៃសុក្រ
-
January 22, 2021
ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលធ្លាប់មានការរីកចម្រើនជាងគេនៅតំបន់អាមេរិកខាងត្បូង ប៉ុន្តែប្រទេសនេះបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងគេទៅវិញក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយនេះ ដោយសារតែការប្រឈមនឹងបញ្ហាអតិផរណា។ បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ប្រទេសវ៉េណេស៊ុយអេឡាបានប្រទះនូវអត្រាអតិផរណាយ៉ាងខ្ពស់រហូតលើសពី ៩០០.០០០% នៅក្នុងអំឡុងឆ្នាំ២០១៨។ ដូចនេះហើយ តើអ្វីទៅដែលជាមូលហេតុចម្បងដែលនាំឱ្យប្រទេសវ៉េណេស៊ុយអេឡាជួបប្រទះនឹងបញ្ហាមួយនេះ? ហើយវាបានផ្តល់ផលប៉ះពាល់យ៉ាងណាខ្លះទៅដល់ប្រជាជនវ៉េណេស៊ុយអេឡា? ប្រសិនបើក្រឡេកមកមើលពីមូលហេតុទីមួយដែលបណ្តាលឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបញ្ហាអតិផរណាខ្ពស់បែបនេះ នោះគឺដោយសារតែការផ្តោតទៅលើតែអាជីវកម្មប្រេងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បើយោងតាមការចេញផ្សាយរបស់ CNBC ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកទៅលើការនាំចេញប្រេងទៅប្រទេសក្រៅសឹងតែទាំងស្រុង ក្នុងចំនួន ៩៥% នៃប្រាក់ចំណូលពីការនាំចេញរបស់ប្រទេសវ៉េណេស៊ុយអេឡា។ ប៉ុន្តែ កាលពីឆ្នាំ២០១៤ តម្រូវការបេ្រងរបស់ពិភពលោកបានធ្លាក់ចុះដែលនាំឱ្យតមៃ្លប្រេងធ្លាក់ចុះផងដែរ។ ដូច្នេះហើយ...
តើប្រទេសតួកគីកំពុងតែឈរនៅចំណុចណានៃនយោបាយពិភពលោក?
នយោបាយការបរទេស
-
December 25, 2020
ប្រទេសតួកគីគឺជាប្រទេសមួយដែលស្ថិតនៅត្រង់ចំណុចភូមិសាស្រ្តនយោបាយដ៏សំខាន់ដោយសារតែប្រទេសនេះស្ថិតនៅជាប់ទ្វីបអុឺរ៉ុប ទ្វីបអាសុី និងនៅមានសមុទ្រដែលភ្ជាប់ទៅនឹងទ្វីបអាហ្រិ្វកផងដែរ។ នៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ តួកគីមានទំនាក់ទំនងនយោបាយការបរទេសយ៉ាងជិតស្និតជាមួយប្រទេសលោកខាងលិចដោយប្រទេសនេះបានចូលរួមជាមួយប្រទេសសម្ព័ន្ធមិត្តនៅក្នុងសង្រ្គាមលោកលើកទី២។ បន្ទាប់ពីសង្គ្រាមនេះត្រូវបានបញ្ចប់ តួកគីនៅតែបន្តទំនាក់ទំនងយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិកនិងអុឺរ៉ុបដើម្បីទទួលបានការការពារសន្តិសុខពីការគំរាមកំហែង និងការជះឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមត្រជាក់។ ទំនាក់ទំនងនេះចាប់ផ្តើមមានការរង្គោះរង្គើរនៅពេលដែលតួកគីបានចោទប្រកាន់លោកខាងលិចថាមិនបានចូលរួមដោះស្រាយបញ្ហានៅក្នុងប្រទេសសុីប(Cyprus)នៅពេលដែលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៧៤។ ហើយចាប់តាំងពីឆ្នាំ១៩៦៤មក តួកគីបានបង្កើនចំណងមិត្តភាពនិងបានខិតជិតទៅរកសហភាពសូវៀតវិញផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមើលអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងតួកគីជាមួយនិងបណ្តាលប្រទេសធំៗដូចជាអាមេរិក ចិន រុស្ស៊ី និងសហភាពអុឺរ៉ុប ជាមួយនឹងព្រឹត្តិការណ៏ពិភពលោកមួយចំនួនដែលតួកគីបានលូកដៃចូល ហើយបន្ទាប់មកយើងនឹងទៅមើលថាតើមានមូលហេតុអ្វីដែលជំរុញឱ្យប្រទេសនេះដើរលើគោលនយោបាយបរទេសបែបនោះ។ បច្ចុប្បន្ននេះ ប្រទេសតួកគីកំពុងតែបន្តដំណើរការនយោបាយការបរទេសរបស់ខ្លួនយ៉ាងឯករាជ្យពីអាមេរិកនិងអុឺរ៉ុបបើទោះជាខ្លួនគឺជាសម្ព័ន្ធមិត្តដែលមានឈ្មោះជាសមាជិកនៅក្នុងអង្គការណាតូក៏ដោយ។ សម្ព័ន្ធភាពរវាងតួកគីនិងអាមេរិកគឺជាសម្ព័ន្ធភាពមួយដែលពុំមានភាពប្រាកដប្រជានោះទេ ដោយនៅពេលខ្លះប្រទេសទាំងពីរនេះបានសហការគ្នាយ៉ាងជិតស្និទ្ធ រីឯពេលខ្លះទៀត យើងឃើញថាប្រទេសទាំងពីរនេះមានគោលនយោបាយប្រទាំងប្រទើសគ្នាទៅវិញ។ ចាប់តាំងពីការជាប់ឆ្នោតរបស់ប្រធានាធិបតី រីសិប...
កិច្ចការដែលនាយករដ្ឋមន្ត្រីជប៉ុនថ្មីត្រូវដោះស្រាយ
នយោបាយការបរទេស
-
October 9, 2020
រដ្ឋការដែលបានកាន់អំណាចយូរជាងគេនៅក្នុងប្រវត្តិសាស្រ្ដជប៉ុនមានអាយុកាលចំនួនជាង ២៨០០ ថ្ងៃ ត្រូវបានបញ្ចប់នៅពេលលោក ស្ហីនហ្សូ អាបេ (Shinzō Abe) បានសម្រេចលាលែងពីតំណែងជាលើកទី២ដោយសារតែជំងឺប្រចាំកាយ។ នៅថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីថ្មីដើម្បីជំនួសមិត្តរួមបក្សរបស់លោក។ នាយករដ្ឋមន្ត្រីទី៩៩ រូបនេះបានឡើងកាន់អំណាចចំពេលដែលពិភពលោកកំពុងតែហែលឆ្លងវិបត្តិកូវីដ១៩ និងត្រូវដោះស្រាយបញ្ហាដែលសល់ពីរដ្ឋការរបស់លោក អាបេ។ បញ្ហាធំៗចំនួនពីរដែលនាយករដ្ឋមន្ត្រីថ្មីត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសេដ្ឋកិច្ចនិងការទូត។ ត្បិតតែលោក អាបេ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ