"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

វិចារណកថាថ្ងៃសុក្រ៖ ប្រទេសអង់គ្លេសប្រកាសកិច្ចព្រមព្រៀងចូលជារួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP

ការសម្រេចចិត្តដែលចំណាយរយៈពេលជិត២ឆ្នាំ ប្រទេសអង់គ្លេសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បី​ចូលរួម​ជាមួយ​ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP នៅថ្ងៃទី៣១ មីនា ២០២៣នេះ។ ក្នុងនោះផងដែលគេបានកត់សម្គាល់ឃើញថាអង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ទី១ ដែល​បាន​ចូលរួម​ជាមួយ CPTPPនេះ ហើយការចូលរួមកិច្ចព្រមព្រៀងនេះជាដំណឹងមួយល្អសម្រាប់ភាគីទាំងអង់គ្លេស និងប្រទេសជាសមាជិក CPTPPផងដែរព្រោះកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីបម្រើឧត្តមប្រយោជន៍ភាគីទាំងសងខាង ។ ពិសេសជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រី ​រីស៊ី ស៊ូណាក់​ បាន​ថ្លែងនូវសេចក្ដីអំណរព្រមទាំង​បញ្ជាក់ពីវត្តមាននៃការចូលរួមរបស់អង់គ្លេសថា ជា​ការ​ចូលរួមជាមួយបណ្ដាប្រទេស​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​ដ៏​មាន​សក្តានុពល និង​កំពុង​មាន​កំណើន​សេដ្ឋកិច្ចជាបន្ដបន្ទាប់ហើយជាឱកាសនៃការកសាងទំនាក់ទំនងសេដ្ឋកិច្ចមិនគួររំលងបាន។ តើដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPPជាអ្វី? ឈ្មោះពេញជាភាសាខ្មែរហៅថា ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់...

វិចារណកថាថ្ងៃសុក្រ៖ វៀតណាមគឺជាប្រទេសមានសេដ្ឋកិច្ចដូចតារារះនៅក្នុងតំបន់

នៅពេលជំងឺកូវីដ១៩បានរាតត្បាតដំបូងនៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចវៀតណាមបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមធនាគារពិភពលោក ជំងឺរាតត្បាតនេះបណ្តាលឱ្យប្រទេសវៀតណាមមានការធ្លាក់ចុះនៃកំណើន GDP ពី ៧.០២% ក្នុងឆ្នាំ ២០១៩ មកត្រឹម ២.៩១% ក្នុងឆ្នាំ ២០២០ និង ២.៥៨% ក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងដ៏សំខាន់ដែលត្រូវកត់សម្គាល់ព្រោះថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅក្នុងពិភពលោកដែលបង្ហាញពីកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងអំឡុងពេលនោះ។ កាលពីឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development...

វិចារណកថាថ្ងៃសុក្រ៖ ផ្លូវមួយខ្សែក្រវាត់មួយនៅក្នុងតំបន់អាស៊ាន

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ស៊ី ជីងពីង។ ទស្សនវិស័យរបស់លោកប្រធានាធិបតី ស៊ី ជីងពីង​ គឺ ការបង្កើនការវិនិយោគជាពិសេសកំពង់ផែ ការអភិវឌ្ឍតាមមហាសមុទ្រឥណ្ឌា អាស៊ាន អាហ្វ្រិកខាងកើត និងផ្នែកខ្លះនៃអឺរ៉ុបដូចជាការកសាងហេដ្ឋារចនាសសម្ព័ន្ធដែលតភ្ជាប់ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗផងដែរ។ រដ្ឋបាល លោក ដូណាល់ ត្រាំ ធ្លាប់បានចោទយុទ្ធសាស្ត្ររបស់ចិនមួយនេះថាជាអន្ទាក់ បំណុលការទូតដោយការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសក្រីក្រដើម្បីខ្លួនអាចមានលទ្ធភាពចាប់យកតំបន់យុទ្ធសាស្ត្រនិងពង្រីកយោធារបស់ខ្លួននិងការបោះជំហានសេដ្ឋកិច្ច។ សហភាពអ៊ឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងគម្រោង BRI ផងដែរដែលបានលើកឡើងថាគម្រោងនេះអាចប៉ះបាល់ទៅដល់បរិស្ថាន​ សិទ្ធិមនុស្ស និងវិបត្តិបំណុល។ ទិដ្ឋភាពទូទៅរបស់ BRI...

វិចារណកថាថ្ងៃសុក្រ៖ គោលនយោបាយ mini-budget ទាញសេដ្ឋកិច្ចអង់គ្លេសឱ្យធ្លាក់ក្នុងវិបត្ដិ

នៅក្នុងអំឡុងពេលថ្មីៗនេះ ចក្រភពអង់គ្លេសកំពុងតែពើបប្រទះជាមួយនឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយដែលបានបណ្តាលឱ្យតម្លៃរូបិយប័ណ្ណ «ផោន» របស់អង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសដាក់ចេញនូវគោលនយោបាយ «ថវិការខ្នាតតូច» (mini-budget)។ គោលនយោបាយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ដោយសារតែវាមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ទៅនឹងតម្លៃប្រាក់ផោននោះទេ ប៉ុន្តែវាបានធ្វើឱ្យតម្លៃអតិផរណានៅក្នុងចក្រភពអង់គ្លេសកើនឡើងកាន់តែខ្ពស់ផងដែរ។ នៅក្នុងអត្ថបទនេះដែរយើងនឹងក្រលេកមកមើលអំពីអ្វីទៅជាគោលនយោបាយ«ថវិការខ្នាតតូច»ដែលបានដាក់ចេញ និង ផលប៉ះពាល់នៃគោលនយោបាយនេះ។ តើអ្វីទៅគោលនយោបាយ «ថវិការខ្នាតតូច» របស់រដ្ឋាភិបាលអង់គ្លេស? គោលនយោបាយ«ថវិការខ្នាតតូច»នេះគឺជាគោលនយោបាយសារពើពន្ធដែលបានបង្កើតឡើងដោយរដ្ឋាភិបាលថ្មីថ្មោងរបស់អតីតនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសគឺលោកស្រី Liz Truzz ដែលមានលោក Kwasi Kwarteng ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ជាអ្នកដែលបានចូលរួមក្នុងការបង្កើតគោលនយោបាយនេះ។ គោលនយោបាយនេះដែរត្រូវបានប្រកាសនៅថ្ងៃទី២៣...

សេដ្ឋកិច្ចនៃសហរដ្ឋអាមេរិកពីហានិភ័យមកកាន់សភាពល្អ

កត្តារំខានសំខាន់ៗដូចជាការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ១៩ និងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើសកលលោកធ្លាក់ទៅក្នុងភាពមិនប្រាកដប្រជា រាប់បញ្ចូលទាំងប្រទេសដែលជាមហាអំណាចសេដ្ឋកិច្ចដូចជាចិន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបដែលបានជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ច ឬកំពុងតែឆ្ពោះទៅរកបញ្ហាសេដ្ឋកិច្ច។ យ៉ាងណាមិញ ទោះបីជាស្ថិតនៅក្នុងបរិបទដ៏យ៉ាប់យឺនដូចនេះក្តី ក៏សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតែរក្សាបាននូវភាពរឹងមាំ ទោះបីជាការអភិវឌ្ឍមិនសម្រេចបានដូចការរំពឹងទុកមួយរយភាគរយ ក៏នៅតែមានសូចនាករសំខាន់ៗមួយចំនួនបានចង្អុលបង្ហាញពីភាពល្អប្រសើររបស់សេដ្ឋកិច្ចប្រទេសនេះ។ ភាពចម្រូងចម្រាសជុំវិញបញ្ហាវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក សេដ្ឋវិទូកម្រនឹងដឹងថាវិបត្តិសេដ្ឋកិច្ចបានចាប់ផ្ដើមពីពេលណាមកណាស់ ព្រោះពេលខ្លះទាល់តែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចទើបដឹងថាវាបានកើតឡើងហើយ ឬពេលខ្លះទៀតទាល់តែវិបត្តិ សេដ្ឋកិច្ចនោះបានបញ្ចប់ទៅវិញទើបដឹងថាខ្លួនបានឆ្លងកាត់វារួចហើយ។ នៅពេលដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះផ្ទួនៗជាប់គ្នានៅក្នុងពីរត្រីមាសដំបូង និងជួបប្រទះនឹងអត្រាអតិផរណាខ្ពស់ហួសហេតុ វាបានបង្កឱ្យមានការព្រួយបារម្ភជាច្រើនថាសហរដ្ឋអាមេរិកកំពុងតែធ្លាក់ចូលទៅក្នុងការជាប់គាំងនៃសេដ្ឋកិច្ច (Economic Recession)។ ប៉ុន្តែការកំណត់និយមន័យឱ្យការជាប់គាំងសេដ្ឋកិច្ច នេះគឺមិនមាននិយមន័យគោលមួយទេ។ ជាក់ស្តែង ការិយាល័យស្រាវជាវសេដ្ឋកិច្ចជាតិ (National...

ហេតុអ្វីបានជាលុយបាតថៃហើមដល់ជាង ៣៧ ក្នុង ១ ដុល្លារអាមេរិក?

លុយហើមគឺជាក្រៀមភាសាដែលប្រជាពលរដ្ឋយើងសព្វថ្ងៃឧស្សាហ៍ប្រើប្រាស់ក្នុងការសម្គាល់រូបិយវត្ថុមួយបានធ្លាក់ថ្លៃបើធៀបជាមួយលុយដុល្លារអាមេរិក។ ជាក់ស្ដែង លុយបាតដែលជារូបិយវត្ថុរបស់ប្រទេសថៃ និងធ្លាប់ត្រូវបានអ្នកជំនាញវាយតម្លៃខ្ពស់បានដាំក្បាលចុះបន្តិចម្ដងៗរាប់ចាប់ពីវត្ដមានកូវីដ១៩បានកើតឡើង ហើយបន្តចុះដល់ ៣៧ បាតក្នុងមួយដុល្លាអាមេរិក។ គួររំលឹកបន្តិថា ជាទូទៅលុយបាតមានតម្លៃល្បាក់ពី ៣០-៣៣ ក្នុងមួយដុល្លារអាមេរិកប៉ុណ្ណោះ ហើយតម្លៃលុយបាតបច្ចុប្បន្នគឺស្ថិតក្នុងសភាពទាបបំផុតក្នុងរយៈពេលជាង ១៦ ឆ្នាំ។ ដូចនេះ តើកត្តាអ្វីដែលធ្វើឱ្យលុយបាតធ្លាក់ថ្លៃ? ស្ថានភាពសេដ្ឋកិច្ចពិភពលោកហាក់ដូចនៅកណ្ដាលសាគរ បើរាប់ចាប់ពីឆ្នាំ២០២០មក សេដ្ឋកិច្ចពិភពលោកបានជួបប្រទះនូវព្រឹត្ដិការណ៍ក្ងានខ្មៅ (Black Swan) ជាច្រើនលើកដែលរាប់ចាប់ពីវត្ដមាននៃកូវីដ១៩ រហូតមកដល់ការសម្រេចចិត្ដឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងគ្រហុកអតិផរណា។ វិបត្ដិថាមពលដែលកើតឡើងចាប់ពីពាក់កណ្ដាលឆ្នាំ២០២១ និងសង្គ្រាមសេដ្ឋកិច្ចរវាងប្រទេសរុស្ស៊ីនិងលោកខាងលិចក៏បានធ្វើឱ្យប្រភពថាមពលដែលមានដូចជាប្រេងឥន្ធនៈ...

ឥទ្ធិពលការប្រែប្រួលអាកាសធាតុបានជះមកលើសេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្ដេច?

នាពេលបច្ចុប្បន្ន ទោះបីជាវិបត្ដិកូវីដ១៩ហាក់ស្រាកស្រាន្ដ ប៉ុន្តែបញ្ហាបម្រែបម្រួលអាកាសធាតុដែលមានវត្ដមានមុនកូវីដ១៩ហើយបច្ចុប្បន្នក៏នៅតែបន្តអង្រួនពិភពលោក។ តំបន់ខ្លះកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយតំបន់ខ្លះទៀតជួបប្រទះនូវគ្រោះរាំងស្ងួត ដែលទាំងនេះសុទ្ធសឹងតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលបានរងផលប៉ះពាល់រាប់សិបលានដុល្លារ។ គ្រោះធម្មជាតិដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុទាំងអស់នេះបានធ្វើឱ្យគ្រួសារជាច្រើន ជាពិសេសអ្នកដែលពឹងផ្អែកលើវិស័យកសិកម្មធ្លាក់ក្នុងភាពក្រីក្រ ដែលតម្រូវឱ្យរដ្ឋាភិបាលបញ្ចេញថវិការជាតិដើម្បីស្ដារស្ថានភាពឡើងវិញ ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានស្ថានភាពមិនច្បាស់លាស់។ ទឹកជំនន់ផង គ្រោះទុរ្ភិក្សផង! ជាក់ស្តែង ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននៅពេលនេះគឺជាការដាស់តឿនមួយដល់ពិភពលោកស្តីពីការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុព្រោះយ៉ាងហោចណាស់មនុស្ស ៣៣ លាននាក់បានទទួលផលប៉ះពាល់ពីគ្រោះមហន្តរាយនេះ ហើយបើគិតត្រឹមថ្ងៃទី៩ ខែកញ្ញា មនុស្សជាង ៦៦៤,០០០ នាក់កំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួន ដោយខ្វះខាតទីជំរក អាហារ ទឹកស្អាត និងអនាម័យ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងថា...

ទោះជាប្រទេសមានបំណុលច្រើន ប៉ុន្តែសេដ្ឋកិច្ចជប៉ុននៅតែខ្លាំង

ប្រទេសជប៉ុនគឺជាប្រទេសដែលបានទទួលចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ក្នុងងារជាប្រទេសមានបំណុលជាតិច្រើនជាងគេបង្អស់ ប្រសិនបើធៀបទៅនិងទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ យោងទៅតាមការចេញផ្សាយរបស់គេហទំព័ររបស់ World Population Review នៅក្នុងឆ្នាំ២០២២នេះ បំណុលរបស់ប្រទេសជប៉ុនគឺមានទំហំដល់ទៅ ២៣៤% នៃទំហំផលិតផលក្នុងស្រុកសរុប ដែលតួរលេខនេះត្រូវបានតាមដោយប្រទេសវេណេស៊ុយអេឡាដែលជាប្រទេសមានបំណុលច្រើនជាងគេលំដាប់ទី២។ ប៉ុន្តែហេតុអ្វីទៅបានជាប្រទេសជប៉ុននៅតែត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចដ៏រឹងមាំដដែល? ហើយហេតុអ្វីទៅបានជាប្រទេសនេះមិនមានបញ្ហាសេដ្ឋកិច្ចដូចប្រទេសផ្សេងទៀតដែលមានបំណុលសេដ្ឋកិច្ចកប់ពពកយ៉ាងដូច្នេះដែរ? តើបំណុលដ៏លើសលប់របស់ប្រទេសជប៉ុនកើតឡើងដោយសារអ្វី? បំណុលរបស់ប្រទេសជប៉ុនបានចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងអំឡុងទសវត្សរ៍ ១៩៧០ មកម្ល៉េះ។ ចាប់តាំងពីឆ្នាំ ១៩៧១ មក កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនមានការថមថយជាខ្លាំងគឺពីកំណើន ៤% ទៅកាន់ ១% នៅក្នុងចន្លោះឆ្នាំ...

ប្រទេសចិនផ្ដើមសម្រាលបន្ទុកកម្ចីជាមួយប្រទេសក្រីក្រ

ពិភពលោកចាប់ផ្ដើមទទួលស្គាល់ប្រទេសចិនបន្តិចម្ដងៗថាជាមហាអំណាចឈានមុខគេនៅតំបន់អាស៊ី និងជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិក។ អ្នកវិភាគភូមិសាស្ត្រនយោបាយមួយចំនួន ដូចជាលោក Kishore Mahbubani ក៏មានទស្សនៈសុទិដ្ឋិនិយមថាចិននឹងរះឡើងជាមហាអំណាចដែលនាំមកនូវសន្តិភាពដល់សណ្ដាប់ធ្នាប់ពិភពលោក។ ក៏ប៉ុន្តែ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក John Mearsheimer អ្នកគាំទ្រទ្រឹស្ដីប្រាកដនិយម បានបដិសេធចំពោះទស្សនៈមួយនេះ ដោយបានសង្កត់ធ្ងន់ថាចិននឹងប្រែក្លាយអំណាចសេដ្ឋកិច្ចរបស់ខ្លួនទៅជាអំណាចយោធាក្នុងតំបន់ និងពិភពលោក។ ដូច្នេះ ទើបមហាអំណាចចិនខិតខំពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់ខ្លួនឱ្យជ្រៀតចូលក្នុងសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍ តាមរយៈជំនួយឥតសំណង និងកម្ចីហិរញ្ញវត្ថុដែលមានលក្ខខណ្ឌងាយស្រួល។ យុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) យោងតាមការចុះផ្សាយរបស់ SILK ROAD BRIEFING...

ហេតុអ្វីបានជាសេដ្ឋកិច្ចចិនកំពុងជួបការលំបាក?

រយៈពេលជាង២ទស្សវត្សនេះ សេដ្ឋកិច្ចប្រទេសចិនមានការរីកលូតលាស់គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងកំណើនប្រមាណ១០%ក្នុងមួយឆ្នាំដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលេខ២នៅលើពិភពលោក។ ក៏ប៉ុន្តែ គិតត្រឹមខែមិថុនានៃឆ្នាំ២០២២នេះ សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងស្ថិតនៅលើកំណើនយឺតបំផុត។ បើយោងតាម tradingeconomics អត្រានៃកំណើនផលិតផលក្នុងស្រុក(GDP)បានធ្លាក់ចុះរហូតដល់ទៅ២.៦% ហើយអត្រាកំណើនGDPប្រចាំឆ្នាំមានត្រឹមតែ0.៤%តែប៉ុណ្ណោះ ដែលទាំងនេះគឺបណ្តាលមកពីមូលហេតុជាច្រើនដូចជាការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនិងការបន្តអនុវត្តគោលនយោបាយកូវីដសូន្យដល់តឹងរឹងជាដើម។ ដូច្នេះ សប្តាហ៍នេះយើងនឹងមកធ្វើការសិក្សាទៅលើបញ្ហាដែលកំពុងតែធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែមានសភាពអាប់អួរឡើង។ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅចិន វិស័យអចលនទ្រព្យជាវិស័យមួយក្នុងចំណោមវិស័យដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចចិន។ យោងតាមរបាយការណ៍របស់ Economic Times វារួមចំណែក២៩%នៃផលិតផលក្នុងស្រុកសរុប (GDP) និង ស្ថិតនៅចន្លោះពី៣០%ទៅ៤០%នៃប្រាក់កម្ចីធនាគារសរុប។ តួយ៉ាង បើយើងក្រឡេកមកមើលអ្វីដែលកំពុងកើតឡើងនៅប្រទេសចិនពេលនេះវិញ យើងឃើញថាវិស័យអចលទ្រព្យនេះកំពុងជាប់គាំងនៅពេលដែលផ្ទះជាច្រើនមិនអាចបញ្ចប់ការសាងសង់បានដោយសារតែក្រុមហ៊ុនវិនិយោគធំៗកំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ឬបំណុលនិងការធ្វើពហិការមិនបង់ប្រាក់របស់អ្នកទិញផ្ទះ។ វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យ តាមទ្រឹស្ដីសេដ្ឋកិច្ច និងតាមដាននៃប្រវត្ដិសាស្ត្រ បានបង្ហើយថាការកើនឡើងខ្ពស់ពេកនៃចលនទ្រព្យអាចនឹងងាយបង្កជាហានិភ័យទៅដល់សេដ្ឋកិច្ចក៏ដូចជាប្រព័ន្ធធនាគារ។...

តើហេតុអ្វី Balance of Payment របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីសេដ្ឋកិច្ច?

យើងប្រាកដជាបានដឹងជារឿយៗមកហើយ អំពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលបានវ៉ាដាច់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ ២០១០ ហើយក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខពីរបន្ទាប់ពីប្រទេសអាមេរិក។ នៅជុំវិញបរិបទសេដ្ឋកិច្ចពិភពលោកថ្មីនេះ ការសិក្សារស្រាវជ្រាវទាក់ទងទៅនឹងដំណើរការនិងការវិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សេដ្ឋវិទូនិងអ្នកស្រាវជ្រាវផ្សេងៗ។ ក្នុងនោះដែរក៏មានការពិភាក្សាទៅលើជញ្ជីងទូទាត់របស់ប្រទេសចិនផងដែរដោយសារតែប្រទេសចិនមានអតិរេក(ផលលើស)គណនីចរន្ត គណនីមូលធន និង គណនីហិរញ្ញវត្ថុនៅក្នុងពេលតែមួយ ដែលនៅត្រង់នេះគឺខុសចាកអំពីទ្រឹស្តីសមតុល្យជញ្ជីងទូទាត់នៅក្នុងសេដ្ឋកិច្ចវិទ្យា។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមកស្វែងយល់អំពីថាតើអ្វីទៅគឺជា ជញ្ជីងទូទាត់? តើជញ្ជីងទូទាត់មានដំណើរការប្រព្រឹត្តិទៅយ៉ាងដូចម្តេចខ្លះ? តើមូលហេតុអ្វីបានជាជញ្ជីងទូទាត់របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីនៃសមតុល្យជញ្ជីងទូទាត់? និយមន័យ និង សមាសធាតុនៃជញ្ជីងទូទាត់ ជញ្ជីងទូទាត់ ឬជាភាសារអង់គ្លេសហៅថា «Balance of Payment» គឺជារបាយការណ៍ចំណូលចំណាយទាំងអស់របស់ប្រទេសមួយនៅក្នុងប្រតិបត្តិការអន្តរជាតិនៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។ នេះមានន័យថា...

តើសេដ្ឋកិច្ចរុស្ស៊ីអាចរស់ជាមួយទណ្ឌកម្មពីប្រទេសលោកខាងលិចបានយ៉ាងដូចម្ដេច?

បរិបទសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើតឱ្យមានការភ្ញាក់ផ្អើលជាច្រើនមកដល់ពិភពលោកដែលអាចរាប់ចាប់ពីការសម្រេចចិត្ដបើកការវាយប្រហាររបស់រុស្ស៊ី ការដាក់ទណ្ឌកម្មរុស្ស៊ីរហូតដល់ក្លាយជាប្រទេសទទួលរងទណ្ឌកម្មសេដ្ឋកិច្ចច្រើនជាងគេ និងការណ៍ដែលរុស្ស៊ីអាចដកដង្ហើមសេដ្ឋកិច្ចខណៈប្រទេសដែលព្យាយាមសង្កត់សេដ្ឋកិច្ចរុស្ស៊ីកំពុងទទួលរងផលប៉ះពាល់ទៅវិញ។ ប្រទេសដែលដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដូចជាប្រទេសក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានជួបប្រទះនូវការកើនឡើងអតិផរណាជាលំដាប់ និងការធំក្លិនចំហាយឱនភាពសេដ្ឋកិច្ច។ ដូចនេះហើយទើបគេសួរថា តើប្រទេសលោកខាងលិចយកថ្មទៅបោះសង្កត់ទៅលើរុស្ស៊ី​ ឬបោះទៅចំជើងខ្លួនឯង? ជាក់ស្ដែង អតិផរណារបស់តំបន់អឺរ៉ូត្រូវបាន Eurostat រំពឹងថានឹងកើនដល់ ៨.៩% ខណៈលុយអឺរ៉ូបានធ្លាក់ចុះស្មើដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។ មិនខុសពីសហភាពអឺរ៉ុប អតិផរណារបស់សហរដ្ឋអាមេរិកក៏បានឡើងដល់ ៩.១% ដែលធ្វើឱ្យសេដ្ឋវិទូរបារម្ភពីឱនភាពសេដ្ឋកិច្ច។ ។ ដូចនេះ ហេតុអ្វីបានជាស្ថានភាពសេដ្ឋកិច្ចរុស្ស៊ីនៅតែល្អ...
spot_img

អត្ថបទពេញនិយម