ប្រធានាធិបតីសហរដ្ឋអាមេរិក រាប់ចាប់តាំងពីប្រធានាធិបតី George W. Bush រហូតមកដល់ ប្រធានាធិបតី ចូ បៃឌិន បានយកចិត្ដទុកដាក់ទៅលើការពង្រីកអំណាចរបស់ប្រទេសចិន។ យ៉ាងណាមិញ ទោះបីជា ប្រធានាធិបតី George W. Bush ជាអ្នកផ្ដើមមុនគេថាចិនគឺជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រក្ដី ប៉ុន្តែក្រោយពីការវាយប្រហារនៅអគារភ្លោះមក លោកបានងាកមកផ្ដោតលើសង្គ្រាមប្រឆាំងភេរវកម្មវិញ។ មកដល់សម័យលោកប្រធានាធិបតី បា រ៉ាក់អូបាម៉ា វិញ គឺមានយុទ្ធសាស្ត្រ...
ត្បិតតែឆ្នាំ២០២០ គឺជាឆ្នាំដែលប្រទេសចិនទទួលការវាយលុកពីកូវីដ១៩ដោយមិនបានត្រៀមទុកជាមុន។ យោងតាមក្រាបរបស់ National Bureau of Statistics of China កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានដាំក្បាលចុះយ៉ាងជ្រៅកាលពីត្រីមាសទី ១ ដែលធ្លាក់ដល់ -៦,៨% ហើយប្រទេសចិនបានដើរចេញពីឆ្នាំ២០២០ ដោយកំណើនសេដ្ឋកិច្ច ៦,៨% និងចាប់ផ្ដើមសេដ្ឋកិច្ចត្រីមាសទី ១ នៅឆ្នាំ២០២១ ដោយកំណើនសេដ្ឋកិច្ច ១៨,៣%។
យ៉ាងណាមិញ ភាពជោគជ័យនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះមិនបានយូរឡើយ ដែលកំណើនសេដ្ឋកិច្ចបានចាប់ផ្ដើមធ្លាក់ចុះចាប់ពីត្រីមាសទី ២...