"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ

ហេតុអ្វីបានជាប្រទេសថៃសម្រុកធ្វើបាតុកម្មខណៈកូវីដ១៩កំពុងយាយីខ្លាំង?

ត្បិតតែកូវីដ១៩កំពុងតែលុកលុយព្រះរាជាណាចក្រថៃ ក៏ប៉ុន្តែវិបត្ដិនយោបាយក៏នៅតែបន្តដ៏ក្ដៅគគុកដែរ។វិបត្ដិនយោបាយរបស់ថៃដែលកំពុងប្រទះនិងបាតុកម្មបន្តបន្ទាប់ពីសំណាក់ប្រជាជនថៃគឺដោយសារការមិនពេញចិត្តនឹងរាជរដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា​​ Prayut Chan-o-cha ។ ទោះជាប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងយ៉ាងណា ក៏នៅក្រុមបាតុករថៃនៅតែប្រថុយប្រថានដើម្បីជួបជុំគ្នាធ្វើបាតុកម្មដើម្បីឱ្យលោកនាយករដ្ឋមន្រ្តៃថៃចុះចេញពីតំណែង ដោយសារតែបញ្ហានយោបាយយូរឆ្នាំ និងកំហឹងលើរដ្ឋាភិបាលដែលអសម្ថភាពក្នុងការដោះស្រាយបញ្ហាការរាតត្បាតជំងឺកូវិដ១៩។ បើគិតមកត្រឹមខែសីហា មានការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលីសថៃជាច្រើនសារ ហើយក្រុមប៉ូលីសបានប្រើប្រាស់កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់ការបង្កសកម្មភាពអសន្តិសុខ។ បាតុកម្មនៅប្រទេសថៃមិនមែនទើបនឹងមាននោះទេ ការតវ៉ាបានចាប់ផ្តើមពីដើមឆ្នាំ២០២០ ដោយសារការមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រាយុទ្ធ ដែលកាន់កាប់អំណាចតាមរយៈការធ្វើរដ្ឋប្រហារពីឆ្នាំ ២០១៤។ ការមិនពេញចិត្តរបស់ប្រជាជន បានធ្វើ​ឱ្យមានការតវ៉ាទាមទារឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង​​ និងរៀបចំរដ្ឋាភិបាលប្រជាធិបតេយ្យសារជាថ្មី។ បាតុកម្មរបស់យុវជនថៃ៖...

គោលនយោបាយការបរទេសរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចំពោះចិន និងអាមេរិក

សាធារណរដ្ឋហ្វ៊ីលីពីន សាធារណរដ្ឋហ្វ៊ីលីពីនជាប្រទេសដែលធ្លាប់ត្រូវបានស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសអេស៉្បាញ (១៥៦៥–១៨៩៨) និងសហរដ្ឋអាមេរិក (១៨៩៨–១៩៤៦)។ ក្រោយទទួលបានឯករាជ្យនៅឆ្នាំ១៩៤៦ ពីសហរដ្ឋអាមេរិក ប្រទេសនេះបានទទួលនូវមរតកនៃរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច។ មាត្រា២នៃរដ្ឋធម្មនុញ្ញហ្វ៊ីលីពីនឆ្នាំ១៩៨៧ បានចែងថា «ហ្វ៊ីលីពីនគឺជារដ្ឋប្រជាធិបតេយ្យនិងសាធារណរដ្ឋ។ អធិបតេយ្យភាពស្ថិតនៅក្នុងដៃរបស់ប្រជាជន ហើយអំណាចរដ្ឋាភិបាលទាំងអស់កើតចេញពីប្រជាជន។» ប្រធានាធិបតី អនុប្រធានាធិបតី និងសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជ្រើសតាំងជារៀងរាល់អាណត្តិដែលមានរយៈពេល៦ឆ្នាំ។ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលជាប្រធានគណបក្សប្រជាធិបតេយ្យហ្វ៊ីលីពីន - អំណាចប្រជាជន...

នយោបាយ​ប្រទេស​មហាអំណាច​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក

​ក្នុងរយៈពេល​ប្រាំមួយ​ថ្ងៃ​នៅ​ឯ​រាជធានី​តូក្យូ (​To​k​y​o) ​នៃ​ប្រទេស​ជប៉ុន​ ​កម្មវិធី​កីឡា​អន្តរជាតិ​អូ​ឡាំ​ពិ​ក​បាន​ប្រារព្ធ​ឡើង​ដោយមាន​ការចូលរួម​ពី​កីឡាករ​និង​កីឡា​ការិនី​ជាច្រើន​នាក់​។​ ​កម្មវិធី​អូ​ឡាំ​ពិ​ក​លើក​នេះ​ ​គឺ​ខុសប្លែក​ពី​កម្ម​វី​ធី​អូ​ឡាំ​ពិ​ក​កន្លង​ផុត​ទៅ​ដោយសារតែ​កម្មវិធី​អូ​ឡាំ​ពិ​ក​តូក្យូ​២​០​២​០ គឺប្រារព្ធឡើងនៅក្នុងពេលដែលពិភពលោកកំពុងតែជួបប្រទះនូវជំងឺរាតត្បាតជាសកលគឺកូវីដ១៩។ ប៉ុន្តែទោះជាយ៉ាងណាប្រទេសភាគច្រើននៅតែបន្តបញ្ជូនក្រុមកីឡាករកីឡាការិនីរបស់ខ្លួនដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធីកីឡាដែលប្រារព្ធតែម្តងក្នុងរយៈពេល ៤ ឆ្នាំនេះ។ ក្នុងចំណោមប្រទេសទាំងឡាយដែលបានចូលរួម ប្រទេសចិននិងសហរដ្ឋអាមេរិកបន្តបញ្ជូនកីឡាកររបស់ខ្លួននៅចំនួនច្រើនដដែល ដែលប្រទេសចិនបានបញ្ចូនកីឡាករចំនួន៤០៦នាក់ និងរួមបញ្ចូលទាំងសមាជិកដទៃទៀតដូចជាគ្រូបង្វឹក មានចំនួនសរុបដល់ទៅ៧៧៧នាក់ដែលជាចំនួនច្រើនជាងគេបើប្រៀបធៀបនឹងចំនួនដែលប្រទេសខចិនបានបញ្ចូនទៅកម្មវិធីអូឡាំពិកពីមុនមក។ ចំណែកឯសហរដ្ឋអាមេរិកវិញ​ បានបញ្ចូនកីឡាករចំនួន៦១៣នាក់ ដែលលើសពីចំនួន៥៥៤នាក់ ដែលសហរដ្ឋអាមេរិកបានបញ្ចូនទៅកាន់អូឡាំពិកទីក្រុង Rio ក្នុងឆ្នាំ២០១៦។ ក្នុងកម្មវិធីរយៈពេល ២ សប្តាហ៍នេះ...

​ការ​ដកទ័ព​ពី​អ៊ី​រ៉ា​ក់​បង្ហាញ​ពី​ជំហរ​មិន​ច្បាស់​ការ​របស់​អាមេរិក

បន្ទាប់​ទ័ព​អាមេរិក​បាន​ឈរ​ជើង​នៅ​អ៊ី​រ៉ា​ក់​អស់​រយៈពេល​ ​១​៨​ឆ្នាំ​កន្លងមក​ ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ (Jo​e​ ​Bide​n) ​បាន​ប្រកាស​គ្រោង​នឹង​ដក​កងទ័ព​ពី​អ៊ី​រ៉ា​ក់​នៅ​ខែកញ្ញា​ឆ្នាំ​ ​២​០​២​១​ ​នេះ​។​ ​យោង​តាម​សេចក្តីថ្លែង​ការ​ពី​សេតវិមាន​ ​បាន​ប្រកាស​ថា​នឹង​ដក​កងកម្លាំង​យោធា​ចេញ ប៉ុន្តែនឹងបន្តការហ្វឹកហ្វឺនដល់កងទ័ពអ៊ីរ៉ាក់ក្នុងការប្រយុទ្ធតទល់នឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ក្រោយពីប្រធានាធិបតី ចូ បៃដិន មានជំនួបជាមួយនឹង នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកមូស្តាហ្វា អាល់កាឌីមី ​(Mustafa al-Kadhimi)។ យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា...

ទំនាក់ទំនងសហរដ្ឋអាមេរិក–គុយបា និង បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​គុយបា

បន្ទាប់ពីសហភាព​សូវៀត​បាន​ដួលរលំ​ជា​ស្ថាពរ​នៅឆ្នាំ១៩៩១ បណ្ដា​ប្រទេស​កុម្មុយនីស្ដ​និយម​ និងសង្គម​និយម​ដែល​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ​ (Planned Economy) បានជួបនឹងការបរាជ័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសគុយបាត្រូវបានធ្លាក់ចុះ ៣៥% ក្នុងរយៈពេលត្រឹមតែបីឆ្នាំ  ផលិតផលកសិកម្មធ្លាក់ចុះ ៤៧% និងវិស័យសំណង់ធ្លាក់ចុះ ៧៤% នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ JACOBIN។ ទោះជាយ៉ាងណា ក្រោមរដ្ឋការ បារ៉ា​ក់​ អូ​បា​ម៉ា Barack Obama...

ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ៖ គ្មានឱកាសក្នុងការស្រោចស្រង់ឬទេ?

នៅក្នុងខែមិថុនា ឆ្នាំ២០២១កន្លងផុតទៅនេះ ប្រទេសអ៊ីរ៉ង់បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងជំនួសលោក Hasan Rouhani ដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ង់ក្រោយពីលោកបញ្ចប់អាណត្តិទីពីររបស់លោកនៅក្នុងខែសីហាខាងមុខនេះ។ លទ្ធផលការបោះឆ្នោតបានបង្ហាញថាលោក Ebraham Raisi បានទទួលជ័យជំនះដោយលោកបានទទួលសន្លឹកឆ្នោតដ៏ច្រើនលើសលុបគឺស្មើនឹង៧២.៣៥% នៃចំនួនសន្លឹកឆ្នោតទាំងអស់។ លោក Ebraham Raisi គឺជាអ្នកនយោបាយអភិរក្សនិយមដែលមកពីគណបក្ស Combatant Clergy Association (CCA) ដែលជាគណបក្សមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នរដ្ឋកំពូលៗមួយចំនួនរបស់ប្រទេសអ៊ីរ៉ង់ដែលសព្វថ្ងៃនេះ។ ការទទួលជ័យជំនះរបស់លោកគឺបានផ្តល់សញ្ញាថាប្រទេសអ៊ីរ៉ង់នឹងឈានទៅរកនូវគោលដៅថ្មីក្នុងកិច្ចការទំនាក់ទំនងការបរទេស ជាពិសេសគឺពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកតែម្តង។ ជាក់ស្តែងប្រធានាធិបតីរូបនេះបានថ្លែងនៅក្នុងសន្និសីទកាសែតថា “ទេ”...

ការរកឃើញសាកសពកុមារជនជាតិដើមជាង២០០នាក់នៅសាលា Kamloops នៃប្រទេសកាណាដា

នាចុងខែឧសភា ឆ្នាំ២០២១នេះ​ អ្នកនាង Rosanne Casimir ដែលជាប្រធាននៃ Tk’emlups te Secwepemc First Nation របស់ប្រទេសកាណាដា បានប្រកាសនូវការកឃើញដ៏រន្ធត់មួយ ដោយពួកគេបានរកឃើញនូវអដ្ឋិធាតុរបស់កុមារជនជាតិដើមចំនួន២១៥នាក់ ក្នុងនោះមានកុមារខ្លះមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ នៅក្នុងសាលាសាសនាជនជាតិដើមឥណ្ឌា Kamloops ដែលបានបិទទ្វារតាំងពីឆ្នាំ ១៩៧៨មកម្ល៉េះ។ ការរកឃើញនេះគឺជា “ការបាត់បង់មួយដ៏មិននឹងស្មានដល់” ដោយសពទាំងនេះពុំមានឯកសារបញ្ចាក់ និងមិនបានចុះបញ្ចី បញ្ចាក់ដោយអ្នកនាង...

តើពិភពលោកត្រូវការ B3W របស់ក្រុមប្រទេសទាំង៧ G7 ឬក៏ត្រូវការ BRI របស់ប្រទេសចិន?

ដើមកំណើតនៃក្រុមប្រទេសទាំង៧ (Group 7) វេទិការជជែកពិភាក្សារវាងក្រុមប្រទេសទាំង៧ Group 7 មិនមែនជាស្ថាប័នអន្តររដ្ឋាភិបាលផ្លូវការនោះទេ ប៉ុន្តែវាជាការបង្កើតឡើងនៅឆ្នាំ១៩៧៥ ដោយមានសហស្ថាបនិកដំបូង៦ប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បារាំង និង ជប៉ុន មួយឆ្នាំក្រោយមកទៀត ប្រទសកាណាដា ក៏បានចូលរួមជាមួយបន្ថែម បង្កើតបានជាក្រុមប្រទេសទាំង៧ ឬហៅកាត់ថា G7។ ផ្អែកទៅលើគេហទំព័រក្រុមប្រឹក្សាទំនាក់ទំនងបរទេស ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចខ្លាំងក្លា ប្រកាន់លទ្ធិប្រជាធិបតេយ្យ...

ប្រទេសហុងគ្រី៖ មិត្តដែកថែបរបស់ចិនក្នុងសហភាពអឺរ៉ុប?

នាដើមខែមិថុនា​នេះ នៅឯរដ្ឋធានីបូដាផាស់(Budapest)​​​ ប្រទេសហុងគ្រីមានមនុស្សជាច្រើនរយនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវ។ ការធ្វើបាតុកម្មនេះគឺទាមទារឱ្យលោក Viktor Orbánដែលជានាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីបញ្ឈប់នូវគម្រោងសាងសង់សាកលវិទ្យាល័យមួយគឺសាកលវិទ្យាល័យហ្វូដាន (Fudan)។ សាកលវិទ្យាល័យហ្វូដានជាសាកលវិទ្យាល័យមួយដែលមានឈ្មោះល្បីល្បាញនៅឯប្រទេសចិន។ រដ្ឋាភិបាលលោក Viktor Orbán បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងភាគីសាកលវិទ្យល័យហ្វូដាន ដោយពួកគេអះអាងថាការអនុញ្ញាតឱ្យសាកលវិទ្យាល័យមួយនេះមានវត្តមាននៅលើប្រទេសហុងគ្រីនឹងជួយអភិវឌ្ឍដល់វិស័យអបរំថ្នាក់ឧត្តមសិក្សារបស់ប្រទេសហុងគ្រី ហើយនឹងទាំងទាក់ទាញសិស្សអន្តរជាតិឱ្យមកសិក្សាក្នុងប្រទេសហុងគ្រីឱ្យកាន់តែច្រើនជាងមុន។ ប្រសិនបើគម្រោងនេះនៅតែបន្ត សាកលវិទ្យាល័យមួយនេះនឹងស្ថាបនារួចរាល់ក្នុងឆ្នាំ២០២៤ ហើយនឹងក្លាយជាសាកលវិទ្យាល័យដែលមានសាខាមុនដំបូងគេបង្អស់ក្នុងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែមតិរបស់គណបក្សប្រឆាំងបានបកស្រាយថាកិច្ចព្រមព្រៀងនេះបានផ្តល់ផលអវិជ្ជមានទៅដល់ប្រជាជនហុងគ្រីដែលជាអ្នកបង់ពន្ធជូនរដ្ឋដែលទឹកប្រាក់របស់ពួកគេបានចំណាយលើការស្ថាបនាសាកលវិទ្យាល័យមួយនេះទៅវិញទេ។ បើយោងតាមឯកសាររបស់សារព័ត៌មានស៊ើបការណ៍ឈ្មោះថា Direkt36 បានឱ្យដឹងថាការចំណាយលើការសាងសង់សាកលវិទ្យាល័យមួយនេះគឺចំណាយទឹកប្រាក់ស្មើនឹងទឹកប្រាក់ ១.៨ ប៊ីលានដុល្លាសហរដ្ឋអាមេរិក ដែលចំនួនទឹកប្រាក់នេះគឺលើសពីកញ្ចប់ថវិកាដែលរដ្ឋាភិបាលហុងគ្រីចំណាយលើវិស័យអប់រំជាតិ។ លើសពីនេះទៅទៀត...

វិវាទចាស់វស្សារវាងអ៊ីស្រាអែល–ប៉ាលេស្ទីន

ជម្លោះអន្តរជាតិដែលអូសបន្លាយពេលវេលាច្រើនឆ្នាំ ច្រើនជំនាន់ ច្រើនទសវត្សរ៍ ហើយដែលពិបាករកដំណោះស្រាយបាននឹងកំពុងមានវត្តមានឡើងច្រើនគួរកត់សម្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។ បញ្ហានេះអាចនឹងរីករាលដាលក្នុងចំណោមប្រទេសដែលជាប់ពាក់ព័ន្ធបន្តិចម្ដងៗ ហើយបង្ករឱ្យកើតមានអស្ថេរភាព និងអសន្តិសុខពិភពលោកទាំងមូល។ ជាក់ស្ដែង ​ជម្លោះរយៈពេលវែងមួយចំនួនដែលមិនទាន់អាចដោះស្រាយបានដូចជា សង្រ្គាមស៊ីវិលនៅ​អាហ្វហ្កានិស្ថាន ស៊ីរី ស៊ូដង់ខាងត្បូង លីប៊ី វិវាទព្រំដែនរវាងអាមេនីនិងអាស៊ែបៃហ្សង់ អ៊ុយក្រែន តួកគី អ៊ីស្រាអែលនិងប៉ាលេស្ទីន សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត កងជីវពលអ៊ីស្លាមនៅប៉ាគីស្ថាន​ ជម្លោះនៅអេត្យូពី​ ហិង្សាឧក្រិដ្ឋកម្មនៅប្រទេសម៉ិកស៊ិក ទំនាស់អធិបតេយ្យភាពរវាងតៃវ៉ាន់និងចិន ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់...

បេឡារុសក្រោមរដ្ឋាភិបាលលោក Lukashenko និងរបបផ្តាច់ការចុងក្រោយរបស់អឺរ៉ុប

នៅថ្ងៃទី២៣ ខែឧសភា ជើងយន្តហោះមួយគ្រឿងដែលដឹកអ្នកដំណើរប្រមាណ១២០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Ryan Air បានជួបនូវព្រឹត្តិការណ៏មួយ ដែលយន្តហោះមួយគ្រឿងនេះជិតឆ្លងផុតពីដែនអាកាសរបស់ប្រទេសបេឡារុស (Belarus) ហើយសំដៅទៅទីក្រុងវីលនៀស​(Vilnius) ប្រទេសលីទុយអានី(Lituania) ប៉ុន្តែស្រាប់តែយន្តហោះចម្បាំងMiG-29 បានរារាំងយន្តហោះមួយនេះមិនឱ្យចាកចេញពីដែនអាកាសរបស់ប្រទេសបេឡារុសទេ។ យន្តហោះមួយនេះត្រូវបានយន្តហោះចម្បាំងបញ្ជាឱ្យបកក្រោយហើយឆ្ពោះទៅរកប្រលានយន្តហោះរបស់រដ្ឋធានីមីនស្កឹ(Minsk) ប្រទេសបេឡារុសវិញ។ នៅពេលដែលយន្តហោះនេះបានចុះចតមកដល់ដីភ្លាម កងកម្លាំងនគរបាលបេឡារុស​​បានចូលចាប់អ្នកដំណើរម្នាក់ដែលបានធ្វើដំណើរនៅក្នុងយន្តហោះនោះ។ បុរសនោះមានឈ្មោះថា Roman Protasevich ហើយគាត់ត្រូវបានគេស្គាល់ថាជាអ្នកកាសែតនិងសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Alexander Lukashenko។ ក្រោយពីមានព្រឹត្តិការណ៍នេះកើតឡើង ប្រទេសជាច្រើនបានបញ្ចេញប្រតិកម្មទៅកាន់រដ្ឋាភិបាលប្រទេសបេឡារុស...

តើអាមេរិកបានឈានជើងដើរចេញពីវិបត្តិកូវីដ១៩ហើយឬនៅ?

មេរោគកូរ៉ូណា (Coronavirus) ដែលក្រោយមកត្រូវបានអង្គការ​សុខភាព​ពិភព​លោកប្ដូឈ្មោះទៅជា កូវីដ១៩ (COVID-19) គឺជាប្រភេទជំងឺឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សដទៃទៀត ហើយដែលត្រូវបានអ្នកវិទ្យាសាស្ត្របង្ហាញសមតិកម្មថាដើមកំណើតនៃមេរោគនេះអាចឆ្លងចេញពីសត្វប្រចៀវមកកាន់មនុស្សយើង។ បច្ចុប្បន្នភាពនៃការឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៦៧,៤៩២,៧៦៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣,៤៨២,៩០៧នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ជំងឺកាចសាហាវមួយនេះគឺជាវិញ្ញាសាដ៏ពិបាក និងជាបន្ទុកយ៉ាងធ្ងន់ទៅលើបណ្ដាប្រទេសទាំងអស់ក្នុងការខ្នះខ្នែងស្វែងរកដំណោះស្រាយដែលប្រកបដោយគុណភាព និងប្រសិទ្ធភាពបំផុតដើម្បីអាចឆ្លងកាត់ការប្រឡងដ៏គ្រោះថ្នាក់មួយនេះ។ ការធ្វើដំណើរលើនាវាជាមួយគ្នាទាំង១៩៣ប្រទេស ដោយដឹងតែគោលដៅគឺការកំចាត់ជំងឺកូវីដ១៩ ប៉ុន្តែកង្វះយុទ្ធសាស្ត្រនិងវិធីសាស្រ្តក្នុងការធ្វើដំណើរទៅមុខ បានធ្វើឱ្យប្រទេសចំនួនដោយសារការគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបានប្រើប្រាស់វិធីសាស្ត្រយករួចខ្លួនតាមរយៈការប្រើមធ្យោបាយនានាដើម្បីឆ្ពោះតម្រង់ទៅរកគោលដៅជាមុន។​ ជាក់ស្ដែង កាលពីផ្ទុះដំបូងយើងអាចសង្កេតឃើញថាប្រទេសមួយចំនួនបានដណ្ដើមបញ្ជាទិញម៉ាសនិងគ្រឿងឧបករណ៍ពេទ្យយ៉ាងសន្ធឹកសន្ធាប់កាលពីដើមឆ្នាំ២០២០ រហូតដល់ការដណ្ដើមគ្នាទិញថ្នាំវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ប្រទេសមួយចំនួន។ សម្រាប់សហរដ្ឋអាមេរិកវិញ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ