"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ

នយោបាយការបរទេសចិន “ការទូតចចកចម្បាំង” (Wolf Warriror Diplomacy)

រាប់សិបឆ្នាំមកហើយ ទោះបីជាមានការរិះគន់ឬវាយប្រហារដូចព្យុះភ្លៀងយ៉ាងណាពីសំណាក់ប្រទេសដទៃ ប្រទេសចិនតែងឆ្លើយតបក្នុងន័យបញ្ឆិតបញ្ឆៀងលាយឡំជាមួយពាក្យការទូតជាជាងប្រើភ្លើងទ​ល់​​នឹងភ្លើងដោយរិះគន់ឆ្លើយតបចំៗ និងប្រើប្រាស់នយោបាយការបរទេសសងសឹកទៅវិញ។ ក៏ប៉ុន្តែក្រោយមក ប្រទេសចិនក៏បានកាត់បន្ថយគោលនយោបាយទន់ភ្លន់និងភាសាការទូតរបស់ខ្លួន ហើយបែរមករិះគន់ចំៗប្រទេសណាដែលរិះគន់ខ្លួន ដែលក្នុងនោះអាមេរិកនិងអូស្ត្រាលីប្រឈមមុខនឹងចិនច្រើនជាងគេ។ គោលនយោបាយការបរទេសបែបក្រេវក្រោធដែលចំណាត់ការមិនចុះញមនឹងការប្រើប្រាស់សម្ដីបែបគ្រោតគ្រាតនេះត្រូវបានគេដាក់ឈ្មោះថា “ការទូតចចកចម្បាំង” (Wolf Warrior Diplomacy)។ ដូចនេះ តើអ្វីជាការទូតចចកចម្បាំង? តើអ្នកណាចាប់ផ្ដើមការទូតចចកចម្បាំង (Wolf Warrior Diplomacy)មុនគេ? ត្បិតតែគ្មានភស្តុតាងផ្លូវការជាក់ស្ដែងណាមួយ ប៉ុន្តែការទូតចចកចម្បាំងនេះអាចចាប់ផ្ដើមពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ចិនឈ្មោះ Zhao Lijian ដែលលោកចេះតែតបតវាយប្រហារបាញ់បោះពាក្យសម្ដីទៅវិញទៅមកជាមួយប្រទេសដែលបានរិះគន់ចិនតាមបណ្ដាញសង្គម Twitter។ យោងតាមការចេញផ្សាយរបស់...

អំពើប្រល័យពូជសាសន៍អាមេនី៖ កាតាលីសនៃភាពរកាំរកូសសហរដ្ឋអាមេរិក និងតួគី

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១​នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការសម្រេចចិត្តមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកកន្លងមកមិនធ្លាប់បានធ្វើពីមុនមក នោះគឺការទទួលស្គាល់ការសម្លាប់រង្គាលរបស់កងទ័ពចក្រភពអូតូម៉ង់​(សព្វថ្ងៃជាប្រទេសតួគី)មកលើជនជាតិអាមេនី(Armenian)ថាជាអំពើប្រល័យពូជសាសន៍។ នៅក្នុងសេចក្តីថ្លែងការណ៏របស់លោកបានបកស្រាយថា “ប្រជាជនសហរដ្ឋអាមេរិកឧទ្ទិសទៅដល់ជនជាតិអាមេនីទាំងឡាយដែលបានបាត់បង់ជីវិតនៅក្នុងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើង១០៦ឆ្នាំមុន” លោកក៏បានបន្តទៀតថា “ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩១៥ អ្នកចេះដឹងនិងអ្នកដឹកនាំក្នុងសហគមន៏ជនជាតិអាមេនីត្រូវបានចាប់ខ្លួននៅក្នុងរាជធានី​Constantinople ដោយកងកម្លាំងអូតូម៉ង់ ហើយជនជាតិអាមេនីប្រមាណ១លានកន្លះត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន សម្លាប់រង្គាល និងបង្ខំរហូតធ្វើឲ្យពួកគេស្លាប់នៅក្នុងគោលនយោបាយសម្លាប់ជាទ្រង់ទ្រាយធំមួយ។” ប្រវតិ្តនៃការសម្លាប់រង្គាលនៃជនជាតិអាមេនី ការប្រសិទ្ធនាមនៃការសម្លាប់រង្គាលនេះជាអំពើប្រល័យពូជសាសន៍នេះបានក្លាយទៅជាឬសគល់នៃវិវាទប្រទេសតួគីនិងប្រទេសអាមេនីរហូតមកដល់សព្វថ្ងៃនេះ ហើយក៏ជាប្រធានបទដ៏ក្តៅគគុកមួយផងដែរនៅក្នុងឆាកនយោបាយអន្តរជាតិ។ ការសម្លាប់រង្គាលនេះបានកើតឡើងនៅក្នុងសង្គ្រាមលោកលើកទីមួយ ដែលនៅពេលនោះរដ្ឋបច្ចុប្បន្នដូចជាប្រទេសតួគី និងប្រទេសអាមេនីស្ថិតនៅក្នុងព្រំប្រទល់តែមួយនៃចក្រភពអូតូម៉ង់...

ឧបសគ្គនៃការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់នៅក្នុងពិភពលោក

ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស និងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់។ ពីមួយទសវត្សទៅមួយទសវត្ស ស្តង់ដានៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បដិវត្តន៍នៃការប្រើប្រាស់រូបិយវត្ថុគឺផ្ដើមចេញពី ការដោះដូររវាងទំនិញជាមួយទំនិញ (Barter System) ទៅជាការប្រើប្រាស់សំបកខ្យងសមុទ្រ (Cowry Shell) និងវិវត្ដដល់ការប្រើប្រាស់ប្រាក់កាក់ (Minted Coin) រហូតមកដល់ការប្រើប្រាក់ក្រដាស (Cash) ដូចដែលយើងបានប្រើប្រាស់ប្រចាំថ្ងៃនេះ។ យ៉ាងណាមិញ សព្វថ្ងៃនេះក៏បានលេចចេញនូវរូបរាងរូបិយវត្ថុបែបថ្មីដែលគេឱ្យឈ្មោះថា Crypto-currency ដែលមានលក្ខណៈជាប្រាក់ឌីជីថល (digital money)។ ក្រៅពីការផ្ដល់ភាពងាយស្រួលបន្ថែមមកកាន់អ្នកប្រើប្រាស់ជាទូទៅ...

តើហេតុអ្វីបានជារលកកូវីដ១៩លើកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិ?

គិតចាប់តាំងពីកូវីដ១៩បានលុកលុយសួតពិភពលោកនៅឆ្នាំ២០២០ ឥណ្ឌាបានក្លាយជាប្រទេសដែលផុងខ្លួនធ្លាក់នៅក្នុងវិបត្ដិកូវីដ១៩ខ្លាំងជាគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ យោងតាមរបាយការណ៍របស់ John Hopkins Coronavirus Resource Centre ឥណ្ឌាបានស្គាល់នូវការស្រាកស្រាន្ដករណីឆ្លងចាប់ពីខែកញ្ញាឆ្នាំ២០២០រហូតមកដល់អំឡុងខែមីនា។ ការធ្លាក់ចុះនៃករណីឆ្លងនេះក៏ត្រូវបានរដ្ឋមន្រ្តីសហភាពសុខាភិបាល (Union Health Minister) ថា ឥណ្ឌាបានឆ្លងផុតកូវីដ១៩ដោយជោគជ័យកាលពីខែមីនាកន្លងទៅនេះ។ លោករដ្ឋមន្ត្រីថ្លែងមិនទាន់បានប៉ុន្មានសប្ដាហ៍ផង ករណីកូវីដ១៩នៅឥណ្ឌាបានកើនឡើងដូចទឹកបាក់ទំនប់ ដែលចំនួនឆ្លងរលកលើកទីពីរនេះកើនលើសរលកលើកទី១យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតខ្វះកន្លែងនិងឧបករណ៍ព្យាបាល ហើយឥណ្ឌាបានវារដាច់ប្រទេសប្រេស៊ីលលើករណីឆ្លងកូវីដ១៩សរុបច្រើនជាងគេ និងក្លាយជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិកទៀត ពោលគឺករណីឆ្លងថ្មីច្រើនជាងគេទូទាំងពិភពលោក។ តើអ្វីទើបធ្វើឱ្យរលកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិបែបនេះ? មូលហេតុចម្បងទីមួយនោះគឺរដ្ឋាភិបាលឥណ្ឌាបានប្រកាន់វិធានការធូររលុងលើការគ្រប់គ្រងករណីឆ្លងថ្មី ដោយសារគេយល់ឃើញថាឥណ្ឌាបានឆ្លងផុតកូវីដ១៩ហើយ។...

នយោបាយវ៉ាក់សាំងរបស់រុស្ស៊ីទៅលើសហភាពអឺរ៉ុប

នៅដើមខែមេសា ឆ្នាំ២០២១នេះ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់លោក Jens Spahn បានចេញសេចក្តីថ្លែងការណ៍ថាប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការពិភាក្សាជាមួយនឹងភាគីប្រទេសរុស្ស៊ីក្នុងការទិញដូសវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី។ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា លោកកំពុងតែរងចាំការចេញសេចក្តីប្រកាសទទួលស្គាល់ពីខាងភាគីសហភាពអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលជាសមាជិកនៃសហភាពអឺរ៉ុបមានទស្សនៈផ្សេងៗគ្នាទៅលើវ៉ាក់សាំងSputnik Vលើការទិញឬមិនទិញវ៉ាក់សាំងរុស្ស៊ី។ ជាក់ស្ដែង ប្រទេសហុងគ្រីនិងប្រទេសស្លូវ៉ាគី(Slovakia Republic) បានទិញវ៉ាក់សាំងនេះរួចហើយ ចំណែកឯប្រទេសអូទ្រីសនិងប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការចរចារជាមួយភាគីរុស្ស៉ីដើម្បីបញ្ជាទិញវ៉ាក់សាំង។ ហើយក្នុងនោះក៏មានប្រទេសដែលដាច់ខាតមិនទិញវាក់សាំងរបស់រុស្ស៊ីទេ ដែលភាគច្រើនជាប្រទេសនៅអឺរ៉ុបប៉ែកខាងកើត។ ដូចនេះ តើការសម្រេចចិត្តទាំងនេះមានឥទ្ធិពលយ៉ាងណាដល់ទំនាក់ទំនងរុស្ស៊ី​និងបណ្តាប្រទេសសហភាពអឺរ៉ុប? រុស្ស៊ីក្នុងនយោយបាយការទូតវ៉ាក់សាំង រុស្ស៊ីក៏ជាភ្នាក់ងារសំខាន់មួយផងដែរនៅក្នុងឆាកនយោបាយការទូតមួយដែលគេឱ្យឈ្មោះថា ជានយោបាយការទូតវ៉ាក់សាំង(Vaccine...

សមិទ្ធផលចាស់ និងទិសដៅថ្មីនៃមេដឹកនាំវៀតណាម

ទិដ្ឋភាពរួម សាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ដែលអំណាចគ្រប់គ្រងរដ្ឋទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម (Communist Party of Vietnam)។ ប៉ុន្តែ ប្រទេសនេះបែរជាប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី (Free Market Economy) ក្នុងការអភិវឌ្ឍប្រទេសលើវិស័យសេដ្ឋកិច្ច–សង្គមទៅវិញ។ កន្លងមក បក្សកុម្មុយនីស្ដវៀតណាមដឹកនាំប្រទេសតាមលទ្ធិម៉ាក្សលេនីននិយម និងមនោគមវិជ្ជារបស់លោកហូជីមិញ (Ho Chi Minh) ដែលជាស្ថាបនិកបក្សមួយនេះ។ ត្បិត ពលរដ្ឋវៀតណាមគ្មានសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងមេដឹកនាំដោយផ្ទាល់ក៏ដោយ យើងសង្កេតឃើញថាជារៀងរាល់ប្រាំឆ្នាំម្ដងនឹងមានការរៀបចំសមាជថ្នាក់ជាតិឡើងដើម្បីរុះរើផ្លាស់ប្ដូរដំណែងមេដឹកនាំកំពូលៗទាំងបួនរូបជារៀងរាល់អាណត្ដិ។ យើងគួរដឹងដែរថា...

ការធ្វើពហិការរបស់ប្រជាជនចិន និងបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិន

បញ្ហាសិទ្ធិមនុស្សនៅខេត្តសុីនជាំង (Xinjiang) នៃប្រទេសចិននៅតែជាបញ្ហាចម្បងដែលតែងតែទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសនានានៅជុំវិញពិភពលោកជាពិសេសពីបស្ចិមប្រទេស។ បញ្ហាការធ្វើទុក្ខបុកម្នេញទៅលើជនជាតិមូ៉ស្លីម Uyghurs បានធ្វើឱ្យចិនទទួលរងនូវសម្ពាធនយោបាយការបរទេស​ និងសម្ពាធសេដ្ឋកិច្ច​ពីប្រទេសមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និង​ចក្រភពអង់គ្លេស ដែលបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមន្រ្តីរបស់ចិនជាច្រើនរូប រួមមានទាំងមន្រ្តីចាស់ៗ​ និង​មន្រី្តចិនដែលឡើងកាន់អំណាចថ្មីៗដោយសារតែបញ្ហាសិទិ្ធមនុស្សកាលពីថ្ងៃទី២២ ខែមិនា កន្លងទៅនេះ។​ ដោយឡែក បញ្ហាដែលកំពុងតែកើតឡើងនៅប្រទេសចិនថ្មីៗនេះក៏ជាបញ្ហាដែលពាក់ព័ន្ធជាមួយនឹងបញ្ហានៅសុីនជាំង (Xin Jiang)  ពោលគឺប្រជាជនចិនបានធ្វើពហិការចំពោះផលិតផលបរទេសមួយចំនួនដែលបញ្ហានេះនឹងអាចបណ្តាលឱ្យមាន បម្រែបម្រួលចរន្តសេដ្ឋកិច្ចអន្តរជាតិនិងចរន្តសេដ្ឋកិច្ចនៅក្នុងស្រុករបស់ប្រទេសចិន។​ ប្រជាជនចិនបានធ្វើពហិការទៅលើផលិតផលរបស់ក្រុមហ៊ុនមួយចំនួនដែលបានមកវិនិយោគនៅក្នុងប្រទេសចិន ដែលរួមមានផលិតផលនៃក្រុមហ៊ុន Nike...

ប្រទេសលីប៊ី៖ ១០ឆ្នាំក្រោយបដិវត្ដន៍លោកហ្គាដាហ្វី

ថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២១ ជាថ្ងៃមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសលីប៊ី ដោយសារថ្ងៃនោះជាថ្ងៃគម្រប់១០ឆ្នាំនៃការផ្តួលរលំរបបគ្រប់គ្រងរបស់លោកហ្គាដាហ្វី(Gaddafi)ដែលជាមេដឹកនាំផ្តាច់ការដែលគ្រប់គ្រងប្រទេសលីប៊ីអស់រយៈពេលជាង៤០ឆ្នាំ។ ដោយក្រឡេកមកមើល ប្រទេសលីប៊ីក្រោយការធ្វើបដិវត្តន៍ក្នុងឆ្នាំ២០១១ ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះនៅមិនទាន់មានសន្តិភាពនិងស្ថិរភាពនៅឡើយនោះទេ ដែលផ្ទុយទៅវិញប្រទេសលីប៊ីបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមស៊ីវិលជាលើកទីពីរ។ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលទីពីរបានកើតឡើង ប្រទេសលីប៊ីត្រូវបានបែងចែកតំបន់ត្រួតត្រាជាពីរធំៗ។ ភាគីនៃជម្លោះម្ខាងគឺជាក្រុមរដ្ឋាភិបាលចម្រុះដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ហើយមានទីស្នាក់ការនៅឯរដ្ឋធានី Tripoli ។ រដ្ឋាភិបាលចម្រុះ (GNA)នេះសហការជាមួយក្រុមកងឈ្លបជាច្រើនទៀតដើម្បីការពារទីក្រុងTripoli ហើយជាក្រុមដែលប្រឆាំងនឹងរបបលោកហ្គាដាហ្វី។ ក្រុមជម្លោះម្ខាងទៀត គឺដឹកនាំដោយក្រុមរដ្ឋសភាដែលជាប់អាណត្តិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ តែមិនបានទទួលស្គាល់ពីតុលាការកំពូលថាជារដ្ឋសភាស្របច្បាប់តាមរដ្ឋធម្មនុញ្ញនោះទេ។ ដោយបង្ហាញជំហមិនគាំទ្រទៅដល់ការសម្រេចរបស់តុលាការកំពូល និងរដ្ឋាភិបាលចម្រុះ...

ទំនាក់ទំនង អាមេរិក­អ៉ីរ៉ង់

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិកបានចាប់ផ្ដើមមានទំនាក់ទំនងការទូតដំបូងជាមួយព្រះរាជាណាចក្រពែរ្ស Kingdom of Persia (បច្ចុប្បន្ន អ៊ីរ៉ង់) តាំងពីឆ្នាំ១៨៥០ គឺ៦១ឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើតរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ១៧៨៩។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពផ្អែមល្ហែមផង និងល្វីងជូរប្រៃផង អាស្រ័យទៅតាមបរិបទ និងដំណើរវិវត្ដន៍នៃស្ថិរភាពនយោបាយពិភពលោក។ រហូតដល់ឆ្នាំ ១៨៨៣ ទើបអាមេរិកផ្ដើមពង្រឹងទំនាក់ទំនងការទូតបន្ថែមតាមរយៈការតែងតាំងលោក Samuel Greene Wheeler Benjamin ជាស្ថានឯកអគ្គរដ្ឋទូតដំបូងប្រចាំ ពែរ្ស (Persia)។ ពែរ្ស (Persia)...

ភាពស្ងប់ស្ងាត់របស់លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងរដ្ឋកាលរបស់លោក ចូ បៃដិន (Joe Biden)

នៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការស្បថចូលកាន់ដំណែងរបស់លោកប្រធានាធិបតី ចូ បៃដិន​ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ លោកប្រធានាធិបតីបានធ្វើការសំណេះសំណាលតាមទូរស័ព្ទជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃប្រទេសដែលជាដៃគូសម្ព័ន្ធមិត្តរួមមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ បារាំង​ កាណាដា​ និង ជប៉ុន​​ផងដែរ។​ មិនតែប៉ុណ្ណោះ លោកចូ បៃដិន ក៏បានទូរស័ព្ទទៅលោក វ៉្លាដឺមៀរ ពូទីន (Vladimir Putin)  និង​ ប្រធានាធិបតីម៉ិចស៊ីក លោក អានដ្រេស...

ជប៉ុនធំតែមាឌសេដ្ឋកិច្ច ប៉ុន្តែចង្អៀតក្នុងការលើកកម្ពស់ស្ត្រី

ជប៉ុនគឺជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចដែលស្ថិតនៅលំដាប់លេខ៣ទូទាំងពិភពលោក ប៉ុន្តែប្រទេសនេះបែរជាមានភាពចង្អៀតចង្អល់ទៅលើការផ្តល់សិទ្ធិសេរីភាពពេញលេញទៅស្រ្តីក្នុងការចូលរួមក្នុងសង្គមទៅវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ជនជាតិជប៉ុននៅតែមានគំនិត “បុរសជាអ្នកធ្វើការ រីឯស្ត្រីជាអ្នកមើលថែទាំផ្ទះ” ដែលជាមូលហេតុដែលនាំឱ្យប្រទេសនេះបាត់បង់នូវស្រ្តីដែលជាធនធានដែលបានទទួលចំណេះដឹងជ្រៅជ្រះ។ ត្បិតតែរដ្ឋបាលរបស់លោកស្ហីនហ្សូ អាបេ (Shinzō Abe) បានផ្ដល់ឱកាសការងារដល់ស្ត្រីជាច្រើនលាននាក់ ប៉ុន្តែយោងតាមរបាយការណ៍ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (Ministry of Internal Affair and Communication) ជាងពាក់កណ្ដាលនៃការងាររបស់ស្ត្រីទាំងនោះគឺជាការងារក្រៅម៉ោង និងការងារបណ្ដោះអាសន្ន។ ហើយបញ្ហាគម្លាតយេនឌ័រនៅប្រទេសជប៉ុនត្រូវបានឃើញយ៉ាងច្បាស់នៅឆ្នាំ២០២១នេះដោយថ្នាក់ដឹកនាំជប៉ុនបានវាយប្រហារចំៗទៅលើស្រ្តីនៅក្នុងសុន្ទរកថាផ្លូវការម្ដងជាពីរដង។ ជាក់ស្ដែង អតីតនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកដែលទើបតែលាលែងពីតំណែងលោក...

ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។ ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។ តើអ្វីជា ឆេបល់ (Chaebol)? ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ