Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានការឈានដល់ការឃាត់ខ្លួនលោករ៉ូឌ្រីហ្គោ ឌុយទែតេទៅកាន់តុលាការព្រហ្មទណ្ឌពិភពលោក(ICC)?
The Seed Cambodia
-
March 28, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ប្រៀបធៀបប្រព័ន្ធនយោបាយរវាងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស
The Seed Cambodia
-
March 19, 2025
វិចារណកថាថ្ងៃសុក្រ
ឥទ្ធិពលការប្រែប្រួលអាកាសធាតុបានជះមកលើសេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្ដេច?
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
September 16, 2022
នាពេលបច្ចុប្បន្ន ទោះបីជាវិបត្ដិកូវីដ១៩ហាក់ស្រាកស្រាន្ដ ប៉ុន្តែបញ្ហាបម្រែបម្រួលអាកាសធាតុដែលមានវត្ដមានមុនកូវីដ១៩ហើយបច្ចុប្បន្នក៏នៅតែបន្តអង្រួនពិភពលោក។ តំបន់ខ្លះកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយតំបន់ខ្លះទៀតជួបប្រទះនូវគ្រោះរាំងស្ងួត ដែលទាំងនេះសុទ្ធសឹងតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលបានរងផលប៉ះពាល់រាប់សិបលានដុល្លារ។ គ្រោះធម្មជាតិដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុទាំងអស់នេះបានធ្វើឱ្យគ្រួសារជាច្រើន ជាពិសេសអ្នកដែលពឹងផ្អែកលើវិស័យកសិកម្មធ្លាក់ក្នុងភាពក្រីក្រ ដែលតម្រូវឱ្យរដ្ឋាភិបាលបញ្ចេញថវិការជាតិដើម្បីស្ដារស្ថានភាពឡើងវិញ ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានស្ថានភាពមិនច្បាស់លាស់។ ទឹកជំនន់ផង គ្រោះទុរ្ភិក្សផង! ជាក់ស្តែង ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននៅពេលនេះគឺជាការដាស់តឿនមួយដល់ពិភពលោកស្តីពីការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុព្រោះយ៉ាងហោចណាស់មនុស្ស ៣៣ លាននាក់បានទទួលផលប៉ះពាល់ពីគ្រោះមហន្តរាយនេះ ហើយបើគិតត្រឹមថ្ងៃទី៩ ខែកញ្ញា មនុស្សជាង ៦៦៤,០០០ នាក់កំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួន ដោយខ្វះខាតទីជំរក អាហារ ទឹកស្អាត និងអនាម័យ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងថា...
ទោះជាប្រទេសមានបំណុលច្រើន ប៉ុន្តែសេដ្ឋកិច្ចជប៉ុននៅតែខ្លាំង
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
September 9, 2022
ប្រទេសជប៉ុនគឺជាប្រទេសដែលបានទទួលចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ក្នុងងារជាប្រទេសមានបំណុលជាតិច្រើនជាងគេបង្អស់ ប្រសិនបើធៀបទៅនិងទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ យោងទៅតាមការចេញផ្សាយរបស់គេហទំព័ររបស់ World Population Review នៅក្នុងឆ្នាំ២០២២នេះ បំណុលរបស់ប្រទេសជប៉ុនគឺមានទំហំដល់ទៅ ២៣៤% នៃទំហំផលិតផលក្នុងស្រុកសរុប ដែលតួរលេខនេះត្រូវបានតាមដោយប្រទេសវេណេស៊ុយអេឡាដែលជាប្រទេសមានបំណុលច្រើនជាងគេលំដាប់ទី២។ ប៉ុន្តែហេតុអ្វីទៅបានជាប្រទេសជប៉ុននៅតែត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចដ៏រឹងមាំដដែល? ហើយហេតុអ្វីទៅបានជាប្រទេសនេះមិនមានបញ្ហាសេដ្ឋកិច្ចដូចប្រទេសផ្សេងទៀតដែលមានបំណុលសេដ្ឋកិច្ចកប់ពពកយ៉ាងដូច្នេះដែរ? តើបំណុលដ៏លើសលប់របស់ប្រទេសជប៉ុនកើតឡើងដោយសារអ្វី? បំណុលរបស់ប្រទេសជប៉ុនបានចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងអំឡុងទសវត្សរ៍ ១៩៧០ មកម្ល៉េះ។ ចាប់តាំងពីឆ្នាំ ១៩៧១ មក កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនមានការថមថយជាខ្លាំងគឺពីកំណើន ៤% ទៅកាន់ ១% នៅក្នុងចន្លោះឆ្នាំ...
ប្រទេសចិនផ្ដើមសម្រាលបន្ទុកកម្ចីជាមួយប្រទេសក្រីក្រ
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
September 2, 2022
ពិភពលោកចាប់ផ្ដើមទទួលស្គាល់ប្រទេសចិនបន្តិចម្ដងៗថាជាមហាអំណាចឈានមុខគេនៅតំបន់អាស៊ី និងជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិក។ អ្នកវិភាគភូមិសាស្ត្រនយោបាយមួយចំនួន ដូចជាលោក Kishore Mahbubani ក៏មានទស្សនៈសុទិដ្ឋិនិយមថាចិននឹងរះឡើងជាមហាអំណាចដែលនាំមកនូវសន្តិភាពដល់សណ្ដាប់ធ្នាប់ពិភពលោក។ ក៏ប៉ុន្តែ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក John Mearsheimer អ្នកគាំទ្រទ្រឹស្ដីប្រាកដនិយម បានបដិសេធចំពោះទស្សនៈមួយនេះ ដោយបានសង្កត់ធ្ងន់ថាចិននឹងប្រែក្លាយអំណាចសេដ្ឋកិច្ចរបស់ខ្លួនទៅជាអំណាចយោធាក្នុងតំបន់ និងពិភពលោក។ ដូច្នេះ ទើបមហាអំណាចចិនខិតខំពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់ខ្លួនឱ្យជ្រៀតចូលក្នុងសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍ តាមរយៈជំនួយឥតសំណង និងកម្ចីហិរញ្ញវត្ថុដែលមានលក្ខខណ្ឌងាយស្រួល។ យុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) យោងតាមការចុះផ្សាយរបស់ SILK ROAD BRIEFING...
ហេតុអ្វីបានជាសេដ្ឋកិច្ចចិនកំពុងជួបការលំបាក?
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
August 26, 2022
រយៈពេលជាង២ទស្សវត្សនេះ សេដ្ឋកិច្ចប្រទេសចិនមានការរីកលូតលាស់គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងកំណើនប្រមាណ១០%ក្នុងមួយឆ្នាំដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលេខ២នៅលើពិភពលោក។ ក៏ប៉ុន្តែ គិតត្រឹមខែមិថុនានៃឆ្នាំ២០២២នេះ សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងស្ថិតនៅលើកំណើនយឺតបំផុត។ បើយោងតាម tradingeconomics អត្រានៃកំណើនផលិតផលក្នុងស្រុក(GDP)បានធ្លាក់ចុះរហូតដល់ទៅ២.៦% ហើយអត្រាកំណើនGDPប្រចាំឆ្នាំមានត្រឹមតែ0.៤%តែប៉ុណ្ណោះ ដែលទាំងនេះគឺបណ្តាលមកពីមូលហេតុជាច្រើនដូចជាការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនិងការបន្តអនុវត្តគោលនយោបាយកូវីដសូន្យដល់តឹងរឹងជាដើម។ ដូច្នេះ សប្តាហ៍នេះយើងនឹងមកធ្វើការសិក្សាទៅលើបញ្ហាដែលកំពុងតែធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែមានសភាពអាប់អួរឡើង។ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅចិន វិស័យអចលនទ្រព្យជាវិស័យមួយក្នុងចំណោមវិស័យដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចចិន។ យោងតាមរបាយការណ៍របស់ Economic Times វារួមចំណែក២៩%នៃផលិតផលក្នុងស្រុកសរុប (GDP) និង ស្ថិតនៅចន្លោះពី៣០%ទៅ៤០%នៃប្រាក់កម្ចីធនាគារសរុប។ តួយ៉ាង បើយើងក្រឡេកមកមើលអ្វីដែលកំពុងកើតឡើងនៅប្រទេសចិនពេលនេះវិញ យើងឃើញថាវិស័យអចលទ្រព្យនេះកំពុងជាប់គាំងនៅពេលដែលផ្ទះជាច្រើនមិនអាចបញ្ចប់ការសាងសង់បានដោយសារតែក្រុមហ៊ុនវិនិយោគធំៗកំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ឬបំណុលនិងការធ្វើពហិការមិនបង់ប្រាក់របស់អ្នកទិញផ្ទះ។ វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យ តាមទ្រឹស្ដីសេដ្ឋកិច្ច និងតាមដាននៃប្រវត្ដិសាស្ត្រ បានបង្ហើយថាការកើនឡើងខ្ពស់ពេកនៃចលនទ្រព្យអាចនឹងងាយបង្កជាហានិភ័យទៅដល់សេដ្ឋកិច្ចក៏ដូចជាប្រព័ន្ធធនាគារ។...
“CSTO” អង្គការដែលមានមុខងារស្រដៀង NATO ប៉ុន្តែដឹកនាំដោយរុស្ស៊ី
នយោបាយការបរទេស
The Seed Cambodia
-
August 19, 2022
តើអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(Collective Security Treaty Organization) គឺជាអ្វី? អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពដែលហៅកាត់ជាភាសាអង់គ្លេសថាCSTO មានកំណើតចេញពីការបញ្ចប់នៃសន្ធិសញ្ញាសន្តិសុខសមូហភាព(Collective Security Treaty) ដែលត្រូវបានចុះហត្ថលេខានៅ Tashkent (Uzbekistan) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ១៩៩២។ ទើបនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០០២ នៅទីក្រុងមូស្គូ ក្រុមប្រឹក្សាសន្តិសុខសមូហភាពបានធ្វើការសម្រេចចិត្តផ្តល់ឋានៈជាអង្គការអន្តរជាតិក្នុងតំបន់ចំពោះសន្ធិសញ្ញាសន្តិសុខសមូហភាពហើយសព្វថ្ងៃមានសមាជិកចំនួន៦ដូចជារុស្ស៊ី អាមេនី បេឡារុស្ស...
តើហេតុអ្វី Balance of Payment របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីសេដ្ឋកិច្ច?
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
August 13, 2022
យើងប្រាកដជាបានដឹងជារឿយៗមកហើយ អំពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលបានវ៉ាដាច់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ ២០១០ ហើយក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខពីរបន្ទាប់ពីប្រទេសអាមេរិក។ នៅជុំវិញបរិបទសេដ្ឋកិច្ចពិភពលោកថ្មីនេះ ការសិក្សារស្រាវជ្រាវទាក់ទងទៅនឹងដំណើរការនិងការវិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សេដ្ឋវិទូនិងអ្នកស្រាវជ្រាវផ្សេងៗ។ ក្នុងនោះដែរក៏មានការពិភាក្សាទៅលើជញ្ជីងទូទាត់របស់ប្រទេសចិនផងដែរដោយសារតែប្រទេសចិនមានអតិរេក(ផលលើស)គណនីចរន្ត គណនីមូលធន និង គណនីហិរញ្ញវត្ថុនៅក្នុងពេលតែមួយ ដែលនៅត្រង់នេះគឺខុសចាកអំពីទ្រឹស្តីសមតុល្យជញ្ជីងទូទាត់នៅក្នុងសេដ្ឋកិច្ចវិទ្យា។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមកស្វែងយល់អំពីថាតើអ្វីទៅគឺជា ជញ្ជីងទូទាត់? តើជញ្ជីងទូទាត់មានដំណើរការប្រព្រឹត្តិទៅយ៉ាងដូចម្តេចខ្លះ? តើមូលហេតុអ្វីបានជាជញ្ជីងទូទាត់របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីនៃសមតុល្យជញ្ជីងទូទាត់? និយមន័យ និង សមាសធាតុនៃជញ្ជីងទូទាត់ ជញ្ជីងទូទាត់ ឬជាភាសារអង់គ្លេសហៅថា «Balance of Payment» គឺជារបាយការណ៍ចំណូលចំណាយទាំងអស់របស់ប្រទេសមួយនៅក្នុងប្រតិបត្តិការអន្តរជាតិនៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។ នេះមានន័យថា...
តើសេដ្ឋកិច្ចរុស្ស៊ីអាចរស់ជាមួយទណ្ឌកម្មពីប្រទេសលោកខាងលិចបានយ៉ាងដូចម្ដេច?
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
August 5, 2022
បរិបទសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើតឱ្យមានការភ្ញាក់ផ្អើលជាច្រើនមកដល់ពិភពលោកដែលអាចរាប់ចាប់ពីការសម្រេចចិត្ដបើកការវាយប្រហាររបស់រុស្ស៊ី ការដាក់ទណ្ឌកម្មរុស្ស៊ីរហូតដល់ក្លាយជាប្រទេសទទួលរងទណ្ឌកម្មសេដ្ឋកិច្ចច្រើនជាងគេ និងការណ៍ដែលរុស្ស៊ីអាចដកដង្ហើមសេដ្ឋកិច្ចខណៈប្រទេសដែលព្យាយាមសង្កត់សេដ្ឋកិច្ចរុស្ស៊ីកំពុងទទួលរងផលប៉ះពាល់ទៅវិញ។ ប្រទេសដែលដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដូចជាប្រទេសក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានជួបប្រទះនូវការកើនឡើងអតិផរណាជាលំដាប់ និងការធំក្លិនចំហាយឱនភាពសេដ្ឋកិច្ច។ ដូចនេះហើយទើបគេសួរថា តើប្រទេសលោកខាងលិចយកថ្មទៅបោះសង្កត់ទៅលើរុស្ស៊ី ឬបោះទៅចំជើងខ្លួនឯង? ជាក់ស្ដែង អតិផរណារបស់តំបន់អឺរ៉ូត្រូវបាន Eurostat រំពឹងថានឹងកើនដល់ ៨.៩% ខណៈលុយអឺរ៉ូបានធ្លាក់ចុះស្មើដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។ មិនខុសពីសហភាពអឺរ៉ុប អតិផរណារបស់សហរដ្ឋអាមេរិកក៏បានឡើងដល់ ៩.១% ដែលធ្វើឱ្យសេដ្ឋវិទូរបារម្ភពីឱនភាពសេដ្ឋកិច្ច។ ។ ដូចនេះ ហេតុអ្វីបានជាស្ថានភាពសេដ្ឋកិច្ចរុស្ស៊ីនៅតែល្អ...
ហេតុអ្វីការលាលែងរបស់ Boris Johnson ប៉ះពាល់ដល់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?
នយោបាយការបរទេស
The Seed Cambodia
-
July 29, 2022
នៅថ្ងៃទី៧ ខៃកក្កដា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសជាផ្លូវការថាលោកនឹងលាលែងពីដំណែងជាថ្នាក់ដឹកនាំរបស់គណបក្សអភិរក្សនិងដំណែងជានាយករដ្ឋមន្ត្រីផងដែរ ក្រោយពីមន្ត្រីដែលលោកបានតែងតាំង គឺលោក Christopher Pincher បានពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទ។ ក្រោយពីដំណឹងនៃការលាលែងរបស់លោកបានចេញជាផ្លូវការ គឺមានប្រតិកម្មអន្តរជាតិមួយដែលគួរឲ្យកត់សម្គាល់ដែលនោះគឺប្រតិកម្មពីប្រធានាធិបតី Volodymyr Zelenskky ដែលជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងប្រសាសន៍ផ្លូវការរបស់លោក លោកបានថ្លែងថា "ពួកយើងបានទទួលឮដំណឹងនេះដោយក្តីសោកសៅ។ មិនត្រឹមតែខ្ញុំទេ តែសង្គមអ៊ុយក្រែនទាំងមូលពិតជាមានក្តីអាណិតអាសូរទៅដល់លោក(Boris Johnson)។ មន្ត្រីរបស់ខ្ញុំក៏ដូចជាប្រជាជនអ៊ុយក្រែនសូមថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់លោក។" តាមរយៈប្រសាសន៍ខាងលើរបស់លោកZelenskyy...
ផលប៉ះពាល់ពីការធ្លាក់ចុះនៃតម្លៃលុយអឺរ៉ូក្នុងតំបន់អឺរ៉ុប
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
July 22, 2022
ប្រាក់អឺរ៉ូគឺជារូបិយប័ណ្ណរបស់ប្រទេសសហភាពអឺរ៉ុបចំនួន១៩និងជារូបិយប័ណ្ណសំខាន់បំផុតទីពីរនៅក្នុងពិភពលោកបន្ទាប់ពីប្រាក់ដុល្លារសហអាមេរិក។ រយៈពេលជាង២ទស្សវត្សមកហើយដែលរូបិយប័ណ្ណនេះត្រូវបានបង្កើតឡើងហើយអ្វីដែលមិនធ្លាប់កើតឡើងនោះគឺ ប្រាក់អឺរ៉ូបានធ្លាក់ចុះស្មើនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិកជាលើកដំបូងខណៈដែលបណ្តាប្រទេសអឺរ៉ុបទាំងនោះកំពុងជួបផលវិបាកនៃវិបត្តិថាមពលដែលបណ្តាលមកពីសង្រ្គាមរុស្សី-អ៊ុយក្រែន។ ការធ្លាក់ចុះនៃតម្លៃលុយនេះកាន់តែបង្កឱ្យមានភាពយ៉ាប់យឺនដល់សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសពន្យឺតការដោះស្រាយនូវវិបត្តិថាមពលនិងអតិផរណាដែលកំពុងតែកើតមានស្រាប់និងការព្រួយបារម្ភថា ឱនភាពសេដ្ឋកិច្ចអាចនឹងកើតមានឡើង។ អឺរ៉ុបកំពុងជួបប្រទះនឹងកំណើនអតិផរណាដែលមិនធ្លាប់មានពីមុនមកជាង២០ឆ្នាំមកនេះ ការធ្លាក់ចុះនៃតម្លៃលុយអឺរ៉ូបានបន្ថែមសម្ពាធទៅដល់កំណើនអតិផរណាទៅលើតំបន់អឺរ៉ូដែលបង្កឡើងពីការកើនឡើងនូវតម្លៃថាមពលយ៉ាងឆាប់រហ័ស ព្រោះថាអ្នកដែលកាន់លុយអឺរ៉ូកាន់តែបាត់បង់អំណាចនៃការទិញ។ ជាទូទៅ លុយដុល្លារអាមេរិកត្រូវបានទូទាត់ប្រហែលជា៥០%នៃពាណិជ្ជកម្មអន្តរជាតិ និងត្រូវបានប្រតិបត្តិការជាង៩០%នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ហើយការណ៍ដែលលុយអឺរ៉ូបានធ្លាក់ចុះ វាកាន់តែប៉ះពាល់ទៅដល់តម្លៃទំនិញរនាំចូលទំនិញទៅកាន់ទីផ្សារអឺរ៉ុប។ ជាក់ស្តែងប្រហែលពាក់កណ្តាលនៃទំនិញនាំចូលនៅក្នុងតំបន់អឺរ៉ូត្រូវបានទូទាត់ជាប្រាក់ដុល្លារអាមេរិក នេះបើតាមការចេញផ្សាយរបស់ Eurostat។ ហេតុនេះហើយការធ្លាក់ចុះតម្លៃនៃប្រាក់អឺរ៉ូទាមទារឱ្យបណ្តាប្រទេសតំបន់អឺរ៉ូត្រូវការលុយអឺរ៉ូកាន់តែច្រើនដើម្បីប្តូរយកលុយដុល្លារអាមេរិកក្នុងការទិញទំនិញ ជាពិសេសគឺប្រេងឆៅនិងឧស្ម័ន។ ផ្ទុយមកវិញ ការថយចុះនៃលុយអឺរ៉ូអាចមានផលវិជ្ជមានក្នុងការនាំចេញ ព្រោះថាទំនិញនាំចេញនឹងកាន់តែមានតម្លៃថ្លៃជាងមុន ក៏ប៉ុន្តែវានឹងធ្វើឱ្យស្ថានភាពកាន់តែដុនដាបទៅលើការនាំចូល។ បើយើងក្រឡេកមកមើលពីប្រភេទទំនិញនៃការនាំចេញនាំចូលរបស់ប្រទេសតំបន់អឺរ៉ុប យើងឃើញថា ៦៥%នៃការនាំចេញសរុបគឺគ្រឿងម៉ាស៊ីន យានយន្ត...
កេរមរតកសេដ្ឋកិច្ចដែលលោក ស្ហីនហ្សូ អាបេ (Shinzo Abe) បានបន្សល់ឱ្យជប៉ុន
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
July 15, 2022
អស់រយៈពេលជាង ២ ទសវត្សន៍ចាប់តាំងពី "សេដ្ឋកិច្ចពពុះ" ផ្ទុះឡើងនៅចុងទសវត្សន៍ឆ្នាំ ១៩៨០ ប្រទេសជប៉ុនបានប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាសេដ្ឋកិច្ចដ៏មានឥទ្ធិពលចំនួនបី៖ បរិត្តផរណា បំណុល និងប្រជាសាស្រ្ត (ចំនួនប្រជាជនមានវ័យចំណាស់ជាច្រើន គួបផ្សំនឺងការថយចុះនៃកំណើនប្រជាជនទាំងស្រុង)។ ហេតុដូចនេះហើយ បន្ទាប់ពីលោកស្ហីនហ្សូ អាបេ បានឡើងកាន់តំណែងសារជាថ្មី ដែលបានក្លាយជាបេក្ខភាពមានឥទ្ធិពលជាងគេក្នុងការឈរឈ្មោះជានាយករដ្ឋមន្ត្រីជប៉ុន លោកក៏បានចាប់ផ្តើមអនុម័តគោលនយោបាយសេដ្ឋកិច្ច "Abenomics" ដែលជំរុញឱ្យមានការងើបឡើងវិញនៃសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងសតវត្សន៍ថ្មីនេះ ។ យុទ្ធសាស្ត្រសេដ្ឋកិច្ចនេះ មានគោលដៅសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនពីការជាប់គាំងរយៈពេល...
ការធ្លាក់ចុះនិងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសក្រិក
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
July 8, 2022
ប្រទេសក្រិកគឺជាប្រទេសមួយនៅក្នុងសហភាពអឺរ៉ុប ដែលបានចូលជាសមាជិកតំបន់ប្រាក់អឺរ៉ូ (Eurozone) នៅក្នុងឆ្នាំ២០០១ គឺជាប្រទេសមួយដែលទទួលរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់ប្រាក់អឺរ៉ូនៅពេលដែលពិភពលោកត្រូវបានគ្របដណ្តប់ដោយវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។ ប្រទេសក្រិកមានទំហំបំណុលជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមកដល់សព្វថ្ងៃនេះ ប្រទេសក្រិកក៏នៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបំណុលជាតិច្រើនជាងគេបំផុតផងដែរនៅក្នុងពិភពលោក។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមកមើលអំពីមូលហេតុដែលបណ្តាលឱ្យប្រទេសក្រិកធ្លាក់ចូលទៅក្នុងបំណុលបរទេសដ៏មហាសាលបែបនេះ។ រូបភាពសេដ្ឋកិច្ចនៃប្រទេសក្រិក និងមូលហេតុនៃការធ្លាក់ចូលទៅក្នុងបញ្ហាបំណុលដ៏ធ្ងន់ធ្ងរ នៅមុនពេលដែលពិភពលោកជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០០៨ ប្រទេសក្រិកបានជួបប្រទះនូវអស្ថិរភាពសេដ្ឋកិច្ចជាស្រេចរួចទៅហើយ ដោយសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវរងគ្រោះដោយសារតែការកើនឡើងនៃកម្រិតអតិផរណា ឱនភាពសារពើពន្ធនិងពាណិជ្ជកម្ម ព្រមទាំងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចផងដែរ។ បើយោងទៅតាមទិន្នន័យដែលបានចេញផ្សាយដោយគេហទំព័ររបស់ OECD នៅត្រឹមឆ្នាំ ២០២១ ទំហំបំណុលជាតិរបស់ប្រទេសក្រិកបានកើនឡើងទៅដល់ទៅ ២២២.៤% ប្រសិនបើធៀបទៅនឹងទំហំផលិតផលក្នុងស្រុកសរុប ដែលបំណុលទាំងនោះគឺជាកម្ចីពីប្រទេសនៅក្នុងសហភាពអឺរ៉ុប...
តើការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិយ៉ាងដូចម្តេច?
នយោបាយការបរទេស
The Seed Cambodia
-
June 24, 2022
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជំហររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែ មិនមានភាពច្បាស់លាស់។ ក្នុងអំឡុងពេលរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោកបានព្យាយាម ប្រើប្រាស់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឆ្ពោះទៅតំបន់អាស៊ី ខណៈដែលក្នុងរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី បានផ្លាស់ប្តូរផ្ទុយគ្នាដោយលោកបានដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៧។ នៅឆ្នាំ២០២០លោកចូ បៃឌិនមានការប៉ុនប៉ងបង្កើតយុទ្ធសាស្ត្រជាថ្មី ក្នុងការកសាងនូវជំហររបស់ សហរដ្ឋអាមេរិកនៅក្នុងទឹកដីឥណ្ឌូប៉ាស៊ីហ្វិកដោយសង្កត់ធ្ងន់លើសម្ព័ន្ធមិត្ត ដៃគូពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងវិធីសាស្រ្តសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់។អត្ថបទនេះយើងនឹងវិភាគឱ្យកាន់តែស៊ីជម្រៅទៅលើគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក សេរីភាវូបនីយកម្មសេដ្ឋកិច្ច...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ