Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ច្បាប់ និងធុរកិច្ច
តើអ្វីទៅដែលហៅថា វេទិការមជ្ឈត្តកម្ម (Arbitral Tribunal) ?
The Seed Cambodia
-
December 22, 2021
ច្បាប់ និងធុរកិច្ច
ការបញ្ចប់កិច្ចសន្យាការងារ និងអត្ថប្រយោជន៍ដែលទទួលបាន
The Seed Cambodia
-
December 15, 2021
ច្បាប់ និងធុរកិច្ច
តើអ្វីទៅជាយុទ្ធនាការ តោះ! និយាយពីលុយ?
ច្បាប់ និងធុរកិច្ច
The Seed Cambodia
-
December 3, 2021
តោះ! និយាយពីលុយ គឺជាយុទ្ធនាការដែលរៀបចំដោយធនាគារជាតិនៃកម្ពុជានិងអង្គការ Good Return តាំងពីឆ្នាំ២០១៦ ដែលបាននិងកំពុងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ យុទ្ធនាការ តោះ! និយាយពីលុយ ក៏មានការចូលរួមគាំទ្រដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិមួយចំនួនទៀតផង។ យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនចំពោះការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្អែកលើប្រធានបទចំនួន ៤ រួមមាន ការជ្រើសរើស ការប្រើប្រាស់ ការចចារ និងការប្រាស័យទាក់ទង។ ទិដ្ឋភាពរួមនៃយុទ្ធនាការ តោះ! និយាយពីលុយ បាននិងកំពុងបន្តដើរតួយ៉ាងសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅសាធារណជនដើម្បីឱ្យពួកគាត់មានទម្លាប់សន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជា...
ស្ថាប័នពាក់ព័ន្ធនៃវិស័យវិនិយោគទុននៅក្នុងព្រះរាជាណាចក្រកម្ពុជា
ច្បាប់ និងធុរកិច្ច
The Seed Admin
-
August 18, 2021
ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា ប្រទេសកម្ពុជាជាប្រទេសដែលកំពុងទទួលបាន ការចាប់អារម្មណ៍នៅក្នុងវិស័យវិនិយោគទុន ក៏ដូចជាប្រទេសដែលទទួលបានអត្រាវិនិយោគទុនផ្ទាល់ពី បរទេសយ៉ាងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ប្រទេសកម្ពុជាបានធ្វើការបើកទទួលយកការវិនិយោគពី បណ្តាប្រទេសនានាជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែដើម្បីធ្វើការវិនិយោគមកកាន់ប្រទេសកម្ពុជា តើវិនិយោគគិនត្រូវឆ្លងកាត់ស្ថាប័នណាខ្លះ ហើយស្ថាប័នណាជាអ្នកសម្រេចនូវគម្រោងវិនិយោគនោះ? ច្បាប់គោលក្នុងការគ្រប់គ្រងសម្រាប់វិស័យវិនិយោគគឺ ច្បាប់ស្តីពីការវិនិយោគ ឆ្នាំ១៩៩៤ ដែលគ្របដណ្តប់រាល់គម្រោងវិនិយោគទាំងអស់ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ដែលរាប់បញ្ចូលទាំងរូបវន្តបុគ្គល និងនីតិបុគ្គលផងដែរ។ នៅក្នុងច្បាប់នេះផងដែរ បានចែងយ៉ាងជាក់លាក់នូវស្ថាប័នដែលមានសិទ្ធិអំណាចក្នុងការគ្រប់គ្រងនូវរាល់គម្រោងវិនិយោគនៅក្នុងដែនដីរបស់ព្រះរាជាណាចក្រកម្ពុជាគឺ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។ ស្ថាប័នគ្រប់គ្រង និងស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យវិនិយោគ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)...
ប្រភេទ និងគោលការណ៍បង្កើតនីតិបុគ្គល (ភាគ ១)
ច្បាប់ និងធុរកិច្ច
The Seed Admin
-
August 11, 2021
យើងបានសិក្សាពីសប្តាហ៍មុនរូចមកហើយអំពី “បុគ្គលភាពគតិយុត្ត” ដែលសំដៅដល់ភាពពេញលក្ខណៈជាម្ចាស់សិទ្ធិ និងកាតព្វកិច្ច។ តើអ្នកណាខ្លះមានបុគ្គលភាពគតិយុត្ត? តើក្រុមហ៊ុន ឬអង្គការនានា ដែលធ្វើសកម្មភាពប្រតិបត្តិការរបស់ខ្លួន ដែលយើងឃើញរាល់ថ្ងៃនេះ មានភាពជាម្ចាស់សិទ្ធិ និងកាតព្វកិច្ចដែរឬទេ? សំណួរនេះនឹងត្រូវបានបកស្រាយក្នុងប្រធានបទថ្ងៃនេះអំពី “នីតិបុគ្គល”។ តើនីតិបុគ្គលគឺជាអ្វី? ផ្អែកទៅតាមសទ្ទានុក្រមនៃក្រមរដ្ឋប្បវេណី នីតិបុគ្គលជា ក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយមានភាពពេញលេញជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច។ នៅក្នុងន័យនេះ នីតិបុគ្គលអាចជា មនុស្សមួយក្រុមប្រមូលផ្ដុំ (ហៅថាសាជីវកម្ម) ឬបណ្ដុំនៃទ្រព្យសម្បត្តិ (ហៅថាមូលនិធិ)...
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ច្បាប់ និងធុរកិច្ច
The Seed Admin
-
August 4, 2021
ដូចម្តេចហៅថា “កិច្ចសន្យាការងារ”? យោងតាមមាត្រា ៦៦៤ នៃក្រមរដ្ឋប្បវេណីព្រះរាជាណាចក្រកម្ពុជាបាន ចែងថា កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតទំនាក់ទំនងផ្នែកការងាររវាងកម្មករនិយោជិត និងកម្មករនិយោជក ដែលកម្មករនិយោជិតបំពេញការងារក្រោមការគ្រប់គ្រងរបស់និយោជក ឯនិយោជកជាអ្នកផ្តល់នូវប្រាក់ឈ្នួលទៅលើកិច្ចការពលកម្មនោះ។ គួរបញ្ជាក់បន្តិចថា ជាទូទៅទម្រង់នៃកិច្ចសន្យាការងារ អាចធ្វើដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ។ កិច្ចសន្យា ដោយផ្ទាល់មាត់អាចធ្វើបានដោយភាគីម្ខាងបានដាក់សំណើតាមរយ:មាត់ទទេ ឯភាគីម្ខាងទៀតបានយល់ព្រមជាមួយ សំណើដោយផ្ទាល់មាត់នោះ។ ចំណែកឯកិច្ចសន្យា ជាលាយលក្ខណ៍អក្សរ គឺធ្វើឡើង ដោយភាគីម្ខាងបានដាក់លក្ខខណ្ឌរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឯភាគីម្ខាងទៀតបានទទួលយល់ព្រមនឹងលក្ខខណ្ឌនោះ ហើយភាគីពាក់ព័ន្ធបង្ហាញឆន្ទៈថាយល់ស្របតាមរយៈរូបភាពចុះហត្ថលេខា...
នៅពេលណាដែលបុគ្គលម្នាក់ចាប់ផ្ដើមសមត្ថភាពទទួលសិទ្ធិរបស់ខ្លួន?
ច្បាប់ និងធុរកិច្ច
The Seed Admin
-
July 27, 2021
សម្រាប់សប្តាហ៍នេះ យើងនឹងបន្តសិក្សាអំពីក្រមរដ្ឋប្បវេណី ដោយផ្ដោតលើប្រធានបទ៖ បុគ្គលភាពគតិយុត្ត ដែលមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី។ មុននឹងស្វែងយល់ឲ្យបានស៊ីជម្រៅពីប្រធានបទនេះ ជាដំបូងយើងត្រូវយល់ថា តើបុគ្គលជាអ្វី? តើបុគ្គលត្រូវបានបែងចែកជាប៉ុន្មានប្រភេទ? តើនៅពេលណាដែលបុគ្គលម្នាក់ចាប់ផ្ដើមសមត្ថភាពទទួលសិទ្ធិរបស់ខ្លួន? នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស យើងឃើញថាពួកគេបានប្រើប្រាស់សិទ្ធិជាច្រើនរួម មានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិដោយធ្វើការបែងចែក ដោះដូរ ទិញលក់ ការផ្ទេរពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដោយសេរី។ ជាគោលការណ៍ ពួកគេបានប្រើប្រាស់ សិទ្ធិទាំងនោះយ៉ាងពេញលេញនៅក្នុងការធ្វើសកម្មភាពដោយគ្មានការបង្ខិតបង្ខំ ឬកម្រិតពីរដ្ឋឡើយ។ តើបុគ្គលទាំងនោះត្រូវបានទទួលសិទ្ធិនៅក្នុងការធ្វើសកម្មភាពដោយរបៀបណា? តើនៅពេលណា ដែលពួកគេចាប់ផ្ដើមទទួលបាននូវសិទ្ធិទាំងនោះ? ដើម្បីយល់អំពីសិទ្ធិទាំងនោះ យើងគួរយល់ថាអ្វីគឺជាបុគ្គលគតិយុត្តិជាមុនសិន។ តើបុគ្គលភាពគតិយុត្តិជាអ្វី?...
តើច្បាប់អន្តរជាតិបានចែងអ្វីខ្លះពីការចម្លងស្នាដៃស្ថាបត្យកម្ម?
ច្បាប់ និងធុរកិច្ច
The Seed Admin
-
July 21, 2021
បញ្ហាចម្លងស្ថាបត្យកម្ម ការចម្លងស្ថាបត្យកម្មមិនមែនទើបតែមាន ឬប្រទេសផ្សេងចម្លងស្នាដៃឬស្ថាបត្យកម្មរបស់កម្ពុជាទេ។ ទៀតសោត Tour Eiffel របស់ប្រទេសបារាំងត្រូវបានប្រទេសជាច្រើនចម្លងដូចជាប្រទេសអាមេរិក ប្រទេសជប៉ុន ជាដើម ដោយខ្លះសាងសង់ខុសខ្នាតបន្តិច ខុសពណ៌ ហើយខ្លះគឺដូចបេះបិត។ មួយវិញទៀត ឱ្យតែមានចម្លងស្ថាបត្យកម្ម គឺភាគច្រើនតែងតែផ្ទុះនូវការបដិសេដ និងការប្រឆាំងតវាពីសំណាក់ប្រទេសម្ចាស់ស្នាដៃស្ថាបត្យកម្ម។ ឧទាហរណ៍ ការសាងសង់ដូចបេះបិត លើស្នាដៃស្ថាបត្យកម្ម Taj Mahal របស់ឥណ្ឌា ដែលប្រទេសបង់ក្លាដេសសាងសង់លំនាំតាម ធ្វើឱ្យផ្ទុះការតវ៉ារបស់ប្រទេសឥណ្ឌា។ កាលនោះ...
មជ្ឈត្តការផ្នែកពាណិជ្ជកម្ម
ច្បាប់ និងធុរកិច្ច
The Seed Admin
-
July 6, 2021
អ្វីទៅដែលហៅថា មជ្ឈត្តការ? យោងតាមមាត្រា ២ (ក) នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០០៦ (“ច្បាប់ស្តីពីមជ្ឈត្តការ”) គឺជា “ការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្មហើយអាចស្ថិតនៅក្នុងឬនៅក្រៅក្របខ័ណ្ឌនេះការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍” ។ មជ្ឈត្តការក៏ជាយន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការមួយដ៏មានប្រសិទ្ធិភាពក្នុងចំណោមយន្តការនៃការដោះស្រាយវិវាទផ្សេងទៀតដូចជា ការចរចារ (Negotiation) ការធ្វើសន្ធាកម្ម (Mediation) ឬ ការផ្សះផ្សា (Negotiation) ។ តាមរយៈយន្តការនេះ ភាគីវិវាទអាចធ្វើការជ្រើសរើស ភាសា ស្ថាប័នដោះស្រាយវិវាទ (ឧទាហរណ៍៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម (ម.ជ.ម)...
ការវិវត្តន៍ និងការចាប់ផ្តើមនៃច្បាប់ការងារក្នុងព្រះរាជាណាចក្រកម្ពុជា
ច្បាប់ និងធុរកិច្ច
The Seed Admin
-
June 30, 2021
ប្រវត្តិនៃច្បាប់ការងារ យោងតាម សៀវភៅ ដែលមានចំណងជើងថា “Introduction of Cambodia Law” ច្បាប់ការងារកម្ពុជា បានចាប់បដិសណ្ឋិ និងវិវត្តន៍តាំងពីសម័យអាណានិគមបារាំងមកម៉្លេះ។ យោងតាមក្រមរដ្ឋប្បវេណីឆ្នាំ ១៩២០ គឺមានចែងអំពីទំនាក់ ទំនងរវាងនិយោជក និងនិយោជិត ដែលតម្រូវឲ្យនិយោជិតបំពេញការងាររយ:ពេល ១០ម៉ោងក្នុង មួយថ្ងៃ។ ក្រោយទទួលឯករាជ្យភាព បារាំងបានបន្សល់ទុកនូវឯកសារច្បាប់ជាច្រើន ក៏ដូចជារដ្ឋបាលនៃការគ្រប់គ្រងរដ្ឋដល់កម្ពុជា ដែលជាឱកាសមួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍នៃច្បាប់ការងារ។ ក៏ប៉ុន្តែការគាំពារនយោជិតត្រូវបានផ្អាកអំឡុងសម័យប៉ុលពត ដែលប្រជារាស្ត្រត្រូវធ្វើការហួសកម្លាំងយ៉ាងបង្ខិតបង្ខំ...
គោលការណ៍ជាមូលដ្ឋាននៃក្រមរដ្ឋប្បវេណី
ច្បាប់ និងធុរកិច្ច
The Seed Admin
-
June 23, 2021
ក្រមរដ្ឋប្បវេណី គឺជាច្បាប់ទូទៅនៃនីតិឯកជន ដែលបទប្បញ្ញិត្តទៅលើសកម្មភាពរស់នៅ និងការធ្វើទំនាក់ទំនងផ្សេងៗ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលឯកជន លើកលែងតែមានការកំណត់ផ្សេងទៀតនៃច្បាប់ពិសេស។ តួយ៉ាងទំនាក់ទំនង និងសកម្មភាពទាំងនោះមានដូចជា ការអនុវត្តសិទ្ធិបុគ្គល កាតព្វកិច្ច និងទំនាក់ទំនងរវាងសាច់ញាតិ រួមមាន រវាងប្តីប្រពន្ធតាមរយៈអាពាហ៍ពិពាហ៍ រវាងឪពុកម្ដាយនិងកូន ការបែងចែកទ្រព្យសម្បត្តិ ឬកេរមរតក។ល។ តើមានគោលការណ៍ជាមូលដ្ឋានអ្វីខ្លះនៅពីក្រោយបទប្បញ្ញត្តិទាំងនេះ? ក្រមរដ្ឋប្បវេណីមាន “គោលការណ៍ជាមូលដ្ឋាន” កំណត់សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបន្ថែមភាពជាក់លាក់ និងលម្អិតទៅដល់បញ្ញត្តិទាំងនោះ ព្រមទាំងបានកំណត់គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិលើទ្រព្យសម្បត្តិទៀតផង។ សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ សេចក្តីថ្លៃថ្នូរនិងសមភាពបុគ្គល៖ យោងទៅតាមមាត្រា២ នៃក្រមរដ្ឋប្បវេណី គោលការណ៍មូលដ្ឋានមួយរបស់ក្រមនេះ...
បរិបទសេដ្ឋកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជា
ច្បាប់ និងធុរកិច្ច
The Seed Admin
-
June 16, 2021
នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើការអភិវឌ្ឍនិងមានការផ្លាស់ប្តូរជាច្រើនវិស័យគិតចាប់តាំងពីឆ្នាំ១៩៩៣មក ដែលសុទ្ធសឹងតែបានមកពីការទទួលយកជំនួយ និងការវិនិយោគពីបណ្តាប្រទេសជាច្រើនដូចជា ប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន។ល។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសន្តិភាព គឺជាមូលហេតុដែលធ្វើឱ្យប្រទេសកម្ពុជាបានក្លាយខ្លួនជាប្រទេសមួយ ដែលមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំង ហើយបានប្រែខ្លួនជាប្រទេសដែលគួរឱ្យទាក់ទាញនៅក្នុងវិស័យវិនិយោគផងដែរ។ បន្តិចបន្តួចស្តីពីសេដ្ឋកិច្ចកម្ពុជាមុន «ច្បាប់ស្តីពីវិនិយោគ ១៩៩៤»៖ ប្រទេសកម្ពុជាជាប្រទេសមួយដែលបានឆ្លងកាត់នូវរបបជាច្រើនដំណាក់កាល ដែលរបបនីមួយៗសុទ្ធសឹងតែមានការវិវដ្ដខុសៗគ្នា។ នៅក្នុងរបបសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាបានចាប់ផ្តើមបង្កើតសេដ្ឋកិច្ចបន្តពីអាណានិគមបារាំង ហើយចាប់ផ្តើមផ្លាស់ប្តូរ និងជំរុញសេដ្ឋកិច្ចក្នុងប្រទេស។ ក្រោយទទួលបានឯករាជ្យភាពពីបារាំងក្នុងឆ្នាំ១៩៥៣ កម្ពុជាបានបង្កើតសេដ្ឋកិច្ចរួមគ្នាជាមួយនឹងប្រទេសដទៃ ដោយមូលធនឯកជន និងសហគ្រាសធ្វើការរួមគ្នាជាមួយនឹងមូលធនរដ្ឋ...
សេចក្ដីផ្ដើមទូទៅទាក់ទងនឹងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា
ច្បាប់ និងធុរកិច្ច
The Seed Admin
-
June 9, 2021
តើក្រមរដ្ឋប្បវេណីគឺជាអ្វី? ពាក្យ “ក្រមរដ្ឋប្បវេណី” ឬ “ច្បាប់រដ្ឋប្បវេណី” គឺត្រូវនឹងពាក្យរបស់បច្ចឹមប្រទេសដែលជាភាសាបារាំងហៅថា droit civil ពាក្យ civil សំដៅលើ “ជនស៊ីវិល” ដោយយោងតាមសេចក្ដីផ្ដើមនីតិរដ្ឋប្បវេណីរបស់លោកណូមូរ៉ា តូយ៉ូហីរ៉ូប។ ផ្អែកតាមសេចក្ដីកំណត់ចំពោះមាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី ត្រង់មាត្រា១ ពាក្យ “ច្បាប់រដ្ឋប្បវេណី” ជំនួសដោយ “ច្បាប់ឯកជន” ដោយចំពោះក្រមរដ្ឋប្បវេណី ពាក្យ “ច្បាប់ឯកជន” និងពាក្យ “ច្បាប់រដ្ឋប្បវេណី”...
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ