"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

មជ្ឈឹមបូព៌ាមានប្រេង ចិនមានរ៉ែកម្រ

រ៉ែកម្រឬ Rare Earthដែលគេស្គាល់តិចតួចត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់វិស័យឧស្សាហកម្មនិងនៅក្នុងឧបករណ៍បច្ចេកវិទ្យាខ្ពស់នាពេលអនាគត។ ប្រទេសខ្លះក៏ចាត់ទុកសារធាតុរ៉ែកម្រនេះថាជាធាតុចាំបាច់សម្រាប់ប្រើប្រាស់ជាយុទ្ធសាស្ត្រទាំងស្រុងក្នុងវិស័យបច្ចេកវិទ្យាការពារជាតិផងដែរ។ រ៉ែកម្រឬ Rare Earth សំដៅលើក្រុមសារធាតុចំនួន ១៧ នៅក្នុងតារាងខួបគីមី (Periodic Table) មានដូចជា Cerium (Ce), Dysprosium (Dy), Europium (Eu), Gadolinium​ (Gd), Holmium (Ho), Lanthanum...

ហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលក្នុងសង្គ្រាមវៀតណាម?

ក្រោយសង្គ្រាមឥណ្ឌូចិនទី១ បានបិទបញ្ចប់ សង្គ្រាមរៀតណាមបានកើតឡើងឬក៏យើងអាចហៅឈ្មោះម្យ៉ាងទៀតតាមប្រវត្តិវិទូជាច្រើនបានហៅឈ្មោះថា​​​​​​​«សង្គ្រាមឥណ្ឌូចិនទី២» ។ ឈ្មោះ«សង្គ្រាមឥណ្ឌូចិន»ដោយហេតុថា សង្គ្រាមនេះវាមិនមែនត្រឹមតែកើតឡើងក្នុងនៅក្នុងទឹកដីវៀតណាមតាមតែប៉ុណ្ណោះនោះទេ ប៉ុន្តែវារីកសាយភាយទៅកាន់ផ្នែកខ្លះនៃទឹកដីឥណ្ឌូចិនទាំងមូលផងដែរ នៅក្នុងនោះមានដូចជា កម្ពុជា និងឡាវ។ ​ សង្គ្រាមវៀតណាមគឺជាជម្លោះប្រដាប់អាវុធគ្នារវាងកងទ័ពរៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក និង វៀតណាម​ខាងជើង (​វៀតណាម​កុម្មុយនិស្ត) គាំទ្រ​ដោយ​ប្លុក​កុម្មុយនិស្ត។ ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជាការប៉ះទង្គិចប្រដាប់អាវុធយ៉ាងសំខាន់មួយនៅក្នុងសម័យកាលនៃសង្គ្រាមត្រជាក់។ នៅក្នុងអត្ថបទនេះ យើងនិងការធ្វើការបកស្រាយឬក៏ពន្យល់ទៅលើសំណួរដែលបានលើកឡើងថាតើមានមូលហេតុអ្វីខ្លះបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមវៀតណាមទាំងដែលសហរដ្ឋអាមេរិកជាប្រទេសដែលស្ថិតនៅឆ្ងាយពីតំបន់នេះ? មានមូលហេតុចំនួន ៥ ដែលយើងអាចអាចយល់បានថាតើហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមឥណ្ឌូចិនទី២នេះ ទី១ ឯករាជ្យភាពនៃប្រទេសវៀតណាម៖...

ដំណើរទៅកាន់ឋានព្រះចន្ទក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ពិភពលោកបានបើកទំព័រស័ករាជថ្មីនៃប្រវត្តិសាស្រ្ត នោះគឺការចុះចតបានសម្រេចដល់ផ្ទៃឋានព្រះចន្ទដំបូង នៃអាប៉ូឡូទី១១ របស់សហរដ្ឋអាមេរិក ដោយនាំយកមនុស្សដែលគេស្គាល់ថា គឺជាអ្នកបានឈានជើងជាន់ដីនៃឋានព្រះចន្ទដំបូងគេបង្អស់ នោះគឺលោក Neil Armstrong។ គិតមកដល់ត្រឹមថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គឺមានរយៈពេល ៥២ឆ្នាំហើយនៃការសម្រេចបានក្នុងការធ្វើដំណើរទៅកាន់ឋានព្រះចន្ទ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រ និងជាភាពជោគជ័យមួយសម្រាប់មនុស្សជាតិនៃសកលទាំងមូល។ តើការសម្រេចបានដ៏ធំធេងមួយនេះមានដើមហេតុបែបណាខ្លះ? បានឆ្លងកាត់ដំណើរការយ៉ាងណាខ្លះ? និងមានការវិវឌ្ឍយ៉ាងណាខ្លះសម្រាប់ពេលបន្តបន្ទាប់ ព្រមទាំងពេលអនាគត? ដើមចមនៃសង្វៀនប្រយុទ្ធអវកាសអាមេរិកសហភាពសូវៀត បន្ទាប់ពីសង្គ្រាមលោកលើកទី២ បញ្ចប់ទៅ នាជិតពាក់កណ្ដាលសតវត្សទី២០...

ការបរាជ័យរបស់ស្រីលង្កាក្នុងការពង្រីកកំពង់ផែទឹកជ្រៅ Hambantotaធំជាងនៅអាស៊ីអាគ្នេយ៍

ជាមួយផែនការកសាងកំពង់ផែដែលផ្តួចផ្តើមដោយមហិច្ឆតារបស់ប្រធានាធិបតីលោក Rajapaksa ដើម្បីប្រកួតប្រជែង ហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីក្នុងបំណងកែប្រែមុខមាត់ថ្មីនូវទីក្រុងនេសាទតូចមួយឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងមហាសមុទ្រឥណ្ឌានិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ ដើម្បីស្វែងរកក្តីសុបិន្តនោះ ស្រីលង្កាត្រូវពឹងផ្អែកលើហិរញ្ញប្បទានរបស់ចិនម្ដងទៀត។ ដំបូងឡើយគំនិតនៃការកសាងកំពង់ផែទឹកជ្រៅ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ដែលមានដើមកំណើតនៅទសវត្សឆ្នាំ ១៩៧០ ត្រូវបង្កើតឡើងដោយសមាជិកសភាមូលដ្ឋាន D.A Rajapaksa មកម្លេះ ។ ឆ្លងកាត់ការជួយជ្រោមជ្រែងពីជំនួយរបស់ចិន ដំណាក់កាលដំបូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ ២០០៨ និងឆ្នាំ ២០១០ និងការបើកដំណើរជាស្ថាពរនៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១០ ដែលជាថ្ងៃខួបកំណើតរបស់ប្រធានាធិបតីស្រីលង្កាលោកRajapaksaផងនោះ។...

ដំណោះស្រាយក្នុងការបញ្ចប់វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩

ដំណោះស្រាយក្នុងការបញ្ចប់វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ ដោយសារភាពបរាជ័យទៅលើការស្រោចស្រង់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្នុងសម័យកាលរដ្ឋបាលរបស់លោក Herbert Hoover បានធ្វើឱ្យលោក Franklin D.Roosevelt ដែលជាប្រធានាធិបតីឡើងកាន់អំណាចថ្មី សម្រេចដាក់ចេញនូវកម្មវីធីកំណែទម្រង់ថ្មីមួយមានឈ្មោះថា New Deal Programs ក្នុងឆ្នាំ១៩៣៣។ New Deal Programs នេះគឺជាកម្មវីធីត្រូវបានបង្កើតឡើងក្នុងគោលបំណង៣ធំៗរួមមាន៖ ការផ្ដល់ជាជំនួយដល់ជនក្រីក្រ និងជនដែលគ្មានការងារធ្វើ ស្រោចស្រង់សេដ្ឋកិច្ចជាតិឱ្យត្រលប់ទៅរកភាពល្អប្រសើរឡើងវិញ ក៏ដូចជាការធ្វើកំណែទម្រង់ទៅលើប្រព័ន្ធហិរញ្ញវត្ថុជាដើម។ ទន្ទឹមនឹងនេះ New Deal...

តើអ្វីទៅគឺជាCANZUK?

បន្ទាប់ពីការផ្លាស់ប្តូរ Brexit បានបិទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អង់គ្លេសបានស្វះស្វែងរកសម្ព័ន្ធ ឬដៃគូសហប្រតិបត្តិការថ្មី ពីព្រោះថាការបង្កើតសម្ព័ន្ធភាពថ្មីនេះអាចមានសារៈសំខាន់ណាស់សម្រាប់គោលដៅអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស។ ហេតុដូច្នេះ ក្រោយពីបានចាកចេញពីដៃគូចាស់របស់ខ្លួនគឺសហភាពអឺរ៉ុបហើយ អង់គ្លេសបានចូលរួមជាសម្ព័ន្ធមិត្តជាមួយប្រទេសបីផ្សេងទៀតដែលយើងហៅថា “CANZUK”។ ទន្ទឹមគ្នានេះ CANZUK ​ក៏បាននាំឱ្យមាននូវការចាប់អារម្មណ៍និងចម្ងល់យ៉ាងខ្លាំងផងដែរពីសំណាក់អ្នកសិក្សាទាំងឡាយ ជាពិសេសសិស្សដែលរៀនមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ ឬវិទ្យាសាស្ត្រនយោបាយទៅលើ CANZUK នេះ។ នៅក្នុងអត្ថបទមួយនេះ យើង​នឹងឆ្លើយទៅលើសំណួរមួយចំនួនដែលមានដូចជា តើអ្វីទៅគឺជាCANZUK?ហើយតើ CANZUK មានបេសកកម្មអ្វីខ្លះ? តើអ្វីទៅគឺជាCANZUK? CANZUK (Canada,...

វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩

ក្រោយពីសង្គ្រាមលោកលើកទី១បានបញ្ចប់នៅក្នុងឆ្នាំ១៩១៨ មហាអំណាចបច្ចឹមលោកជាច្រើន បានបាត់បង់ឥទ្ធិពលរបស់ខ្លួនយ៉ាងសម្បើមនៅលើឆាកអន្តរជាតិ ដោយសារតែវិនាសកម្ម ដែលបណ្ដាលមកពីសង្គ្រាមដែលមានរយៈពេលយូរឆ្នាំ ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធានជាច្រើន។ ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ធ្លាប់តែជាបងធំពិភពលោក ដែលមានទ្រព្យសម្បត្តិហូរហៀរមុនសង្គ្រាមលោកលើកទី១ បានក្លាយជាកូនបំណុលរបស់អាមេរិក ក្រោយពីសង្គ្រាមលោកលើកទី១បានបញ្ចប់ ដោយឡែកអាមេរិកមិនបានរងផលប៉ះពាល់ដោយសារសង្គ្រាមនោះទេ ដោយសារតែប្រទេសនេះមានទីតាំងអំណោយផល ស្ថិតនៅទ្វីបមួយដាច់ឆ្ងាយពីគេ និងមិនងាយរងមហន្តរាយដោយសារសង្គ្រាម។ ភាពមិនរងផលប៉ះពាល់នៃសង្គ្រាម និងការទទួលបានផលចំណេញកប់ពពកពីសង្គ្រាម បានធ្វើឱ្យឥទ្ធិពលអាមេរិកមានកាន់តែខ្លាំងក្លាឡើងនៅលើពិភពលោក ហើយបានស្គាល់ភាពរុងរឿងទាំងសេដ្ឋកិច្ច និងនយោបាយដ៏អស្ចារ្យនាពេលនោះ។ រូបភាពសម្បូរសប្បាយនៅអាមេរិកបានបន្តរហូតមកដល់ឆ្នាំ១៩២៩ ប្រទេសនេះបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងអាក្រក់បំផុតមួយ (ដែលត្រូវបានគេហៅជាភាសាអង់គ្លេសថា...

ការចាប់ដៃគ្នារវាងប្រទេសស្រីលង្កា និង ប្រទេសមហាអំណាចចិន

ស្រីលង្កាដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍នៃចុងនៃឧបទ្វីបឥណ្ឌា ដែលទទួលបានឯករាជ្យពេញលេញនៅឆ្នាំ ១៩៤៨ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសជិត ១៥០ ឆ្នាំចាប់តាំងពីឆ្នាំ១៨១៥ ដល់ឆ្នាំ ១៩៤៨ និងត្រូវបានទទួលស្គាល់ដោយសាធារណរដ្ឋប្រជាមានិតចិននៅខែមករាឆ្នាំ ១៩៥០។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតពេញលេញនិងផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៅខែកុម្ភៈឆ្នាំ ១៩៥៧ ។ ជាមួយទំនាក់ទំនងជាប្រវត្តិសាស្រ្ដនៅឆ្នាំ ១៩៥២ ខែមេសា ប្រទេសទាំងពីរបានបង្កើតកិច្ចព្រមព្រៀងទី ១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យារវាងចិននិងស្រីលង្កា និងកិច្ចព្រមព្រៀងដែនសមុទ្រនៅឆ្នាំ ១៩៦៣។ គណៈប្រតិភូសហជីពចិនបានធ្វើទស្សនកិច្ចប្រទេសស្រីលង្កាជាលើកដំបូងនៅខែកុម្ភៈឆ្នាំ ១៩៥៧ ។...

គោលនយោបាយកាត់បន្ថយចំនួនប្រជាជនរបស់ចិន

បក្សកុម្មុនីស្ដិចិន បានអនុម័តសម្រេចគោលនយោបាយថ្មីមួយ ដែលអនុញ្ញាតឱ្យគូស្រកររៀបការរួច អាចមានកូនចំនួនបីនាក់(Three-Child Policy) ។ សេចក្ដីប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ ក្រោយលទ្ធផលជំរឿនដប់ឆ្នាំម្ដង ធ្វើក្នុងឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតថយចុះទាបបំផុតមិនធ្លាប់មាន នាជាងបីទសវត្សចុងក្រោយ ក្នុងប្រទេសដែលបច្ចុប្បន្នមានកំណើនសេដ្ឋកិច្ចនាំមុខគេលំដាប់ទី២ និងមានប្រជាជនច្រើនជាងគេបំផុតនៃពិភពលោកមួយនេះ។ ទោះបីជា ផែនការថ្មីនេះហាក់បានបង្ហាញពីការផ្លាស់ប្ដូរមួយយ៉ាងណាក្ដី ប៉ុន្ដែចិនមិនព្រមលុបចោលទាំងស្រុងនយោបាយត្រួតពិនិត្យកំណើតទេ។ ដូច្នេះហើយថាតើការកំណត់ និងការផ្លាស់ប្ដូរផែនការគ្រួសាររបស់រដ្ឋអំណាចចិន ទៅលើគ្រួសារនីមួយៗ បានហុចផលយ៉ាងណាខ្លះកន្លងមក? ហើយតើហេតុអ្វីតម្រូវឱ្យរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់ចេញផែនការថ្មីនេះ? ផ្ដើមចេញពីគោលនយោបាយកូនមួយ(One-Child Policy) ជាងបីទសវត្ស ចិនបានឆ្លងកាត់គោលនយោបាយត្រួតពិនិត្យកំណើតដ៏តឹងរឹង...

តើសង្គមនិយម និង កុម្មុយនីស្ដនិយម មានអ្វីខុសគ្នាខ្លះ?

សង្គមនិយម​និងកុម្មុយនីស្ដនិយម គឺជាទស្សនៈវិជ្ជាឬក៏ទ្រឹស្តីសេដ្ឋកិច្ចនិងនយោបាយមួយយ៉ាងសំខាន់ដែលទ្រឹស្តីទាំងពីរនេះផ្តោតជាសំខាន់ទៅលើសមូហភាពនិយម​ជាជាងឯកជនភាពនិយម ជាពិសេសពាក់ព័ន្ធជាមួយមធ្យោបាយនៃផលិតកម្ម វិភាគទាននិងការដោះដូរទំនិញផ្សេងៗជាដើមនៅក្នុងសង្គម។ ​ លើសពីនេះ សង្គមនិយមនិងកុម្មុយនីស្ដនិយមទាំងពីរនេះគឺមានសារជាតិប្រឆាំងជាមួយទ្រឹស្តីនៃប្រព័ន្ធមូលធននិយម ដែលទ្រឹស្តីទាំងពីរនេះចាត់ទុកទ្រឹស្តីមូលធននិយមថា ជាទ្រឹស្តីដែលកេងប្រវ័ញ្ច ជិះជាន់​ទៅលើវណ្ណៈកម្មករ ជាពិសេសធ្វើឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើង។ ទោះបីជា សង្គមនិយមនិងកុម្មុយនីស្ដនិយម មានភាពស្រដៀងគ្នាខ្លះនៅក្នុងផ្នែកមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅក្នុងនោះទ្រឹស្តីទាំងពីរនេះក៏មានភាពផ្សេងគ្នាទៅលើចំណុចមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងអត្ថបទមួយនេះយើងនឹងធ្វើការបកស្រាយទៅលើសំណួរដែលថាតើសង្គមនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាយ៉ាងណាដែរ? តើអ្វីទៅគឺជាសង្គមនិយម? សង្គមនិយមសុទ្ធសាធ(Pure Socialism)គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលផលិតកម្មសេដ្ឋកិច្ចសំខាន់ៗមានដូចជា កម្លាំងពលិកម្ម សហគ្រិនភាព ទំនិញមូលធន(Capital goods)ហើយនិងធនធានធម្មជាតិ ត្រូវបានផ្តល់ឱ្យស្មើរៗគ្នាទៅដល់បុគ្គលម្នាក់ៗនៅក្នុងសង្គមតាមរយៈរដ្ឋាភិបាលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ។  នៅពាក់កណ្តាលទី១នៃសតវត្សរ៍ទី ១៩...

ការបកស្រាយអំពីវិស័យរូបិយប័ណ្ណ Crypto (Cryptocurrency)

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០១នេះ មានព្រឹត្តិការណ៏មួយបានកើតឡើង ដោយលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla បានចេញសារនៅក្នុងប្រព័ន្ធបណ្តាញ Twitter ឱ្យបានដឹងថា ការប្រើប្រាស់វិស័យរូបិយប័ណ្ណCryptoបានផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានក្រោមការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលច្រើនលើសលុប ដូចនេះលោកនឹងឈប់ទទួលយកនូវការទូទាត់ប្រាក់ជា Bitcoinsដែលជារូបិយប័ណ្ណCryptoដំបូងគេ និងធំជាងគេបង្អស់ ក្នុងការជួញដូររថយន្តTeslaរបស់លោកទាំងអស់។ សារមួយនេះបានធ្វើឱ្យទីផ្សារនិងវិស័យCryptoទាំងមូលកក្រើក និងបាត់បង់ចំណូលជាច្រើនក្នុងរយៈពេលតិចជាង២៤ម៉ោងតែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយរបស់ Entrepreneur Asia Pacific។ តើវិស័យរូបិយប័ណ្ណ Crypto...

ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧

វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ឬ Asian financial crisis ​ បានធ្វើឱ្យប្រទេសមួយចំនួននៅអាស៊ីមានសេដ្ឋកិច្ចធ្លាក់ចុះនៅចន្លោះឆ្នាំ១៩៩៦និង ១៩៩៧ ដោយក្នុងនោះអត្រាផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសប៉ះពាល់ធ្ងន់ធ្ងរជាងគេដូចជា ឥណ្ឌូនេស៊ីបានធ្លាក់មកត្រឹម ៤៣,២% ប្រទេសថៃ ២១,២%% ប្រទេសម៉ាឡេស៊ី ១៩% កូរ៉េខាងត្បូង ១៨,៥% និង ហ្វីលីពីន ១២,៥%។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ប្រទេសជួបវិបត្តិទាំងអស់នេះក៏ទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុនេះដែរ។...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ