"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

កម្មវិធីថង់ប្រាជ្ញា៖ តើសម្ព័ន្ធភាពត្រីភាគី AUKUS គឺជាអ្វី?

AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២១ ហើយការបង្កើតសម្ព័ន្ធត្រីភាគី AUKUS នេះឡើង ក៏បានជំរុញឱ្យអូស្ត្រាលីបញ្ចប់កិច្ចព្រមព្រៀងទទួលទិញយកនាវាមុជទឹកពីបារាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ កិច្ចប្រជុំត្រីភាគី AUKUS ដែលមានការចូលរួមពីសំណាក់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe...

កម្មវិធីថង់ប្រាជ្ញា ៖ ឥទ្ធិពល Tiktok នៅលើទឹកដីសហរដ្ឋអាមេរិក

Tiktok គឺកម្មវិធីចែកចាយវីឌីអូដែលផ្តើមចេញពី Musical.ly ដែលកម្មវិធីផ្តោតទៅលើការច្រៀងមិនបញ្ចេញសម្លេង (Lip-syncing) ប៉ុន្តែក្រោយមកកម្មវិធីនេះត្រូវបានទិញយកដោយក្រុមហ៊ុន ByteDance នៅឆ្នាំ ២០១៨ ហើយត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា Tiktok នេះឯង។ ដោយសារតែក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនរបស់ជនជាតិចិន វាក៏ត្រូវបានសហរដ្ឋអាមេរិកចោទថាមានការជាប់ពាក់ព័ន្ធនឹងការចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិនផងដែរ។ ទន្ទឹមនេះ ដោយសារតែចំនួនអ្នកគាំទ្រទៅលើកម្មវិធី Tiktok កំពុងតែបានកើនឡើងជាលំដាប់ សហរដ្ឋអាមេរិកក៏កើតមានការព្រួយបារម្ភទៅលើសន្តិសុខជាតិរបស់ខ្លួន​ ហើយក៏បានចាត់វិធានការ ដើម្បីចាត់ចែងក្នុងការបញ្ឈប់ការប្រើប្រាស់កម្មវិធីTiktokនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ វិធានការនេះបានធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក...

កម្មវិធីថង់ប្រាជ្ញា៖ គំនិតជាតិនិយមនៅប្រទេសឥណ្ឌូនេស៊ីក្រោយការបញ្ចប់សង្គ្រាមលោកលើកទី២

គំនិតជាតិនិយមសំដៅទៅលើគោលគំនិតនៃនយោបាយបែបទំនើប ដែលបានចាប់កំណើតឡើងអំឡុងពេលសម័យអាណានិគម។   នៅពេលដែលនិយាយដល់គំនិតជាតិនិយមគេក៏នឹកឃើញដល់ប្រទេសដែលមានទីតាំងស្ថិតនៅប៉ែកអាស៊ីអាគ្នេយ៍។  ក្នុងនោះប្រទេសឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ថា  ជាប្រទេសដែលមានឥទ្ធិពលគំនិតជាតិនិយមខ្លាំងក្លា ជាពិសេសក្នុងរជ្ជកាលក្រោមការត្រួតត្រារបស់អាណានិគមហូឡង់ ​​ ។ ​​                  ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ បានប្រកាសខ្លួនចេញពី អាណានិគមនៅក្នុងឆ្នាំ ១៩៤៥ ក្រោមការផ្ដួចផ្ដើមរបស់មេដឹកនាំជាតិនិយមឈ្មោះថាលោក ស៊ូ  កាណូ។   ក្នុងនាមជាប្រទេសដែលទើបរួចផុតពីអាណានិគម  ហើយក៏ចេញផុតពីភ្លក់ភ្លើងនៃសង្គ្រាមថ្មីៗ តើប្រទេសឥណ្ឌូនេស៊ីបំផុសបំផុលគំនិតជាតិនិយមរបស់ពួកគេយ៉ាងដូចម្ដេចខ្លះ? ក្នុងនាមជាប្រទេសដែលទើបនឹងរីកដុះដាល  ប្រាកដណាស់វាពិតជាមានភាពលំបាកយ៉ាងខ្លាំងក្នុងការដឹកនាំប្រទេសឲ្យទៅរកភាពសម្បូរសប្បាយ។  ឥណ្ឌូនេស៊ីជាក់ស្ដែងបានជួបប្រទះនិងបញ្ហាភូមិសាស្ត្រនយោបាយ វិសមភាពសេដ្ឋកិច្ច ការចម្រុះជាតិសាសន៍...

ថង់ប្រាជ្ញា៖ កំណែទម្រង់សេដ្ឋកិច្ចវៀតណាម “ដូយ ម៉ឺយ”

ប្រទេសវៀតណាម ជាប្រទេសមួយនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ ដែលនៅតែបន្តមានការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងសម័យកូវីដ-១៩ ខណៈដែលសេដ្ឋកិច្ចប្រទេសផ្សេងៗទៀតបានជួបប្រទះនូវការធ្លាក់ចុះយ៉ាងគំហុក ។ យ៉ាងណាមិញ ​ ប្រទេសវៀតណាមក៏ធ្លាប់បានឆ្លងកាត់នូវបញ្ហាសេដ្ឋកិច្ចជាហូរហែររហូតដល់ឆ្នាំ ១៩៨៦ ហើយទើបតែចាប់ផ្តើមមានភាពរីកចម្រើននៅពេលដែលប្រទេសនេះចាប់ផ្តើមធ្វើនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានឈ្មោះថា ដូយ ម៉ឺយ (Doi Moi)តែប៉ុណ្ណោះ។ នៅក្នុងអត្ថបទនេះយើងនឹងងាកមកស្វែងយល់អំពីកំណែរទម្រង់សេដ្ឋកិច្ច ដូយ មើយ​ ដែលបានបានផ្លាស់ប្តូរប្រទេសវៀតណាមពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ-សង្គមនិយមដែលមានភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ។ នៅមុនឆ្នាំ ១៩៨៦ មុនពេលដែលមានកំណែទម្រង់សេដ្ឋកិច្ច “ ប្រទេសវៀតណាមបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការបង្រួបបង្រួមវៀតណាមខាងត្បូងនិងខាងជើងក្នុងឆ្នាំ ១៩៧៦។ នាពេលនោះ សេដ្ឋកិច្ចរបស់វៀតណាមត្រូវជួបប្រទះនឹងវិបត្តិនៃ...

ថង់ប្រាជ្ញា៖ ប្រវត្ដិនៃទិវានារីអន្តរជាតិ

ទិវានារីអន្តរជាតិ ឬហៅជាភាសាអង់គ្លេសថា International Women’s Day (IWD) ជាទិវាដែលប្រារព្ធឡើងនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាពេលវេលាមួយដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសិទ្ធិនារីកន្លងមក ដែលត្រូវបានខិតខំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងដើម្បីអបអរសាទរចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ស្ត្រី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រទាំងនៅក្នុងប្រទេស និងក្នុងសហគមន៍របស់ពួកគេ។ ឆ្នាំនេះជាគម្រប់ខួបលើកទី១១២ហើយ រាប់ចាប់តាំងពីឆ្នាំ១៩១១ នៃការចាប់ផ្តើមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះឡើង។ ទោះបីជាពិភពលោកមានការជឿនលឿនដែលមិនធ្លាប់មានពីមុនមកកម្រិតណាក៏ដោយ ក៏គ្មានប្រទេសណាមួយសម្រេចបានសមភាពយេនឌ័រពេញលេញនៅឡើយទេ។ គម្លាតនៃសមភាពយេនឌ័រនៅតែជាការព្រួយបារម្ភ និងត្រូវបន្តស្វែងរកដំណោះស្រាយ។ ប្រវត្តិនៃសិទ្ធិនារី នៅដើមសតវត្សទី២០ ក្នុងទ្វីបអ៊ឺរ៉ុប ការគាបសង្កត់ទៅលើស្ត្រីបានកើតមានច្រើនជាខ្លាំង...

តើអ្វីគឺជា លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម?

ទ្រឹស្តីលទ្ធិកុម្មុយនីស្តគឺជាលទ្ធិមួយដែលហាក់មានភាពល្បីល្បាញអំឡុងសង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់។ លទ្ធិនេះគឺមានភាពចម្រុះជាច្រើនដោយវាមានដើមកំណើតចេញពីលទ្ធិម៉ាក្សនិយម (Marxism) និងមានភាពស្រដៀងទៅនឹងលទ្ធិសង្គមនិយម (Socialism)។ តាមពិតទៅ លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម ត្បិតតែភាគច្រើនមានភាពស្រដៀងគ្នាច្រើន ប៉ុន្មានធាតុពិតជាស្ដែងគឺមិនដូចគ្នាទេ។ នៅក្នុងអត្ថបទនេះនឹងរៀបរាប់អំពី លទ្ធិកុម្មុយនីស្ត លទ្ធិម៉ាក្សនិយម លទ្ធិសង្គមនិយម។  អំពីលទ្ធិកុម្មុយនីស្ត លទ្ធិកុម្មុយនីស្តគឺជាគោលលទ្ធិមួយដែលបង្កើតឡើងដើម្បីផ្លាស់ប្តូរគោលនយោបាយនិងសេដ្ឋកិច្ច។ កុម្មុយនីស្តបានអភិវឌ្ឍដោយ លោក កាល់ ម៉ាក្ស (Karl Marx) និងមាន លោក...

កម្មវិធីថង់ប្រាជ្ញា៖ កំហុសមួយដែលនាំឱ្យមានការដួលរលំជញ្ជាំងក្រុងប៊ែរឡាំងកាលពីឆ្នាំ១៩៨៩

នារាត្រីថ្ងៃទី១២ ឈានចូលថ្ងៃទី១៣​ ខែសីហា ឆ្នាំ១៩៦១ វិស្វករជាច្រើនអ្នកដែលអមដោយប៉ូលីស និងទាហានបានចាប់ផ្តើមគាស់កកាយផ្លូវ ដោយដំឡើងនូវរនាំងមួយនៅទូទាំងទីក្រុងប៊ែរឡាំង និងតំបន់ផ្សេងៗទៀតជុំវិញនោះ។ រនាំងនោះត្រូវបានគេស្គាល់ថាជា ជញ្ជាំងក្រុងប៊ែរឡាំង។ ជញ្ជាំងនេះមិនត្រឹមតែខណ្ឌចែកប្រទេសអាល្លឺម៉ង់ជាពីរនោះទេ តែវាត្រូវបានគេចាត់ទុកថាជាវាំងននដែក ខណ្ឌចែកទ្វីបអ៊ឺរ៉ុបជាពីរកំឡុងពេលសង្គ្រាមត្រជាក់។ ជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានសាងសង់ឡើងដោយជញ្ជាំងបេតុងដែលមានកម្ពស់ជាង​ ៤ ម៉ែត្រ​ និងប្រវែងប្រហែល ១៥៥ គីឡូម៉ែត្រ ហើយត្រូវបានរុំព័ទ្ធដោយលួសបន្លា ឆ្កែល្បាត គ្រាប់មីន និងយាមល្បាតដោយអ្នកយាម និងឆ្មាំកាំភ្លើងជាច្រើនអ្នកដែលរងចាំបាញ់អ្នកណាម្នាក់ដែលមានបំណងឆ្លងកាត់ជញ្ជាំងនេះដោយខុសច្បាប់។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបិទបញ្ចប់នៅឆ្នាំ១៩៤៥...

ថង់ប្រាជា្ញ៖ វិបត្តិឱនភាពសេដ្ឋកិច្ច ២០០៧-២០០៩ (The Great Recession) របស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចទីមួយ និងជាយោធាធំបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏ធ្លាប់ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ច ដែលគេស្គាល់ថាជាវិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ (The Great Recession)។ វិបត្តិសេដ្ឋកិច្ចនេះចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០០៧ រហូតដល់ខែមិថុនា ឆ្នាំ២០០៩ ដោយវិបត្តិនាឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ចាប់ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាប់បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានចាប់ផ្តើមនៅពេលដែលទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដូចជាផ្ទះជាដើម ចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងជាមួយគ្នានេះដែរ សូម្បីតែតម្លៃនៃមូលបត្រកម្ចី (Mortgage-Backed Securities - MBS) និងនិស្សន្ទវត្ថុ...

ថង់ប្រាជ្ញា៖ ការដួលរលំនៃសហភាពសូវៀត

សហភាពសូវៀតដែលមានឈ្មោះពេញហៅថា សហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត គឺជាក្រុមប្រទេស ដែល មាន១៥ប្រទេសជាសមាជិក គឺ ប្រទេសអាមេនី អាហ្សែបៃហ្សង់ បេឡារុស អេស្តូនី ហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាតវី លីទុយអានី ម៉ុលដាវី រុស្ស៊ី តាជីគីស្ថាន តូមិននីស្ថាន អ៊ុយក្រែន និងអ៊ូសបេគីស្ថាន ហើយក្នុងនោះមានរុស្ស៊ីជាអ្នកដឹកនាំ។ សហភាពសូវៀតជារដ្ឋកុម្មុយនីស្តម៉ាក្សនិយមដំបូងបង្អស់របស់ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ធំបំផុតនៅលើពិភពលោក...

ថង់ប្រាជា្ញ៖ កំណែទម្រង់សេដ្ឋកិច្ចចិន “ឆ្មាស ឆ្មាខ្មៅ”

ប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងសតវត្សទី ២១ និងជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមុនពេលមានការរីកចម្រើនបែបនេះ ប្រទេសចិនបានហែលឆ្លងបញ្ហាសេដ្ឋកិច្ច ដែលកាលនោះចិនខ្លាំងយោធាប៉ុន្តែក្រសេដ្ឋកិច្ច ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផែនការ។ ក្រោយពីអំណាចរបស់លោក ម៉ៅ សេទុងបានបក់ផាត់ម្ដងបន្តិចៗ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រទេសកាន់របបកុម្មុនីស្ដ ប៉ុន្តែសេដ្ឋកិច្ចទីផ្សារសេរី។ មុខឆ្នាំ១៩៧៩ មុនឆ្នាំ១៩៧៩ ក្រោមការដឹកនាំដោយប្រធានបក្សកុម្មុយនីស្តចិនលោក ម៉ៅ សេទុង លោកបានអនុវត្តនូវប្រព័ន្ធសេដ្ឋកិច្ចផែនការ ដែលរដ្ឋាភិបាលគឺជាអ្នកចាត់ចែងនិងលូកដៃចូលសេដ្ឋកិច្ចទាំងស្រុង។ រដ្ឋមានសិទ្ធិក្នុងការកំណត់គោលដៅផលិតកម្ម គ្មានកម្មសិទ្ធិឯកជន តម្លៃដែលគ្រប់គ្រង និងការបែងចែកធនធាននៅទូទាំងសេដ្ឋកិច្ចចិន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០...

ថង់ប្រាជ្ញា ៖ ទ្រឹស្ដីភូមិសាស្ត្រនយោបាយដែលមានគោលដៅគ្រប់គ្រងពិភពលោក

ទ្រឹស្ដី Heartlandរបស់លោក Halford Mackinder និងទ្រឹស្ដី Rimland របស់លោក Nicholas J. Spykman គឺសុទ្ធតែជាគឺជាទ្រឹស្តីដែលទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយដែល ទ្រឹស្តីទាំងពីរនេះបានពន្យល់អំពីការវិវត្តនៃភូមិសាស្ត្រនយោបាយនៃពិភពលោក ប៉ុន្តែគំនិតរបស់ទ្រឹស្ដីទាំងពីរនេះគឺមិនដូចគ្នានោះទេ។ ដូចនេះនៅក្នុងអត្ថបទនេះយើងនឹងសិក្សាទៅលើទ្រឹស្ដីទាំងពីរនេះឱ្យបានស៊ីជម្រៅ។ ១. តើអ្វីទៅជាទ្រឹស្ដី Heartland ? នៅក្នុងឆ្នាំ១៩០៤ លោក Halford Mackinder បានសរសេរកម្រងសំណេរមួយដែលមានចំណងជើងថា «The Geographical Pivot...

ថង់ប្រាជ្ញា ៖ ពពុះសេដ្ឋកិច្ច “ផ្កាមួយទងមានតម្លៃជាងផ្ទះ”

មុននឹងឈានទៅរកការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេដ្ឋកិច្ចពពុះដំបូង Tulip Mania​ យើងត្រូវយល់ច្បាស់ជាមុនសិនថា តើអ្វីទៅជា Economic Bubble ឬ សេដ្ឋកិច្ចពពុះ? ​​​Economic Bubble ឬ សេដ្ឋកិច្ចពពុះ កើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្មកើនឡើងខ្ពស់លើសពីតម្លៃមូលដ្ឋានឬតម្លៃទីផ្សារ។ ក្នុងន័យមួយទៀត សេដ្ឋកិច្ចពពុះគឺជាព្រឹត្តិការណ៍មួយដែលតម្លៃនៃទ្រព្យសកម្មបានហក់ឡើងខ្ពស់រហូតដល់ដាច់ជាមួយសេដ្ឋកិច្ចជាក់ស្ដែង ឬលើសពីលំហូរសាច់ប្រាក់។ សេដ្ឋកិច្ចពពុះក៏អាចកើតឡើងនៅពេលដែលបំណុលបានស្ទុះឡើងខ្ពស់​ រហូតដល់មិនអាចមានលទ្ធភាពសងត្រលប់ទៅវិញ ដោយសារអ្នកវិនិយោគបានប្រមូលទ្រព្យនិងបានធ្វើកម្ចីដើម្បីយកទៅវិនិយោគអ្វីមួយដែលហាក់មើលទៅកំពុងពេញនិយមខ្លាំង និងអាចទាញយកប្រាក់ចំណេញបានច្រើន។  ចំណុចដែលជាជ្រោះនៃសេដ្ឋកិច្ចពពុះគឺនៅពេលអ្នកវិនិយោគនាំគ្នាជះលុយច្រើនលើសលុបរហូតលើសតម្រូវការ​ ដែលជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយពិបាកក្នុងការសងត្រលប់ទៅវិញ ឬប្រកាសក្ស័យធន។...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ