Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់ពីមូលហេតុដែលប្រទេសសិង្ហបុរីមានការអភិវឌ្ឍន៏ជាងប្រទេសម៉ាឡេស៊ី
The Seed Cambodia
-
October 21, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីជា Modi 3.0?
The Seed Cambodia
-
October 15, 2024
ថង់ប្រាជ្ញា
ស្វែងយល់ពីលុយអឺរ៉ូ (Euro)
ថង់ប្រាជ្ញា
The Seed Cambodia
-
October 10, 2022
នាពេលបច្ចុប្បន្ននេះ សហភាពអឺរ៉ុបគឺជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ ហើយក៏ជាផ្ទះសម្រាប់រូបិយប័ណ្ណចំណាត់ថ្នាក់ទីពីរដែលត្រូវបានជួញដូរច្រើនបំផុតនៅក្នុងពិភពលោក។ រូបិយបណ្ណនោះគឺត្រូវបានគេស្គាល់ថាជាប្រាក់អឺរ៉ូ(Euro) ដែលសហភាពអឺរ៉ុបបានណែនាំជាផ្លូវការថ្ងៃទី១ ខែមករា ឆ្នាំ ១៩៩៩។ នៅក្នុងអត្ថបទនេះដែរ យើងនឹងក្រលេកមកនិយាយបន្ថែមអំពីប្រាក់អឺរ៉ូ និងប្រវត្តិនៃការបង្កើតឡើងនៃប្រាក់អឺរ៉ូ។ ១. តើអ្វីជាប្រាក់អឺរ៉ូ(Euro)? ហេតុអ្វីទើបមានការបង្កើតឡើងនូវប្រាក់អឺរ៉ូ(EURO)? ប្រាក់អឺរ៉ូត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ប៉ុន្តែរហូតដល់ឆ្នាំ ថ្ងៃទី១ មករា ឆ្នាំ២០០២ ទើបក្រដាសប្រាក់អឺរ៉ូត្រូវបានដាក់ចេញចរាចរណ៍ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេស ចំនួន ១៩ ក្នុងចំណោមប្រទេសទាំង២៧ដែលជាសមាជិកនៃសហភាពអឺរ៉ុប។ ប្រាក់អឺរ៉ូ ជារូបិយបណ្ណចំណាត់ថ្នាក់ទីពីរបន្ទាប់ពីប្រាក់ដុល្លារអាមេរិក...
សង្រ្គាមស៊ីវិលនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង
ថង់ប្រាជ្ញា
The Seed Cambodia
-
October 3, 2022
បណ្តាលប្រទេសនៅទ្វីបអាហ្រ្វ៊ិកជារឿយៗតែងតែជួបប្រទះទៅនឹងបញ្ហាជម្លោះផ្ទៃក្នុង ឬសសង្រ្គាមស៊ីវិលដែលកើតឡើងសោយសារតែជម្លោះជាតិសាសន៏ ជម្លោះសាសនា និងបញ្ហាអស្ថិរភាពនយោបាយជាដើម។ ក្នុងចំណោមបណ្តាលប្រទេសទាំងអស់ សាធារណរដ្ឋស៊ូដង់ខាងត្បូងក៏បានឆ្លងកាត់នូវសង្រ្គាមស៊ីវិលមួយផងដែរ ដែលបានបង្កផលប៉ះពាល់ទៅដល់ស្ថិរភាពសង្គម បង្អាក់សកម្មភាពសេដ្ឋកិច្ច និងសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់។ បន្ទាប់ពីធ្វើការផ្តាច់ខ្លួនដោយស្របច្បាប់ពីស៊ូដង់ សាធារណរដ្ឋស៊ូដង់ខាងត្បូងបានក្លាយជាប្រទេសទី៥៤ របស់ទ្វីបអាហ្រ្វ៊ិកនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១។ ប៉ុន្តែការក្លាយជាប្រទេសថ្មីមួយនេះ មិនបានកំណត់ជោគវាសនាសាធារណរដ្ឋស៊ូដង់ខាងត្បូងថានឹងស្ថិតក្នុងសន្តិភាពនិងសន្តិសុខនោះទេ។ នៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានការតស៊ូនយោបាយរវាងលោកប្រធានាធិបតី សាល់វ៉ា កៀរ ម៉េយ៉ាឌិត (Salva Kiir Mayardit)...
អតីតកាលដ៏ជូរចត់របស់ប្រទេសចិនដោយសារតែសង្គ្រាមអាភៀន
ថង់ប្រាជ្ញា
The Seed Cambodia
-
September 26, 2022
រាជវង្សឈីង (The Qing Dynasty) គឺជារាជវង្សចុងក្រោយនៃប្រទេសចិនដែលមានរជ្ជកាលចាប់ពីឆ្នាំ ១៦៤៤ ទៅដល់ឆ្នាំ ១៩១២។ រជ្ជកាលនេះដែរគឺជារជ្ជកាលដ៏រុងរឿងមួយនៃប្រទេសចិនដោយសារតែប្រទេសចិននៅក្នុងរាជវង្សនោះមានអំណាចខ្លាំងដោយបានវាតទី យកទឹកដីជាច្រើនដូចជាទឹកដីដែលយើងស្គាល់សព្វថ្ងៃថាជាកោះតៃវ៉ាន់ និង ចក្រភពទីបេ។ល។ ម្យ៉ាងទៀតប្រទេសចិននៅអំឡុងរាជវង្សឈីងបានបង្កើតនូវគ្រឿងប្រើប្រាស់ជាច្រើនដែលល្បីល្បាញ និងត្រូវបានគេយកទៅប្រើប្រាស់ពេញពិភពលោក ដែលរបស់ទាំងនោះមានដូចជាកាំភ្លើងនិងអាវុធផ្សេងៗជាដើម។ មួយវិញទៀតប្រទេសចិននៅក្នុងរាជវង្សឈីងក៏បានតាំងខ្លួនថាជា “នគរកណ្តាល” (The Middle Kingdom) ដែលមានវប្បធម៌រុងរឿងនិងមានប្រទេសជិតខាង ដូចជា ប្រទេសកូរ៉េនិងជប៉ុនបានខ្ចីនិងចម្លងវប្បធម៌ខ្លួនផងដែរ។ លើសពីនេះទៀតមហាឈីងក៏មានការកើនឡើងនៃសេដ្ឋកិច្ចជាខ្លាំងដោយសារតែការធ្វើជាពាណិជ្ជកម្មជាមួយប្រទេសដទៃ។...
ជម្លោះរវាង ប្រទេសតួកគី និង ក្រុមឃឺដ
ថង់ប្រាជ្ញា
The Seed Cambodia
-
August 29, 2022
ការក្រោកប្រឆាំងដើម្បីទាមទារឯករាជ្យរបស់ក្រុមជាតិសាសន៍មួយដើម្បីទទួលបានឯករាជ្យ តែងតែកើតមានឡើងនៅក្នុងពិភពលោក។ ការប្រឆាំងនេះដែរក៏អាចបង្កទៅជាជម្លោះរវាងក្រុមជាតិសាសន៍នោះនឹងរដ្ឋាភិបាលនៅក្នុងប្រទេសដែលគេរស់នៅ ដែលពិបាកនឹងឈានទៅរកការដោះស្រាយដោយសន្តិវិធី ហើយក៏អាចបង្កើតទៅជាសង្រ្គាមស៊ីវិលផងដែរ។ ដូចគ្នានេះដែរ នៅក្នុងតំបន់មជ្ឃិមបូពា៍មានក្រុមជាតិសាសន៍មួយដែលមានឈ្មោះថា «ឃឺដ»(Kurds) ដែលជាជាតិសាន៍មួយដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងតំបន់ ក៏ដូចជាធ្លាប់មានជម្លោះជាមួយបណ្តាប្រទេសនៅតំបន់នោះពិសេសគឺជាមួយនឹងប្រទេសតួកគីដោយសារពួកគេមានគោលបំណងក្នុងការបំបែកខ្លួនធ្វើជារដ្ឋឯករាជ្យមួយ។ ថ្ងៃនេះយើងនឹងមកធ្វើការសិក្សារឱ្យបាន កាន់តែស៊ីជម្រៅអំពីការរើបំរះរបស់ជនជាតិ ឃឺដ និងការតស៊ូដើម្បីបំបែកខ្លួនរបស់ពួកគេចេញពីប្រទេសតួកគី។ ដើម្បីយល់ច្បាល់អំពីបញ្ហាមួយនេះយើងត្រូវក្រលេកទៅមើលប្រវត្តិសាស្ត្ររបស់ប្រទេសតួកគីបន្តិចសិន។ បន្ទាប់សង្រ្គាមលោកលើកទី១ត្រូវបានបញ្ចប់ទៅ ក្នុងសន្ធិសញ្ញា Sevres (the Treaty of Sevres) ប្រទេសមហាអំណាចអង់គ្លេសនិងបារាំងដែលបានឈ្នះនៅក្នុងសង្គ្រាមនេះ បានលើកឡើងអំពីការបង្កើតព្រំដែនថ្មីរវាងបណ្តាលរដ្ឋនៅមជ្ឈិមបូព៌ា ហើយសន្យាថានឹងផ្តល់អធិបតេយ្យភាពនិងបង្កើតរដ្ឋដល់ជនជាតិ...
តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជានរណា?
ថង់ប្រាជ្ញា
The Seed Cambodia
-
August 22, 2022
តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃជាអ្វី? នៅក្នុងពិភពលោកបច្ចុប្បន្ន កិច្ចសហប្រតិបត្តិរវាងប្រទេសមួយនឹងប្រទេសមួយមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍគ្រប់វិស័យដែលរួមមាន សេដ្ឋកិច្ច នយោបាយ សន្តិសុខនិងវប្បធម៌ជាដើម។ ក្នុងនោះផងដែរ កិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏មានតួនាទីសំខាន់ផងដែរ ដោយក្រុមប្រទេសក្នុងតំបន់នីមួយៗបានបង្កើតអង្គការ និងសមាគមន៍ដូចជា សមាគមអាស៊ាន និងសហភាពអឺរ៉ុប ជាដើម។ ក្នុងនោះផងដែរ យើងកត់សម្គាល់ឃើញប្រទេសនៅក្នុងអាស៊ីកណ្តាលក៏មានអង្គការសំរាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេមួយដែរ មានឈ្មោះថាអង្គការកិច្ចប្រតិបត្តិការសៀងហៃ។ អង្គការកិច្ចប្រតិបត្តិការសៀងហៃនេះជាអង្គការក្នុងតំបន់អ៊ុយរ៉ាស៊ី (អាស៊ីកណ្តាល) មួយដែលមានតួនាទីក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច នយោបាយសន្តិសុខនិង វិស័យដទៃទៀតរវាងប្រទេសសមាជិកទាំងអស់។ មួយវិញទៀតអង្គការនេះមានសមាជិកបច្ចុប្បន្នចំនួន៨ប្រទេសនិងមានទីស្នាក់ការនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ តើអង្គការអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបង្កើតឡើងក្នុងគោលបំណងអ្វីនិងមានសមាជិកប្រទេសណាខ្លះ? ១. អំពីអង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃ អង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃបានប្រកាសនិងបង្កើតជាផ្លូវការនៅក្នុងថ្ងៃទី១៥ ខែមិថុនា...
ប្រវត្ដិនៃការបង្កើតសហភាពអឺរ៉ុប (European Union)
ថង់ប្រាជ្ញា
The Seed Cambodia
-
August 15, 2022
សហភាពអឺរ៉ុបឬជាភាសាអង់គ្លេសហៅថា European Union គឺជា អង្គការអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងនិង បានចូលជាធរមាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។ សហភាពអឺរ៉ុបត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មនយោបាយនិងសេដ្ឋកិច្ចរវាងប្រទេសនៅក្នុងអ៊ឺរ៉ុបហើយបានបង្កើត រូបិយប័ណ្ណរួមមួយប្រាក់អឺរ៉ូ បង្កើតគោលនយោបាយការបរទេស សន្តិសុខ ច្បាប់ និងសញ្ជាតិរួមជាដើម។ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកយល់ដឹងបន្ថែមអំពីប្រវត្តិនៃការកកើតឡើង និងការវិវត្តន៍នៃសហភាពអ៊ឺរ៉ុប។ ប្រវត្តិនៃការកកើតឡើងនៃសហភាពអ៊ឺរ៉ុប កាលពីដើមឡើយ ប្រទេសនៅអ៊ឺរ៉ុបបានធ្លាប់ស្ថិតក្នុងសង្រ្គាមបង្ហូរឈាម អស់ជាច្រើនសតវត្សមកហើយ ដែលក្នុងនោះ ប្រទេសបារាំង និងអាល្លឺម៉ង់មានជម្លោះសង្រ្គាមដល់ទៅបីដងក្នុងរវាងឆ្នាំ ១៨៧០ ដល់...
តើប្រទេសកូរ៉េខាងជើងមានដំណើរការសេដ្ឋកិច្ចយ៉ាងដូចម្ដេច?
សេដ្ឋកិច្ច
The Seed Cambodia
-
August 8, 2022
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ជាប្រទេសដែលកាន់របបកុម្មុយនីស្ដ និងជាប្រទេសកម្រមួយដែលនៅក្នុងសម័យនេះទៅហើយនៅបន្តសេដ្ឋកិច្ចមជ្ឈការ ដែលមានលក្ខណៈបិទជិតនិងមានការគ្រប់គ្រងតឹងតែងនិងដាច់ឆ្ងាយពីសកលភាវូបនីយកម្ម។ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនិងការដំណើរការនៃសេដ្ឋកិច្ចក្នុងការធ្វើជំនួញនិងការរកចំណូលផ្សេងៗរបស់ប្រទេសនេះ។ តើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងមានលក្ខណៈយ៉ាងដូចម្ដេច? មុននឹងធ្វើការឈានចូលទៅមើលដំណើរការនៃសេដ្ឋកិច្ចរបស់កូរ៉េខាងជើងនៅរយៈពេលបច្ចុប្បន្ននេះ ជាដំបូងយើងគួរក្រឡេកមើលបន្តិចទៅកាន់អតីតកាលនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រោយពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់ កូរ៉េខាងជើងបានដំណើរការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ពួកគេជាច្រើនដងដូចជា ការប្រើប្រាស់ផែនការបីឆ្នាំ ផែនការប្រាំឆ្នាំ ផែនការប្រាំពីរឆ្នាំដំបូង និងផែនការប្រាំឆ្នាំ។ ដោយក្រោយសង្រ្គាមកូរ៉េមកប្រទេសនេះបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដោយផ្តោតទៅឧស្សាហកម្មធនធ្ងន់ ដែលក្រោយមកក៏បានផ្លាស់ប្ដូរទៅផ្តោតលើកែលម្អធនធាននិងហេដ្ឋារចនាសម័ន្ធនិងក្រោយមកបានទៅផ្តោតលើកសិកម្មវិញ។ ការប្រកាន់យកគោលនយោបាយផ្តោតលើឧស្សាហកម្មធនធ្ងន់របស់កូរ៉េខាជើងទទួលបានជោគជ័យខ្ពស់ជាងកូរ៉េខាងត្បូង ប៉ុន្តែក្រោយមកកូរ៉េខាងជើងក៏បានងាកទៅរកគោលនយោបាយទំនើបកម្មខ្នាតធំដែលគោលនយោបាយនេះធ្វើឱ្យប្រទេសនេះជាប់បំណុលរហូតដល់មិនអាចងើបមុខរួច។ ដោយក្រោយមកចាប់ពីឆ្នាំ ១៩៩៤ ប្រទេសនេះលែងដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចអ្វីឡើយ។ ក្រោយពីការបញ្ចប់សង្រ្គាមមកកូរ៉េ ខាងជើងបានធ្វើពាណិជ្ជកម្មជាមួយនឹងសហភាពសូវៀតនិងប្រទេសចិនដោយមានការពឹងផ្អែកខ្លាំងទៅកាន់ប្រទេសទាំងពីរ ជាពិសេសសហភាពសូវៀត។ ក្រោយមកដោយសារតែសហភាពសូវៀតបានដួលរលំ...
សករាជថ្មីនៃត្រកូលម៉ាកូសក្នុងប្រទេសហ្វីលីពីន
ថង់ប្រាជ្ញា
The Seed Cambodia
-
July 25, 2022
កាលពីពេលថ្មីៗនេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ប្រទេសហ្វីលីពីនទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនដែលមានគណបក្សជាច្រើនចូលរួម ហើយក្នុងនោះក៏មានបេក្ខជនឯករាជ្យឈរឈ្មោះផងដែរ។ ជាលទ្ធផលយើងបានឃើញថា គណបក្សសហព័ន្ធហ្វីលីពីនបានឈ្នះការបោះឆ្នោតនេះដែលមានបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាកូនអតីតប្រធានាធិបតីហ្វីលីពីនហឺ្វឌីណង់ ម៉ាកូស គឺលោក បង់បង់ ម៉ាកូស(BongBong Marcos)។ លោកបានស្បថចូលកាន់តំណែងក្នុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមជាប្រធានាធិបតីទី១៧នៃសាធារណរដ្ឋហ្វីលីពីន។ គួរបញ្ផាក់ផងដែរថា ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនមានអាណត្តិ៦ឆ្នាំ ហើយការកាន់តំណែងនេះគឺបានតែមួយអាណត្តិប៉ុណ្ណោះ នេះបើស្របតាមមាត្រាទី៧ផ្នែកទី៤នៃរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន។ ក្នុងនោះ ប្រធានាធិបតីហ្វីលីពីនមានតួនាទីជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល(នីតិប្រតិបត្តិ) ហើយជាពិសេសជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីនផងដែរ។...
ឥទ្ធិពលនៃក្រុមប្រទេស BRICS
ថង់ប្រាជ្ញា
The Seed Cambodia
-
July 11, 2022
ចាប់តាំងពីប្រទេសទាំង៥បានចាប់ដៃគ្នាបង្កើត BRICS នេះមក យើងសង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺ ជាប្រទេសដែលមានសេដ្ឋកិច្ចធំៗដែលតែងតែចូលរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចសកល ហើយក៏បានដើរតួជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចពិភពលោកថែមទៀតផង។ ដូច្នេះ ក្នុងអត្ថបទនេះ យើងនឹងសិក្សាបន្ថែមអំពី BRICS ដែលជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនទំនាក់ទំនងខាងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងពិភពលោក។ តើអ្វីទៅជា BRICS? BRICS គឺជាពាក្យអក្សរកាត់ដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា...
តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច “Recession” ?
សេដ្ឋកិច្ច
The Seed Cambodia
-
July 4, 2022
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភដោយសារតែយល់ឃើញថាកំពុងផ្ដល់សញ្ញាណទៅស្ថានភាព recession ឬ ឱនភាពសេដ្ឋកិច្ច។ យ៉ាងណាមិញ កាលពីដើមខែមិថុនា ធនាគារពិភពលោកបានឱ្យសញ្ញាណពីបញ្ហាពិភពលោក ដែលបានបញ្ជាក់ថាប្រទេសជាច្រើនឹងមិនអាចគេចផុតពី ឱនភាពសេដ្ឋកិច្ចឡើយ។ ដូច្នេះ តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច? តាមពិតទៅ ពាក្យថា recession ឬ ឱនភាពសេដ្ឋកិច្ច គឺគ្មាននិយមន័យឬការចាត់ចំណាត់ ផ្លូវការណាមួយឡើយ។ បើយោងតាមនិយមន័យកំណត់ដោយ National Bureau of Economic Research បានឱ្យនិយមន័យថា...
របបប្រល័យពូជសាសន៏នៅប្រទេសរ៉ាវាន់ដា (Rwandan Genocide)
នយោបាយការបរទេស
The Seed Cambodia
-
June 27, 2022
អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចាត់ទុកថាជាអំពើ ប្រព្រឹត្តដោយមានចេតនាបំផ្លាញទាំងស្រុង ឬប្រឆាំងទាំងស្រុងទៅនឹងក្រុមជាតិ ជាតិសាសន៍ ពូជសាសន៍ ឬសាសនាណាមួយ។ នៅពេលដែលគេនិយាយអំពីរបបប្រល័យពូជសាសន៍ គេស្រមៃដល់របបប្រល័យពូជសាន៍ដែលបានកើតឡើងលើប្រទេសកម្ពុជាពោលគឺរបបខ្មែរក្រហម ឬរបបប៉ុលពត។ យ៉ាងណាមិញ មានប្រទេសជាច្រើនទៀតដែលបានឆ្លងកាត់នូវរបបដ៏ជូរចត់បែបនេះ។ ក្នុងអត្ថបទនេះយើងនឹងទៅសិក្សាទៅលើប្រទេសនៅតំបន់អាហ្រ្វិកមួយដែលបានជួបប្រទះនូវរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយនោះគឺប្រទេស រ៉ាវាន់ដា (Rwanda)។ មុននឹងចាប់ផ្តើម យើងគួរក្រលេកមកមើលប្រវត្តិរបស់ប្រទេសនេះបន្តិចសិន។ នៅក្នុងប្រទេសរ៉ាវាន់ដា មានក្រុមជាតិសាសន៍ពីរដែលតែងតែមានការខ្វែងគំនិតគ្នា ពោលគឺរវាងជនជាតិភាគតិច Hutus និងជនជាតិភាគតិច Tutsis ដែលភាពច្របូកច្របល់ដោយសារការខ្វែងគំនិតរវាងពួកគេបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសម័យអាណានិគម។...
ទិសដៅ “ឥណ្ឌូប៉ាស៊ីហ្វិក” និង ទិសដៅ “ផ្លូវខ្សែក្រវាត់និងផ្លូវ”
ថង់ប្រាជ្ញា
The Seed Cambodia
-
June 20, 2022
រដ្ឋាភិបាលចិនបានចាប់ផ្តើមបង្កើននូវឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសផ្សេងៗ ដោយការផ្តល់ប្រាក់កម្ចីសាងសង់ហេដ្ឋារចនាសម្ព័ន្ធឬជំនួយ តាមរយៈយុទ្ធសាស្រ្តនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» (BRI)។ ដោយបានឃើញពីការរីកសុះសាយនៃយុទ្ធសាស្រ្តនេះ ដែលធ្វើឱ្យឥទ្ធិពលរបស់ចិនកាន់តែកើនឡើង សហរដ្ឋអាមេរិកក៏បានបង្កើតយុទ្ធសាស្ត្រមួយគឺ «Indo Pacific Strategy» ដែលត្រូវបានគេហៅថាជា«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» ហើយក៏ត្រូវយល់ថាដើម្បីជាការទប់ទល់ទៅនឹងយុទ្ធសាស្ត្រ «Belt and Road Initiative» របស់មហាអំណាចកុំម្មុយនីស្តចិនផងដែរ។ ក្នុងអត្ថបទនេះយើងនឹងមកស្គាល់អំពីយុទ្ធសាស្ត្រទាំងពីរដែលកំពុងតែមានការប្រកួតប្រជែងគ្នា ព្រមទាំងភាពខុសគ្នា និងទំនាក់ទំនងរវាងយុទ្ធសាស្ត្រនេះផងដែរ។ តើអ្វីទៅជាBRI? BRI គឺជាគម្រោងយុទ្ធសាស្ត្រដ៏ធំ មួយរបស់ប្រទេសចិន ដែលផ្ដោតយ៉ាងខ្លាំងទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ